អ្វីៗក្នុងលោកកើតព្រោះហេតុ ឃើញច្បាស់ក្រលែតគុណម៉ែឳ
កូនរស់ធំឡើងត្រូវរកផ្លូវ សងគុណម៉ែឳទើបត្រូវច្បាប់ ។
បើមិនបានសងអ្វីធំដុំ កុំតែស្រីមុំប្រែក្រឡាប់
រត់ចេញពីផ្ទះមិនបានប្រាប់ ប្រញាប់តាមប្រុសព្រោះស្នេហា ។
ចំណែកកូនប្រុសក៏ដូចគ្នា កុំធ្វើឫកពាមនុស្សបាតផ្សារ
ប្រគល់ខ្លួនប្រាណឲ្យស្រីសា្ររ រោគផ្តាច់សង្ខារចោលម៉ែឳ ។
ម៉ែឳចិញ្ចឹមដប់ម្ភៃឆ្នាំ កូនបានធ្វើកម្មកេរ្តិ៍អាស្រូវ
ចុះចេញពីផ្ទះបាត់ភ្លាមទៅ តើឲ្យម៉ែឳនៅសល់អ្វី ?
កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC
អ៊ីនធឺណិតសម្រាប់យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
Internet for Social Justice and Sustainable Developmentអំពីកតិកាសញ្ញានេះកតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APCកតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិត
របស់APC កតិកាសញ្ញានេះត្រូវបានបង្កើតឡើងជាលើកដំបូង នាឆ្នាំ២០០១-២០០២ ដោយសមាជិក
របស់អង្គការ Association for Progressive Communications (APC) និងអង្គការដៃគូនានានៅ សិក្ខាសាលាស្តីអំពី «សិទ្ធិស្តីអំពីអ៊ីនធឺណិត» នៅអឺរុប អាស៊ី អាមេរិកឡាទីន និងអាហ្រ្វិក ។
ប្រធានបទ និងគោលការណ៍នានា ក្នុងកតិកាសញ្ញានេះ ផ្តល់នូវចំនុចសំខាន់ៗ នៃការយល់ឃើញ និងគោលបំណងរបស់សហគមន៍យើងខ្ញុំ អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងស្ថាប័ននានា ក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយសេរី ជាពិសេសក្នុងការងាររបស់ពួកគាត់ ដើម្បីយុតិ្តធម៌ក្នុងសង្គម
សេដ្ឋកិច្ចនិងបរិស្ថាន ។កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC យើងខ្ញុំសំដៅ
យ៉ាងជាក់លាក់ ទៅលើអ៊ីនធឺណិត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលការណ៍ទាំងនេះក៏ជាប់ពាក់ព័ន្ធផង
ដែរ ទៅគ្រប់ផ្នែកទាំងអស់ របស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យារួមមាន ទូរស័ព្ទ វិទ្យុ និងផ្សេងៗទៀត) ។
ប្រធានបទទី១ ៖ ការចូលទៅកាន់អ៊ីនធឺណិត សំរាប់គ្រប់គ្នា
១.១. ផលប៉ះពាល់នៃការចូលទៅកាន់អ៊ីនធឺណិត ទៅលើការអភិវឌ្ឍន៍ និងយុត្តិធម៌សង្គម
អ៊ិនធឺណិតដែលអាចឲ្យគេមានលទ្ធភាពប្រើប្រាស់បាន មានល្បឿនលឿន និងមានភាពងាយស្រួលក្នុងការចូលទៅប្រើប្រាស់ អាចជួយធ្វើឱ្យសង្គមមានភាពកាន់តែស្មើគ្នាខ្លាំងឡើង ។ អ៊ិនធឺណិតអាចជួយពង្រឹងសេវាអប់រំ និងសុខភាព ពាណិជ្ជកម្មក្នុងស្រុក ការចូលរួមពីសាធារណជន ការទទួលបានព័ត៌មាន អភិបាលកិច្ចល្អ និងការលុបបំបាត់ភាពក្រីក្រ ។ ប៉ុន្តែយើងមិនគួរសន្មតថា រាល់ការច្នៃប្រឌិតខាងផ្នែកបច្ចេកវិទ្យា ជានិច្ចកាលគឺមានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិនោះទេ ។ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងបណ្តាទីភ្នាក់ងារកំណត់បទបញ្ញត្តិនានា គួរយល់ដឹងអំពីសក្តានុពលរបស់អ៊ីនធឺណិត ក្នុងការពង្រឹងលើភាពមិនស្មើគ្នា ដែលមានស្រាប់នៅក្នុងសង្គម ។
១.២. សិទ្ធិក្នុងការចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត ទោះបីអ្នករស់នៅទីកន្លែងណាក៏ដោយ
អ៊ិនធឺណិត គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈពិភពលោកមួយ ។ ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវតែផ្តល់ឲ្យបានទូលំទូលាយ និងផ្តល់នូវកំរិតបញ្ជូនគ្រប់គ្រាន់ ដែលនឹងអាចឲ្យប្រជាពលរដ្ឋ ទោះបីជានៅទីកន្លែងណាក៏ដោយ ក៏អាចប្រើប្រាស់សក្តានុពលនៃអ៊ិនធឺណិត ដើម្បីបញ្ចេញមតិយោបល់ ដើម្បីធ្វើឲ្យការរស់នៅមានភាពកាន់តែប្រសើរឡើង និងដើម្បីបង្ហាញអំពីការច្នៃប្រឌិតរបស់ខ្លួន ។ ប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតជាតិ ដែលផ្តល់ឲ្យប្រើប្រាស់បានទូលំទូលាយ ហើយដែលហេដ្ឋារចនាសម្ព័ន្ធនេះតភ្ជាប់ទៅកាន់បណ្តាញអន្តរជាតិ ។
១.៣. សិទ្ធិនៃជំនាញ
ចំណេះដឹងនិងជំនាញ អាចធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិត ឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ខ្លួន ។ រដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ អង្គការអន្តរជាតិនិងសហគមន៍ និងវិស័យឯកជន ត្រូវគាំទ្រនិងជំរុញឲ្យមានឱកាសបណ្តុះបណ្តាល វិធីសាស្រ្តនិងធនធានដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់អ៊ីនធឺណិត ដោយតំលៃថោក ឬដោយឥតគិតថ្លៃ សំរាប់ការអភិវឌ្ឍន៍សង្គម ។
មាត្រា ២៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
ការអប់រំត្រូវតែផ្ដោតទៅរកការរីកចម្រើនលូតលាស់យ៉ាងពេញលេញ នៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងឆ្ពោះទៅរកការភាពពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននានា ។
១.៤. សិទ្ធិ ក្នុងការចូលទៅកាន់ ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ដែលអាចប្រើប្រាស់បាន សំរាប់គ្រប់គ្នា («ការកសាងដើម្បីទាំងអស់គ្នា»)
ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ត្រូវរៀបចំឡើង ដើម្បីធានាឲ្យយកទៅប្រើប្រាស់បាន សំរាប់គ្រប់គ្នា រួមទាំងជនពិការខាងផ្នែករាងកាយវិញ្ញាណ ឬបញ្ញា ជនមិនចេះអក្សរ និងជននិយាយភាសាភាគតិច ។ គោលការណ៍នៃការកសាងដើម្បីទាំងអស់គ្នា និងការប្រើប្រាស់បច្ចេកវិទ្យាដែលមានលក្ខណៈជំនួយ គឺត្រូវជំរុញ និងគាំទ្រ ដើម្បីអនុញ្ញាតឲ្យជនពិការភាពនានា ទទួលបានអត្ថប្រយោជន៍ពេញលេញ និងក្នុងលក្ខណៈស្មើភាព ដូចជនដែលមិនពិការដែរ ។
១.៥. សិទ្ធិស្មើគ្នា រវាងបុរសនិងស្ត្រីក្នុងការចូលទៅប្រើប្រាស់អ៊ិនធឹណិត
