/ 5:35 PM /
អនុសាសន៍សម្ដេច ហ៊ុន សែន ជំរុញធ្វើច្បាប់ឲ្យជនបរទេសមានកម្មសិទ្ធិលំនៅឋានមិនផ្ទាល់ដី
សេចក្ដីប្រកាសព័ត៌មានមានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ថ្ងៃទី១៩មិថុនា ឆ្នាំ២០០៩ វេលាម៉ោង៨និង៣០នាទី នៅទីស្ដីការបណ្ដោះអាសន្ននៃគណៈរដ្ឋមន្ត្រីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៤ដើម្បីឆ្លង ១-សេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ និង២- បញ្ហាផ្សេងៗ។
ក្រោយពីបានស្ដាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឯកភាព និងអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីក្រមព្រហ្មទណ្ឌ ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់ចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងនឹងទម្រង់ថ្មីនៃបទល្មើស ព្រមទាំងឧក្រិដ្ឋកម្មសម័យទំនើបផ្សេងៗប្រកបដោយប្រសិទ្ធភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងគោលដៅធានាការពារឲ្យបាននូវសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជន។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដោយគិតគូរ ពិចារណាទៅលើមូលដ្ឋាន៣ធំៗគឺប្រពៃណី ច្បាប់ព្រហ្មទណ្ឌកម្ពុជា បទប្បញ្ញត្តិព្រហ្មទណ្ឌដែលមានស្រាប់ និងបរិបទថ្មីៗដែលកំពុងប្រឈម។ ដើម្បីធានាសង្គតិភាព ភាពរលូន និងនិរន្តរភាពរវាងច្បាប់ព្រហ្មទណ្ឌចាស់ និងច្បាប់ព្រហ្មទណ្ឌថ្មី ក្រមនេះក៏ត្រូវបានតាក់តែងដោយគោរពគោលគំនិតសំខាន់ៗដែលមានចែងក្នុងក្រមព្រហ្មទណ្ឌចាស់ និងក្នុងប្រព័ន្ធ ច្បាប់រ៉ូម៉ាំង-អាល្លឺម៉ង់ ដែលជាប្រពៃណីនៃច្បាប់ព្រហ្មទណ្ឌកម្ពុជា។
សេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌនេះ រួមមាន៦៧២មាត្រា ៦គន្ថី ១២មាតិកា និង១៥ជំពូក។
ចំពោះបញ្ហាផ្សេងៗ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងដែនដីនគរោបនីយកម្ម និងសំណង់ឲ្យសហការជាមួយនឹងក្រសួងយុត្តិធម៌ ជំរុញការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការលក់ដូរអចលនទ្រព្យឲ្យជនបរទេសមានសិទ្ធិទិញលំនៅដែលមិនផ្ទាល់ដីនៅកម្ពុជា ដោយរដ្ឋនឹងផ្ដល់សិទ្ធិកាន់កាប់ដល់ពួកគេ ដើម្បីធ្វើឲ្យពួកគេមានលំនឹងក្នុងការយកទុនមកវិនិយោគលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា៕

/ 5:27 PM /
អាពាហ៍ពិពាហ៍ក្លែងក្លាយ
ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនថាទីក្រុង ឬជនបទឡើយតែងតែសម្លឹងចង់បានអនាគតមួយភ្លឺស្វាងជានិច្ច។ ការចាកចេញទៅរស់នៅឯបរទេស គឺជាសេចក្ដីប៉ងប្រាថ្នារបស់យុវជន និងយុវនារីយើងនាពេលនេះ ដោយពួកគេនឹកគិតថា ការទៅរស់នៅបរទេស ការធ្វើការនៅបរទេសអាចឲ្យគេរកប្រាក់កាសបានយ៉ាងច្រើនគ្រាន់បើជាងរស់នៅ និងប្រកបការងារក្នុងស្រុកដែលរស់បានមួយគែៗនោះ។ ក្រៅពីការចាកចេញទៅធ្វើជាកម្មករនៅឯបរទេសការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងជនបរទេសជាគោលដៅ ដើម្បីបានទៅរស់នៅឯបរទេសស្របច្បាប់ផងដែរ។
ដោយសារតែការចង់ចេញទៅរស់នៅបរទេសច្រើនទៅៗនាប៉ុន្មានឆ្នាំនេះ ទើបមាននារីខ្មែររាប់ពាន់នាក់បានលង់ខ្លួនក្លាយទៅជាទាសករនៅឯបរទេស ដោយសារតែគំនិតចង់ទៅរស់នៅឯបរទេស ឬក៏ការរៀបការជាមួយនឹងជនបរទេស ដោយបានចាញ់ការឃោសនា និងបោកប្រាស់របស់គេ។
ក្នុងចំណោមអ្នកដែលចេញទៅនៅក្រៅប្រទេសទាំងនោះ ស្ត្រីដែលរៀបអាពាហ៍ពិពាហ៍ចេញទៅប្រទេសតៃវ៉ាន់ គឺបានក្លាយទៅជាទាសករ និងរងការជួញដូរផ្លូវភេទច្រើនជាងគេ។ សព្វថ្ងៃនេះមានស្ត្រីខ្មែរជាងប្រាំពាន់នាក់ដែលកំពុងរស់នៅប្រទេសតៃវ៉ាន់ដែលពួកអ្នកទាំងនោះស្ទើរតែទាំងអស់កំពុងធ្លាក់ខ្លួនទៅក្នុងការជួញដូរទាំងកម្លាំងកាយ និងផ្លូវភេទហើយពិបាកនឹងរកឱកាសត្រឡប់មកស្រុកកំណើតវិញ។
ខាងក្រោមនេះគឺជាសម្ដីនារីម្នាក់ដែលមានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទើបតែបានវិលត្រឡប់ចូលស្រុកវិញកាលពីដើមឆ្នាំនេះ បន្ទាប់ពីនាងត្រូវរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយទៅធ្វើពលកម្មនៅប្រទេសតៃវ៉ាន់ជាងបួនឆ្នាំរួចមក។
នាង ឌ.គ.ស បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយកាលពីខែធ្នូ ឆ្នាំ២០០៤ ដើម្បីបានទៅធ្វើការនៅតៃវ៉ាន់។ ក្រោយពីរៀបអាពាហ៍ពិពាហ៍បានតែមួយថ្ងៃ នាងក៏ចាកចេញទៅប្រទេសវៀតណាមដោយស្នាក់នៅទីនោះរយៈពេលដប់ពីរថ្ងៃ។ ក្រោយពីធ្វើសំណុំបែបបទរួចហើយក៏ចាកចេញទៅប្រទេសតៃវ៉ាន់តែម្ដង។ ប្ដីរបស់នាងមានឈ្មោះ សឺ ឈួនហ្វា អាយុហាសិបពីរឆ្នាំ។ នៅពេលទៅដល់បានតែប៉ុន្មានថ្ងៃនាងក៏ត្រូវគេដឹកយកទៅធ្វើការនៅក្រុមហ៊ុនមួយ ពីដំបូងក្រុមហ៊ុននេះឲ្យនាងវេចនំចាំង ដោយបានបៀវត្សរ៍មួយរយហាសិបដុល្លារក្នុងមួយខែ ដោយហូបចុកនៅផ្ទះថៅកែតែម្ដង។ នាងបានវេចនំចាំងបានរយៈពេលប្រាំមួយខែ ត្រូវគេនាំយកទៅធ្វើការនៅរោងចក្រកែមួយ ដែលក្រុមហ៊ុនថ្មីរបស់នាងនោះបានសន្យាថានឹងឲ្យប្រាក់ខែនៅឆ្នាំទីមួយ គឺមួយរយហាសិបដុល្លារ ឆ្នាំទីពីរ ពីររាយដុល្លារ ឆ្នាំទីបី បីរយហាសិបដុល្លារ និងឆ្នាំទីបួន បួនរយដុល្លារ។ ការធ្វើនៅរោងចក្រកែវនេះមិនលំបាកអ្វីឡើយ ប៉ុន្តែលំបាកត្រង់បើកប្រាក់ខែ គឺនៅពេលដែលនាងចង់ផ្ញើប្រាក់កាសខ្លះមកស្រុកកំណើតវាហាក់ដូចជាលំបាកបន្តិច ពិសេសនៅក្នុងឆ្នាំទីមួយ និងឆ្នាំទីពីរ។ ក្រោយមកនាងក៏សម្រេចចិត្តយកប្រាក់ខែពីក្រុមហ៊ុនមកគ្រប់គ្រងខ្លួនឯង វាងាយស្រួលក្នុងការផ្ញើមកស្រុកកំណើត។ ក្នុងមួយឆ្នាំម្ដង