កាលប្រវត្តិរបស់ប្រទេសកម្ពុជា

ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។

ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:
នគចេនឡាត្រូវបានបែងចែកជាអាណាខែត្រតូចៗជាច្រើនហើយអាណាខែត្រទាំងនោះជាគូប្រជែង
នឹងគ្នា ដែលជាឧបសគ្គរារាំងដល់ការបង្រួបបង្រួមអោយក្លាយទៅជាអាណាចក្រតែមួយ។

សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជាអាណាចក្រខែ្មរ។ មហាក្សត្រទាំងឡាយដែលស្នងរាជ្យបន្តពីព្រះអង្គបានធ្វើអោយអាណាចក្រអង្គររីកចំរើនដល់កំពូល ដោយបានបន្សល់ទុកនូវបា្រង្គបា្រសាទជាច្រើនរហូតមកដល់សម័យក្រោយអង្គរ។

ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុងអង្គរត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់ពីមានសង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេចខ្លះទៅពឹងប្រទេសសៀម ស្តេចខ្លះទៀតទៅពឹងប្រទេសអណ្ណាមដែលជាប្រទេសជិតខាងរបស់ខ្លួនអោយជួយ ដោយសន្យាកាត់ទឹកដីអោយទៅប្រទេសទាំងពីរនោះ។

ឆ្នាំ១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និងប្រទេសវៀតណាមមកលើ

ខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម
១០០ ០០០គីឡូម៉ែត្រការ៉េ។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំងបានប្រែក្លាយបន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។

ឆ្នាំ១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេសសៀមក៏ព្រមប្រគល់ខែត្រខ្មែរចំនួនបីមកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និងស៊ីសុផុនដែលរួមមានផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រការ៉េ។

ឆ្នាំ១៩៣៩
លោក Jules Brévié ដែលជាអគ្គទេសាភិបាលប្រចាំនៅឥណ្ឌូចិនបានកំណត់ដែនកោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេសខ្មែរ និងកូស៊ាំងស៊ីន។ ក្រោយមក ខ្សែបន្ទាត់ប្រេវីយេត្រូវបានចាត់ទុកជាព្រំប្រទល់ទឹករវាងប្រទេសខ្មែរ និងប្រទេសវៀតណាម។

ថ្ងៃទី២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាងរបបវីស៊ីបានលើកព្រះអង្គម្ចាស់នរោត្តម សីហនុ អោយឡើងសោយរាជ្យ។

ថ្ងៃទី៩ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ។

ថ្ងៃទី២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន។

ថ្ងៃទី៣ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ បានផ្ទេររាជ្យថ្វាយព្រះបិតាព្រះអង្គព្រះនាមព្រះអង្គម្ចាស់សុរាមឹត្រ ហើយទៅបង្កើតគណបក្ស«សង្គមរាស្រ្តនិយម»។ គណបក្សនេះបានឈ្នះឆ្នោតដាច់ នៅខែកញ្ញា ហើយទ្រង់បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។

ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធមិនឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។

ឆ្នាំ១៩៦៤
ពាក្យ«ខ្មែរក្រហម»ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់ហៅអ្នកដែលប្រកាន់ឆ្វេង។

ឆ្នាំ១៩៦៥
ប្រទេសកម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីតោនចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយបានផ្តល់ភ្លើងខៀវអោយទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។

ថ្ងៃទី១ កញ្ញា ១៩៧០
ឧត្តមសេនីយ៍ដឺហ្គោល បានថ្លែងសន្ទរកថានៅទីក្រុងភ្នំពេញអំពាវនាវអោយអាមេរិកដកទ័ពចេញពីប្រទេសវៀតណាម។

ថ្ងៃទី១៨ មីនា ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គបានអំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះអង្គបានបង្កើតរដ្ឋាភិបាលនៅទីក្រុងប៉េកាំង ដោយបានបញ្ចូលអ្នកប្រកាន់របបកុម្មុយនីស្ត ទៅក្នុងរដ្ឋាភិបាលនោះ។ ពេលនោះ«រណសិរ្សរួបរួមជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក ប្រទេសថៃ និងប្រទេសវៀតណាមខាងត្បូង។ សមរភូមិប្រយុទ្ធនៅប្រទេសវៀតណាមបានរីករាលដាលរហូតមកដល់ប្រទេសកម្ពុជា។ របបរាជានិយមបានរលាយដោយផ្លាស់មកវិញនូវរបបសាធារណរដ្ឋខ្មែរ។

