/ 6:56 PM /
លោកហុក ឡងឌី កើតនៅឆ្នាំ១៩៥០ នៅខេត្តស្វាយរៀង។ យោងតាមវចនានុក្រមប្រវត្តិសាស្រ្តកម្ពុជា
(Historical Dictionnary of Cambodia) លោកហុកឡងឌី មានឈាមជ័រជាជនជាតិវៀតណាម។
នៅឆ្នាំ១៩៨២ ហុកឡងឌី ត្រូវបានតែងតាំងជាប្រធានមន្ទីរត្រួតពិនិត្យកិច្ចការរដ្ឋខេត្តស្វាយរៀង នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ចាប់ពីពេលនោះមកហុក ឡងឌី បានបន្តឡើងបុណ្យសក្តិរហូតទាំងនៅក្នុងបក្ស និងនៅក្នុងរដ្ឋាភិបាល។ គាត់បានឡើងធ្វើជាចៅហ្វាយខេត្តស្វាយរៀងនៅឆ្នាំ១៩៨៨ ហើយ២ឆ្នាំក្រោយមកទៀតឡើងជាចៅហ្វាយក្រុងភ្នំពេញ។
នៅក្នុងការបោះឆ្នោតជាតិ រៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ លោក ហុក ឡងឌីបានឈរឈ្មោះជាតំណាងរាស្រ្ត ប៉ុន្តែ មិនបានជាប់ឆ្នោត ហើយក៏វិលត្រលប់ទៅធ្វើជាអភិបាលខេត្តស្វាយរៀងវិញ រហូតដល់ឆ្នាំ១៩៩៤ ទើបត្រូវបានតែងតាំងជាអគ្គនាយកគរបាលជាតិ ហើយបន្តកាន់តំណែងនេះរហូតមកទល់ពេលជួបគ្រោះថ្នាក់កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះក្នុងឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផ្កាយបួន។
នៅក្នុងគណបក្សប្រជាជនកម្ពុជា លោកហុក ឡងឌី មានតំណែងជាសមាជិកគណៈកម្មាធិការកណ្តាល ចាប់តាំងពីឆ្នាំ១៩៩៧មក។ យោងតាមគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា ហុក ឡងឌី មានតំណែងខ្ពស់លំដាប់ទី២០នៅក្នុងបក្ស។
ប៉ុន្តែ ឧត្តមសេនីយ៍ ហុក ឡងឌី ត្រូវបានគេមើលឃើញថាជាមនុស្សជំនិតរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ទំនាក់ទំនងរវាងលោក ហុក ឡងឌី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានរឹតបន្តឹងកាន់តែរឹងម៉ាំថែមទៀត នៅឆ្នាំ២០០២ តាមរយៈអាពាហ៍ពិពាហ៍រវាងកូនប្រុសលោកនាយករដ្ឋមន្រ្តី និងកូនស្រីរបស់លោកមេប៉ូលីសជាតិ។
ឧត្តមសេនីយ៍ ហុក ឡងឌី ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាផ្នែកនយោបាយនៅកម្ពុជា និងមានពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្សេងៗទៀត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់បានហាមឃាត់លោក ហុក ឡងឌី មិនឲ្យធ្វើដំណើរទៅអាមេរិកក្នុងហេតុផលថា មេប៉ូលីសរូបនេះមានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ ក៏ប៉ុន្តែ នៅ២០០៧ អាមេរិកបានលុបចោលការហាមឃាត់នេះវិញ ហើយបានចាប់ផ្តើមទាក់ទងការងារជាមួយលោកហុក ឡងឌី ឡើងវិញ។