/ 2:49 AM /
ប្រជាជនកម្ពុជានឹងអាចធ្វើដំណើរទៅវៀតណាម ដោយមិនបាច់មានទិដ្ឋាការចាប់ពីថ្ងៃទី៥ធ្នូ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាមដែលទាក់ទងទៅនឹងទិដ្ឋាការ នឹងចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ បើសិនជាមិនមានបញ្ហាអ្វីដែលនាំឲ្យស្ទះទេនោះ។ ដូច្នេះប្រជាជនកម្ពុជា និងវៀតណាមអាចធ្វើដំណើរទៅកាន់ប្រទេសទាំងពីរដោយមិនបាច់មានទិដ្ឋាការឡើយសម្រាប់ការធ្វើដំណើរ
ដែលមានរយៈពេលតិចជាង២សប្ដាហ៍។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងណាណូយ ប្រទេសវៀតណាម កាលពីដើមខែនេះ នៅអំឡុងពេលទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន បានចូលជាធរមាននៅរយៈពេលមួយខែក្រោយមក។ ដូច្នេះនៅថ្ងៃទី៥ ខែធ្នូខាងមុខនេះ កិច្ចព្រមព្រៀងលុបចោលទិដ្ឋាការសម្រាប់ការធ្វើដំណើរត្រឹមពីរសប្ដាហ៍នឹងចូលជាធរមាន។ ប្រជាជននៃប្រទេសទាំងពីរនឹងអាចធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ឬក៏វៀតណាមដោយមិនចាំបាច់ស្នើសុំទិដ្ឋាការទៀតឡើយ បើសិនជាការស្នាក់នៅមានរយៈពេលត្រឹមពីរសប្ដាហ៍។
រហូតមកដល់ពេលនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរដោយមិនបាច់មានទិដ្ឋាការទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសហ្វ៊ីលីពីន ប្រទេសសិង្ហបុរី និងប្រទេសឡាវ។ ដូច្នេះនៅពេលកិច្ចព្រមព្រៀងលុបចោល ទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លីចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូខាងមុខនេះ ប្រទេសវៀតណាមនឹងក្លាយទៅជាប្រទេសទី៥ ដែលប្រជាជនកម្ពុជាអាចធ្វើដំណើរ និងស្នាក់នៅទីនោះត្រឹមរយៈពេលពីរសប្ដាហ៍ ដោយមិនបាច់ខ្វល់ទៅធ្វើការស្នើសុំ និងបង់លុយទិដ្ឋាការទៀតឡើយ។
ទិដ្ឋាការវៀតណាមបច្ចុប្បន្នមានតម្លៃ២៥ដុល្លារ។
លោក កុយ គួង បាននិយាយថា ការលុបចោលទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លីនេះ គឺមានគោលបំណងសម្រួលដល់ការធ្វើដំណើររយៈពេលខ្លី។ វាមិនមែនមានន័យថា ប្រជាជននៃប្រទេសទាំងពីរអាចស្នាក់នៅវៀតណាម ឬក៏កម្ពុជារហូតនោះឡើយ។ លោកបានបន្តទៀតថា កិច្ចព្រមព្រៀង
នេះ គឺដើម្បីសម្រួលដល់ទេសចរណ៍ និងការធ្វើដំណើរការងារដែលមានរយៈពេលខ្លីត្រឹមពីរសប្ដាហ៍ចុះក្រោម។
នៅក្នុងរយៈពេលបីខែដំបូង ឆ្នាំ២០០៨ ប្រជាជនកម្ពុជាចំនួនប្រហែល៥០.០០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីទេសចរណ៍ពិនិត្យព្យាបាលជំងឺ និងជំនួញផ្សេងទៀត។
ចំណែកឯនៅ