ក្រសួងទេសចរណ៍ ធ្វើពិធីផ្សព្វផ្សាយសៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ"
រាជធានីភ្នំពេញ៖ ពិធីផ្សព្វផ្សាយសៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ" បានប្រារព្ធឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណាកាលពីរសៀលថ្ងៃទី២៧ តុលា ឆ្នាំ២០០៨។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមដោយមន្ត្រីក្រសួងនេះព្រមទាំងផ្នែកឯកជនយ៉ាងច្រើនកុះករ។
លោក សូ ម៉ារ៉ា បានថ្លែងថា ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ UNTWO និងអង្គការ SNV អនុវត្តគម្រោងផ្លូវទស្សនាមេគង្គនេះ តាំងពីពាក់កណ្ដាលឆ្នាំ២០០៧ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ និងភូមិភាគឦសានទាំងមូល ហើយសំដៅរួមចំណែកដល់ការអភិរក្ស និងការពារធនធានធម្មជាតិ ជាពិសេសសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធជីវសាស្ត្រចម្រុះក្នុងទន្លេមេគង្គ។
លោក សូ ម៉ារ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យទេសចរណ៍កម្ពុជាបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងត្រូវបានដាក់ចេញនូវគោលនយោបាយសម្រាប់វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ ការរីកលូតលាស់នៃវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងនាំនូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ លោករដ្ឋលេខាធិការ បានបន្តទៀតថា សម្រាប់រយៈពេល៩ខែដើមឆ្នាំ២០០៨នេះ មានភ្ញៀវទេសចរមកទស្សនាកម្ពុជាចំនួន ១.៥៤៣.៧០៣នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០០៧ មានការកើនឡើង១០ភាគរយ។ សម្រាប់រយៈពេល៩ខែដើមនេះ មានភ្ញៀវទៅទស្សនាខេត្តស្ទឹងត្រែង ចំនួន៧.៥០នាក់ កើនឡើង១៨ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០០៧។ សម្រាប់ខេត្តក្រចេះរយៈពេល៩ខែដំបូងនោះដែរ មានភ្ញៀវចំនួន៩.០៣៥នាក់កើនឡើង១០ភាគរយ។ ការព្យាករណ៍ដល់ចុងឆ្នាំ២០០៨នេះ យើងអាចទទួលបានភ្ញៀវទេសចរចំនួន២,២លាននាក់ ឆ្នាំ២០១៥ទទួលបាន៥លាននាក់។
ដើម្បីបំពេញតាមតម្រូវការទីផ្សារទេសចរណ៍ ដែលចេះតែកើនឡើងនាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍យ៉ាងហ្មត់ចត់ ដើម្បីធានាការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តភាពដែលក្នុងនោះ អេកូទេសចរណ៍បានដើរតួនាទីកាត់បន្ថយភាពក្រីក្រ និងការពារបរិស្ថានផងដែរ។
តាមការស្រាវជ្រាវបង្ហាញថា មានភ្ញៀវទេសចរប្រមាណជា៥០ភាគរយ មានបំណងទស្សនាតំបន់ធម្មជាតិ ឬអេកូ-ទេសចរណ៍ព្រោះពួកគេយល់ឃើញថា ការធ្វើដំណើររបស់ពួកគេ មិនត្រឹមតែជាដំណើរកំសាន្តសិក្សាស្វែងយល់ប៉ុណ្ណោះ
ទេ តែបានផ្ដល់នូវប្រភពធនធានដល់ការថែរក្សា និងការពារធនធានធម្មជាតិ និងជីវចំរុះ ព្រមទាំងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។
លោក សូ ម៉ារ៉ា បានបញ្ជាក់ទៀតថា បច្ចុប្បន្នវិស័យអេកូទេសចរណ៍ គឺជាឧស្សាហកម្មកើតថ្មី ហើយក្លាយជាផលិតផលទេសចរណ៍ទាក់ទាញដ៏មានប្រសិទ្ធភាព និងថ្មីក្នុងតំបន់អាស៊ី។
បច្ចុប្បន្នយើងមានតំបន់អភិរក្ស២៣កន្លែង មានឧទ្យានជាតិចំនួន៧កន្លែង និងមានទន្លេមេគង្គដ៏ល្បីល្បាញ
លើពិភពលោក ដោយមានសត្វផ្សោតទឹកសាប មានព្រៃកោងកា និងតំបន់ភូមិភាគឦសាន។
សូមបញ្ជាក់ថា សៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ" បានរៀបចំឡើងដោយគម្រោងអភិវឌ្ឍន៍ផ្លូវទស្សនាមេគង្គដែលគាំទ្រថវិកាដោយក្រសួងទេសចរណ៍ អង្គការទេសចរណ៍ពិភពលោក និងអង្គការអភិវឌ្ឍន៍ប្រទេសហុល្លង់។ គម្រោងនេះមានរយៈពេល១៨ខែ ទាំងដំណាក់កាលរៀបចំផែនការ និងដំណាក់កាលអនុវត្តរយៈពេលជាង២ឆ្នាំ៕

កម្ពុជា-វៀតណាមនឹងចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ ចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា
•នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរកជំនួយយោធាពីវៀតណាម?
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងនោះក៏មានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតាផងដែរ។
តបតាមការអញ្ជើញរបស់លោក ង្វៀន តាន់យ៉ុង (Nguyen TanDzung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកវិនិយោគទុនកម្ពុជាប្រមាណ
ជាង៥០នាក់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ រយៈពេល៥ថ្ងៃ
(ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា)។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរថា ក្នុងដំណើរទស្សនកិច្ចនាព្រឹកថ្ងៃនេះ ប្រតិភូជាន់ខ្ពស់កម្ពុជានឹងត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការនៅវិមានរដ្ឋវៀតណាម បន្ទាប់មកមានការជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលវៀតណាម។
នៅក្នុងកិច្ចចរចានោះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ គឺកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចព្រមព្រៀងស្ដីពីទំនិញឆ្លងកាត់ ចុះហត្ថលេខាដោយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីចំណុចភ្ជាប់ផ្លូវដែកចុះ ហត្ថលេខាដោយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុសំឡេងវៀតណាម និងវិទ្យុជាតិកម្ពុជា និងផែនការកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានសម្រាប់ឆ្នាំ២០០៨-២០១០ ដែលចុះហត្ថលេខា
ដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន។
កម្មវិធីបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នឹងចូលជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម លោក ងៀង មិញត្រៀត ជួបលោក ងៀង ភូទ្រុង ប្រធានរដ្ឋសភា ជួបលោក នុង ឌឹកម៉ាញ់ អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម និងលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម និងជួបជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម។
លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមានមុនពេលចេញដំណើរថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចតេជោ ហ៊ុន សែន និងប្រតិភូក៏នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៤ រវាងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមនៅថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ដែលការពិភាក្សានឹងផ្ដោតជាសំខាន់ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងបួនមានភាពជឿនលឿនដើម្បីរួមគ្នាបន្ថយនូវគម្លាតរវាងប្រទេសថ្មីទាំង៤ នៃប្រទេសអាស៊ានទៅនឹងប្រទេសអាស៊ានចាស់ទាំង៦ ហើយនិងរិះរកវិធីដើម្បីទាក់ទាញហិរញ្ញប្បទានពីប្រទេសជា
ដៃគូ ពិសេសដៃគូនៅក្នុងអាស៊ាន ដៃគូផ្ដល់ជំនួយពីប្រទេសផ្សេងៗ និងដៃគូអាស៊ានបូក៣។ ហើយនៅថ្ងៃទី៧ ខែវិច្ឆិកា ចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីថៃ ក៏នឹងអញ្ជើញទៅចូលរួមផងដែរ ហើយគោលដៅនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសតាមដងទន្លេមេគង្គ ធ្វើឲ្យប្រទេសទាំង៥មានការរីកចម្រើនខាងសេដ្ឋកិច្ចកសាងព្រំដែននៃប្រទេសទាំង៥ឲ្យទៅជាព្រំដែនសន្តិភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង៥ គឺក្នុងគោលដៅពង្រីកបន្ថែមទៀតនូវសក្ដានុពល ដែលប្រទេសទាំងពីរមាន និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្ដេចតេជោអំពាវនាវឲ្យក្រុមហ៊ុនប្រេងបន្តចុះថ្លៃ និងសុំឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប្រេងក្រុមហ៊ុនដែលមិនចុះថ្លៃ
ភ្នំពេញ៖ ទន្ទឹមនឹងរិះគន់ចំពោះក្រុមហ៊ុនប្រេងមួយចំនួនដែលពុំព្រមចុះថ្លៃប្រេងទៅតាមតម្លៃទីផ្សារប្រេងអន្តរជាតិនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងក្នុងស្រុកបន្តចុះថ្លៃថែមទៀត និងអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនបរទេសមួយចំនួនដែលពុំព្រមចុះថ្លៃ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការអំពាវនាវនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅស្រុកពញាឮ ខេត្តកណ្ដាល ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតប្រេងជីវៈឥន្ធនៈ "អេតាណុល" ដោយមានប្រសាសន៍ថា "ថ្ងៃនេះជាថ្មីម្ដងទៀត ខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនទាំងអស់ខិតខំទម្លាក់ថ្លៃប្រេងបន្ថែមទៀត"។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្រុមហ៊ុនក្នុងស្រុកចំនួន២បាននាំមុខក្នុងការចុះថ្លៃ គឺក្រុមហ៊ុន សូគីម៉ិច និងក្រុមហ៊ុនតេឡា ក៏ប៉ុន្តែក្រុមហ៊ុនបរទេសមួយចំនួនដូចជា តូតាល់ និង កាល់តិច មិនព្រមចុះថ្លៃឲ្យទាន់ពេលវេលាទេ។ "ដូច្នេះខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុកបន្តចុះថ្លៃទៀត"។
សម្ដេច ហ៊ុន សែន បានបន្តថា ប្រេងនៅទីផ្សារពិភពលោកបានចុះថ្លៃមកនៅត្រឹម៥៤ដុល្លារក្នុងមួយបារ៉ែល ក៏ប៉ុន្តែនៅកម្ពុជាចុះថ្លៃបានបន្តិចប៉ុណ្ណោះគឺប្រេងម៉ាហ្ស៊ូត ៣.៨០០រៀល១លីត្រសាំងធម្មតា ៣.៩០០ក្នុង១លីត្រ និងប្រេងស៊‌ុបពែរ ៤.០០០រៀលក្នុង១លីត្រ។
គេកត់សម្គាល់ថា នៅពេលប្រេងលើទីផ្សារអន្តរជាតិឡើងដល់១៤០ដុល្លារអាមេរិកក្នុង១ប៉ារ៉ែល នៅខែកក្កដានោះ ប្រេងលក់រាយនៅកម្ពុជាឡើងដល់៥.៧០០រៀលក្នុង១លីត្រ។ តែពេលនេះប្រេងនៅទីផ្សារអន្តរជាតិបានចុះប្រមាណជា៩០ភាគរយ តែនៅកម្ពុជាចុះបានប្រមាណជាង៣០ភាគរយប៉ុណ្ណោះ។ ក្រុមហ៊ុនប្រេងនៅកម្ពុជាតែងយកលេសម្យ៉ាង គឺប្រេងស្ដុកចាស់មិនទាន់អស់ តែគេឆ្ងល់ថា នៅពេលដែលប្រេងឡើងថ្លៃភ្លាម ប្រេងកម្ពុជាឡើងភ្លាមដែរ ហេតុអ្វីមិននិយាយថា ប្រេងស្ដុកចាស់មិនទាន់អស់ផង។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា យើងយល់ថា អស់លោកស្ដុកអាចាស់មិនទាន់អស់ ប៉ុន្តែខ្ញុំឆ្ងល់ថា អាចាស់នោះវាស្ដុកយូរម្ល៉េះជា២ខែហើយនោះ សម្ដេច ហ៊ុន សែន បានបន្តថាយើងមិនអាចទទួលយកបានការអះអាងបែបនេះទេ។ សម្ដេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបន្តកោះប្រជុំឡើងវិញក្រុមហ៊ុនប្រេងទាំងអស់ ហើយប្រសិនជាមិនមានប្រសិទ្ធភាពទេនោះ សម្ដេចអាចនឹងដឹកនាំកិច្ចប្រជុំនោះដោយផ្ទាល់តែម្ដង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញថា លោកមិនអាចបញ្ជាឲ្យក្រុមហ៊ុនប្រេងបញ្ចុះតម្លៃប្រេង ឬកំណត់តម្លៃប្រេងបានទេ ព្រោះវាខុសទៅនឹងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ ខុសនឹងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។
តែវាល្មមដល់ពេលចុះថ្លៃហើយ ព្រោះតម្លៃប្រេងទីផ្សារអន្តរជាតិបានចុះហើយ។ សម្ដេចបានបន្តថា ពេលដែលក្រុមហ៊ុនក្នុងស្រុកចុះថ្លៃប្រេង គេបែរជានិយាយថា ប្រេងក្រុមហ៊ុនក្នុងស្រុកនោះអន់គុណភាព សម្ដេច ហ៊ុន សែន បានធ្វើការអះអាងថា ប្រេងរបស់ក្រុមហ៊ុនក្នុងស្រុកពិតជាមានគុណភាពដូចប្រេងក្រុមហ៊ុនបរទេសអ៊‌ីចឹងដែរ។
ភ្លាមៗជាមួយការអំពាវនាវនោះ ក្រុមហ៊ុនក្នុងស្រុកចំនួន២ គឺ សូគីម៉ិច និងតេឡាបានសម្រេចបញ្ចុះតម្លៃប្រេងក្នុង១លីត្រ២០០រៀលបន្ថែមទៀត នៅពេលក្រុមហ៊ុនបរទេសនៅរក្សាតម្លៃដដែលនោះ។
សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនក្នុងស្រុកដែលបានចុះតម្លៃ ហើយឈប់ប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនបរទេសដែលមិនបញ្ចុះតម្លៃប្រេង៕

សហភាពអឺរ៉ុប និងជប៉ុន : ជំនួយកម្ពុជានឹងមិនប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកទេ
ភ្នំពេញ ៖ សហភាពអឺរ៉ុប និងប្រទេសជប៉ុនដែលជាអ្នកផ្ដល់ជំនួយច្រើនជាងគេដល់ប្រទេសកម្ពុជាបានអះអាងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ជំនួយសម្រាប់ប្រទេសកម្ពុជា នឹងមិនប៉ះពាល់ដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោកនោះឡើយ នៅពេលដែលប្រទេសអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍គ្រោងនឹងជួបប្រជុំនៅថ្ងៃទី៤ និង៥ ខែធ្នូខាងមុខនេះ។ប៉ុន្តែទោះជាយ៉ាងណាក្ដី ការទាមទារឲ្យដោះស្រាយបញ្ហាពុករលួយនឹងនៅតែជាថ្នាំល្វីងសម្រាប់រដ្ឋាភិបាលជាថ្នូរនឹងជំនួយនោះ។
នៅក្នុងវេទិកាតុមូលមួយជាមួយអ្នកកាសែតដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅសណ្ឋាគារក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិខុនរ៉ាដ អាដេណៅអ៊ែរ អាល្លឺម៉ង់នោះ លោក ហ្សង់ ហ្វ្រង់ស័រ ដេស្មាហ្ស៊ីយែរ (Jean Francois Desmazieres) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងដែលជាប្រធានសហភាពអឺរ៉ុបនាឆមាសទី២ ឆ្នាំ២០០៨នេះបាននិយាយថា "តួលេខជំនួយសម្រាប់ប្រទេសកម្ពុជាមិនត្រូវប៉ះពាល់ដោយវិបត្តិហិរញ្ញវត្ថុឡើយ"។
លោកបាននិយាយបន្ថែមទៀតថា នៅសប្ដាហ៍ក្រោយនឹងមានការពិភាក្សាអំពីការផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ឆ្នាំ២០០៩-២០១១។ មកដល់ពេលនេះយើងមិនទាន់អាចនិយាយបានទេថា តើត្រូវផ្ដល់ឲ្យប៉ុន្មាន។
ប៉ុន្តែលោកអាចនិយាយបានថា មិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ។
ទោះបីជាយ៉ាងណាក៏ដោយ ចុះលោកឯកអគ្គរដ្ឋទូតបារាំងដែលជាប្រធានសហភាពអឺរ៉ុបនោះបានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាបានទទួលការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបានពន្យល់ថា ជាកត្តាឡូហ្សិក នៅពេលដែលសេដ្ឋកិច្ចមួយមានការរីកចម្រើនហើយនោះ ជំនួយបរទេសនឹងមានការថយចុះ។ ជំនួយបរទេសមិនមែនជាផ្នែកមួយដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនរហូតនោះឡើយ។ ជំនួយនេះនឹងថយចុះបើសិនជាមានវិនិយោគទុនជាច្រើនបានចូលមកជំនួសហើយនោះ។
សភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសនោះគឺជាអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍ច្រើនជាងគេដល់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុនពួកគេបានផ្ដល់ជំនួយចំនួនជាង២០០លានដល់ប្រទេសកម្ពុជា ហើយជប៉ុនគឺជាអ្នកផ្ដល់ជំនួយច្រើនជាងគេលំដាប់ថ្នាក់ទីពីរបន្ទាប់ពីសហភាពអឺរ៉ុប ដោយផ្ដល់លុយឲ្យកម្ពុជាចំនួន១១២,២៩លានដុល្លារ។ ដូច្នេះបើធ្វើការប្រៀបធៀបជាប្រទេសវិញ ប្រទេសជប៉ុនគឺជាប្រទេសដែលផ្ដល់ជំនួយច្រើនបំផុតមកកាន់ប្រទេសកម្ពុជា។
គួរឲ្យចាប់អារម្មណ៍ដែរនោះ នៅពេលដែលអ្នកផ្ដល់ជំនួយជួបគ្នានៅក្នុងសប្ដាហ៍ក្រោយនោះ ប្រទេសជប៉ុនក៏នឹងមិនទម្លាក់ជំនួយសម្រាប់ប្រទេសកម្ពុជា ដោយសារតែបញ្ហាហិរញ្ញវត្ថុពិភពលោកឡើយ។
កញ្ញា កាអូរី យុស៊ីម៉ាតស៊ុ លេខាទីបីនៃស្ថានទូតជប៉ុននៅប្រទេសកម្ពុជាបាននិយាយថា "ជំនួយសម្រាប់ប្រទេសកម្ពុជានឹងមិនប៉ះពាល់ដោយសារ
សេដ្ឋកិច្ចពិភពលោកទេ។ ប៉ុន្តែយើងមិនទាន់អាចនិយាយបានអំពីចំនួនឡើយរហូតដល់ថ្ងៃទី៥ ខែធ្នូ"។
កញ្ញា បាននិយាយបន្ថែមទៀតថា យើងនឹងទុកឲ្យនៅដដែល។
ទោះបីជាយ៉ាងនេះក៏ដោយចុះជំនួយទាំងនោះនឹងមិនផ្ដល់ឲ្យដោយកម្ពុជា មិនធ្វើអ្វីដែលធានាថា ជំនួយនឹងយកមកប្រើប្រាស់ដោយមានប្រសិទ្ធភាពឡើយ។ ដូច្នេះការបន្តទាមទារឲ្យកម្ពុជាកម្ចាត់ឲ្យបានអំពើពុករលួយ នឹងនៅតែជាថ្នាំល្វីងដែលកម្ពុជាត្រូវតែលេប។
លោក ហ្វ្រែង ម៉ាន់ (Frank M.Mann) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជាបាននិយាយថា "បញ្ហាអំពើពុករលួយនឹងត្រូវលើកយកមកដាក់នៅលើតុពិភាក្សា ក្នុងកិច្ចប្រជុំអ្នកផ្ដល់ជំនួយនោះ។ ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយថា វានឹងត្រូវដោះស្រាយយ៉ាងម៉េចនៅឡើយទេ"។
ចំណែកឯអង្គការ Global Witness បានទទូចឲ្យប្រទេសផ្ដល់ជំនួយដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញអភិបាលកិច្ច និងតម្លាភាពនៅក្នុងការគ្រប់គ្រងទៅលើវិស័យប្រេង និងរ៉ែ នៅពេលដែលពួកគេនឹងមានការប្រជុំនៅសប្ដាហ៍ក្រោយនេះ ដើម្បីសម្រេចផ្ដល់ជំនួយដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍន៍នោះ។
អង្គការនេះបាននិយាយថាកន្លងមកស្ទើរតែមិនមានការសន្យាណាមួយដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ច និងសិទ្ធិមនុស្សនៅក្នុងរយៈពេលប្រាំឆ្នាំកន្លងមកបានសម្រេចក្លាយជាការពិតនៅឡើយទេ។ ប៉ុន្តែជំនួយនៅតែបន្តហូរចូលសម្រាប់កម្ពុជា។
អង្គការនេះបាននិយាយថា ខ្លួនបានធ្វើការអង្កេតទៅលើវិស័យប្រេង និងរ៉ែនៅប្រទេសកម្ពុជា ហើយបានរកឃើញថា អ្នកសម្របសម្រួលអំណាចមួយចំនួនតូច ដែលដឹកនាំប្រទេសបានលក់អាជ្ញាប័ណ្ណដ៏មានតម្លៃទៅឲ្យក្រុមហ៊ុនបរទេស តាមរបៀបមួយដែលមិនមានតម្លាភាព និងគួរឲ្យសង្ស័យជាខ្លាំង។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ មានអាជ្ញាប័ណ្ណរុករករ៉ែចំនួន៦០ត្រូវបានគេលក់ទៅឲ្យក្រុមហ៊ុនឯកជន។ រហូតមកទល់ពេលបច្ចុប្បន្ននេះតម្លាភាពជាមូលដ្ឋាន និងបញ្ញត្តិប្រឆាំងអំពើពុករលួយនៅក្នុងការផ្ដល់ទ្រព្យសម្បត្តិសាធារណៈមិនទាន់បានបំពេញឲ្យបាននៅឡើយទេ។ រដ្ឋាភិបាលមិនបានរៀបចំឲ្យមានការដេញថ្លៃបើកចំហជាសាធារណៈសម្រាប់សិទ្ធិដែលទាក់ទងទៅនឹងរ៉ែ និងប្រេងនៅឡើយទេ។ រដ្ឋាភិបាលបានខកខាននៅក្នុងការបោះពុម្ពផ្សាយព័ត៌មានស្ដីពីក្រុមហ៊ុនណាដែលបានទទួលសិទ្ធិសម្រាប់ធនធានទាំងនោះ។
អង្គការនេះនិយាយទៀតថា ការសម្រេចចិត្តកំពុងតែធ្វើនៅពេលនេះអំពីការផ្ដល់ធនធានរ៉ែ និងប្រេងរបស់ប្រទេសកម្ពុជា ដែលនឹងកំណត់ថា តើប្រាក់ចំណូលនោះ នឹងអាចទាញប្រទេសកម្ពុជាឲ្យរួចផុតពីភាពក្រីក្រ
ឬក៏វានឹងនាំឲ្យមានបណ្ដាធនធានទៅវិញ។វាគឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសផ្ដល់ជំនួយ។
អង្គការសុំឲ្យប្រទេសផ្ដល់ជំនួយទាំងអស់ទទូចឲ្យមានការពន្យារពេលផ្ដល់អាជ្ញាប័ណ្ណថ្មីទៀតនៅក្នុងវិស័យប្រេង និងរ៉ែ រហូតដល់ពេលដែលកម្ពុជាមានក្របខ័ណ្ឌច្បាប់ សង្គម បរិស្ថាន ជាមូលដែលអាចធ្វើការគ្រប់គ្រងទៅលើអាជ្ញាប័ណ្ណ
ទាំងអស់ និងធនធានដែលបានមក។
លោកហ្កាវីន ហៃម៉ាន់ (Gavin Hayman) នាយកយុទ្ធនាការនៃអង្គការ Global Witness និយាយថា ជាមួយនឹងការមកដល់ដ៏សម្បើមនៃប្រាក់ចំណូលដែលបានមកពីប្រេង និងរ៉ែ ឆ្នាំ២០០៨ អាចជាឱកាសចុងក្រោយសម្រាប់ប្រទេសផ្ដល់ជំនួយប្រើអំណាចរបស់ខ្លួន ដើម្បីដាក់លក្ខខណ្ឌ ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាជាច្រើននោះមានជោគវាសនាកាន់តែប្រសើរឡើង។
ប្រទេសកម្ពុជា គឺជាំប្រទេសដែលពឹងផ្អែកខ្លាំងទៅលើជំនួយបរទេស។ កាលពីឆ្នាំ២០០៧ ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ចំនួន៦៨៩លានដុល្លារ ជាមួយនឹងការទាមទារឲ្យមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។
ប៉ុន្តែរដ្ឋាភិបាលមិនទាន់អាចធ្វើតាមសន្យានោះឡើយ ដោយលើកហេតុផលថា វាទាមទារ
ឲ្យមានច្បាប់ព្រហ្មទណ្ឌជាមុនសិន។
កាលពីឆ្នាំ២០០៧ មូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃជាបឋមថា ប្រេងនៅកម្ពុជាអាចមានចំនួន៧០០លានបារ៉ែល ហើយកម្ពុជាអាចរកចំណូលបានប្រហែល១៥ពាន់លានដុល្លារ។ ប្រាក់ចំណូលប្រេងនឹងចាប់ផ្ដើមមានចំនួន១៧៤លានដុល្លារនៅក្នុងឆ្នាំ២០១១ ហើយវានឹងឡើងដល់១.៧០០លាននៅឆ្នាំ២០២១។
ដោយបច្ចុប្បន្នតម្លៃប្រេងមានការធ្លាក់ចុះនោះ ការប៉ាន់ស្មានចំពោះប្រាក់ចំណូលពីប្រេងនឹងត្រូវទាបជាងនេះ។ ម្យ៉ាងទៀតនោះ មន្ត្រីរដ្ឋាភិបាលមិនទាន់ហ៊ាននិយាយនៅឡើយទេថា កម្ពុជាអាចនឹងមានប្រេងច្រើនដូចការប៉ាន់ស្មានខាងលើនោះ៕