ឆ្នាំ១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាសភាពក្រុមអ្នកប្រកាន់ឆ្វេងមានចំនួនលើសលប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។

ថ្ងៃទី១៧ មេសា ១៩៧៥
ពួកខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និងបានបង្កើតរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយសាឡុតស ហៅប៉ុល ពត។

ថ្ងៃទី៣១ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់ទំនងការទូតរវាងរបបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។

ថ្ងៃទី២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម ខ្មែរជាច្រើនរយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បានបង្កើត«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»។

ថ្ងៃទី៧ មករា ១៩៧៩
ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របបនេះបានកាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។

ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពីសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ាន មហាសន្និបាទអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រក្រុមប្រឹក្សាសន្តិសុខក្នុងការដាក់

ទណ្ឌកម្មលើការធ្វើអន្តរាគមន៍របស់ប្រទេសវៀតណាមលើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវបានប្រកាន់យកអស់រយៈពេល១០ឆ្នាំ។ សេចក្តីសម្រេចទីមួយគឺខ្មែរក្រហមជាតំណាងសបច្បាប់តែមួយគត់របស់ប្រទេសកម្ពុជានៅក្នុងអង្គការ
សហប្រជាជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្តខាងលើបានបង្កើតអោយមានទ័ពខ្មែរក្រហមឡើងវិញដើម្បីធ្វើសង្រ្គាមបណ្តេញវៀតណាមពីទឹកដីខ្មែរ។
ថ្ងៃទី៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើងវិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។

ថ្ងៃទី២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។

ថ្ងៃទី២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។ រាល់ឯកសារយោងទាក់ទិននឹងបទឧក្រិដ្ឋរបស់ខ្មែរក្រហមត្រូវបានដកចេញពីខ្លឹមសារនៃកិច្ចព្រមព្រៀង។ នៅក្នុងកិច្ចប្រជុំរវាងភាគីខ្មែរទាំងបួនដែលបានប្រព្រឹត្តទៅនៅស្នាក់ការឧត្តមក្រុមប្រឹក្សាជាតិ ក្រោមអធិបតីភាពរបស់សម្តេចសីហនុ ឧត្តមក្រុមប្រឹក្សាជាតិបានទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជា។

ខែមីនា ១៩៩២ ដល់ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា

អ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។

ថ្ងៃទី២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុបានក្លាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។ពេលនោះ

រដ្ឋាភិបាលក្បាលម៉ាស៊ីនពីរត្រូវបានបង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងលោកហ៊ុន សែន។

ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅ«ក្រៅច្បាប់»។ រដ្ឋាភិបាលសុំអោយអង្គការសហប្រជាជាតិបង្កើតតុលាការដើម្បីជំនុំជម្រះមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។

ខែកក្កដា ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែន និងកងកម្លាំងស្មោះនឹងព្រះអង្គម្ចាស់រណឫទ្ធិក៏បានផ្ទុះឡើង។ លទ្ធផលចុងក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។

ថ្ងៃទី១៥ មេសា ១៩៩៨
មរណភាពរបស់ប៉ុល ពត។

ថ្ងៃទី២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួលបាន៣១,៧%។ គណបក្សទាំងពីរបានចងសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកហ៊ុន សែន។ គណបក្សទាំងពីរចាំបាច់ត្រូវតែរួបរួមគ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាលត្រូវជ្រើសតាំងឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។

ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន និងនួន ជា ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាមការផ្សះផ្សារជាតិ។

ថ្ងៃទី៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។

ថ្ងៃទី២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។

ថ្ងៃទី៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិស្តីពីការបង្កើតតុលាការដើម្បីជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។

ថ្ងៃទី២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែក្រោយពីមានវិបត្តិរដ្ឋធម្មនុញ្ញអស់រយៈពេលមួយឆ្នាំ ទើបមានរដ្ឋាភិបាលចម្រុះដែលមានសមាសភាពគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិន។

ថ្ងៃទី១១កញ្ញា ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។

ថ្ងៃទី២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និងជាស្និទ្ធិនឹងលោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយនាទីក្រុងភ្នំពេញ។

ថ្ងៃទី២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ព្រះបាទនរោត្តម សីហនុ ជាមួយនឹងអគ្គមហេសី
ព្រះនាមមុនីនាថ ឡើងគ្រងរាជ្យបន្ទាប់ពីព្រះបិតាព្រះអង្គបានដាក់រាជ្យកាលពីថ្ងៃទី៧ តុលា។

ថ្ងៃទី៣ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុងនោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។