នៅកន្លែងជាច្រើន ស្ត្រីនិងបុរសមិនមានភាពស្មើគ្នា ដើម្បីរៀន កំនត់ ចូលទៅកាន់ ប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិតឡើយ ។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការចូលទៅកាន់អ៊ីនធឺណិត ត្រូវតែទទួលស្គាល់ និងកែតម្រូវវិសមភាពយេនឌ័រដែលមានស្រាប់ ។ ស្ត្រីត្រូវចូលរួមឲ្យបានពេញលេញ លើគ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍អ៊ីនធឺណិត ដើម្បីធានាឲ្យមានសមភាពយេនឌ័រ ។
១.៦. សិទ្ធិមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត
អ្នករៀបចំគោលនយោបាយ និងអ្នកតាក់តែងច្បាប់ ត្រូវធានាថា ប្រជាពលរដ្ឋទាំងអស់មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការកំណត់បទបញ្ជា តំលៃ ពន្ធ និងតារាងតំលៃ គួរធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានប្រាក់ចំណូលខុសៗគ្នា អាចប្រើប្រាស់អ៊ីនធឺណិតបាន ។
១.៧. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងធ្វើការ
ចំពោះមនុស្សភាគច្រើន កន្លែងធ្វើការគឺជាកន្លែងចំបង ឬជាកន្លែងតែមួយគត់ ក្នុងការប្រើប្រាស់អ៊ិនធឺណិត ។ និយោជិតនិងនិយោជក ត្រូវតែធ្វើឲ្យមាន ការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងធ្វើការ ដោយរួមបញ្ចូលទាំងគោលបំណងនៃកម្មវិធីអប់រំរបស់និយោជិត និងការពារសិទ្ធិរបស់និយោជិត ។
១.៨. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងសាធារណៈ
មនុស្សជាច្រើននឹងមិនទទួលបានការប្រើប្រាស់កុំព្យូទ័រ ឬអ៊ីនធឺណិតជាលក្ខណៈឯកជនឡើយ។ ដូចនេះទីកន្លែងសាធារណៈដូចជា ៖ មជ្ឈមណ្ឌលទូរគមនាគមន៍ បណ្ណាល័យ មជ្ឈមណ្ឌលសហគមន៍ គ្លីនិក និងសាលារៀន ត្រូវតែមានដែលទីតាំងទាំងនេះ គឺជាកន្លែងងាយស្រួល នៅជិតផ្ទះ ឬកន្លែងធ្វើការ ដែលជនគ្រប់រូបអាចចូលទៅប្រើប្រាស់បាន ។ នេះក៏ជាប្រការសំខាន់ចំពោះយុវជននៅបណ្តាប្រទេសនានា ដែលការប្រើប្រាស់អ៊ីនធឺណិត មិនទាន់អាចមានពេលលេញនៅឡើយ ឬមានតំលៃថ្លៃ ។
១.៩. សិទ្ធិក្នុងការទទួលនិងបង្កើតខ្លឹមសារ ដែលមានលក្ខណៈចំរុះ ខាងផ្នែកវប្បធម៌ និងភាសា
តំបន់បណ្តាញឧបករណ៍លើបណ្តាញ និងកម្មវិធីកុំព្យូទ័រ ត្រូវបានប្រើប្រាស់យ៉ាងលើសលប់ ជាអក្សរឡាតាំង ។ ប្រការនេះ ជះឥទ្ធិពលទៅលើការអភិវឌ្ឍន៍ខ្លឹមសារក្នុងតំបន់ ដែលមិនប្រើប្រាស់អក្សរឡាតាំង និងរារាំងលទ្ធភាព ក្នុងការផ្លាស់ប្តូរខ្លឹមសារដែលមានលក្ខណៈអន្តរវប្បធម៌ ។ ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ត្រូវតែលើកទឹកចិត្តឲ្យមានភាសាផ្សេងៗនៅលើអ៊ីនធឺណិត និងធ្វើឲ្យមានភាពសាមញ្ញ ដល់ការផ្លាស់ប្តូរព័ត៌មាន ឆ្លងកាត់បញ្ហាផ្សេងៗ នៃភាសាដែលខុសៗគ្នា ។
កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC
ប្រធានបទទី២ ៖ សេរីភាពក្នុងការការបញ្ចេញមតិ និងសមាគម
២.១. សិទ្ធិក្នុងការបញ្ចេញមតិដោយសេរី
សេរីភាពក្នុងការបញ្ចេញមតិគួរត្រូវបានការពារពីការរំលោភបំពាន ពីសំណាក់រដ្ឋាភិបាល និងភ្នាក់ងារមិនមែនរដ្ឋាភិបាលផ្សេងៗទៀត ។ អ៊ីនធឺណិតគឺជាមធ្យោបាយមួយ សំរាប់ការផ្លាស់ប្តូរ មតិយោបល់ និងព័ត៌មានដែលឆ្លងកាត់ព្រំដែននានា ជាលក្ខណៈសាធារណៈ និងឯកជន ។ ជនគ្រប់រូប ត្រូវតែអាចបញ្ចេញមតិយោបល់ និងគំនិត និងការចែករំលែកព័ត៌មានដោយសេរី នៅពេលប្រើប្រាស់អ៊ីនធឺណិត ។
មាត្រា ១៨ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិនិងមានសេរីភាពខាងផ្លូវគំនិត ខាងផ្លូវសតិសម្បជញ្ញៈនិងខាងផ្លូវសាសនា
មាត្រា ១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពមានមតិ និងសេរីភាពក្នុងការសម្ដែងមតិ ។ សិទ្ធិនេះរាប់ទាំងសេរីភាពក្នុងការប្រកាន់មតិ និងការសម្ដែងមតិ ដោយគ្មានការជ្រៀតជ្រែក ព្រមទាំងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា តាមរយៈប្រព័ន្ធឃោសនាណាមួយក៏ដោយ និងដោយឥតគិតពីព្រំដែនអ្វីឡើយ ។
២.២. សិទ្ធិនៃសេរីភាពរួចផុតពីការតាមដានត្រួតពិនិត្យ
អ៊ីនធឺណិត ត្រូវតែការពារ ពីរាល់ការប៉ុនប៉ងទាំងឡាយណា ដែលបំបិទសម្លេងរិះគន់ និងត្រួតពិនិត្យលើខ្លឹមសារ ឬការពិភាក្សាខាងផ្នែកនយោបាយ និងសង្គម ។
២.៣. សិទ្ធិក្នុងការចូលរួមតវ៉ាតាមរយៈអ៊ីនធឺណិត
បណ្តាអង្គការ សហគមន៍ និងបុគ្គលគ្រប់រូប គួរមានសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត ដើម្បីរៀបចំ និងចូលរួមក្នុងការតវ៉ា ។
មាត្រា ២០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការប្រជុំ ឬការរួមគ្នាជាសមាគមន៍ ដោយសន្តិវិធី ។
ប្រធានបទទី៣ ៖ ការចូលទៅកាន់ចំណេះដឹង
មាត្រា ២៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិចូលរួមចំណែកដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ មានសិទ្ធិក្រេបរសជាតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែកក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងគុណប្រយោជន៍ផ្សេងៗ ដែលជាលទ្ធផលចេញពីវឌ្ឍនភាពនេះ ។
៣.១. សិទ្ធិក្នុងការទទួលចំណេះដឹង
ការទទួលបានចំណេះដឹង ដែលចែករំលែកបានទូលំទូលាយ និងចំណេះដឹងបរិបូរណ៍ដែលអាចប្រើប្រាស់បានដោយជនគ្រប់រូប កំនត់មូលដ្ឋាននៃការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយនិរន្តរភាព ។ ដោយសារអ៊ីនធឺណិតធ្វើឲ្យមានការចែករំលែកចំណេះដឹង និងការបង្កើតចំណេះដឹងដែលរួមសហការគ្នា ក្នុងលក្ខណៈមួយដែលមិនធ្លាប់មានពីមុនមក ដូចនេះអ៊ីនធឺណិតគួរផ្តោតទៅលើការអភិវឌ្ឍន៍សហគមន៍ ។
៣.២. សិទ្ធិនៃសេរីភាពព័ត៌មាន
រដ្ឋាភិបាលថ្នាក់ជាតិនិងមូលដ្ឋាន និងអង្គការអន្តរជាតិដែលទទួលជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុសាធារណៈ ត្រូវធានាឲ្យមានតម្លាភាព និងគណនេយ្យភាព ដោយដាក់ផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានពាក់ព័ន្ធ ដែលខ្លួនបង្កើតនិងគ្រប់គ្រង ។ រដ្ឋាភិបាល និងអង្គការអន្តរជាតិ គួរធានាថា ព័ត៌មានទាំងនេះត្រូវផ្សព្វផ្សាយលើអ៊ីនធឺណិត ដោយប្រើប្រាស់ទំរង់ដែលអាចបើកមើលបាន និងមានលក្ខណៈបើកទូលាយ និងទទួលយកបានសំរាប់អ្នកប្រើប្រាស់កុំព្យូទ័រចាស់ៗ និងការតភ្ជាប់អ៊ីនធឺណិតដែលមានល្បឿនយឺត ។