តើដល់ពេលដែលកសិករកម្ពុជាត្រូវគិតគូរអំពីការចិញ្ចឹមត្រី ដើម្បីបំពេញទីផ្សារហើយឬ?
ស្វាយរៀង៖ នេះគឺជាសំណួរដែលកសិករភ្ញាស់កូនត្រីវ័យចំណាស់មួយរូប នៅក្នុងខេត្តស្វាយរៀងបានលើកឡើងក្រោយពេលដែលគាត់បានមើលឃើញថា កសិករភាគច្រើននៅក្នុងសហគមន៍របស់គាត់ហាក់ដូចជាមិនសូវចាប់អារម្មណ៍សោះនឹងរបរចិញ្ចឹមត្រី។
លោក អ៊ុំ រាជហានគឺជាកសិករមួយរូបដែលមានទីលំនៅនៅក្នុងភូមិមួយដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានឡើយ
ពីវត្តព្រៃឆ្លាក់នៅក្នុងទីរួមខេត្តស្វាយរៀង។
សព្វថ្ងៃលោកអ៊ំ គឺជាកសិករមួយរូបដែលកំពុងតែបង្កាត់ពូជត្រីជាច្រើនប្រភេទ ដើម្បីចែកចាយនៅក្នុងសហគមន៍របស់គាត់ ប៉ុន្តែគាត់បានរអ៊ូថា សហគមន៍ហាក់ដូចជាមិនសូវជាចាប់អារម្មណ៍នឹងរបរនេះដូចគាត់ឡើយ។
បើនិយាយអំពីទីតាំងភូមិសាស្ត្រខេត្តស្វាយរៀង គឺខេត្តមួយដែលមានទីតាំងជាប់នឹងព្រំដែនវៀតណាម និងខេត្តព្រៃវែង។ ខេត្តនេះមិនមែនជាខេត្តដែលជាប់នឹងបឹងទន្លេសាបដែលជាជង្រុកត្រីនោះទេ ដូច្នេះធនធានត្រីដែលជាប្រភពប្រូតេអ៊ីនមួយដ៏សំខាន់មួយដែរនោះត្រូវនាំចូលមកពីខេត្តដទៃទៀត ឬនាំចូលពីប្រទេសវៀតណាម ដើម្បីបំពេញទៅតាមតម្រូវការនៅលើទីផ្សារបន្ថែមទៅលើធនធានត្រីខ្លះដែលអាចចាប់បានពីបឹងធម្មជាតិមួយចំនួន និងពីស្រះចិញ្ចឹមត្រីដ៏តិចតួចដែលមាននៅក្នុងខេត្ត។
នៅក្នុងចំណោមកសិករមួយចំនួននោះលោកអ៊ុំ រាជ ហាន គឺជាកសិករមួយរូបដែលកំពុងតែប្រកបរបរចិញ្ចឹមជីវិតជាមួយនឹងរបរចិញ្ចឹមត្រីនៅក្នុងខណៈពេលដែលកសិករភាគច្រើន
ហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្រៅពីរបរធ្វើស្រែចម្ការ និងដាំដំណាំនោះ។
លោកអ៊ំនោះបានមានប្រសាសន៍ថា គាត់ក៏ជាកសិករដែលធ្លាប់ធ្វើស្រែចម្ការនឹងគេដែរ
ប៉ុន្តែគាត់បានចាប់ផ្ដើមផ្លាស់ប្ដូរពីការធ្វើស្រែមកជាអ្នកចិញ្ចឹមត្រីនៅក្នុងឆ្នាំ២០០៣ ក្រោយពេលដែលការសាកល្បងចិញ្ចឹម និងភ្ញាក់ត្រីបានទទួលជោគជ័យរួចមកនោះ។
លោកអ៊ំបានឲ្យដឹងថា រហូតមកដល់ពេលនេះមានត្រីប្រមាណជា១០ប្រភេទដែលគាត់អាចធ្វើការភ្ញាស់បានសម្រាប់យកមកចិញ្ចឹមយកផលគ្រាន់នឹងដោះស្រាយជីវភាព នៅក្នុងខណៈពេលដែលសមាជិកសមាគមផ្សេងៗទៀតហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងរបរនេះ។
លោកអ៊ំបានបញ្ជាក់ថា "ខ្ញុំចិញ្ចឹមតាំងពីស្រះមួយរហូតដល់ពេលនេះខ្ញុំមានស្រះមួយរហូតដល់៣០ស្រះ ហើយបូករួមនឹងស្រះស៊ីម៉ង់ត៍សម្រាប់ភ្ញាស់ត្រីផង"។
លោកអ៊ំបានបន្តទៀតថា នៅក្នុងពេលចាប់ផ្ដើមលោកអ៊ំនៅមិនទាន់បោះបង់ការធ្វើស្រែនោះទេ ប៉ុន្តែនៅពេលនេះលោកអ៊ំបានសម្រេចចិត្តបញ្ឈប់ការធ្វើស្រែទាំងស្រុង ដោយសារតែធនធានដែលគាត់បានទទួលពីការចិញ្ចឹមត្រី គឺបានផលច្រើនជាងធ្វើស្រែ។
ក្រៅពីចិញ្ចឹមត្រីនៅពេលនេះលោកអ៊ំកំពុងតែបោះជំហានមួយថ្មីទៀត គឺបង្កាត់កង្កែបដើម្បីចិញ្ចឹម ហើយក៏កំពុងតែអនុវត្តការចិញ្ចឹមជន្លេនដើម្បីធ្វើជាចំណីរបស់ត្រី និងកង្កែបបានជោគជ័យមួយផងដែរនៅខេត្តមួយនេះ។ អ៊ំបានបញ្ជាក់ថា "មកដល់ពេលនេះខ្ញុំមិនត្រឹមតែលក់ត្រឹមតែត្រីទេ សូម្បីតែកង្កែប និងជន្លេនក៏ខ្ញុំអាចលក់បានដែរ"។
សព្វថ្ងៃនេះជាមួយនឹងមុខរបរកសិដ្ឋានចិញ្ចឹមត្រីនេះ លោកអ៊ំគឺជាប្រជាពលរដ្ឋដែលមានជីវភាពធូរធារមួយរូបនៅក្នុងខេត្ត ហើយគាត់ក៏មានលទ្ធភាពបញ្ជូនកូនមកសិក្សានៅភ្នំពេញ និងរៀបជីវភាពគ្រួសារដល់ពួកគេយ៉ាងសមរម្យ។ នៅក្នុងកសិដ្ឋានរបស់លោកអ៊ំ ជាពិសេសនៅកន្លែងភ្ញាស់ត្រី គឺកំពុងតែដំណើរការដោយឧបករណ៍ពាក់កណ្ដាលស្វ័យប្រវត្តិជាមួយនឹងបច្ចេកវិជ្ជាយ៉ាងត្រឹមត្រូវបំផុតតាមក្បួនបច្ចេកទេសដែលលោកអ៊ំបានទទួលតាមរយៈការបណ្ដុះបណ្ដាលពីបណ្ដាអង្គការនៅក្នុងស្រុកនេះតែប៉ុណ្ណោះ។
លោកអ៊ំបានបញ្ជាក់ថា "ខ្ញុំចាប់ផ្ដើមជាមួយនឹងទុនត្រឹមតែ៧០០ដុល្លារទេ តែនៅពេលនេះឧបករណ៍ និងធនធាននៅក្នុងកសិដ្ឋាននេះមានទាំងអស់គឺមិនតិចជាង២០.០០០ដុល្លារទេ"។
សព្វថ្ងៃនេះត្រីដែលលោកអ៊ំអាចបង្កាត់បននោះ គឺមានមិនតិចជាង១០ប្រភេទនោះទេ។ ត្រីទាំងអស់នោះគឺរាប់ទាំងត្រីឆ្ពិន ត្រីកាបស ត្រីកាបឥណ្ឌា ត្រីគន្ធរ ត្រីនាងចម ជាដើមដោយឡែកចំពោះកង្កែបវិញ គឺកំពុងតែដំណើរការ រីឯជន្លេនវិញក៏ទទួលបានជោគជ័យផងដែរ។ នៅក្នុងចំណោមអាង និងស្រះចិញ្ចឹមត្រីទាំង៣០នេះ គឺមានស្រះសម្រាប់ចម្រោះទឹក អាងបង្កាត់ត្រីធ្វើពីស៊ីម៉ង់ត៍ ស្រះចិញ្ចឹមត្រីអាងបង្កាត់ និងចិញ្ចឹមកង្កែបធ្វើពីស៊ីម៉ង់ត៍ និងថ្នាលចិញ្ចឹមជន្លេនមួយកន្លែង។
លោកអ៊ំ បានឲ្យដឹងថា ស្វាយរៀងមិនមានប្រភពទឹកធម្មជាតិគ្រប់គ្រាន់សម្រាប់ធ្វើការចិញ្ចឹមត្រី និងកង្កែបបានទេជាពិសេសគឺនៅរដូវប្រាំង។ ប្រភពទឹកដែលលោកអ៊ំយកមកចិញ្ចឹមនោះ គឺបានមកពីការបូមទឹកអណ្ដូង ប៉ុន្តែដោយសារតែគុណភាពទឹកនោះសម្បូរជាតិដែកកករច្រេះច្រើន ដែលធ្វើឲ្យត្រី និងកង្កែបមិនអាចរស់បានឡើយ ប៉ុន្តែដើម្បីឲ្យវាក្លាយជាទឹកល្អអាចប្រើប្រាស់នៅក្នុងកសិដ្ឋាននេះបាន គឺធ្វើស្រះចម្រោះធម្មជាតិមួយដើម្បីជម្រុះជាតិទាំងអស់នោះចេញទើបអាចយកមកប្រើប្រាស់បាន។ ដោយឡែកសម្រាប់ជន្លេនវិញ គឺងាយស្រួលជាងគេ។ លោកអ៊ំបានបន្តទៀតថា ថ្នាលនោះគឺមានទំហំ៤ម៉ែត្រគុណនឹង២ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែថ្នាលនោះអាចផ្ដល់ជន្លេនគ្រប់គ្រាន់សម្រាប់ជាចំណីរបស់កង្កែប និងត្រីក្នុងកសិដ្ឋាន។
ថ្នាលចិញ្ចឹមជន្លេននោះ គឺត្រូវលោកអ៊ំចាក់ជាស៊ីម៉ង់ត៍ដើម្បីការពារកុំឲ្យវាត្យុលដីចេញពីថ្នាល ហើយក៏មានរៀបចំជារង្វះទឹក ដើម្បីការពារ កុំឲ្យស្រមោចចូលស៊ីជន្លេន ហើយដាក់ដីដាក់អាចម៍គោស្រស់ឲ្យវាស៊ី។ សម្រាប់ត្រីវិញ គឺមុនដំបូងគឺត្រូវជ្រើសរើសត្រីពូជល្អៗ មានពងច្រើន មិនមានជំងឺចាប់យកមានញីមានឈ្មោលយកមកដាក់នៅដោយឡែកៗនៅក្នុងអាងបង្កាត់បន្ទាប់មកពង និងបង្កាត់រួចរាល់ហើយនោះ ត្រូវចាប់មេវាចេញទៅដាក់នៅកន្លែងដើម ហើយទុកឲ្យពងនោះវាញាស់រហូតដល់វាធំ ហើយត្រូវចាប់ផ្ដើមញែកវាចេញរវាងអាធំ និងអាតូចទៅដាក់តាមស្រះជាដំណាក់ៗរហូតដល់វាអាចចាប់លក់បាន។ ចំណែកឯកង្កែបវិញក៏មិនខុសពីត្រីដែរ ប៉ុន្តែកង្កែបអាចប្រឈមមុខនឹងជំងឺច្រើន ប្រសិនបើការចិញ្ចឹមមិនត្រឹមត្រូវទេនោះ។ ជំងឺដែលកង្កែបអាចកើតមានដូចជាជំងឺឡើងបាយភ្នែកតែវែ ជំងឺក្រិនជាដើម។ កន្លែងចិញ្ចឹមទៀតសោតគឺក៏ខុសគ្នាដែរ។ អាង ឬស្រះចិញ្ចឹមកង្កែបត្រូវតែខ្ពស់ជាងអាងចិញ្ចឹមត្រី ពីព្រោះកង្កែបអាចលោតរហូតដល់ជិតមួយម៉ែត្រឯណោះ។
លោក អ៊ំ បានបញ្ជាក់ថា "ខ្ញុំចិញ្ចឹមកង្កែបហត់ និងលំបាកជាងត្រី និងជន្លេន"។ លោកអ៊ំ បានបន្តទៀតថា ចិញ្ចឹមត្រីមិនចាំបាច់សម្អាតស្រះ ឬអាងប្រចាំទេ តែចិញ្ចឹមកង្កែបត្រូវតែសម្អាតជាប្រចាំ ពីព្រោះវាត្រូវចិញ្ចឹមនៅក្នុងទឹក
ផង និងគោកផង ហើយចំណីវាក៏ស៊ីច្រើន អាចម៍ក៏ច្រើន បើមិនលាងទេ វានឹងកើតជំងឺហើយធុំក្លិន។ សម្រាប់ការបង្កាត់
វិញ គឺមិនសូវជាខុសគ្នាពីបង្កាត់ត្រីដែរ គ្រាន់តែក្រធំជាងត្រីបន្តិច។
អ្វីដែលលោកអ៊ំ រាជ ហាន កំពុងតែធ្វើនេះគឺអាចចាត់ទុកថា ជាកសិករគំរូមួយសម្រាប់កសិករនៅក្នុងសហគមន៍ក៏ដូចជាកសិករនៅទូទាំងប្រទេសនៅក្នុងខណៈពេលដែលធនធានត្រី
ធម្មជាតិពីបឹងទន្លេសាបដែលជាជង្រុកសេដ្ឋកិច្ច និងប្រូតេអ៊ីនសម្រាប់ពលរដ្ឋកម្ពុជាកាន់តែខ្សត់ទៅៗដោយសារតែការនេសាទហួសប្រមាណយ៉ាងណាក៏ដោយ។
យោងទៅតាមឯកសារស្ដីអំពីផលិតផលត្រីរបស់គណៈកម្មាធិការទន្លេមេគង្គបានឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលសម្បូរត្រីធម្មជាតិច្រើនជាងគេទាំងអស់នៅក្នុងចំណោមប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយផលប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីត្រី និងវារីវប្បកម្ម គឺបានត្រឹមតែលំដាប់លេខពីរប៉ុណ្ណោះ បន្ទាប់ពីវៀតណាម។ តួលេខបានឲ្យដឹងថា តម្លៃសេដ្ឋកិច្ចពីត្រីរបស់វៀតណាមមានប្រមាណជា ២.០០០លានដុល្លារ ប៉ុន្តែសម្រាប់កម្ពុជា គឺមានប្រមាណជា ៥០០លានដុល្លារតែប៉ុណ្ណោះ ដោយសារតែវៀតណាមកំពុងតែអភិវឌ្ឍន៍នូវវារីវប្បកម្មរបស់គេ។ ដោយឡែកកម្ពុជាយើងវិញគឺបានមកពីការចាប់ត្រីធម្មជាតិសុទ្ធសាធ។
ស្របតាមតួលេខនេះ វាគួរតែដល់ពេលដែលកសិករទាំងអស់គ្នាចាប់ផ្ដើមគិតគូរអំពីការធ្វើវារីវប្បកម្មដូចជា លោក អ៊ំ រាជ ហាន ហើយដើម្បីជំរុញផលិតភាពនៃវិស័យជលផលនៅក្នុងប្រទេស និងការពារត្រីធម្មជាតិកុំឲ្យវាបាត់បង់។
មន្ត្រីនៃអង្គការអភិរក្សត្រីនៅបឹងទន្លេសាបមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ធនធានត្រីនៅក្នុងបឹងធម្មជាតិ គឺធ្លាក់ចុះជារៀងរាល់ឆ្នាំតែតួលេខដែលនៅរក្សាដដែលនោះ គឺដោយសារតែការប្រើប្រាស់ឧបករណ៍ទំនើប និងការចាប់ច្រើនដោយឡែកបរិមាណត្រីនៅក្នុងទឹកធម្មជាតិ គឺកាន់តែតិចទៅៗ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន ជារឿយៗតែងតែជំរុញឲ្យកសិករយកចិត្តទុកដាក់ក្នុងការចិញ្ចឹមត្រីធ្វើជាមុខរបរបន្ថែមក្រៅពីការធ្វើស្រែ។ លោកមានមហិច្ឆតាចង់ឲ្យចលនាវារីវប្បកម្ម គឺការចិញ្ចឹមក្លាយទៅជាចលនាជាតិមួយនៅទូទាំងប្រទេស។
ប៉ុន្តែដើម្បីដើរទៅដល់ចំណុចដែលចង់នេះត្រូវតែផ្ដើមចេញពីការកែប្រែទម្លាប់របស់ប្រជាជន និងការជួយដល់កសិករដោយជាក់ស្ដែង និងដោយផ្ទាល់ពីមន្ត្រីកសិកម្មទាំងបច្ចេកទេសទាំងការតាមដានកែលម្អ។ បញ្ហាថវិកាដើម្បីឲ្យកសិករខ្ចីក៏ជាចំណុចមួយដែរ៕

ក្រសួងផែនការត្រៀមរៀបចំធ្វើជំរឿនសហគ្រាស ឆ្នាំ២០០៩ក្រោមគម្រោង JICA
ភ្នំពេញ៖ ក្រោមការឧបត្ថម្ភពីគម្រោង JICA របស់ជប៉ុនក្រសួងផែនការបានលើកផែនការ
មេមួយដើម្បីត្រៀមឆ្ពោះទៅរកការរៀបចំធ្វើអង្កេតឬ ធ្វើជំរឿនសហគ្រាស
ឆ្នាំ២០០៩ និងអង្កេតសេដ្ឋកិច្ចឆ្នាំ ២០១១របស់កម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការស្ថិតិ សេដ្ឋកិច្ចមួយឲ្យសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន និងកំពុងជំរុញវិស័យសេដ្ឋកិច្ចឲ្យមានកំណើនលូតលាស់ទៅមុខ។
ផែនការមេនេះបានត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី១ស្ដីអំពីការរៀបចំចុះអង្កេតសហគ្រាសទូទាំងប្រទេសកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ នៅក្រសួងផែនការ
ក្រោមអធិបតីភាព លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីរៀបចំបង្កើតស្ថិតិស្ដីអំពីសហគ្រាស និងអ្នកចូលរួមពាក់ព័ន្ធក្នុងសហគ្រាសទំហំសហគ្រាសដែលចុះបញ្ជីតាមផ្លូវច្បាប់ និងអ្នកពាក់ព័ន្ធធ្វើការផ្នែកសេដ្ឋកិច្ចសំខាន់ៗ ហើយក៏មានគោលបំណងដើម្បីបង្កើតនូវលក្ខខណ្ឌការងារថ្នាក់ជាតិឲ្យបានទូលំទូលាយសម្រាប់អង្កេតសេដ្ឋកិច្ច និងជំនឿសេដ្ឋកិច្ចឆ្នាំ២០១១ព្រមទាំងបណ្ដុះបណ្ដាលបុគ្គលិកថ្នាក់កណ្ដាលរស់វិទ្យាស្ថានជាតិស្ថិតិ និងបុគ្គលិកថ្នាក់
ខេត្តក្រុង ដើម្បីបង្កើនសមត្ថភាពឆ្ពោះទៅដល់ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១របស់កម្ពុជា។
លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា "ឥឡូវនេះមានតម្រូវការស្ថិតិសេដ្ឋកិច្ច ព្រមទាំងទិន្នន័យពីសហគ្រាសខ្នាតធំមធ្យម និងតូចដែលចេះតែកើនឡើងទាំងនៅក្នុងប្រទេស ទាំងអន្តរជាតិ"។
វិទ្យាស្ថានជាតិស្ថិតិ បានដឹកនាំការងារអង្កេតសេដ្ឋកិច្ច ឬសហគ្រាសជាបន្តបន្ទាប់ គឺជាអង្កេតសហគ្រាសលើកទី១
នៅឆ្នាំ១៩៩៣ ការអង្កេតសហគ្រាសលើកទី២ នៅឆ្នាំ១៩៩៥ និងលើកទី៣ នៅឆ្នាំ២០០០។
លោក សន ស៊ីថន បានមានប្រសាសន៍ថា នៅក្នុងធ្វើបញ្ជីសហគ្រាសនៅឆ្នាំ២០០៩ទូទាំងប្រទេសមុខនេះ ការប្រតិបត្តិការតាមមូលដ្ឋាននឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០៩ ហើយវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ និងអញ្ជើញក្រសួងពាក់ព័ន្ធមន្ទីរផែនការខេត្តក្រុងដើម្បីចូលរួមសហការ និងពន្យល់អំពីតារាងធ្វើបញ្ជីសេដ្ឋកិច្ចណែនាំផ្សេងៗនៅខែធ្នូ ឆ្នាំ២០០៨។
លោកបានមានប្រសាសន៍ថា នៅក្នុងច្បាប់ស្ថិតិ មានចែងថា យើងត្រូវធ្វើជំនឿសេដ្ឋកិច្ច ឬសហគ្រាសយ៉ាងតិចម្ដងក្នុងរយៈពេល១០ឆ្នាំ ហើយនៅក្នុងផែនការមេស្ថិតិដែលបានអនុម័តដោយក្រុមប្រឹក្សាស្ថិតិនៅខែកញ្ញា ឆ្នាំ២០០៧ បានកំណត់ថា
គប្បីធ្វើនៅឆ្នាំ២០១១។
លោកបានអះអាងថា ប្រសិនបើយើងមានអង្កេតសហគ្រាសទៀងទាត់ ហើយបន្ថែមពីលើនេះយើងមានជំរឿនសេដ្ឋកិច្ចទៀតនោះ ប្រព័ន្ធស្ថិតិជាតិកម្ពុជានឹងស្ថិតក្នុងស្ថានភាពល្អប្រសើរនៅក្នុងការបម្រើសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងវិស័យ
ម៉ាក្រូសេដ្ឋកិច្ច និងសូចនាករ សហគ្រាសទាំងឡាយ។ ម្យ៉ាងទៀតការធ្វើបញ្ជីសហគ្រាសនឹងផ្ដល់នូវក្របខ័ណ្ឌសម្រាប់ការអង្កេតសេដ្ឋកិច្ច និងការសិក្សាវាយតម្លៃផ្សេង។
វិទ្យាស្ថានជាតិស្ថិតិ ក៏ដូចជាក្រសួងផែនការបានខិតខំប្រឹងប្រែងសុំជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ JICA និងស្ថាប័នស្ថិតិជប៉ុន ហើយក៏បានស្នើទៅរដ្ឋាភិបាលជប៉ុន ដើម្បីសុំមូលនិធិបដិភាគផងដែរ។
លោក នីស៊ី (NISHI) ប្រធានទីប្រឹក្សាស្ថិតិគម្រោងជំនាញការ JICA បានមានប្រសាសន៍ថា អង្គការ JICA និងរដ្ឋាភិបាលជប៉ុននឹងជួយឧបត្ថម្ភដល់ដំណើរការនៃការងារនេះ។ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ថវិកាចំនួន ២២០.៩៥០ដុល្លារអាមេរិក ហើយអង្គការ JICA នឹងផ្ដល់ចំនួន ៧៩.៧៦៣ដុល្លារអាមេរិក។ ហើយភាគីជប៉ុនក៏ចង់ដឹងផងដែរថា រដ្ឋាភិបាលកម្ពុជានឹងចំណាយថវិកាបដិភាគរបស់ខ្លួនប៉ុន្មានដែរ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា ជាគោលការណ៍រាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការផ្ដល់ថវិកាបដិភាគប្រមាណពី ៥ភាគរយទៅ១០ភាគរយ ដោយសារ
ថា មិនមែនមានតែគម្រោងមួយនេះទេ គឺនៅមានគម្រោងច្រើនណាស់ក្នុងមួយឆ្នាំៗ ដែលរដ្ឋាភិបាលត្រូវចំណាយថវិកាបដិភាគរបស់ខ្លួន។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា វាមានសារសំខាន់ណាស់ក្នុងការធ្វើពិពិត្តកម្ម ដើម្បីធ្វើការអង្កេតសហគ្រាស ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ស្របទៅតាមអ្វីដែលមានចែងនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៤។
លោក នីស៊ី បានមានប្រសាសន៍ថា "ខ្ញុំជឿជាក់ថា ការសិក្សាខាងមុខនេះ ជាប្រការសំខាន់ណាស់សម្រាប់ទាក់ទាញអ្នកវិនិយោគពីបរទេសឲ្យចូលមកវិនិយោគទុននៅប្រទេសកម្ពុជាទោះបីជា
បច្ចុប្បន្នពិភពលោកមានការលំបាកដោយសារតែវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដោយ"។ លោកក៏បានបង្ហាញពីការយល់ឃើញរបស់លោកថា ការធ្វើអង្កេតសហគ្រាស
នឹងមានការលំបាកជាងការធ្វើជំរឿនប្រជារាស្ត្រដែលទាមទារឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍
ដល់សហគ្រាសនានាឲ្យចូលរួមសហការ ដើម្បីជំរុញឲ្យការងារនេះទទួលបានជោគជ័យ។
លោក ឆាយ ថន បានឯកភាពលើបញ្ហានេះ ហើយលោកបានមានប្រសាសន៍ថា
"យើងត្រូវពន្យល់ផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងស៊ីជម្រៅអំពីការចុះធ្វើជំរឿនសហគ្រាសនេះ បើមិនដូច្នេះទេ យើងនឹងមានការលំបាកហើយ"៕

