នាយករដ្ឋមន្រ្តីខ្មែរអំពាវនាវឲ្យមានការទម្លាក់ថ្លៃប្រេងនៅកម្ពុជាក្នុងកម្រិតអប្បបរមា

ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរ នៅថ្ងៃច័ន្ទម្សិលមិញនេះ បានថ្លែងអំពាវនាវជាសាធារណៈឲ្យបណ្តាក្រុម
ហ៊ុនប្រេងនៅកម្ពុជា ទាំងក្រុមហ៊ុននៅក្នុងស្រុកនិងក្រៅស្រុក ឲ្យធ្វើការបញ្ចុះតម្លៃរបស់ខ្លួនឲ្យស្ថិត
នៅក្នុងកម្រិតអប្បបរមា ខណៈពេលដែលតម្លៃប្រេង នៅទីផ្សារអន្តរជាតិបានធា្លក់យ៉ាងគំហុក ចាប់
តាំងពីតម្លៃខ្ពស់រហូតដល់ជាង១៤៧ដុល្លារ កាលពីខែកក្កដាកន្លងមកនេះ។
ជាបន្តសូមស្តាប់របាយការណ៍របស់លោកខេមរា សេរីរ័ត្ន ពីទីក្រុងភ្នំពេញ៖

លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានថ្លែងការអំពាវនាវឲ្យបណ្តាក្រុមហ៊ុនប្រេង ធ្វើការបញ្ចុះតម្លៃ
របស់ខ្លួន ឲ្យបានក្នុងកម្រិតមួយលឿនជាងនាពេលបច្ចុប្បន្ន ខណៈការបញ្ចុះតម្លៃនាពេលកន្លងមកធ្វើការ
បញ្ចុះសន្សឹមៗ មិនខុសពីការដែលពួកគេឡើងថ្លៃ ដូច្នោះឡើយ។
ការថ្លែងការអំពាវនាវនេះ បានធ្វើឡើងនៅទីស្រុកពញាឮ ខេត្តកណ្តាល។ ទន្ទឹមគ្នានឹងការអំពាវនាវឲ្យ
បញ្ចុះតម្លៃនេះ លោកនាយករដ្ឋមន្រ្តី ក៏បានធ្វើការព្រមានឲ្យកិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង បណ្តាក្រុមហ៊ុនទាំងនោះថែមទៀតផង ដើម្បីឃ្លាំមើលកាន់តែកៀកកិត ទៅការវិវឌ្ឈនៃ ការបញ្ចុះតម្លៃ ប្រេងរបស់ក្រុមហ៊ុនប្រេងទាំងនោះ។
(សំឡេង លោកនាយករដ្ឋមន្រ្តីហ៊ុន សែន)
ព្រមគ្នានឹងការស្នើឲ្យមានការបញ្ចុះតម្លៃនោះ តំណាងក្រុមហ៊ុនប្រេងក្នុងស្រុកស៊ូគីម៉ិច បានប្រកាស
ភ្លាមថា ខ្លួនបញ្ចុះតម្លៃប្រេងដែលទើបចុះ១០០រៀលនៅថ្ងៃច័ន្ទដដែលនោះ បន្ថែម១៥០រៀល ដែលធ្វើឲ្យតម្លៃប្រេងនៃក្រុមហ៊ុន នៅសល់តែ៣៦៥០រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា។
ខណៈតម្លៃប្រេងរបស់ក្រុមហ៊ុនរបស់បរទេសដូចជា កាល់តិច តូតាល់ ភីធីធី និង ប៉េត្រូណាស់ មានតម្លៃខ្ពស់ជាង២៥០រៀលក្នុង១លីត្រ ខណៈមុននេះ ខុសត្រូវគ្នាតែ១០០រៀលតែប៉ុណ្ណោះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្ដីក៏ការបញ្ចុះតម្លៃ១០០រៀលម្តង ដែលធ្វើឡើងក្នុងរយៈជាង១សប្តាហ៍ម្តងនោះ
នៅមិនទាន់សុក្រឹត ទៅសន្ទុះនៃទីផ្សារប្រេងពិភពលោកដែលមានការថមថយអានុភាពតម្លៃ របស់ខ្លួន
ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកនោះទេ ។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋ
មន្រ្តីហ៊ុន សែន ៕

