/ 9:03 AM /
សិល្បៈករ-សិល្បៈការិនីនៃសាលាសៀកហ្វារពន្លឺសិល្បៈមានអារម្មណ៍សប្បាយរីករាយ ជាមួយនឹងការសំដែងសិល្បៈសៀកដើរលើខ្សែ លាយឡំជាមួយនឹងការកំផ្លុកកំផ្លែងប្លែងៗជាច្រើន បើទោះបីជាក្រុមសិល្បៈនេះត្រូវប្រឈមមុខនឹងកង្វះខាតថវិកាក៏ដោយ។ ថ្ងៃទី២៧ មីនាខាងមុខនេះ ក្រុមសិល្បៈសៀកនេះនឹងធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីរៀបចំមហោស្រពសិល្បៈសៀកអន្តរជាតិ «ទីនេះ ទីនោះ» លើកទី៦ ហើយនិងបន្តការសំដែងនៅទីរួមខេត្តបាត់ដំបង ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ប៉ុន្តែការសំដែងលើកនេះ ពួកគេមានប្រាក់ឧបត្ថម្ភតែពាក់កណ្តាលប៉ុណ្ណោះ។ មិនចោទជាបញ្ហា ក្រុមសិល្បៈសៀកសម្រេចចិត្តបន្តការសំដែងរហូតដល់ទីបញ្ចប់។
ជោគជ័យដ៏ធំធេង
ជាច្រើនឆ្នាំមកនេះ មហោស្រពសិល្បៈសៀកអន្តរជាតិ «ទីនេះ ទីនោះ» បានទទួលជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងតំបន់ តាមរយៈកម្មវិធីសំដែងដ៏ថ្មីស្រឡាង និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសល្បីឈ្មោះមកពីគ្រប់ទិសទីនៅទូទាំងពិភពលោក។ កាលពីឆ្នាំមុន មហោស្រពនេះទទួលទស្សនិកជនប្រមាណពី១៥០០ ទៅ២ពាន់នាក់។
ព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមបង្កើតឡើងនាទីក្រុងភ្នំពេញ ដោយមជ្ឈមណ្ឌលវប្បធម៌បារាំង ហើយចាប់តាំងពីឆ្នាំទី២ទៅ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំសំដែងដោយអង្គការក្នុងស្រុកមួយ ឈ្មោះថាអង្គការហ្វារពន្លឺសិល្បៈ ដែលមានសាលាសៀកដ៏សំខាន់មួយនៅក្នុងប្រទេស។ អង្គការនេះមានទីតាំងស្ថិតនៅក្រុងទី៣ នៃប្រទេសកម្ពុជា ហើយចាប់តាំងពីឆ្នាំ២០០៦មក អង្គការបានសម្រេចផ្លាស់ប្តូរទីកន្លែងសំដែងសិល្បៈមកនៅក្រុងនេះវិញ។ នៅពេលសមាគមសកម្មភាពសិល្បៈបារាំង បញ្ឈប់ការគាំទ្រ មជ្ឈមណ្ឌលវប្បធម៌បារាំងមានបំណងបញ្ចប់មហោស្រព «ទីនេះ ទីនោះ»។ អង្គការហ្វារពន្លឺសិល្បៈមិនចង់លឺពាក្យថាបញ្ចប់បែបនេះទេ។ អង្គការក្នុងសុ្រកមួយនេះបានសម្រេចចិត្តធ្វើអោយព្រឹត្តិការណ៍នេះរស់ឡើងវិញ តែម្នាក់ឯង ជាមួយនឹងការផ្លាស់ប្តូរបទពិសោធន៍រវាងសិល្បៈករពីជំនាន់មួយទៅជំនាន់មួយផង និងជាលក្ខណៈអន្តរជាតិផង។
ប្រពៃណីដ៏ចំណាស់