DED នឹងប្រឹងប្រែងថែមទៀត ជាមួយក្រសួងមហាផ្ទៃលើការងារអភិបាលកិច្ចល្អ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ (Deutscher Entwicklungsdienst=DED) បានប្រកាសថា DED នឹងខិតខំប្រឹងប្រែងឡើងថែមទៀតលើវិស័យអភិបាលកិច្ចល្អជាមួយក្រសួងមហាផ្ទៃ ជាមួយអ្នកជំនាញការ៤រូបថែមទៀត ដែលនឹងចែករំលែកនូវបទពិសោធន៍រួមដែលមាននៅខេត្តបាត់ដំបង និងសៀមរាប ទៅកាន់ខេត្តពីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត ជីហ្គែន វីលហ៊ែម (Dr. Jurgen Wilhelm) អគ្គនាយក DED បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាថា ក្រៅពីធ្វើការជាមួយក្រសួងមហាផ្ទៃលើអភិបាលកិច្ចល្អ DED នឹងបន្ថែមការគាំទ្ររបស់ខ្លួនលើការផ្សះផ្សាជាតិ និងសកម្មភាពនានារបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចំនួន២០ភាគរយទៀត។ អ្នកជំនាញការ២រូបបន្ថែមទៀត នឹងចូលរួមក្នុងសកម្មភាពផ្សេងៗ វេទិកាសាធារណៈ និងសកម្មភាពយល់ដឹងអំពីប្រទេសទាំងមូល ការចូលរួមសវនារបស់សាធារណជន ការគាំទ្រតាមផ្លូវច្បាប់ និងផ្នែកចិត្តសាស្ត្រដល់ជនរងគ្រោះ និងសាក្សីក៏ដូចជាព័ត៌មានដែលទាក់ទងនឹងសកម្មភាពនានាផងដែរ។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ថ្មីៗនេះផ្ដោតទៅលើអភិបាលកិច្ចល្អ អភិវឌ្ឍន៍ជនបទ និងវិស័យសុខាភិបាល ហើយក្រុមគោលដៅចម្បង គឺប្រជាជននៅតំបន់ជនបទ។ ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ
DED នៅកម្ពុជាគាំទ្រដល់ការផ្លាស់ប្ដូររចនាសម្ព័ន្ធដែលឆ្ពោះទៅរកការធ្វើឲ្យមានស្ថិរភាពសង្គម។
អស់រយៈពេលជាង៥ឆ្នាំមកនេះ DED បានផ្ដោតការប្រឹងប្រែងលើខេត្តបាត់ដំបង និងសៀមរាប ជាទីដែល
អ្នកជំនាញការ DED រួមចំណែកក្នុងការធ្វើកំណែទម្រង់រដ្ឋាភិបាលសាធារណៈ និងវិមជ្ឈការ។ ការផ្ដោតជាចម្បង គឺលើការគាំទ្ររដ្ឋបាលមូលដ្ឋាន។ លោកបានបញ្ជាក់ថា DED ផ្ដល់នូវជំនាញដល់អង្គការខ្មែរជាដៃគូនានារបស់ខ្លួនលើផ្នែកនគរូបនីយកម្ម និងគ្រប់គ្រងរដ្ឋបាល។ លោកបានបន្តថា "វាជាការលំបាក និងនឿយហត់ ប៉ុន្តែយើងបានរៀនសូត្រយ៉ាងច្រើន"។
លោកបានបន្ថែមថា ដោយឡែកកម្មវិធីលើការងារអភិវឌ្ឍន៍ជនបទ របស់ DED ផ្ដោតលើវិស័យជាំគន្លឹះពីរ គឺលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចនៅជនបទ និងការអភិរក្សថ្មនៅតំបន់អង្គរ។ សកម្មភាពទាំងនោះមានបណ្ដុះបណ្ដាលអ្នកផ្ដល់សេវាកម្ម និងអ្នកជំនាញការក្នុងស្រុក ការស្វែងយល់អំពីទីផ្សារ ផលិតកសិផលដោយនិរន្តរភាពការស្វែងរកទីផ្សារ និងផ្ដល់វិញ្ញាបនបត្រដល់កសិផល បង្កើតផលិតផលឲ្យមាន
ច្រើនបែប និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយនិរន្តរភាព។ ចំពោះវិស័យសុខាភិបាល DED រួមវិភាគទានលើកកម្ពស់ការគាំពារសុខភាពនៅថ្នាក់ខេត្ត រួមមានការបណ្ដុះបណ្ដាលគិលានុបដ្ឋាយិកា និងឆ្មបនៅមណ្ឌលសុខភាព មន្ទីរពេទ្យខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងកំពត។
លោកបណ្ឌិត ជីហ្គែន វីលហ៊ែម បានរំលឹកឲ្យដឹងថា ការចូលកៀកជាមួយប្រជាជន សហប្រតិបត្តិការជាដៃគូទាំងអស់នេះជាគោលការណ៍ របស់ DED នៅកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ២០០០មកម្ល៉េះ។ សហប្រតិបត្តិការអភិវឌ្ឍន៍របស់ DED ត្រូវបានយល់ថា ជាកិច្ចប្រឹងប្រែងក្នុងភាពជាដៃគូ។ យើង បានឆ្លើយតបនឹងសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការនានាហើយ បានបញ្ជូនបុគ្គលិកមកធ្វើការ។ លោកបានបន្តថា បច្ចុប្បន្នមានអ្នកជំនាញអាល្លឺម៉ង់ និងអឺរ៉ុបផ្សេងៗទៀត៤០រូប កំពុងប្រតិបត្តិការការងារក្រោមកិច្ចសន្យាជាមួយ DED នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា សម្រាប់កិច្ចការទាំងនេះ DED កំពុងចំណាយថវិកាជាង៤លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។ អ្នកជំនាញទាំង៤០រូបកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញការ និងបុគ្គលិកក្នុងស្រុកប្រហែល៤០រូបផ្សេងទៀត។ សកម្មភាពទាំងឡាយរបស់ DED ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អាល្លឺម៉ង់ទាំងមូល។ លោកបានបន្ថែមថា ផលប្រយោជន៍ និងជំនាញយើង គឺការផ្ទេរនូវចំណេះដឹងដោយអ្នកជំនាញការជាមួយអ្នកជំនាញការខ្មែរជាដៃគូ។ DED សហប្រតិបត្តិការជាមួយរដ្ឋាភិបាលជាដៃគូនៅគ្រប់លំដាប់ថ្នាក់ ក៏ដូចជាជាមួយអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ។ ក្នុងចំណោមនោះ មានដូចជាក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសុខាភិបាល សាលាស្រុកបាត់ដំបង និងសៀមរាប និងអាជ្ញាធរអប្សរា។ សកលវិទ្យាល័យ និងអង្គការសង្គមស៊ីវិលជាច្រើន ដូចជាសមាគម ADHOC អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា មហាវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការយុវសន្តិភាព គឺជាដៃគូរបស់ DED ផងដែរ៕

ប្រជាជនកម្ពុជានឹងអាចធ្វើដំណើរទៅវៀតណាម ដោយមិនបាច់មានទិដ្ឋាការចាប់ពីថ្ងៃទី៥ធ្នូ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាមដែលទាក់ទងទៅនឹងទិដ្ឋាការ នឹងចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ បើសិនជាមិនមានបញ្ហាអ្វីដែលនាំឲ្យស្ទះទេនោះ។ ដូច្នេះប្រជាជនកម្ពុជា និងវៀតណាមអាចធ្វើដំណើរទៅកាន់ប្រទេសទាំងពីរដោយមិនបាច់មានទិដ្ឋាការឡើយសម្រាប់ការធ្វើដំណើរ
ដែលមានរយៈពេលតិចជាង២សប្ដាហ៍។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងណាណូយ ប្រទេសវៀតណាម កាលពីដើមខែនេះ នៅអំឡុងពេលទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន បានចូលជាធរមាននៅរយៈពេលមួយខែក្រោយមក។ ដូច្នេះនៅថ្ងៃទី៥ ខែធ្នូខាងមុខនេះ កិច្ចព្រមព្រៀងលុបចោលទិដ្ឋាការសម្រាប់ការធ្វើដំណើរត្រឹមពីរសប្ដាហ៍នឹងចូលជាធរមាន។ ប្រជាជននៃប្រទេសទាំងពីរនឹងអាចធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ឬក៏វៀតណាមដោយមិនចាំបាច់ស្នើសុំទិដ្ឋាការទៀតឡើយ បើសិនជាការស្នាក់នៅមានរយៈពេលត្រឹមពីរសប្ដាហ៍។
រហូតមកដល់ពេលនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរដោយមិនបាច់មានទិដ្ឋាការទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសហ្វ៊‌ីលីពីន ប្រទេសសិង្ហបុរី និងប្រទេសឡាវ។ ដូច្នេះនៅពេលកិច្ចព្រមព្រៀងលុបចោល ទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លីចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូខាងមុខនេះ ប្រទេសវៀតណាមនឹងក្លាយទៅជាប្រទេសទី៥ ដែលប្រជាជនកម្ពុជាអាចធ្វើដំណើរ និងស្នាក់នៅទីនោះត្រឹមរយៈពេលពីរសប្ដាហ៍ ដោយមិនបាច់ខ្វល់ទៅធ្វើការស្នើសុំ និងបង់លុយទិដ្ឋាការទៀតឡើយ។
ទិដ្ឋាការវៀតណាមបច្ចុប្បន្នមានតម្លៃ២៥ដុល្លារ។
លោក កុយ គួង បាននិយាយថា ការលុបចោលទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លីនេះ គឺមានគោលបំណងសម្រួលដល់ការធ្វើដំណើររយៈពេលខ្លី។ វាមិនមែនមានន័យថា ប្រជាជននៃប្រទេសទាំងពីរអាចស្នាក់នៅវៀតណាម ឬក៏កម្ពុជារហូតនោះឡើយ។ លោកបានបន្តទៀតថា កិច្ចព្រមព្រៀង
នេះ គឺដើម្បីសម្រួលដល់ទេសចរណ៍ និងការធ្វើដំណើរការងារដែលមានរយៈពេលខ្លីត្រឹមពីរសប្ដាហ៍ចុះក្រោម។
នៅក្នុងរយៈពេលបីខែដំបូង ឆ្នាំ២០០៨ ប្រជាជនកម្ពុជាចំនួនប្រហែល៥០.០០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីទេសចរណ៍ពិនិត្យព្យាបាលជំងឺ និងជំនួញផ្សេងទៀត។
ចំណែកឯនៅ

ប្រភពស្និទ្ធិនឹងលោក Barack Obama បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោកស្រី Hillary Clinton នឹងត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងរដ្ឋាភិបាលថ្មី។ លោកស្រី Hillary Clinton គឺជាអតីតគូប្រជែងរបស់លោក Obama ក្នុងការប្រជែងយកតំណែងជាបេក្ខជនប្រធានាធិបតី
នៃគណបក្សប្រជាធិបតេយ្យ និងជាភរិយាអតីតប្រធានាធិបតី Bill Clinton ។
រហូតមកទល់ពេលនេះ គេសង្កេតឃើញថា មន្រ្តីជំនិតៗភាគច្រើនរបស់លោក Obama សុទ្ធសឹងតែជាអតីតមន្រ្តីជាន់ខ្ពស់សម័យ Bill Clinton ធ្វើឲ្យមានការចោទជាសំនួរឡើងថា
តើរដ្ឋាភិបាល Obama នឹងដើរតាមនយោបាយរដ្ឋាភិបាល Clinton ឬក៏យ៉ាងណា?
ប្រតិកម្មចំពោះអត្ថបទ
លោក Barack Obama និងលោកស្រី Hillary Clinton

ការតែងតាំងលោកស្រី Clinton នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ក៏ប៉ុន្តែ វាជាពត៌មានច្បាស់ការណ៍ ពីព្រោះវាចេញពីប្រភពច្បាស់ដែរ។ ទីប្រឹក្សាស្និទ្ធិនឹងលោក Barack Obama ដល់ទៅបីនាក់បានអះអាងដូចៗគ្នា ហើយមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យក៏បានអះអាងដូចគ្នាដែរថា លោកស្រី Hillary Clinton នឹងកាន់តំណែងជារដ្ឋមន្រ្តីការបរទេស។ ការតែងតាំងលោកស្រី Clinton នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ក្រោយនេះ គឺត្រូវនឹងថ្ងៃទី២៧ វិច្ឆិកា។
កន្លងមក បញ្ហាចម្បង ដែលរាំងខ្ទប់ការតែងតាំងលោកស្រី Clinton គឺទាក់ទងនឹងមូលនិធិរបស់លោក
Bill Clinton ដែលជាស្វាមី។ មូលនិធិ Clinton ទទួលអំណោយពីអ្នកនយោបាយបរទេសសំខាន់ៗជាច្រើន ដែលធ្វើឲ្យលោក Obama មានការបារម្ភថា ពេលដែលលោកស្រី Clinton ឡើងធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស វាអាចនឹងធ្វើឲ្យមានទំនាស់ផលប្រយោជន៍ និងបង្ករជារឿងរ៉ាវអាស្រូវដល់រដ្ឋាភិបាលរបស់លោក។
ឥឡូវ បញ្ហានេះត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ហើយ។ លោក Bill Clinton យល់ព្រមទទួលយកនូវលក្ខ័ណ្ឌមួយចំនួន ដែលលោក Barack Obama បានទាមទារ។ ដូចនេះ ការតែងតាំង
លោកស្រី Hillary Clinton ជារដ្ឋមន្រ្តីក្រសួងការបរទេស ហាក់ដូចជាគ្មានឧបសគ្គអ្វីរារាំងទៀតទេ។
តើលោកស្រី Hillary Clinton មានអ្វីពិសេស បានជាធ្វើឲ្យលោក Obama ជ្រើសរើសយកមកធ្វើជារដ្ឋមន្រ្តីការបរទេស សូម្បីតែលោកស្រីធ្លាប់ជាគូប្រជែង ធ្លាប់រិះគន់គ្នាដោយមិនប្រណីមាត់កន្លងមកនោះ?
ចំនុចពិសេស គឺនៅត្រង់ថា លោកស្រី Hillary Clinton ធ្លាប់ជាគូប្រជែងលោក Barack Obama នេះឯង!!!
ទីមួយ ការតែងតាំងលោកស្រី Hillary Clinton ឲ្យកាន់តំណែងសំខាន់នេះ អាចនឹងជួយផ្សះផ្សារស្នាមរបួសក្នុងបក្សប្រជាធិបតេយ្យ រវាងអ្នកគាំទ្រ Hillary និងអ្នកគាំទ្រ Obama កាលពីយុទ្ធនាការបោះឆ្នោតកន្លទៅ។ កាលពីពេលបោះឆ្នោត ពួកគេបានរិះគន់គ្នាឆ្អែតឆ្អន់ហើយ ដើម្បីដណ្តើមប្រជាប្រិយភាពគ្នា។ ពេលនេះ ការបោះឆ្នោតបានបញ្ចប់ទៅហើយ អ្នកឈ្នះក៏បានឃើញច្បាស់ហើយដែរ។ អ៊ីចឹង ត្រូវចាប់ផ្តើមរួបរួមគ្នាក្នុងបក្ស ដើម្បីធ្វើការជាមួយគ្នាវិញម្តង។
ទីពីរទៀត ការតែងតាំងលោកស្រី Clinton ធ្វើឲ្យគេមើលទៅឃើញថា លោក Obama គឺជាអ្នកដឹកនាំដែលមានទំនុកចិត្តលើខ្លួនឯង ហើយមិនខ្លាចនឹងធ្វើការរួមគ្នាជាមួយអ្នកដែលមានគំនិតផ្ទុយពីគាត់ទេ។ កាន់តែសំខាន់ជាងហ្នឹងទៅទៀត គឺដើម្បីបង្ហាញពីនយោបាយបើកចំហររបស់លោក Obama។ កន្លងមក លោក Obama ធ្លាប់និយាយហើយថា គាត់ចង់យកគំរូតាមលោក Abraham Lincoln អតីតប្រធានាធិបតីអាមេរិក ដែលធ្លាប់បង្កើតរដ្ឋាភិបាលដែលមានសមាសភាពមកពីគ្រប់មជ្ឈដ្ឋាននយោបាយ ឲ្យតែមានសមត្ថភាព មិនរើសថាបក្ស
នេះ ឬក៏បក្សនោះទេ។ បើមានគំនិតខុសៗគ្នាទៀត កាន់តែល្អ ដើម្បីឲ្យមានការជជែកដេញដោល ផ្លាស់ប្តូរគំនិតគ្នា
ក្នុងរដ្ឋាភិបាល កុំឲ្យមានតែអាម៉ីអាថោង ចាំតែហៃអើ។ ឥឡូវនេះ យើងឃើញថា លោក Barack Obama កំពុងតែអនុវត្តនយោបាយនេះហើយ។
ចំនុចពិសេស ចុងក្រោយ របស់លោកស្រី Hillary Clinton គឺសមត្ថភាព និងបទពិសោធន៍របស់គាត់។ លោកស្រីបានធ្វើជាសមាជិកព្រឹទ្ធសភាជាច្រើនឆ្នាំណាស់មកហើយ។ លោកស្រីក៏ធ្លាប់នៅសេតវិមានទៀត ពេលស្វាមីរបស់លោកស្រីធ្វើជាប្រធានាធិបតី។ អ៊ីចឹង លោកស្រីមានបទពិសោធន៍ និងមានការយល់ដឹងច្រើនពីកិច្ចការបរទេស។ ម្យ៉ាងទៀត ក្នុងឋានៈជាអតីតជំទាវទីមួយ (First Lady)
របស់អាមេរិក លោកស្រីមានគេស្គាល់ គេគោរពច្រើន នៅលើឆាកអន្តរជាតិ។ ការស្គាល់គេ ស្គាល់ឯង
ច្រើននេះហើយ ដែលជាគុណសម្បត្តិរបស់អ្នកការទូត ជាពិសេស លោកស្រី Clinton ស្គាល់សុទ្ធតែឥស្សរជននយោបាយបរទេសសំខាន់ៗទៅទៀត។
ដូចនេះ ការជ្រើសរើសលោកស្រី Hillary Clinton ឲ្យធ្វើជារដ្ឋមន្រ្តីការបរទេស គឺជាជម្រើសដ៏ល្អមួយ។
និយាយដូចនេះ មិនមែនមានន័យថា លោក Obama រើសលោកស្រី Clinton ឲ្យធ្វើជាប្រមុខការទូត សុទ្ធតែមានចំនុចវិជ្ជមានទាំងអស់នោះទេ។ មានកន្លែងច្រើនដែលលោកស្រី Clinton និងលោក Obama មានគំនិតផ្ទុយគ្នាស្រឡះ ហើយដែលអាចនឹងបង្ករឲ្យមានបញ្ហាចម្រូងចម្រាស់ ក្នុងការដាក់ចេញនូវនយោបាយការបរទេស។
ដូចជា លោកស្រី Hillary Clinton គាំទ្រសង្រ្គាមនៅអៀរ៉ាក់ ហើយលោក Obama ប្រឆាំងដាច់ខាត។ លោកស្រី Clinton ជាមនុស្សមាននយោបាយ ដែលគេឲ្យឈ្មោះថា "ការ៉ុត និងព្រនង់" មានន័យថា អ្នកណានិយាយគ្នាស្តាប់បាន ហ្នឹងឲ្យ "ការ៉ុត" មានន័យថា "រង្វាន់" បើអ្នកណានិយាយទៅស្តាប់មិនបានទេ ហ្នឹងឲ្យ "ព្រនង់" ដែលអាចជាទណ្ឌកម្មសេដ្ឋកិច្ច ឬក៏រហូតដល់ប្រើកម្លាំងយោធាទៀតផង។ ផ្ទុយពីនេះទៅវិញ លោក Obama ចង់ឲ្យយកមធ្យោបាយការទូត គឺការជជែកគ្នា ការចរចាគ្នា យកមកធ្វើជាត្រីមុខ ក្នុងការកំណត់នយោបាយការបរទេស។
មានចំនុចមួយ ដែលអាចនឹងមានបញ្ហាចម្រូងចម្រាស់គ្នាខ្លាំង គឺទាក់ទងនឹងប្រទេសអៀរ៉ង់។ លោកស្រី Hillary Clinton ធ្លាប់បានវាយប្រហារដោយពាក្យសម្តីធ្ងន់ៗលើអៀរ៉ង់ ជាពិសេស បានលើកឡើងថា បើសិនជាលោកស្រីជាប្រធានាធិបតីអាមេរិក ហើយបើអៀរ៉ង់ហ៊ានវាយប្រហារលើអ៊ីស្រាអែល លោកស្រីនឹង “កម្ទេច”(Obliterate) អៀរ៉ង់ចោល។ អ៊ីចឹង បើសិនជាលោកស្រី Hillary Clinton កាន់តំណែងជារដ្ឋមន្រ្តីការបរទេស វាអាចនឹងបង្ករការលំបាកសម្រាប់លោក Obama ដែលចង់ប្រើនយោបាយត្រជាក់ជាមួយអៀរ៉ង់ គឺជួបជជែកជាមួយប្រមុខដឹកនាំអៀរ៉ង់ ដើម្បីដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ។
បើមើលទៅមន្រ្តីជាន់ខ្ពស់ភាគច្រើន ដែលលោក Obama តែងតាំងច្រើនតែជាអតីតមន្រ្តីជាន់ខ្ពស់ជំនាន់លោក Bill Clinto។ តើរដ្ឋាភិបាល Obama នឹងដើរតាមគន្លងរដ្ឋាភិបាល Clinton ឬក៏យ៉ាងណា?!
បើយើងមើលទៅលើប្រវត្តិសាស្រ្តអាមេរិក ប្រធានាធិបតីដែលតែងតាំងអតីតឥស្សរជនរដ្ឋាភិបាលមុនៗ មិនមែនសុទ្ធតែដើរតាមគន្លងរដ្ឋាភិបាលមុនហ្នឹងទេ។
ទិសដៅរបស់រដ្ឋាភិបាល Obama មិនអាស្រ័យលើថាតើគាត់រើសអ្នកណាជារដ្ឋមន្រ្តី ឬទីប្រឹក្សាទេ គឺវាអាស្រ័យលើនយោបាយដែលគាត់ដាក់ចេញ ក្នុងឋានៈជាប្រធានាធិបតី ដែលជាប្រមុខអំណាចនីតិប្រតិបត្តិ។ សមាជិករដ្ឋាភិបាល គឺជាអ្នកអនុវត្តនយោបាយរបស់ប្រធានាធិបតី មិនមែនជាអ្នកកំណត់ទិសដៅនៃនយោបាយរដ្ឋាភិបាលទេ។
លោក Obama បានលើកឡើងច្រើនលើកច្រើនសារហើយអំពីនយោបាយនៃ "ការផ្លាស់ប្តូរ" គឺមិនធ្វើរដ្ឋាភិបាលដូចប្រធានាធិបតីមុនៗធ្លាប់ធ្វើទេ។ ហើយដើម្បីសម្រេចតាមមហិច្ឆិតាហ្នឹង លោក Obama ត្រូវការសហការីដែលមានជំនាញ និងបទពិសោធន៍ ទោះបីអ្នកហ្នឹងមកពីណាក៏ដោយ មកពីខាង Clinton ក៏ដោយ មកពីខាងសាធារណរដ្ឋក៏ដោយ។
វាមិនមែនជាការដែលគួរឲ្យភ្ញាក់ផ្អើលទេ ដែលលោក Obama តែងតាំងមន្រ្តីដែលជាអតីតឥស្សរជនរដ្ឋាភិបាល Clinton ព្រោះថា ក្នុងគណបក្សប្រជាធិបតេយ្យ អ្នកទាំងហ្នឹងហើយដែលជាអ្នកមានបទពិសោធន៍ខ្ពស់ៗក្នុងរដ្ឋាភិបាល ដែលអាចជួយអនុវត្តនយោបាយរបស់លោក Obama បាន។ ហើយបើតាមមើលទៅ លោក Obama អាចនឹងតែងតាំងឥស្សរជនមកពីគណបក្សសាធារណរដ្ឋ ដែលជាបក្សប្រឆាំងឲ្យធ្វើជារដ្ឋមន្រ្តីផង។ ដូចជា លោក Robert Gates ជាដើម ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងការពារជាតិមកពីគណបក្សសាធារណរដ្ឋ ហើយដែលលោក Obama ចង់ទុកឲ្យនៅធ្វើជារដ្ឋមន្រ្តីការពារជាតិដដែល។ នៅថ្ងៃសុក្រនេះ លោក Barack Obama បានជួបពិភាក្សាជាមួយ លោក Robert Gates។ ទាក់ទងនឹងនយោបាយការបរទេសវិញ លោក Obama ថែមទាំងបានទៅសុំយោបល់ពីលោក Brent Scowcroft ដែលធ្លាប់ជាទីប្រឹក្សាសន្តិសុខជាតិ របស់លោក George Bush ទៀតផង។
ដូចនេះ និយាយជារួម លោក Obama នៅមិនទាន់ឡើងកាន់តំណែងជាផ្លូវការនៅឡើយ យើងក៏នៅមិនទាន់ដឹងថាគាត់នឹងអនុវត្តនយោបាយបែបណានៅឡើយ ហើយគណៈរដ្ឋមន្រ្តីក៏នៅមិនទាន់រៀបចំរួចរាល់នៅឡើយដែរ។ តែយើងអាចមើលឃើញថា របៀបរៀបចំចាត់ចែងរដ្ឋាភិបាលរបស់លោក Obama មានលក្ខណៈខុសប្លែកពីប្រធានាធិបតីមុនៗ ពោលគឺមានលក្ខណៈបើកទូលាយ មិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬភេទ ទេ ធ្វើយ៉ាងណាឲ្យតែមានសមត្ថភាព។
សមាសភាពរដ្ឋាភិបាលលោក Obama មូលហេតុនៃការធ្លាក់ដាំដូងរបស់ទីផ្សារភាគហ៊ុនអន្តរជាតិ
នៅថ្ងៃព្រហស្បតិ៍នេះទីផ្សារភាគហ៊ុននៅអាស៊ីនិងនៅអឺរ៉ុបបានដាំដូងស្រុតចុះខ្លាំងដូចទីផ្សារភាគហ៊ុននៅ
Wall Street សហរដ្ឋអាមេរិកកាលពីម្សិលមិញដែរ។ ទាំងនេះជាសញ្ញានៃការបាត់បង់អស់រលីងទំនុកទុកចិត្តទៅលើសេដ្ឋកិច្ចពិភពលោក។
លោក Obama កំពុងឈឺក្បាលនឹងការរៀបចំគណៈរដ្ឋមន្រ្តី
ប្រធានាធិបតីអាមេរិកលោក Barak Obamaកំពុងឋិតក្នុងក្តីកង្វល់មួយដ៏ធំស្តីពីការរៀបចំគណៈរដ្ឋមន្រ្តីរបស់លោក។ វាជាកិច្ចការមួយសែនពិបាកព្រោះត្រូវឆ្លងកាត់ប្រព័ន្ធជ្រើសរើសមួយមានលក្ខណៈសាំញ៉ាំជាទីបំផុត។ អ្វីដែលគេបានដឹងជាមុនគឺលោកស្រី Hilary Clinton អាចទទួលមុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងជាលើកទីមួយឥស្សរជនសម្បុរខ្មៅម្នាក់នឹងអាចជ្រើស
តាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
តំបន់ទីបេ និងការប្រយុទ្ធទាមទារឯករាជ្យ
ថ្នាក់ដឹកនាំទីបេនិរទេសខ្លួនប្រមាណ៥០០នាក់បានជួបប្រជុំគ្នាតាំងពីថ្ងៃច័ន្ទម្សិលមិញនៅទីក្រុងDharamsala ឋិតនៅប៉ែកខាងជើងនៃប្រទេសឥណ្ឌា។ តើការប្រជុំរបស់ថ្នាក់ដឹកនាំទីបេនិរទេសខ្លួនលើកនេះមានកម្មវត្ថុអ្វីខ្លះ?
ការដើរថយក្រោយនៃសេដ្ឋកិច្ចជប៉ុន
ប្រទេសជប៉ុនដែលមានសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ទីពីរនៅលើពិភពលោកបានប្រកាសឲ្យដឹងជាផ្លូវការនៅថ្ងៃច័ន្ទនេះ
ថា សេដ្ឋកិច្ចជប៉ុនបានធ្លាក់ទៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចដើរថយក្រោយ។ តើមានមូលហេតុអ្វីខ្លះដែលបានបណ្តាលឲ្យសេដ្ឋកិច្ចជប៉ុនដើរថយក្រោយបែបនេះ?

