ការបោសសម្អាតព្រះពុទ្ធសាសនារបស់ពួកខ្មែរក្រហម
ព្រះពុទ្ធសាសនាកម្ពុជានៅពុំទាន់អាចងើបឡើងវិញពីការលុបបំបាត់របស់ពួកខ្មែរក្រហមបានទេ បើទោះជាព្រះសង្ឃជាច្រើនអាចឆ្លងផុតពីអំពើគួរអោយភ័យខ្លាចជាច្រើនឆ្នាំនៃរបបនេះក៏ដោយ។
តាមពិតទៅ ព្រះសង្ឃដែលមានចំណេះវិជ្ជាជ្រៅជ្រះ ភាគច្រើនជាព្រះសង្ឃចាស់ៗ ហើយ
បើទោះជាមិនត្រូវអស់ជីវិតនឹងគ្រាប់កាំភ្លើង ក៏ត្រូវអស់ជីវិតនឹងទុរ្ភិក្ស ជំងឺ ឬក៏ការអស់កម្លាំងដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានសៀវភៅណាមួយនិយាយពី«ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត»នោះឡើយ។ អ្នកស្រាវជ្រាវអៀន ហារី សាស្រ្តាចារ្យសិក្សាពីព្រះពុទ្ធសាសនានៅមហាវិទ្យាល័យខមប៊្រីយ៉ា (Cumbria) នៅប្រទេសអង់គ្លេស បានជួសឡើងវិញនូវការបំភ្លេចនេះ តាមរយៈការបោះពុម្ពផ្សាយសៀវភៅមួយក្បាលក្រោមចំណងជើងថា «ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត» ដោយសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា( DC-Cam)។ ព្រះសង្ឃត្រូវគេចាប់ផ្សឹក វត្តអារ៉ាមប្រែក្លាយជាកន្លែងផ្សេងៗតាមតម្រូវការបដិវត្តន៍ រូបបដិមាត្រូវបានគេលួចឬបំផ្លាញ... : សាសនាមិនមានសិទ្ធិមានវត្តមាននៅក្នុងរជ្ជកាលបង្ហូរឈាម និងលទ្ធិបំផ្លាញបដិមារបស់ពួកខ្មែរក្រហមនោះទេ។ លោកអៀន ហារី ពណ៌នាគួរអោយចាប់អារម្មណ៍ និងច្បាស់លាស់ពីព្រះពុទ្ធសាសនានៅក្នុងសម័យកាលដ៏វឹកវររបស់ពួកខ្មែរក្រហម។
នយោបាយដំបូងនៃការទាក់ទាញព្រះសង្ឃ
ក្រសួងធម្មការ និងសាសនាក្នុង«តំបន់រំដោះ»ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ១៩៧៤ បន្ទាប់ពីពួកខ្មែរក្រហមត្រូវប្រឈមមុខនឹងអប្រជាប្រិយភាព ដោយសារតែការឃោសនាប្រឆាំងនឹងពុទ្ធសាសនារបស់ពួកកុម្មុយនីស្ត ចន្លោះឆ្នាំ១៩៧២និង១៩៧៣នៅ
ក្នុងតំបន់«រំដោះ» នេះនិងការដាក់ទណ្ឌកម្មទៅលើព្រះសង្ឃ (បង្ខំអោយលាចាកសិក្ខាបទ) ព្រមទាំងការរិះគន់ព្រះសង្ឃថាជា«ព្រះសង្ឃសុំទាន» ឬរិះគន់ថាព្រះពុទ្ធសាសនាមិនមានលក្ខណៈជាតិនិយម ព្រោះសាសនានេះមាន«ដើមកំណើតមកពីប្រទេសឥណ្ឌ និងឆ្លងកាត់តាមប្រទេសថៃ»។ ការបង្កើតក្រសួងនេះគឺដើម្បីបញ្ចុះបញ្ចូលព្រះសង្ឃអោយស្រឡាញ់របបកុម្មុយនីស្ត និងចុះចូលជាមួយពួកគេ (ដោយពួកគេបានលើកសរសើរពីប្រភពជាកសិកររបស់ព្រះសង្ឃ) ហើយយកព្រះសង្ឃធ្វើជាឧបករណ៍ឃោសនា។ ប្រតិបត្តិការបានជោគជ័យ ការរិះគន់ក៏ឈប់...