លោកហ៊ុនសែនថានឹងធ្វើឲ្យបានសម្រេចនូវគោលដៅចម្បង៤យ៉ាងក្នុងអាណត្តិថ្មី
លោកហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសារធារណៈថា នៅក្នុង
រដ្ឋាភិបាលអាណត្តិទី៤នេះ រដ្ឋាភិបាល នឹងអនុវត្តឲ្យបានសម្តេចនូវគោលនយោបាយសំខាន់បួនយ៉ាង
រួមមាន៖ រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជម្រុញកំណើនសេដ្ឋកិច្ច ទម្លាក់អត្រានៃភាពក្រីក្រ
និងសេវាសាធារណៈ ត្រូវតែដោះស្រាយឲ្យបានល្អ ជូនដល់ប្រជាពលរដ្ឋ ។ គោលនយោបាយសំខាន់
ទាំងបួននេះ បានទទួលការស្វាគមន៍ពីក្រុមមន្ត្រីសង្គមស៊ីវិលនៅកម្ពុជា ។
លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ ៖
ថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុនជីវអេតាណុល កាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញ នាស្រុកពញាឭខេត្ត
កណ្តាល ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរលោកហ៊ុន សែន បានប្រកាសជាសារធារណៈជាថ្មីម្តងទៀត
ថា « គោលដៅបួនយ៉ាង ដែលរដ្ឋាភិបាល អាណត្តិទី៤ ធ្វើឲ្យបានសម្រេចពីពេលនេះតទៅថ្ងៃខាង
មុខ នោះលោកនឹងដឹកនាំធ្វើឲ្យបានសម្រេចនូវគោលដៅសំខាន់ៗ ចំនួនបួនដែលរួមមាន៖ រក្សា
សន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ -ត្រូវជម្រុញកំណើនសេដ្ឋកិច្ច
ក្នុងអត្រាប្រហាក់ប្រហែល៧ភាគរយ -ទម្លាក់អត្រានៃភាពក្រីក្រជាង១ភាគរយ ក្នុងមួយឆ្នាំឲ្យ
ធ្លាក់ចុះ និងសេវាសារធារណៈត្រូវដោះស្រាយឲ្យបានល្អ ជូនប្រជាពលរដ្ឋ។
ការប្រកាសប្តេជ្ញាចិត្ត របស់ប្រមុខដឹកនាំរដ្ឋាភិបាលខាងលើនេះ ត្រូវបានស្វាគមន៍ភ្លាមៗ ពីមន្ត្រីអង្គការសង្គមស៊ីវិលនៅកម្ពុជា ។ លោករ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជា
ឯករាជ្យ បានសាទរចំពោះការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំដែលសន្យា និងការប្តេជ្ញាចិត្តខាង
លើនេះ ។
ប៉ុន្តែលោករ៉ុង ឈុន បានដាក់ក្តីរំពឹងតិចតួចបំផុតចំពោះការប្តេជ្ញាចិត្ត របស់លោកនាយករដ្ឋមន្ត្រីខាង
លើ ។
ប្រហាក់ប្រហែលគ្នានេះដែរ សម្រាប់លោកចាន់ សាវ៉េត មន្ត្រីស៊ើបអង្គេតជាន់ខ្ពស់សមាគមការពារ
សិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា គោលនយោបាយទាំងបួនចំណុចដែលលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន លើកឡើងខាងលើនេះ គឺជាការចង់បានរបស់ប្រជាពលរដ្ឋទូទៅ សូម្បីតែក្រុមអង្គការ
សង្គមស៊ីវិល ក៏ទាមទារឲ្យរដ្ឋាភិបាលសម្រេចឲ្យបាននូវគោលនយោបាយសំខាន់ៗទាំងនេះដែរ។
យ៉ាងណាក៏ដោយតាមលោកចាន់សាវ៉េត ចំពោះការកាត់បន្ថយភាពក្រីក្រ ប្រសិនបើរដ្ឋាភិបាលនៅ
តែប្រកាន់ជំហរ ដូចសព្ធថ្ងៃនេះ លោកមិនរំពឹងថា អាចធ្វើទៅបាននោះទេ ប៉ុន្តែអ្វីដែលជាការសំខាន់
នោះគឺ បើសិនជារដ្ឋាភិបាលមានគោលនយោបាយល្អបែបនេះ ត្រូវតែអនុវត្តឲ្យបានម៉ឺងមាត់ មិនមែន
ចេះ តែនឹកឃើញថា ឲ្យតែល្អមើល ឬពិរោះស្តាប់នោះទេ ។
សំឡេង៖ លោកចាន់ សាវ៉េត បញ្ជាក់ថា « គោលនយោបាយទាំងបួនដែលលោកហ៊ុន សែន លើក
ឡើងខាងលើនេះ លោកគឺតថា វាជារឿងមួយនរណាៗ ក៏គាំទ្រដែរ សូម្បីតែក្រុមអង្គការសង្គមស៊ីវិល ផ្នែកសិទ្ធិមនុស្សក៏គាំទ្រយ៉ាងពេញទំហឹង ។ មិនតែប៉ុណ្ណោះ នឹងស្មគ្រ័ចិត្តសហការចូលរួម ដើម្បី ជម្រុញឲ្យដំណើរការទាំងបួនរបស់លោកនាយករដ្ឋមន្ត្រី អាចធ្វើដំណើរការទៅបានដោយរលូន »៕
កលិចនៅភ្នំពេញរារាំងការចូលរៀនរបស់សិស្សជាង៤០០នាក់
សិស្សនិស្សិតជាង៤០០នាក់និងសាស្ត្រាចានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅតែខកខានមិន
បានចូលសាលាដោយសារទឹកជន់លិចទាំងក្នុងនិងក្រៅបរិវេណសាលា ដែលមានរយៈពេលជិតពីរខែ
មកហើយ។
នាង មានសួស្តី ធ្វើសេចក្តីរាយការណ៍ពីទីក្រុងភ្នំពេញ៖
អ្នកស្រី សុទ្ធ សុម៉ាលី សាស្ត្រាចារ្យផ្នែករបាំបូរាណនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន ថ្លែង
ថាសិស្សមិនអាចចូលរៀនបានទេ ចាប់តាំងពីចូលបវេសនកាលមក ដោយសាទឹកបាន លិចចូល ដល់ សាលារួមទាំងផ្លូវធ្វើដំណើរទៅសាលានោះផង។
អ្នកស្រីមានការសោកស្តាយចំពោះការខាតបង់ពេលវេលាសិក្សាទាំងសិស្សចាស់ និងសិស្សដែលទើប
ប្រឡងជាប់ថ្មី។
(សំឡេង)
លោក គោក ស្លេះ អភិបាលរងខណ្ឌឫស្សីកែវបានថ្លែងថាអាជ្ញាធរដែនដី រួមទាំងសាលាក្រុង ភ្នំពេញបានប្រឹងប្រែងធ្វើការបូមទឹកចេញជារៀងរាល់ថ្ងៃដោយបានបើកដំណើរការស្ថានីយ៍ បូមទឹកចំនួនពីរកន្លែងនៅខណ្ឌឫស្សីកែវ។
លោកបានបញ្ជាក់ថាក៏ប៉ុន្តែដោយសារភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃគួបផ្សំនឹងទឹកហូរមកពីខេត្ត កំពង់ស្ពឺ
និងខេត្តកណ្តាលផង ទើបធ្វើអោយយឺតយ៉ាវក្នុងការរំដោះទឹកចេញពីទីក្រុង ជាពិសេសតំបន់នៅភាគ
ខាងជើងក្រុង។
ទោះបីជាមានការអះអាងយ៉ាងនេះក៏ដោយ ក៏ប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើការ អភិវឌ្ឈបូមដី លុបបឹងជាច្រើនរួមទាំងការបន្តបូមដីលុបបឹកកក់ផង ដែលបណ្តាលអោយ មានទឹកលិចយ៉ាងដូច្នេះ៕
តុលាការខ្មែរក្រហមកែប្រែកាលបរិច្ឆេទសវនាការ លោក ខៀវ សំផន
អង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា តុលាការខ្មែរក្រហម បានសម្រេច
កែប្រែកាលបរិច្ឆេទកំណត់ ក្នុងការបើកសវនាការ លោកខៀវ សំផន អតីតប្រមុខរដ្ឋក្នុងសម័យ
ខ្មែរក្រហម ។ លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ ៖
ពីដំបូងឡើយ អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម បានសម្រេចថា នឹងបើកសវនាការ
ជាសាធារណៈលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសេចក្តីសម្រេចបដិសេធការបកប្រែសំណុំរឿង
ព្រហ្មទណ្ឌរបស់ លោកខៀវសំផន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៨។ ក៏ប៉ុន្តែកាលពីថ្ងៃទី១៤ ខែ
វិច្ឆិកា ឆ្នាំ២០០៨ លោកចៅក្រមប្រាក់គឹម សាន ប្រធានអង្គបុរេជំនុំជម្រះ បានចេញដីកាកែ
ប្រែកាលបរិច្ឆេទសវនាការជាសាធារណៈឡើងវិញ។ នោះគឺសវនាការជាសាធារណៈលើ
សំណុំរឿងលោកខៀវ សំផន នឹងត្រូវប្តូរមកធ្វើនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៨ វេលាម៉ោង ៩ ព្រឹក
វិញ។
ការសម្រេចប្តូរផ្លាស់ ការកំណត់កាលបរិច្ឆេទសវនាការលោកខៀវ សំផន បានត្រូវ
លោកចៅក្រមប្រាក់គឹម សាន បញ្ជាក់មូលហេតុថា អង្គបុរេជំនុំជម្រះ បានទទួលពាក្យសុំ
ពីសហមេធាវីរបស់ជនត្រូវចោទ(លោកខៀវ សំផន) ដែលនៅក្នុងនោះ សហមេធាវីបានស្នើ
សុំឱ្យធ្វើការកំណត់កាលបរិច្ឆេទសវនាការសាជាថ្មី។ សហមេធាវី បញ្ជាក់ថា បើសិនជាសវនា
ការធ្វើនៅថ្ងៃទី៨ ខែធ្នូ នោះសហមេធាវីបរទេស គឺលោកហ្សាក់ វេកហ្សេស (Jacques
Verges ) មិនអាចមកចូលរួមនៅក្នុងសវនាការនោះឡើយ។ ដូច្នេះ ដើម្បីកុំឱ្យអវត្តមានសហ
មេធាវី និងកុំឱ្យរំលោភដល់សិទ្ធិជនត្រូវចោទ អង្គបុរេជំនុំជម្រះបានសម្រេចកែប្រែកាលបរិច្ឆេទ
សវនាការតាមសំណើ។ មូលហេតុ នៃការប្តូរផ្លាស់កាលបរិចេ្ឆទថ្ងៃបើកសវនាការលោកខៀវ
សំផន នេះ ត្រូវបានលោករាជ សម្បត្តិ មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម មានប្រសាសន៍
នៅព្រឹកថ្ងៃចន្ទនេះ ពន្យល់យ៉ាងដូច្នេះថា ៖
(សំឡេងលោក រាជ សម្បត្តិ)
អំឡុងពេលសវនាការលើ បណ្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួនបណ្តោះអាសន្ន លោក ខៀវ សំផន
បានត្រូវផ្អាកកណ្តាលទី ដោយសារតែសហមេធាវីបរទេសរបស់លោក គឺលោកមេធាវី ហ្សាក់
វេកហ្សេស ទាមទារឱ្យមានការបកប្រែឯកសារទាំងអស់ ក្នុងសំណុំរឿងលោកខៀវ សំផន ទៅ
ជាភាសាបារាំង ដែលជាភាសាសញ្ជាតិរបស់លោកមេធាវី ។ បញ្ហាភាសានេះ ត្រូវបានតុលាការ
ខ្មែរក្រហមបដិសេធមិនព្រមបកប្រែឡើយ។ តុលាការសំអាងថា ក្នុងឯកសារភស្តុតាងទាក់ទង
នឹងសំណុំរឿងលោកខៀវសំផន មានទាំងភាសាខ្មែរ អង់គ្លេស និងភាសាបារាំង ដែលភាសា
ទាំងបីនេះ ជាភាសាផ្លូវការ ប្រើក្នុងតុលាការខ្មែរក្រហម។ ម្យ៉ាងទៀត លោកមេធាវី ហ្សាក់ វេក
ហ្សេស ក៏មានដៃគូសហមេធាវីរបស់លោកជាខ្មែរ គឺលោកមេធាវី សរ សូវាន ដែលអាចជួយ
គ្នានៅក្នុងបញ្ហាភាសានេះបាន។ ក៏ប៉ុន្តែសហមេធាវីការពារលោក ខៀវ សំផន បានដាក់ពាក្យ
ប្តឹង ប្រឆាំងនឹងសេចក្តីសម្រេចបដិសេធការបកប្រែសំណុំរឿងព្រហ្មទណ្ឌរបស់ លោក ខៀវ
សំផន។
សូមបញ្ជាក់ថា ចំពោះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនបណ្តោះអាសន្នលើរូបលោក ខៀវ
សំផន ត្រូវបានសហមេធាវីការពាររូបលោក សម្រេចដកចេញពីអង្គបុរេជំនុំជម្រះ កាលពីខែ
តុលា ។ អតីតប្រមុខរដ្ឋខ្មែរក្រហម លោក ខៀវ សំផន មានអាយុ៧៧ឆ្នាំ បានត្រូវនាំខ្លួន ទៅ
ឃុំឃាំងនៅតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧។ លោក ខៀវ សំផន ក៏
ដូចអតីតមេដឹកនាំខ្មែរក្រហម៤រូបផ្សេងទៀត ដែលកំពុងជាប់ឃុំឃាំងក្នុងតុលាការខ្មែរក្រហម
ដែរ គឺរងនូវការចោទប្រកាន់ពីបទឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រឹដ្ឋកម្មសង្រ្គាម ។ ជា
បទចោទប្រកាន់ ដែលបានប្រព្រឹត្តឡើងក្នុងសម័យខ្មែរក្រហមកាន់កាប់អំណាចចន្លោះពី ថ្ងៃ
ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ អំឡុងពេល៣ឆ្នាំ ៨ខែ និង២០
ថ្ងៃនោះ នាំឱ្យមានការសម្លាប់មនុស្សយ៉ាងរង្គាល ដែលឯកសារប្រវត្តិសាស្ត្របានកត់ត្រាថា
មានប្រជាជនកម្ពុជាប្រមាណជិត២លាននាក់ ត្រូវបាត់បង់ជីវិត៕

ពលរដ្ឋខ្មែរទាមទារសុំការដោះលែងញាតិរបស់ខ្លួនកំពុងជាប់គុកនៅស្រុកថៃ

ក្រុមសាច់ញាតិជនរងគ្រោះកម្ពុជាទាំងប្រាំបួននាក់នៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែល
ត្រូវបានតុលាការថៃកាត់ទោសដាក់ពន្ធនាគារសម្រាប់ រយៈពេលជាងបីឆ្នាំបានអំពាវនាវនៅ
ថ្ងៃអាទិត្យទី១៦វិឆ្ឆិការម្សិលមិញនេះដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាជួយធ្វើអន្តរាគមន៍ជាមួយរដ្ឋា
ភិបាលថៃ ឲ្យដោះលែងពួកគេមកវិញ។ លោក សុខ សាវីធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្ត
បាត់ដំបង៖
ការសុំអន្តរាគមន៍នេះដោយពួកគាត់ថាការចោទប្រកាន់របស់អាជ្ញាធរថៃមកលើពលរដ្ឋកម្ពុជា
ទាំង៩នាក់ថាបានឆ្លងដែនខុសច្បាប់និងកាប់បំផ្លាញព្រៃឈើនោះវាជាអំពើមួយអយុត្តិធម៌
ណាស់។
កញ្ញា លន់ លក្ខិណា បាននិយាយថាឪពុកម្តាយនិងបងប្រុសរបស់ខ្លួនរួមទាំងអ្នកភូមិប្រាំមួយ
នាក់ទៀតត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនកាលពីថ្ងៃ៨ខែធ្នូ២០០៦ខណៈពេលដែលពួកគាត់នាំ
គ្នាទៅរើសកំណាត់ឈើធ្វើធ្យូងដែលគេកាប់ចោលនៅចំណុចបង្គោលឡាក់លេខ៣៦និង៣៧
នៅក្បែរច្រកបឹងត្រកួនក្នុងទឹកដីកម្ពុជាតែប៉ុណ្ណោះដែលពួកគាត់ត្រូវបានតុលាការថៃសម្រេច
កាត់ ទោសក្នុងម្នាក់ៗបីឆ្នាំបីខែ២៤ថ្ងៃ។
ចំណែកអ្នកស្រី ទូច សូភី បាននិយាយថាប្តីរបស់នាងនិងអ្នកភូមិប្រាំមួយនាក់ទៀតត្រូវបានគេ
ឃុំខ្លួនកន្លែងផ្សេងពីគ្នានៅប្រទេសថៃ ដោយឡែកតែម្តាយនិងឪពុកនាងត្រូវបានក្រុមគ្រួសារ
នាងទាក់ទងអ្នករត់ការនិងមេធាវីថៃជួយគាត់បាននៅក្រៅឃុំ តាំងពីពេលនោះដោយចំណាយ
លុយអស់១៦ម៉ឺនបាតស្មើនឹងជាងបួនពាន់ដុល្លារក្នុងការរត់ការ។ អ្នកស្រីបញ្ជាក់ថាការនៅក្រៅ
ឃុំនេះឪពុកម្តាយរបស់គាត់ត្រូវបានគេកោះហៅឲ្យបង្ហាញមុខបីទៅបួនដងហើយ ដោយការ
កោះហៅបង្ហាញមុខលើកក្រោយនៅថ្ងៃ៣វិឆិ្ឆការ២០០៨ តែពួកគាត់ត្រូវបានគេចាប់ឃុំខ្លួន
លែងឲ្យត្រឡប់មកវិញជាមួយអ្នកភូមិផ្សេងទៀតដែរ។
អធិការរងនគោបាលស្រុកថ្មពួកលោក យ៉ត រ៉ាយ បានមានប្រសាសន៍ថាភ្លាមៗអាជ្ញាធរមូល
ដ្ឋានក៍បានជួយអន្តារគមន៍ដែរតែភាគីថៃបដិសេធដោយគេថាប្រជាពលរដ្ឋកម្ពុជាបានទៅកាប់
បំផ្លាញ ព្រៃឈើនិងឆ្លងដែនខុសច្បាប់ចូលទឹកដីគេ ។
តែលោកបញ្ជាក់ថាចំណុចដែលពលរដ្ឋកម្ពុជាចូលទៅរើសកំណាត់ឈើធ្យូងនៅបង្គោលឡាក់
លេខ៣៦និង៣៧គឺក្នុងទឹកដីកម្ពុជានោះទេ ដោយលោកថាបញ្ហានេះវាហួសនឹងសមត្ថភាព
របស់អាជ្ញាធរមូលដ្ឋានទៅហើយមានតែរដ្ឋាភិបាលប៉ុណ្ណោះទេដែលអាចដោះស្រាយបាន។
វិទ្យុអូស្រ្តាលីមិនអាចទំនាក់ទំនងមន្រ្តីស្ថានទូតកម្ពុជានិងថៃបាននោះទេនាពេលនេះ។
សូមបញ្ជាក់ថាជនរងគ្រោះទាំងប្រាំបួននាក់មានឈ្មោះ កែវ ចាន់ថន, ផន ផាត, ទូច ជី,
សុខ វណ្ណា វែន ថុន, ថាំង ធី, ណាង ណាវី, គី សៀង និង ទូច លន់ ហៅតាហាន់ ជាអ្នក
ស្រុកនៅឃុំគោករមាតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នពួកគេកំពុងឃុំខ្លួនក្នុង
ប្រទេសថៃជិតពីរឆ្នាំហើយ។
សៀមជំទាស់ការដង្ហែអង្គកឋិនទានចូលវត្តកែវសិក្ខាគិរីស្វារៈកន្លងទៅ
ពួកមន្រ្តីថៃមានការប្រតិកម្មយ៉ាងខ្លាំងៗកាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈពេលដែល
អាជ្ញាធរកម្ពុជាបានធ្វើពិធីដង្ហែអង្គកឋិនទានមួយទៅវេរប្រគេនព្រះសង្សដែលគង់ចាំព្រះ វស្សា
អស់រយៈកាលត្រីមាសតាមព្រះពុទ្ធសាសនានៅវត្តកែវសិក្ខាគិរីស្វារៈកាលពីថ្ងៃទី១២ ខែវិច្ឆិកា
កន្លងទៅថ្មីៗនេះ។ លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ ៖