តុល្យការនៃជំនួបG២០នៅសហរដ្ឋអាមេរិក កាលពីម្សិលមិញនៅទីក្រុង
Washingtonប្រមុខដឹកនាំប្រទេសមហាឧស្សហកម្មនិងប្រទេសកំពុងរីកចម្រើនហៅកាត់ថាក្រុម G20 បានសំរេចចុះហត្ថលេខាទៅលើផែនការណ៍សកម្មមួយនិងទៅលើគោលការណ៍មួយចំនួនដើម្បីដោះស្រាយ
វិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងត្រដខ្យល់ ។
យោធា SRI LANKA ប្រកាសថាវាយយកបានទីក្រុងយុទ្ធសាស្ត្រមួយរបស់ចលនាខ្លារំដោះTamoul
នៅថ្ងៃសៅរ៍នេះយោធាប្រទេស SRI LANKAប្រកាសថាវាយយកបានទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់របស់
ចលនាខ្លារំដោះTamoulដែលឋិតនៅប៉ែកខាងជើងនៃ កោះ។ នេះចាត់ទុកជាបរាជ័យមួយយ៉ាងដំណំរបស់
ពួកឧទ្ទាមTamoulដែលកាន់កាប់ទីក្រុងPooneryn តាំងពីឆ្នាំ១៩៩៣។
ជំនួបកំពូលនៅ Nice: អឺរ៉ុបនិងរុស្ស៊ីរត់ឱបគ្នាវិញឬ?
នៅថ្ងៃសុក្រនេះថ្នាក់ដឹកនាំកំពូលៗនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧និងថ្នាក់ដឹកនាំកំពូលនៃប្រទេស
Russieជួបប្រជុំគ្នានៅទីក្រុងNiceប្រទេសបារាំង។ សំណុំរឿងសំខាន់ជាងគេដែលត្រូវលើកយកមកជជែកគ្នាគឺអនាគតនៃទំនាក់ទំនងរវាងភាគីទាំងពីរ។ ទំនាក់ទំនងដែលបានស្គាល់ ភាពល្អក់កករ ខ្លាំងតាំងពីសង្គ្រាមរវាង RussieនិងGeorgieបានផ្ទុះឡើងកាលពីបីខែមុននេះមកម៉្លេះ។
រោងចក្រផលិតរថយន្តទូទាំងពិភពលោកកំពុងត្រដរខ្យល់
វិបត្តិហិរញ្ញវត្ថុ នៅពេលនេះបានរាលដាលទៅជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយបានបណ្តាលឲ្យរោងចក្រផលិតរថយន្តនៅទូទាំងពិភពលោកកំពុងត្រដរខ្យល់។
ជំនួប Bush និងObama:អន្តរកាលត្រជាក់ក្រៅ ក្តៅក្នុង
កាលពីម្សិលមិញលោក Georges Bush ប្រធានាធិបតីអាមេរិកាំងជិតអស់អាណត្តិបានជួបជាមួយ លោក Barack Obamaប្រធានាធិបតីដែលទើបបានជាប់ឆ្នោតថ្មីៗ អស់រយៈពេលជាងមួយម៉ោងនៅសេតវិមាន។ ការគួរសមដាក់ គ្នារវាងឥស្សរជនទាំងពីរមិនអាចបិទបាំងបានឡើយនូវការខ្វែងគំនិតគ្នាជុំវិញសំណុំរឿងមួយចំនួនដែលលោកBushត្រូវផ្ទេរប្រគល់ទៅលោកObama។

អ្នកស្រីកែវ ចន្ទបូរណ៍ថ្វីបើរស់នៅសហរដ្ឋអាមេរិក ឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីមាតុភូមិក៏ដោយ ក៏បេះដូង អារម្មណ៍ ចិត្តគំនិតអ្នកស្រីកែវ ចន្ទបូរណ៍ នៅកៀកកិតជិតប្រជាពលរដ្ឋខ្មែរជានិច្ច ហើយព្យាយាមបញ្ជូនអ្វីៗទាំងអស់នោះតាមរយៈសំណេរក្នុងប្រលោមលោក និងកំណាព្យមកទឹកដីកំណើតមិនឈប់ឈរ។ គិតមកទល់ពេលនេះក្នុងរយៈពេល៣ឆ្នាំអ្នកស្រីបានផ្ញើប្រលោមលោក និងកំណាព្យមកបោះពុម្ពនៅកម្ពុជាបានចំនួន១៧ហើយ នេះមិនទាន់គិតប្រលោមលោកខ្លី និងវែង អត្ថបទសិក្សា ព្រមទាំងអត្ថបទកំណាព្យ ដែលអ្នកស្រីបានសរសេរហើយចែកផ្សាយនៅសហរដ្ឋអាមេរិក និងនៅជំរំជនភៀសខ្លួនខាវអ៊ីដាងរាប់សិបទៀតផង។ ដើម្បីបានស្គាល់ច្បាស់អ្នកស្រីនិងស្នាដៃ មជ្ឈមណ្ឌលសម្លេងស្ត្រីខ្មែរបានជួបសម្ភាសអ្នកស្រីពេលអ្នកស្រីមកប្រទេសខ្មែរ និងជួបជាមួយអ្នកអានស្នាដៃអ្នកស្រី ព្រមទាំងអ្នកដែលពាក់ព័ន្ធទៀតផង។
ជាស្ត្រីខ្លាំងម្នាក់
"គេច្រើននិយាយថាមានតែបុរសទេដែលធ្វើការខ្លាំង ប៉ុន្តែខ្ញុំយល់ថាអ្នកស្រីកែវ ចន្ទបូរណ៍ខ្លាំងជាងបុរសទៅទៀត ព្រោះគាត់ធ្វើការគ្រប់៨ម៉ោងហើយនៅតែមានឱកាសឆ្លៀតនិពន្ធបាន រីឯស្នាដៃនោះទៀតសោត ក៏ច្រើនហើយមានគុណភាពខ្ពស់ នេះមកពីគាត់សំបូរគំនិតហើយចេះយកគំនិតទាំងនោះទៅច្នៃប្រឌិតបានយ៉ាងលឿន ប្រកបដោយទេពកោសល្យទៀតផង" នេះជាសំដីរបស់លោក ខូ តារាឬទ្ធិ នាយកសមាគមអក្សរសិល្ប៍នូហាច។ លោកបន្តទៀតថា អ្វីដែលធ្វើអោយលោកសរសើរបំផុតនោះគឺអ្នកស្រីកែវ ចន្ទបូរណ៍រស់នៅឯបរទេសសោះ តែអាចសរសេរពីស្រុកខ្មែរបានយ៉ាងល្អ។ ចំណែកឯនិស្សិត រឿត សុខុន ដែលកំពុងរៀននៅដេប៉ាម៉ង់អក្សរខ្មែរ មហាវិទ្យាល័យមនុស្ស និង សង្គមសាស្ត្រក៏បានសំដែងការសរសើរដែរថា អ្នកស្រីមិនដែលរៀនផ្នែកអក្សរសាស្ត្រសោះតែអាចសរសេរបានល្អ។
វិជ្ជមានហើយអហិង្សា
បើនិយាយពីឧត្ដមគតិដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញអោយអ្នកស្រីសរសេរទាំងលោកខូ តារាឬទ្ធិ ទាំងនិស្សិតដែលបានអានស្នាដៃអ្នកស្រីលើកឡើងដូចៗគ្នាថា អ្នកស្រីមានបំណងចង់អប់រំសង្គម ជាពិសេសដាស់តឿនយុវជន និងស្ត្រីអោយក្លាហាន ប្រើប្រាជ្ញាក្នុងការដោះស្រាយបញ្ហាផ្សេងៗដោយជៀសវាងហិង្សា។ ចំណុចមួយទៀតដែលអ្នកអានមើលឃើញគ្រប់គ្នាដែរនោះ គឺដំណោះស្រាយក្នុងរឿងរបស់អ្នកស្រីច្រើនតែវិជ្ជមាន ពោលគឺធ្វើអោយតួអង្គអាក្រក់ដឹងកំហុសខ្លួនហើយកែទៅជាមនុស្សល្អ រីឯតួអង្គល្អតែងតែអត់អោនសន្ដោសប្រណីដល់អ្នកធ្វើខុស ព្រមទាំងលើកទឹកចិត្តពេលគេកែខ្លួន។ គេកម្រឃើញណាស់តួអង្គអាក្រក់ត្រូវដាក់ទោសដោយជេរស្ដី ឬវាយដំ ឬសម្លាប់ចោល។ ដោយឡែកចំពោះស្ត្រីដែលសង្គមធ្លាប់វាយតម្លៃថាជាមនុស្សទន់ខ្សោយ អ្នកស្រីមានការយកចិត្តទុកដាក់ពិសេស។
ប្អូនប្រុស សំ អេងលាង រឿត សុខុន បញ្ជាក់ពីចំណុចនេះថា "អ្នកនិពន្ធកែវ ចន្ទបូរណ៍ ច្រើនលើកដំកើងតួស្ត្រី
ជាតួមានប្រាជ្ញា មានចំណេះវិជ្ជា ក្លាហាន តស៊ូ ហ៊ានប្រឈមមុខនឹងបញ្ហាមិនរាថយ ហើយដោះស្រាយបញ្ហាដោយអហិង្សា "អ្នកទាំងពីរបន្ថែមថា នេះបញ្ជាក់ថាអ្នកនិពន្ធមានបំណងចង់បំផុសអោយស្ត្រីយកគំរូតាមតួអង្គក្នុងរឿង។
បានមកពីលោកឪពុកនិងការងារ
អ្នកស្រីកែវ ចន្ទបូរណ៍ទទួលថាអ្នកស្រីពិតជាមានគំនិតនេះមែន ហើយក៏គឺជាគំនិតដែលជំរុញអោយអ្នកស្រីចងក្រងស្នាដៃទាំងអស់នោះដែរ។ អ្នកស្រីបានបញ្ជាក់ពីមូលហេតុដោយរំលឹកពាក្យប្រៀនប្រដៅរបស់ឪពុកថា "តាំងពីខ្ញុំនៅក្មេង លោកឪពុកខ្ញុំតែងណែនាំ
ថា កូនត្រូវធ្វើអោយគេខ្លាចហើយចង់ធ្វើអ្វីៗតាមបំណងយើង ទោះពេលនេះគេមិនបាននៅជាមួយយើងក៏ដោយ"។ អ្នកស្រីបន្ថែមថា អ្នកស្រីមានបំណងជួយប្រទេសជាតិតាមរយៈបណ្ដុះចំណេះដឹងដល់អ្នកអាន។ ក្នុងចំណុចដដែលនេះអ្នកនិពន្ធកែវ ចន្ទបូរណ៍លើកឡើងឥទ្ធិពលរបស់ការងារបច្ចុប្បន្នរបស់អ្នកស្រីដែលនាំអោយឈានដល់គោលដៅនេះ។ អ្នកស្រីរៀបរាប់ថាអ្នកស្រីធ្វើការនៅក្រសួងការពារសិទ្ធិកុមារដែលជាផ្នែកមួយរបស់តុលាការ ក្នុងរដ្ឋមីនីសូតាសហរដ្ឋអាមេរិកក្នុងតួនាទីជាអ្នកធ្វើរបាយការណ៍ស្ដីពីសកម្មភាពអប់រំរបស់តុលាការទៅលើអ្នកប្រព្រឹត្ត
ខុសមានមាតាបិតា យុវជននិងកុមារ និងស្ដីពីលទ្ធផលដែលទទួលបានពីការអប់រំនោះផងដែរ។ ការងារនេះធ្វើអោយអ្នកស្រីចេះវិធីសាស្ត្រក្នុងការអប់រំមនុស្សអោយកែខ្លួនដោយប្រើអហិង្សា។ ម៉្យាងទៀតនោះអ្នកស្រីមានសញ្ញាប័ត្រអនុបណ្ឌិត២គឺទីមួយខាងវិទ្យាសាស្ត្រអប់រំគ្រួសារ និងទី២ខាងសង្គមសង្គ្រោះ។
ក្រោយពីបានអាន លែងគិតដូចមុន
ជាលទ្ធផលនៃការប្រឹងប្រែងនេះលោកខូ តារាឬទ្ធិ លើកឡើងថា មានអ្នកមានវិបត្តិម្នាក់ចង់លោតទឹកសម្លាប់ខ្លួន ក្រោយពីបានអានប្រលោមលោកអ្នកស្រីហើយ ក៏ប្រែគំនិតលែងគិតដូចមុនទៅវិញ ហើយបានទូរស័ព្ទ ទៅជម្រាបអ្នកស្រីអំពីរឿងនេះ។ អ្នកស្រីកែវ ចន្ទបូរណ៍ រំលឹកបន្ថែមពីឥទ្ធិពលនៃស្នាដៃអ្នកស្រីថា "មានអ្នកអានម្នាក់ទូរស័ព្ទមកប្រាប់ខ្ញុំថា ចៅហ្វាយនាយគេមិនសូវនិយាយស្ដី មិនងាយញញឹមមុខក្រញូវគ្រប់ពេល ប៉ុន្តែតាំងពីបានអានប្រលោមលោករបស់អ្នកស្រីមកគាត់រូសរាយ និងចេះញញឹមជាងមុន"។
ទទួលការចាប់អារម្មណ៍ខ្ពស់ពីអ្នកអាន
អ្នកស្រីបញ្ជាក់ថាបច្ចុប្បន្ននេះក្នុងមួយថ្ងៃទទួលអ៊ីមែលយ៉ាងតិច២០ និយាយពីចំណាប់អារម្មណ៍របស់គេចំពោះ
ស្នាដៃអ្នកស្រី ហើយក៏ទទួលទូរស័ព្ទរៀងរាល់ថ្ងៃពីអ្នកអានដែរ។ នាងម៉េង ធីតាប្អូនថ្លៃអ្នកស្រី និងជាអ្នកជួយបោះពុម្ពសៀវភៅលើកឡើងថាបានទទួលទូរស័ព្ទជាច្រើនជាពិសេសគ្រូ និងសិស្សសំដែងការសរសើរ ហើយផ្ដាំអោយផ្ញើការសរសើរនោះទៅអ្នកនិពន្ធផង។ និស្សិតសំ អេងលាង ក៏និយាយពីចំណាប់អារម្មណ៍របស់និស្សិតភាគច្រើនដែរថា ពួកគេពេញចិត្តនឹងគំនិតអប់រំ ព្រមទាំងសិល្ប៍វិធីសរសេរប្រទាក់សាច់រឿងក្នុងប្រលោមលោករបស់អ្នកស្រីណាស់។ ក្រៅពីនេះអ្នកស្រីបានទទួលសំណៅរឿងពីស្រុកខ្មែរចំនួន៧០ ចង់អោយសរសេរទៅជាប្រលោមលោក អ្នកស្រី
បានពិនិត្យ៣០ទៅ៤០រឿងហើយ ឃើញរៀបរាប់តែការឈឺចាប់ តែពុំឃើញមានដំណោះស្រាយសោះ។ អ្នកស្រីបានកែសម្រួលសាច់រឿងដល់ទៅ៨០%ដើម្បីសរសេរអោយទៅជាប្រលោមលោក។ ជាមួយគ្នានេះដែរ អ្នកស្រីបានទទួលលិខិតសុំសិទ្ធិចុះផ្សាយប្រលោមលោករួមទាំងកំណាព្យក្នុងកាសែត និងព្រឹត្តិបត្រនានា។
ម្ចាស់សំណេរមកពីនាយសមុទ្រ
សំណេរមានសិល្ប៍
រាល់អត្ថបទ ជាពិសេសអក្សរសិល្ប៍ ទោះបីមានអត្ថន័យខ្លឹមសារល្អយ៉ាងណាក៏ដោយតែបើអ្នកនិពន្ធមិនចេះរបៀបសរសេរអោយទាក់ទាញចិត្តទេនោះ នោះអត្ថន័យខ្លឹមសារពុំអានបានទេ ពោលគឺគេមិនចង់អាន អានហើយមិនជក់បោះបង់លែងអាន ឫក៏អានហើយ
មិនរំភើបចិត្ត មិនមានឥទ្ធិពលអ្វីមកបញ្ជ្រាបចិត្តគំនិតគេអោយចង់ធ្វើតាមការអប់រំរបស់អ្នកនិពន្ធ ប៉ុន្តែស្នាដៃរបស់
អ្នកស្រី កែវ ចន្ទបូរណ៍ សុទ្ធតែត្រូវទទួលបានការសរសើរពីអ្នកអានថា ជាសំណេរមានសិល្ប៍។ និស្សិត សំ អេងលាង ដែលពេញចិត្តជាងគេរឿងសំនៀងស្នេហ៍កវី និស្សិត ណន់ ពៅចាន់ណារិន ដែលពេញចិត្តជាងគេរឿងអប្សរា និង រឿត សុខុន និយាយដូចៗគ្នាថាអ្នកស្រី កែវ ចន្ទបូរណ៍ ប្រើពាក្យសាមញ្ញក្នុងសំណេរគាត់ធ្វើអោយងាយយល់ហើយគាត់ចេះរៀបសាច់រឿងអោយប្រទាក់គ្នា អ្នកអានជក់ចិត្តចង់តាមដានរហូតដល់ចប់។ ប្អូនប្រុស សំ អេងលាង លើកបន្ថែមពីសិល្ប៍វិធីរបស់អ្នកនិពន្ធថា "ការសរសេររបស់គាត់ប្លែកពីការសរសេររបស់អ្នកនិពន្ធដទៃ គឺគាត់មិនសូវមានការរៀបរាប់ទេ តែក៏អាចធ្វើអោយអ្នកអានមើលឃើញដឹងយល់ពីទិដ្ឋភាពអ្វីមួយតាមរយៈការសន្ទនារបស់តួអង្គតែម្ដង"។
ចំណែកប្អូន រឿត សុខុនបញ្ជាក់បន្ថែមត្រង់ចំណុចនេះថា "អានសំណេរគាត់ហាក់ដូចឃើញអ្វីៗនឹងភ្នែក ទោះបីមិនមានការរៀបរាប់ក៏ដោយ ខ្ញុំយល់ថាទាំងនេះដោយសារអ្នកនិពន្ធប្រើវិញ្ញាណទាំង១០ដូចដែលបានចែងក្នុងមេរៀនរបស់គាត់គឺដោយសារសិល្ប៍វិធីដែលមានក្នុងសំណេរនេះហើយ ដែលបណ្ដាលអោយអ្នកអានរំភើបចិត្តហើយចង់កែខ្លួន ឬចង់ធ្វើតាមតួអង្គល្អក្នុងរឿង"។
មិនគិតបញ្ហាលុយកាក់ជាធំ
"ខ្ញុំយល់ថាអ្នកស្រី កែវ ចន្ទបូរណ៍ខិតខំសរសេរនេះ មិនមែនដើម្បីលុយឡើយ គឺដើម្បីផ្សព្វផ្សាយគំនិតគាត់ប៉ុណ្ណោះ។ បានជាហ៊ានថាដូច្នេះ មកពីគាត់ទូលាយណាស់ក្នុងការចែកចាយសៀវភៅជួនកាលអោយគេដល់ទៅ៥០០ក្បាលក៏មាន
" នេះជាសំដីរបស់លោក ខូ តារាឬទ្ធិ។
ចំណែកនាងម៉េង ធីតា ប្អូនថ្លៃរបស់អ្នកស្រីជាអ្នកទទួលបន្ទុកជួយបោះពុម្ពសៀវភៅអះអាងដូចជាលោកតារាឬទ្ធិដែរ អំពីដៃទូលាយក្នុងការចែកចាយសៀវភៅ នាងបញ្ជាក់បន្ថែមអំពីគុណសម្បត្តិនេះថា "បងមន្តបូរណ៍ មិនដែលយកលុយដែលលក់ចំណេញទៅវិញទេ គាត់អោយខ្ញុំទាំងអស់ ហើយបើគាត់យកទៅចែកគេប៉ុន្មាន គាត់បន្ថែមលុយសម្រាប់ទុកអោយខ្ញុំបោះពុម្ពទៀត។ តាំងពីឆ្នាំ២០០៤ ដែលគាត់ចាប់ផ្ដើមអោយខ្ញុំបោះពុម្ពសៀវភៅជូនគាត់ គាត់ដំកល់លុយ៥០០០ដុល្លារទុកអោយខ្ញុំ"។ និស្សិតសំ អេងលាង ក៏បានលើកឡើងដែរពីចិត្តទូលាយនេះ ដែលមិនត្រឹមតែចំពោះលុយកាក់ និងការចែកចាយសៀវភៅប៉ុណ្ណោះទេ អ្នកស្រីមិនដែលខ្វល់ពីការលួចចម្លងឡើយ អ្នកស្រីគិតតែធ្វើយ៉ាងណាអោយបានផ្សព្វផ្សាយស្នាដៃគាត់ប៉ុណ្ណោះ។ ក្រៅពីនោះគេឃើញអ្នកស្រី កែវ ចន្ទបូរណ៍ មានចិត្តអាណិតអាសូរចំពោះអ្នកលំបាក ឬក្រីក្រកម្សត់ទៀតផង។ លោក ខូ តារាឬទ្ធិរៀបរាប់ពីកាយវិការសប្បុរសរបស់អ្នកស្រីថា នៅក្នុងឱកាសចែករង្វាន់ជ័យលាភីអក្សរសិល្ប៍នូ ហាច កាលពីខែកក្កដា ឆ្នាំ២០០៧នេះ អ្នកស្រីបានអោយលុយ៥០ដុល្លារដល់សិស្សប្រុសម្នាក់ដែលខំធាក់កង់តាំងពីខេត្តព្រៃវែងមកភ្នំពេញ ដើម្បីចូលរួមប្រជុំដោយសារតែគ្មានលុយជិះឡានឈ្នួល។ឥឡូវនេះអ្នកស្រីកែវ ចន្ទបូរណ៍កំពុងចង់សង្គ្រោះសិស្សនារីម្នាក់ ដែលរៀនផងដាំត្រកួនចិញ្ចឹមបងប្អូនចំនួន៨នាក់ផង។ អ្នកស្រីចង់ជួយអោយនាងបានរៀនបន្តនៅមហាវិទ្យាល័យ។ អ្នកស្រីបានដឹងរឿងនេះដោយសារសិស្សនារីនោះចូលចិត្តការនិពន្ធហើយបានមកជួបអ្នកស្រីនៅសមាគមអក្សរសិល្ប៍នូ ហាច។ ចំនែកនាង ម៉េង ធីតា ជាប្អូនថ្លៃក៏ពោលសរសើរអ្នកស្រីដែរថាអ្នកស្រីបានជួយឧបត្ថម្ភអ្នកក្រ និងអ្នកពិការជាញយដង មួយដងអោយលុយ១០០.០០០រៀល។ក្រៅពីនេះគាត់តែងចែកចាយលុយដល់ក្មេងៗលក់នំនៅតាមតំបន់ទេសចរណ៍ទៀតផង។
ចេះនិពន្ធតាំងពីអាយុ៩ឆ្នាំ
"ខ្ញុំចេះនិពន្ធតាំងពីអាយុ៩ឆ្នាំ រឿងខ្លីដែលខ្ញុំតែងដំបូងគឺរឿងយក្សធាត់យក្សស្គម" អ្នកស្រីកែវ ចន្ទបូរណ៍រំលឹកពីការនិពន្ធក្នុងវ័យកុមាររបស់អ្នកស្រី ដោយទឹកមុខញញឹមទៀតថា ក្នុង១ខែអ្នកស្រីនិពន្ធរឿងទាំងនោះត្រូវបានចែកចាយអោយបងប្អូនមើលកម្សាន្ត។ អ្នកស្រីធ្វើបែបនេះរហូតដល់អាយុ១១ឆ្នាំ ទើបបែកគំនិតចេះរកកម្រៃពីការនិពន្ធ។ អ្នកស្រីនៅចាំច្បាស់ចំណុចនេះថា បន្ទាប់ពីអ្នកស្រីបានមើលកុនរឿង "លាហើយដួងតារា" មក ដោយមានពួកម៉ាកចង់អោយនិយាយរឿងនេះអោយអាន១នាក់តម្លៃ៥កាក់។ បន្ទាប់មកក៏បែកគំនិតយករឿងរបស់គេស្រាប់ មកតែងដោយកែចំណុចណាទុទ្ទិដ្ឋិនិយមទៅជាសុទិដ្ឋិនិយម និងកែចំណុចណាដែលខ្លួនមិនស្រលាញ់អោយមកតាមចិត្តរបស់ខ្លួនវិញ។ រឿងទាំងអស់នេះត្រូវយុវតី កែវ ចន្ទបូរណ៍ ជួលអោយសិស្សរៀននៅថ្នាក់ជាមួយ និងថ្នាក់ដទៃអានក្នុងតម្លៃ៥កាក់មួយនាក់។ ក្រោយមកកាន់តែបែកគំនិតក៏យករឿងទាំងនោះទៅអូសដោយម៉ាស៊ីនរ៉ូណេអូ១រឿង៥០ច្បាប់ ហើយយកទៅផ្ញើនឹងអ្នកលក់បបរបាញ់កាញ់ ដើម្បី ទុកអោយគេជួលមើល។ រឿងទាំងនេះមានពី១០ទៅ១៥ទំព័រ។ យុវតីធ្វើបែបនេះរហូតដល់អាយុ១៤ឆ្នាំទើបចាប់ផ្ដើមសរសេរដោយគំនិតខ្លួនឯង។ គឺជាសំណេរដៃដែលមានប្រមាណ៧០ទំព័រក្នុងរឿងនីមួយៗ។ ពេលនោះគឺជាសម័យលន់នល់។ ម្ដងនេះរឿងត្រូវបានដាក់នៅតាមតូបផ្សារអ្នកអានត្រូវអង្គុយអាននៅតូបមិនអោយយកទៅផ្ទះទេខ្លាចបាត់។ អ្នកស្រីសរសេររឿងបែបនេះបាន៤៣រឿង។ លុយដែលបានពីការជួលត្រូវសន្សំទុករហូតដល់បាន៣០០០រៀល អ្នកស្រីក៏ទិញម៉ូតូធុនសូឡិចមួយគ្រឿង។ គឺពេលនោះហើយដែលឪពុកអ្នកស្រីបានដឹងរឿងនេះ។ អ្នកស្រី កែវ ចន្ទបូរណ៍រំលឹកពីជំហររបស់ឪពុកថា "លោកឪពុកខ្ញុំដឹងថាខ្ញុំចូលចិត្តអាននឹងនិពន្ធ គាត់មិនហាមឃាត់ទេ
តែមិនអោយអាន និងនិពន្ធរឿងណានិយាយពីស្នេហាឡើយ ធ្វើតាមការណែនាំនេះខ្ញុំអានសៀវភៅគតិលោក ប៉ុន្តែក៏លួចអានសៀវភៅប្រលោមលោកដោយរូបភាពជាភាសាបារាំងឈ្មោះ "Nous deux" ផងដែរ។ នេះគឺជាការចាប់ផ្ដើមអោយខ្ញុំបែកគំនិតក្នុងការសរសេរកាន់តែច្រើន។ "អ្នកស្រី កែវ ចន្ទបូរណ៍ បន្តរៀបរាប់រឿងនិពន្ធរបស់អ្នកស្រីនៅសម័យប៉ុល ពតថា នៅពេលនោះអ្នកស្រីជួបការលំបាកវេទនាដូចពលរដ្ឋខ្មែរដទៃទៀតដែរ ប៉ុន្តែនៅតែអាចឆ្លៀតនិទានរឿងអោយពួក
ឈ្លបស្ដាប់ ដើម្បីដូរយកត្រីងៀត ហើយអ្នកស្រីបានលួចសរសេរទំនុកច្រៀងបាន២០បទ។ លុះដល់ឆ្នាំ១៩៧៩ ជាជនភៀសខ្លួននៅជំរំខាវអ៊ីដាង អ្នកស្រីបាននិពន្ធប្រលោមលោក៤រឿងនិងល្ខោននិយាយ៤រឿងហើយជួលអោយគេមើលតម្លៃ១ដង១បាត។ ក្នុងមួយខែអ្នកស្រីរកបានពី២០០ទៅ៣៥០បាត។ ចាប់ពីឆ្នាំ១៩៨០ក្រោយពេលមកដល់សហរដ្ឋអាមេរិក អ្នកស្រីឈប់និពន្ធអស់រយៈពេល២ឆ្នាំដោយជាប់រៀន នៅនិពន្ធតែកំណាព្យខ្លីៗប៉ុណ្ណោះ។ ចាប់ពីឆ្នាំ១៩៨២អ្នកស្រីចាប់ផ្ដើមសរសេរឡើងវិញ។មកទល់ពេលនេះអ្នកស្រីសរសេរបាន១៣៧រឿងប្រលោមលោក កំណាព្យ៥០០ និងអត្ថបទសិក្សាខ្លីៗមួយចំនួន។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះក្នុង១ខែ អ្នកស្រីអាចសរសេរបានប្រលោមលោកមួយ។ អត្ថបទទាំងនោះមានចុះក្នុងព្រឹត្តិបត្រសមាគមខ្មែរ ព្រឹត្តិបត្រទស្សនៈខ្មែរនៅសហរដ្ឋអាមេរិក និងកាសែតកោះសន្តិភាពនៅប្រទេសកម្ពុជា។
និយាយពីការផ្សព្វផ្សាយស្នាដៃទាំងនោះវិញ នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០០២មក អ្នកស្រីផ្សាយតាមអ៊ីនធឺណិត ក្រោយពីទទួលពាក្យសុំទិញហើយអ្នកស្រីផ្ញើរឿងតាមប្រៃសណីយ៍ លក់ក្នុងតម្លៃ១០ដុល្លារ។ សៀវភៅទាំងនោះបោះពុម្ពដោយខ្លួនឯង។ ដោយអ្នកអាននៅស្រុកខ្មែរមួយចំនួនទាមទារ ចាប់ពីឆ្នាំ២០០៤មកអ្នកស្រីក៏ផ្ញើសំណៅអោយប្អូនថ្លៃបោះពុម្ពនៅស្រុកខ្មែរ។ ក្នុងចំណុចនេះនាង ម៉េង ធីតា ជាប្អូនថ្លៃ ហើយជាអ្នកជួយយកសៀវភៅទៅបោះពុម្ព និងដាក់លក់បានបញ្ជាក់ថាចំនួនបោះពុម្ពមានពី១.០០០ ទៅ១.៥០០ច្បាប់
ក្នុង១រឿង ហើយមានប្រលោមលោក៣រឿង បានបោះពុម្ពលើកទី២ គឺរឿងផ្កាយវង្វេងមេឃ ក្លិនផ្កានារតី
និងនិស្ស័យស្នេហ៍។ នាងនិយាយថាសៀវភៅរបស់អ្នកស្រីលក់ដាច់ជាងមុន តូបសៀវភៅខ្លះសុំទិញបន្ថែម។
សាមញ្ញហើយរួសរាយ ជាមួយគ្នានឹងកិត្តិសព្ទល្អដែលអ្នកផងផ្ដល់ជូនអ្នកស្រីតាមរយៈស្នាដៃនិពន្ធអ្នកស្រីកែវ ចន្ទបូរណ៍ នៅមានគុណសម្បត្តិមួយទៀតដែលអ្នកផងសរសើរថា គឺជាស្ត្រីសាមញ្ញទាំងឫកពា ទាំងសំលៀកបំពាក់ ហើយមានសំដីរូសរាយរាក់ទាក់ទៀតផង។ កញ្ញា ណន់ ពៅចាន់ណារិន លាន់មាត់ថា "គាត់យកចិត្តទុកដាក់ក្នុងការចែកចាយចំណេះដឹងដល់គេណាស់ ក្នុងពេលគាត់ផ្ដល់មេរៀនស្ដីពីវិញ្ញាណ
ទាំង១០ នៅដើមខែកក្កដា ទៅពុទ្ធសាសនបណ្ឌិត ខ្ញុំឃើញថាគាត់រីករាយនឹងសំនួររបស់សិស្សណាស់ ហើយខិតខំពន្យល់អោយទាន់អ្នកសួរ ខ្ញុំរំភើបចិត្តចំពោះសីលធម៌និងគុណធម៌របស់គាត់ជាពន់ពេក"។ និស្សិតរឿត សុខុននិយាយពីទំនាក់ទំនងជាមួយអ្នក និពន្ធ កែវ ចន្ទបូរណ៍ ថា "ខ្ញុំមិនដែលស្គាល់អ្នកស្រីទេ ដោយសារចាប់អារម្មណ៍ខ្លាំងលើស្នាដៃគាត់ ខ្ញុំបានផ្ញើអ៊ីមែលទៅ គាត់ក៏ទូរស័ព្ទមកខ្ញុំនិយាយស្និទ្ធស្នាលហាក់ដូចស្គាល់គ្នាយូរហើយ គាត់ហៅខ្ញុំថាកូនៗ ហើយទូរស័ព្ទម្ដង១ម៉ោងក៏មានដែរ"។
ព្រោះតែសរសេរពីទីឆ្ងាយ និងធ្វើការតែម្នាក់ឯង
ទន្ទឹមនឹងទទួលការកោតសរសើរ អ្នកស្រីក៏ទទួលការទិតៀនមួយចំនួនដែរ។ លោកខូ តារាឬទ្ធិនិយាយថា "ដោយសារសរសេរពីទីឆ្ងាយ មានអន្លើខ្លះអ្នកស្រីបង្ហាញមិនទាន់ដល់ស្ថានភាពពិតនៃប្រទេសខ្មែរទេ ហើយក៏មានចំណុចខ្លះ សរសេរមិនត្រូវនឹងស្ថានភាពសង្គមខ្មែរដែរ"។ ចំណែកកញ្ញា ណន់ ពៅចាន់ណារិន និស្សិតមហាវិទ្យាល័យ មនុស្សសាស្ត្រ និងសង្គមសាស្ត្រក៏មានយោបល់ដូចលោក ខូ តារាឬទ្ធិដែរនាងបន្ថែមថា រឿងខ្លះអ្នកនិពន្ធបង្ហាញសង្គមខ្មែរមិនច្បាស់ ហើយជួនកាលដំណោះស្រាយមិនសូវសមទៀតផង។ ត្រង់ចំណុច "មិនសូវសម" នេះនិស្សិត សំ អេងលាង លើកឧទាហរណ៍បញ្ជាក់ថា "ដូចជាក្នុងរឿង អំបែងអណ្ដែត អ្នកនិពន្ធសរសេរមិនសមត្រង់កន្លែងធ្វើបាបតួដែលធ្លាប់ជាតួកាចឆ្នាសឆើតឆាយដែរនោះ បែរជាមិនឃើញតួនោះរើបម្រាស់អ្វីសោះ ម្យ៉ាងទៀតក្នុងរឿងដដែលបងបង្កើតមិនស្គាល់ប្អូនរបស់ខ្លួន ដោយគ្រាន់តែប្អូននោះត្រូវកាត់សក់និងកែប្រែមុខមាត់រូបរាងបន្តិចបន្តួចប៉ុណ្ណោះ"។ ក្នុងរឿងអំបែងអណ្ដែតដដែល
និស្សិត រឿត សុខុន ក៏ចង់បង្ហាញពីចំណុចដែលខ្លួនមិនពេញចិត្តដែរថា ក្រៅពីការសរសេរខុសអក្ខរាវិរុទ្ធខ្លះក្នុងរឿងនេះអ្នកនិពន្ធបង្អាប់បុរសពេក ធ្វើអោយតួអង្គនេះមិនមានប្រាជ្ញាសោះ ប្រើតែកម្លាំងបាយសុទ្ធសាធ។ ក្នុងផ្នែកអត្ថរូបវិញ និស្សិត សំ អេងលាង និងរឿត សុខុន និយាយពីអត្ថបទកំណាព្យថា "កំណាព្យរបស់អ្នកស្រីខ្លី មានខ្លឹមសារទូលាយក្នុងការទិតៀនសង្គម ប៉ុន្តែគួរអោយស្ដាយ ដោយល្បះខ្លះមានចុងជួនមិនត្រូវដែលអាចផ្ដល់ជាគំរូអាក្រក់"។ ចំណែក កញ្ញា ណន់ ពៅចាន់ណារិនវិញ ទន្ទឹមនិងការកោតសរសើរល្បឿននៃការសរសេរ នាងមានយោបល់ថា បន្ទាប់ពីពេលសរសេរហើយ ប្រសិនបើអ្នកស្រីកែលំអអត្ថបទអោយបានច្រើនដង ប្រហែលជាស្នាដៃអាចបានល្អជាងនេះ។ និស្សិត អេងលាង ក៏ចង់អោយអ្នកស្រីបង្អន់ល្បឿនសរសេរបន្តិចដែរ ដោយមានយោបល់ថា ការសរសេរលឿនរបស់អ្នកស្រី ជួនកាលធ្វើអោយឃ្លាខ្លះមិនសូវពីរោះហើយជាន់គ្នាផងក៏មានដែរ។ ចំពោះការទិតៀននេះ អ្នកស្រីបានពោលថា អ្នកស្រីនឹងទទួលហើយខិតខំកែលំអ ព្រោះនោះគឺជាការចំណេញមួយទៀត។ អ្នកស្រីបញ្ជាក់ជាចុងក្រោយថា ក្រៅពីបានឱកាសជួយមាតុភូមិតាមរយៈការបណ្ដុះចំណេះដឹងដោយប្រើសិល្ប៍វិធី អ្នកស្រីបានចំណេញច្រើន
ពីការសរសេរនេះគឺបានសប្បាយសម្រាប់ខ្លួនឯង ដោយបានធ្វើអ្វីតាមចំណង់ចំណូលចិត្តរបស់ខ្លួន បានហាត់
គំនិតប្រាជ្ញាទន្ទឹមគ្នានឹងការហាត់ប្រាណ ហើយក៏បានប្រាក់សម្រាប់ចិញ្ចឹមក្រុមគ្រួសារនៅឯប្រទេសខ្មែរផងដែរ។ គឺហេតុនេះហើយបានជាអ្នកស្រីគិតថា តទៅអនាគតអ្នកស្រីនឹងបន្តការនិពន្ធដោយខំរកគំនិតប្លែករហូត គឺរឿងមួយឧត្ដមគតិមួយ។
ចំពោះការខ្វះខាតនេះជាយោបល់រួមលោក ខូ តារាឬទ្ធិ អះអាងថាជារឿងតិចតួចប៉ុណ្ណោះ ព្រោះក្នុងការបោះពុម្ពអ្នកស្រីម្នាក់ឯងធ្វើជាអ្នកនិពន្ធផង រៀបរៀងផងនិងពិនិត្យអក្ខរាវិរុទ្ធផងមិនអាចបានគ្រប់ជ្រុងជ្រោយឡើយ។ លោកបញ្ជាក់ថាជាធម្មតាលុះត្រាតែមាន
ទាំង៣ផ្នែកនេះ ទើបរាល់ស្នាដៃពេលបោះពុម្ពចេញទៅបានល្អ។
ចំពោះរាល់យោបល់អ្នកអាន អ្នកស្រីនិយាយថា ប្រសិនបើជាការសរសើរនោះគឺជាការលើកចិត្ត តែបើជាការទិតៀនប្រាប់ពីចំណុចខ្សោយវិញនោះអ្នកស្រីពេញចិត្តទទួលដើម្បីកែលំអ។

