/ 6:17 AM /
ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ
ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។
ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:
នគចេនឡាត្រូវបានបែងចែកជាអាណាខែត្រតូចៗជាច្រើនហើយអាណា
ខែត្រទាំងនោះជាគូប្រជែងនឹងគ្នាដែលជាឧបសគ្គរារាំងដល់ការបង្រួប
បង្រួមអោយក្លាយទៅជាអាណាចក្រតែមួយ។
សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជាអាណាចក្រខែ្មរ។ មហាក្សត្រទាំងឡាយដែលស្នងរាជ្យបន្តពីព្រះអង្គបានធ្វើអោយអាណាចក្រអង្គររីកចំរើនដល់កំពូល ដោយបានបន្សល់ទុកនូវបា្រង្គបា្រសាទជាច្រើនរហូតមកដល់សម័យក្រោយអង្គរ។
ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុងអង្គរត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់ពីមានសង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេចខ្លះទៅពឹងប្រទេសសៀម ស្តេចខ្លះទៀតទៅពឹងប្រទេសអណ្ណាមដែលជាប្រទេសជិតខាងរបស់ខ្លួនអោយជួយ ដោយសន្យាកាត់ទឹកដីអោយទៅប្រទេសទាំងពីរនោះ។
ឆ្នាំ១៨៦៣អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និងប្រទេសវៀតណាមមកលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម១០០ ០០០គីឡូម៉ែត្រការ៉េ។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំងបានប្រែក្លាយបន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។
ឆ្នាំ១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេសសៀមក៏ព្រមប្រគល់ខែត្រខ្មែរចំនួនបីមកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និងស៊ីសុផុនដែលរួមមានផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រការ៉េ។
ឆ្នាំ១៩៣៩
លោក Jules Brévié ដែលជាអគ្គទេសាភិបាលប្រចាំនៅឥណ្ឌូចិនបានកំណត់ដែនកោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេសខ្មែរ និងកូស៊ាំងស៊ីន។ ក្រោយមក ខ្សែបន្ទាត់ប្រេវីយេត្រូវបានចាត់ទុកជាព្រំប្រទល់ទឹករវាងប្រទេសខ្មែរ និងប្រទេសវៀតណាម។
ថ្ងៃទី២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាងរបបវីស៊ីបានលើកព្រះអង្គម្ចាស់នរោត្តម សីហនុ អោយឡើងសោយរាជ្យ។
ថ្ងៃទី៩ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ។
ថ្ងៃទី២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន។
ថ្ងៃទី៣ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ បានផ្ទេររាជ្យថ្វាយព្រះបិតាព្រះអង្គព្រះនាមព្រះអង្គម្ចាស់សុរាមឹត្រ ហើយទៅបង្កើតគណបក្ស«សង្គមរាស្រ្តនិយម»។ គណបក្សនេះបានឈ្នះឆ្នោតដាច់ នៅខែកញ្ញា ហើយទ្រង់បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។
ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធមិនឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។
ឆ្នាំ១៩៦៤
ពាក្យ«ខ្មែរក្រហម»ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់ហៅអ្នកដែលប្រកាន់ឆ្វេង។
ឆ្នាំ១៩៦៥
ប្រទេសកម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីតោនចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយបានផ្តល់ភ្លើងខៀវអោយទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។
ថ្ងៃទី១ កញ្ញា ១៩៧០
ឧត្តមសេនីយ៍ដឺហ្គោល បានថ្លែងសន្ទរកថានៅទីក្រុងភ្នំពេញអំពាវនាវអោយអាមេរិកដកទ័ពចេញពីប្រទេសវៀតណាម។
ថ្ងៃទី១៨ មីនា ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គបានអំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះអង្គបានបង្កើតរដ្ឋាភិបាលនៅទីក្រុងប៉េកាំង ដោយបានបញ្ចូលអ្នកប្រកាន់របបកុម្មុយនីស្ត ទៅក្នុងរដ្ឋាភិបាលនោះ។ ពេលនោះ«រណសិរ្សរួបរួមជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក ប្រទេសថៃ និងប្រទេសវៀតណាមខាងត្បូង។ សមរភូមិប្រយុទ្ធនៅប្រទេសវៀតណាមបានរីករាលដាលរហូតមកដល់ប្រទេសកម្ពុជា។ របបរាជានិយមបានរលាយដោយផ្លាស់មកវិញនូវរបបសាធារណរដ្ឋខ្មែរ។
