/ 3:21 AM /
សម្ដេចតេជោអំពាវនាវឲ្យក្រុមហ៊ុនប្រេងបន្តចុះថ្លៃ និងសុំឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប្រេងក្រុមហ៊ុនដែលមិនចុះថ្លៃ
ភ្នំពេញ៖ ទន្ទឹមនឹងរិះគន់ចំពោះក្រុមហ៊ុនប្រេងមួយចំនួនដែលពុំព្រមចុះថ្លៃប្រេងទៅតាមតម្លៃទីផ្សារប្រេងអន្តរជាតិនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងក្នុងស្រុកបន្តចុះថ្លៃថែមទៀត និងអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនបរទេសមួយចំនួនដែលពុំព្រមចុះថ្លៃ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការអំពាវនាវនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅស្រុកពញាឮ ខេត្តកណ្ដាល ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតប្រេងជីវៈឥន្ធនៈ "អេតាណុល" ដោយមានប្រសាសន៍ថា "ថ្ងៃនេះជាថ្មីម្ដងទៀត ខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនទាំងអស់ខិតខំទម្លាក់ថ្លៃប្រេងបន្ថែមទៀត"។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្រុមហ៊ុនក្នុងស្រុកចំនួន២បាននាំមុខក្នុងការចុះថ្លៃ គឺក្រុមហ៊ុន សូគីម៉ិច និងក្រុមហ៊ុនតេឡា ក៏ប៉ុន្តែក្រុមហ៊ុនបរទេសមួយចំនួនដូចជា តូតាល់ និង កាល់តិច មិនព្រមចុះថ្លៃឲ្យទាន់ពេលវេលាទេ។ "ដូច្នេះខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុកបន្តចុះថ្លៃទៀត"។
សម្ដេច ហ៊ុន សែន បានបន្តថា ប្រេងនៅទីផ្សារពិភពលោកបានចុះថ្លៃមកនៅត្រឹម៥៤ដុល្លារក្នុងមួយបារ៉ែល ក៏ប៉ុន្តែនៅកម្ពុជាចុះថ្លៃបានបន្តិចប៉ុណ្ណោះគឺប្រេងម៉ាហ្ស៊ូត ៣.៨០០រៀល១លីត្រសាំងធម្មតា ៣.៩០០ក្នុង១លីត្រ និងប្រេងស៊ុបពែរ ៤.០០០រៀលក្នុង១លីត្រ។
គេកត់សម្គាល់ថា នៅពេលប្រេងលើទីផ្សារអន្តរជាតិឡើងដល់១៤០ដុល្លារអាមេរិកក្នុង១ប៉ារ៉ែល នៅខែកក្កដានោះ ប្រេងលក់រាយនៅកម្ពុជាឡើងដល់៥.៧០០រៀលក្នុង១លីត្រ។ តែពេលនេះប្រេងនៅទីផ្សារអន្តរជាតិបានចុះប្រមាណជា៩០ភាគរយ តែនៅកម្ពុជាចុះបានប្រមាណជាង៣០ភាគរយប៉ុណ្ណោះ។ ក្រុមហ៊ុនប្រេងនៅកម្ពុជាតែងយកលេសម្យ៉ាង គឺប្រេងស្ដុកចាស់មិនទាន់អស់ តែគេឆ្ងល់ថា នៅពេលដែលប្រេងឡើងថ្លៃភ្លាម ប្រេងកម្ពុជាឡើងភ្លាមដែរ ហេតុអ្វីមិននិយាយថា ប្រេងស្ដុកចាស់មិនទាន់អស់ផង។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា យើងយល់ថា អស់លោកស្ដុកអាចាស់មិនទាន់អស់ ប៉ុន្តែខ្ញុំឆ្ងល់ថា អាចាស់នោះវាស្ដុកយូរម្ល៉េះជា២ខែហើយនោះ សម្ដេច ហ៊ុន សែន បានបន្តថាយើងមិនអាចទទួលយកបានការអះអាងបែបនេះទេ។ សម្ដេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបន្តកោះប្រជុំឡើងវិញក្រុមហ៊ុនប្រេងទាំងអស់ ហើយប្រសិនជាមិនមានប្រសិទ្ធភាពទេនោះ សម្ដេចអាចនឹងដឹកនាំកិច្ចប្រជុំនោះដោយផ្ទាល់តែម្ដង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញថា លោកមិនអាចបញ្ជាឲ្យក្រុមហ៊ុនប្រេងបញ្ចុះតម្លៃប្រេង ឬកំណត់តម្លៃប្រេងបានទេ ព្រោះវាខុសទៅនឹងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ ខុសនឹងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។
តែវាល្មមដល់ពេលចុះថ្លៃហើយ ព្រោះតម្លៃប្រេងទីផ្សារអន្តរជាតិបានចុះហើយ។ សម្ដេចបានបន្តថា ពេលដែលក្រុមហ៊ុនក្នុងស្រុកចុះថ្លៃប្រេង គេបែរជានិយាយថា ប្រេងក្រុមហ៊ុនក្នុងស្រុកនោះអន់គុណភាព សម្ដេច ហ៊ុន សែន បានធ្វើការអះអាងថា ប្រេងរបស់ក្រុមហ៊ុនក្នុងស្រុកពិតជាមានគុណភាពដូចប្រេងក្រុមហ៊ុនបរទេសអ៊ីចឹងដែរ។
ភ្លាមៗជាមួយការអំពាវនាវនោះ ក្រុមហ៊ុនក្នុងស្រុកចំនួន២ គឺ សូគីម៉ិច និងតេឡាបានសម្រេចបញ្ចុះតម្លៃប្រេងក្នុង១លីត្រ២០០រៀលបន្ថែមទៀត នៅពេលក្រុមហ៊ុនបរទេសនៅរក្សាតម្លៃដដែលនោះ។
សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនក្នុងស្រុកដែលបានចុះតម្លៃ ហើយឈប់ប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនបរទេសដែលមិនបញ្ចុះតម្លៃប្រេង៕