មួយរយៈក្រោយមក នៅថ្ងៃទី១៧ មេសា ១៩៧៥ អៀង សារី ដែលជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់ប៉ុល ពត បានប្រកាសថា សេរីភាពសាសនានឹងត្រូវបើកទូលាយដល់ក្រុមសាសនិកទាំងអស់នៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យថ្មី។ ក្រោយមក សេរីភាពនេះត្រូវបានធានានៅក្នុងមាត្រា២០នៃច្បាប់រដ្ឋធម្មនុញ្ញដែលបានប្រកាសឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ (សូមអានអត្ថបទភ្ជាប់នៅខាងក្រោម)។ ប៉ុន្តែនេះជាការសន្យាមួយដែលមានតែនៅលើក្រដាសប៉ុណ្ណោះ...។ ព្រះសង្ឃត្រូវគេចាប់ផ្សឹកទាំងអស់ ហើយជួនកាលត្រូវបានគេសម្លាប់ និងដកហូតឋានៈសំខាន់នៅក្នុងសង្គមខ្មែរថែមទៀត។ ព្រះសង្ឃជាច្រើនត្រូវគេបង្ខំអោយរៀបការ។ នេះជាឆន្ទៈនៃរបបមួយដែលបន្តុះបង្អាប់បុព្វជិតដែលចូលរួមជាមួយរបបចាស់ ដើម្បីបំបាក់មុខពួកខ្មែរក្រហម និងជារបបមួយដែលចង់បានភាពដូចគ្នាឥតខ្ចោះនៅក្នុងសង្គម។
ព្រះសង្ឃបដិវត្តន៍
នៅពេលខ្មែរក្រហមបានអំណាច ព្រះសង្ឃគឺជាក្រុមបញ្ញវ័ន្តកម្ពុជា។ ដូច្នេះលោកអៀន ហារី ពន្យល់ថា វាធម្មតាទេដែលព្រះសង្ឃបានអភិវឌ្ឍគំនិតជឿនលឿននិយម និងនយោបាយនោះ។ «ព្រះសង្ឃខ្លះបានសម្រេចចិត្តយ៉ាងឆាប់រហ័សចូលរួមជាមួយក្រុមទ័ពព្រៃកុម្មុយនីស្ត ព្រោះព្រះអង្គត្រូវបានអូសទាញ តាមរយៈគំនិតជឿនលឿននិយមរបស់ព្រះសង្ឃ ដែលជាអ្នកនាំមកនូវភាពប្រសើរឡើងនៃស្ថានការណ៍។ គេអាចប្រដូចព្រះសង្ឃនឹងនិស្សិតនៅក្នុងបដិវត្តន៍
ខែឧសភា ឆ្នាំ១៩៦៨នៅប្រទេសបារាំងដែរ។ និស្សិតទាំងនោះមានវ័យក្មេង មានចំណេះដឹង ហើយដឹងច្បាស់ពីអ្វីដែលកើតឡើងនៅក្នុងប្រទេសពួកគេ។ ដូច្នេះ ពួកគេចង់កែប្រែសង្គម។ ប៉ុន្តែព្រះពុទ្ធសាសនាក៏មានបំណងធ្វើអោយមានការកែប្រែដែរ តែក្នុងអារម្មណ៍ផ្លូវចិត្ត។ ព្រះសង្ឃ និងជនកុម្មុយនីស្តមានការវិភាគឃើញដូចគ្នាពីចក្រពត្តិនិយម។ នៅដើមឆ្នាំ១៩៧០ វាមិនមែនជារឿងកម្រទេដែលគេឃើញព្រះសង្ឃអានសៀវភៅកុម្មុយនីស្ត
ដូចជាសៀវភៅក្រហមរបស់ម៉ៅ សេងទុង ជាដើម»។
ហេតុនេះ ព្រះសង្ឃមួយចំនួនគឺជាអ្នកគាំទ្របដិវត្តន៍តាំងពីពេលដំបូងៗម៉្លេះ ហើយបង្រៀនបន្តពីគោលការណ៍បដិវត្តន៍។ ចំណុចមួយនៃការឃោសនារបស់ពួកខ្មែរក្រហម គឺធ្វើយ៉ាងណាជំរុញព្រះសង្ឃក្មេងៗអោយលាចាកសិក្ខាបទ ដើម្បីចូលបម្រើទ័ពបដិវត្តន៍។