ពេលបានជួបភ័ក្ត្រជំពាក់ស្នេហ៍ ពៅល្អដូចខែពេញវង់សោភា
បេះដូងបងឆ្លាក់រូបស្រស់ពុំងារ ក្នុងដួងទ័យាជាគូរនែបនិត្យ ។
មិនទាន់យល់ប្រាណបានត្រឹមស្រមោល ឱរាតែលតោលនឹកកែវវរមិត្រ
បងសូមស្រែកច្រៀងផ្ញើសៀងដួងចិត្ត សារភាពការពិតឲ្យស្រីបានដឹង ។
ស្រស់អើយអើយស្រស់មាសមុំធីតា ទទួលផងណាបេះដូងបងហ្នឹង
កាត់ផ្ញើជូនអូន ឱ!កែវព្រលឹង រៀមសូមដណ្ដឹងអូនហ្នឹងជាគូរ ។
ឆ្លើយចាសណាអូនកុំឲ្យបងខក ផ្សងថែត្របកផ្កាស្រស់ផង់ផូរ
ឧបសគ្គយ៉ាងណាបងស្ម័គ្រផ្ដាច់ប្ដូរ យកអូនជាគូរួមជីវិតរៀងអើយ ។
បទពាក្យប្រាំពីរ
ព្រលឹមមិនទាន់លាន់វាចា ស្លៀកពាក់ហ៊ឺហាការប្រញាប់
ទូរស័ព្ទទាក់ទងឆ្លងសាសព្ទ ដំណើរស្វាហាប់ញាប់សេចក្តី ។
ទឹកមុខញឹមញែមក្លែមសម្រស់ ស្រស់បស់ជិះឡានទំនើបថ្មី
ចេញចូលគ្រប់ច្រកមៀងមើលដី ធ្វើហីអួតរឹកខ្មឹកគ្រាន់បើ ។
ប្រឹងស្តីបូរបាច់ប៉ាច់កោកៗ ថ្លៃថោកតថ្លៃកោតសរសើរ
បំពង់កប្រេះស្លេះក៏កើរ ប្រើទាំងទឹកមាត់ហួតស្ងួតខះ ។
ចាក់ចេកចាក់ស្ដរទាំងសងខាង អះអាងជំនួសអ្នកជាម្ចាស់
បបូរមាត់ផ្ទាត់ស្ទាត់ច្បាស់ៗ ព្រោះតែឈ្លក់ក្រាស់ខ្មាសដុល្លារ ។
យប់ថ្ងៃមិនខ្វល់នយោបាយ ព្រួយខ្វាយតែរឿងប្រឹងចរចា
មិនរើសដីក្រុងស្រែចម្ការ អោយតែថាលក់ទាក់ម៉ូយទិញ ។
របរយកមាត់ធ្វើជាដើម ទុនទឹកមាត់ផ្សើមជួសទំនិញ
ប្រើតែវោហារចាយពណ៏ធ្មេញ ផលវិញចំណេញមិនដែលខាត ។
គិតទៅគួរស្ងើចភើចសរសើរ ជើងដើរដៃបោយរួយអណ្តាត
ប្រឹងគួកជេដីស្តីមិនស្កាត សង្វាតស្កៀបតែរឿងដុល្លារ ។

ព្រះពុទ្ធសាសនាកម្ពុជានៅពុំទាន់អាចងើបឡើងវិញពីការលុបបំបាត់របស់ពួកខ្មែរក្រហមបានទេ បើទោះជាព្រះសង្ឃជាច្រើនអាចឆ្លងផុតពីអំពើគួរអោយភ័យខ្លាចជាច្រើនឆ្នាំនៃរបបនេះក៏ដោយ។
តាមពិតទៅ ព្រះសង្ឃដែលមានចំណេះវិជ្ជាជ្រៅជ្រះ ភាគច្រើនជាព្រះសង្ឃចាស់ៗ ហើយ
បើទោះជាមិនត្រូវអស់ជីវិតនឹងគ្រាប់កាំភ្លើង ក៏ត្រូវអស់ជីវិតនឹងទុរ្ភិក្ស ជំងឺ ឬក៏ការអស់កម្លាំងដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានសៀវភៅណាមួយនិយាយពី«ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត»នោះឡើយ។ អ្នកស្រាវជ្រាវអៀន ហារី សាស្រ្តាចារ្យសិក្សាពីព្រះពុទ្ធសាសនានៅមហាវិទ្យាល័យខមប៊្រីយ៉ា (Cumbria) នៅប្រទេសអង់គ្លេស បានជួសឡើងវិញនូវការបំភ្លេចនេះ តាមរយៈការបោះពុម្ពផ្សាយសៀវភៅមួយក្បាលក្រោមចំណងជើងថា «ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត» ដោយសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា( DC-Cam)។ ព្រះសង្ឃត្រូវគេចាប់ផ្សឹក វត្តអារ៉ាមប្រែក្លាយជាកន្លែងផ្សេងៗតាមតម្រូវការបដិវត្តន៍ រូបបដិមាត្រូវបានគេលួចឬបំផ្លាញ... : សាសនាមិនមានសិទ្ធិមានវត្តមាននៅក្នុងរជ្ជកាលបង្ហូរឈាម និងលទ្ធិបំផ្លាញបដិមារបស់ពួកខ្មែរក្រហមនោះទេ។ លោកអៀន ហារី ពណ៌នាគួរអោយចាប់អារម្មណ៍ និងច្បាស់លាស់ពីព្រះពុទ្ធសាសនានៅក្នុងសម័យកាលដ៏វឹកវររបស់ពួកខ្មែរក្រហម។
នយោបាយដំបូងនៃការទាក់ទាញព្រះសង្ឃ
ក្រសួងធម្មការ និងសាសនាក្នុង«តំបន់រំដោះ»ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ១៩៧៤ បន្ទាប់ពីពួកខ្មែរក្រហមត្រូវប្រឈមមុខនឹងអប្រជាប្រិយភាព ដោយសារតែការឃោសនាប្រឆាំងនឹងពុទ្ធសាសនារបស់ពួកកុម្មុយនីស្ត ចន្លោះឆ្នាំ១៩៧២និង១៩៧៣នៅក្នុងតំបន់
«រំដោះ» នេះនិងការដាក់ទណ្ឌកម្មទៅលើព្រះសង្ឃ (បង្ខំអោយលាចាកសិក្ខាបទ) ព្រមទាំងការរិះគន់ព្រះសង្ឃថាជា«ព្រះសង្ឃសុំទាន» ឬរិះគន់ថាព្រះពុទ្ធសាសនាមិនមានលក្ខណៈជាតិនិយម ព្រោះសាសនានេះមាន«ដើមកំណើតមកពីប្រទេសឥណ្ឌ និងឆ្លងកាត់តាមប្រទេសថៃ»។ ការបង្កើតក្រសួងនេះគឺដើម្បីបញ្ចុះបញ្ចូលព្រះសង្ឃអោយស្រឡាញ់របបកុម្មុយនីស្ត និងចុះចូលជាមួយពួកគេ (ដោយពួកគេបានលើកសរសើរពីប្រភពជាកសិកររបស់ព្រះសង្ឃ) ហើយយកព្រះសង្ឃធ្វើជាឧបករណ៍ឃោសនា។ ប្រតិបត្តិការបានជោគជ័យ ការរិះគន់ក៏ឈប់...
មួយរយៈក្រោយមក នៅថ្ងៃទី១៧ មេសា ១៩៧៥ អៀង សារី ដែលជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់ប៉ុល ពត បានប្រកាសថា សេរីភាពសាសនានឹងត្រូវបើកទូលាយដល់ក្រុមសាសនិកទាំងអស់នៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យថ្មី។ ក្រោយមក សេរីភាពនេះត្រូវបានធានានៅក្នុងមាត្រា២០នៃច្បាប់រដ្ឋធម្មនុញ្ញដែលបានប្រកាសឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ (សូមអានអត្ថបទភ្ជាប់នៅខាងក្រោម)។ ប៉ុន្តែនេះជាការសន្យាមួយដែលមានតែនៅលើក្រដាសប៉ុណ្ណោះ...។ ព្រះសង្ឃត្រូវគេចាប់ផ្សឹកទាំងអស់ ហើយជួនកាលត្រូវបានគេសម្លាប់ និងដកហូតឋានៈសំខាន់នៅក្នុងសង្គមខ្មែរថែមទៀត។ ព្រះសង្ឃជាច្រើនត្រូវគេបង្ខំអោយរៀបការ។ នេះជាឆន្ទៈនៃរបបមួយដែលបន្តុះបង្អាប់បុព្វជិតដែលចូលរួមជាមួយរបបចាស់ ដើម្បីបំបាក់មុខពួកខ្មែរក្រហម និងជារបបមួយដែលចង់បានភាពដូចគ្នាឥតខ្ចោះនៅក្នុងសង្គម។

ព្រះសង្ឃបដិវត្តន៍
នៅពេលខ្មែរក្រហមបានអំណាច ព្រះសង្ឃគឺជាក្រុមបញ្ញវ័ន្តកម្ពុជា។ ដូច្នេះលោកអៀន ហារី ពន្យល់ថា វាធម្មតាទេដែលព្រះសង្ឃបានអភិវឌ្ឍគំនិតជឿនលឿននិយម និងនយោបាយនោះ។ «ព្រះសង្ឃខ្លះបានសម្រេចចិត្តយ៉ាងឆាប់រហ័សចូលរួមជាមួយក្រុមទ័ពព្រៃកុម្មុយនីស្ត ព្រោះព្រះអង្គត្រូវបានអូសទាញ តាមរយៈគំនិតជឿនលឿននិយមរបស់ព្រះសង្ឃ ដែលជាអ្នកនាំមកនូវភាពប្រសើរឡើងនៃស្ថានការណ៍។ គេអាចប្រដូចព្រះសង្ឃនឹងនិស្សិតនៅក្នុងបដិវត្តន៍ខែឧសភា ឆ្នាំ១៩៦៨នៅប្រទេសបារាំងដែរ។ និស្សិតទាំងនោះមានវ័យក្មេង មានចំណេះដឹង ហើយដឹងច្បាស់ពីអ្វីដែលកើតឡើងនៅក្នុងប្រទេសពួកគេ។ ដូច្នេះ ពួកគេចង់កែប្រែសង្គម។ ប៉ុន្តែព្រះពុទ្ធសាសនាក៏មានបំណងធ្វើអោយមានការកែប្រែដែរ តែក្នុងអារម្មណ៍ផ្លូវចិត្ត។ ព្រះសង្ឃ និងជនកុម្មុយនីស្តមានការវិភាគឃើញដូចគ្នាពីចក្រពត្តិនិយម។ នៅដើមឆ្នាំ១៩៧០ វាមិនមែនជារឿងកម្រទេដែលគេឃើញព្រះសង្ឃអានសៀវភៅកុម្មុយនីស្ត ដូចជាសៀវភៅក្រហមរបស់ម៉ៅ សេងទុង ជាដើម»។
ហេតុនេះ ព្រះសង្ឃមួយចំនួនគឺជាអ្នកគាំទ្របដិវត្តន៍តាំងពីពេលដំបូងៗម៉្លេះ ហើយបង្រៀនបន្តពីគោលការណ៍បដិវត្តន៍។ ចំណុចមួយនៃការឃោសនារបស់ពួកខ្មែរក្រហម គឺធ្វើយ៉ាងណាជំរុញព្រះសង្ឃក្មេងៗអោយលាចាកសិក្ខាបទ ដើម្បីចូលបម្រើទ័ពបដិវត្តន៍។

លោក អៀន ហារី បានអោយដឹងថា ព្រះសង្ឃធម្មតាៗត្រូវបានគេបញ្ចុះបញ្ចូលថា បក្សកុម្មុយនីស្តកម្ពុជាការពារទឹកដីកម្ពុជា និងសាសនាពីការឈ្លានពានបរទេស។ នៅក្នុងតំបន់«រំដោះ»ដែលបានធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម មុននឹងការក្តោបក្តាប់ប្រទេសទាំងមូល គេតែងតែឃើញព្រះសង្ឃមានសង្ឃដីកាដំបូងគេនៅពេលមានកិច្ចប្រជុំនយោបាយ គឺមុនពួកកម្មាភិបាល។
ព្រះសង្ឃដូចជាព្រះសង្ឃចាស់ៗ គឺប្រសប់បញ្ចុះបញ្ចូលកសិករ ព្រោះសង្ឃដីកាព្រះសង្ឃងាយស្រួលបញ្ចុះបញ្ចូលប្រជាពលរដ្ឋច្រើនជាងសុន្ទរកថាកុម្មុយនីស្តត្រង់ៗរបស់កម្មាភិបាល។ ដូច្នេះ ព្រះសង្ឃបានជួយដល់ការត្រួសត្រាយផ្លូវនៃជ័យជំនៈរបស់ពួកខ្មែរក្រហម។
វត្តអារ៉ាមងាកចេញពីតួនាទីដើមពួកកុម្មុយនីស្ត ក៏ដូចជាសាធារណរដ្ឋខ្មែររបស់លន់ នល់មុនដែរ
ពួកគេយល់ឃើញថា វត្តអារ៉ាមគឺជាទីកន្លែងការពារដ៏ល្អសម្រាប់មូលដ្ឋានទ័ព។ ចន្លោះពីខែតុលា និងខែធ្នូ ឆ្នាំ១៩៧៥ វត្តអារ៉ាមស្ទើរតែទាំងអស់ដែលនៅមាននៅកម្ពុជា ត្រូវបានបិទទ្វារ។ លោក អៀន ហារី បានលើកឡើងថា ពួក
ខ្មែរក្រហមប្រើវត្តអារ៉ាមជាកន្លែងហ្វឹកហាត់ អប់រំកែប្រែ កន្លែងជួសជុលយានយន្ត ច្បារបន្លែ ឃ្លាំងអាវុធ កន្លែងចិញ្ចឹមសត្វ ឬជាមណ្ឌលធ្វើទារុណកម្ម និងសម្លាប់មនុស្ស។ ជួនកាល វត្តអារ៉ាមត្រូវបានគេវាយបំបាក់ដើម្បីយកធ្វើជាគ្រឿងសំណង់។
បំផ្លាញរាល់ដានព្រះពុទ្ធសាសនាបើទោះជាខ្មែរក្រហមបានដកបដិមាមាសចេញពីវត្តអារ៉ាមនានាយ៉ាង
យកចិត្តទុកដាក់ក៏ដោយ ក៏ជានិច្ចកាល បដិមាធ្វើពីស៊ីម៉ង់ត៍គេចមិនផុតពីការវាយកម្ទេចទេ តាមពាក្យស្លោកបដិវត្តន៍ : «ប្រសិនបើមិត្តវាយកម្ទេចពុទ្ធបដិមាមួយ មិត្តនឹងចំណេញបានស៊ីម៉ង់ត៍មួយបាវ»។
ប៉ុន្តែ អ្នកភូមិមួយចំនួននៅតែអាចលាក់វត្ថុសាសនាបាន ហើយអាចការពារផុតពីការបំផ្លិចបំផ្លាញ។ ក៏ដូចនៅក្នុងគ្រប់ប្រព័ន្ធអំណាចផ្តាច់ការដែរ ពិធីដុតភ្លើងបូជាយញ្ញបានធ្វើអោយគម្ពីរមួយចំណែកយ៉ាងធំបាត់បង់អស់ រីឯសំណេរនៅលើសាស្រ្តាស្លឹករឹតវិញ បើមិនត្រូវគេដុតបំផ្លាញនៅដើមដំបូងនារបបនេះទេ ក៏ត្រូវគេយកទៅប្រើសម្រាប់ធ្វើថ្នាំដែរ។
បើទោះជាព្រះពុទ្ធរូប និងវត្ថុសាសនាផ្សេងទៀតបានទទួលរងនូវការបំផ្លាញដោយដៃពួកខ្មែរក្រហម ក៏ដូចជាគ្រឹះស្ថានសាសនាជាច្រើនទៀតក៏ដោយ ក៏ វាហាក់ដូចជាទង្វើទាំងនេះមិនមែនកើតចេញពី
សារាចររួមមួយនោះទេ។