លោកសំពង្ស អាម៉នមីវ៉ាតឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសថៃ ស្រង់សម្ដី ដោយ
ទីភា្នក់ងារសារព័ត៌មានថៃ TNAថា ៖ ថៃ នឹងធ្វើការតវ៉ាប្រឆាំងប្រទេសកម្ពុជាដែលបានធ្វើពិធី
បែបសាសនាមួយនៅតំបន់ដែលមានជម្លោះប្រទាញប្រទង់គ្នានៅក្នុងកំណត់ការទូតមួយចុះ
ថ្ងៃទី១៣ខែវិច្ឆិការកន្លងទៅ។ពួកមន្រ្តីថៃនៅក្នុងខេត្តស៊ីសាកេត ជាប់ព្រំដែន ប្រទេសកម្ពុជា
ក៏បានអោយដឹងផងដែរថា៖ ក្នុងព្រឹត្តការណ៍ នៃការដង្ហែអង្គកឋិនទាននោះ មានប្រជាពល
រដ្ឋព្រមទាំងទាហ៊ានកម្ពុជាជាច្រើនបានជាន់លើទឹកដីរបស់ខ្លួន ដោយគ្មាន ការអនុញ្ញាតិពី
រដ្ឋាភិបាលថៃឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណ:រដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាតែងតែដង្ហែ
អង្គកឋិនទៅវេរប្រគេនព្រះសង្សនៅទីនោះជារៀងរាល់ឆ្នាំ មិនដែលមានបញ្ហានោះទេ ហើយ
ថា ការការប្រតិកម្មរបស់ភាគីថៃ ដែលចោទថា កម្ពុជាបានរំលោភទឹកដីខ្លួនក្នុងព្រឹត្តិការណ៍នៃ
ការដង្ហែអង្គកថិនទានកាលពីថ្ងៃទី១២វច្ឆិកាដែលជាថ្ងៃបញ្ចប់ពិធីបុណ្យកថិន ទាននោះ ជា
ការចោទដ៏ដែលៗគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់របស់ភាគីថៃ។
សំឡេង
សូមបញ្ជាក់ថា ប្រទេសថៃ ក៏មានបំណងដង្ហែរអង្គកឋិនទានចូលវត្តកែវសិក្ខាគីវីស្វារៈហៅ
វត្តប្រាសាទព្រះវិហារនេះដែរ ក៏ប៉ុន្តែគណៈកម្មការអាចារ្យវត្ត ព្រមទាំងព្រះសង្សគង់នៅ
ទីអារាមនោះបានបដិសេធចំពោះការស្នើសុំ ដោយអះអាងថា ទឹកដី និងវត្តជារបស់កម្ពុជា
ហើយកម្ពុជាមានលទ្ធិភាពគ្រប់គ្រាន់ក្នុងការធ្វើពិធីបែបព្រះពុទ្ធសាសនានេះ។អង្គកឋិនទាន
ដែលផ្តើមធ្វើដោយភាគីកម្ពុជានោះ បានប្រមូលថវិការចំនួន៧០០លានរៀលទៅវេរប្រគេន
ព្រះសង្សនៅទីនោះ។ ក្នុងនោះថវិកាចំនួន ៣០០លានរៀន ប្រគេនព្រះសង្សនៅវត្តចំនួន៣
នៅខាងក្រោមជាប់ភ្នំព្រះវិហារ។១០០លានរៀលជួនទៅកងទ័ពប្រចាំការនៅទីនោះនិង៣០០
លានរៀលទៀតប្រគេនព្រះសង្សដែលគង់ចាំព្រះវស្សានៅវត្តកែវសិក្ខាគិរីស្វារៈ

អាត្រាឆ្លងមេរោគអេដស៍កើនឡើងខ្លាំងក្នុងចំណោមអ្នកប្រើគ្រឿងញៀន

របាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតតាមដានអាត្រាឆ្លងមេរោគអេដស៍ក្នុងចំណោមអ្នក
ប្រើប្រាស់គ្រឿងញៀននៅកម្ពុជានាឆ្នាំ២០០៧កន្លងនេះ បានបង្ហាញឲ្យឃើញថា បណ្តាអ្នក
ចាក់គ្រឿងញៀនតាមសរសៃប្រមាណ២៤ភាគរយបានផ្ទុកមេរោគអេដស៍។
អ្នកឯកទេសខាងជំងឺអេដស៍ចាត់ទុកតួលេខនេះថា គឺដំណាក់កាលដែលគួរឲ្យព្រួយបារម្ភខ្លាំង
ហើយអាជ្ញាធរត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីកុំឲ្យមានការរីករាលដាលកាន់តែខ្លាំងឡើង
នៃជំងឺអេដស៍ទៅថ្ងៃមុខ។ ជាបន្តទៅទៀតនេះ សូមស្តាប់របាយការណ៍របស់លោកខេមរា
សេរីរ័ត្ន ពីទីក្រុងភ្នំពេញ៖
ការបង្ហាញរបាយការណ៍នេះ បានប្រកាសធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ កាលពីរសៀលថ្ងៃ
សុក្រទី១៤កន្លងទៅនេះ ដែលមានការចូលរួមដោយរដ្ឋមន្រ្តីសុខាភិបាល អគ្គលេខាធិការនៃ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ សើ
ស្បែក និងកាមរោគ ព្រមទាំងបណ្តាអង្គការដែលធ្វើការប្រឆាំងការឆ្លងមេរោគអេដស៍នៅកម្ពុជា
ផងដែរ។
លោកវេជ្ជបណ្ឌិត ទា ផល្លី តំណាងអង្គការ UNAIDS បានមានប្រសាសន៍ថា របាយការណ៍
អង្កេតនេះ បង្ហាញថា មានអាត្រាជាបង្គួរនៃអ្នកចាក់គ្រឿងញៀន តាមសរសៃហើយដែលបច្ចុ
ប្បន្ន បណ្តាជនទាំងនោះ បានផ្ទុកមេរោគអេដស៍ប្រមាណ២៤ភាគរយទៅហើយ។ លោកបាន
បន្ថែមថា ក្នុងទិដ្ឋភាពនេះ វា គឺជាទម្រង់នៃការរីករាលដាលមេរោគអេដស៍ ដោយការប្រើ
ប្រាស់គ្រឿងញៀន។ ជាងនេះទៀត លោកបានធ្វើការប្រៀបធៀបការរីករាលដាលទៅនឹង
បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់ផងដែរ។
(សំឡេងលោក ទា ផល្លី)
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតទា ផល្លី បានមានប្រសាសន៍ទៀតថា ការ
ប្រើប្រាស់គ្រឿងញៀន បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០០០មកម៉្លេះ ហើយមួយភាគ
បីនៃអ្នកចាក់ថ្នាំញៀន បានរាយការណ៍ថា បានប្រើប្រាស់ម្ជុល និងស៊ីរាំងរួមគ្នា នៅពេលគេ
ចាក់ថ្នាំគ្រឿងញៀនលើកចុងក្រោយ។ លោកបានមានប្រសាសន៍ផងដែរថា មួយភាគបួន នៃ
អ្នកចាក់គ្រឿងញៀន ក៏បានរាយការណ៍ឲ្យដឹងផងដែរថា ពួកគេបានចាក់ថ្នាំញៀនដោយមាន
លាយឈាមអ្នកផ្សេងទៀតនៅជាប់ស៊ីរាំងក្នុងខែកន្លងផងដែរ។
(សំឡេងលោកវេជ្ជបណ្ឌិត ទា ផល្លី)
ព្រមគ្នានេះ ផងដែរលោកវេជ្ជបណ្ឌិត មុន ផល្គុន ទទួលបន្ទុកផ្នែកអង្កេតនៃរបាយការណ៍អាត្រា
ប្រេវ៉ាឡង់មេរោគអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជាឆ្នាំ២០០៧ បានថ្លែង
ឲ្យដឹងផងដែរថា ការរាតត្បាតនៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នៅបច្ចុប្បន្ននេះ គឺ
នៅថេរ ព្រោះតាមការប៉ាន់ស្មាន អាត្រាប្រេវ៉ាឡង់ នៅក្នុងចំណោមប្រជាជនទូទៅ ដែលមាន
អាយុចន្លោះពី១៥ទៅ៤៩ឆ្នាំ គឺមាន០,៩ភាគរយ ក្នុងឆ្នាំ២០០៦។
ប៉ុន្តែទោះជាយ៉ាងណានេះក្តី លោកវេជ្ជបណ្ឌិត មុន ផល្គុន បានមានប្រសាសន៍បន្ថែមដោយ
ចាត់ទុកថា អាត្រាផ្ទុកមេរោគអេដស៍ ក្នុងចំណោស្រ្តីរកស៊ីផ្លូវភេទ ប្រមាណ១៤,៧ភាគរយ
និងក្នុងចំណោមបុរសស្រលាញ់បុរស មានប្រមាណ៥,១ ភាគរយ ដែលបញ្ហានេះ គឺជាបញ្ហា
ប្រឈមមួយខ្ពស់គួរឲ្យព្រួយបារម្ភ។
បើតាមលោកវេជ្ជបណ្ឌិត មុន ផល្គុន បានឲ្យដឹងផងដែថា គោលបំណងនៃការអង្កេតនេះដើម្បី
ធ្វើការប្រមាណអាត្រាប្រេវ៉ាឡង់ ផ្ទុកមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន
ដែលរស់នៅក្នុងមណ្ឌលស្តារនិតិសម្បទា និងនៅតាមសហគមន៍។ ហើយក៏មានគោលបំណង
នៃការធ្វើការស្វែងយល់ពីចំណេះដឹង អាកប្បកិរិយា និងការប្រព្រឹត្តរបស់អ្នកប្រើប្រាស់គ្រឿង
ញៀន ការចម្លងមេរោគអេដស៍ ការព្យាបាលជំងឺកាមរោគ ការធ្វើតេស្តឈាមនៅមណ្ឌលធ្វើ
តេស្តដោយស្ម័គ្រចិត្ត និងការរក្សាការសម្ងាត់ ហើយនឹងការទៅសេវាសុខភាពដទៃទៀត។ ជាង
នេះទៅទៀត ផ្តល់ព័ត៌មានឲ្យដល់កម្មវិធីទប់ស្កាត់ការចម្លងមេរោគអេដស៍ សម្រាប់ក្រុមគោល
ដៅ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
ព្រមគ្នានេះផងដែរ សម្រាប់លោក លួ រ៉ាមីន អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង
គ្រឿងញៀន ក៏មានប្រសាសន៍ផងដែរ ដោយបានចាត់ទុកការអង្កេតនោះ ជាព័ត៌មានមួយ
ដ៏ចាំបាច់សម្រាប់ការរៀបចំផែនការអន្តរាគមន៍ ចំពោះជនរងគ្រោះដោយសារគ្រឿងញៀន
និងត្រៀមលក្ខណៈបង្ការអ្នកថ្នាំ កុំឲ្យរងគ្រោះដោយមេរោគមួយជាន់ទៀត។
(សំឡេងលោកលួ រ៉ាមីន)
បន្ថែមលើសពីនេះលោកបានថ្លែងឲ្យដឹងផងដែរថា ឥរិយាបទ និងនិន្នាការថ្មីរបស់អ្នកប្រើ
ប្រាស់គ្រឿងញៀនពីការសេព ជក់ និងហិត មកជាការចាក់វិញម្តង ដែលបញ្ហានេះ ជាការ
ព្រួយបារម្ភធំមួយបន្ថែម ទៀត ដល់សុខភាពរបស់ពួកគេ។
(សំឡេងលោកលួ រ៉ាមីន)។
សូមបញ្ជាក់ផងដែរថា ការអង្កេតនេះ បានធ្វើឡើងនៅមណ្ឌលស្តារនិតិសម្បទា ចំនួន១១ នៅ
៤ខេត្តក្រុង ក្នុងនោះមានក្រុងភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ៕