លោក អៀន ហារី បានអោយដឹងថា ព្រះសង្ឃធម្មតាៗត្រូវបានគេបញ្ចុះបញ្ចូលថា បក្សកុម្មុយនីស្តកម្ពុជាការពារ
ទឹកដីកម្ពុជា និងសាសនាពីការឈ្លានពានបរទេស។ នៅក្នុងតំបន់«រំដោះ»ដែលបានធ្លាក់ក្នុងកណ្តាប់ដៃ
របស់ពួកខ្មែរក្រហម មុននឹងការក្តោបក្តាប់ប្រទេសទាំងមូល គេតែងតែឃើញ
ព្រះសង្ឃមានសង្ឃដីកាដំបូងគេនៅពេលមានកិច្ចប្រជុំនយោបាយ គឺមុនពួកកម្មាភិបាល។
ព្រះសង្ឃដូចជាព្រះសង្ឃចាស់ៗ គឺប្រសប់បញ្ចុះបញ្ចូលកសិករ ព្រោះសង្ឃដីកាព្រះសង្ឃ
ងាយស្រួលបញ្ចុះបញ្ចូលប្រជាពលរដ្ឋច្រើនជាងសុន្ទរកថាកុម្មុយនីស្តត្រង់ៗរបស់កម្មាភិបាល។ ដូច្នេះ ព្រះសង្ឃបានជួយដល់ការត្រួសត្រាយផ្លូវនៃជ័យជំនៈរបស់ពួកខ្មែរក្រហម។
វត្តអារ៉ាមងាកចេញពីតួនាទីដើមពួកកុម្មុយនីស្ត ក៏ដូចជាសាធារណរដ្ឋខ្មែររបស់លន់ នល់មុនដែរ
ពួកគេយល់ឃើញថា វត្តអារ៉ាមគឺជាទីកន្លែងការពារដ៏ល្អសម្រាប់មូលដ្ឋានទ័ព។ ចន្លោះពីខែតុលា
និងខែធ្នូ ឆ្នាំ១៩៧៥ វត្តអារ៉ាមស្ទើរតែទាំងអស់ដែលនៅមាននៅកម្ពុជា ត្រូវបានបិទទ្វារ។ លោក អៀន ហារី បានលើកឡើងថា ពួកខ្មែរក្រហមប្រើវត្តអារ៉ាមជាកន្លែងហ្វឹកហាត់ អប់រំកែប្រែ កន្លែងជួសជុលយានយន្ត
ច្បារបន្លែ ឃ្លាំងអាវុធ កន្លែងចិញ្ចឹមសត្វ ឬជាមណ្ឌលធ្វើទារុណកម្ម និងសម្លាប់មនុស្ស។ ជួនកាល វត្តអារ៉ាមត្រូវបានគេវាយបំបាក់ដើម្បីយកធ្វើជាគ្រឿងសំណង់។
បំផ្លាញរាល់ដានព្រះពុទ្ធសាសនា
បើទោះជាខ្មែរក្រហមបានដកបដិមាមាសចេញពីវត្តអារ៉ាមនានាយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏ជានិច្ចកាល បដិមាធ្វើពីស៊ីម៉ង់ត៍គេចមិនផុតពីការវាយកម្ទេចទេ តាមពាក្យស្លោកបដិវត្តន៍ :
«ប្រសិនបើមិត្តវាយកម្ទេចពុទ្ធបដិមាមួយ មិត្តនឹងចំណេញបានស៊ីម៉ង់ត៍មួយបាវ»។ ប៉ុន្តែ អ្នកភូមិមួយចំនួននៅតែអាចលាក់វត្ថុសាសនាបាន ហើយអាចការពារផុតពីការបំផ្លិចបំផ្លាញ។ ក៏ដូចនៅក្នុងគ្រប់ប្រព័ន្ធអំណាចផ្តាច់ការដែរ ពិធីដុតភ្លើងបូជាយញ្ញបានធ្វើអោយគម្ពីរមួយចំណែក
យ៉ាងធំបាត់បង់អស់ រីឯសំណេរនៅលើសាស្រ្តាស្លឹករឹតវិញ បើមិនត្រូវគេដុតបំផ្លាញ