អវត្តមាននយោបាយសាសនាពិតប្រាកដរបស់អង្គការគ្មានសំណៅណាមួយបង្ហាញពីការសម្រេចរបស់អង្គការ
ក្នុងការបំផ្លាញវត្តអារ៉ាម ឬលុបបំបាត់បុព្វជិតពុទ្ធសាសនាត្រូវបានគេរកឃើញនោះទេរហូតមកដល់ថ្ងៃនេះ។
លោកអៀន ហារី វិភាគថា៖ «បើតាមទស្សនៈលេនីន គេមិនចាំបាច់និយាយពីសាសនាទេ ពីព្រោះ
តែកាលណាមានបដិវត្តន៍កើតឡើង បញ្ហាសេដ្ឋកិច្ចកើនឡើងហើយ គឺគ្មានកន្លែងនៅសល់សម្រាប់សាសនាទៀតទេ សាសនាគឺត្រូវតែស្លាប់ដោយឯកឯង។ គ្រប់យ៉ាងស្ថិតក្រោមការត្រួតពិនិត្យ ហើយសាសនាបាត់បង់គ្រឹះរបស់ខ្លួន។
ដូច្នេះ ពួកខ្មែរក្រហមមិនចាំបាច់រៀបចំនយោបាយសាសនាទេ»។
ម្យ៉ាងវិញទៀត លោកបន្ថែមថា បើទោះជាមេដឹកនាំ ដូចជាលោកខៀវ សំផនជាដើម ប្រកាសជាចំហប្រឆាំងនឹងព្រះពុទ្ធសាសនាក៏ដោយ ក៏អ្នកផ្សេងទៀតដូចជាប៉ុល ពត អៀង សារី ឬនួន ជា ជាដើមមិនបានបង្ហាញការច្រានចោលសាសនានៅពេលដំបូងនៃរបបរបស់ពួកគេនោះទេ។
គ្រប់យ៉ាងគឺអាស្រ័យនឹងបុគ្គលម្នាក់ៗ ។ នៅតាមទីកន្លែងផ្សេងៗ អាកប្បកិរិយាចំពោះបុព្វជិតគឺមានលក្ខណៈខុសគ្នា។ នៅថ្នាក់មូលដ្ឋាន ប្រធានមូលដ្ឋានមួយចំនួនបង្ហាញទឹកចិត្តអាណិតអាសូរចំពោះព្រះសង្ឃ បើទោះជាលោកសឹក ហើយក៏ដោយ។ ជាទូទៅ មេខ្មែរក្រហមតូចតាចអនុវត្តតាមបញ្ជា ពួកគេមិនប្រថុយនឹងតវ៉ានោះទេ ដោយខ្លាចត្រូវប្រឈមមុខនឹងការសងសឹកធ្ងន់ធ្ងរ។

ព្រះសង្ឃមិនហ៊ានប្រឆាំងនឹងបញ្ជាថ្មី

ការរើបំរះគឺមានតិចតួចណាស់ ហើយជានិច្ចអ្នកធ្វើការតវ៉ាច្រើនជាព្រះសង្ឃចាស់ៗ មានឋានៈខ្ពស់។ ឧទាហរណ៍ព្រះសង្ឃទាំងនេះបានព្យាយាមប្រឆាំងនឹងការប្រមាថវត្តអារ៉ាមរបស់ព្រះអង្គ។ ជាទូទៅ ព្រះសង្ឃទាំងនេះមិនត្រូវគេសម្លាប់ដោយសារជាព្រះសង្ឃទេ តែគឺដោយសារមិនព្រមស្តាប់តាមបង្គាប់
របស់ពួកខ្មែរក្រហម (សឹក រៀបការ សម្លាប់សត្វ ឬពីព្រោះព្រះសង្ឃមានៈចង់បន្តប្រតិបត្តិព្រះពុទ្ធសាសនា)។
លោកអៀន ហារី វាយតម្លៃថា បើទោះជាមានព្រះសង្ឃមិនជាច្រើនដែលចុះញ៉មនឹងពួកអាវខ្មៅខោខ្មៅ
ដែលចង់ធ្វើព្រះសង្ឃទៅធ្វើការងារដូចប្រជាជនឯទៀតដែរក៏ដោយ ដើមកំណើតដើមនៃបុព្វជិត។
«មនុស្សជាច្រើនគ្មានបំណងខ្លាំងក្លាក្នុងការបន្តការសិក្សាព្រះពុទ្ធសាសនាទេ។ អ្នកទាំងនោះជា
បុរសក្រីក្រវ័យក្មេង ត្រូវបានជំរុញពីក្រុមគ្រួសារអោយចូលបួសដើម្បីបានផលចំណេញផ្នែកសេដ្ឋកិច្ច
ក៏ដូចជាការអប់រំ និងសាសនចក្រផងដែរ។ ពួកគេមិនចង់រស់នៅវត្តអារ៉ាមណាស់ណាទេ
ប៉ុន្តែពួកគេគ្មានអ្វីធ្វើផ្សេងពីនេះ»។
ការបោះបង់ចោលការប្រតិបត្តិពុទ្ធសាសនា និងរាល់សញ្ញាសម្គាល់នៃសាសនានេះអាចបង្កើនភ័ព្វសំណាងនៃការរស់រានមានជីវិត។ ព្រះសង្ឃភាគច្រើន
បានយល់ព្រម ហើយលាចាកសិក្ខាបទ ព្រោះដើម្បីកុំអោយប៉ះពាល់គោលការណ៍របស់ពុទ្ធសាសនាហិនយាន។ អ្នកស្រាវជ្រាវរូបនេះរម្លឹកថា វត្តភាគច្រើនត្រូវបានគេលុបបំបាត់ព្រះសង្ឃ«ជាមួយនឹងអំពើហិង្សាតិចតួចបំផុត»។ លោកបន្ថែមទៀតថា ព្រះសង្ឃទី១ដែលមិនព្រមបង្ហាញភាពសហការ ត្រូវគេសម្លាប់នៅនឹងកន្លែង។ នេះជាការបង្ហាញដ៏ល្អមួយដើម្បីអោយព្រះសង្ឃដទៃទៀតខ្លបខ្លាច។ លោកអៀន ហារី លើកឡើងជាបឋមពីលក្ខណៈពិសេសរបស់សាសនាព្រះពុទ្ធ ដែល«មិនចង់កសាងផ្លូវលោកទេ ប៉ុន្តែគឺធ្វើយ៉ាងណាអោយបានទៅឋាននិព្វាន្ត»។ បើអីចឹង តើព្រះសង្ឃទៅប្រឆាំងនឹងពួកខ្មែរក្រហមធ្វើអ្វី?

ប្រវត្តិសាស្ត្រកម្ពុជាលើកទី១ហើយ ដែលស្ត្រីមានឋានៈជាឧបនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖ លោកស្រី ធីដា ឃឹះ នាយិកាអង្គការសីលកាបានថ្លែងថា នេះគឺជាលើកទីមួយហើយ និងមានលក្ខណៈជាប្រវត្តិសាស្ត្រផង ដែលកម្ពុជាបច្ចុប្បន្នមានស្ត្រីទទួលបានឋានៈជាឧបនាយករដ្ឋមន្ត្រី ខណៈពេលដែលស្ត្រីជាច្រើនទៀតកំពុងទទួលបានតំណែងខ្ពស់ៗ នៅក្នុងរដ្ឋាភិបាល គឺថ្នាក់រដ្ឋមន្ត្រីចំនួន២រូប ថ្នាក់រដ្ឋលេខាធិការចំនួន៣០រូប និងថ្នាក់អនុរដ្ឋលេខាធិការចំនួន១៦រូបទៀតកំពុងប្រកបការងារនៅស្ទើរតែគ្រប់ក្រសួង។
លោកស្រីបញ្ជាក់ថា ក្រៅពីនេះកម្ពុជាបច្ចុប្បន្នមានស្ត្រីជាអភិបាលរងនៅទូទាំងខេត្ត-ក្រុង និងស្រុកផងដែរ។ ចំនួនស្ត្រីនៅក្នុងសភាមានការកើនឡើងពីអាណត្តិមុនចំនួន១៩ភាគរយមក២០ភាគរយនៅក្នុងអាណត្តិទី៤នេះ។ លទ្ធផលនេះ គឺបានមកពីការខិតខំប្រឹងប្រែងគ្រប់មជ្ឈដ្ឋានមានទាំងស្ថាប័នរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាជាច្រើនទៀត ជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកស្រី ធីដា ឃឹះ បានថ្លែងបែបនេះកាលពថ្ងៃទី១៣ តុលា នៅសណ្ឋាគារអ៊ីមភឺរៀ នៅក្នុងសន្និសីទកាសែតមួយស្ដីពីការអបអរសាទរចំពោះការកើនឡើងនូវចំនួនស្ត្រីក្នុងជួររដ្ឋាភិបាល និងរដ្ឋសភាក្នុងអាណត្តិទី៤នេះ។ សន្និសីទបានឲ្យដឹងទៀតថា នៅក្នុងសភាជាតិមានស្ត្រីចំនួន២៥រូប តែទោះបីជាតួលេខស្ត្រីមានការកើនឡើងបែបនេះក្ដី ក៏នៅតែមិនទាន់មានតុល្យភាពជាមួយនឹងបុរសដែរ ហើយក្នុងរដ្ឋសភាស្ត្រីបក្សប្រឆាំងមិនត្រូវបានគេឃើញតែងតាំងឲ្យធ្វើជាប្រធានក្នុងគណៈកម្មាធិការណាមួយឡើយ។
លោកស្រី សឺន កេតសិរិលក្ខ តំណាងអង្គការខុមហ្វ្រែលបាននិយាយថា ក្នុងអាណត្តិនេះចំនួនស្ត្រីមានការកើនឡើងមែន តែចំនួននេះមិនមានច្រើនប៉ុន្មានទេ។ បើក្រឡេកមើលអាណត្តិទី៣ ស្ត្រីក្នុងរដ្ឋាភិបាលមាន១៥ភាគរយ ហើយចុងអាណត្តិទើបមានការកើនឡើង១៩ភាគរយ។ ការផ្ដល់អំណាចឲ្យស្ត្រីនៅចុងអាណត្តិ គឺជាការផ្ដល់អំណាចឲ្យស្ត្រីក្នុងរយៈពេលខ្លីណាស់ដែលមិនមានឱកាសគ្រប់គ្រាន់ក្នុងការធ្វើសេចក្ដីសម្រេចចិត្តនោះឡើយ ហើយអាណត្តិទី៤ គឺមានការកើនឡើងចំនួន២០,៣០ភាគរយ គឺជាចំនួនមួយតិចតួចនៅឡើយទេ។ លោកស្រីបញ្ជាក់ថា បើមិនមានការកំណត់ថា ស្ថាប័ននីតិប្បញ្ញត្តិត្រូវមានស្ត្រីចំនួនប៉ុន្មាន និងស្ថាប័ននីតិប្រតិបត្តិមានស្ត្រីចំនួនប៉ុន្មានទេនោះ គឺការលើកកម្ពស់ស្ត្រីមិនអាចដើរដល់គោលដៅដែលចង់បាននោះឡើយ។
សន្និសីទកាសែតនេះធ្វើឡើងដើម្បីបង្ហាញពីការអបអរសាទរដល់សក្ខីភាពនៃការលើកស្ទួយស្ត្រីក្នុងតួនាទីថ្នាក់ដឹកនាំ
ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរៀបចំឡើងដោយគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ដែលពិធីនោះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវនាយឧត្តមសេនីយ៍ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី។ នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកសាងសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អដែលជាកត្តាជំរុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យដើម្បីសម្រេចបាននូវគោលបំណង
ជាសាកលនោះគឺការកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀតនៅក្នុងសុន្ទរកថា ដ៏មានអត្ថន័យជ្រាលជ្រៅរបស់សម្ដេចថ្លែងនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ នីតិកាលទី៤ នៃរដ្ឋសភាស្ដីពីយុទ្ធសាស្ត្រចតុកោណដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជាដំណាក់កាលទី២
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៨ សម្ដេចបានបញ្ជាក់ថា "កម្ពុជាបាន និងកំពុងទទួលផលពីសន្តិភាព និងឯកភាពជាតិដ៏ពេញលេញដែលកើតចេញពីនយោបាយ "ឈ្នះ-ឈ្នះ"។ នៅលើមូលដ្ឋាននេះកម្ពុជាបានធ្វើសមាហរណកម្មខ្លួនចូលទៅក្នុងតំបន់ និងពិភពលោក ហើយកំពុងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចដំណើរការប្រកបដោយមោទនភាពនេះក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានា ទាំងកម្រិតអនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោក"។ នៅក្នុងយុទ្ធសាស្ត្រចតុកោណជំហានទី២នេះ រាជរដ្ឋាភិបាលនឹងបង្កើនការយកចិត្តទុកដាក់លើការពង្រីកតួនាទីស្ត្រីឲ្យចូលរួមកាន់តែសកម្មក្នុងរដ្ឋបាលសាធារណៈ។
ដូច្នេះនៅក្នុងអាណត្តិទី៤នេះ រាជរដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមការប្ដេជ្ញាចិត្ត ដែលក្នុងនោះតួនាទីស្ត្រីនឹងរឹតតែមានសារសំខាន់ក្នុងការធ្វើឲ្យសម្រេចបាននូវការប្ដេជ្ញាចិត្តនេះ។ ក្នុងពិភពលោកបច្ចុប្បន្នមានស្ត្រីកាន់តែច្រើនត្រូវបានជាប់ឆ្នោត ឬទទួលការតែងតាំងជាថ្នាក់ដឹកនាំកំពូលរួមមានប្រធានាធិបតី នាយករដ្ឋមន្ត្រីអធិការបតី តំណាងរាស្ត្រ រដ្ឋមន្ត្រី។ល។ ដោយឡែកនៅកម្ពុជាយើងឃើញហើយថា ចំនួនស្ត្រីក្នុងភាពជាអ្នកដឹកនាំកាន់តែមានចំនួនច្រើនឡើងគួរឲ្យកត់សំគាល់ ដូចជាថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសតែងតាំងស្ត្រីជាអភិបាលរងគ្រប់ខេត្ត-ក្រុង និងស្រុកនៅអាណត្តិនេះ។ លើសពីនេះស្ត្រីត្រូវបានជ្រើសតាំងជាតំណាងរាស្ត្រ និងតែងតាំងជាសមាជិករាជរដ្ឋាភិបាល ហើយមានតួនាទីកាន់តែសំខាន់ក្នុងរាជរដ្ឋាភិបាលទៀតផង ដែលធ្វើឲ្យសមភាពយេនឌ័រនៅប្រទេសយើងកាន់តែមានល្អប្រសើរ។ ការទទួលបាននូវឋានៈ និងតួនាទីក្នុងសង្គមដ៏ឧត្ដុង្គឧត្ដមនេះ ដោយសារស្ត្រីយើងបានទទួលការអប់រំ មានបទពិសោធន៍ការងារ និងមានសមត្ថភាពគ្រប់គ្រាន់។
លោកជំទាវបន្តថា "ក្នុងនាមស្ត្រីដែលបានទទួលភារកិច្ចដ៏ឧត្ដុង្គឧត្ដមពីម្ចាស់ឆ្នោតក៏ដូចពីរាជរដ្ឋាភិបាលខ្ញុំសូមថ្លែង
អំណរគុណចំពោះគណៈកម្មាធិការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយដែលបានរៀបចំឲ្យមានការជួបជុំនេះ
ដើម្បីអបអរសាទរដល់ការទទួលនូវតួនាទីរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំក្នុងអាណត្តិទី៤ នៃរាជរដ្ឋាភិបាលនេះ ហើយសង្ឃឹមថា ងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមអំពាវនាវឲ្យស្ត្រីគ្រប់រូបចូលរួមឲ្យសកម្មក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលដើម្បីលើកកំពស់ការអនុវត្តគោលនយោបាយសមភាពយេនឌ័រដូចបានចែងនៅក្នុងមុំទី៣ចតុកោណទី៤"៕

ឈ្មោះលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន នឹងបញ្ចូលទៅក្នុងសៀវភៅ Encyclopedia ស្ដីពីជនឆ្នើម
ភ្នំពេញ ៖ ដោយសារតែការរួមចំណែកដ៏ធំធេងរបស់លោកជំទាវ នៅកិច្ចការសង្គម និងមនុស្សធម៌នោះលោកជំទាវ ប៊ុន រ៉ានី ប្រធានអង្គការកាកបាទក្រហមកម្ពុជានឹងក្លាយទៅជាឥស្សរជនឆ្នើមមួយរូបដែលត្រូវបញ្ចូលទៅក្នុងសៀវភៅអេនស៊ីក្លូប៉េឌៀ (Encyclopedia)។
លោកជំទាវបានអនុញ្ញាតឲ្យលោក ប៊ួន ហុកលីម អ្នកកម្រងប្រវត្តិឥស្សរជនឆ្នើមៗចូលរួម និងសម្ភាសន៍កាលពីចុងខែ ឧសភា ដើម្បីផ្ដល់ព័ត៌មានលម្អិតពីឆាកជីវិតពោរពេញទៅដោយការតស៊ូ ព្រមទាំងការប្ដេជ្ញានៅក្នុងសកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជា។
សៀវភៅ Encyclopedia នេះ គឺជាវចនាក្រមដ៏ល្បីល្បាញនៅក្នុងពិភពលោក។ ដូច្នេះលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន នឹងត្រូវបានស្គាល់ និងដឹងអំពីស្នាដៃទាំងឡាយដែលលោកជំទាវបានរួមចំណែកសម្រាប់សង្គមជាតិកម្ពុជាទាំងមូល។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានប្រាប់ទៅលោក ប៊ួន ហុកលីម នៅក្នុងបទសម្ភាសន៍នោះថា លោកជំទាវកើតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម ក្នុងគ្រួសារអ្នកមានជីវភាពធូរធារទទួលបានការអប់រំខ្ពង់ខ្ពស់ ដែលមានលោកឪពុកឈ្មោះ លិន គ្រី និងអ្នកម្ដាយឈ្មោះ ប៊ុត ស៊ាងលី។ ឆ្លងកាត់ជីវិតកុមារភាពក្នុងពេលប្រទេសកើតសង្គ្រាមធ្វើឲ្យជីវិតលោកជំទាវត្រូវពុះពាររៀនសូត្រដោយសារនៅឆ្ងាយពីភូមិ និងត្រូវឆ្លងទឹកផងដើម្បីបានទៅដល់សាលារៀន។
ទោះជាឧបសគ្គបានមកញាំញីក្នុងឆាកជីវិតក្ដី ប៉ុន្តែលោកជំទាវបាននិយាយថា មិនដែលអស់សង្ឃឹមក្នុងឆាកជីវិតឡើយ ហើយក៏មិនដែលលះបង់នូវអ្វីដែលជាការតស៊ូក្នុងជីវិត និងការសិក្សារៀនសូត្រម្ដងណាទេ ដោយលោកជំទាវបានព្យាយាមសិក្សារហូតដល់ចប់កម្រិត២។
នៅពេលលើកឡើងពីជីវិតក្នុងរបបខ្មែរក្រហម លោកជំទាវបានបន្តឲ្យដឹងថា ក្នុងឆ្នាំ១៩៧០ ឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេចព្រះនរោត្ដមសីហនុ លោកជំទាវបានចូលរួមក្នុងចលនារំដោះជាតិ បំពេញភារកិច្ចជាគិលានុបដ្ឋាយិកា និងឆ្មបនៅមន្ទីរពេទ្យបង្អែកចុងជាច ស្រុកតំបែរ ខេត្តកំពង់ចាម។
លោកជំទាវបានបង្ហើបឲ្យដឹងថា ក្នុងពេលបំពេញបេសកកម្មក្នុងការងារមនុស្សធម៌នោះហើយ ទើបលោកជំទាវបានជួបជាមួយសម្ដេច ហ៊ុន សែន ដែលជាស្វាមីឧត្ដុង្គឧត្ដមរបស់លោកជំទាវនៅមន្ទីរពេទ្យចុងជាច នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជូនទៅព្យាបាលរបួសភ្នែក។ ការជួបគ្នាលើកដំបូងក្នុងឆាកជីវិតគូស្វាមីភរិយានេះ។
លោកជំទាវបានលើកពីប្រវត្តិអាវខ្មៅដ៏កម្សត់នោះថា បន្ទាប់ពីបានរៀបការជាមួយសម្ដេច ហ៊ុន សែន លោកជំទាវត្រូវឃ្លាតឆ្ងាយពីស្វាមីជាទីស្រឡាញ់មួយរយៈទៀត ដើម្បីរំដោះប្រទេសជាតិពីរបបប៉ុល ពត ធ្វើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាត់បង់កូនប្រុសដំបូងជាទីស្រឡាញ់ឈ្មោះ ហ៊ុន កំសត់ ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។
ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ លោកជំទាវបានជួបជុំជាមួយសម្ដេច ហ៊ុន សែនឡើងវិញ។ ក្រោយប្រទេសបានសុខសន្តិភាព ប្រជាជនត្រូវបានរំដោះ បញ្ហាសង្គមបានលេចឡើងយ៉ាងច្រើន ពិសេសបន្សល់ទុកនូវក្មេងកំព្រាឥតទីពឹង មើលឃើញសភាពបែបនេះ លោកជំទាវបានប្រមែប្រមូលកុមារកំព្រាដោយសារ ប៉ុល ពត និងពីមូលហេតុផ្សេងៗឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ដើម្បីទទួលបាននូវការថែទាំ និងរៀនសូត្រ បង្កើតមុខរបរ និងអាជីពអាចចិញ្ចឹមខ្លួនឯងបាន។
ចាប់តាំងពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៨ មហាសន្និបាតលើកទី២នៃកាកបាទក្រហមកម្ពុជានាថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០០២ លោកជំទាវបានក្លាយទៅជាប្រធានកាកបាទក្រហមកម្ពុជារហូតមក។
ក្នុងរយៈពេលបំពេញការងារជាប្រធានអង្គការមនុស្សធម៌នេះ លោកជំទាវបានរៀបចំយុទ្ធសាស្ត្ររយៈពេល៨ឆ្នាំ (២០០៣ - ២០១០) ដោយរួមចំណែកសម្រេចបាននូវគោលដៅសហស្សវត្សរ៍ ដែលក្នុងនោះមានការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់តម្លៃមនុស្សធម៌របស់អ្នកងាយរងគ្រោះ។
លោកជំទាវបានបន្តឲ្យដឹងថាក្នុងការបំពេញការងារជាប្រធានអង្គការមនុស្សធម៌ លោកជំទាវបានផ្ដោតលើសកម្មភាពការងារចម្បងៗចំនួន៤ រួមមានទី១- លើកកម្ពស់គោលការណ៍គ្រឹះឧត្ដមគតិមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្តរជាតិ ទី២- ការត្រៀមបង្ការគ្រោះមហន្តរាយ ទី៣- ការថែទាំសុខភាពតាមសហគមន៍ និងទី៤- ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន។
ក្នុងចក្ខុវិស័យ និងទស្សនទានច្បាស់លាស់ក្នុងការបំពេញបេសកកម្មមនុស្សធម៌នេះ លោកជំទាវប៊ុន រ៉ានី បានធ្វើការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំគ្រប់គ្រង ទាំងថ្នាក់កណ្ដាល និងសាខាបន្តលើកកម្ពស់កិត្តិនាមល្អរបស់កាកបាទក្រហមកម្ពុជា បន្តឲ្យមានផែនការរយៈពេលវែង និងផែនការយុទ្ធសាស្ត្រជាក់លាក់តាមជំនាញ ដើម្បីងាយស្រួលស្វែងរកដៃគូក្នុងការវាស់វែងលទ្ធផលសម្រេចបាន និងធានាបាននូវការជឿជាក់ទៅវិញទៅមក។ ពង្រឹងការផ្ដល់សេវាកម្មដែលមានគុណភាព និងប្រកបដោយប្រសិទ្ធភាព និងពង្រឹងទំនាក់ទំនងជាមួយដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
ជាមួយផ្លែផ្កា និងស្នាដៃកើតចេញពីសន្ដានចិត្ត ពីដួងចិត្តមិនចេះនឿយហត់នេះ លោកជំទាវទទួលបានគ្រឿងឥស្សរិយយសជាច្រើន រួមមានឆ្នាំ២០០១ ទទួលបានមេដាយព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្សកុសុមនារីរតន៍សេរីវឌ្ឍនា ថ្នាក់មហាសេរីវឌ្ឍន៍។ ឆ្នាំ ២០០៥ ទទួលបានគ្រឿងឥស្សរិយយសមុនីសារភណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាការទទួលស្គាល់ពីភាពជាអ្នកដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងការស្ដារកសាងឡើងវិញ និងអភិវឌ្ឍន៍ក្នុងប្រវត្តិ៥០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។
ឆ្នាំ២០០៦ ទទួលបាននូវគ្រឿងឥស្សរិយយសមុនីសារភណ្ឌថ្នាក់ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សកម្មភាពការងារក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំ២០០៧ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា «ជាតូបការ» ទទួលស្គាល់គុណបំណាច់ដែលបានធ្វើជាច្រើនក្នុងការស្ថាបនាជាតិមាតុភូមិ និងកិច្ចការមនុស្សធម៌ សង្គមជាច្រើន ក្នុងនោះមានសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កាកបាទក្រហមកម្ពុជា គឺទីស្នាក់ការកណ្ដាលថ្មីមួយពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ក៏ទទួលបាននូវគ្រឿងឥស្សរិយយសអន្តរជាតិ មេដាយកាកបាទក្រហមថេគើក Taegeug ជាការទទួលស្គាល់នូវសេវាកម្មមនុស្សធម៌ដ៏ឆ្នើមក្នុងបុព្វហេតុមនុស្សជាតិសមាគមជាតិកាកបាទក្រហមនៃសាធារណរដ្ឋកូរ៉េ និងគ្រឿងឥស្សរិយយសលើកកម្ពស់ពិភពលោកដោយភាពតែមួយពីមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិស្រ៊ីជិនម៉យ។
ជាមួយគ្នានេះផងដែរ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក៏ទទួលបាននូវគោរម្យងារមួយចំនួនដូចជា ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ត្រូវបានអង្គការយូអិនអេដស៍ យូអិនឌីភី និងវេទិកានៃភាពជាអ្នកដឹកនាំតំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ប្រកាសទទួលស្គាល់ជាផ្លូវការជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកា នៃភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា៕

នាយករដ្ឋមន្ត្រី Somchai ប្រកាសភាពអាសន្ន

តាំងពីព្រឹកមិញមក អស់មានទៀតហើយយន្តហោះដែលហោះហើរតភ្ជាប់ទីក្រុងបាងកក ពីបរទេសក៏ដូចពីក្នុងប្រទេស ពីព្រោះអាកាសយានដ្ឋាន Don Mueang ដែលឋិតនៅប៉ែកខាងជើងនៃទីក្រុងបាងកក ក៏ត្រូវបានបិទដែរ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិ Survarnabhumi វិញបន្តឋិតនៅ ក្រោមការកាន់កាប់របស់បណ្តាបាតុករដដែល ទោះបីជាកាលពីម្សិលមិញ អគ្គមេបញ្ជាការកងទ័ពបានបញ្ជាឲ្យពួកគេចាកចេញជាបន្ទាន់ពីព្រលានយន្តហោះនេះក៏ដោយ។ នៅក្នុងបរិបទបែបនេះ លោកនាយករដ្ឋមន្ត្រីSomchai បានសម្រេចប្រកាសដាក់អាកាសយានដ្ឋានទាំងពីរក្នុងភាពអាសន្ន។ ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលថៃ ក្រោមអធិបតីភាពរបស់លោក Somchai បានបើកអង្គប្រជុំនៅទីក្រុង Chiang Mai នាពេលដែលនៅរាជធានីបាងកកឯណេះ ភាពតានតឹងកំពុងមានកំរិតខ្ពស់។
កងប៉ូលិសថៃនៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងបាងកក

អាជ្ញាធរបានសម្រេចបិទអាកាសយានដ្ឋាន Don Mueang ក្រោយពីពួកបាតុករនៃបក្សសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យបានសាកល្បងសម្រុកចូលទៅក្នុងព្រលានយន្តហោះនេះ។ គោលដៅរបស់ពួកគេ គឺរារាំងមិនឲ្យមានយន្តហោះដឹកសមាជិករដ្ឋាភិបាលធ្វើដំណើរទៅកាន់ទីក្រុងChiang Mai ជាទី ដែលលោកនាយករដ្ឋមន្ត្រីSomchai កំពុងស្នាក់នៅ តាំងពីម្សិលមិញមកម៉្លេះ។
សូមជំរាបថា កាលពីម្សិលមិញ យន្តហោះរបស់លោកSomchaiដែលធ្វើដំណើរមកពីប្រទេសPérou បានទៅចុះនៅChiang Mai ដោយហេតុតែពួកបាតុករបានចូលកាន់កាប់អាយានដ្ឋានអន្តរជាតិSuvarnabhumi នៅទីក្រុង បាងកក។ គឺនៅChiang Mai នេះតែម្តងដែលរដ្ឋាភិបាលថៃបានរួមប្រជុំគ្នា នៅថ្ងៃនេះ ដើម្បីពិនិត្យមើលស្ថានភាពធ្ងន់ធ្ងរឡើងជាលំដាប់នៃប្រទេស។ ដើម្បីបង្ហាញថា ខ្លួននៅក្តាប់ស្ថានភាពបាននិងថាខ្លួនជារដ្ឋាភិបាលស្របច្បាប់ អាជ្ញាធរថៃ នៅតែអះអាងថាគេនឹងរៀបចំជំនួបកំពូលASEAN តែអាចនឹងពន្យារពេលលើកវាទៅធ្វើនៅថ្ងៃក្រោយ ក្រោយថ្ងៃ១៤ទៅ១៧ធ្នូដូចការគ្រោងទុក។ សូមជំរាបថា ដោយហេតុតែវិបត្តិនយោបាយនៅបាងកក រដ្ឋាភិបាលថៃបានសម្រេចចិត្តទៅរៀបចំជំនួបកំពូល នៅChiang Mai ដែលជាដែនអំណាចរបស់អតីតនាយករដ្ឋមន្ត្រីThaksinវិញ។
ប្រទេសបាក់បែកជាពីរ
នៅបាងកកឯណេះវិញ ស្ថានភាពមានលក្ខណៈច្របូកច្របល់និងតានតឹងខ្លាំង។ ស្ថាប័នរដ្ឋបន្តគាំងដំណើរ រដ្ឋាភិបាលអស់មានវត្តមាននៅក្នុងរាជធានី គ្មានដំណឹងអ្វីសោះឡើយជុំវិញការឈ្វេងយល់របស់ព្រះមហាក្សត្រ ព្រះចៅ Bhumibol។ ចំណែកកងទ័ពវិញ ដូចជានៅលាក់បំណងពិតរបស់ខ្លួននិងមានជំហរគួរឲ្យសង្ស័យ ពីព្រោះកាលពីម្សិលមិញ អគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយAnupong Paochinda បានតម្រូវឲ្យលោកនាយករដ្ឋមន្ត្រី Somchai រំលាយរដ្ឋសភានិងរៀបចំការបោះឆ្នោតមុនអាណត្តិ។ ទោះជាលោកអគ្គមេបញ្ជាការបាននិយាយម្តងហើយម្តងទៀតថាកងទ័ពនឹងមិនធ្វើអន្តរាគមន៍ក៏ដោយ ក៏គេមិនអាចបំភ្លេចបានដែរថា ឧត្តមសេនីយAnupong Paochinda បានចូលរួមធ្វើរដ្ឋប្រហារទម្លាក់លោកThaksin នៅខែកញ្ញាឆ្នាំ២០០៦។ ហើយអ្នកណាក៏ដឹងដែរថា ឧត្តមសេនីយរូបនេះស្និទ្ធជាមួយបក្សសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យជាងបក្សពួកលោកThaksinដែលជាអ្នកក្តាប់រដ្ឋអំណាចសព្វថ្ងៃ។ ក្នុងន័យដូចគ្នានេះដែរ ក្រុមអ្នកសង្កេតការណ៍ខ្លះក្នុងនោះរួមមានជាអាទិ៍លោកJi Ungpakorn សាស្រ្តាចារ្យមហាវិទ្យាល័យChulalongkorn នាំគ្នាចោទកងទ័ពថាចូលដៃជាមួយពួកបាតុករ បានបើកដៃឲ្យបាតុករចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ។
យ៉ាងណាក៏ដោយ ប្រទេសថៃដែលកំពុងបាក់បែកជាពីររវាងបក្សប្រឆាំង ពួកអ្នកពាក់អាវយឺតពណ៌លឿងគាំទ្រដោយព្រះបរមរាជវាំង និងពួកអ្នកពាក់អាវយឺតពណ៌ក្រហមស្មោះស្ម័គ្រនឹងលោកThaksinនិងរដ្ឋាភិបាលបច្ចុប្បន្ន អាចនឹងធ្លាក់លង់ខ្លួនទៅក្នុងសង្គ្រាមស៊ីវិល៕

ឱកាសនយោបាយរបស់គណបក្សប្រជាជនកម្ពុជា
ក្នុងការពង្រឹងលិទ្ធិប្រជាធិបតេយ្យសភាអណាត្ដិទី៤នៅកម្ពុជា
សម្រាប់ដំណើរការគ្រប់គ្រងប្រទេស ហើយក៏ជាជំហានឆ្ពោះទៅកាន់ភាពប្រសើរឡើងនៃការគ្រប់គ្រង
ប្រទេស ដើម្បីធានាឱ្យផលប្រយោជន៏ប្រទេសជាតិ ក៏ដូចជាផលប្រយោជន៏របស់ប្រជាពលរដ្ឋ ដែលកំពុងមើលនូវការបំពេញភារកិច្ចរបស់ អ្នកតំណាងរាស្ដ្រ ដែលទើបតែជាប់ឆ្នោតនាពេលថ្មីៗនេះ ។
ហើយបើពិនិត្យទៅលើលទ្ធផល នៃការបោះឆ្នោតរបស់ គណៈ កម្មាធិការជាតិរៀបចំកាបោះឆ្នោត ឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអសនៈចំនួន ៩០ ក្នុងចំណោមអសនៈចំនួន ១២៣ ហើយ
គណបក្សសមរង្ស៊ី ទទួលបានអសនៈចំនួន ២៦ អសនៈ ។
តុល្យភាពអំណាច រវាង គណបក្សប្រជាជនកម្ពុជា ដែលជាកំលាំងជាតិទីមួយជាតុល្យភាពឈានមុខ ក្នុងការដឹកនាំរដ្ឋាភិបាល នីតិកាលទី ៤ ដែលនៅក្នុងនោះតុល្យភាព នៃអំណាចប្រឈមតតាំងគឺ គណបក្សសមរង្ស៊ី ជាគណបក្សប្រឈម តតាំងជា មួយរដ្ឋាភិបាល ក្នុងនីតិកាលទី ៤ មានតុល្យភាពអំណាចធៀបទៅនឹង គណបក្សប្រជាជនកម្ពុជា គឺ ២៦ ទល់និង ៩០។ ដូច្នេះ តុល្យភាពនៃអំនាចទាំងពីនេះ គឺជាអំណោយផលដ៏ល្អណាស់ សំរាប់់ជំហានបន្ដ នៃដំណើរការគ្រប់គ្រងរដ្ឋ តាមបែបលិទ្ធប្រ ជាធិបតេយ្យសភានិយម ។ នេះបើប្រៀបទៅនិងនីតិកាលទី ១ នីតិកាលទី ២ និង នីតិកាលទី ៣ ។
ដើម្បីឱ្យងាយយល់នៅនីតិកាលទី ១ គឺអត់មានតុល្យភាពអំណាចរវាង ក្រុមភាគច្រើនដឹកនាំរដ្ឋាភិបាល និង ក្រុមភាគតិច ប្រឈម និង រដ្ឋាភិបាលទេ ដោយសារ ប្រទេសកម្ពុជា ទើបតែងើបពីសង្គ្រាម ហើយដើម្បីបញ្ជប់ជន្លោះជាស្ថាពរ ដើម្បី បង្ករទំនុកចិត្ដគ្នាទៅវិញទៅមក ។ ប្រទេសកម្ពុជា ក៏សំរេចចិត្ដរៀបចំនៅសភាមួយ ដែលមានរដ្ឋាភិបាលចំរុះទាំងអស់ សំ រាប់នីតិកាលទីមួយ ។
ជំហានទី ២ គឺនៅនិតិកាលទី ២ ឆ្នាំ១៩៩៨ គឺតុល្យភាពអំណាចរវាងក្រុមភាគច្រើន ដែលគ្រប់គ្រងរដ្ឋាភិបាល និង ក្រុម ភាគតិច ដែលប្រឆាំងនឹងរដ្ឋាភិបាលចាប់ផ្ដើមកកើត ប៉ុន្ដែនៅក្នុងតុល្យភាពមួយ ដែលក្រុមភាគច្រើនមាន កំលាំងខ្លាំង លើសលប់គឺ គណបក្សប្រជាជនកម្ពុជា រួមនិង គណបក្សហ្វ៊ុនស៊ិនប៉ិច មាន ១០៧ អសនៈនៅក្នុងរដ្ឋសភាឯ គណបក្សប្រឆាំង សមរង្ស៊ី ទើបតែមានសំលេងដំបូងនៅក្នុងនីតិកាលទី២នៃ រដ្ឋសភាគឺចំនួន ១៥ អសនៈ ដូច្នេះក្រុមភាគច្រើនមាន ១០៧ អសនៈ ឯក្រុមភាគតិច មាន ១៥ អសនៈដែលជាតុល្យាភាពទន់ខ្សោយនៅឡើយ សំរាប់ទ្រទ្រង់នូវប្រព័ន្ធគ្រប់គ្រងរដ្ឋតាម បែបសភានិយម ។ នៅនិតីកាលទី៣ ឆ្នាំ២០០៣ តុល្យភាពនៃអំណាចរវាងក្រុមភាគច្រើន និង ក្រុមភាគតិច កាន់តែមានជំ ហានល្អមួយកំរិតទៀត គឺក្រុមភាគច្រើនដែលផ្គុំគា្នមាន ៩៩ អាសនៈ ដឹកនាំរដ្ឋាភិបាល ឯក្រុមភាគតិចគឺជាគណបក្សប្រ ឈម តតាំងនឹងរដ្ឋាភិបាលមាន ២៤ សំលេងនៅក្នុងរដ្ឋសភា ដូច្នេះតុល្យភាពអំណាចមានការឈានឡើង ។ ឥឡូវនេះ លទ្ធផលបោះឆ្នោត ឆ្នាំ២០០៨ ឃើញថា តុល្យភាពអំណាចរវាងក្រុមភាគច្រើន និង ក្រុមភាគតិចកាន់តែរឹងមាំមួយជំហាន ទៀត គឺក្រុមភាគច្រើន ទោះបីរដ្ឋាភិបាលដាច់មុខរបស់ គណបក្សប្រជាជនកម្ពុជា ប៉ុន្ដែក្រុមភាគច្រើនមានតែ ៩០ អសនៈ ឯ ក្រុមភាគតិច ដែលជាក្រុមប្រឈមតតាំងនិងរដ្ឋាភិបាល មាន ២៦ អសនៈ បើគិតពីតុល្យភាពកាន់តែកើនឡើង ។ ឯ គណបក្សបីតូចៗទៀត គឺគ្រាន់តែសំលេងដែលអាច និង ផ្គុំទៅតាមបរិបទនីមួយៗនៃនិនា្នការនយោបាយ ហើយទោះបី គណបក្សប្រជាជនកម្ពុជា ទទួលយក គណបក្សហ្វ៊ុនស៊ីប៉ិច ដែលមាន ២ អសនៈ ដូច្នេះក្រុមភាគច្រើនផ្គុំគា្នបានតែ ៩២ អសនៈ ទេ ដែលត្រូវប្រឈមតទល់ និង កំលាំងប្រឆាំង ២៦ អសនៈ ដូច្នេះបើសរុបទៅជាលទ្ធផលមួយ ដែលអំណោយផលដ៏ ល្អ សម្រាប់ការឈានឡើង នៅការស្ថាបនានូវរបបគ្រប់គ្រងរដ្ឋបែបសភានិយមបានមួយជំហានទៀត នៅក្នុងនិតិកាលទី ៤ រដ្ឋសភាយើងនេះ ។
លោកបណ្ឌិត ឈឹម ផលវរុណ ប្រធាន វិទ្យាស្ថានពលរដ្ឋវិទ្យា បានមានប្រសាសន៍ប្រាប់ កម្មវិធីមាតុភូមិយើង ថាៈ ។ ដូច្នេះបញ្ហគឺស្ថិតនៅត្រង់ថា តើគណបក្សទាំងពីរនេះនិងប្រើប្រាស់ឱកាស ក៏ដូចជាវប្បធម៍នយោបាយកំរិតណា ដែលអាច ជជែកគ្នាអំពីការរៀបចំយន្ដការប្រជាធិបតេយ្យរបស់រដ្ឋសភានីតិកាលទី៤ ។
ការរៀបចំយន្ដការប្រជាធិបតេយ្យ របស់រដ្ឋសភានិតិកាលទី ៤ គឺជាបរិបទដែល គណបក្សប្រជាជនកម្ពុជា និង គណបក្ស សមរង្ស៊ី ត្រូវតែជជែកព្រមព្រៀងគ្នា ប៉ុន្ដែបើឆ្លុះទៅលើទិដ្ឋភាពបច្ចុប្បន្ននេះ គណបក្សសមរង្ស៊ី កំពុងតែប្រតិកម្មទៅនិង លទ្ធផលបោះឆ្នោត និង បញ្ហផ្សេងៗពាក់ព័ន្ធទៅនិងការបោះឆ្នោត ។ ប៉ុន្ដែ គណបក្សសមរង្ស៊ី ក៏ត្រូវប្រើឪកាសឱ្យកាន់តែ ច្រើនជាងនេះ ប្រសើរជាងប្រកាន់យកជំហរងប់ងល់ប្រឆាំងដាច់អហង្កា ធ្វើឱ្យរាំងស្ទះនៅដំនើរឈានទៅមុខ នៃការ កសាង នៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយគណបក្សក៏គួរផ្ដាស់ប្ដូរឥរិយាបទ ដើម្បីឱ្យក្លាយជាកំលាំងប្រឆាំងដ៏ពេញ សម្ថតភាព ក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ ពិសេសក្នុងតួនាទីជាគណបក្សប្រជាធិបតេយ្យមួយនៅក្នុងរដ្ឋសភា ដើម្បីមាន សម្ថភាពពេញលេញទប់ទល់ និង អំណាចនយោបាយប្រជាធិបតេយ្យមួយទៀត ដែលជាអំណាចនយោបាយលំដាប់លេខ មួយ ក្នុងការដឹកនាំប្រទេស ហើយតុល្យភាពរវាងកំលាំងប្រជាធិបតេយ្យពីរនេះ គឺមួយកំលាំងប្រជាធិបតេយ្យដឹកនាំរដ្ឋា ភិបាលមួយទៀត គឺកំលាំងលិទ្ធិប្រជាធិតេយ្យដែលជាតុល្យភាព តតាំងនិងរដ្ឋាភិបាលគឺត្រូវយល់ឱ្យច្បាស់ អំពីសារៈ ប្រយោជន៏នៃរបបគ្រប់គ្រងរដ្ឋបែបសភានិយម ប្រសើរជាងយកសន្លឹកឆ្នោតប្រជាពលរដ្ឋ យកពាក្យប្រជាធិបតេយ្យយក ឆន្ទៈប្រជាធិបតេយ្យ របស់ប្រជាពលរដ្ឋ ទៅធ្វើជាឧបករណ៏ដើម្បីផ្គុំជាភ្លើងក្នុងទស្សនៈអនោម័តងប់ងល់ ចង់ផ្ដួលរលំអ្នក ដទៃ ចំនុចនេះ គឹមិន មែនជាវប្បធម៍បែបប្រជាធិបតេយ្យទេ ។

● ប្រាសាទព្រះវិហារក្លាយជាបេតិកភណ្ឌពិភពលោក
ព្រឹត្តិការណ៍៨ កក្កដា ២០០៨ គឺជាព្រះរាជទានពរជ័យមួយថ្មីទៀតដល់ប្រជាជាតិខ្មែរពីសំណាក់ប្រាសាទព្រះវិហារ ដែលជាកេរមត៌កដូនតាសម្រាប់កុលបុត្រខ្មែរ។
ប្រាសាទព្រះវិហារត្រូវបានអង្គការពិភពលោកយូនេស្កូ ប្រកាសទទួលស្គាល់និងចាត់បញ្ចូលជាបេតិកភណ្ឌមត៌កពិភពលោក ដែលជាតិខ្មែរ និងប្រជាជាតិលោកត្រូវរួបរួមគ្នាថែរក្សា និងការពារសម្បត្តិដ៏មហាសាលជាអច្ឆរិយនៃស្នាដៃរបស់មនុស្សលោក។
ពិតណាស់កាយវិការប្រកបដោយសុច្ឆន្ទៈនៃអង្គការមួយនេះ បានធ្វើឲ្យប្រជាជាតិមួយដែលនៅជិតខាងយើងនេះរងនូវក្ដីអាម៉ាស ប្រៀបដូចជាទេវតាទះកំភ្លៀងមួយពេញទំហឹងព្រះហត្ថ យ៉ាងដំណំខ្លាំងជាងលើកទី១ កាលពីថ្ងៃទី១៥ មិថុនា ១៩៦២ នោះទៀត ដែលពេលនោះតុលាការអន្តរជាតិក្រុងឡាអេ បានកាត់ក្ដីផ្ដល់យុត្តិធម៌ដល់ក្រុងកម្ពុជារួចមក។
ភ័ស្តុតាងឥតប្រែក្រឡាស និងទោះបីប្រទេសនិងជនជាតិថៃនាំគ្នាទាំងហ្វូងទាំងហ្វាយបំភ័ន្តភ្នែកបរទេស ថាជាសម្បត្តិរបស់ខ្លួន តែទីបំផុតបានត្រឹមបរាជ័យ និងរងអាម៉ាសមុខមួយលើកជាពីរលើក។
ប្រទេសថៃ បើទោះបីជាច្រកចូលប្រាសាទព្រះវិហារស្ថិតក្នុងដែនថៃបច្ចុប្បន្នក៏ដោយចុះ ក៏នេះពីព្រោះសម័យដើមទឹកដីទាំងនោះជាផែនដីក្រុងកម្ពុជា សុទ្ធសាធ គ្មានជនជាតិខ្មែរណាមានស្លាបហោះទៅធ្វើប្រាសាទដាក់ផ្លូវចូលស្រុកថៃ ដូចដែលពួកថៃ ល្ងីធ្វើពុតមួយចំនួននោះបាននិយាយដែរ។ ទាំងពួករាស្ត្រ ឥតដឹងខ្យល់ ទាំងពួកប្រាជ្ញឆ្កួតជាតិនិយមលីលា ម្នាក់ៗតាំងនាំគ្នាបំភ្លៃបរិយាកាស និងប្រត្តិសាស្ត្រ នាំគ្នាអុចអាលថាខ្មែរមិនមែនជាជាតិសាងប្រាសាទ តាមពិតជាជាតិខមទេ។ ឱ! អស់អញអើយ ហេតុម្ដេចជាតិថៃឆ្កួតដល់ថ្នាក់នេះ ក្នុងខណៈដែលពិភពលោកថា គ្មានទេជាតិខមក្នុងដែនដីនេះ។
ភាពប្រកាន់ជំហរឹងមាំ និងភាពចាស់ទុំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរយើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងខណៈដែលប្រជាជាតិថៃនាំគ្នាឆ្កួតធ្វើបាតុកម្មទាមទារប្រាសាទព្រះវិហារ បានជំរុញផលជាវិជ្ជមាន និងផ្លែផ្កាដ៏មហិមា ដល់ក្រុងកម្ពុជា និងដូនតាខ្មែរ និងភាពដ៏មហស្ចារ្យនៃប្រាសាទព្រះវិហារ ដែលបានផ្ដល់ជាមហាកិត្តិយសថ្មីមួយទៀតដល់ខ្មែរ ដែលជាម្ចាស់ពិតៗ និងបំបាក់មុខជនជាតិមួយដែលល្មោភ ឥតកេរ្តិ៍ខ្មាស់ទាំងរាស្ត្រ ទាំងមន្ត្រី។
ប្រសិនបើរដ្ឋាភិបាល និងប្រជាជាតិថៃគាំទ្ររដ្ឋាភិបាលខ្មែរពីដំបូងក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនេះ ម្ល៉េះសមពេលនេះត្រូវបានសាទរពីជាតិខ្មែរ និងជនជាតិលោក ពីការរួមចំណែកក្នុងការចម្រុងចម្រើនមត៌កលោក ដែលជាសម្បត្តិរួមនៃមនុស្សជាតិបាត់ទៅហើយ តែផ្ទុយមកវិញ ភាពលោភលន់ចង់បានរបស់គេហួសហេតុដែនកំណត់បានត្រឹមតែធ្វើឲ្យប្រទេសថៃរងភាពអាម៉ាស និងជាប់ឈ្មោះថាជាមារប៉ុណ្ណោះនៅក្នុងក្រសែភ្នែកជនជាតិខ្មែរ ក៏ដូចជាតិជនជាតិពិភពលោក។
នេះហើយជាមហាបាបកម្មដែលទេវតាបានប្រទានចំពោះជនជាតិថៃ។ វាល្មមដល់ពេលដែលជនជាតិថៃដឹងខ្លួន និងឈប់ទាមទារនូវអ្វីដែលជាមិនមែនរបស់ខ្លួនហើយ និងល្មមដល់ពេលដែលជនជាតិថៃឈប់បំភ្លៃប្រវត្តិសាស្ត្រ និងបង្រៀនកូនចៅខ្លួនពីពាក្យកុហកបោកប្រាសហើយ ដោយជំនួសមកវិញ នូវការតថភាពជាក់ស្ដែងទាំងប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន ដើម្បីក្លាយខ្លួនជាជាតិមួយដ៏ល្អសម្រាប់បងប្អូនជិតខាងមិនថាខ្មែរ លាវ ភូមា ឬជាតិជិតខ្លួនដទៃទៀត។
ប្រាសាទព្រះវិហារ ពិតជាទីសក្ការៈចម្រុងចម្រើននៃជាតិខ្មែរមែន។ ជ័យជម្នះផ្ទួនៗ នៃប្រាសាទផ្ដល់មកដល់ខេមរជាតិ ពិតជាអ្វីដែលកូនខ្មែរគ្រប់រូបត្រូវគិតពិចារណា និងនាំគ្នាធ្វើដំណើរទៅមុខទៀត រួមការពារប្រាសាទឲ្យបានគង់វង្សយូរអង្វែងតទៅសម្រាប់កូនខ្មែរ និងសម្រាប់ប្រជាជាតិលោក រួមមោទននូវអ្វីដែលជាស្នាដៃមនុស្សជាតិ។
ជយោ! ប្រាសាទព្រះវិហារ! អច្ឆរិយនៃខេមរជន និងជាបេតិកភណ្ឌពិភពលោក!
សម្ដេចព្រះមហាឃោសនន្នុ
មហាឃោសនន្ន
មហាឃោសនន្ន(ពាក្យពេញគឺ សម្តេចព្រះមហាឃោសនន្ន) (ខែឧសភា ២៣ ១៩១៣-ខែមិនា ១២ ២០០៧) ព្រះអង្គគឺជាសម្តេចសង្ឃរាជនៃប្រជាជនកម្ពុជា ក្នុងអំឡុងពេលសម័យខ្មែរក្រហមនិងសម័យអ្នកកាន់លទ្ធិកុម្មុយនិស្តនិយមប្រទេសកម្ពុជា។
ព្រះនាមរបស់ព្រះអង្គជាភាសាបាលីគឺ ឃោសនន្ន ដែលមានន័យថា ជាមនុស្សពោរពេញទៅដោយរីករាយក្រៃលែង។ ព្រះអង្គប្រសូត្រនៅខេត្ត តាកែវ នៅប្រទេសកម្ពុជានៅឆ្នាំ១៩១៣ នៅគ្រួសារអ្នកស្រែនៅទន្លេចតុមុខ កាលពីនៅក្មេងព្រះអង្គមានចំនាប់អារម្មណ៍យ៉ាងខ្លាំងខាងព្រះពុទ្ធសាសនានិងបានចូលបម្រើជាក្មេងវត្តកាលពីអាយុ៨ឆ្នាំ។ ព្រះអង្គត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនៅអាយុ១៤ឆ្នាំព្រះអង្គបានបួសជាលោកនេន។ ព្រះអង្គបានសិក្សាភាសាបាលីនៅវិទ្យាល័យវត្ត ហើយបន្ទាប់មកទៀតបានទៅបំពេញការសិក្សារបស់នៅសកលវិទ្យាល័យ នៅភ្នំពេញនិងខេត្តបាត់ដំបង មុននឹងទៅប្រទេសឥណ្ឌាដើម្បីស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅសកលវិទ្យា Nalanda នៅ Bihar ។
មាតិកា
[លាក់]
• ១ ការអប់រំ
• ២ សម័យខ្មែរក្រហម
• ៣ ការស្ថាបនាឡើងវិញ
• ៤ ធម្មយាត្រា

ការអប់រំ
មហាឃោសន្នបានហ្វឹកហាត់ពីអ្នកដឹកនាំនៃសាសនាព្រះពុទ្ធ រាប់បញ្ចូលទាំងព្រះសង្ឃនៅប្រទេសជប៉ុន
Nichidatsu Fujii និងសម្តេចព្រះសង្ឃរាជ ជួន ណាត។
នៅឆ្នាំ១៩៦៥មហាឃោសនន្នបានចាកចេញពីប្រទេសកម្ពុជាទៅភាវនាធម៌នៅវត្ត Ajahn Dhammadaro
នៅវត្ត Wat Chai Na នៅក្នុងព្រៃជិត Nakorn Sri Dhammaraj នៅប្រទេសថៃខាង ត្បូង។ ៤ឆ្នាំក្រោយមកក្នុងអំឡុងពេលដែលគាត់កំពុងសិក្សានៅព្រៃ Dhammadaro សហរដ្ឋអាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែកនៅប្រទេសកម្ពុជានិងជាផ្នែកមួយនៃគោលបំណងរបស់ពួកគេ ដើម្បីបិទផ្លូវរថភ្លើងក្រុងហូជីមិញនិងបញ្ចប់សង្គ្រាមវៀតណាម។ ប្រទេសកម្ពុជាបានបាក់បែកហើយក្លាយជាសង្គមតូចៗជាច្រើន។
សម័យខ្មែរក្រហម
ខ្មែរក្រហមបានរឹបអូសយកប្រទេសទាំងមូល ហើយចំពោះអ្វីដែលសង្ឃឹមបានក្លាយជាមន្ទិលសង្ស័យ ប៉ុល ពតក៏ជាមនុស្សដែលបម្រើដល់ព្រះដែរ បានប្រកាសថាព្រះសង្ឃគឺគ្មានប្រយោជន៍អ្វីនោះទេ។ ព្រះសង្ឃជាផ្នែកមួយនៃមន្ទិលសង្ស័យនិងទាក់ទងទៅនិងខ្មោចប្រាយបីសាចហើយនិងច្រណែនឈ្នានីស
និងឃោឃៅគួអោយស្អប់។ ការឃោសនាដ៍គួរអោយរន្ធត់កាលឆ្នាំដំបូងគឺបានបង្ខំអោយព្រះសង្គសឹកហើយទៅធ្វើស្រែចំការរឺក៏ធ្វើ
ទារុណកម្មចំពោះព្រះសង្ឃនិងសំលាប់ចោលទៀតផង។ ព្រះសង្ឃខ្លះទៀតត្រូវបានបង្ខំអោយប្រព្រឹត្តិខុសនិងវិន័យរបស់ព្រះសង្ឃ ដោយពេលនោះខ្មែរក្រហមមានអំណាចណាស់ចំពោះភារវកម្ម ទាំងនេះ ចាប់តាំងពីពេលនោះមកព្រះសង្ឃមិនមានប្រទេសកម្ពុជា ហើយនិងវត្តភាគច្រើនបានត្រូវគេកំទេចចោល។ នៅគ្រានោះបានមានជនភៀសខ្លួនហើយបានចាប់ផ្តើមចេញពីប្រទេសកម្ពុជាទៅនៅផ្តុំគ្នាតាមបណ្តោយ
ព្រំប្រទល់ប្រទេសថៃ ដែលនាំយកទាំងរៀងរ៉ាវ មិនគួរអោយជឿ បរាជ័យភាពនិងរន្ធត់មកជាមួយ ពួកគេ។
នៅឆ្នាំ១៩៧៨ ព្រំប្រទេសថៃនិងខ្មែរនិងបានចាប់ផ្តើមជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួនដែលរត់ឆ្លងមកព្រំ
ប្រទល់ប្រទេសថៃ។ មហាឃោសនន្នគឺជាព្រះសង្ឃមួយនៃព្រះសង្ឃពីររឺបីអង្គនៃប្រទេសកម្ពុជាដែលបម្រើនៅការលាងសំអាត
ចិត្តអាក្រក់និងប្រព្រឹត្តិនូវអំពើល្អ ត្រូវបានចាក់រុកដោយខ្មែរក្រហម និង ប៉ុល ពត។ ក្រុមគ្រួសារនិងមិត្តភក្តិ កូនសិស្សបានត្រូវសំលាប់ដោយខ្មែរក្រហម។
ការស្ថាបនាឡើងវិញ
មហាឃោសនន្នបានជួយដល់ប្រទេសកម្ពុជានិងសាសនាព្រះពុទ្ធរស់ឡើងវិញ នៅឆ្នាំ១៩៨០។ ព្រះអង្គបានបំរើជាអ្នកតំណាងប្រជាជនកម្ពុជានៅក្នុងជំរុំជនភៀសខ្លួនចំពោះអង្គការសហ្រជាជាតិ។ នៅពេលដែលរបបប៉ុលពតរលំ១៩៧៩ មហាឃោសនន្នគឺជាព្រះសង្ឃម្នាក់ក្នុងចំណោមព្រះសង្ឃ៣០០០នាក់ដែលមានឡើងវិញ។ នៅឆ្នាំ១៩៨៨ សម្តេចត្រូវបានជ្រើសរើសដោយព្រះសង្ឃ៣០០០អោយធ្វើជាសម្តេចសង្ឃនៃប្រទេសកម្ពុជានិងជនជាតិដែលនៅខាងក្រៅប្រទេសពួកគេបានយល់ព្រមជាមួយ
និងការតែងតាំងជាបណ្តោះអាសន្នរហូតដល់គាត់ត្រូវបានគេជ្រើសរើសដូចដែលគេកំណត់ទុក។
ធម្មយាត្រានៅឆ្នាំ១៩៩២ ជាឆ្នាំដំបូងដែលអង្គការសហប្រជាជាតិបានឧបត្ថម្ភដល់កិច្ចព្រមព្រាងសន្តិភាព មហាឃោសនន្នដឹកនាំជាតិលើកដំបូងនិងផ្តល់នៅសន្តិភាពសំរាប់ប្រទេសខ្មែរទាំងមូលដើម្បីអោយជនជាតិខ្មែរ
មានសេចក្តីសង្ឃឹមនិងសន្តិភាព។ ធម្មយាត្រានេះបានធ្វើដំណើរនិងចំណាយពេលអស់រយះពេល១៦ថ្ងៃនិង
២០១.១២១គមនិងឆ្ពោះទៅរកតំបន់ខ្មែរក្រហម។ បន្ទាប់មកព្រះអង្គនាំធម្មយាត្រាជាច្រើនឆ្ពោះមកប្រទេសកម្ពុជាទាំងមូលជាមួយមនុស្សចំនួន២០០នាក់រាល់ឆ្នាំ។ គាត់បានទទួលមរណភាពនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៧។

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ (ប្រសូត ១១ មីនា ព.ស.២៤២៧/គ.ស.១៨៨៣ សុគត ២៥ កញ្ញា ព.ស.២៥១៣/គ.ស.១៩៦៩) ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។មាតិកា
[លាក់]
• ១ ព្រះរាជជីវប្រវត្តិ
• ២ ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
• ៣ កុមារបរិច្ឆេទ (កំណត់អំពីភាពនៃកុមារ)
• ៤ បព្វជ្ជាបរិច្ឆេទ (កំណត់អំពីបព្វជ្ជា)
• ៥ ឧប្បសម្បទាបរិច្ឆេទ (កំណត់អំពីឧបសម្បទា)
• ៦ បរិយត្តិបរិច្ឆេទ (កំណត់អំពីការសិក្សា)
• ៧ បេសកកម្មបរិច្ឆេទ (កំណត់អំពីការទទួលបម្រើកិច្ចការ)
• ៨ ឋានន្តរបរិច្ឆេទ (កំណត់អំពីឋានន្តរ)
o ៨.១ ព្រះកិច្ចការដែលសម្ដេចទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
• ៩ សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)
• ១០ ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)
• ១១ ពុទ្ធវុឌ្ឍិបរិច្ឆេទ (កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា)
• ១២ សម្ដេចព្រះសង្ឃរាជ

ព្រះរាជជីវប្រវត្តិ
ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
សម្ដេច ព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា
គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
កុមារបរិច្ឆេទ (កំណត់អំពីភាពនៃកុមារ)
សម្ដេច កាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រ របស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បព្វជ្ជាបរិច្ឆេទ (កំណត់អំពីបព្វជ្ជា)
លុះ សម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៤៤១ គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះពុទ្ធគ្រូ ទេព សោ នាកុដិថែវប្របកំពែងខាងជើងក្នុងកាលព.ស.២៤៤៣ គ.ស.១៨៩៩។
ឧប្បសម្បទាបរិច្ឆេទ (កំណត់អំពីឧបសម្បទា)
សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូម ឧបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ ដោយមានព្រះតេជព្រះគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោជាព្រះឧបជ្ឈាយ៍ កាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះតេជព្រះគុណ កែ ម៉ម មិស្សនាគោ ជាគ្រូសូត្រស្ដាំ និងព្រះតេជព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រឆ្វេង សូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៤៨ គ.ស.១៩០៤។ សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។
បរិយត្តិបរិច្ឆេទ (កំណត់អំពីការសិក្សា)
សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំង ជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់ ឃើញមានតែសម្ដេចសង្ឃរាជដែលរៀនចម្រើនលូតលាស់ មានល្បឿនឈ្នះលោកឯទៀតៗ។ សម្ដេចចាប់រៀនដំបូងមេសូត្រ ប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទអំពីព្រះពុទ្ធឃោសាចារ្យព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈាយ៍ នៃសម្ដេចព្រះសង្ឃរាជ។
សម្ដេច ព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។
សម្ដេចទ្រង់ទទួល ការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។
សម្ដេចទ្រង់ចេះ ដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផល ជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំងបាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។
ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានច្រើនដែរ។
ក្នុង សម័យដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីក្នុងរវាងគ.ស. ១៩១០ ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថា ជាព្រះថេរៈ ស្ទាត់ជំនាញពូកែខាងភាសាបាលី អាចនិយាយភាសាបាលី បានជាងភិក្ខុ សាមណេរឯទៀត ដែលរៀនជាមួយគ្នាក្នុងសម័យនោះ។
នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
ព.ស.២៤៥៩ គ.ស.១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។
ក្រៅពីភាសាខ្មែរ ដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឫសគល់ពិតប្រាកដ សម្ដេចបានសិក្សាភាសាបាលី អាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ ឥតមានទើសទាក់់ភ្លាំងភ្លាត់ឡើយ។
ព.ស.២៤៦៦ និង២៤៦៧ គ.ស.១៩២២ និង១៩២៣ សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថា (ជាមួយនឹងសម្ដេចព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាលនៅជាព្រះគ្រូសង្ឃវិជ្ជា) បានធ្វើជាសមណៈសិស្ស និមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេស នាក្រុងហាណូយ (វៀតណាមខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិបារាំងសេស ជាចាងហ្វាងសាលានេះ។
បេសកកម្មបរិច្ឆេទ (កំណត់អំពីការទទួលបម្រើកិច្ចការ)
ព.ស.២៤៦៣ គ.ស.១៩១៩ សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការ កាន់កិច្ចការផ្ទាល់ លុះត្រាបានចប់ចុងចប់ដើម។
ព.ស.២៤៦៩ គ.ស.១៩២៥ សម្ដេចបានធ្វើជាសមាជិក នៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានា ដែលសាលាបាលីជាន់ខ្ពស់ បោះពុម្ពផ្សាយ។
ព.ស. ២៤៧០ គ.ស.១៩២៦ តមកជាច្រើនឆ្នាំ សម្ដេចបានទទួលការតែងតាំងជាមេប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់ បារាំង-ខ្មែរ នៅក្រុងភ្នំពេញ។
ព.ស.២៤៧១ គ.ស.១៩២៧ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិក នៃក្រុមជំនុំផ្ទៀងសម្រេចខាងវចនានុក្រមខ្មែរ ហើយសម្ដេចទ្រង់បានទទួលភារៈធ្វើវចនានុក្រម តែមួយព្រះអង្គឯង ដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ១ភាគ២ បាន៥គ្រាហើយ។
ក្នុងឆ្នាំដដែលនេះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកនៃក្រុមអភិបាលជំនុំផ្ដាច់ឆ្នាំ សម្រាប់បណ្ណាល័យ
កម្ពុជា ដែលសព្វថ្ងៃហៅថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ព.ស.២៤៧៤ គ.ស.១៩៣០ សម្ដេចទ្រង់បានទទួលការតែងតាំង ក្នុងមុខងារជាចាងហ្វាងរង
នៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ។
ក្នុងឆ្នាំដដែលនោះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកជំនួយនៃ ក្រុមជំនុំព្រះត្រៃបិដក
នៅពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។
ព.ស. ២៤៧៦ គ.ស.១៩៣២ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការ ស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃ នៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះ
ទៅក្នុងវចនានុក្រមខ្មែរ។
ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានទទួល ការតែងតាំងជាសមាជិក នៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិ បោះពុម្ពផ្សាយ។
ព.ស.២៤៧៨ គ.ស.១៩៣៤ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើស
ពាក្យខ្មែរប្រៀបធៀបនិងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ។
ព.ស.២៤៧៩ គ.ស.១៩៣៥ សម្ដេចទ្រង់បានទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។
ឋានន្តរបរិច្ឆេទ (កំណត់អំពីឋានន្តរ)
• ព.ស.២៤៨៦ គ.ស.១៩៤២ សម្ដេចទ្រង់បានទទួលឋានន្តរ ជាចាងហ្វាងនៃ សាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ដែលសព្វថ្ងៃកែប្រែឈ្មោះជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
• ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចទ្រង់បានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម។
• ព.ស.២៤៨៩ គ.ស.១៩៤៥ សម្ដេចទ្រង់បានទទួលនាទីជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ។
• ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចទ្រង់បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ ក នៃ គណៈកម្មការជាតិខាងការសិក្សា។
• ព.ស. ២៤៩២ គ.ស.១៩៤៨ សម្ដេចទ្រង់បានទទួលនាទីជាប្រធានគណៈកម្មការធម្មវិន័យពិនិត្យការ ផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រ។
• គ.ស. ១៩៦១ រហូតមក សម្ដេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមអ្នកនិពន្ធខ្មែរធ្វើ ជាព្រះប្រធាននៃ ការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិ រៀងរាល់ថ្ងៃសុក្រ។
• គ.ស.១៩៦៨ ទ្រង់ទទួលឋានៈជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ។
• គ.ស.១៩៦៩ ព្រះអង្គទ្រង់ទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
ព្រះកិច្ចការដែលសម្ដេចទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
• នៅព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភួនៃមន្ត្រីសង្ឃ ទៅកាន់ក្រុងវៀងច័ន្ទន៍ និងក្រុងហ្លួងព្រះបាង ប្រទេសលាវ ដើម្បីរួបរួមក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ ផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរងនៅប្រទេសលាវ ផង។
• ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានដឹកនាំ គណៈប្រតិភូព្រះសង្ឃខ្មែរទៅធ្វើទស្សនាចរណ៍ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន កម្ពុជាក្រោម។
• នៅព.ស.២៤៨៣ គ.ស.១៩៣៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសលាវ ម្ដងទៀត ដើម្បីប្រជុំប្រឹក្សាកិច្ចការ នៃពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសលាវ ផង ដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិលាវឲ្យមានការសិក្សាព្រះបរិយត្តធម៌ និងការប្រតិបត្តិព្រះពុទ្ធសាសនា ឲ្យស្របគ្នាតាមរបៀបការសិក្សា និងការប្រតិបត្តិព្រះពុទ្ធសាសនា នៃប្រទេសកម្ពុជា ទាំងប្រជាជាតិនៅក្នុងទីប្រជុំជន និងក្នុងខេត្តនានា នៃព្រះរាជាណាចក្រលាវ ខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឲ្យបានត្រឹមត្រង់គន្លងព្រះពុទ្ធសាសនា ផង។
• ព.ស.២៤៨៧ គ.ស.១៩៤៣ សម្ដេចទ្រង់បានទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហើយនៅ
ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបមក។
• ព.ស. ២៤៩៤ គ.ស.១៩៥០ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនៅប្រជុំសន្និសីទដើម្បី បង្កើតពុទ្ធិកសមាគមពិភពលោកនៅក្រុងកោលម្បូ ប្រទេសស្រីលង្កា ទ្វីប។
• នៅព.ស.២៤៩៧ គ.ស.១៩៥៣ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រេចរឿងឆដ្ឋសង្គាយនា
នៅក្រុងរង្គូន សហភាពភូមា។
• ក្នុងឆ្នាំជាបន្ទាប់នៅព.ស.២៤៩៨ គ.ស.១៩៥៤ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនិមន្តនៅកាន់ក្រុងរង្គូន ប្រទេសភូមា ម្ដងទៀត ដើម្បីរួបរួមក្នុងការប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូង។
• កន្លងមួយឆ្នាំក្រោយមក ព.ស.២៤៩៩ គ.ស.១៩៥៥ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីឆដ្ឋសង្គាយ នៅក្រុងរង្គូន ប្រទេសភូមា ជាលើកទីបីដើម្បីប្រជុំ ហើយបិទសម័យប្រជុំប្រចាំឆ្នាំ។
• នៅព.ស.២៥០៣ គ.ស.១៩៥៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងជកត៌ា និងក្រុងសឹម៉ារ៉ាំង
កោះជ្វា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យវិសាខបូជា។
• ព.ស. ២៥០៣ ចូលរួមពិធីបញ្ចុះខណ្ឌសីមា និងពិធីសន្មតរោងឧបោសថ ព្រមទាំងជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រ អ្នកប្រទេសនោះចំនួនបីរូបផង។
សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)
ដោយ ព្រះមហាវិរិយភាពរបស់សម្ដេច ដែលទ្រង់បានបំពេញទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោកដែលយើងបានឃើញជាភស្តុតាង សម្ដេចក៏បានឡើងសមណស័ក្តិជាលំដាប់លំដោយ ដូចតទៅនេះគឺ៖
• ព.ស.២៤៥៤ គ.ស.១៩១០ សម្ដេចបានទទួលការតែងតាំងក្នុងសមណស័ក្តិ ជាព្រះបាឡាត់សាក្យបុត្តិយ៍ (បាឡាត់របស់ព្រះសក្យវង្ស នុត វត្តឧណ្ណាលោម)។
• ព.ស.២៤៥៦ គ.ស.១៩១២ សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រម សម្រាប់ថ្នាក់ឯករបស់សម្ដេចព្រះសង្ឃរាជព្រះនាម ទៀង)។
• ព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស)។
• ព.ស.២៤៨៤ គ.ស.១៩៤០ សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទី២)។
• ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចបានឡើងជាសមណស័ក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ទី១)។
• ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានឡើងសមណស័ក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
• ព.ស. ២៤៩៤ គ.ស.១៩៥០ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់បានប្រោសប្រទានប្រគេនព្រះឋានៈជា សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ។
• លុះដល់មកព.ស.២៤៩៨ គ.ស.១៩៥៤ រដ្ឋាភិបាលសហភាពភូមា បានប្រគេនព្រះឋានៈសម្ដេចជា ព្រះអគ្គមហាបណ្ឌិតសហភាពភូមា។
• ស្រាប់តែដល់មកព.ស.២៥០១ គ.ស.១៩៥៧ រដ្ឋាភិបាលសហភាពភូមា បានសូមតម្លើងព្រះឋានៈសម្ដេចជា ព្រះអភិធជៈមហារដ្ឋគរុ នៃសហភាពភូមាទៀត ដែលជាសមណស័ក្តិដ៏ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា។
• ខែ កុម្ភៈ គ.ស.១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរ ផង។
• ព.ស.២៥០៧ គ.ស.១៩៦៣ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋ នៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រទានព្រះឋានៈសម្ដេចជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី១។
• ថ្ងៃទី២៨ ឧសភា ១៩៦៧ ទ្រង់បានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ ពេញលក្ខណៈអំពីសម្ដេចព្រះប្រមុខរដ្ឋ ក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)
គ្រឿងឥស្សរិយយសដែលសម្ដេចបានទទួលមានដូចតទៅនេះ គឺ៖
• មេដាយអស្សឫទ្ធិមុនីសារភរណ៍ នៅព.ស.២៤៦១ គ.ស.១៩១៧។
• មេដាយអស្សឫទ្ធិព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៦៧ គ.ស.១៩៣២។
• មេដាយអស្សឫទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ នៅព.ស.២៤៧៦ គ.ស.១៩៣២។
• មេដាយសេនានៃបណ្ឌិតសភា សាធារណរដ្ឋបារាំង នៅព.ស.២៤៨១ គ.ស.១៩៣៧។
• មេដាយអស្សឫទ្ធិដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៨៦ គ.ស.១៩៤២។
• មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៨៨ គ.ស.១៩៤៤។
• មេដាយសេនាដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៩២ គ.ស.១៩៤៨។
• មេដាយមហាសិរីវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥០៥ គ.ស.១៩៦២។
• មេដាយមហាសិរីវឌ្ឍសុវត្ថារា នៅព.ស.២៥០៦ គ.ស.១៩៦៣។
• មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅ
ព.ស.២៥១៣ គ.ស.១៩៦៩។ ពុទ្ធវុឌ្ឍិបរិច្ឆេទ (កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក
និងផ្លូវព្រះពុទ្ធសាសនា)កិច្ចការឯទៀតរបស់សម្ដេច ក្រៅពីមុខការខាងសិក្សាដែលសុទ្ធតែជាការមានប្រយោជន៍ជាសាធារណៈក្នុងព្រះពុទ្ធសាសនា និងប្រទេសជាតិនោះ នៅមានច្រើនទៅទៀត និយាយដោយសង្ខេបគឺចាប់តាំងពីឆ្នាំឆ្លូវសប្តស័ក ព.ស.២៤៧០
គ.ស.១៩២៤ រៀងមក សម្ដេចបានធ្វើការឧបត្ថម្ភវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) ក្នុងសង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានព្រំប្រទល់ជាប់គ្នានឹងសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាទីជាតិភូមិរបស់សម្ដេច ដូចមានសេនាសនភ័ណ្ឌតទៅនេះ៖
• សម្ដេចបានជាវដីជុំវិញវត្តចំនួនជាង៣ហិកតា ពង្រីកទីវត្តឲ្យធំទូលាយច្រើនជាងពីដើម។
• បានជួយឧបត្ថម្ភលើកថ្នល់ ភ្ជាប់ពីថ្នល់ជាតិចូលមកវត្តសុរភី និងពោធិព្រឹក្ស រួមចម្ងាយ៣គឺឡូម៉ែត្រ។
• បាន ស្ថាបនាវិហារបេតុងអារម៉េ សាលាបាលីរង (ពុទ្ធិកបឋមសិក្សា) រៀបចំទីវត្តពោធិព្រឹក្សទាំងមូល ឲ្យមានទេសភាពសមរម្យតាមសម័យនិយម។
• បានស្ថាបនាស្ពានធំមួយ និងស្ពានតូចមួយសុទ្ធតែបេតុងអារម៉េ ឆ្លងស្ទឹងតូចរាំងព្រំប្រទល់ សង្កាត់រលាំងកែន និងសង្កាត់រកាកោះ។
• បានឧបត្ថម្ភក្នុងការ ស្ថាបនាសាលាបឋមសិក្សាបំពេញវិជ្ជា សុរភីពោធិព្រឹក្ស៣ខ្នង តាំងពីគ.ស.១៩៤៨ រៀងរហូតដល់សាលានេះឡើងដល់ថ្នាក់ឧត្ដមដ្ឋាន សម្រាប់កូនចៅអ្នកស្រុកជើងវត្តសុរភី និងវត្តពោធិព្រឹក្ស។
• បានឧបត្ថម្ភឲ្យគេធ្វើថ្នល់លំមួយ ចាក់ក្រួសបាយក្រៀម ប្រើការបានដោយស្រួល។
• បានជាវទីដី៣ហិកតាកន្លះទុកដាក់ជាសាសនសម្បត្តិរៀងទៅ។
• បានស្ថាបនាខ្លោងទ្វាររបងអារម៉េមួយ។
• បានស្ថាបនា អាវសថសាលា (សាលាសំណាក់) ១ខ្នង។
• បានចាត់ការឲ្យជីកស្រះមួយទំហំ១០០ម៉ែត្របួនជ្រុង នៅត្រង់ទីថ្នល់បែកចេញពីថ្នល់ជាតិក្នុងសង្កាត់រកាកោះ។
• បានជួយឧបត្ដម្ភជីកអណ្ដូងបុកប្រើស្នប់៣កន្លែង។
• បានស្ថាបនាគិលានដ្ឋានមួយខ្នង ប្រសូតិគ្រឹះ (មន្ទីរសម្ភព) មួយខ្នង ដោយបេតុងអារម៉េ។
• បានធ្វើកំពែងបេតុងអារម៉េ បណ្ដោយ១០០ម៉ែត្រ ទទឹង៥២ម៉ែត្រ ព័ទ្ធជុំវិញមន្ទីរពេទ្យទាំងពីរខ្នងនេះ។
• បានស្ថាបនាអគារគព្ភិនីសំណាក់ក្នុងកំពែងនោះដែរ។
• បានស្ថាបនាអគារបេតុងអារម៉េ២ខ្នង ក្រៅកំពែងនោះសម្រាប់គិលានសមណៈ។
• បានចាត់ការឲ្យលើកទំនប់ទឹក១កន្លែងបណ្ដោយ៩០០ម៉ែត្រ ទទឹង៨០០ម៉ែត្រ (ដោយសម្ដេចព្រះនរោត្ដម សីហនុ ឧបយុវរាជព្រះប្រមុខរដ្ឋ ទ្រង់សព្វព្រះទ័យបានប្រោសប្រទានព្រះរាជានុញ្ញាតឲ្យលើកទំនប់ទឹកនោះ)។
• បាន ឧបត្ថម្ភឲ្យវេយ្យាវច្ចករដាំដំណាំលើទីដីខាងលើនេះ ជាប្រយោជន៍ដល់គិលានដ្ឋាន និងប្រសូតិគ្រឹះរបស់សម្ដេចទៅក្នុងអនាគតកាល (ស្ថាបនកម្មទាំងនេះនៅក្នុងភូមិស្រែបន្ទាយ សង្កាត់រកាកោះ)។
• បាន លះបង់ទីដីមួយកន្លែង ដែលសម្ដេចបានជាវហើយនោះជូនព្រះរាជរដ្ឋាភិបាលឲ្យស្ថាបនាអគារមណ្ឌល
នីតិកម្ម (ប៉ុស្តិប៉ូលីស) និងមន្ទីររាជសហករណ៍។ល។
• បានផ្ដើមគំនិតធ្វើសមាគមកសាងមន្ទីរពេទ្យព្រះសង្ឃ ក្រុងភ្នំពេញ។
• បានកសាងវិហារវត្តឧណ្ណាលោម ដែលជាវិហារធំបំផុតជាងវិហារទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមានបីជាន់
ក្នុងព.ស.២៤៩៩ គ.ស.១៩៥៦។
• បានផ្ដើមកសាងព្រះសក្យមុនីចេតិយ នៅខាងកើតស្ថានីយ៍រាជាយស្ម័យយាន។
• បានទំនុកបម្រុង ព្រមទាំងចាត់ចែងសមណនិស្សិតបញ្ជូនឲ្យទៅរៀនឯបរទេស មានប្រទេសឥណ្ឌា ភូមា ជាដើម។
• បានបង្កើតការសិក្សាធម្មវិន័យ ដើម្បីសិក្ខាកាមកុលបុត្រទូទៅពេញប្រទេសកម្ពុជា។
• បានបង្កើតការអប់រំយុវជនដោយសីលធម៌ដែលនៅក្នុងវត្តឧណ្ណាលោម ឬវត្តឯទៀតៗ ដែលមានយុវជននៅវត្តជាច្រើននាក់។
• បានផ្ដើមកសាងឈាបនដ្ឋាន (ទីបូជាសព) ក្នុងវត្តឧណ្ណាលោម ដែលមានលោកអ្នកឧកញ៉ាតេជះ តាន់ ម៉ៅ ជាអ្នកចេញប្រាក់កសាងឲ្យកើតមានក្នុងប្រទេសកម្ពុជា មុនដំបូងបង្អស់ គ.ស.១៩៥៣។
• បានផ្ដើមសង់ឧបដ្ឋានសាលាសម្រាប់មន្ត្រីសង្ឃ ដែលនិមន្តមកក្នុងឱកាសអនុសំវច្ឆរមហាសន្និបាត ដើម្បីប្រជុំទទួលភត្តាហារ និងសម្រាប់ភ្ជុំបិណ្ឌ ដែលគហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញប្រាក់កសាង។
• បានបង្កើតឲ្យមានការហាត់រៀនប្រឡងសូត្របាតិមោក្ខបាលី។
• បាន រៀបចំតាំងគណៈកម្មការសង្ឃ និងគណៈកម្មការគ្រហស្ថតាមផ្លូវការគ្រប់វត្តទាំងអស់ ដើម្បីរៀបចំទីវត្ត
ឲ្យស្អាត ទាំងមានរបៀបរៀបរយ តាំងពីឆ្នាំ១៩៥៥ដរាបមក។
សម្ដេចព្រះសង្ឃរាជ

Labels