បញ្ហាជុំវិញការចែកចាយជំនួយសង្រ្គោះបន្ទាន់នៅកម្ពុជារបស់ធនាគារ ADB

បន្ទាប់ពីមានរឿងអាស្រូវជាច្រើនបានកើតឡើងកន្លងទៅនេះ នៅក្នុងការបែងចែកជំនួយអង្ករ
បន្ទាន់កាលពីចុងខែតុលាមុននេះ កាលពីថ្ងៃសុក្រម្សិលមិញ រដ្ឋាភិបាលកម្ពុជា និងធនាគារ
អភិវឌ្ឍន៍អាស៊ី បានចេញសេចក្តីប្រកាសព័ត៌មានផ្សេងពីរដាច់ដោយឡែកពីគ្នា។ នៅក្នុង
សេចក្តីប្រកាសព័ត៌មាននោះ ស្ថាប័នទាំងពីរ បានប្រកាសថា ខ្លួននឹងដាក់ចេញនូវវិធានការ
ស៊ើបអង្កេតនូវបញ្ហាមិនប្រក្រតី ដែលគេអះអាងថា មានប្រជាពលរដ្ឋក្រីក្រពិតប្រាកដ មិន
បានទទួលអង្ករជំនួយ រីឯអ្នកមានរោងម៉ាស៊ីនស្រូវបែរជាបានទទួលជំនួយទៅវិញ។ ការបែង
ចែកអង្ករជំនួយ ត្រូវគេចោទប្រកាន់មានការប្រកាន់បក្សពួក ឯអ្នកក្រីក្រពិតប្រាកដមិនទទួល
បានសូម្បីតែ១គីឡូក្រាមអង្ករ ក៏មិនបានផង។ តើរឿងរ៉ាវនេះមានការវិវឌ្ឍដល់ណាហើយ?
ជាបន្តទៅទៀតនេះសូមស្តាប់របាយការណ៍របស់លោកខេមរា សេរីរ័ត្ន ពីទីក្រុងភ្នំពេញ៖
វិធានការដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងផ្ទាល់ និងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នឹងចាប់ផ្តើម
នៅថ្ងៃច័ន្ទទី១៧ ខែវិច្ឆិកានេះ ដែលនឹងមានការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់ប្រជាពល
រដ្ឋ ដែលមិនបានទទួលជំនួយសង្រ្គោះបន្ទាន់ពី ADB និងរដ្ឋាភិបាលកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៨
០០០ នាក់បានទទួលអង្ករសង្រ្គោះបន្ទាន់កាលពីខែតុលាមុននេះ ដោយតំណាងរបស់ធនាគារ
ប្រចាំនៅកម្ពុជា។ ម្យ៉ាងទៀតសោតការបែងចែកអង្ករ ដែលសមាជិកគ្រួសារក្នុង១នាក់ទទួល
បានអង្ករ៣៥គីឡូក្រាមនោះ ក៏មានការត្រួតពិនិត្យដោយអង្គការក្រៅរដ្ឋាភិបាលឯករាជ្យផងដែរ។
បើតាមលោកឡុង វូពិសិដ្ឋ មន្រ្តីអនុវត្តគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នោះ បានប្រាប់វិទ្យុ
អូស្ត្រាលីឲ្យដឹងថា បុគ្គលិកធនាគាររបស់លោក ព្រមទាំងមន្រ្តីនៃរដ្ឋាភិបាលកម្ពុជា នៅតាម
ថ្នាក់ខេត្ត ស្រុក ឃុំ បូករួមទាំងអង្គការក្រៅរដ្ឋាភិបាលពីរផ្សេងទៀត ដែលក្នុងនោះមានអង្គការ
CEDAC ផងដែរនោះនឹងចាប់ផ្តើមស៊ើបអង្កេតលើសំណុំរឿង ដែលផ្ទុះចេញពីបាតុភាពមិន
ប្រក្រតីនោះផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកឡុង វូពិសិដ្ឋ បានបដិសេដមិនធ្វើអត្ថាធិប្បាយពិស្តារ
បន្ថែមជុំវិញការស៊ើបអង្កេតនោះទេដោយទុកលទ្ធភាពឲ្យក្រុមការងារបំពេញកិច្ចការជាមុនសិន។
(សំឡេងលោក ឡុង វូពិសិដ្ឋ)
ជាមួយគ្នានេះផងដែរសម្រាប់លោក វង្ស សណ្តាប់ អគ្គលេខាធិការរងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ
វត្ថុដែលជានាយកគម្រោងថា្នក់ជាតិសម្រាប់គម្រោងស្បៀងអាហារសង្រ្គោះបន្ទាន់នោះ ក៏បាន
ថ្លែងការយល់ឃើញរបស់ខ្លួនផងដែរថា ជាទូទៅការបែងចែកអង្ករប្រព្រឹត្តទៅបានល្អ ក៏ប៉ុន្តែមាន
បញ្ហាតិចតួចប៉ុណ្ណោះដែលលេចចេញឡើង សម្រាប់អ្នកដែលមិនបានទទួលអង្ករ។ លោកបាន
និយាយថា ភ្នាក់ងាររបស់រដ្ឋាភិបាលនៅតាមខេត្តទាំង៧ ដែលមានពាក់ព័ន្ធនឹងការបែងចែក
គម្រោងនោះ នឹងស៊ើបអង្កេតលើសំណុំរឿងទាំងនោះ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នាយកគម្រោងថ្នាក់ជាតិរូបនេះ បានថ្លែងអះអាងឲ្យដឹងជាមុន
ផងដែរថា បើទោះបីជារកឃើញថាពិតជាមានបាតុភាពមិនប្រក្រតី ដែលអ្នកក្រីក្រពិតប្រាកដ
មិនបានទទូលអង្ករយ៉ាងណាក្តី ក៏អ្នកទាំងនោះមិនបានទទួលអង្ករឡើងវិញនោះទេ។
(សំឡេងលោកវង្ស សណ្តាប់)
ស្រ្តីឈ្មោះ រស់ ចាន់ធី អាយុ៤០ឆ្នាំ មានសមាជិកគ្រួសារ៦នាក់ នៅភូមិត្រពាំងព្រលិត ឃុំសន្តិ
ភាពស្រុកសំពៅលូន ខេត្តបាត់ដំបង បានអះអាងប្រាប់វិទ្យុអូស្រ្តាលីថា អ្នកភូមិរបស់អ្នកស្រី
ដែលសុទ្ធសឹងតែជាអ្នកក្រីក្រពិតបា្រកដប្រមាណ២០ទៅ៣០គ្រួសារ មិនមានអ្នកមា្នក់បាន
ទទួលអង្ករសូម្បីតែ១គីឡូក្រាមនោះទេ។ ស្រ្តីរូបនេះ បានសម្តែងការងឿងឆ្ងល់ចំពោះក្រុម
ប្រឹក្សាឃុំសន្តិភាព ដែលមិនអើពើចំពោះទុក្ខលំបាករបស់អ្នកភូមិ ដែលមានជីវភាពដុនដាប
បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។
(សំឡេងស្រ្តីរស់ ចាន់ធី)
ដោយឡែកស្រ្តីម្នាក់ទៀតឈ្មោះ ថោង ធុង អាយុ៥២ឆ្នាំ មានសមាជិកគ្រួសារ៤នាក់ ក៏បាន
ថ្លែងអះអាងដូចគ្នាផងដែរ អំពីការដែលខ្លួនមិនទទួលបានអង្ករជំនួយនោះទេ។
(សំឡេងស្រ្តីថោង ធុង)
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើតាមលោកស៊ុន ហេង អភិបាលរងខេត្តបាត់ដំបង ជាមន្រ្តី
គម្រោងថ្នាក់ខេត្ត បានថ្លែងថា លោកពិតជាបានទទួលពាក្យបណ្តឹងកើតទុក្ខមិនសុខចិត្តទាំង
នោះមែន។ ប៉ុន្តែលោកថា ពាក្យបណ្តឹងទាំងនោះ មិនមានភាពច្បាស់លាស់ដោយសារអ្នកតវ៉ាខ្លះ
បានលេខទូរស័ព្ទទំនាក់ទំនងសាធារណៈ ដែលជាបច្ច័យមួយលំបាកក្នុងការស្វែងរកម្ចាស់បណ្តឹង។
(សំឡេងលោកស៊ុន ហេង)
បន្ថែមលើសពីនេះ លោកបានឲ្យដឹងផងដែរថា លោកនឹងចាត់មន្រ្តីការងាររបស់លោកទៅស៊ើប
អង្កេតដោយផ្ទាល់ដល់ឃុំសន្តិភាព ស្រុកសំពៅលូន ដែលមានអ្នកស្រុកអះអាងខ្លួនមិនបាន
ទទួលអង្ករ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោកយ៉ងសាំង កុមារ ប្រធានអង្គការ CEDAC ដែលជា
អង្គការត្រូវបានចាត់ឲ្យឃ្លាំមើលដំណើរការបែងចែកជំនួយនោះ បានមានប្រសាសន៍ប្រាប់វិទ្យុ
អូស្ត្រាលី ដោយវាយតម្លៃជាទូទៅថា បើទោះជាមានការថ្នាំងថ្នាក់បន្តិចមែន ក៏ប៉ុន្តែសម្រាប់
ការបែងចែកប្រព្រឹត្តទៅបានល្អប្រក្រតី។
លោកបន្ថែមថា ក្រុមការងាររបស់លោកនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នឹងចូលរួមដំណើរ
ការស៊ើបអង្កេត ដើម្បីរកឲ្យឃើញការពិតផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB
បានឲ្យដឹងផងដែរថា គោលបំណងសំខាន់បឋមរបស់ជំនួយសង្រ្គោះបន្ទាន់របស់ ADB គឺដើម្បី
ជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឲ្យប្រសើរនូវផលប៉ះពាល់ដោយសារកំណើន
អតិផរណា មកលើប្រជាពលរដ្ឋក្រីក្រជាងគេ នៅខេត្តចំនួន៧នៅជុំវិញបឹងទន្លេសាប។ ហើយ
គម្រោងនោះទៀតសោត ផ្តោតជាសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រជាងគេបំផុតប្រមាណ២០
ភាគរយ នៃឃុំចំនួន២០០ ដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់លោក ហ្គួស្វាមី ប្រធាន ADB ប្រចាំកម្ពុជា បានថ្លែងថា វាជារឿងមួយដែលអាច
យល់បានថា សម្រាប់អ្នកដែលមិនបានទទួលជំនួយ ច្បាស់ជាមិនសប្បាយចិត្ត នោះគឺជារឿង
មួយធម្មតា។
សូមបញ្ជាក់ផងដែរជំនួយសង្រ្គោះបន្ទាន់នេះ មានថវិការសរុបប្រមាណ៤០លានដុល្លារ ដែល
ចែកចេញបីដំណាក់កាល ដែលដំណាក់កាលទី១គឺការចែកអង្ករប្រមាណ១២ពាន់តោន សម្រាប់
ប្រជាពលរដ្ឋប្រមាណ ៣៤០ ០០០នាក់៕