នៅដើមដំបូងនារបបនេះទេ ក៏ត្រូវគេយកទៅប្រើសម្រាប់ធ្វើថ្នាំដែរ។
បើទោះជាព្រះពុទ្ធរូប និងវត្ថុសាសនាផ្សេងទៀតបានទទួលរងនូវការបំផ្លាញដោយដៃពួកខ្មែរក្រហម ក៏ដូចជាគ្រឹះស្ថានសាសនាជាច្រើនទៀតក៏ដោយ ក៏ វាហាក់ដូចជាទង្វើទាំងនេះមិនមែនកើតចេញពី
សារាចររួមមួយនោះទេ។អវត្តមាននយោបាយសាសនាពិតប្រាកដរបស់អង្គការ
គ្មានសំណៅណាមួយបង្ហាញពីការសម្រេចរបស់អង្គការក្នុងការបំផ្លាញវត្តអារ៉ាម ឬលុបបំបាត់បុព្វជិតពុទ្ធសាសនាត្រូវបានគេរកឃើញនោះទេរហូតមកដល់ថ្ងៃនេះ។ លោកអៀន ហារី វិភាគថា៖ «បើតាមទស្សនៈលេនីន គេមិនចាំបាច់និយាយពីសាសនាទេ ពីព្រោះតែកាលណាមានបដិវត្តន៍កើតឡើង បញ្ហាសេដ្ឋកិច្ចកើនឡើងហើយ គឺគ្មានកន្លែងនៅសល់សម្រាប់សាសនាទៀតទេ សាសនាគឺត្រូវតែស្លាប់ដោយឯកឯង។ គ្រប់យ៉ាងស្ថិតក្រោមការត្រួតពិនិត្យ ហើយសាសនាបាត់បង់គ្រឹះរបស់ខ្លួន។ ដូច្នេះ ពួកខ្មែរក្រហមមិនចាំបាច់រៀបចំនយោបាយសាសនាទេ»។
ម្យ៉ាងវិញទៀត លោកបន្ថែមថា បើទោះជាមេដឹកនាំ ដូចជាលោកខៀវ សំផនជាដើម ប្រកាសជាចំហប្រឆាំងនឹងព្រះពុទ្ធសាសនាក៏ដោយ ក៏អ្នកផ្សេងទៀតដូចជាប៉ុល ពត អៀង សារី ឬនួន ជា ជាដើមមិនបានបង្ហាញការច្រានចោលសាសនានៅពេលដំបូងនៃរបបរបស់ពួកគេនោះទេ។
គ្រប់យ៉ាងគឺអាស្រ័យនឹងបុគ្គលម្នាក់ៗ ។ នៅតាមទីកន្លែងផ្សេងៗ អាកប្បកិរិយាចំពោះបុព្វជិតគឺមានលក្ខណៈខុសគ្នា។ នៅថ្នាក់មូលដ្ឋាន ប្រធានមូលដ្ឋានមួយចំនួនបង្ហាញទឹកចិត្តអាណិតអាសូរចំពោះព្រះសង្ឃ បើទោះជាលោកសឹក ហើយក៏ដោយ។ ជាទូទៅ មេខ្មែរក្រហមតូចតាចអនុវត្តតាមបញ្ជា ពួកគេមិនប្រថុយនឹងតវ៉ានោះទេ ដោយខ្លាចត្រូវប្រឈមមុខនឹងការសងសឹកធ្ងន់ធ្ងរ។
ព្រះសង្ឃមិនហ៊ានប្រឆាំងនឹងបញ្ជាថ្មី
ការរើបំរះគឺមានតិចតួចណាស់ ហើយជានិច្ចអ្នកធ្វើការតវ៉ាច្រើនជាព្រះសង្ឃចាស់ៗ មានឋានៈខ្ពស់។ ឧទាហរណ៍ព្រះសង្ឃទាំងនេះបានព្យាយាមប្រឆាំងនឹងការប្រមាថវត្តអារ៉ាមរបស់ព្រះអង្គ។ ជាទូទៅ ព្រះសង្ឃទាំងនេះមិនត្រូវគេសម្លាប់ដោយសារជាព្រះសង្ឃទេ តែគឺដោយសារមិនព្រមស្តាប់តាម
បង្គាប់របស់ពួកខ្មែរក្រហម (សឹក រៀបការ សម្លាប់សត្វ ឬពីព្រោះព្រះសង្ឃមានៈចង់បន្តប្រតិបត្តិព្រះពុទ្ធសាសនា)។