មនោសញ្ចេតនាស្រឡាញ់ចូលចិត្តសិល្បៈសៀកនេះស្ទើរតែត្រូវបានចាក់ឫសនៅក្នុងកោសិកាខ្មែរទៅហើយ។ នៅសម័យអង្គរ ប្រាសាទបាយ័នដែលត្រូវបានកសាងឡើងនៅសតវត្សរ៍ទី១៣ បានបង្ហាញយ៉ាងច្បាស់នូវសិល្បៈសៀក នៅលើចម្លាក់តាមជញ្ជាំងប្រាសាទ។ ក្រោយសម័យប្រល័យពូជសាសន៍ខ្មែរក្រហម គេត្រូវទន្ទឹងរង់ចាំរហូតដល់ឆ្នាំ១៩៨៦ ទើបសាលាសៀកជាតិមួយត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលចំណុះអោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមរយៈកិច្ចសហប្រតិបត្តិការវៀតណាម។ រយៈពេល១២ឆ្នាំក្រោយមក អង្គការហ្វារបានបង្កើតសាលារៀនសៀកផ្ទាល់ខ្លួនមួយនៅខេត្តបាត់ដំបង ដោយមានការជួយគាំទ្រដោយសាលាសៀកជាតិ ក្នុងគោលបំណងបណ្តុះបណ្តាលកុមាររស់នៅតាមដងផ្លូវ រឺកុមារមកពីគ្រួសារក្រីក្រ នូវជំនាញសៀក និងការសំដែងពត់ពែនខ្លួន។ សព្វថ្ងៃ សិស្សចំនួន១៥០នាក់ អាយុពី១៤ ទៅ២៥ឆ្នាំ ត្រូវបានបណ្តុះបណ្តាលនៅសាលារៀនសៀកមួយនេះ។ ពួកគេគឺជាសិល្បៈករសៀក និងកំប្លែកជំនាន់ទី៤ របស់អង្គការហ្វារពន្លឺសិល្បៈ។
សិល្បៈសៀកជួយសង្គម
អង្គការពន្លឺសិល្បៈត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៦ នៅជំរំជនភៀសខ្លួនខ្មែរ នៅព្រំដែនប្រទេសថៃ។ គំនិតនៃការបង្កើតសាលាបង្រៀនសៀកនេះគឺ ទាញយកអត្ថប្រយោជន៍អំពីសិល្បៈ និងវោហាស័ព្ទ ដើម្បីជួយយុវជនអោយចាកឆ្ងាយផុតពីជំងឺបាក់ស្បាតនៃសង្គ្រាម។ គំនិតផ្តួចផ្តើមមុនដំបូងគេរបស់សហស្ថានិកកម្មវិធីវ័យក្មេងទាំង៦នាក់ គឺការបង្កើតវគ្គបណ្តុះបណ្តាល។ បន្ទាប់ពីបានមករស់នៅខេត្តបាត់ដំបងវិញ នៅឆ្នាំ១៩៩៤ សហស្ថាបនិកទាំងនោះក៏បានសម្រេចចិត្តបន្តការងារ តាមរយៈការបង្កើតអង្គការហ្វារពន្លឺសិល្បៈ ដើម្បីព្យាបាលស្នាមរបួសប្រជាជនដែលបានឆ្លងកាត់សម័យសង្គ្រាមកាប់សម្លាប់ និងផ្តល់ពន្លឺជីវិតថ្មីដល់ពួកគេ។
ប្រវត្តិនេះក៏រម្លឹកឡើងផងដែរអំពីប្រវត្តិនៃការបង្កើតកម្មវិធីប៉ារ៉ាដា (Pa-ra-da) នៅប្រទេសរ៉ូម៉ានី ដែលជាភ្ញៀវកិត្តិយសរបស់មហោស្រពទីនេះ ទីនោះ នាឆ្នាំនេះ។ កម្មវិធីនេះជាគម្រោងសៀកមួយ បានចាប់ផ្តើមកាលពី ១៧ឆ្នាំមកហើយ ក្នុងលូទឹកនៅទីក្រុងប៊ូការ៉េស (Bucharest)។ «នៅពេលដល់ស្ឋានីយ៍រថភ្លើងភ្លាម មីលូ (Miloud) សង្កេតឃើញមានក្មេងៗ ក្នុងសម្លៀកបំពាក់រយ៉េរយ៉ៃពាសពេញ កំពុងហិតកាវក្នុងថង់ប្លាស្ទិក និងសុំទានគេ តែគ្មាននរណាចាប់អារម្មណ៍ដល់ពួកគេឡើយ។ មីលូទាស់ចិត្តយ៉ាងខ្លាំង តែមិនអាចនិយាយភាសារ៉ូម៉ានីកើត