ការធ្វើរាជពិធីសម្រក់ទៀនផ្សងទឹកភ្លៀងនៅបរមរាជវាំង

ក្នុងព្រះរាជពិធីសម្រក់ទៀនផ្សងទឹកភ្លៀងទូទាំងប្រទេសសម្រាប់ឆ្នាំឆ្នូវឯកស័កពុទ្ធសករាជ ២៥៥៣
ឆ្នាំក្រោយតាមការសន្មត់យកទៀន ២៤ ដើមដើម្បីជាតំណាងឲ្យ ២៤ខេត្ត-ក្រុង បាន បង្ហាញថា
នៅដើមឆ្នាំ - កណ្ដាលឆ្នាំ មានភ្លៀងធ្លាក់មធ្យមរីឯចុងឆ្នាំវិញមានភ្លៀងធ្លាក់ច្រើន។ លទ្ធផលនៃការ
ផ្សងនេះ បានធ្វើឲ្យប្រជាកសិករមានការសប្បាយរីករាយ។ លោកដែន សីម៉ា ជូនរបាយការណ៍ពី
ទីក្រុងភ្នំពេញ ៖
ព្រះរាជពិធីសម្រក់ទៀនផ្សងទឹកភ្លៀងនេះត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងព្រះបរមរាជវាំង កាលពី
រាត្រីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ គឺត្រូវ និងថ្ងៃទី ១២
ខែវិច្ឆិកា ឆ្នាំ២០០៨ វេលាម៉ោង ១២អាធ្រាត្រ ត្រូវនឹងថ្ងៃពេញបូណ៌មី ខែកក្ដិក ក្រោមព្រះរាជាធិបតី
ភាពដ៏ខ្ពង់ខ្ពស់ ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រ
កម្ពុជា។
ការប្រារព្ធព្រះរាជពិធីអកអំបុក សំពះព្រះខែត្រូវបានព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ធ្វើឡើងរៀងរាល់
ឆ្នាំរហូតមកដល់ពេលបច្ចុប្បន្ន។ បន្ទាប់ពីព្រះករុណាព្រះមហាក្សយាងថ្វាយគ្រឿងសក្ការៈបូជា ដល់
ព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិមួយម៉ឺនលោកធាតុ ក្នុងព្រះរាជពិធីបុណ្យនេះរួចមក ការបួងសួងចង់
ដឹងអំពីដំណើរទឹកភ្លៀង ដែលនឹងហូរធ្លាក់ចុះលើប្រថពីនៃព្រះរាជាណាចក្រកម្ពុជា ទាំង២៤ ខេត្ត-ក្រុង
ក្នុងឆ្នាំឆ្នូវឯកស័ក ពុទ្ធសករាជ ២៥៥៣ (ឆ្នាំក្រោយ) ក៏បានចាប់ផ្ដើម។
ក្នុងកិច្ចដំណើរការសម្រក់ទៀនផ្សងចង់ដឹងអំពីទឹកភ្លៀងនាឆ្នាំខាងមុខនេះ មន្រ្តីធម្មការ និងសាសនា
ព្រះបរមរាជវាំង បានធ្វើការទស្សន៍ទាយដោយកំណត់យកទៀន២៤ដើម ជាតំណាងឲ្យ២៤ខេត្តក្រុង
ដោយចាប់សម្រក់ពីក្បាលនាគ ទៅកន្ទុយនាគ តាមលំដាប់លំដោយ ក្នុងនោះទៀនទី១ តំណាងឲ្យទឹក
ភ្លៀងនៅខេត្តកណ្ដាល ទៀនទី២ តំណាងទឹកភ្លៀងឲ្យខេត្តកំពត ទៀនទី៣ តំណាងឲ្យទឹកភ្លៀងខេត្ត
កំពង់ចាម ដែលទៀនទី២៣ តំណាងឲ្យទឹកភ្លៀងក្រុងព្រះសីហនុ និងទៀនទី២៤ តំណាងឲ្យខេត្តឧត្ដរ
មានជ័យ ។
ជាលទ្ធផលក្នុងព្រះរាជពិធីសម្រក់ទៀនផ្សងទឹកភ្លៀងទាំង២៤ ខេត្ត-ក្រុង សម្រាប់ ឆ្នាំឆ្នូវឯកស័ក
ពុទ្ធសករាជ ២៥៥៣ ឆ្នាំក្រោយនេះ ដោយសន្មត់យកទៀន ២៤ ដើមតំណាងឲ្យ ២៤ ខេត្ត-ក្រុង
បានបង្ហាញថា នៅដើមឆ្នាំ - កណ្ដាលឆ្នាំ មានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។
សម្រាប់ស្រ្តីវ័យចំណាស់ឈ្មោះជុំ សុបិន ប្រជាកសិករប្រកបរបរធ្វើស្រែចម្ការរស់នៅខេត្តកំពត
បានសម្តែងការរីករាយចំពោះលទ្ធផល ដែលបានមកពីការសម្រក់ទៀនផ្សងទឹកភ្លៀងនៅឆ្នាំក្រោយ
នេះ មានភ្លៀងមធ្យមនៅដើមឆ្នាំកណ្តាលឆ្នាំ និងមានភ្លៀងច្រើននៅចុងឆ្នាំថាជាព័ត៌មានដ៏រីករាយ
សម្រាប់ពួកគាត់ជាកសិករប្រកបរបរធ្វើស្រែចម្ការអាស្រ័យទៅលើទឹកភ្លៀងពីធម្មជាតិនេះ ។
សំឡេងស្រ្តីវ័យចំណាស់ឈ្មោះជុំ សុបិន
ដោយឡែកសម្រាប់បុរស់វ័យចំណាស់ម្នាក់ផ្សេងទៀត ជាប្រជាកសិកររស់នៅស្រុកឈូក ខេត្តកំពត
ផងដែរមានប្រសាសន៍យ៉ាងដូច្នេះថា៖
សំឡេងពលរដ្ឋស្រុកឈូក

មន្រ្ដីអាវុធហត្ថស្រុកសង្កែខេត្ដបាត់ដំបងប្រើអំពើហិង្សាលើជនស្លូតត្រង់

មន្រ្តីអាវុធហត្ថស្រុកសង្កែខេត្ដបាត់ដំបងរងការចោទប្រកាន់ថាបានប្រើប្រាស់អាវុធបាញ់លើយុវជន
ម្នាក់អោយរងរបួសភ្លៅ និងប្រើប្រាស់អំពើហិង្សាលើយុវជនពីរនាក់ផ្សេងទៀត ដែលមន្រ្តីអង្គការ
សង្គមស៊ីវិលថា មន្រ្តីអនុវត្តច្បាប់ដែលមានតួនាទីការពារពលរដ្ឋនោះ មិនគួរគប្បីប្រព្រឹត្ដអំពើ
អមនុស្សធម៌យ៉ាងដូច្នេះឡើយ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពីស្តារពីខេត្តបាត់ដំបង។
ស្នូរសំឡេងផ្ទុះកាំភ្លើងខ្លីចំនួនបីគ្រាប់បណ្តាលអោយយុវជនម្នាក់ដេកដួលនៅថ្លុកឈាម និងយុវជន
ម្នាក់ទៀតត្រូវគេវាយអោយសន្លប់រួចវាយខ្នោះ និងម្នាក់ទៀតរត់គេចខ្លួនរួច បន្ទាប់មានការជិះម៉ូតូប្រទះ
គ្នាលើផ្លូវលំមួយក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង ប្រវាយប្រតប់គ្នារវាងមន្រ្តី
អាវុធហត្ថស្រុកសង្កែពីរនាក់ និងយុវជនបីនាក់ នេះបើតាមការអោយដឹងពីក្រុមគ្រួសារជនរងគ្រោះ។
យុវជនក្រិដាលុច្ស អាយុ១៩ឆ្នាំដែលរត់រួចពីការវាយ និងបាញ់ពីសំណាក់មន្រ្តីអាវុធហត្ថនោះបានអះ
អាងថា នៅវេលាម៉ោងប្រហែលជាងប្រាំមួយល្ងាចនៅថ្ងៃទី១២វិច្ឆិកាខ្លួន និងបងប្រុសពីរនាក់បានបបួល
គ្នាជិះម៉ូតូទៅអកអំបុកនៅវត្តកាច់រទេះក្បែរភូមិមកដល់ពាក់កណ្តាលផ្លូវក៏ត្រូវមន្រ្តីអាវុធហត្ថស្លៀក
ស៊ីវិលពីរនាក់ជិះម៉ូតូមកកាក់ពីមុខសួរនាំរួចក៏វាយមកលើខ្លួនដោយគ្មានហេតុផល។
សំឡេងយុវជនក្រិដា លុច្ស
យុវជនខាងលើបន្តថា ក្នុងការប្រវាយប្រតប់គ្នានោះ មន្រ្តីអាវុធហត្ថបាញ់ចំនួនបីគ្រាប់បណ្តាលអោយ
បងប្រុសរបស់ខ្លួនឈ្មោះក្រិ គង់ អាយុ២៣ឆ្នាំត្រូវគ្រាប់ចំភ្លៅកំពុងសង្គ្រោះនៅមន្ទីរពេទ្យ Emergency
ហើយបងប្រុសគេម្នាក់ទៀតឈ្មោះផានីត្រូវគេវាយអោយសន្លប់រួច បញ្ជូនទៅឃុំខ្លួននៅអាវុធហត្ថស្រុក
សង្កែ។ ឪពុកយុវជនខាងលើលោកម៉ែនក្រិ ហៅក្រឹមបានអះអាងថាលោកកំពុងស្វះស្វែងរកជំនួយផ្នែក
ច្បាប់ពីក្រុមអង្គការសង្គមស៊ីវិលដើម្បីជួយរកយុត្តិធម៌ដល់កូនប្រុសរបស់គាត់ដែលត្រូវគេបាញ់ដោយ
គ្មានហេតុផលដូច្នេះ ។
ទាក់ទងការចោទប្រកាន់ខាងលើលោកមុយ សាលិត មេបញ្ជាការកងអាវុធហត្ថស្រុកសង្កែបដិសេធថា
ពុំមានរឿងខាងលើកើតឡើងនោះទេ។
ទោះបីយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលដែលតាមដានហេតុការណ៍នោះថាពិតជាមានហេតុការណ៍
ខាងលើកើតឡើងមែនហើយភ្លាមៗ យុវជនម្នាក់ឈ្មោះត្រូវបានគេវាយខ្នោះយកមកឃុំខ្លួននៅអាវុធ
ហត្ថស្រុកសង្កែទាំងយប់។
លោកស៊ុន តឹក ប្រធានអង្គការលីការដូខេត្តបាត់ដំបងមានប្រសាសន៍ជម្រុញអោយមេបញ្ជាការមន្រ្តី
អាវុធហត្ថខាងលើត្រូវដាក់តែដាក់ពិន័យលើកងកម្លាំងខាងលើរបស់អង្គភាព និងទៅតាមផ្លូវច្បាប់។
សំឡេងលោក ស៊ុន តឹក
ទាក់ទងបញ្ហានេះវិទ្យុអូស្រ្តាលីមិនអាចទំនាក់ទំនងលោកប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
បាត់ដំបងបាននោះទេ៕