លោកអៀន ហារី វាយតម្លៃថា បើទោះជាមានព្រះសង្ឃមិនជាច្រើនដែលចុះញ៉មនឹងពួកអាវខ្មៅ
ខោខ្មៅដែលចង់ធ្វើព្រះសង្ឃទៅធ្វើការងារដូចប្រជាជនឯទៀតដែរក៏ដោយ តែការព្រមសឹកទាំងនេះគឺមកពីដើមកំណើតដើមនៃបុព្វជិត។
«មនុស្សជាច្រើនគ្មានបំណងខ្លាំងក្លាក្នុងការបន្តការសិក្សាព្រះពុទ្ធសាសនាទេ។ អ្នកទាំងនោះជាបុរសក្រីក្រវ័យក្មេង ត្រូវបានជំរុញពីក្រុមគ្រួសារអោយចូលបួសដើម្បីបានផលចំណេញផ្នែកសេដ្ឋកិច្ច ក៏ដូចជាការអប់រំ
និងសាសនចក្រផងដែរ។ ពួកគេមិនចង់រស់នៅវត្តអារ៉ាមណាស់ណាទេ ប៉ុន្តែពួកគេគ្មានអ្វីធ្វើផ្សេងពីនេះ»។
ការបោះបង់ចោលការប្រតិបត្តិពុទ្ធសាសនា សញ្ញាសម្គាល់នៃសាសនានេះអាចបង្កើនភ័ព្វសំណាង
នៃការរស់រានមានជីវិត។ ព្រះសង្ឃភាគច្រើនបានយល់ព្រម ហើយលាចាកសិក្ខាបទ ព្រោះដើម្បីកុំអោយប៉ះពាល់គោលការណ៍របស់ពុទ្ធសាសនាហិនយាន។ អ្នកស្រាវជ្រាវរូបនេះរម្លឹកថា វត្តភាគច្រើនត្រូវបានគេលុបបំបាត់ព្រះសង្ឃ«ជាមួយនឹងអំពើហិង្សាតិចតួចបំផុត»។ លោកបន្ថែមទៀតថា
ព្រះសង្ឃទី១ដែលមិនព្រមបង្ហាញភាពសហការ ត្រូវគេសម្លាប់នៅនឹងកន្លែង។ នេះជាការបង្ហាញដ៏ល្អមួយដើម្បីអោយព្រះសង្ឃដទៃទៀតខ្លបខ្លាច។ លោកអៀន ហារី លើកឡើងជាបឋមពីលក្ខណៈពិសេសរបស់សាសនាព្រះពុទ្ធ ដែល«មិនចង់កសាងផ្លូវលោកទេ ប៉ុន្តែគឺធ្វើយ៉ាងណាអោយបានទៅឋាននិព្វាន្ត»។ បើអីចឹង តើព្រះសង្ឃទៅប្រឆាំងនឹងពួកខ្មែរក្រហមធ្វើអ្វី?

គោលបំណង របស់ ចលនាខ្មែរម្ចាស់ស្រុក
ខ្មែរម្ចាស់ស្រុក ជាចលនាបង្រួបបង្រួមមួយ ប្រមូលរាល់ខ្មែរគ្រប់រូប ទាំងនៅក្នុង នឹងនៅ ក្រៅប្រទេសកម្ពុជា ក្នុង គោលដៅ ស្ថាបនា ឡើងវិញនូវឯកភាពជាតិខ្មែរ ដែលបានបាក់បែក ខ្ទេចខ្ទាំ ដោយសារសង្គ្រាម និងវិនាសកម្ម ក្នុងកម្លុង បីទសវត្សមកនេះ ដើម្បី ស្ថាបនាឡើងវិញនូវ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និង ផ្តល់ដល់ប្រជារាស្ត្រខ្មែរ ឡើងវិញ នូវសិទ្ធិ របស់ខ្លួនដោយ ពេញលេញ និងរៀបចំប្រទេសកម្ពុជាឲក្លាយទៅជាប្រទេសមួយ ដែលមានច្បាប់ ហើយគោរពច្បាប់ ដោយហ្មត់ចត់ គឺជានិតិរដ្ឋដោយពិតប្រាកដ ។
ក្នុងករណីនេះ ចលនាខ្មែរម្ចាស់ស្រុក មានបេសកកម្ម :
ក) លើកស្ទួយប្រជារាស្ត្រខ្មែរឲបានចេញរួច ផុតមកវិញពីការខ្ទេចខ្ទាំ ទាំងខាងសម្ភារ: នឹងទាំងខាងផ្លូវចិត្ត :
