ឆ្កួត ៨ យ៉ាង
(បទពាក្យ ៧)
*លោកិយយើងនេះពិបាកណាស់ ទោះក្មេង ឬចាស់ កើតរោគា
ជួនភ្លេចសតិស្ទើរលេលា មិន សូវ ជាមានច្រើនគគោ ។
*ខ្លះជា កម្មុម្មត្តកោ ចិត្តចើងធំប៉ោដោយរាគរោគ
កើតឆ្កួតព្រោះអំពើស្មោកគ្រោក ដ្បិត អី សត្វ លោកនេះមានកម្ម
កម្មទាញ់ឲ្យឈ្លក់ក្នុងកាមា វក់តាមតណ្ហាជាប្រចាំ
ស្រវឹងក្នុងកាមគុណទាំងប្រាំ គឺកម្ម នាំ ឲ្យ ឆ្កួតលេលា ។
*ប្រុសខ្លះឆ្កួតស្រកើតក្បត់ចិត្ត ហ៊ានប្រព្រឹត្តផិតនឹងភរិយា
ត្រូវរ៉ូវស្រីស្នេហ៍កាត់រកគ្នា នេះហៅ លេលា គឺឆ្កួតស្រី ។
*ឯស្រីៗខ្លះក៏ហ៊ានផិត ប្រព្រឹត្តក្បត់ចិត្តនឹងស្វាមី
ជួប ប្រុស ពេញចិត្តល្បួងបេតី ផឹតឆ្កួតក្បត់ប្ដីដោយរាគា ។
* កោធុម្មត្តកស ឆ្កួតទីពី ឆ្កួតវិលវក់វីព្រោះក្រោធា
បណ្តោឲ្យចិត្ត ឆ្កួត ឥតជា ខឹងគេគ្រប់គ្នាជេរមិនឈប់ ។
*ទាស់ចិត្តប្រពន្ធជេរបញ្ចោរ ដោយក្ដីទោសោស្រវឹងជ្រប់
តែទើសមុខហើយឥតធម៌ទប់ ខន្តីទំនប់មិនកាន់យក ។
*បណ្ដោយឲ្យចិត្តអសុរ ចូល ជេរដៀលត្រកូលឥតគិតភ្នក
ខឹងកូនខឹងចៅជេគំហក ញាតិមិនរាប់រកព្រោះគេខ្លាច ។
*ដ្បិតអីអ្នកឆ្កួតដោយកំហឹង ឲ្យតែកើតខឹងប្រើអំណាច
ជនឆ្កួតពួកនេះចិត្តកោងកាច នាំឲ្យគេខ្លាចគ្រប់អាត្មា ។
* ទីបី មោហុម្មត្តកោ ឆ្កួតព្រោះមោហោខ្វះបញ្ញា
វង្វេងមិនស្គាល់ព្រះធម្មា អ្នកផង គេរៀរ មិនហ៊ានគប់ ។
*ជួនឆ្កួនភ្លេចជាតិភ្លេចត្រកូល ដ្បិតមោហ:ចូលពេញខ្លួនស៊ប់
អាប់ឥតបញ្ញាងងឹតជ្រប់ ឆ្កួតឥត ធម៌ ទប់មិន ស្គាល់ បុណ្យ ។
*ភ្នែកភ្លឺដូចខ្វាក់មិនស្គាល់ផ្លូវ យល់ខុសជាត្រូវឆ្កួតនេះកុន
ពួកនេះបើបានជាដើរមុន នាំគេ ឲ្យ ស៊ុន ឆ្កួត តាមដែរ ។
*បើដឹកនាំគេក្នុងជំនុំ អាចមានគ្រោះធំដោយសារតែ
នាំគេឲ្យខុសដូចខ្លួនដែរ មោហោ បង្វែរ ឲ្យ លេលា ។
* ទិដ្ឋុម្មត្តកោ ឆ្កួតទីបួន ឆ្កួតនេះមួនមើលមិនជា
ប្រកាន់ទិដ្ឋិផ្ទុយធម្មា ទាញ់គេគ្រប់គ្នាឲ្យតាមខ្លួន ។
* យក្ខុម្មត្តកោ ឆ្កួតទីប្រាំ អាក្រក់សាំញាំពេញចំនួន
ឆ្កួតព្រោះយក្សចូលនៅពេញខ្លួន សំដីខុសផ្ទួនប្លែកធម្មតា ។
ពាក្យយក្សនេះគឺបិសាចប្រាយ ចូលមកទម្លាយឲ្យមោហា
ចេញសំដីខ្មោចឬអ្នកតា ដែលយើងហៅថាខ្មោចព្រាយចូល ។
*ខ្មោចយក្សចូលខ្លួនក្លែងនិយាយ ហាក់មានប្រេតព្រាយមកមីរមូល
ឆ្លើយឆ្លងញ័រញាក់ខ្មោចចេញចូល អ្នកស្រុកបបួល គ្នាបន់ស្រប់ ។
* ប្រាំមួយ បិត្តុម្មត្តកោ ជួនដោះអាវខោឆ្កួតអាប់អន់