ក្រុងព្រះសីហនុបានទទួលភ្ញៀវទេសចរច្រើនគួរសមនៅក្នុងពេលបុណ្យអុំទូក

ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យឈប់សម្រាក់ដែលទើបបញ្ចប់ទៅម្សិលមិញនេះ ទោះបីនៅទីក្រុងភ្នំពេញ
បានប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលពលរដ្ឋកម្ពុជាពីខេត្តនានា
មកចូលរួមកំសាន្តសប្បាយយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក្ដីក៏នៅទីក្រុងទេសចរណ៍មាត់សមុទ្រក្រុងព្រះ
សីហនុ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករផងដែរ។ តែចំនួននោះមិនមានច្រើនលើសលប់ដូចបុណ្យ
ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ កន្លងទៅទេ។ លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ ៖
លោកឡាយ ថេង និងអ្នកស្រីវិចិត្រ ជាមួយកូនប្រុសស្រីចំនួនពីរនាក់មានលំនៅដ្ឋាននៅទីក្រុងភ្នំពេញ
ហើយដែលបានចាកចេញពីភ្នំពេញ ទៅលំហែរកាយនៅក្រុងព្រះសីហនុ ចំនួនពីរថ្ងៃនៅក្នុងថ្ងៃបុណ្យអុំ
ទូកថ្ងៃទី១ និងថ្ងៃទី២ មានប្រសាសន៍ថា ដោយសារតែបរិស្ថានអួរអាប់ ការធ្វើចរាចរណ៍មានការចង្អៀត
រូបលោកមិនបាន នៅចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកឡើយនៅឆ្នាំនេះ ដោយ លោកបាននាំ
គ្រួសារមកកម្សាន្តសប្បាយ នៅក្រុងព្រះសីហនុ តាមមាត់សមុទ្រ និងនៅតាមឆ្នេរមួយចំនួនទៀត ដើម្បី
ស្រូបយកខ្យល់អាកាសល្អ ។
សំឡេងលោកឡាយ ថេង
យ៉ាងណាក៏ដោយតាមការគូសបញ្ជាក់ របស់អ្នកលក់ដូរនៅឆ្នេរអូឈើទាលបានឲ្យដឹងថា តាមពិនិត្យ
ភ្ញៀវទេសចរមានចំនួនច្រើនគួរសមនៅថ្ងៃបុណ្យអុំទូក ប៉ុន្តែចំនួននេះ មិនដូចកាលពីបុណ្យចូលឆ្នាំចិន
យួន ខ្មែរនោះទេ ។ អ្នកលក់ដូរផ្សេងទៀតនៅរមណីយដ្ឋានក្បាលឆាយ ក៏បានឲ្យដឹងដែរថា ភ្ញៀវដែល
បានចូលមកទស្សនានៅរមណីយដ្ឋានក្បាលឆាយគឺ មានចំនួនលើសពីថ្ងៃអាទិត្យធម្មតាបន្តិច។ រីឯការ
លក់ដូរម្ហូបចំណីវិញក៏មិនសូវដាច់បានច្រើនដែរ ព្រោះភ្ញៀវគាត់ទិញមកពីខាងក្រៅ គឺដាច់តែតូបអង្គុយ
លេងប៉ុណ្ណោះ ។
ភ្ញៀវទេសចរមួយគ្រួសារផ្សេងទៀតដែលបានចាកចេញ ពីក្រុងភ្នំពេញ ទៅកម្សាន្តសប្បាយនៅក្រុង
ព្រះសីហនុមានប្រសាសន៍ថា ឲ្យតែដល់ពេលបុណ្យអុំទូកម្ដងៗ ក្រុមគ្រួសាររបស់គាត់តែងមកសម្រាក
នៅក្រុងព្រះសីហនុ ក្នុងគោលបំណងស្រូបយកខ្យល់អាកាសមាត់សមុទ្រ ប្រសិនបើមិនមកក្រុងព្រះ
សីហនុទេ ក៏ពួកគាត់ចេញទៅសម្រាកនៅខេត្តផ្សេងៗ ដូចជា ទៅស្រុកកំណើតជាដើម ព្រោះនៅក្នុងទី
ក្រុងភ្នំពេញមានមនុស្សទៅលេងបុណ្យអុំទូកច្រើនពិបាកធ្វើចរាចរណ៍ និងអួរអាប់បរិស្ថានទៀតផង ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ក្រុងព្រះសីហនុ មិនអាចទាក់ទងសុំការបំភ្លឺអំពីចំនួនភ្ញៀវ
ចូលមកក្រុងព្រះសីហនុ នាឱកាសបុណ្យអុំទូកនេះបានទេតែមន្ត្រីមន្ទីរទេសចរណ៍ក្រុងព្រះសីហនុមួយ
រូបមានប្រសាសន៍ដោយស្នើមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ភ្ញៀវទេសចរដែលបានចូលមកទស្សនា
នៅក្រុងព្រះសីហនុចំថ្ងៃបុណ្យអុំទូកមានចំនួនច្រើនគួរសម៕

ប្រទេសកម្ពុជាប្រារព្វពិធីបុណ្យទិវាឯករាជ្យជាតិលើកទី៥៥

ថ្ងៃអាទិត្យម្សិលមិញនេះ ប្រជាពលខ្មែរ ទោះបី រស់នៅទីជនបទ ស្រុកស្រែចំការ ក៍បានឃើញ នូវព្រឹត្តិការដ៍មហាអធិកអធម នៃពិធីបុណ្យឯករាជ្យជាតិនេះផងដែរ តាមរយៈការទស្សនា ការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកនោះ ។ អ្នករស់នៅទីក្រុងភ្នំពេញ និងមន្រ្តី រាជការគ្រប់ក្រសួងស្ថាប័ន ត្រូវបានអញ្ជើញ អោយមកចួលរួម ។ ពួកគេម្នាក់ៗ មានសំលៀក
បំពាក់ដ៏ស្រស់ស្អាត។ លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ ៖
អ្នកមុខអ្នកការបានឈរជាជួរនៅជុំវិញបរិវេណវិមានឯករាជ្យ ដើម្បីរង់ចាំស្វាគមន៍ដំណើរយាង
មកដល់ របស់ព្រះមហាក្សត្រ។ នៅវេលាម៉ោង ៧នឹង១៥នាទី ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ
បាទនរោត្តម សីហមុន្នី ព្រះអង្គបានយាងទៅដល់វិមានឯករាជ្យ ដើម្បី ប្រទានភ្លើងជ័យ។ ពីធីប្រ
ទានភ្លើងជ័យ បានឆេះសន្ធោ ។ ភ្លើងជ័យនេះហើយ ដែលបញ្ជាក់ថា ប្រទេសកម្ពុជា កាលពីឆ្នាំ
១៩៥៣ បាន ដណ្ដើមឯករាជ្យទាំងស្រុងពី នឹមអាណានិគមបារាំង ក្រោមស្នាដៃ របស់សម្តេចព្រះ
មហា វរៈក្សត្រកម្ពុជា ព្រះបាទនរោត្ដម សីហនុ ។
ចាប់ពីពេលនោះហើយ ត្រូវបានចារក្នុងក្រាំងទំព័រប្រត្តិសាស្ត្រ ដែលប្រជារាស្ត្រកម្ពុជាគ្រប់
ស្រទាប់វណ្ណៈ ទទួលស្គាល់ថា ជាថ្ងៃឯករាជ្យជាតិ របស់ប្រទេសកម្ពុជា ។ សម្រាប់បុណ្យឯករាជ្យ
ខួបលើកទី៥៥ឆ្នាំ នាឆ្នាំនេះ រដ្ឋាភិបាលបានប្រារព្វពីធីនេះ ធំជាងបណ្តាឆ្នាំកន្លងទៅ។ នោះគេ
កត់សំគាល់ ឃើញថា រដ្ឋាភិបាល បានរៀបចំយ៉ាងអធិកអាធមនៅខាងមុខព្រះបរមរជាវាំង ។
មានការហែរក្បួន ព្យុះហយាត្រា របស់ស្ថាប័នទាំងអស់ ដោយមាន៣១ក្បូនធំៗ ។
នៅវេទិការថ្ងៃឯករាជ្យជាតិ ខាងមុខព្រះរមរាជវាំងថ្ងៃម្សិលមិញ គណៈប្រភូជាតិ និងអន្តរជាតិ
ឥសរ្យជនជាន់ខ្ពស់ខ្មែរ អ្នកតំណាងរាស្ត្រមកពីគ្រប់គណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ចូលរួមយ៉ាងច្រើនកុះករផងដែរ ។ នៅក្នុងពិធីនោះ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី
ហ៊ុនសែន បានត្រូវ អញ្ជើញឡើងថ្លែង សុន្ទរកថា ថ្លែងពីការសារសំខាន់ នៃទិវាប្រវត្តិសាស្ត្រ
ខួបឯករាជ្យ ជាតិលើកទី៥៥ឆ្នាំ ។
ពីធី រំលឹកខួប ឯករាជ្យជាតិ លើកទី៥៥ ថ្ងៃម្សិលមិញនេះ កាន់តែអធិកអធម ថែមមួយកម្រឹត ទៀតដោយសារតែពិធីនាឱកាសនោះ ដោយសារតែព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ
នរោត្តមសីហ មុនីព្រះអង្គយាងមានបន្ទូលទាក់ទងទៅនឹងអត្ថន័យនៃទិវាបុណ្យឯករាជ្យ៩
វិច្ឆិកា ១៩៥៣ ដែលកម្ពុជានៅពេលនោះ ក្រោមការដឹកនាំរបស់ព្រះមហាវរក្សត្រ ព្រះបាទ
នរោត្ដមសីហនុ ព្រះអង្គទាមទារបានឯករាជ្យពីអាណានិគមបារាំង ដែលជាថ្ងៃជ័យ ជំនះមួយ ជាប្រវត្តិសាស្ត្រដ៍ត្រចះត្រចង់របស់ខ្មែរ ។
សំឡេងសីហ មុនី—
ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ ៩ វិច្ឆិកា ឆ្នាំ២០០៨ នៅឆ្នាំនេះ កាលពីយប់មិញ មាន
កម្មវិធីអុចកាំជ្រួច នៅខាងមុខព្រះមរមរជាវាំង ដើម្បីអបអរសាទរយ៉ាងអិកធិកផងដែរ ៕