• ប្រយុទ្ធជាដាច់ខាតនឹងអំពើអយុត្តិធម៌គ្រប់បែបយ៉ាង
• តទល់គ្រប់កាល:ទេស:នឹងនិទណ្ឌភាពច្បាប់
• បំបាត់ភាពក្រីក្រតោកយ៉ាក
• ធានា នូវ ការគោរពសិទ្ធិមនុស្ស
ខ) ផ្តល់ដល់ប្រជារាស្ត្រខ្មែរឡើងវិញនូវភាពថ្លៃថ្នូរ ភាពពេញច្បាប់ក្នុងថាន: ជាប្រជារាស្ត្រ ដែលមិនចំណុះគេ ដែលមាន សេរីភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងមានសិទ្ធិពេញលេញ ក្នុងការរស់នៅជាពលរដ្ឋ ក្នុងទឹកដី របស់ខ្លួន ក្នុង ចំណោមពលរដ្ឋ ដទៃ ទៀត ក្នុង សកលលោក នៅក្នុងបរិយាកាសភូមិភាគមួយ ដែលផ្អែក នៅលើសន្តិភាព លើការរីកចំរើន ខាងសេដ្ឋកិច្ច ខាងវប្បធម៌ ខាង សង្គមកិច្ច លើភាពថ្កុំថ្កើងរុងរឿង ស្ថិរភាព និងការគោរពគ្នា ទៅវិញទៅមក នូវលើអត្តប្រយោជន៍របស់ប្រទេសនិមួយៗនៃភូមិភាគ ។
គ) ទាមទារមកវិញឲបាននូវបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា និងការពារព្រំប្រទល់ដែន ដែលអន្តរជាតិបាន ទទួល ស្គាល់រួច មកហើយរហូតមកដល់ ឆ្នាំ១៩៧០ ទាំងខាងដែនដីគោក ទាំងខាងដែនសមុទ្រ និងធ្វើយ៉ាងណា ឲមាន ការគោរព ដោយ ឥតល័ក្ខខ័ណ្ឌនូវ បទបញ្ញត្តិ ទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីប្រទេសកម្ពុជា ចុះថ្ងៃ ទី ២៣ តុលា ឆ្នាំ ១៩៩១ ដោយប្រទេសជាហត្ថលេខីទាំងអស់ ជាពិសេសពីសាធារណរដ្ឋសង្គមនិយម វៀតណាម និងប្រទេសថៃឡង់ ។
ឃ) រក្សានិងការពារព្រះពុទ្ធសាសនាទៅតាមជំនឿដ៏ជាក់លាក់របស់បុព្វបុរសខ្មែរ ដែល ជាគ្រឹះ នៃអត្តសញ្ញាណជាតិ និងជាគ្រឹះ នៃ វប្បធម៌ខ្មែរ ។ ដោយហេតុនេះ យើងជំទាស់ជា ដាច់ខាតនូវ រាល់ការជ្រៀតជ្រែកនានា ពីអំណាច ពុទ្ធសាសនាបរទេស ដែលជា ទង្វើមួយ ក្បត់នឹងជំនឿ ក្បត់នឹងទំនៀមទម្លាប់របស់យើង ហើយ ក្បត់និងវប្បធម៌ ‌ខ្មែរ
ក្នុង ព្រះពុទ្ធសាសនា ដែលយើងបានកាន់មកជាយូរអង្វែងមកហើយ ។