៣.៣. សិទ្ធិក្នុងការទទួលព័ត៌មានដែលគាំទ្រដោយហិរញ្ញវត្ថុសាធារណៈ
រាល់ព័ត៌មាន រួមទាំងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងសង្គម ដែលផលិតក្រោមការគាំទ្រពីជំនួយសាធារណៈ គួរតែដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ សំរាប់គ្រប់គ្នា ។
ប្រធានបទទី៤ ៖ ចែករំលែកបទពិសោធន៍ និងការបង្កើតកម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា
មាត្រា ២៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិចូលរួមចំណែកដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ មានសិទ្ធិក្រេបរសជាតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែកក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងគុណប្រយោជន៍ផ្សេងៗ ដែលជាលទ្ធផលចេញពីវឌ្ឍនភាពនេះ។
៤.១. សិទ្ធិក្នុងការចែករំលែក
អ៊ីនធឺណិតផ្តល់នូវឱកាសពិសេស សំរាប់ចែករំលែកព័ត៌មាន និងចំណេះដឹង និងទំរង់ថ្មីៗក្នុងការបង្កើតខ្លឹមសារ ឧបករណ៍ និងកម្មវិធី ។ អ្នកផ្តល់ឧបករណ៍ សេវាអ៊ីនធឺណិត និងខ្លឹមសារ មិនគួរបង្អាក់ប្រជាពលរដ្ឋ ពីការប្រើប្រាស់អ៊ីនធឺណិត ដើម្បីចែករំលែកបទពិសោធន៍ និងការបង្កើតខ្លឹមសារឡើយ ។ កិច្ចការពារដល់ផលប្រយោជន៍របស់អ្នកបង្កើត ត្រូវធ្វើឡើងក្នុងលក្ខណៈមួយស្របទៅតាមការចូលរួមដោយសេរី និងបើកទូលាយ ក្នុងលំហូរនៃចំណេះដឹងខាងផ្នែកវប្បធម៌ និងផ្នែកវិទ្យាសាស្រ្ត ។
៤.២. សិទ្ធិក្នុងការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ (FOSS)
យើងខ្ញុំគាំទ្រការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ ។ ការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ គឺផ្តល់នូវអំណាច កសាងជំនាញ និងធ្វើឲ្យមាននិរន្តរភាពជាង និងជំរុញលើកទឹកចិត្តដល់ការច្នៃប្រឌិតក្នុងប្រទេស ។ យើងខ្ញុំលើកទឹកចិត្តដល់រដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយនានា ដែលជំរុញដល់ការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ ជាពិសេសនៅក្នុងវិស័យសាធារណៈ ។
៤.៣. សិទ្ធិនៃស្តង់ដាបច្ចេកវិទ្យាដែលបើកទូលាយនានា
ស្តង់ដានានារបស់បច្ចេកវិទ្យា ដែលប្រើប្រាស់នៅលើអ៊ីនធឺណិត ត្រូវតែបើកទូលាយជានិច្ចជាកាល ដើម្បីអោយមានប្រតិបតិ្តការគ្នាទៅវិញទៅមក និងមានការច្នៃប្រឌិត ។ ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ត្រូវឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃគ្រប់ផ្នែកទាំងអស់នៅក្នុងសង្គម ជាពិសេសអ្នកប្រឈមនឹងកត្តាកំរិតផ្សេងៗ និងឧបសគ្គនានា នៅពេលពួកគាត់ប្រើអ៊ីនធឺណិត (ដូចជា សហគមន៍ដែលមិនប្រើអក្សរឡាតាំង ឬជនពិការភាពនានា ឬកុំព្យូរទ័រចាស់ៗ ឬ មិនអាចទទួលបានការប្រើប្រាស់អ៊ីនធឺណិតដែលមានល្បឿនលឿន) ។
៤.៤. សិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍ ពីចំនុចប្រសព្វនិងខ្លឹមសារពហុព័ត៌មាន
អ៊ីនធឺណិត គឺជាប្រព័ន្ធពហុព័ត៌មានមួយ ។ ការចូលទៅប្រើប្រាស់ និងបទបញ្ជា ត្រូវធ្វើឡើងដោយផ្អែកទៅលើសក្តានុពលរបស់វា ដែលអាចយកទៅប្រើប្រាស់ ដើម្បីធ្វើឲ្យមានភាពផ្សេងៗគ្នា ក្នុងការបង្កើត និងភាពជាកម្មសិទ្ធ នៃខ្លឹមសារលើអ៊ីនធឺណិតក្នុងទំរង់ផេ្សងៗ ជាច្រើន ឧទាហរណ៍ដូចជា វិទ្យុ និងទូរទស្សន៍ ដែលជាកម្មសិទ្ធ និងប្រតិបត្តិដោយសហគមន៍ ។
កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC
ប្រធានបទទី៥ ៖ ភាពឯកជន ការឃ្លាំមើល និងការបំលែងខ្លឹមសារទៅជាកូដ
៥.១. សិទ្ធិក្នុងការទទួលបានការការពារទិន្នន័យ
ស្ថាប័នសាធារណៈ ឬឯកជន ដែលត្រូវការព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលនានា ត្រូវតែប្រមូលត្រឹមតែទិន្ន័យចាំបាច់អប្បបរមា និងសំរាប់រយៈពេលខ្លីបំផុតដែលត្រូវការ ។ ស្ថាប័នសាធារណៈ ឬឯកជនទាំងនោះ ត្រូវជ្រើសត្រឹមតែទិន្នន័យ សំរាប់គោលបំណងដែលបានបញ្ជាក់មុន ក្នុងលក្ខណៈតិចបំផុត ។ ការប្រមូល ការប្រើប្រាស់ ការបញ្ចេញ និងការរក្សាទុកព័ត៌មាននេះ ត្រូវគោរពទៅតាម គោលនយោបាយឯកជនភាពមួយ ក្នុងលក្ខណៈតម្លាភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដឹងអំពីព័ត៌មានអ្វីដែលត្រូវបានប្រមូលអំពីខ្លួន និងកែតំរូវព័ត៌មានដែលមិនពិត ។ ទិន្ន័យដែលប្រមូលបាន ត្រូវការពារពីការបង្ហាញដែលមិនមានការអនុញ្ញាតិ និងកំហុសផ្នែកសុវត្ថិភាពនានា គួរត្រូវកែតំរូវដោយមិនពន្យារពេល ។ ទិន្នន័យត្រូវតែលុបចោល នៅពេលដែលវាលែងមានការចាំបាច់ទៅនឹងគោលបំណងដែលប្រមូលទិន្ន័យ ។ សាធារណៈជន ត្រូវតែទទួលបានការប្រាប់ឲ្យដឹងជាមុន អំពីលទ្ធភាពដែលអាចមានការប្រើប្រាស់មិនត្រឹមត្រូវនូវទិន្នន័យដែលបានផ្តល់ឲ្យ ។ ស្ថាប័ននានាមានភារកិច្ចទទួលខុសត្រូវ ក្នុងការផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ នៅពេលដែលព័ត៌មានត្រូវបានប្រើប្រាស់ខុស ត្រូវបានបាត់បង់ ឬត្រូវបានលួច ។
មាត្រា ១២ នៃសិទ្ធិមនុស្សជាសកល
គ្មានបុគ្គលណាម្នាក់ ត្រូវទទួលរងនូវការជ្រៀតជ្រែកតាមអំពើចិត្ត ក្នុងកិច្ចការសម្ងាត់ផ្ទាល់ខ្លួន ក្នុងគ្រួសារ លំនៅស្ថាន ឬការឆ្លើយឆ្លង ឬវាយប្រហារទៅលើកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្លួនបានឡើយ ។
៥.២. សិទ្ធិនៃសេរីភាពរួចពីការឃ្លាំមើល
ប្រជាពលរដ្ឋ គួរតែអាចធ្វើការប្រាស្រ័យទាក់ទងដោយសេរី ផុតពីការគំរាមកំហែងនៃការឃ្លាំមើល និងការរារាំង ។
៥.៣. សិទ្ធិក្នុងការប្រើប្រាស់ ការបំលែងខ្លឹមសារទៅជាកូដ
ការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋ តាមអ៊ីនធឺណិត ត្រូវមានសិទ្ធិប្រើប្រាស់ឧបករណ៍ ដែលបំលែងខ្លឹមសារ នៃសារនានា ឲ្យទៅជាកូដ ដើម្បីធានាការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព ឯកជនភាព និងអនាមិក ។
ប្រធានបទទី៦ ៖ ការគ្រប់គ្រងអ៊ីនធឺណិត