ឆ្នាំ១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាសភាពក្រុមអ្នកប្រកាន់ឆ្វេងមានចំនួនលើសលប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។
ថ្ងៃទី១៧ មេសា ១៩៧៥
ពួកខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និងបានបង្កើតរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយសាឡុតស ហៅប៉ុល ពត។
ថ្ងៃទី៣១ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់ទំនងការទូតរវាងរបបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។
ថ្ងៃទី២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម
ខ្មែរជាច្រើនរយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បានបង្កើត«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»។
ថ្ងៃទី៧ មករា ១៩៧៩
ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របបនេះបានកាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។
ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពីសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ាន មហាសន្និបាទអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រក្រុមប្រឹក្សាសន្តិសុខក្នុងការដាក់ទណ្ឌកម
្មលើការធ្វើអន្តរាគមន៍របស់ប្រទេសវៀតណាមលើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវបានប្រកាន់យកអស់រយៈពេល១០ឆ្នាំ។ សេចក្តីសម្រេចទីមួយគឺខ្មែរក្រហមជាតំណាងសបច្បាប់តែមួយគត់របស់ប្រទេសកម្ពុជានៅក្នុងអង្គការសហប្រជាជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្តខាងលើបានបង្កើតអោយមានទ័ពខ្មែរក្រហមឡើងវិញដើម្បីធ្វើសង្រ្គាមបណ្តេញវៀតណាមពីទឹកដីខ្មែរ។
ថ្ងៃទី៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើងវិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។
ថ្ងៃទី២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។
ថ្ងៃទី២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។ រាល់ឯកសារយោងទាក់ទិននឹងបទឧក្រិដ្ឋរបស់ខ្មែរក្រហមត្រូវបានដកចេញពីខ្លឹមសារនៃកិច្ចព្រមព្រៀង។ នៅក្នុងកិច្ចប្រជុំរវាងភាគីខ្មែរទាំងបួនដែលបានប្រព្រឹត្តទៅនៅស្នាក់ការឧត្តមក្រុមប្រឹក្សាជាតិ ក្រោមអធិបតីភាពរបស់សម្តេចសីហនុ ឧត្តមក្រុមប្រឹក្សាជាតិបានទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជា។
ខែមីនា ១៩៩២ ដល់ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថាអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។
ថ្ងៃទី២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុបានក្លាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។ពេលនោះ
រដ្ឋាភិបាលក្បាលម៉ាស៊ីនពីរត្រូវបានបង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងលោកហ៊ុន សែន។
ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅ«ក្រៅច្បាប់»។ រដ្ឋាភិបាលសុំអោយអង្គការសហប្រជាជាតិបង្កើតតុលាការដើម្បីជំនុំជម្រះមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។
ខែកក្កដា ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែន និងកងកម្លាំងស្មោះនឹងព្រះអង្គ
ម្ចាស់រណឫទ្ធិក៏បានផ្ទុះឡើង។ លទ្ធផលចុងក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។
ថ្ងៃទី១៥ មេសា ១៩៩៨
មរណភាពរបស់ប៉ុល ពត។
ថ្ងៃទី២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួលបាន៣១,៧%។ គណបក្សទាំងពីរបានចងសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកហ៊ុន សែន។ គណបក្សទាំងពីរចាំបាច់ត្រូវតែរួបរួមគ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាលត្រូវជ្រើសតាំងឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។
ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន និងនួន ជា
ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាមការផ្សះផ្សារជាតិ។
ថ្ងៃទី៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។
ថ្ងៃទី២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។
ថ្ងៃទី៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិស្តីពីការបង្កើតតុលាការដើម្បី
ជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។
ថ្ងៃទី២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែក្រោយពីមានវិបត្តិរដ្ឋធម្មនុញ្ញអស់រយៈពេលមួយឆ្នាំ ទើបមានរដ្ឋាភិបាលចម្រុះដែលមានសមាសភាពគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិន។
ថ្ងៃទី១១កញ្ញា ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។
ថ្ងៃទី២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និងជាស្និទ្ធិនឹងលោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយនាទីក្រុងភ្នំពេញ។
ថ្ងៃទី២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ព្រះបាទនរោត្តម សីហនុ
ជាមួយនឹងអគ្គមហេសីព្រះនាមមុនីនាថ ឡើងគ្រងរាជ្យបន្ទាប់ពីព្រះបិតាព្រះអង្គបានដាក់រាជ្យកាលពីថ្ងៃទី៧ តុលា។
ថ្ងៃទី៣ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុងនោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។
ថ្ងៃទី១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាមចុះហត្ថលេខានៅទីក្រុងហាណូយលើសន្ធិសញ្ញាបំពេញ
បន្ថែមទៅលើសន្ធិសញ្ញាស្តីពីព្រំដែនឆ្នាំ១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។
ថ្ងៃទី២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវតុលាការកាត់ទោសកំបាំងមុខអោយជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។
ថ្ងៃទី៥ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។
ថ្ងៃទី១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពីមានការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។
ថ្ងៃទី៣ កក្កដា ២០០៦
ចៅក្រមខ្មែរ និងបរទេសត្រូវបានជ្រើសតាំងឡើងសម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពី
បទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង១៩៧៩។
ថ្ងៃទី២១ កក្កដា ២០០៦
តាម៉ុក អតីតមេបញ្ជាការទ័ពជាតិនៅរបបកម្ពុជាប្រជាធិបតេយ្យដែលគេដាក់រហស្សនាមថា«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុកត្រូវបានចាប់ខ្លួនកាលពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។
ថ្ងៃទី៣១ កក្កដា ២០០៧
ឌុច អតីតប្រធានមន្ទីរស២១ជំនាន់ខ្មែរក្រហមដែលជាប់ឃុំឃាំងចាប់តាំងពីខែមេសា ១៩៩៩មកនោះ ត្រូវបានអង្គជំនុំជំរះវិសាមញ្ញកាត់ទោសពីបទឧក្រិដ្ឋសង្រ្គាម។ ក្នុងចំណោមជនជាប់សង្ស័យចំនួន៥រូបដែលមានឈ្មោះនៅក្នុងបញ្ជីរបស់សហព្រះរាជ
អាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុចគឺជាជនទីមួយដែលត្រូវតុលាការធ្វើការចោទប្រកាន់។
ថ្ងៃទី១៩ កញ្ញា ២០០៧
នួន ជា ហៅ«បងធំទីពីរ»ដែលត្រូវបានគេចាត់ទុកថាជាអ្នកបង្កើតមនោគមវិជ្ជានៃរបបខ្មែរក្រហម ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយពីត្រូវចាប់ខ្លួននៅនឹងផ្ទះលោកនាក្រុងប៉ៃលិន។
បើលោកអ្នកចង់បានព័ត៌មានបន្ថែមសូមអានសៀវភៅរបស់លោករ៉ាអ៊ូល ចេនណា «Les clés du Cambodge»បោះពុម្ពដោយរោងពុម្ព Maisonneuve & Larose ឆ្នាំ១៩៩៥ និងសៀវភៅ
របស់លោកដេវីត ចេនដ្លឺ «A History of Cambodia » ចុះផ្សាយដោយ Boulder, Westview Pressឆ្នាំ១៩៩២។
កាលប្រវត្តិរបស់ប្រទេសកម្ពុជា
កាលប្រវត្តិរបស់ប្រទេសកម្ពុជានេះត្រូវបានរៀបរៀងដោយការិយាល័យនិពន្ធ កាសែត តាមរយៈឯកសារពិគ្រោះ និងទិន្នន័យដែលប្រមូលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ រាល់ការកត់សម្គាល់ផ្សេងៗ ទាក់ទងនឹងទំព័រនេះ សូមទំនាក់ទំនងមកកាន់ការិយាល័យនិពន្ធ តាមអ៊ីម៉ែល redaction@ka-set.info