គាត់ក៏យកច្រមុះត្លុកក្រហមចេញមក រួចប្រើភាសាកាយវិការ ហើយចាប់ផ្តើមបង្កើតការសន្ទនា»។ មីលូ អ៊ូគីលី តួត្លុកកំប្លែង ដែលត្រូវបានបណ្តុះបណ្តាលនៅសាលារៀន Fratellini de Saint-Denis នៅប្រទេសបារាំង បានផ្តួចផ្តើមបង្កើតកម្មវិធីបង្ហាត់បង្រៀនសិល្បៈសៀកមួយ នៅឆ្នាំ១៩៩៦ សម្រាប់កុមារនៅតាមដងផ្លូវប៊ូការ៉េស(Bucharest)។
កម្មវិធី «ទីនេះ ទីនោះ» ឆ្នាំ២០០៩
កម្មវិធី "ទីនេះទីនោះ" មានលក្ខណៈស្ម័គ្រចិត្តជានិច្ជ ដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធន៍រវាងសិល្បករ-ការិនីពីជំនាន់មួយទៅជំនាន់មួយផង និងជាលក្ខណៈអន្តរជាតិផង។ កម្មវិធី មហោស្រពសិល្បៈ "ទីនេះទីនោះ" នឹងបញ្ចូលក្នុងឆ្នាំ២០០៩ នេះ នូវវគ្គសិក្ខាសាលាដែលមានរយៈពេល៣សប្តាហ៍ មុនពេលមហោស្រព ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែមីនា។ ជាការពិតណាស់ សិល្បករ-ការិនី វ័យក្មេងជាង១០០នាក់ ដែលមកពីប្រទេស៦ផ្សេងៗគ្នា នឹងមានឱកាសហាត់សម និងកែលម្អ នូវទស្សនីយភាព និងការសម្តែងរបស់ខ្លួន ព្រោះដោយមានការជួបជុំសិល្បករ-ការិនី ដែលមានកេរ្តិ៍ល្បីល្បាញ ក្នុងពិភពលោកជាច្រើន។
តួត្លុកដ៏អស្ចារ្យពណ៌ក្រហម ឬសរ តុបតែងមុខមាត់ថ្មី ឬបែបបុរាណ ជួនកាលនិយាយ ជួននៅស្ងៀម។ សកម្មភាពរបស់នាយ ធ្វើអោយយើងសើចសប្បាយ ហើយរំជួលចិត្តផងដែរ ដោយសាររបៀបស្លៀកពាក់ផ្សេងៗគ្នា ដែលជាចំណុចសំខាន់នៃកម្មវិធីទីនេះទីនោះ។ សិល្បករ-ការិនីអញ្ជើញមកពីប្រទេសរ៉ូម៉ានី, ជប៉ុន, អាល្លឺម៉ង់, បារាំង, អូស្រ្តាលី និងប្រទេសកាណាដា។ ពួកគេនឹងជួបជាមួយបងប្អូនសិល្បករ-ការិនី អ្នកដឹកនាំតន្រ្តីនៃកម្មវិធី ទីនេះទីនោះ នៅប្រទេសកម្ពុជា។
-ថ្ងៃសុក្រ ទី២៧ ខែមីនា ម៉ោង១៩ ការសំដែងទស្សនីយភាពនៅទីក្រុងភ្នំពេញ នៅមជ្ឈមណ្ឌលវប្បធម៌បារាំង
-ថ្ងៃសៅរ៍ ទី២៨ ខែមីនា ម៉ោង១៦និង៣០នាទី ការដង្ហែរក្បួននៅទីក្រុងភ្នំពេញ។
-មហោស្រពនេះនឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១៧ ដល់ម៉ោង២៣។
សម្រាប់ព័ត៌មានបន្ថែម សូមបើកមើលវិបសាយ ទីនេះ ទីនោះ www.tinitinou.org
តម្លៃចូលរួមទស្សនាមហោស្រពនៅខេត្តបាត់ដំបង រយៈពេល៤ថ្ងៃៈ
-២០ដុល្លារ សម្រាប់ជនបរទេស (៨ដុល្លារ សម្រាប់អាយុក្រោម១៦ឆ្នាំ និងឥតគិតថ្លៃសម្រាប់អ្នកមានកម្ពស់ទាបជាង១,២០)
-៣ដុល្លារ សម្រាប់ពលរដ្ឋកម្ពុជា