៦.១. សិទ្ធិក្នុងការត្រួតពិនិត្យ ក្នុងលក្ខណៈប្រជាធិបតេយ្យពហុភាគីនៃអ៊ីនធឺណិត
ការគ្រប់គ្រងអ៊ីនធឺណិតគួរប្រកបដោយលក្ខណៈពហុភាគី និងប្រជាធិបតេយ្យ ដោយមានការចូលរួមយ៉ាងពេញលេញពីរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិនានា។ មិនមានរដ្ឋាភិបាលឯកត្តោភាគីណាមួយ គួរមានតួនាទីលើសពីគេ ទាក់ទងទៅនឹងការគ្រប់គ្រងអ៊ីនធឺណិតជាលក្ខណៈអន្តរជាតិឡើយ ។
៦.២. សិទ្ធិក្នុងការទទួលបានតម្លាភាព និងការប្រើប្រាស់អ៊ីនធឺណិត
រាល់ដំណើរការធ្វើសេចក្តីសំរេចចិត្ត ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍន៍នៃអ៊ីនធឺណិត គួរបើកទូលាយ និងចូលទៅកាន់បាន នៅថ្នាក់ពិភពលោក ថ្នាក់តំបន់ និងថ្នាក់ជាតិ ។
៦.៣. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយលក្ខណៈវិមជ្ឈិការ សហប្រតិបត្តិការ និងអន្តរប្រតិបត្តិការ
ការអភិវឌ្ឈន៍បច្ចេកវិទ្យា និងការគ្រប់គ្រងធនធានចំបងនៃអ៊ីនធឺណិត ត្រូវធ្វើក្នុងលក្ខណៈ វិមជ្ឈការ និងសហប្រតិបត្តិការ និងជួយធានាថា បណ្តាញអ៊ីនធឺណិតគឺមានលក្ខណៈ អន្តរប្រតិបត្តិការ ដំណើរការស្ថេរភាព សុវត្ថិភាព គុណប្រយោជន៍ និងមានការវិវត្តន៍ ក្នុងប្រតិបត្តិការរយៈពេលយូរ ។
៦.៤. សិទ្ធិនៃស្ថាបត្យកម្មប្រកបដោយលក្ខណៈបើកទូលាយ
អ៊ីនធឺណិត គឺជាបណ្តាញមួយនៃបណ្តាញនានា ដែលបង្កើតឡើងដោយបណ្តាញជាច្រើនតភ្ជាប់គ្នាទៅវិញទៅមក (ផ្អែកលើគោលគំនិតដែលបង្កប់គន្លឹះបច្ចេកវិទ្យា នៃបណ្តាញស្ថាបត្យកម្មប្រកបដោយលក្ខណៈបើកទូលាយ) ដែលនៅក្នុងនោះ ប្រភេទណាក៏ដោយនៃបណ្តាញ នៅទីណាក៏ដោយ ក៏អាចដាក់បញ្ចូល និងដាក់ឲ្យមានជាសាធារណៈ ។ ស្ថាបត្យកម្មប្រកបដោយលក្ខណៈបើកទូលាយ ត្រូវតែទទួលបានការការពារ ។
៦.៥. សិទ្ធិនៃស្តង់ដាប្រកបដោយលក្ខណៈបើកទូលាយ
ប្រូតូកូលភាគច្រើន នៅផ្នែកស្នូលរបស់អ៊ីនធឺណិត គឺជាប្រូតូកូលដែលផ្អែកលើស្តង់ដាប្រកបដោយលក្ខណៈបើកទូលាយនានា ដែលជាគុណប្រយោជន៍ ដែលអាចជឿជាក់បាន និងបើកទូលាយដល់ការអនុវត្តក្នុងកំរិតពិភពលោក ដោយមានកំរិតបន្តិចបន្តួច ឬដោយមិនមានកំរិតអាជ្ញាប័ណ្ណ ។ លក្ខណៈសម្បតិ្តនៃប្រូតូកូល ត្រូវតែធ្វើឲ្យមាន និងដោយឥតគិតថ្លៃ ដល់ជនគ្រប់រូប ដែលថ្លឹងថ្លែងការកាត់បន្ថយកត្តារារាំងផ្សេងៗ ក្នុងការចូលទៅប្រើប្រាស់ និងក្នុងការធ្វើឲ្យមានអន្តរប្រតិបត្តិការ ។
៦.៦. សិទ្ធិនៃអព្យាក្រិតភាពអ៊ីនធឺណិត និងគោលការណ៍ពីដើមរហូតដល់ចប់
អព្យាក្រិតភាពនៃអ៊ីនធឺណិត ដែលផ្តោតសំខាន់ទៅលើការបញ្ជូនកញ្ចប់ទិន្នន័យ ប្រកបដោយប្រសិទ្ធិភាព ធ្វើឲ្យមានភាពប៉ិនប្រសព្វ ស្ថិតនៅភាគច្រើនក្នុងកុំព្យូទ័រ កម្មវិធីកុំព្យូទ័រ ម៉ាស៊ីនបម្រើ ឧបករណ៍ដែលបន្លាស់ទី និងឧបករណ៍ផ្សេងៗទៀត នៅឯបណ្តាញនៃចុងម្ខាងៗ ។ លក្ខណៈបែបនេះ គឺធ្វើឲ្យមានការអភិវឌ្ឍន៍ក្នុងកំរិតទូលាយ នៃសកម្មភាពថ្មីៗរបស់អ៊ីនធឺណិត ឧស្សាហកម្មនិងសេវាកម្មនាចុងម្ខាងៗ និងប្រែក្លាយអ៊ីនធឺណិតជាឧបករណ៍សំខាន់ នៅក្នុងវិស័យធំទូលាយ ខាងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ។ ប្រជាពលរដ្ឋប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើន អ៊ីនធឺណិតកាន់តែមានគុណតម្លៃ ជាមធ្យោបាយសំរាប់បន្លាស់ប្តូរព័ត៌មាន និងការប្រាស្រ័យទាក់ទង ។ គោលការណ៍ពីដើមរហូតដល់ចប់ និងអព្យាក្រិតភាពអ៊ីនធឺណិត ត្រូវទទួលបានការការពារ ពីការប៉ុនប៉ងទាំងឡាយណា ដើម្បីបង្កើតអ៊ីនធឺណិតដែលមានថ្នាក់ពីរ និងការត្រួតពិនិត្យតាមរយៈថ្នាក់កណ្តាលមួយ ។
៦.៧. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតជាលក្ខណៈទាំងមូល
លក្ខណៈសំខាន់នៃអន្តរប្រតិបត្តិការ គឺជាផ្នែកមួយនៃគុណតម្លៃរបស់អ៊ីនធឺណិត ដែលជាប្រព័ន្ធសាធារណៈពិភពលោកមួយ និងមិនគួរត្រូវបែងចែកជាផ្នែកៗ ដោយសារការគំរាម បង្កើតអ៊ីនត្រាណិតជាលក្ខណៈជាតិ ការប្រើប្រាស់តម្រងខ្លឹមសារ ការឃ្លាំមើលដោយមិនសមហេតុផល ការជ្រៀតជ្រែកនៃឯកជនភាព និងរាំងស្កាត់ទៅលើសេរីភាពក្នុងការបញ្ចេញមតិឡើយ ។
ប្រធានបទទី៧ ៖ ការយល់ដឹង កិច្ចការពារ និងការដឹងអំពីសិទ្ធិនានា
៧.១. សិទ្ធិនៃសិទ្ធិទទួលបាននូវកិច្ចការពារ ការយល់ដឹង និងការអប់រំ
សិទ្ធិនានារបស់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកប្រើប្រាស់អ៊ីនធឺណិត ត្រូវតែទទួលបានការការពារ ពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ច្បាប់ និងការអនុវត្តគោលនយោបាយ ។ អង្គភាពគ្រប់គ្រងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោកនានា ត្រូវធ្វើឲ្យមាន ដោយឥតគិតថ្លៃ នូវព័ត៌មានអំពីសិទ្ធិ និងនីតិផ្សេងៗ ដែលពាក់ព័ន្ធនឹងអ៊ីនធឺណិត ។ ការនេះជាប់ទាក់ទងជាមួយ ការអប់រំសាធារណៈ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីសិទ្ធិរបស់ខ្លួន នៅពេលប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងយន្តការនានាក្នុងការដោះស្រាយ លើការរំលោភសិទ្ធិទាំងនោះ ។
៧.២. សិទ្ធិក្នុងការកែតម្រូវ នៅពេលមានការរំលោភលើសិទ្ធិ
ប្រជាពលរដ្ឋ ត្រូវការនូវភាពទទួលបានជាសាធារណៈ ដោយឥតគិតថ្លៃ នូវយន្តការប្រកបដោយប្រសិទ្ធិភាព និងគណនេយ្យភាព សំរាប់ដោះស្រាយការរំលោភសិទ្ធិ ។ នៅពេលសិទ្ធិមនុស្ស និងសិទ្ធិស្តីអំពីអ៊ីនធឺណិត ត្រូវបានគំរាមកំហែង ដោយសារខ្លឹមសារនៅលើអ៊ីនធឺណិត ឬដោយសារការឃ្លាំមើលដែលមិនស្របច្បាប់ ការកំរិតលើសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិផ្សេងទៀតនោះ ភាគីនានាគួរអាចទទួលបាននូវយន្តការការពារនិងកែតម្រូវ ដើម្បីចាត់វិធានការប្រឆាំងទៅនឹងការរំលោភទាំងនោះ ។
អ៊ីនធឺណិត អាចក្លាយទៅជាឧបករណ៍តែមួយគត់ ដើម្បីផ្តល់អំណាចដល់មនុស្សគ្រប់រូបនៅទូទាំងពិភពលោក ប្រសិនបើសិទ្ធិទាំងឡាយដែលមានចែងក្នុងកតិកាសញ្ញានេះ ត្រូវបានទទួលស្គាល់ ការពារ និងគោរព ។