ថ្ងៃទី១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះហត្ថលេខានៅទីក្រុងហាណូយលើសន្ធិសញ្ញាបំពេញបន្ថែមទៅ

លើសន្ធិសញ្ញាស្តីពីព្រំដែនឆ្នាំ១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។

ថ្ងៃទី២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវតុលាការកាត់ទោសកំបាំងមុខអោយជាប់ពន្ធនាគាររយៈពេល១៨

ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។

ថ្ងៃទី៥ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។

ថ្ងៃទី១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពីមានការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។

ថ្ងៃទី៣ កក្កដា ២០០៦
ចៅក្រមខ្មែរ និងបរទេសត្រូវបានជ្រើសតាំងឡើងសម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

(អ.វ.ត.ក) ទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង១៩៧៩។

ថ្ងៃទី២១ កក្កដា ២០០៦
តាម៉ុក អតីតមេបញ្ជាការទ័ពជាតិនៅរបបកម្ពុជាប្រជាធិបតេយ្យដែលគេដាក់រហស្សនាមថា«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុកត្រូវបានចាប់ខ្លួនកាលពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។

ថ្ងៃទី៣១ កក្កដា ២០០៧
ឌុច អតីតប្រធានមន្ទីរស២១ជំនាន់ខ្មែរក្រហមដែលជាប់ឃុំឃាំងចាប់តាំងពីខែមេសា ១៩៩៩មកនោះ ត្រូវបានអង្គជំនុំជំរះវិសាមញ្ញកាត់ទោសពីបទឧក្រិដ្ឋសង្រ្គាម។ ក្នុងចំណោមជនជាប់សង្ស័យចំនួន៥រូបដែលមានឈ្មោះនៅក្នុងបញ្ជីរបស់សហព្រះរាជអាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុចគឺជាជនទីមួយដែលត្រូវតុលាការធ្វើការចោទប្រកាន់។

ថ្ងៃទី១៩ កញ្ញា ២០០៧
នួន ជា ហៅ«បងធំទីពីរ»ដែលត្រូវបានគេចាត់ទុកថាជាអ្នកបង្កើតមនោគមវិជ្ជានៃរបបខ្មែរក្រហម ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយពីត្រូវចាប់ខ្លួននៅនឹងផ្ទះលោកនាក្រុងប៉ៃលិន។





សិល្បៈករ-សិល្បៈការិនីនៃសាលាសៀកហ្វារពន្លឺសិល្បៈមានអារម្មណ៍សប្បាយរីករាយ ជាមួយនឹងការសំដែងសិល្បៈសៀកដើរលើខ្សែ លាយឡំជាមួយនឹងការកំផ្លុកកំផ្លែងប្លែងៗជាច្រើន បើទោះបីជាក្រុមសិល្បៈនេះត្រូវប្រឈមមុខនឹងកង្វះខាតថវិកាក៏ដោយ។ ថ្ងៃទី២៧ មីនាខាងមុខនេះ ក្រុមសិល្បៈសៀកនេះនឹងធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីរៀបចំមហោស្រពសិល្បៈសៀកអន្តរជាតិ «ទីនេះ ទីនោះ» លើកទី៦ ហើយនិងបន្តការសំដែងនៅទីរួមខេត្តបាត់ដំបង ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ប៉ុន្តែការសំដែងលើកនេះ ពួកគេមានប្រាក់ឧបត្ថម្ភតែពាក់កណ្តាលប៉ុណ្ណោះ។ មិនចោទជាបញ្ហា ក្រុមសិល្បៈសៀកសម្រេចចិត្តបន្តការសំដែងរហូតដល់ទីបញ្ចប់។
ជោគជ័យដ៏ធំធេង
ជាច្រើនឆ្នាំមកនេះ មហោស្រពសិល្បៈសៀកអន្តរជាតិ «ទីនេះ ទីនោះ» បានទទួលជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងតំបន់ តាមរយៈកម្មវិធីសំដែងដ៏ថ្មីស្រឡាង និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសល្បីឈ្មោះមកពីគ្រប់ទិសទីនៅទូទាំងពិភពលោក។ កាលពីឆ្នាំមុន មហោស្រពនេះទទួលទស្សនិកជនប្រមាណពី១៥០០ ទៅ២ពាន់នាក់។