ប៉ូលិសតែងតែមកពិនិត្យសួរ នាំពីរឿងប្ដីហើយប៉ូលិសគេខ្លាចក្រែងប្ដីយកមកលក់។ នៅពេលដែលប៉ូលិសសួរនាំនេះ នាងត្រូវតែឆ្លើយថា គឺប្ដីស្របច្បាប់ព្រមទាំងក្រុមហ៊ុននោះនាំទៅផ្ទះ ប្ដីមួយឆ្នាំម្ដងដើម្បីឲ្យស្គាល់ផ្ទះប្ដីច្បាស់លាស់ ខ្លាចឆ្លើយទៅខុសនាំឲ្យប៉ូលិសចាប់។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០០៩កន្លងមកនេះ នាងត្រូវបានគេបញ្ជូនមកស្រុកវិញជាមួយមិត្តភក្ដិបួននាក់ទៀត។ នៅពេលមុនមកនោះ មានអ្នកធ្វើការជាមួយនាងម្នាក់ចង់មកស្រុកវិញតែត្រូវក្រុមហ៊ុនដកយកលិខិតឆ្លងដែនទើបរត់ទៅប្ដឹងប៉ូលិសហើយធ្វើការប្ដឹងប្ដល់គ្នារហូតតុលាការអនុញ្ញាតឲ្យនាងត្រឡប់មកស្រុកវិញ ដោយពុំមានប្រាក់មកជាមួយខ្លួនឡើយ ព្រោះប្រាក់របស់នាងត្រូវក្រុមហ៊ុនមិនបើកឲ្យ។ នាង ឌ.គ.ស និយាយប្រាប់ឲ្យដឹងទៀតថា នាងបានជួបស្ត្រីខ្មែរយើងជាច្រើននាក់ដែលនៅធ្វើការនៅតៃវ៉ាន់នោះអស់រយៈពេលបី ឬបួនឆ្នាំទៅហើយថៅកែមិនបើកប្រាក់ខែឲ្យទៀត។
នាង វ.ស ដែលកំពុងរស់នៅមណ្ឌលរបស់អង្គការខារ៉ាមកកម្ពុជានៅប្រទេសតៃវ៉ាន់បានកំពុងធ្វើការប្ដឹងប្ដល់គ្នា ដើម្បីបានមកស្រុកវិញបានឲ្យដឹងតាមទូរស័ព្ទថា នាងបានចេញពីប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៣ទៅរៀបការនៅប្រទេសវៀតណាម ស្នាក់នៅទីនោះមួយសប្ដាហ៍ដើម្បីធ្វើសំណុំបែបបទ រួចចេញទៅប្រទេសតៃវ៉ាន់តែម្ដង។ ក្រោយមកនាងត្រូវបានប្ដីយកឲ្យទៅធ្វើការនៅក្រុមហ៊ុនស្បែកជើង ដោយឲ្យធ្វើការចាប់ពីម៉ោងប្រាំមួយព្រឹករហូតដល់ម៉ោងដប់យប់ គឺធ្វើការពេញប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ គ្មានថ្ងៃឈប់សម្រាកគ្មានថ្ងៃចេញទៅខាងក្រៅឡើយ។ នៅពេលធ្វើការនោះគេបានកាត់យកប្រាក់ខែរបស់នាងបីខែដំបូង ដោយគេនិយាយថា ការកាត់ប្រាក់នោះគឺជាប្រាក់ដែលរត់បែបបទ។ ជារៀងរាល់ខែ ក្រុមហ៊ុនតែងតែកាត់ប្រាក់របស់នាងដោយនិយាយថា ប្រាក់មួយផ្នែកនោះគេបានចាត់ចែងយកមកផ្ញើឲ្យក្រុមហ៊ុនរបស់នាងនៅឯស្រុកកំណើត ប៉ុន្តែខាងក្រុមគ្រួសាររបស់នាងនៅឯស្រុកឯណោះពុំបានទទួលប្រាក់នោះឡើយ។ នាងបានដឹងថា គ្រួសារមិនបានទទួលប្រាក់ ក្រោយពីបានទទួលព័ត៌មានថា បងប្រុសរបស់នាងនៅឯស្រុកបានស្លាប់ដោយសារគ្មានប្រាក់កាសដើម្បីព្យាបាល។ ដោយនាងបានដឹងព័ត៌មាននេះនាងក៏បានសម្រេចចិត្តរក្សាប្រាក់ដោយខ្លួនឯង ប៉ុន្តែក្រុមហ៊ុនមិនព្រមឡើយ។ នៅពេលដែលគេដឹងថា នាងចង់គ្រប់គ្រងប្រាក់ដោយខ្លួនឯងនោះ ខាងក្រុមហ៊ុនបានឃ្លាំមើលនាងគ្រប់នាទី មិនឲ្យនាងទៅណាមកណាឡើយចុងបញ្ចប់នាងក៏សម្រេចចិត្តរត់ទៅរកប៉ូលិសឲ្យជួយ។ នាង វ.