ង) រំលាយចោលនូវកងកម្លាំងបរទេសទាំងអស់ ដែលបានចូលមកបើកទីតាំង ដោយជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា ដោយលាក់ បាំង ឬ មួយដោយចេញមុខ ហើយបានរៀបចំ ជារចនាសម្ព័ន្ធនៅលើទឹកដីខ្មែរ នៅ តាមតំបន់នានា ដែលសម្បូរទៅដោយភោគផល មាន ជីរជាតិ រហូតទៅដល់តំបន់ដែលជាតំបន់យុទ្ធសាស្ត្រ សំខាន់របស់ខ្មែរទៀត ផង។ វត្តមាន នៃកងកម្លាំងបរទេសទាំងនោះ ដែលមាននៅក្នុងប្រទេសកម្ពុជាតាំងពីសម័យ ដែលប្រទេសនេះ ត្រូវបានកាន់កាប់ ដោយកម្លាំងយោធាបរទេសរហូតដល់បច្ចុប្បន្ន តែឥឡូវ កម្លាំងនេះត្រូវ តែដកថយ ចេញ ពីទឹកដី ខ្មែរ ។ នេះជាភស្តុតាង មួយបង្ហាញយ៉ាងជាក់ច្បាស់ពីគំនិត និង ពីគោលបំណង វាតទឹកដី និងលេបទឹកដី របស់ ‌អ្នក ទាំងនោះ មកលើ ប្រទេស កម្ពុជា ។
ម្យ៉ាងវិញទៀត យើងនីងយកច្បាប់ទាំងអស់ ស្តីអំពីជនអន្តោប្រវេសន៍ ដែលមានជាធរមាន នៅក្នុង ព្រះរាជាណាចក្រ កម្ពុជារហូតដល់ឆ្នាំ ១៩៧០ មកដាក់ឲអនុវត្តន៍សារជាថ្មី ហើយបើជាការចាំបាច់ ក្នុងការរក្សា របៀបរៀបរយសាធារណ: របៀបរៀបរយ ខាង សេដ្ឋកិច្ច ក្នុងសង្គម ក្នុងវប្បធម៌ និងសន្តិសុខផ្ទៃក្នុង របស់ព្រះរាជាណាចក្រកម្ពុជា ការអនុវត្តន៍ ច្បាប់ទាំងនេះ ត្រូវដាក់នៅក្រោមការត្រួតពិនិត្យ របស់ អង្គការ មានសមត្ថកិច្ច នៃ អង្គការសហប្រជាជាតិ ។
ច) ក្នុងគោលដៅដើម្បីរៀបចំប្រទេសខ្មែរ ឲក្លាយទៅជានិតិរដ្ឋមួយដ៏ពិតប្រាកដ ក្រសួង រដ្ឋបាល ក្រសួង សាធារណ: ប្រព័ន្ធយុត្តិធម៌ កងទ័ពជាតិ និងក្រសួងប៉ូលីស ត្រូវរៀបចំ សារជាថ្មីឡើងវិញ ដើម្បី ធ្វើយ៉ាងណា ឲស្ថាប័នទាំងនេះ មានលទ្ធភាពនីងក្លាយជាស្ថាប័នមួយ ដែលបំរើនិងការពារប្រទេស បំរើនិងការពារប្រជារាស្ត្រ និងប្រជាជាតិខ្មែរ ដោយពិតប្រាកដ និងស្មោះត្រង់ឡើងវិញ នៅក្នុងអត្ថប្រយោជន៍ ដ៏ត្រឹមត្រូវ និងនៅក្នុងសិទ្ធិ ដ៏ពេញលេញ របស់ ប្រជាជាតិ - ប្រជារាស្ត្រខ្មែរ និងរបស់ប្រទេសកម្ពុជាទាំងមូល ។

ក្នុងសប្ដាហ៍នេះ នៅប្រទេសខ្លះគេនៅនឹកចងចាំថ្ងៃទី៣០ខែមករាឆ្នាំ១៩៣៣
ថាជាថ្ងៃដែលគេត្រៀមរៀបចំវិធីឆ្ពោះទៅរកសង្គ្រាមលោកលើកទីពីរឆ្នាំ១៩៣៩ - ១៩៤៥។ ពិធីបុណ្យរំលឹកខួបព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ
ជាតិចំរើនដោយអក្សរសាស្រ្ត មានបទបែបល្បះតាមមាត្រា
សរសេរតាមជនជាតិខុសអក្ខរា ប្រើខាងរាជការមេឃចុះអ័ព្ទ ។
ប្រែលោកភូមីភពស្រុកខេត្តខ័ណ្ឌ ប្រែខ្លួនគ្រប់គ្រាន់ក្បួនប្រារព្ធ
ប្រែច្បាប់វិទ្យាទាំងថ្ងៃយប់ ទើបប្រទេសជប់មហាស៊ីវិល័យ ។

Labels