ព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមបង្កើតឡើងនាទីក្រុងភ្នំពេញ ដោយមជ្ឈមណ្ឌលវប្បធម៌បារាំង ហើយចាប់តាំងពីឆ្នាំទី២ទៅ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំសំដែងដោយអង្គការក្នុងស្រុកមួយ ឈ្មោះថាអង្គការហ្វារពន្លឺសិល្បៈ ដែលមានសាលាសៀកដ៏សំខាន់មួយនៅក្នុងប្រទេស។ អង្គការនេះមានទីតាំងស្ថិតនៅក្រុងទី៣ នៃប្រទេសកម្ពុជា ហើយចាប់តាំងពីឆ្នាំ២០០៦មក អង្គការបានសម្រេចផ្លាស់ប្តូរទីកន្លែងសំដែងសិល្បៈមកនៅក្រុងនេះវិញ។ នៅពេលសមាគមសកម្មភាពសិល្បៈបារាំង បញ្ឈប់ការគាំទ្រ មជ្ឈមណ្ឌលវប្បធម៌បារាំងមានបំណងបញ្ចប់មហោស្រព «ទីនេះ ទីនោះ»។ អង្គការហ្វារពន្លឺសិល្បៈមិនចង់លឺពាក្យថាបញ្ចប់បែបនេះទេ។ អង្គការក្នុងសុ្រកមួយនេះបានសម្រេចចិត្តធ្វើអោយព្រឹត្តិការណ៍នេះរស់ឡើងវិញ តែម្នាក់ឯង ជាមួយនឹងការផ្លាស់ប្តូរបទពិសោធន៍រវាងសិល្បៈករពីជំនាន់មួយទៅជំនាន់មួយផង និងជាលក្ខណៈអន្តរជាតិផង។

ប្រពៃណីដ៏ចំណាស់
មនោសញ្ចេតនាស្រឡាញ់ចូលចិត្តសិល្បៈសៀកនេះស្ទើរតែត្រូវបានចាក់ឫសនៅក្នុងកោសិកាខ្មែរទៅហើយ។ នៅសម័យអង្គរ ប្រាសាទបាយ័នដែលត្រូវបានកសាងឡើងនៅសតវត្សរ៍ទី១៣ បានបង្ហាញយ៉ាងច្បាស់នូវសិល្បៈសៀក នៅលើចម្លាក់តាមជញ្ជាំងប្រាសាទ។ ក្រោយសម័យប្រល័យពូជសាសន៍ខ្មែរក្រហម គេត្រូវទន្ទឹងរង់ចាំរហូតដល់ឆ្នាំ១៩៨៦ ទើបសាលាសៀកជាតិមួយត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលចំណុះអោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមរយៈកិច្ចសហប្រតិបត្តិការវៀតណាម។ រយៈពេល១២ឆ្នាំក្រោយមក អង្គការហ្វារបានបង្កើតសាលារៀនសៀកផ្ទាល់ខ្លួនមួយនៅខេត្តបាត់ដំបង ដោយមានការជួយគាំទ្រដោយសាលាសៀកជាតិ ក្នុងគោលបំណងបណ្តុះបណ្តាលកុមាររស់នៅតាមដងផ្លូវ រឺកុមារមកពីគ្រួសារក្រីក្រ នូវជំនាញសៀក និងការសំដែងពត់ពែនខ្លួន។ សព្វថ្ងៃ សិស្សចំនួន១៥០នាក់ អាយុពី១៤ ទៅ២៥ឆ្នាំ ត្រូវបានបណ្តុះបណ្តាលនៅសាលារៀនសៀកមួយនេះ។ ពួកគេគឺជាសិល្បៈករសៀក និងកំប្លែកជំនាន់ទី៤ របស់អង្គការហ្វារពន្លឺសិល្បៈ។

សិល្បៈសៀកជួយសង្គម
អង្គការពន្លឺសិល្បៈត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៦ នៅជំរំជនភៀសខ្លួនខ្មែរ នៅព្រំដែនប្រទេសថៃ។ គំនិតនៃការបង្កើតសាលាបង្រៀនសៀកនេះគឺ ទាញយកអត្ថប្រយោជន៍អំពីសិល្បៈ និងវោហាស័ព្ទ ដើម្បីជួយយុវជនអោយចាកឆ្ងាយផុតពីជំងឺបាក់ស្បាតនៃសង្គ្រាម។ គំនិតផ្តួចផ្តើមមុនដំបូងគេរបស់សហស្ថានិកកម្មវិធីវ័យក្មេងទាំង៦នាក់ គឺការបង្កើតវគ្គបណ្តុះបណ្តាល។ បន្ទាប់ពីបានមករស់នៅខេត្តបាត់ដំបងវិញ នៅឆ្នាំ១៩៩៤ សហស្ថាបនិកទាំងនោះក៏បានសម្រេចចិត្តបន្តការងារ តាមរយៈការបង្កើតអង្គការហ្វារពន្លឺសិល្បៈ ដើម្បីព្យាបាលស្នាមរបួសប្រជាជនដែលបានឆ្លងកាត់សម័យសង្គ្រាមកាប់សម្លាប់ និងផ្តល់ពន្លឺជីវិតថ្មីដល់ពួកគេ។