កតិកាសញ្ញានេះ ត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស ដោយ Association for Progressive Communications (APC) នាខែវិច្ឆិកា ឆ្នាំ ២០០៦ ។
ប្រែសំរួល និងបោះពុម្ពផ្សាយជាភាសាខ្មែរ ក្រោមការគាំទ្រពី Association for Progressive Communications (APC) ដោយអង្គការវិទ្យាស្ថានបើកទូលាយ នាខែតុលា ឆ្នាំ២០០៧ ។

ប្រវត្ថិវិទ្យា
៣-ប្រទេសជប៉ុនទទួលចុះចាញ់សង្រ្គាមលោកលើកទី២ នៅថ្ងៃ ២ កញ្ញា ១៩៤៥។
៤-សង្រ្គាមលោកលើកទី២កើតឡើងអស់ពេល៦ឆ្នាំ ចាប់ពីឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥។
៥-ព្រះបាទសម្ដេចនរោត្ដមសីហនុប្រសូតនៅថ្ងៃ ៣១ តុលា ១៩២២។
៦-ព្រះអង្គចូលសិក្សានៅសាលាបឋមសិក្សាប្រង់ស្វ័របូឌូវាំងពីឆ្នាំ ១៩៣០-១៩៤០។
៧-ព្រះអង្គឡើងសោយរាជ្យមានព្រះជន្ម ១៩ ឆ្នាំ។
៨-សម្ដេចនរោត្តមសីហនុប្រទានរដ្ធធម្មនុញ្ញលើកទី១នៅថ្ងៃ៦ ឧសភា ១៩៤៧។
៩-សម្ដេចនរោត្តមសីហនុប្រកាសរំសាយសភានៅថ្ងៃ ១៨ កញ្ញា ១៩៤៩។
១០-សម្ដេចនរោត្ដមសីហនុជាព្រះប្រមុខរដ្ធបណ្ដោះអាសន្ននៅថ្ងៃ ៣ មិនា ១៩៥០។
១១-នៅថ្ងៃ ២៤ មិនា ១៩៥៥ សម្ដេចនរោត្ដសីហនុបានបង្កើតអង្គការ សង្គមរាស្រ្ដនិយម។
១២-នៅថ្ងៃ១៤មិងុនា១៩៦០សភាជាតិបានជ្រើសតាំងសម្ដេចនរោត្តមសីហនុជាព្រះប្រមុខរដ្ធ។
១៣-រដ្ធប្រហារលន់នល់ទំលាក់សម្ដេចនរោមសីហនុនៅថ្ងៃ ១៨ មិន ១៩៧០។
១៤-ក្រោយរដ្ធប្រហារលន់នល់បានបង្កើតរបប សាធារណរដ្ធខ្មែរ។
១៥-សម្ដេចនរោត្ដមសីហនុបង្កើតចលនាតស៊ូ រណសិរ្សរួបរួមកម្ពុជានៅថ្ងៃ ២៣ មិនា ១៩៧០។
១-ប្រទេសកម្ពុជាបានបោះឆ្នោតសផអម្មនុញ្ញ ចាប់តាំងពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ ឧសភា ១៩៩៣។
២-ការបោះឆ្នោតនេះ រៀបចំនិងត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ។
៣-រដ្ធធម្មនុញ្ញថ្មីនេះ ត្រូវបានអនុម័តនៅថ្ងៃទី ២១ កញ្ញា ១៩៩៣ ហើយបានប្រកាសឲ្យប្រើនៅថ្ងៃទី ២៤ កញ្ញា
១៩៩៣ ដោយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សហនុ។
៤-មុនឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាធ្លាប់មានរដ្ធអម្មនុញ្ញ ៤ រូចមកហើយគឺ:
-រដ្ធធម្មនុញ្ញឆ្នាំ ១៩៤៧ នៃព្រះរាជាណាចក្រកម្ពុជាំ។
​​​​-រដ្ធធម្មនុញ្ញឆ្នាំ ១៩៧២ នៃសាធារណរណរដ្ធខ្មែរ។
​​​​-រដ្ធធម្មនុញ្ញឆ្នាំ ១៩៧៦ នៃកម្ពុជាំប្រជាធិមតេយ្យ។
​​​​-រដ្ធធម្មនុញ្ញឆ្នាំ ១៩៤៧ នៃសាធាំរណរដ្ធ ប្រជាមានិតកម្ពុជា។
៥-ប្រមុខរដ្ធមុនៗរួមមាន:
-ក្នុងរបបសង្គមរាស្រ្ដនិយ :ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
​​-ក្នុងរបបសាធារណរដ្ធខ្មែរ :លោកសេនាប្រមខ លន់ នល់។
​​-ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ:លោក ខៀវ សំផន។
​​-ក្នុងរបបសាធារណរដ្ធប្រជាមានិតកម្ពុជា : លោក ហេង សំរិន។

៦-រដ្ធសភាជ្រើសតាំងពីឆ្នាំ ១៩៩៣ ហើយផុតអណត្ដិនៅឆ្នាំ១៩៩៨។
7-ច្បាប់សំខាន់ៗដែលរដ្ធសភាបានអនុម័តកន្លងមករួមមាន :
​​​-ច្បាប់ប្រើប្រាស់ចវិកាជាតិ
​​​-ច្បាប់ផែនការរដ្ធ
​​​-ច្បាប់ឲ្យរដ្ធខ្ចីប្រាក់បរទេស
​​​-ច្បាប់សន្យាផ្នែកហិរញ្ញវត្ថុ
​​​-ច្បាប់បង្កើតពន្ធដារ
​​​-ច្បាប់វិនិយោគទុន
​​​-ច្បាប់សោធនិវត្ស មន្រ្ដីរាជការ និង
​​​-ច្បាប់ការងារ។
៨-រាជរដ្ធាភិបាលកានិអំនាចនីតិប្រតិបត្ដិ។អំនាចនេះគឺជាអំនាចអនុម័តច្បាប់ និងអំនាចដឹកនាំប្រទេស។
៩-ក្នុងរដ្ធធម្មនុញ្ញ អំនាចតុលាការ បានចែងក្នុងមាត្រា ១០៩ ហើយជាអំនាចឯករាជ្យ។
១០-អំនាចតុលាការ ធានារក្សាអនាគតិ និង ការពារសិទ្ធិ សេរីភាព ដល់ប្រជាពលរដ្ធ។
១១-ព្រះមហាក្សត្រដែលយាងទៅតាំងរាជធានីនៅអង្គរ គឺព្រះបាទជ័យវរ្ម័នទី ២ ក្នុង គ,ស ៨០២។
១២-ព្រះបាទជ័យវរ្ម័នទី២ ជាក្សត្រស្ថាបនិកអង្គរ។ហើយព្រះបាទជ័យវរ្ម័នទី៧ ជាអង្គក្សត្រខ្មែរ ដ៏ល្បីល្បាញនា
សម័យអង្គរ។
១៣-ព្រះអង្គសូរទ្រង់ឡើងសោយរាជ្យ នៅឆ្នាំ ១៦៥៨ ដោយមានព្រះនាមថា “បទុមរាជា”​។
ទ្រង់ចូលទីវង្គត ដោយសារព្រះមហេសីព្រះបាទអង្គច័ន្ទ បំបះបំបោរពួកចាមនៅត្បូងឃ្មុំ ឲ្យធ្វើគត
ព្រះអង្គក្នុងឆ្នាំ១៦៧២។
១៤-មហេសីព្រះបាទច័ន្ទជាជនជាតិចាម។
១៥-ព្រះបាទអង្គអឹមទី២ ជាបុត្រព្រះបាទអង្គនន់ទី២។
១៦-សៀមកាន់កាប់ខេត្តបាត់ដំបង និងសៀមរាប​ក្នុងរាជ្យព្រះបាទអង្គអេង ដោយមូលហេតុថា
នៅពេលឡើងសោយរាជ្យ ព្រះអង្គអេងទើបតែមានព្រះជន្មាយុ ៦ ព្រះវស្សា។
១៧-ប្រទេសខ្មែរស្ថិតនៅក្ោមអាណាព្យាបាលយួន ក្នុងរាជ្យក្សត្រីអង្គមី (១៨៣៤-១៨៤២)។
១៨-ក្នុងការបំបាត់ពូជសាសន៏ខ្មែរ យួនបានអនុវត្ដនយោបាយប្រើអំណាចដ៏ឃោឃៅមកលើខ្មែរដូចតទៅ:
-បង្ខំឲ្យមន្រ្ដីរាជការស្លៀកពាក់តាមរបៀមយួន។
​​​​-ឈ្មោះខេត្ដ ស្រុកខ្លះ ត្រូវផ្លាស់ឈ្មោះជាភាសាយួន។
​​​-ក្នុងកិច្ចរដ្ធ ត្រូវប្រើភាសាយួន។
​​​-យួនបញ្ជាឲ្យកំទេចព្រះពុទ្ធរូប -កំទេចចេតិយ-កាប់ដើមពោធិចោល។
១-អង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ១៩៤៤ក្នុងគោលបំណង :
-ធានាទ្រទ្រង់សន្ដិភាពពិភពលោក
-ការពារសិទ្ធិមនុស្ស
-ធ្វើអោយមានយុត្ដិធម៏ និង វឌ្ឍនភាព នៅគ្រប់ប្រទេសជាសមាជិក។
២-លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលមកដោះស្រាយជំលោះនៅ
នៅកម្ពុជា ឈ្មោះលោក ” កូហ្វ៊ិអាណន់ “។
៣-ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់ :
-ខាងជើងជាប់នឹងប្រទេសថៃ និងប្រទេសឡាវ។
-ខាងត្បូង និងខាងកើតជាប់ នឹងប្រទេសវៀតណាម។
-ខាងលិចឈៀងខាងត្បូង(និរតី)ជាប់នឹងឈូងសមុទ្រ។
-ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការេ។
-៤-សង្រ្គាមលោកលើកទី២កើតឡើងអស់ពេល៦ឆ្នាំ ចាប់ពីឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥។
៥-ព្រះបាទសម្ដេចនរោត្ដមសីហនុប្រសូតនៅថ្ងៃ ៣១ តុលា ១៩២២។
៦-ព្រះអង្គចូលសិក្សានៅសាលាបឋមសិក្សាប្រង់ស្វ័របូឌូវាំងពីឆ្នាំ ១៩៣០-១៩៤០។
៧-ព្រះអង្គឡើងសោយរាជ្យមានព្រះជន្ម ១៩ ឆ្នាំ។
៨-សម្ដេចនរោត្តមសីហនុប្រទានរដ្ធធម្មនុញ្ញលើកទី១នៅថ្ងៃ៦ ឧសភា ១៩៤៧។