កម្រើកប្រមាត់វិលឥតស្រន់ ឆ្កួតមិនអាច បន់ ស្រន់ជាបាន ។
គឺឆ្កួតមែនទែនហៅវិកល ឆ្កួតលែងដឹងយល់ដើមដាន
សរសៃប្រាសាទភ្លេចវិញ្ញាណ ជួនព្យាបាល បានជួនដូចសត្វ ។
* ប្រាំពីរ សុរុម្មត្តកោ អាឡេអាឡោស្មារតីបាត់
ឆ្កួតព្រោះសុរាអាក្រក់ក្តាត់ ដូចខូចប្រមាត់ មិន អាចកែ ។
គឺឆ្កួតប្រមឹកគ្រប់វេលា មិនសូវដែលជារាល់់ថ្ងៃ-ខែ
បើស្រវឹងហើយរលាតែ ជេរឪជេរម៉ែកូនប្រពន្ត ។
ដំណើរទ្រេតទ្រោតសំដីខ្មោច ក្លិនខ្លួនអសោចិ៍កើតមោហន្ធ
សតិបញ្ញាខ្សោយឱនទន់ ផឹកឆ្កួតមិនស្រន់ហៅឆ្កួតស្រា ។
* ឯ ព្យសនុម្មត្តកោ មិនចេះបញ្ជោរជេរអ្នកណា
ឆ្កួតព្រោះវិនាសព្រាត់គ្រួសសារ មាតាបិតាកូនប្រពន្ធ ។
ទៅជាវិកលឆ្កួតស្រែកយំ សោកោសៅក្ដៅងំថ្លើមប្រមាត់
សង្រេងខ្សឹកខ្សួលមិនងាយបាត់ នេះចាត់ថាឆ្កួតទីប្រាំបី ។

និពន្ធនាយក និងតំណាងសារព័ត៌មានទាំងផ្នែកបោះពុម្ព​និងរលកអាកាសនៅក្នុងប្រទេសកម្ពុជាបានជំរុញឲ្យបណ្ដាលក្រសួងរដ្ឋ និងស្ថាប័ននានាបើកទូលាយដល់ការផ្ដល់ព័ត៌មានជូនដល់អ្នកកាសែត ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន។
ការអំពាវនាវបែបនេះ បានធ្វើឡើងនៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានលើកទី៥ ដែលរៀបចំឡើងកាលពីថ្ងៃទី២៧
ខែធ្នូ ដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមជំនួយឧបត្ថម្ភរបស់អង្គការខុនរ៉ាដ អាដេណៅអែរ ប្រចាំនៅប្រទេសកម្ពុជា។ បន្ទាប់ពីការពិភាក្សារួចមក និពន្ធនាយកសារព័ត៌មានមកពី៣៥
អង្គភាពបានសម្រេចចេញសេចក្ដីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងអំពីការប្រឈមរបស់អ្នកកាសែតនៅក្នុងការទទួល
បានព័ត៌មានជាផ្លូវការពីក្រសួងរដ្ឋ និងស្ថាប័នផ្សេងៗទៀត។ សេចក្ដីថ្លែងការណ៍រួមនោះមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ។
យើងទាំងអស់គ្នាមានចំនួន៣៥រូប (ដូចមានក្នុងបញ្ជីឈ្មោះ និងហត្ថលេខាភ្ជាប់មកជាមួយសេចក្ដីថ្លែងការណ៍រួមនេះ) ជានិពន្ធនាយកសារព័ត៌មានទាំងផ្នែកបោះពុម្ព ទាំងផ្នែកផ្សាយតាមរលកអាកាសនៅក្នុងប្រទេសកម្ពុជាបានជួបជុំគ្នានៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា
(វ.ន.ស.ក) លើកទី៥ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ដើម្បីពិភាក្សា និងវាយតម្លៃអំពីស្ថានភាពនៃសិទ្ធិទទួលព័ត៌មាន ដែលខ្លួនជួបប្រទះនៅក្នុងអាជីពនាឆ្នាំកន្លងមកនេះ និងស្វែងរកដំណោះស្រាយ។ នៅក្នុងប្រធានបទរួមស្ដីពី "សិទ្ធិទទួលបានព័ត៌មាន និងការប្រឈមនានា" វាគ្មិនទាំងឡាយបានចោទជាបញ្ហា បង្ហាញនូវទស្សនវិស័យ និងផ្ដល់ជូនអនុសាសន៍ទាក់ទងនឹង៖
-ស្ថានភាពទទួលព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបរទេសក្នុងប្រទេសកម្ពុជា
-ការទទួលព័ត៌មានទាក់ទងទៅនឹងជម្លោះព្រំដែនព្រះវិហារ
-ការទទួលព័ត៌មានតាមបណ្ដាខេត្តនានាទូទាំងប្រទេស
-និងការទទួលព័ត៌មាននៅថ្នាក់កណ្ដាល (ក្រុងទីក្រុងភ្នំពេញ, តាមបណ្ដាក្រសួងរដ្ឋ, ក្រុមហ៊ុនឯកជន)
បន្ទាប់មក វ.ន.ស.ក បានពិភាក្សាទូទៅលើខ្លឹមសារដែលវាគ្មិនទាំងអស់បានថ្លែងជូនអង្គពិធី និងបានចូលរួមវាយតម្លៃទៅលើស្ថានភាពរួមនៃសិទ្ធិទទួលព័ត៌មាននៅប្រទេសកម្ពុជាក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
បញ្ហាគួរកត់សម្គាល់ដែលកំហិតសិទ្ធិទទួលព័ត៌មាន
បន្ទាប់ពីពិភាក្សា និងវាយតម្លៃ វ.ន.ស.ក សង្កេតឃើញថា៖
១- អំពីអ្នកនាំពាក្យ ឬមន្ត្រីទំនាក់ទំនងសាធារណៈ ឬមន្ត្រីព័ត៌មានក្រសួង ស្ថាប័នរដ្ឋភាគច្រើនបំផុត រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងអង្គការ និងក្រុមហ៊ុនភាគច្រើនមិនមានអ្នកនាំពាក្យ ឬមន្ត្រីទំនាក់ទំនងសាធារណៈ ឬមន្ត្រីព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីបំពេញការងារឡើយ។ ប្រការនេះ បានក្លាយទៅជាឧបសគ្គគន្លឹះដែលរារាំងដល់លំហូរព័ត៌មានសម្រាប់សាធារណជនទូទៅដូចដែលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣បានធានា។
២- អំពីការផ្ដល់ឯកសារ៖ ជាទូទៅឯកសារផ្លូវការ គឺចាំបាច់ ដើម្បីធ្វើឲ្យសេចក្ដីរាយការណ៍ព័ត៌មានមួយធានានូវភាពត្រឹម
ត្រូវ ឯកសារផ្លូវការមិនមែនសុទ្ធតែជាការសម្ងាត់របស់ជាតិទេឯកសារផ្លូវការ គឺជាកាតព្វកិច្ចរបស់សាមីស្ថាប័ន-ក្រសួង ដែលត្រូវផ្ដល់ជូនសាធារណជនផង និងដើម្បីស្វ័យឃោសនាពីខ្លួនឯងផង...ក៏ប៉ុន្តែឯកសារជាច្រើនមិនត្រូវបានផ្ដល់ឲ្យ ឬចាត់ចែងផ្សព្វផ្សាយឡើយ ជាពិសេសចំពោះអ្នកសារព័ត៌មាន សូម្បីតែរបាយការណ៍បូសសរុបការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំថ្មីរបស់ខ្លួនក៏ដោយចុះ។
៣- អំពីកម្មវិធីសកម្មភាព ឬកិច្ចប្រជុំនានា៖ មានអង្គប្រជុំដែលគួរតែផ្សាយបន្តផ្ទាល់ តែបែរជាត្រូវចាត់ថ្នាក់ថា ជាការសម្ងាត់ផ្ទៃក្នុងស្ថាប័ន ហើយអ្នកកាសែតបានត្រូវស្នើឲ្យចាកចេញពីអង្គប្រជុំ។ ទន្ទឹមនឹងនោះ កម្មវិធីការងាររបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នតែងតែកប់បាត់ក្នុងថតតុរដ្ឋបាល ដែលជួនកាលមើលពីក្រៅទៅហាក់ដូចជាថ្នាក់ដឹកនាំក្រសួងនោះមានភាពសម្ងាត់ជាងនាយករដ្ឋមន្ត្រីទៅទៀត និងជួនកាលហាក់ដូចជាអត់ធ្វើការ។
៤- អំពីសេចក្ដីប្រកាសព័ត៌មាន៖ មានក្រសួងមួយចំនួនតូចបានចេញសេចក្ដីប្រកាសព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួន។ ប៉ុន្តែគួរឲ្យសោកស្ដាយដែលក្រសួង និងស្ថាប័នភាគច្រើនពុំមានលទ្ធភាពធ្វើសេចក្ដីប្រកាសព័ត៌មាន ហើយសេចក្ដីប្រកាសព័ត៌មានខ្លះយឺតយ៉ាវហួសពីការស្មាន។
៥- អំពីជំនួប ឬការធ្វើសន្និសីទកាសែតទៀងទាត់
ដោយផ្ទុយទៅនឹងការអនុវត្តន៍នៅក្នុងបណ្ដាប្រទេសជឿនលឿននានាក្រសួង និងស្ថាប័នភាគច្រើនបំផុតមិនបានធ្វើសន្និសីទកាសែត ឬជួបជាមួយអ្នកសារព័ត៌មានទាល់តែសោះពីមួយឆ្នាំទៅមួយឆ្នាំ បើទោះជាមានបញ្ហាសំខាន់ៗ ឬធំៗដែលគួរពន្យល់ ឬផ្សព្វផ្សាយក៏ដោយចុះ ជាហេតុធ្វើឲ្យសាធារណជននៅតែស្រពេចស្រពិលចំពោះសកម្មភាព និងការងាររបស់ស្ថាប័ន-ក្រសួងនោះ។
៦- អំពីវិបសាយ៖ វិបសាយបានក្លាយទៅជាប្រភពផ្ដល់ព័ត៌មានដ៏សំខាន់បំផុតមួយនៅក្នុងសម័យកាលនៃបច្ចេកវិជ្ជាព័ត៌មាន។ ក្រសួង និងស្ថាប័នភាគច្រើនមានវិបសាយរបស់ខ្លួន។ នេះគឺជាការចាប់ផ្ដើមមួយគួរលើកទឹកចិត្ត។ ប៉ុន្តែគួរឲ្យសោកស្ដាយដែលវិបសាយនៃក្រសួង និងស្ថាប័នស្ទើរតែទាំងអស់នោះ មិនមានបញ្ចូលព័ត៌មានថ្មីឡើយ។ ដូច្នេះវាគឺគ្រាន់តែជាវិបសាយមួយ ដែលមិនអាចផ្ដល់ព័ត៌មាន និងមិនអាចស្វែងរកព័ត៌មានបាន។
សន្និដ្ឋាន
ភាពខ្សោយ និងចន្លោះប្រហោងខាងលើនេះ ធ្វើឲ្យសិទ្ធិទទួលព័ត៌មានត្រូវប្រឈម ហើយប្រសិទ្ធភាពនៃសេវានានា ជាពិសេសសេវាសាធារណៈត្រូវបានចោទសួរ។ ប៉ុន្តែរឿងរ៉ាងទាំងអស់នេះពិតជាអាចកែលំអបាន ដោយមិនចាំបាច់រង់ចាំច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានឡើយ។ ការកែលំអពិតជាអាចធ្វើទៅបានតាមរយៈការផ្លាស់ប្ដូរឥរិយាបថរបស់មន្ត្រីមួយចំនួន និងការរៀបចំខ្សែសង្វាក់ការងារឡើងវិញ នៅតាមស្ថាប័នក្រសួងមន្ទីរនានា។ រាជរដ្ឋាភិបាលបានធ្វើការងារជាច្រើនសម្រាប់សុខុមាលភាពរបស់ប្រជាជន និងសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែកង្វះខាតខាងលើនេះ ហាក់លេបយកសមិទ្ធផល និងស្នាដៃទាំងអស់នោះទៅបាត់ នៅពេលដែលវាមិនមានឆ្លុះបញ្ចាំងឲ្យសាធារណជនដឹងឮ និងឃើញ។ ទន្ទឹមនឹងនោះ ការពិតមួយចំនួននៅក្នុងជីវភាពសង្គម-សេដ្ឋកិច្ច បានត្រូវមើលរំលង ឬដោះស្រាយមិនទាន់ពេលវេលាដែលជាវិបាក គឺទាំងអស់គ្នាជាអ្នកខាតបង់ទាំងរាជរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋ។
ការអំពាវនាវក្នុងស្ថានភាពដែលច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមិនទាន់អនុម័ត
១- វ.ន.ស.ក សូមទទូចឲ្យក្រសួង និងស្ថាប័នទាំងអស់ ចាត់តាំង និងរៀបចំការងាររបស់មន្ត្រីព័ត៌មាន មន្ត្រីទំនាក់ទំនងសាធារណៈ ឬមន្ត្រីអ្នកនាំពាក្យផ្លូវការរបស់ខ្លួន ដែលមានវិជ្ជាជីវៈក្នុងមុខងារអាចបំពេញការងារផ្សេងៗតាំងពីការផ្ដល់ឯកសារ ការជូនដំណឹងអំពីកាលបរិច្ឆេទការងារ និងសកម្មភាពរបស់ស្ថាប័នខ្លួន រហូតដល់អាចឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទៀតផង។
២- ក្រសួង និងស្ថាប័នទាំងអស់ត្រូវមានការធ្វើសន្និសីទកាសែត ឬក៏ការជួបជាមួយអ្នកសារព័ត៌មានដោយទៀងទាត់ ដើម្បីផ្ដល់ព័ត៌មានអំពីសកម្មភាព និងការងារនៅក្នុងក្រសួង និងស្ថាប័នរបស់ខ្លួន។ កិច្ចការនេះគួរតែធ្វើឡើងយ៉ាងតិចម្ដងក្នុងមួយខែ។
៣- ចំពោះកិច្ចការបន្ទាន់ទាំងឡាយ ក្រសួង និងស្ថាប័នទាំងអស់ ត្រូវតែចេញសេចក្ដីប្រកាសព័ត៌មានឲ្យបានទាន់ពេលវេលា សម្រាប់ផ្សព្វផ្សាយជាប្រយោជន៍សាធារណៈ។ ការផ្សព្វផ្សាយព័ត៌មានទាន់ពេល ពេលខ្លះអាចនឹងបញ្ចៀសគ្រោះថ្នាក់ និងមហន្តរាយនានាថែមទៀតផង។
៤- ក្រសួង និងស្ថាប័នទាំងអស់ត្រូវបង្កើតឲ្យមានវិបសាយរបស់ខ្លួនសម្រាប់ការផ្ដល់ព័ត៌មានជូនដល់សាធារណជនទូទៅ។ ចំពោះស្ថាប័ន និងក្រសួង ដែលមានវិបសាយរបស់ខ្លួនហើយនោះ វិបសាយទាំងនោះត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានរៀងរាល់ថ្ងៃ។
៥- វ.ន.ស.ក នឹងតាមដានវាយតម្លៃទៅដល់យន្តការនៃការផ្ដល់ព័ត៌មានទាំងអស់នេះ ហើយវ.ន.ស.ក លើកទី៦ នឹងបន្តធ្វើនាឆ្នាំ២០០៩ ដើម្បីលើកកម្ពស់ និងពង្រឹងតួនាទីអ្នកសារព័ត៌មានកម្ពុជា ក្នុងសង្គមកម្ពុជា និងលើឆាកអន្តរជាតិថែមទៀត៕

Labels