លោក ហុក ឡងឌី បាត់បង់ជីវិតក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ ឋិតក្នុងអាថ៌កំបាំង
លោកនាយឧត្ដមសេនីយផុតលេខ ផ្កាយមាស ៤ ហុក ឡងឌី អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយឯក សុខ សាឯម មេបញ្ជាការរងកងទ័ពជើងគោក បានបាត់បង់ជីវិតកាលពីវេលាម៉ោង៧ និង៥៧នាទីយប់ថ្ងៃអាទិត្យទី៩ ខែវិច្ឆិកា ក្នុងឧបទ្ទវេហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វារៀង រួមជាមួយអាកាសយានិកចំនួន ២ នាក់ផ្សេងទៀត នោះ កំពុងឋិតក្នុងភាពអាថ៌កំបាំងនៅឡើយ។ ឧបទ្ទវហេតុនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការនៅទូទាំងប្រទេសមានការភ្ញាក់ផ្អើល ជាខ្លាំង និងមានការងឿងឆ្ងល់គ្រប់ៗគ្នា ។ លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ ៖
ការបាត់បង់ជីវិត របស់លោកនាយឧត្ដមសេនីយផុតលេខផ្កាយមាស៤ ហុក ឡងឌី អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយឯកផ្កាយ៣ សុខ សាឯម មេបញ្ជាការរងកងទ័ពជើងគោក រួមជាមួយអាកាសយាននិកពីរនាក់ផ្សេងទៀត ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីព្រលប់ថ្ងៃអាទិត្យ នាខេត្តស្វាយរៀងកន្លងមកនេះ កំពុងឋិតក្នុងភាពអាថ៌កំបាំង និងងើយឆ្ងល់ពីសាធារណៈជនជាតិ និងអន្តរជាតិ ។ ដោយមុនពេលជួបឧបទ្ទវហេតុ គេបានឃើញវត្តមានរបស់លោក កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ខណៈដែលលោកបានអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជលើកទី៥៥ ។ លោកបានអង្គុយនៅខាងក្រោយព្រះមហាក្សត្រកម្ពុជា។ សារធារណៈជនបានចោទជាសំនួរថា ជនរងគ្រោះខាងលើ បានចាកចេញពីភ្នំពេញ ទៅបាវិត ក្នុងខេត្តស្វាយរៀងទាំងយប់ នៅវេលាម៉ោងប្រមាណជាង ៧ នោះក្នុងបេសកកម្មអ្វី ? ។ ប៉ុន្តែការអញ្ជើញទៅកាន់ខេត្តស្វាយរៀង របស់លោកហុក ឡងឌី ត្រូវបានប្រភពព័ត៌មានមួយចំនួនអះអាងថា ដើម្បីទៅចូលរួមបុណ្យកឋិននៅស្រុកកំណើតរបស់លោក និងបំពេញបេសកកម្មការងារផង ។ លោកហុក ឡងឌី គឺជាមន្ត្រីក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តស្វាយរៀង ។ ទាក់ទងឧបទ្ទវហេតុខាងលើនេះ លោកឧត្ដមសេនីយ សុខ ផល អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទម្សិលមិញ ដោយមិនបានបញ្ជាក់ច្បាស់ពីមូលហេតុ នៃការធ្លាក់យន្តហោះនេះទេ ។ ក៏ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា ករណីនេះផ្នែកជំនាញកំពុងតែធ្វើការសិក្សា និងស្រាវជ្រាវ ។ នៅពេលស្រាវជ្រាវរួច នឹងមានរបាយការណ៍មួយបញ្ជាក់អំពីមូលហេតុនៃការធ្លាក់យន្តហោះនេះ។
ឧបទ្ទវហេតុនេះ ត្រូវបានលោកចាន់ សាវ៉េត មន្ត្រីស៊ើបអង្គេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុធ្លាក់យន្ត ដែលបានបណ្តាលឲ្យស្លាប់មន្ត្រីសំខាន់ក្នុងជួររដ្ឋាភិបាលនេះ ។ ជាមួយគ្នានេះ លោកចាន់ សាវ៉េត ក៏បានចូលរួមរំលែកទុក្ខគ្រួសារសព ទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះផងដែរ ។
សំឡេង
សូមបញ្ជាក់ថា អាកាសយានិកចំនួន ២ នាក់ ដែលបាត់បង់ជីវិតនៅឧបទ្ទវហេតុនេះ មានឈ្មោះ ហន រដ្ឋា និង ទេព ស៊ីថា ។ សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀង ផ្គរ ធ្លាក់មកយ៉ាងខ្លាំង ហើយគេបានឃើញឧទ្ធម្ភាគចក្រមួយគ្រឿងហោះក្នុងទិសដៅពីលិច (ទិសដៅពីភ្នំពេញ) ឆ្ពោះសំដៅទៅបាវិត ដែលស្ថិតនៅជាប់នឹងព្រំដែនកម្ពុជា-វៀតណាម ។ យន្តហោះនេះហោះមិនខ្ពស់ប៉ុន្មានទេ ។ ខណៈនៃការហោះមកដល់ទីនោះគេបានឮសម្លេងយន្តហោះលាន់យ៉ាងខ្លាំង ហើយបានបន្ទាបខ្លួនជិតដល់ដី រួចក៏ផ្ទុះបែកផ្កាភ្លើងឡើង ។ ប្រជាជនដែលរស់នៅតំបន់នោះបានរត់ទៅកាន់កន្លែងកើតហេតុបានឃើញយន្តហោះបែកជាបំណែកតូចៗ និងមានភ្លើងឆេះផង ។ តួយន្តហោះទាំងមូលនៅសល់តែកន្ទុយយន្តហោះប៉ុណ្ណោះ ។ ជាមួយគ្នានេះសាកសពជនរងគ្រោះទាំងបួននាក់ បានខ្ទាតចេញរាយប៉ាយពីគ្នា ។
តាមសំដីបុគ្គលិកក្រុមហ៊ុន សុខា (ប្រចាំការនៅខេត្តស្វាយរៀង) បានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុលោកនាយឧត្ដមសេនីយ ហុក ឡងឌី មានគំរោងមកខេត្តស្វាយរៀង តែត្រូវបានពន្យារពេលទៅវិញ ។ ប៉ុន្តែនៅវេលាម៉ោង ៧ និង ២០ នាទីយប់ ក៏បានទទួលការទំនាក់ទំនងពីភ្នំពេញថា លោកអញ្ជើញទៅទីនោះ ។ បន្ទាប់មកក៏មានការទាក់ទងគ្នាជាមួយក្រុមអ្នកហោះហើររហូត ។ រយៈពេល ១៥ នាទីមុនកើតហេតុ ការទាក់ទងបានដាច់ ។
លោកឧត្ដមសេនីយ សុខ ផល បានបញ្ជាក់ថា តាមការជូនដំណឹងពីក្រុមគ្រួសារថា សពរបស់លោកនាយឧត្ដមសេនីយ ហុក ឡងឌី នឹងត្រូវយកទៅបញ្ចុះនៅបាវិត ក្នុងខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម ។ សពគ្រោង នឹងនាំយកទៅបញ្ចុះនៅ ឃុំបាវិត ស្រុក ចន្ទ្រា ខេត្តស្វាយរៀង នៅ វេលា ម៉ោង ៣ រសៀល ត្រូវ និង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៨ សាកសពរបស់លោកនាយឧត្ដមសេនីយ ហុក ឡងឌី បានត្រូវនាំយកមកតម្កល់នៅផ្ទះរបស់លោកក្នុងទីក្រុងភ្នំពេញ ស្ថិតនៅទល់មុខឈៀងខាងជើងសាលាបាក់ទូក ដើម្បីប្រារព្ធពិធីបុណ្យតាមព្រះពុទ្ធសាសនា ។
សេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ ដែលលោកនាយឧត្ដមសេនីយ ហុក ឡងឌី ជិះនោះជាកម្មសិទ្ធិ របស់ក្រុមហ៊ុនឧទ្ធម្ភាគចក្រសុខា ដែលមានទីស្នាក់ការនៅទល់មុខផ្ទះរបស់លោកនាយឧត្ដមសេនីយ ហុក ឡងឌី ។ ក្រុមហ៊ុនឧទ្ធម្ភាគចក្រសុខា ជារបស់លោកឧកញ៉ា សុខ គង់ ដែលបានវិនិយោគសេវាដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រថ្មីៗចំនួន ៩ គ្រឿង ។
លោកនាយឧត្ដមសេនីយ ហុក ឡងឌី កើតនៅឆ្នាំ១៩៥០ ក្នុងខេត្តស្វាយរៀង បច្ចុប្បន្នមានអាយុ ៥៨ ឆ្នាំ ។ នៅពេលបែកសម័យប៉ុលពតក្នុងឆ្នាំ ១៩៧៩ លោកបានឡើងឋានៈជាលំដាប់តាមរយៈគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលក្រោយមកបានដូរឈ្មោះជាគណបក្សប្រជាជនកម្ពុជា ។ ដោយកាន់កាប់តួនាទីសំខាន់ៗរបស់គណបក្សចាប់តាំងពីនៅខេត្តស្វាយរៀង និងបន្តមកទីក្រុងភ្នំពេញ លោកនាយឧត្ដមសេនីយ ហុក ឡងឌី ក៏ក្លាយជាអតីតអភិបាលក្រុងភ្នំពេញចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩៣ ។ នៅឆ្នាំ១៩៩៣ លោកបានឈរឈ្មោះជាតំណាងរាស្ត្រ តែមិនបានជាប់ឆ្នោត ។ ពេលនោះ លោក ហុក ឡងឌី ក៏ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង ។ ក្រោយមកនៅខែវិច្ឆិកា ឆ្នាំ១៩៩៤ លោក ហុក ឡងឌី បានត្រូវតែងតាំងជាអគ្គស្នងការនគរបាលជាតិ មកទល់នឹងពេលនេះ ។ នៅឆ្នាំ១៩៩៧ លោកនាយឧត្ដសេនីយ ហុក ឡងឌី បានក្លាយជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងឆ្នាំ២០០១ លោកបានចូលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជន រហូតដល់ពេលនេះ ៕
ទាហានថៃ១០នាក់ចាកចេញពីវត្តកែវសិក្ខាគិរីស្វារៈអស់ តែត្រឡប់មកវិញ៤នាក់ស្លៀកពាក់ស៊ីវិល
ទាហានសៀមឈុតខ្មៅចំនួន១០នាក់ ដែលបានដាក់ពង្រាយកម្លាំង នៅក្នុងបរិវេណវត្តកែវសិក្ខា
គិរីស្វារៈ ឬហៅវត្តប្រាសាទព្រះវិហារ កាលពីពេលកន្លងទៅ បានចាកចេញពីវត្តអស់ហើយកាល
ពីវេលាជិតភ្លឺ ថ្ងៃសៅរ៍សប្តាហ៍មុននេះ។ប៉ុន្តែនៅម៉ោង៩ព្រឹក ថ្ងៃដដែល មានទាហានសៀម ៤
នាក់ ប៉ុណ្ណោះ ក្នុងចំណោម១០នាក់បានវិលមកកាន់ទីអារាមវិញដោយមានសម្លៀកបំពាក់ជាជន
ស៊ីវិល។លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ ៖
លោកឧត្តមសេនីយ៍ត្រី យីវ វណ្ណថន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១២ ប្រចាំទិស
ព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងថា ទាហានសៀម ១០នាក់ បានចាកចេញពីវត្តកែវសិក្ខា
គិរីស្វារៈកាលពីថ្ងៃសៅរ៍ នៅវេលាម៉ោង ៥ ជិតភ្លឺ រហូតដល់ម៉ោងជិត ៧ ព្រឹក ទើបចេញអស់ ដោយពួកគេចាកចេញមួយជើង ពីរនាក់ៗ ។ លោកឧត្ដមសេនីយ៍ត្រីបានបន្ដថា នៅម៉ោង៨ព្រឹក ទាហានសៀមឈុតខ្មៅចំនួន ៤នាក់ ដែលបានចាកចេញពីវត្ត បានប្ដូរសំលៀកបំពាក់ជាឯក
សណ្ឋានស៊ីវិល បានវិលត្រឡប់មកកាន់វត្តវិញ ប៉ុន្តែគ្មានអាវុធដូចពេលមុនទៀតទេ ។
លោក ឧត្តមសេនីយ៍ត្រី យីវ វណ្ណថន បានបន្តឲ្យដឹងថា ចំពោះទាហានខ្មែរ ដែលឈរជើងនៅ
ក្នុងវត្តកែវសិក្ខាគិរីស្វារៈ ពេលនេះក៏មានឯកសណ្ឋានស៊ីវិលដូចពួកសៀមដែរ ដើម្បីបញ្ជាក់ថា
ទីអារាមរបស់កម្ពុជា គ្មានកងទ័ពតទៅទៀត ។
ប្រភពព័ត៌មានពីប្រាសាទព្រះវិហារថា ទាហានសៀមដែលស្ថិតនៅខ្សែត្រៀមទី១ ទល់មុខ
ប្រាសាទ ព្រះវិហារ ក៏បានធ្វើការរុះរើតង់ និងរោងស្នាក់នៅ ចាកចេញពីតំបន់មុខប្រាសាទ
អស់ដែរ កាលពី ថ្ងៃសុក្រ សប្តាហ៍មុន ដែលរហូតមកដល់ថ្ងៃអាទិត្យម្សិលមិញ មិនទាន់ឃើញ
ត្រឡប់មកកាន់កន្លែង ចាស់វិញនៅឡើយ ។ ទាហានសៀមនៅខ្សែត្រៀមទី១ មុខប្រាសាទ
ព្រះវិហារ ដែលបានចាកចេញទៅនោះ គេមិនបានដឹងពីមូលហេតុច្បាស់លាស់ឡើយ ។ ប៉ុន្តែ ថ្ងៃដែលទាហានសៀមដកចេញពីមុខប្រាសាទព្រះវិហារនោះគឺ ជួនគ្នាទៅនឹងថ្ងៃទី០៧ខែវិច្ឆិកា
ឆ្នាំ២០០៨ ដែលជាថ្ងៃប្រារព្ធពិធីលើកទង់និមិត្តរូបការពារប្រាសាទព្រះវិហារ ដែលគេសង្ស័យថា
ទាហានសៀម មាន ចេតនាគេចពីការមើលឃើញរបស់តំណាងអង្គការយូណេស្កូ និងអង្គការ
អន្តរជាតិនានា ដែលទៅចូលរួមក្នុងពិធីនេះ។ប៉ុន្តែទោះបីមានការដកទាហានសៀមនៅ ខ្សែ
ត្រៀម មុខប្រាសាទព្រះវិហារ ចេញអស់ក៏ដោយ ក៏ទាហានសៀមនៅចុងខ្សែត្រៀមទី១ទាំង សងខាងមិនមានការដកចេញឡើយ ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាន៍ថា ការដកកងទ័ពចេញ ពីមុខប្រាសាទព្រះវិហារនៅថ្ងៃដែលកម្ពុជា ប្រារព្ធពិធីលើកទង់និមិត្តរូបការពារប្រាសាទព្រះវិហារ
នេះ គឺមិនពាក់ព័ន្ធទៅនឹងការលើកស្លាកសញ្ញានេះឡើយ។ ការដកទ័ពចេញរបស់កងទ័ពថៃនេះ គឺដោយយោងទៅតាមស្មារតី នៃការចរចាររវាងប្រទេសទាំងពីរប៉ុណ្ណោះ ។
សំឡេង