៩-សម្ដេចនរោត្តមសីហនុប្រកាសរំសាយសភានៅថ្ងៃ ១៨ កញ្ញា ១៩៤៩។
១០-សម្ដេចនរោត្ដមសីហនុជាព្រះប្រមុខរដ្ធបណ្ដោះអាសន្ននៅថ្ងៃ ៣ មិនា ១៩៥០។
១១-នៅថ្ងៃ ២៤ មិនា ១៩៥៥ សម្ដេចនរោត្ដសីហនុបានបង្កើតអង្គការ សង្គមរាស្រ្ដនិយម។
១២-នៅថ្ងៃ១៤មិងុនា១៩៦០សភាជាតិបានជ្រើសតាំងសម្ដេចនរោត្តមសីហនុជាព្រះប្រមុខរដ្ធ។
១៣-រដ្ធប្រហារលន់នល់ទំលាក់សម្ដេចនរោមសីហនុនៅថ្ងៃ ១៨ មិន ១៩៧០។
១៤-ក្រោយរដ្ធប្រហារលន់នល់បានបង្កើតរបប សាធារណរដ្ធខ្មែរ។
១៥-សម្ដេចនរោត្ដមសីហនុបង្កើតចលនាតស៊ូ រណសិរ្សរួបរួមកម្ពុជានៅថ្ងៃ ២៣ មិនា
១៩៧០។
ប្រវត្តិខ្មែរ
ស-វទី1-6: នគរហ្វូណន ស្ថិតនៅតំបន់ទន្លេមេគង្គក្រោម។
ស-វទី6-7: នគរចេនឡា ស្ថិតនៅពាក់កណ្តាលនៃតំបន់ទន្លេមេគង្គអនុវត្តន៍គោលនយោបាသ?ធារាសាស្រ្ត។
ឆ្នាំ802-850: ការរួមបញ្ចូលគ្នា (រវាងនគរហ្វូណន និងនគរចេនឡា) ដើម្បីកកើត រាជាណាចក្រសម័យអង្គរ។
ស-វទី12-13: អារ្យធម៌សម័យអង្គរថ្កុំថ្កើងបំផុត។រាជាណាចក្រខ្មែរ បានគ្របដណ្តប់ ប៉ែកអាគ្នេយ៍ ទាំងនៅភាគ
ខាងត្ប្ូង និងភាគខាងជើង ដោយព្រះបាទជ័យវរន្ម័ទី7 ”ស្តេចមានជំងឺឃ្លង់” ។
ស-វទី14-18: ប្រទេសសៀម និងប្រទេសវៀតណាម បានជ្រៀតជ្រែក ចូលក្នុងប្រទេសកម្ពុជា ដោយសារមានជំលោះផ្ទៃក្នុង ក្នុងការដណ្តើម រាជ្យអំណាច រវាងរាជវង្សានុវង្សនគរខ្មែរ ដែលជាឱកាសសំរាប់ប្រទេស
ជិតខាង(ប្រទេសសៀម និងប្រទេសវៀតណាម) ក្នុងការវាយដណ្តើមយកទឹកដីនគរខ្មែរ។
ឆ្នាំ1860: ព្រះបាទនរោត្តម បានឡើងគ្រងរាជ្យសម្បត្តិ។
ឆ្នាំ1863:ព្រះបាក?នរោត្តម បានទទួលប្រទេសបារាំងជាប្រទេស អាណាព្យាបាលរបស់ខ្លួន។
ឆ្នាំ1941: សម្តេចព្រះបាទនរោត្តមសីហនុ ជាចៅទួតរបស់ព្រះបាទ នរោត្តម។
ទ្រង់បានជ្រើសតាំងអោយឡើងគ្រងរាជ្យសម្បត្តិ ជាព្រះមហាក្សត្រដោយក្រុមប្រឹក្សារាជសមុ្បត្តិ។
ឆ្នាំ1953: ថ្ងៃទី09 វិច្ឆិកា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង។
ឆ្នាំ1960: ក្រោយមក ព្រះអង្គបានដាក់រាជ្យ (ឈប់គ្រងរាជ្យសម្បត្តិ) ព្រះបាទនរោត្តសីហនុ ទ្រង់បានឡើងធ្វើជាព្រះប្រមុខរដៀ?ឋ។
ឆ្នាំ1963: លោកសាឡុត ស(ប៉ុលពតនាសម័យកម្ពុជាប្រជាធិបតេយ្យ) និងលោកស៊ុន សេន បានបង្កើតក្រុមឧទ្ទាម
ទ័ពព្រៃ ប្រឆាំងនឹងរដ្ឋាភិបាល។
ឆ្នាំ1965: ផ្តាច់ចំណងមិត្តភាព នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ប្រទេសទាំងពីរបានបង្កើតចំណងមិត្ត ភាពនេះឡើងវិញ នៅឆ្នាំ1969។
ឆ្នាំ1966: ការបង្កើតចលនា២ ដែលប្រឆាំងនឹងរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ចលនាទ័ពខ្មែរសេរី ឬ (Free Khmer) ចលនានេះ ត្រូវបាន
ឧបត្ថម្ភនិងគាំទ្រ ដោយប្រទេសថៃ និងសហរដ្ឋអាមេរិក។ រីឯខ្មែរ”ក្រហម” វិញ ត្រូវបានឧបត្ថម្ភ និងគាំទ្រដោយ
ប្រទេសចិនកុំម្មុយនីស្ត។
ឆ្នាំ1967: លោកខៀវ សំផន និងលោកហូយន់ បានបង្កើតចលនាក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងរដ្ឋាភិបាលទៀត។
ឆ្នាំ1970: ថ្ងៃ18 មិនា ជាថ្ងៃដែលលោកលន់ ណុល ធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តសីហនុចេញពីអំណាច
ជាហេតុធ្វើអោយមានការប្រយុទ្ធគ្នា នៅភូមិភាគឥណ្ឌូចិនទាំងមូល រវាងកងទ័ពថ្មើរជើងសហរដ្ឋអាមេរិក-វៀតណាម នៅ
ក្នងសង្រ្គាមស៊ីវិលនេះ។
ឆ្នាំ1970: ថ្ងៃ04 ឧសភា សម្េតចព្រះនរោត្តមសីហនុ បានបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិ ឬសហភាពកម្ពុជា។
ឆ្នាំ1975: ថ្ងៃ17 មេសា ជាថ្ងៃជ័យជំនះរបស់ខ្មែរក្រហមដែលដឹកនាំដោយប៉ុលពត។ ដោយបង្កើត?របបកម្ពុជាប្រជាធិបតេយ្យខ្មែរ។ប៉ុលពត បានទំលាក់ លោកលន់ ណុល ចេញពីអំណាច និងបានដណ្តើមកាន់កាប់យក
ទីក្រុងភ្នំពេញ ដោយជំលៀសប្រជាជនទាំងអស់ ចេញពីទីក្រុងភ្នំពេញ។
ឆ្នាំ1976: របបកម្ពុជាប្រជាធិបតេយ្យខ្មែរនោះ បានបង្កើតឡើងដោយលោកខៀវ សំផន។ ប៉ុល ពត ជាអ្នកកាន់របបផ្តាច់ការនិង ជាអគ្គលេខាធិការ
ជាន់ខ្ពស់របស់បក្សកុម្មុយនីស្ត។ រួមទាំងមានគ្រូបង្វឹកដ៍ចំណានពីចិនកុម្មុយនីស្ត ដែលនៅពីក្រោយខ្នងផងដែរ។ បៀ?រជាជនជិត២លាននាក់ ត្រូវបានសំលាប់យ៉ាងរង្គាល នៅក្នុងរបបខ្មែរក្រហម កាន់
អំណាចនោះ(ប្រជាជនដែលនិរទ្ទេសខ្លួន ក៍មានចំនួនច្រើនលើសលប់ដែរ ក្រុមគ្រួសារនៃសមាជិកជំនាន់មុនៗ ត្រូវទទួលរងនូវការបង្ខិតបង្ខំ ការសង្កត់សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿសាសនា និងការបង្ខំអោយរស់នៅជាសមូហភាព
និយម ក្នុងជីវិតប្រចំាថ្ងៃ)។
ឆ្នាំ1979: ថ្ងៃ07 មករា ជាថ្ងៃរំដោះទីក្រុងភ្នំពេញ អោយរួចផុតពីរបប (កម្ពុជាប្រជាធិបតេយ្យ) ដោយ
កងទ័ពវៀតណាម ហើយក៏ជាថ្ងៃ ដែលបង្កើតធម្មនុញ្ញនៃ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា(គ្រប់
គ្រងរដ្ឋាភិបាលដោយលោកហេង សំរិន)។ថ្ងៃ18 កុម្ភ: ជាថ្ងៃសន្ធិសញ្ញាជាមិត្តភាព និងកិច្ចសហ
ប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសវៀត ណាម ដែលមានវត្តមានជាផ្លូវការណ៍ លើទឹកដីកម្ពុជា។
ឆ្នាំ1983: ចាប់ពីថ្ងៃចុះសន្ធិសញ្ញានោះរួចមក ចំនួនប្រជាជនវៀតណាម បានចូល
មករស់នៅលើទឹកដីកម្ពុជា មានចំនួនកាន់តែច្រើនឡើងៗ តាមការប៉ាន់ប្រមាណជាមធ្យម ប្រហែលជាមាន ចំនួន500.000 នាក់។
ឆ្នាំ1988: ទីក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអោយដកកងទ័ពវៀតណាមដែលមានវត្តមាន លើទឹកដីកម្ពុជាអោយអស់។
មេរៀនបន្ដ
១)-ព្រះបាទអង្គសូ ជាព្រះរាជ្យបុត្ររបស់ព្រះឧទ័យ ឡើយគ្រងរាជសម្បត្ដិក្នុង
ឆ្នាំ១៦៥៨គឺ ក្រោយពេលដែលទ័ពយួនចាប់ព្រះបាទរាមាធិបតីច៍ន្ទយកទៅ
ស្រុកយួនបាត់។
២)-ព្រះអង្គសូរចូលទីវង្គតដោយសារមហេសីព្រះរាមាធិបតីច័ន្ទ នាំចាម
នៅត្បូងឃ្មុំទៅធ្វើគតព្រះអង្គក្នុងឆ្នាំ១៦៧២។
៣)-ព្រះបាទជ័យជេដ្ឋាទី៣ ជាបុត្ររបស់ព្រះបាទរាមាធិបតីច័ន្ទ សោយរាជ្យបាន
៦ខែទ្រង់សុគតដោយសារមហេសីព្រះបាទអង្គសូរនាំចាមមកធ្វើគតសងសឹកវិញ។