ប្រវត្តិនេះក៏រម្លឹកឡើងផងដែរអំពីប្រវត្តិនៃការបង្កើតកម្មវិធីប៉ារ៉ាដា (Pa-ra-da) នៅប្រទេសរ៉ូម៉ានី ដែលជាភ្ញៀវកិត្តិយសរបស់មហោស្រពទីនេះ ទីនោះ នាឆ្នាំនេះ។ កម្មវិធីនេះជាគម្រោងសៀកមួយ បានចាប់ផ្តើមកាលពី ១៧ឆ្នាំមកហើយ ក្នុងលូទឹកនៅទីក្រុងប៊ូការ៉េស (Bucharest)។ «នៅពេលដល់ស្ឋានីយ៍រថភ្លើងភ្លាម មីលូ (Miloud) សង្កេតឃើញមានក្មេងៗ ក្នុងសម្លៀកបំពាក់រយ៉េរយ៉ៃពាសពេញ កំពុងហិតកាវក្នុងថង់ប្លាស្ទិក និងសុំទានគេ តែគ្មាននរណាចាប់អារម្មណ៍ដល់ពួកគេឡើយ។ មីលូទាស់ចិត្តយ៉ាងខ្លាំង តែមិនអាចនិយាយភាសារ៉ូម៉ានីកើត គាត់ក៏យកច្រមុះត្លុកក្រហមចេញមក រួចប្រើភាសាកាយវិការ ហើយចាប់ផ្តើមបង្កើតការសន្ទនា»។ មីលូ អ៊ូគីលី តួត្លុកកំប្លែង ដែលត្រូវបានបណ្តុះបណ្តាលនៅសាលារៀន Fratellini de Saint-Denis នៅប្រទេសបារាំង បានផ្តួចផ្តើមបង្កើតកម្មវិធីបង្ហាត់បង្រៀនសិល្បៈសៀកមួយ នៅឆ្នាំ១៩៩៦ សម្រាប់កុមារនៅតាមដងផ្លូវប៊ូការ៉េស(Bucharest)។

កម្មវិធី «ទីនេះ ទីនោះ» ឆ្នាំ២០០៩
កម្មវិធី "ទីនេះទីនោះ" មានលក្ខណៈស្ម័គ្រចិត្តជានិច្ជ ដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធន៍រវាងសិល្បករ-ការិនីពីជំនាន់មួយទៅជំនាន់មួយផង និងជាលក្ខណៈអន្តរជាតិផង។ កម្មវិធី មហោស្រពសិល្បៈ "ទីនេះទីនោះ" នឹងបញ្ចូលក្នុងឆ្នាំ២០០៩ នេះ នូវវគ្គសិក្ខាសាលាដែលមានរយៈពេល៣សប្តាហ៍ មុនពេលមហោស្រព ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែមីនា។ ជាការពិតណាស់ សិល្បករ-ការិនី វ័យក្មេងជាង១០០នាក់ ដែលមកពីប្រទេស៦ផ្សេងៗគ្នា នឹងមានឱកាសហាត់សម និងកែលម្អ នូវទស្សនីយភាព និងការសម្តែងរបស់ខ្លួន ព្រោះដោយមានការជួបជុំសិល្បករ-ការិនី ដែលមានកេរ្តិ៍ល្បីល្បាញ ក្នុងពិភពលោកជាច្រើន។

តួត្លុកដ៏អស្ចារ្យពណ៌ក្រហម ឬសរ តុបតែងមុខមាត់ថ្មី ឬបែបបុរាណ ជួនកាលនិយាយ ជួននៅស្ងៀម។ សកម្មភាពរបស់នាយ ធ្វើអោយយើងសើចសប្បាយ ហើយរំជួលចិត្តផងដែរ ដោយសាររបៀបស្លៀកពាក់ផ្សេងៗគ្នា ដែលជាចំណុចសំខាន់នៃកម្មវិធីទីនេះទីនោះ។ សិល្បករ-ការិនីអញ្ជើញមកពីប្រទេសរ៉ូម៉ានី, ជប៉ុន, អាល្លឺម៉ង់, បារាំង, អូស្រ្តាលី និងប្រទេសកាណាដា។ ពួកគេនឹងជួបជាមួយបងប្អូនសិល្បករ-ការិនី អ្នកដឹកនាំតន្រ្តីនៃកម្មវិធី ទីនេះទីនោះ នៅប្រទេសកម្ពុជា។
-ថ្ងៃសុក្រ ទី២៧ ខែមីនា ម៉ោង១៩ ការសំដែងទស្សនីយភាពនៅទីក្រុងភ្នំពេញ នៅមជ្ឈមណ្ឌលវប្បធម៌បារាំង
-ថ្ងៃសៅរ៍ ទី២៨ ខែមីនា ម៉ោង១៦និង៣០នាទី ការដង្ហែរក្បួននៅទីក្រុងភ្នំពេញ។
-មហោស្រពនេះនឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១៧ ដល់ម៉ោង២៣។
សម្រាប់ព័ត៌មានបន្ថែម សូមបើកមើលវិបសាយ ទីនេះ ទីនោះ www.tinitinou.org
តម្លៃចូលរួមទស្សនាមហោស្រពនៅខេត្តបាត់ដំបង រយៈពេល៤ថ្ងៃៈ
-២០ដុល្លារ សម្រាប់ជនបរទេស (៨ដុល្លារ សម្រាប់អាយុក្រោម១៦ឆ្នាំ និងឥតគិតថ្លៃសម្រាប់អ្នកមានកម្ពស់ទាបជាង១,២០)
-៣ដុល្លារ សម្រាប់ពលរដ្ឋកម្ពុជា







លោកស្រី ជឹម ម៉ាណាវី ផ្ដល់កិច្ចសម្ភាសន៍
១. តើថ្ងៃ ៨ មិនា មានន័យយ៉ាងដូចម្ដេច?
ទិវានារីអន្តរជាតិ(៨មិនា)
Theary Seng often thinks of that April morning in 1975 when she watched her parents cheering on the Khmer Rouge as its soldiers marched into Phnom Penh. She was four years old. Within days, Pol Pot's foot soldiers had killed her father; three years after that, her mother died in a prison compound. Today, Theary Seng runs a nonprofit legal-advocacy group in Phnom Penh. She is eager to move on. But the rest of Cambodia, and much of the world, remains mired in the nation's sorrowful past. During its four-year reign, the Khmer Rouge killed as many as two million people. Nowadays, the venal government of Prime Minister Hun Sen may take "ten lives or even a hundred lives," she told me in August, "but what's that compared to two million? That's still the Cambodian standard, and that's the international standard."

The devastation Pol Pot wreaked on his country remains hard to comprehend, even three decades later. His goal, as he put it, was to return Cambodia to "year zero" and transform it into an agrarian utopia. To that end, he purged his nation of educated city dwellers, monks, and minorities, while imposing a draconian resettlement program that uprooted almost everyone else. These measures led to the deaths of one-quarter of the country'spopulation.

The Khmer Rouge fell in 1979, when Vietnam invaded Cambodia and replaced the regime with a puppet government, in which Hun Sen became the foreign minister. When Vietnamese forces pulled out ten years later, they left behind several Cambodian factions battling for control. Then, in 1991, these groups' leaders signed a UN-sponsored peace accord, giving Cambodia the extraordinary opportunity to start over. Before Iraq, Afghanistan, Somalia, and even the Balkans, Cambodia was the international community's grand nation-building project. The country's new constitution awarded Cambodians the human rights, personal freedoms, and other protections of a modern democratic state. And in 1993, the United Nations staged a national election to select a democratic government. After the horrors of the Khmer Rouge, Cambodia would remake itself at last, and its people would have a chance to thrive.
But in the 16 years since that election, the government has squandered that opportunity. Hun Sen came in second in the 1993 election but muscled his way into the government nonetheless. Four years later, he staged a coup. Since then, his government has been looting Cambodia's natural resources, jailing political opponents, kicking thousands of the weakest out of their homes, and fostering an expansive system of corruption, all the while ignoring any challenges or complaints from organizations and governments around the world.

"People in America, all they know of Cambodia is the Khmer Rouge," Joseph Mussomeli, then U.S. ambassador to Cambodia, told me in August. "Cambodia is trying to make it in the twenty-first century, but Washington is still stuck in the 1970s." Its perception skewed by this outdated vision, most of the world barely seems to notice that the Hun Sen government is destroying the nation.

Labels