/ 11:12 AM /
ប្រធានាធិបតីអាមេរិកទី៤៤
តើលោក Barack OBAMA ជាអ្នកណា ? លោក Barak OBAMA កើតនៅថ្ងៃ៤សីហាឆ្នាំ ១៩៦១ ។ ឪពុកមានដើមកំណើតមកពី ប្រទេស KENYA ទ្វីបអាហ្វ្រីក, ម្តាយជាជនជាតិអាមេរិកមកពីរដ្ឋ Kansas។នៅពេលលោក ចាប់ កំណើតជាសមយ័កាលមួយដែល អាមេរិកនៅ ប្រកាន់ពូជសាសន៍មិនអនុញ្ញាត្តិឲ្យមានអពាហ៌ពីពាហ៌រវាងបណ្តាជនសម្បុរខ្មៅនឹងសឡើយ ។ កាលពី កុមារភាព ជីដូននឹង មាតាជាអ្នក បីបាច់ថែរក្សាលោក ដោយបញ្ជូនឲ្យទៅសិក្សានៅវិទ្យាល័យ នឹងសាកលវិទ្យាល័យដ៏ សំខាន់ៗ។ បន្ទាប់ពីបានបំពេញមុខវិជ្ជាច្បាប់នៅសាកលវិទ្យាលយ័ HAVARD។ លោក OBAMA បានទទួលមុខតំណែងជាមេធាវីនៅទីក្រុង CHICAGO ជាទី ដែល លោក បាន ស្គាល់ភរិយា របស់លោក។ គូស្វាមី OBAMAបង្កើតបានបុត្រី២នាក់អាយុ១០នឹង៧ឆ្នាំ។ លោក Obama បាន ប្រឡូក ក្នុង ឆាក នយោបាយ ចាប់ពីឆ្នាំ ១៩៩៧ នៅ ពេល លោកជាប់ឆ្នោតជាទីប្រឹក្សា សំរាប់សង្កាត់តោកយ៉ាកមួយ នៅទីក្រុង CHICAGO។ នៅឆ្នាំ ២០០៤ លោកបានជាប់ឆ្នោត សមាជឹក ព្រឹទ្ធសភាប្រចាំរដ្ឋ Illonis ហើយក៏ជា អ្នក នយោបាយ សម្បុរខ្មៅ លើកទី១ នៅព្រឹទ្ធសភាអាមេរិក ។ លោក ចាប់ មាន កេរ្ត៍ឈ្មោះ ល្បីនៅឆ្នាំ ២០០៤ ដោយ សារ លោកមាន វោហា ពូកែ និយាយនៅឳកាស យុទ្ធនាការ បោះឆ្នោត ប្រធានាធិបតី របស់លោកJohn Kerry ។ បន្ទាប់មក ជាជោគជ័យថ្មីមួយទៀត នៅ ពេល លោកសំរេច ចិត្តឈរ ឈ្មោះជា បេក្ខជន ប្រធានាធិបតី ប្រកួត ប្រជែង ជាមួយលោកស្រី Hilary Clintonដើម្បី តំណាងបក្ស ប្រជាធិបតេយ្យ ជាមួយគ្នា ។ នៅទីបញ្ចប់ដូចដែល គេ បាន ដឹង,លោក Barak Obamaថែមទាំងឈ្នះលោកស្រីHilary Clinton ថែម ទៀត ។ លោក Barak OBAMA បានចូលទៅក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងនាមជាប្រធានាធិបតីលើកទី១ដែលមានសម្បុរខ្មៅ ។ លោកនឹងចូលកាន់មុខតំណែងថ្មីនៅសេតវិមាន នៅថ្ងៃ២០មករាឆ្នាំ២០០៩ ។
បញ្ហាប្រឈមមុខជាច្រើនដែលត្រូវដោះស្រាយ ការស្តារប្រជាប្រិយភាពសហរដ្ឋអាមេរិកឡើងវិញគឺជាករណីយកិច្ចមួយដ៏សំខាន់របស់ប្រធានាធិបតី Barack Obama នៅពេលលោកចាប់កាន់មុខតំណែងថ្មីជាពិសេសទាក់ទងនយោបាយការបរទេសមានជាអាទ៌សង្គ្រាមនៅ Irak និង Afganistan ។ នៅឳកាសយុទ្ធនាការបោះឆ្នោត លោក Barack Obama សន្យាថានឹងដកទាហានអាមេរិកចេញឲ្យបានទាំងអស់ក្នុងរយះពេល១៦ខែ។ នេះជាកិច្ចសន្យាមួយច្បាស់ជាពិបាកដោះស្រាយ ពេលដែលគេដឹងថាការដក កងកម្លាំងអន្តរជាតិចេញពីប្រទេសមួយដែលកំពុងឆ្លងកាត់អំពើហឹង្សាជាការមួយពិបាកអនុវត្តិខ្លាំងណាស់។ ទាហានសហរដ្ឋអាមេរិកបានឈរជើងមានរយះពេល ៦ឆ្នាំដែលមានទាហានស្លាប់ និងរបួសរាប់ពាន់នាក់ រួមផ្សំជាមួយការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។ និយាយជារួម សង្រ្គាមនៅសមភូមិទាំងពីរប្រទេសនេះបានធ្វើអោយសហរដ្ឋអាមេរិកផុងខ្លួនយ៉ាងជ្រៅនៅក្នុងវិបត្តិដែលដកខ្លួនមិនរួច បាត់បង់នូវប្រជាប្រិយភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។ លើសពីនេះ គេអាចនិយាយបានថាជាសង្រ្គាមទី២ដូចនៅវៀតណាមយ៉ាងដូច្នេះដែរ។ ក្រៅ ពីសង្គ្រាមនៅ Irak និង Afganistan ប្រធានាធិបតីថ្មីតំរូវដោះស្រាយវិបត្តិនៅក្រៅប្រទេសមួយចំនូនទៀតជាពីសេសនៅតំបន់ដើម បូព៌ាដែលអាមេរិកដើរតួនាទីជាអន្តរការីសំខាន់ជាងគេ។វិ បត្តិនៅដើមបូព៌ាដែលរហូតមកទល់ពេលនេះអាមេរិកអសមត្ថភាពដោះស្រាយនឹងនៅរាំងស្ទះរហូតមកទល់ពេលនេះ។ ជាវិបត្តិមួយដែលប្រធានាធិបតីថ្មីអាចចាប់ផ្តើមកិច្ចចរចាឡើងវិញប៉ុន្តែលុះត្រាតែភាគីប៉ាឡេស្ទីនសុខចិត្តដែរ។ បញ្ហាសំខាន់ដែលនៅលើរបៀបវារះយ៉ាងសំខាន់មួយទៀតនោះគឺថាតើអាមេរិកធ្វើការវាយប្រហារឫទេ Iran ដែលសហគមអន្តរជាតិចោទថាមានអាវុធនុយក្លេអ៊ែរ។ បញ្ជាការដ្ឋានសមភូមិប្រចាំការនៅប្រទេស Irak ចោទប្រកាន់ប្រទេស Iran ជាប្រភពបង្ករអោយមានអស្ថេរភាពតាមរយៈការផ្គត់ផ្គង់សពា្វវុធ និងហិរញ្ញវត្ថុ។នៅក្នុងសំណុំរឿងនេះ ប្រធានាធិបតីថ្មីនឹងអាចលើកយកមកពីនិត្យឡើងវិញ។ វិបត្តិអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើងគឺជាបញ្ហាសំខាន់នៅក្នុងកិច្ចចរចារ ៦ភាគីដែលរួមមានៈសហរដ្ឋអាមេរិក រុស្សី
ចិន ជប៉ុន កូរ៉េបងប្អូនទាំងពីរ។
ក្នុងកំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Barack Obama បានសន្យាការរៀបចំកែលំអប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់ពលរដ្ឋអាមេរិកដល់ទៅ ៤៥លាននាក់ ដែលគ្មានលទ្ធភាពទិញធានារ៉ាប់រងពីក្រុមហ៊ុនឯកជន។ ការរៀបចំកែលំអប្រព័ន្ធអប់រំ បង្កើនចំនួននិងប្រាក់បៀរវត្សរ៍គ្រូបង្រៀន។ កាត់បន្ថយពន្ធអាករសម្រាប់ពលរដ្ឋអាមេរិកដែលមាន
ប្រាក់ចំនូលទាបនិងមធ្យម ដែលមានដល់ទៅ ៩៥%នៃចំនួនប្រជាជនសរុបរបស់អាមេរិក។ ទាំងនេះទាមទារនូវការចំនាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងពេលដែលបេឡាជាតិអាមេរិក
កំពុងតែរីងហួតទៅៗ ហើយថែមទាំងជាប់បំណុលគេច្រើនទៀតនោះ។ ឱនភាពថវិកាជាតិអាមេរិកបានកើនឡើងរហូតដល់ទៅរាប់សិបម៉ឺនលានដុល្លាក្នុងមួយឆ្នាំៗ។ ពេលនេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមិនត្រឹមតែមិនមានកំនើនទេ តែថែមទាំងដើរថយក្រោយទៀតផង។
ជាទូទៅគណបក្សប្រជាធិបតេយ្យ មាននិន្នាការដោយសង្កត់ធ្ងន់ទៅលើបញ្ហាសេដ្ឋកិច្ច និងការគោរពសិទ្ធមនុស្ស ។ ចិនគឺជាទីផ្សារធំរបស់សហរដ្ឋអាមេរិក។ មហាអំណាចចាស់ និងមហាសេដ្ឋកិច្ចថ្មីពិតជាត្រូវការគ្នាទៅវិញទៅមក។ បន្ទាប់ពីមហាភេវរកម្មនៅសហរដ្ឋអាមេរិក ថ្ងៃទី ១១ កញ្ញា ២០០១ ការលើកយកបញ្ហាការគោរពសិទ្ឋមនុស្សនៅចំពោះមុខទីក្រុងប៉េកាំងរបស់ទីក្រុងវ៉ាស៊ីនតោនហាក់បីដូចជាថយចុះ។
ថែមពីលើនេះទៀតបញ្ហាទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់។ ប្រទេសចិនបានព្រមានទុកជាមុនរួចមកហើយនឹងធ្វើការវាយលុកទៅលើកោះតៃវ៉ាន់ប្រសិនបើប្រទេស
នេះប្រកាសឯករាជ្យ។ទីក្រុងវ៉ាស៊ីនតោន និងកោះតៃវ៉ាន់ជាដៃគូរសម្ព័នមិត្ត និងយុទ្ធសាស្រ្តទៀតផងតាមរយៈការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ តាមការរំពឹងទុក លោកប្រធានាធិបតីថ្មីរូបនេះត្រូវបន្តនូវគោលនយោបាយការបរទេសនៅតំបនើអាស៊ីបន្តវេនពីលោក BUSH។ អាស៊ីជាដៃគូរយុទ្ធសាស្រ្តយ់ាងសំខាន់របស់អាមេរិកនៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេវកម្ម។ ដោយឡែកកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកត្រូវបានពង្រឹងពង្រីកនៅលើគ្រប់វិស័យ ជាពិសេសផ្តោតយ៉ាងសំខាន់ទៅលើបញ្ហាសុខភាពសាធារណៈ ការពង្រឹងនីតិរដ្ឋ ការគោរពសិទ្ធមនុស្ស ការប្រយុទ្ប្របឆាំងអំពើភេវរកម្ម។