៤)-ព្រះមហាក្សត្រ ដែលបានកំចាត់ព្រះអង្គនន់ទី២ និងទ័ពយួន គឺព្រះបាទជ័យជេដ្ឋាទី៤។
៥)-គុណសម្បត្ដិរបស់ព្រះបាទជ័យជេដ្ឋាទី៤រួមមាន
-អង់អាំចក្លាហាន កំចាត់យួនអស់ពីដីខ្មែរ
-មានព្រះទ័យបង្រួបបង្រួមព្រះញាតិវង្ស
-មិននិយមយករាជបល្លង្កជាធំ
-ការពាំរទឹកដីខ្មែរបានល្អ។
៦)-ព្រះបាទធម្មរាជាទី២ ជាព្រះរាជបុត្ររបស់ព្រះបាទជ័យជេដ្ឋាទី៤ឡើងគ្រងរាជ្យ
លើកទី១ក្នុងឆ្នាំ១៧០៦។
៧)-ក្នុងរាជ្យលើកទី១របស់ព្រះអង្គ ព្រះបាទអង្គអឹមទី២ បានតាំងព្រះអង្គជាមេដឹក
នាំបះបោរនៃពួកលាវ បានទៅកេណ្ឌពួកលាវ និងយួនជាច្រើនពាន់នាក់មកឡោម
ព័ទ្ធក្រុងឧដុង្គដណ្ដើមរាជ្យពីព្រះបាទធម្មរាជទី២។
៨)-ព្រះបាទធម្មរាជាទី២ ទ្រង់ភៀសនៅមានត

សុភាសិតខ្មែរ
១-កាត់ទឹកមិនដាច់កាត់សាច់វាឈឺ។
២-កាប់បំពងរង់ចាំទឹកភ្លៀង។
៣-ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
៤-កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។
៥-កោកមិនដាក់ទឹក។
៦-កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
៧-កុំគូរមុនគិត។
៨-កុំឈ្លោះនឹងស្រីកុំក្ដីនឹងគ្នាឯង។
៩-កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។
១០-កុំដាំស្រូវនៅផ្លូវដំរី។
១១-កុំទុកមេឃកុំទុកចិត្តផ្កាយ
កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ
កុំទុកចិត្តម្ដាយថាគ្មានបំណុល។
១២-កុំទុំមុលស្រគាល។
១៣-កុំផ្ទុកតាមទូកថ្វែ។
១៤-កុំពត់ស្រឡៅកុំប្រដៅស្រីខូច។
១៥-កុំពូតផ្សែងជាដុំកុំយកភ្នំទ្រាប់អង្គុយ។
១៦-កុំរាយមុខដឹងកុំទទឹងមុខសឹក។
១៧-កុំពាក់មុខយក្សកុំពាក់ស្បែកខ្លា។
១៨-កុំយកស្រឡៅធ្វើខ្នួចកុំសម្រួចឈើពុក។
១9-កំភ្លាញព្រោះមាត់ខ្វែកស្លាប់ព្រោះអាចម៏។
២០-ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
២១-ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
២២-ក្រពើវង្វេងបឹង។
២៣-ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
២៤-ក្រអ្វីក្រចុះកុំឲ្យតែក្រគុំនិត។
២៥-ខឹងខុសខឹងខាតខឹងខូច។
២៦-ខឹងគោវាយរទេះ។
២៧-ខឹងឲ្យអត់ខ្សត់ឲ្យរក។
២៨-ខ្ពស់កប់ពពកចុះមកជ្រកអាចម៏ជន្លេន។
២៩-ខ្មោចស្រុកឲ្យដៃខ្មោចព្រៃវាហ៊ាន។
៣០-ខ្លាមិនខ្លាចទៅខ្លាចអាចម៏ខ្លា។
៣១-ខ្លួនរស់របស់រកបាន។
៣២-គោដំបៅខ្នងក្អែកហើយរំលងរសាយកន្ទុយ។
៣៣-គ្នាច្រើនអន្សមខ្លោចគ្នាដូចស្រមោចអន្សមឆៅ។
៣៤-គ្រូកាចសិស្សខូច។
៣៥-គ្រូទាយម្តាយថា។
៣៦-ឃើញដំរីជុះកុំជុះតាមដំរី។
៣៧-ឃ្លាតឆ្ងាយណាយចិត្ត។
៣៨-ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
៣៩-ងប់នឹងល្បែងតែងវិនាស។
៤០-ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។
៤១-ចាក់អង្ករយកអង្កាម។
៤២-ចានមួយរាវលែងអីរណ្ដំគ្នា។
៤៣-ចាប់ក្ដាមដាក់ចង្អេរ។
៤៤-ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។
៤៥-ចូលព្រៃទានព្រឹកចង់សឹកទាន់ក្មេង។
៤៦-ចូលស្ទឹងតាមបទចូលស្រុកតាមប្រទេស។
៤៧-ចំណីឆ្ងាញ់កុំទុកស្អែក។
៤៨-ចេះដប់មិនស្មើប្រសប់មួយ។
៤៩-ចេះមកពីរៀនមានមកពីរក។
៥០-ឆ្កែព្រុសមិនដែលខាំ។
៥១-ឆ្កែខាំកុំខាំឆ្កែវិញ។
៥២-ឆ្នាំងណាគ្របនឹង។
៥៣-ឆ្មាមិននៅកណ្ដុរឡើងរាជ្យ។
៥៤-ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ។
៥៥-ជាងទងស៊ីរងកំបែកជាងដែកស៊ីហែកនឹងដៃ។
៥៦-ជាងមិនកើតបន្ទោសដែក។
៥៧-ជិះក្របីចម្លងភក់។
៥៨-ឈាមស្រែកស្បែកហៅ។
៥៩-ឈើកោងវល្លិព័ទ្ធមនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
60-ឈើពុកកុំដាក់គូទលើ។
៦១-ដល់ត្រើយសើយគូទ។
៦២-ដាំជើងក្រានមិនប្រមាញឆ្នាំង។
៦៣-ដំរីជល់គ្នាងប់ស្មៅចិញ្ចៀន។
៦៤-ដៃភ្លើងជើងមាន់។
៦៥-ដំរីសាស្លាប់យកចង្អេរបាំក?។
៦៦-តក់ៗពេញបំពង់។
៦៧-ត្រីងៀតឆ្លៀតពង។
៦៨-បា្រក់ក៏បង់ថង់ក៏ដាច់។
៦៩-ធ្វើគុណបានទោស។
៧០-សាងល្អបានល្អ។
៧១-លួចគេធ្លាប់ដៃដេកថ្ងែធ្លាប់ភ្នែក។
៧២-ប្រញាប់ពេកដេកផ្លួវ។
៧៣-ធ្វើគុណ១០០សំពៅទោស១ចូលទៅរលាយគុណអស់។
៧៤-សាងបាបបានបាបសាងបុណ្យបានបុណ្យ។
៧៥-ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ។
៧៦-ធ្វើស្រែឲ្យមើលស្មៅទុកដាក់កូនចៅ
ឲ្យមើលសន្ដាន។
៧៧-ប្រហែសបាតប្រយ័ត្នគង់។
៧៨-ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់។
៧៩-មានមាសខ្វះក្រដាស់ខ្ចប់។
៨០-ភូតនៅហោរចោរនៅជាង។
៨១-ផ្သ?ែឈើជ្រុះមិនឆ្ងាយពីគល់។
៨២-ធ្វើស្រែទាន់ក្ដៅដីចង់ស្រីទាន់ក្ដៅចិត្ត។
៨៣-យប់មើលនឹងដៃថ្ងៃមើលនឹងភ្នែក។
៨៤-រកអុសប្រទះឈើងាប់។
៨៥-រស់តែមាត់ត្រគាកស្លាប់ស្ដូក។
៨៦-លេងក្មេងអាប់យសលេងពស់ៗខាំ។
៨៧-ស្រលាញ់កុំទៅញឹកបើរលឹកសឹមទៅម្ដងៗ។
៨៨-ស្លាប់ដូចពស់រស់ដូចកង្កែប។
៨៩-អន្ទង់វែងឆ្នាំងវែង។
៩០-យកពងមាន់ទៅផ្ញើនឹងក្អែក។
៩១-មនុស្សនឹងបា្រក់យក្សនឹងសាច់។
៩២-ធ្នូបាញ់ធម៏ទន្ទេញស្រ្ដីបង់ភស្ដា។
៩៣-ទន្លេដប់មិនស្កប់សមុទ្រមួយ។
៩៤-ទូកទៅកំពុងនៅ។
៩៥-ថោកអីនឹងដៃថ្លៃអីនឹងមាត់។
៩៦-ទម្ពក់វាទៅទើបព្នៅវាមក។
៩៧-លឿនលៃមិនទាន់។
៩៨-មានដំបៅទើបរុយវារោម។
៩៩-ពេលឈឹយកដំរីបន់ពេលស្រន់យកពងមាន់ថ្វាយ។
១០០-បុណ្យក៏ធ្វើឈើក៏កាប់។

ផែនការប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចរបស់លោកប្រមុខរដ្ឋបារាំង Nicolas Sarkozy
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតីបារាំង Sarkozy នាឱកាសទស្សនកិច្ចនៅទីក្រុង Douai បានប្រកាសបង្ហាញឲ្យឃើញនូវវិធានការមួយចំនួនដើម្បីជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច។ អាទិភាពនៃផែនការសកម្មភាពនេះមានពីរគឺ ការគាំទ្របោះទុនធ្វើវិនិយោគហើយនិងការគាំទ្របង្កើនផលិតផល។ លោកប្រមុខរដ្ឋបារាំងក៏បានប្រកាសឲ្យដឹងផងទៀតអំពីជំនួយសម្រាប់ជួយរោងចក្រផលិតរថយន្ត និងវិស័យសាងសង់លំនៅដ្ឋានដែលកំពុងតែជួបនឹងវិបត្តិមួយដ៏សែនធ្ងន់ធ្ងរ។ ផែនការប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចនេះ មានចំនួនទឹកប្រាក់២៦ពាន់លានEuros។
លោក Nicolas Sarkozy ប្រធានាធិបតីបារំាងប្រកាសចេញនូវផែនការផ្តល់សន្ទុះសេដ្ឋកិច្ចដែលមានទឹកប្រាក់
២ម៉ឺន ៦ពាន់លានអឺរ៉ូក្នុងខណៈដែលសភាពសេដ្ឋកិច្ចដើរថយក្រោយកំពុងតែធ្វើការគំរាមមកលើប្រទេសបារាំង ហើយនិងនៅខណៈដែលប្រជាជនបារាំងគ្មានការងារធ្វើបានឆ្លងលើសចំនួន២លាននាក់ លោកប្រមុខរដ្ឋបារាំងនាឱកាសធ្វើទស្សនកិច្ចនៅទីក្រុងDouai ឲ្យឃើញនូវផែនការសម្រាប់ជម្រុញឲ្យមាន
កំណើនសេដ្ឋកិច្ច ជាពិសេសដោយបានផ្តល់អាទិភាពឲ្យទៅលើការបោះទុនធ្វើវិនិយោគ។ ពុំមែនជាការចៃដន្យឡើយដែលលោកប្រមុខរដ្ឋបារាំងអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុង Douai និងប្រកាសឲ្យដឹងពីផែនការប្រឆាំងវិបត្តិសេដ្ឋកិច្ចរបស់លោក ដោយហេតុថាគឺនៅទីក្រុង Douai នេះឯងដែលមានទីស្នាក់ការដ៏សំខាន់របស់ក្រុមហ៊ុនផលិតរថយន្តបារាំងឈ្មោះ Renault។
លោក Nicolas Sarkozy បានបញ្ចេញបង្ហាញផែនការគាំទ្រការបោះទុនធ្វើវិនិយោគដើម្បីជម្រុញឲ្យមានការបង្កើតផលិតផល។ រដ្ឋបារាំងក៏បានផងទៀតជម្រុញបង្កើនការដ្ឋានដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ហើយនិងសាងសង់កែលំអគ្រឹះស្ថានសម្រាប់អ្នកចូលនិវត្តន៍- មន្ទីរពេទ្យ-គ្រឹះស្ថានសម្រាប់ទទួលក្មេងតូចៗ-ពង្រឹងពង្រីកប្រព័ន្ធអយស្ម័យយានដែលមានល្បឿនលឿន TGV ដែលទាំងនេះតម្រូវឲ្យរដ្ឋបារាំងចំណាយអស់
ប្រមាណ១ម៉ឺន៥រយលាន Euros បន្ថែមទៀត។
ដើម្បីជួយបន្ធូរសម្រាលបញ្ហាហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូចនិងមធ្យម លោក Nicolas Sarkozy បានប្រកាសឲ្យដឹងថា រដ្ឋ បារាំងបានគ្រោងទឹកប្រាក់ប្រមាណ១ម៉ឺន១ពាន់៥រយលាន Euros សម្រាប់ជួយចេញសងប្រាក់បំណុលរបស់សហគ្រាស តាមរយៈវិធានការផ្សេងៗមានដូចជា ឥណទានពន្ធ-Crédit d’impôts-ជាដើម។ ទាំងនេះដើម្បីជួយជម្រុញឲ្យសហគ្រាសមានបញ្ហាទាំងនោះអាចមានលទ្ធភាពនឹងអភិវឌ្ឍសកម្មភាពសដ្ឋកិច្ចរបស់
គេបន្តទៅទៀត។
វិធានការមួយទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអ្នកឥតការងារធ្វើ គឺសហគ្រាសណាដែលមានបុគ្គលិក
តិចជាង១០នាក់ហើយយកមនុស្សចូលធ្វើការបន្ថែមនៅឆ្នាំ២០០៩ រដ្ឋបារាំងនឹងឲ្យសហគ្រាសនោះរួចខ្លួនទាំងស្រុងពីការបង់ពន្ធហើយនិងបង់សោហ៊ុយបន្ទុកសម្រាប់បុគ្គលិក។
ចំណែកឯវិស័យផលិតរថយន្តនិងវិស័យសាងសង់លំនៅដ្ឋានដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ច ក៏នឹងត្រូវទទួលបាននូវជំនួយក្រាស់ក្រែលពីរដ្ឋបារាំងដែរ។
សម្រាប់រថយន្តណាដែលមានចំណាស់លើសពី១០ឆ្នាំ រដ្ឋបារាំងនឹងផ្តល់ប្រាក់ជំនួយ១ពាន់ Euros ឲ្យម្ចាស់រថយន្តនៅខណៈដែលម្ចាស់រថយន្តនោះយល់ព្រមទិញរថយន្តថ្មី។ ក្នុងវិស័យសាងសង់លំនៅដ្ឋានដែលកំពុងតែជួបនឹងវិបត្តិក៏ពុំខុសគ្នាដែរ រដ្ឋបារាំងនឹងគុណទ្វេបរិមាណនៃប្រាក់កម្ចីដោយឥតយកការប្រាក់ ។ ទាំងនេះដើម្បីជួយរុញច្រានឲ្យមានអ្នកទិញផ្ទះកាន់តែច្រើនឡើងៗ។ កម្មវិធីសាងសង់លំនៅដ្ឋានរដ្ឋដែលគ្រោងសាងសង់ឲ្យមាន៧ម៉ឺនលំនៅដ្ឋានបន្ថែមទៀត ក៏មាននៅក្នុងផែនការ
របស់លោក Sarkozy ផងដែរ។
សម្រាប់ប្រជាជនបារាំងក្រីក្រមានប្រាក់ចំណូលតិចវិញ រដ្ឋាភិបាលគ្រោងផ្តល់ប្រាក់ជំនួយប្រមាណ២០០Euros ឲ្យទៅអ្នកទាំងនេះនៅចុងខែមីនាឆ្នាំ២០០៩ដើម្បីឲ្យអ្នកទាំងនេះធ្វើការទិញដូរហូបចុក។
សូមគូសបញ្ជាក់ថា វិធានការទាំងអម្បាលម៉ានរបស់រដ្ឋាភិបាលបារាំងខាងលើនេះ តម្រូវឲ្យចំណាយអស់ប្រាក់
ប្រមាណ ២៦ពាន់លាន Euros ដែលត្រូវជា១,៣%នៃផលិតផលក្នុងដុលរបស់ប្រទេសបារាំង។
ផែនការ២៦ពាន់លាន Euros នេះនឹងត្រូវទទួលហិរញ្ញប្បទានមួយផ្នែកធំពីថវិកាជាតិបារាំង។ ថវិកាជាតិបារាំងដែលកំពុងតែមានឱនភាពយ៉ាងសែនធ្ងន់ធ្ងរស្រាប់ទៅហើយនោះ ច្បាស់ជាត្រូវឆ្លងលើសកម្រិត
៣%ដែលបានដាក់កំហិតដោយទីក្រុង Bruxelles៕

អ្នកឥតការងារធ្វើនៅបារាំងកើនឡើងដល់២លាននាក់
ក្រសួងការងារបារាំងបានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាអ្នកឥតការងារធ្វើ
នៅប្រទេសបារាំងនៅខែតុលាកន្លងទៅនេះ មានកំណើន+៤៦.៩០០នាក់ដែលធ្វើឲ្យចំនួនសរុប
នៃអ្នកឥតការងារធ្វើកើនឡើងដល់ ២.០០៤.៥០០នាក់។ ដូច្នេះជាលើកទីមួយដែលខ្សែបន្ទាត់
នៃតួលេខ២លាននាក់ដែលជាតួលេខនិមិត្តរូបបានត្រូវឈានដល់នារយៈកាល
១៧ខែចុងលក្រោយនេះ។ ខណៈនេះស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពការងារនៃប្រទេសបារាំងកំពុងឈានចូលទៅក្នុងសម័យកាល
មួយដែលវិបត្តិមានសភាពធ្ងន់ធ្ងរក្រៃលែងចាប់តាំងពីឆ្នាំ១៩៩៣មក ហើយ
ចំនួនអ្នកឥតការងារធ្វើនៅប្រទេសបារាំងបានកើនឡើងបន្តបន្ទាប់គ្នាជាលំដាប់នារយៈ៦ខែចុងក្រោយនេះ។ ចំណែកឯការប្រកាសឲ្យដឹងដោយក្រសួងការងារបារាំងពីការស្ទុះឡើងនៃចំនួនអ្នកឥតការងារធ្វើនៅខែតុលាបាន
ធ្លាក់ចំពេលដែលអង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បានប្រកាសប្រាប់ថា អ្នកឥត
ការងារធ្វើនៅប្រទេសបារាំងអាចកើនឡើងដល់ ៧,៣% នៃចំនួនប្រជាជនសកម្មបារាំងនៅឆ្នាំ២០០៨។
៨,២%នៃចំនួនប្រជាជនសកម្មបារាំងនៅឆ្នាំ២០០៩។ ៨,៧%នៃចំនួនប្រជាជនសកម្មបារាំងនៅឆ្នាំ២០១០។ តួលេខនេះបាននដាក់ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ឲ្យឋិតនៅក្នុងចំណាត់ថ្នាក់មធ្យមនៃបណ្តាប្រទេសប្រើ
ប្រាក់Euro ដែលអត្រានៃអ្នកឥតការងារធ្វើឋិតនៅក្នុង៧,៤%នៅឆ្នាំ២០០៨-៨,៦%នៅឆ្នាំ២០០៩-៩%នៅឆ្នាំ២០១០។ រីឯវិស័យស្ថាបនាសាងសង់បារាំងវិញ អាចបាត់បង់ការងារប្រមាណ៤៥.០០០នៅឆ្នាំ២០០៩ក្នុងចំនួនការងារសរុបនៃវិស័យស្ថាបនាសាងសង់១លាន៩សែន។ នៅក្នុងវិស័យផលិតរថយន្តឯណោះ ក្រោយពីរោងចក្រផលិតរថយន្តបារាំងឈ្មោះRanault បានប្រកាសឲ្យដឹងថានៅខែកញ្ញាកន្លងទៅអ្នកធ្វើការប្រមាណ៤.៩០០នាក់បានត្រូវគេបញ្ឈប់រួចមក ដល់វេនក្រុមហ៊ុនផលិតរថយន្តឈ្មោះ PSA –Peugeot-Citrën ប្រកាសប្រាប់ថាការងារប្រមាណ៣.៥០០ នