បន្ទាយមានជ័យ៖ សុវត្ថិភាពពេលមុនកំពុងនឹងក្រោយពេលសម្រាលកូនរបស់ស្ត្រីក្រីក្រនៅ ជនបទ នៅតែជាបញ្ហាប្រឈមមុខខ្លាំង ហើយចាំបាច់ត្រូវបន្តរកគន្លឹះដោះស្រាយថែមទៀត។ មធ្យោបាយ សេវា និងឆ្មបបង្កើតកូននៅមានកង្វះខាតជាយថាហេតុនៅឡើយ។
/ 12:26 PM /
លោក ម៉ម ប៊ុនហេង លើកបង្ហាញលិខិត្តប័ណ្ណផ្សព្វផ្សាយពីវិធីការពារជំងឺគ្រុនផ្ដាសាយថ្មីភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងនឹងចែកខិត្តប័ណ្ណចំនួន៥ សែនសន្លឹកជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាក្នុងពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះខែ នៅរាជធានីភ្នំពេញនាថ្ងៃទី០១-០៣ខែវិច្ឆិកាឆ្នាំ២០០៩
/ 9:59 AM /
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការងារជាតិ បានប្រកាសកាលពីព្រឹកថ្ងៃអង្គារទី១៣ តុលា ឆ្នាំ២០០៩ថា
/ 9:57 AM /
UNIFEM នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីវឌ្ឍនភាពរបស់ស្ត្រីពិភពលោក
Send to friendកំណែដែលងាយស្រួលបោះពុម្ព
Send to friendកំណែដែលងាយស្រួលបោះពុម្ព
/ 8:13 AM /
នៅក្នុងលេខចេញផ្សាយរបស់ខ្លួនសម្រាប់ថ្ងៃសៅរ៍-អាទិត្យ ទី ១០-១១ ខែតុលាកន្លងទៅនេះ កាសែតកោះសន្តិភាពបានរាយការណ៍ថា ភាគច្រើននៃជនរងគ្រោះដោយសារការចាប់រំលោភក្នុងរយៈពេល ៣ ត្រីមាសនាឆ្នាំ ២០០៩ នេះគឺជាអនីតិជន។
កាសែតបានដកស្រង់ការកត់ត្រាទុករបស់អង្គការមិនមែនរដ្ឋាភិបាលមួយ ពីសេចក្ដីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានបង្ហាញឲ្យឃើញថា ករណីរំលោភសេពសន្ថវៈនៅក្នុងរយៈពេលនេះគឺមានចំនួន ២១៦ ករណី មានជនរងគ្រោះសរុបទាំងអស់ ២២៥ នាក់ ដែលក្នុងនោះមានអនីតិជនចំនួន ១៣៧ នាក់ ដែលស្មើនឹង ៦១% ហើយថា ករណីរំលោភសេពសន្ថវៈនេះបានកើនឡើង ៥ ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០០៨។បើតាមតួលេខបានបញ្ជាក់ថា ខេត្តបាត់ដំបងមានការចាប់រំលោភសេពសន្ថវៈរហូតដល់ទៅ ៤៣ ករណី ដែលជាចំនួនខ្ពស់ជាងគេ ខណៈដែលរាជធានីភ្នំពេញស្ថិតនៅក្នុងលំដាប់ទី ២ គឺមាន ២២ ករណី ហើយថា ការចាប់រំលោភដោយអ្នកជិតខាងរស់នៅក្នុងភូមិជាមួយគ្នាមានចំនួន ច្រើនជាងគេគឺរហូតដល់ ១០៣ ករណី ខណៈដែល ៤០ ករណីដោយសាច់ញាតិ ៣៥ ករណីដោយអ្នកស្គាល់គ្នា ៩ ករណីដោយសង្សារ និង ២៤ ករណីមិនត្រូវបានរាយការណ៍ឲ្យដឹង។
នេះជាតួលេខមួយដែលសារព័ត៌មានបានចុះផ្សាយនៅលើទំព័ររបស់ខ្លួន។ តើមានប៉ុន្មានករណីទៀត ដែលសារព័ត៌មានមិនបានទទួល ដោយសារតែការលាក់លៀម ការគំរាមមិនឲ្យបញ្ចេញព័ត៌មាន និងការដោះស្រាយនៅក្រៅប្រព័ន្ធតុលាការនោះ?
បើនិយាយពីការចាប់រំលោភសេពសន្ថវៈ គឺវាកម្រមានស្ត្រី ឬក៏កុមារប្រព្រឹត្តិមកលើបុរស និងមនុស្សពេញវ័យណាស់ តែបញ្ច្រាសមកវិញ ស្ត្រី និងកុមារ ពិសេសកុមារីជាជនរងគ្រោះនៃ អំពើនេះ។ វាពិតជាមិនត្រូវអត់ឱនទាល់តែសោះចំពោះការចាប់រំលោភសេពសន្ថវៈមក លើស្ត្រី និងកុមារដែលមានកម្លាំងទន់ខ្សោយ ខណៈដែលពួកគេជាចលករមួយមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមដូចគ្នានឹងបុរស និងមនុស្សពេញវ័យមួយចំនួនដែរនោះ។ ជាងនេះទៅទៀត អ្វីដែលរឹតតែមិនត្រូវលើកលែងទោសទៅទៀតនោះគឺពួកបិសាចកាមគុណល្មោភ តណ្ហា ដែលសូម្បីតែកុមារក៏មិនលើកលែងឲ្យដែរ។រឿងចាប់រំលោភសេពសន្ថវៈនេះ វាកើតមានគ្រប់សណ្ឋាន និងមានចរិតថោកទាប និងព្រៃផ្សៃផ្សេងៗគ្នា ដូចជាថា មនុស្សក្បាលកញ្ចាស់វ័យរកធម៌អារហើយនោះក៏បានចាប់រំលោភក្មេងស្រីអាយុ ក្រោម ១០ ឆ្នាំក៏មាន។ ម្យ៉ាងទៀត រឿងដែលមិនគួរឲ្យកើតមាននោះគឺបុរសជាឪពុកមួយចំនួនមានរូប សម្បត្តិជាមនុស្ស តែចិត្តជាសត្វតិរច្ឆានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន ដើម្បីបំពេញកាមទេព និងការនឹកគិតឃើញបែបឆ្កួតលីលា។
ជាងនេះទៅទៀត វាពិតជាសាហាវយង់ឃ្នងបំផុត ដែលពួកអន្តរធានខ្លះមិនត្រឹមតែចាប់រំលោភកុមារនោះទេ តែពួកលោកមហាអប្រីយ៍ទាំងនោះបានសម្លាប់ក្មេងស្រីដែលជាជនរងគ្រោះ នោះចោលទៅទៀត ដូចជាករណីការរំលោភសម្លាប់យកសពកុមារីពីរនាក់ចងព្យួរនឹងដើមឈើពី សំណាក់ពពួកទមិឡចិត្តអន្យតិរ្ថិយកាលពីថ្ងៃទី ៥ ខែ កុម្ភៈ នាឆ្នាំនេះនៅឯខេត្តពោធិ៍សាត់។ ឯករណីមួយទៀតគួរឲ្យតក់ស្លុតនោះគឺបានកើតមានកាលពីថ្ងៃទី ១៩ ខែកញ្ញាកន្លងទៅនេះនៅក្នុងខេត្តកំពុងចាម ដែលពួកអន្ធពាលចំនួន ៧ នាក់បានរំលោភក្មេងស្រីអាយុ ១១ ឆ្នាំ ហើយមានមេខ្លោងម្នាក់ជាអ្នកដៃដល់បានចាក់ជាច្រើនកាំបិតលើរាង កាយ និងអារកសម្លាប់នាងយ៉ាងសាហាវពន់ពេក (កាសែត ឌឹ ឃែមបូឌាដេលី ថ្ងៃ ព្រហស្បតិ៍ ទី ២៤ កញ្ញា ឆ្នាំ ២០០៩) ។
តើករណីចាប់រំលោភសេពសន្ថវៈកន្លងមកបណ្ដាលមកពីមូលហេតុអ្វី?
ជាការពិតមានកត្តាមួយចំនួនដែលបានបង្កឲ្យមានបញ្ហានេះកើតឡើង ដូចជាការយល់ដឹងរបស់ពលរដ្ឋនៅមានកម្រិត ការសាបព្រួសវប្បធម៌ និងសិល្បៈស្រើបស្រាលហួសហេតុ រូបភាព និងវីដេអូអាសអាភាសអាចរកបានដោយងាយជាដើម ខណៈដែលការអនុវត្តច្បាប់នៅធូររលុងខ្លះ ដែលប្រកានេះចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ បើមិនដូច្នោះទេ ស្ត្រី និងកុមាររបស់យើងពិតជារងគ្រោះកាន់តែច្រើន និងធ្ងន់ធ្ងរជាងនេះ។
យើងគួរពិនិត្យមើលលើទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមកម្ពុជារបស់ យើងនាពេលបច្ចុប្បន្ននេះ គឺថា អត្រាកុមារីពិសេសនៅតាមតំបន់ជនបទ ដែលបោះបង់ចោលសាលាចាប់ពីបឋមសិក្សាឡើងទៅនៅមានចំនួនច្រើន ខណៈដែលកុមារីមួយចំនួនទៀតត្រូវបានរងគ្រោះ ដោយសារតែពួកបិសាចស្រេកឃ្លានកាមគុណល្មោភតណ្ហា។ បើតែយ៉ាងនេះ តើស្ថានភាពស្ត្រីនិងកុមារកម្ពុជារបស់យើងនឹងក្លាយទៅជាយ៉ាងណា នាពេលអនាគតនោះ?
ជាការពិត មានការងារខ្លះដែលត្រូវចាត់វិធានការពង្រឹងបន្ថែម បើទោះជាមានហើយខ្លះក៏ដោយ។ ចំណុចទីមួយគឺការអប់រំនៅតាមសហគមន៍។ ចំណុចនេះពិតជាមានសារសំខាន់បំផុត ដើម្បីបញ្ជ្រាបការយល់ដឹងពីច្បាប់ដល់ពលរដ្ឋនៅតាមមូលដ្ឋាន។
កន្លងមកក៏មានការអប់រំ និងបណ្ដុះបណ្ដាលពីបញ្ហាទប់ស្កាត់ការចាប់រំលោភសេពសន្ថវៈលើស្ត្រី និងកុមារ នេះដែរ តែស្ថាប័នរដ្ឋាភិបាល ពិសេសក្រសួងកិច្ចការនារី និងក្រសួងអប់រំ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធត្រូវបន្តកិច្ចសហការ ជាមួយសហគមន៍ភូមិ តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ និងសាលារៀនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីចំណេះដឹងទូទៅ និងច្បាប់ដោយឡែកដែលទាក់ទិននឹងការចាប់រំលោភសេពសន្ថវៈ និងក្រមព្រហ្មទណ្ឌ។ ការបោះពុម្ព និងចែកចាយប័ណ្ណព័ត៌មានដែលមានសារសំខាន់ៗភ្ជាប់ដោយរូបភាពដែល ទាក់ទាញស្ដីពីបញ្ហានេះជូនដល់ប្រជាសហគមន៍នៅមូលដ្ឋានក៏ជា មធ្យោបាយមួយពញ្ញាក់ស្មារតីដល់អ្នកភូមិផងដែរ ដើម្បីឲ្យពួកគេបានយល់កាន់តែច្បាស់ពីទោសទណ្ឌនៃការប្រព្រឹត្តបទ ឧក្រិដ្ឋនេះ និងមានការផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន ពិសេសពួកបុរសៗដែលមិនទាន់បានយល់ ឬក៏យល់មិនទាន់បានច្បាស់លាស់ពីបញ្ហាបទល្មើសដែលបណ្ដាលមកពីការ ចាប់រំលោភសេពសន្ថវៈនេះ។
ចំណុចទីពីរក៏ជាកត្តាដ៏ចម្បងដែរគឺការពង្រឹងការអនុវត្ត ច្បាប់។ ស្ថាប័នតុលាការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិត្រូវបង្កើនការតាមចាប់ និងដាក់ពិន័យពួកអ្នកប្រព្រឹត្តបទល្មើសទៅតាមមាត្រាដែលមានចែងនៅ ក្នុងច្បាប់ជាធរមាន។ ការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការគួរតែត្រូវលុបបំបាត់។ ពិតមែនហើយ ការសម្របសម្រួល ការអនុគ្រោះ និងការបំភ្លេចស្លាកស្នាមអាស្រូវពីអតីតកាល គឺជាវប្បធម៌របស់ខ្មែរដែលមានតាំងតែពីសម័យកាលមុនៗមកម្លេះ ដែលទង្វើនេះជាការយោគយល់ ជាការអត់ឱន និងជាការប្រោសប្រណី ដើម្បីលើកលែងទោសកំហុសឲ្យអ្នកប្រព្រឹត្ត។
ប៉ុន្តែករណីបទឧក្រិដ្ឋអនាចារលើស្ត្រី និង កុមារបែបនេះគឺមិនត្រូវយកការសម្របសម្រួលមកធ្វើជាអាទិភាពនោះទេ បើមិនដូច្នោះទេ អំពើនេះកើតមានមិនឈប់ឈរ និងកាន់តែកើនឡើងនៅក្នុងសង្គមកម្ពុជា។ អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវបន្ធូរបន្ថយទម្ងន់ទោសដល់អ្នក ប្រព្រឹត្តឡើយ ហើយមិនត្រូវព្យាយាមឲ្យមានការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយឲ្យអ្នកប្រព្រឹត្តគ្រាន់តែបង់ប្រាក់សងជំងឺចិត្តដល់ជន រងគ្រោះជាការស្រេចនោះទេ។ ក្នុងករណីនេះ រាជរដ្ឋាភិបាល ពិសេសក្រសួងសាមីត្រូវហ៊ានដាក់ពិន័យដល់មន្ត្រីដែលពាក់ព័ន្ធក្នុង ការជួយធ្វើអន្តរាគមន៍ណាមួយ ដើម្បីបន្ធូរបន្ថយទោស ឬក៏ឲ្យជនល្មើសបានរួចខ្លួន ពីអំពើចាប់រំលោភសេពសន្ថវៈមកលើស្ត្រី និងកុមារនេះ។ រាជរដ្ឋាភិបាលត្រូវហ៊ានកាត់សាច់ស្អុយរបស់ខ្លួនចេញ បើមិនដូច្នោះទេ សាច់ស្អុយនេះនឹងកាន់តែស្អុយ និងរីកកាន់តែធំឡើង ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកស្ទួយសិទ្ធិស្ត្រី និងកុមារ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់ខ្លួន ក៏ដូចជាគោលដៅអភិវឌ្ឍន៍សហស្សវត្សសហប្រជាជាតិដែរនាឆ្នាំ ២០១៥ ដែលក្នុងនោះក៏មានចំណុចមួយស្ដីពីការលើកស្ទួយសមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចរបស់ស្ត្រី និងកុមារដែល។
ការចាត់វិធានការខាងលើគឺត្រូវធ្វើឲ្យដូចជាភ្លៀងរលឹម គឺមិនមែនដូចចំហេះនៃភ្លើងចំបើងនោះទេ។ ដូចនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាជួយសង្គ្រោះស្ត្រី និងកុមារ ពិសេសកុមារីរបស់យើង ដោយត្រូវកំចាត់ពួកបិសាចកាមគុណ ព្រោះថា ស្រ្តី និងកុមារគឺជាតម្លៃនៃការអភិវឌ្ឍសង្គមជាតិយើងទាំងមូលដែរ៕