គម្រោងនាំចេញអង្គរទៅកាន់ប្រទេសសេណេហ្គាល់កំពុងតែដំណើរការទៅមុខ
បើទោះបីជាការនាំចេញអង្ករទៅកាន់ប្រទេសសេណេហ្គាល់នៅមិនទាន់បាន
កំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ក៏ដោយ ប៉ុន្តែមន្ត្រីក្រសួងពាណិជ្ជកម្ម
និងសហគមន៍នាំចេញ បានអះអាងដូចៗគ្នាថា គម្រោងនេះ នឹងអាចសំរេចបាន
នៅក្នុងឆ្នាំ២០០៩ ខាងមុខនេះ ។ លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុង
ភ្នំពេញ៖
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងនៅក្នុងសន្និសីទ
សារព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ឆ្លងតាមរយៈទស្សនៈកិច្ចសិក្សាមួយ
របស់គណប្រតិភូនៃសហគមន៍នាំចេញ អង្កទៅកាន់ប្រទេសសេណេហ្គាល់កាល
ពីពេលថ្មីៗកន្លងទៅនោះ សំណើនៃការនាំចេញអង្ករចំនួន ៣ពាន់តោន របស់ប្រ
ទេសសេណេហ្គាល់ នឹងត្រូវដំណើរការនៅក្នុងពេលឆាប់ៗខាងមុខ ។
ការនាំអង្ករចេញទៅប្រទេសសេណេហ្គាល់នេះដែរលោកអ៊ុន ប៊ុនថា អគ្គនាយករង
នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងផងដែរថា បន្ទាប់ពីសហគមន៍នាំចេញអង្ករ
បានទៅពិនិត្យមើលទីផ្សារនៅសេណេហ្គាល់រួចមក សហគមន៍នាំចេញអង្កនៅខេត្ត
កំពង់ចាម និងបាត់ដំបង ពួកគេបានយល់ព្រមថា នឹងនាំចេញអង្ករទៅកាន់ប្រទេស
សេណេហ្គាល់នេះ ។ លោកបានឲ្យដឹងថា ទីផ្សារ អង្ករនៅសេណេហ្គាល់នេះ គឺជាទី
ផ្សារដែលមានហានិភ័យទាប ហើយតំរូវការនៃទីផ្សារនេះគឺមិនចាំបាច់មានស្តង់ដា
ច្រើនឡើយ ។
សម្រាប់លោក សុង ហុង តំណាងសហគមន៍នាំចេញអង្ករនៅបាត់ដំបង បានអះ
អាងថា សហគមន៍អាចមានសមត្ថភាពនាំចេញអង្ករចំនួន៣ប្រភេទ ។ ប្រភេទទី
១គឺចុងអង្ករ១០០ភាគរយ ចំនួន១០០០តោន ប្រភេទអង្ករ ៥ភាគរយចំនួន១០០០
តោន និងអង្ករ២៥ ភាគរយចំនួន ១០០០តោន ។ នៅក្នុងសន្និសីទកាសែត តំ
ណាងក្រសួងពាណិជ្ជកម្ម និងសហគមន៍សុទ្ធតែបានអះអាង អំពីសុទិដ្ឋិនិយម
នៅក្នុងការនាំចេញអង្ករទៅកាន់ក្រៅប្រទេសនេះណាស់ ប៉ុន្តែរហូតមកដល់ពេល
នេះ ការនាំអង្ករចេញពិតប្រាកដ គឺនៅមិនទាន់មាននៅឡើយទេ ។ ប៉ុន្តែបើតាម
លោកសុង ហុង តំណាងសហគមន៍នាំអង្ករចេញ លើកឡើងបានឲ្យដឹងថា ការ
នាំអង្ករទៅលក់នៅសេណេហ្គាល់នេះ កម្ពុជារំពឹងថា នឹងអាចនាំចេញបាននៅក្នុង
ឆ្នាំ២០០៩នេះ ដោយនៅពេលនេះ កម្ពុជាបានត្រៀមបញ្ជូនប៉ាន់គំរូអង្ករដែលនាំ
ចេញនោះទៅឲ្យប្រទេសសេណេហ្គាល់ពិនិត្យ ។ លោកបញ្ជាក់ថា រហូតមកដល់
ពេលនេះតម្លៃ នៃការនាំចេញនោះនៅមិនទាន់ដឹងនៅឡើយទេ ដោយសារតែ
តម្លៃអង្ករគឺវាប្រែប្រួលជានិច្ច។ នៅពេលណាដែលមានការនាំចេញពិតប្រាកដ
កើតមានឡើង ទើបដឹង ប៉ុន្តែទោះបីជាយ៉ាងណាក៏លោកបានឲ្យដឹងថា តាមតម្លៃ
នៅលើទីផ្សារពេលបច្ចុប្បន្ននេះ តម្លៃអង្ករ ប្រភេទនេះគឺនៅក្នុងរង្វង់ ៣០០ ដុល្លារ
នៅក្នុងមួយតោន ។
លោក សួរ ឃាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយនៅក្នុងខេត្តកំពង់ចាមបានអះ
អាងថា តាមរយៈកុងត្រាដែលលោកបានទទួលជាមួយនឹងក្រុមហ៊ុនបារាំងមួយ
ដែលកំម្មង់ទិញអង្កចំនួន១០០០តោន គឺសហគមន៍លោកលក់ក្នុងមួយតោនមាន
តម្លៃ៤៧០ដុល្លារ ។
ពាក់ព័ន្ធនឹងការនាំចេញអង្ករនេះលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
បានឲ្យដឹងថាគិតរហូតមកដល់ពេលនេះការនាំចេញ អង្កររបស់កម្ពុជាគឺនៅមាន
សភាពតិចតួចបំផុត ។ ការនាំចេញអង្កររបស់កម្ពុជាគឺមានទៅវៀតណាមចំនួន
៥០០០០តោន តាមការអនុគ្រោះពន្ធ ក្រៅពីនោះមាននាំចេញទៅកាន់ទីផ្សារនៅ
អ៊ឺរ៉ុបខ្លះតែតិចតួច ៕

Labels