ស បានឲ្យដឹងថា ការរស់នៅប្រទេសតៃវ៉ាន់នោះវាលំបាកណាស់ ធ្វើការដូចអ្នកទោស ហើយពេលបញ្ចប់ការប្ដឹងប្ដល់នាងនឹងវិលត្រឡប់មកស្រុកវិញ។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិរបស់អង្គការខារ៉ាកម្ពុជា បានឲ្យដឹងថា ស្ត្រីខ្មែរដែលនៅប្រទេសតៃវ៉ាន់មិនមានក្រុមហ៊ុនណាមួយធានាទៅដោយស្របច្បាប់នោះឡើយ ភាគច្រើនស្ត្រីដែលទៅតៃវ៉ាន់តាមរយៈការរៀបការក្លែងក្លាយ ដោយគេរៀបចំឯកសារនៅប្រទេសវៀតណាម ហើយចេញទៅតែម្ដង។ មានស្ត្រីខ្មែរជាងប្រាំពាន់នាក់ដែលកំពុងរស់នៅប្រទេសតៃវ៉ាន់ ដែលភាគច្រើនទៅតាមរយៈការរៀបការក្លែងក្លាយនេះ។ អ្នកដែលទៅរស់នៅភាគច្រើនគឺរងការជួញដូរផ្លូវភេទ បន្ទាប់មកប្ដីរបស់នាងទៅយកទៅលក់ឲ្យគេពីថៅកែមួយទៅថៅកែមួយ ហើយនៅពេលដែលពួកនាងអស់សម្រស់ គេបានយកទៅលក់ឲ្យរោងចក្រសហគ្រាស។ ប៉ុន្តែចំណុចដែលយើងពិបាកជួយសង្គ្រោះនោះស្ត្រីភាគច្រើនដែលទទួលការជួញដូរផ្លូវភេទនោះមិនបាននិយាយការពិតនោះឡើយ គឺនិយាយតែពីការលក់ឲ្យធ្វើជាកម្មកររោងចក្រសហគ្រាសប៉ុណ្ណោះ ត្រង់នេះហើយដែលយើងពិបាកនឹងបានជួយសង្គ្រោះ។ ប្រសិនបើពួកនាងនិយាយការពិតនោះ យើងនឹងធ្វើការងារនេះបានឆាប់រហ័ស ពីព្រោះប៉ូលិសនៅតៃវ៉ាន់គោរពច្បាប់ណាស់ គេសហការជាមួយយើងបានយ៉ាងល្អ។ បញ្ហាសំខាន់នោះស្ត្រីយើងដែលនៅទីនោះមិនចេះច្បាប់ទើបមានការធ្វើទុក្ខទោសដូចនេះ។ នៅស្រុកគេមិនមែនគ្រាន់តែកំណត់អ្នកនោះជាមុខសញ្ញាត្រូវជួញដូរ ហើយយកមកបាននោះទេ គឺទាល់តែចៅក្រមតុលាការធ្វើការកាត់ក្ដីថា អ្នកនោះជាជនរងគ្រោះពិតប្រាកដ ទើបអាចបញ្ជូនមកប្រទេសខ្មែរបាន។ ដូច្នេះបើចង់រំដោះខ្លួនឲ្យបានឆាប់នោះទាល់តែអ្នកទាំងនោះ ត្រូវព្រមនិយាយការពិតទើបអាចជួយបាន។
សព្វថ្ងៃ ចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅកាន់បរទេសកាន់តែច្រើនឡើងៗ ដែលដូចគេនឹកគិតថា ការទៅធ្វើការនៅបរទេសមានប្រាក់បៀវត្សរ៍ខ្ពស់ជាងនៅស្រុកខ្មែរ។ ទន្ទឹមនឹងចំណាកស្រុកកាន់តែច្រើនឡើងៗនោះ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងណាស់ដែរចំពោះសុវត្ថិភាពរបស់ពួកគេ។
លោក យ៉ា ណាវុធ បានឲ្យដឹងទៀតថា ពេលនេះយើងមិនគួរធ្វើចំណាកស្រុកទៅធ្វើជាកម្មករបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី និងទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃនោះឡើយ ពីព្រោះពួកអ្នកទាំងនោះធ្វើការប្រៀបដូចជាទាសករ ពិសេសអ្នកដែលបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ីតែម្ដង គឺមួយថ្ងៃគេបានឈប់សម្រាកតែបី ឬ បួនម៉ោងប៉ុណ្ណោះ មួយសប្ដាហ៍ធ្វើការប្រាំពីរថ្ងៃពេញ ហើយការហូបចុកទៀតសោតគឺហូបតែរបស់សល់ពីគេ និងមានអ្នកខ្លះបានហូបចំណីសល់ទាំងនោះដោយចែកជាមួយឆ្កែទៀតផង។ ពួកគេប្រៀបដូចជាទាសករ។ លោកគិតថា បើរដ្ឋាភិបាលចង់ឲ្យពលករចេញទៅរកការងារធ្វើនៅបរទេសគួរណាស់តែសម្លឹងទៅរកប្រទេសអភិវឌ្ឍន៍វិញទើបល្អ៕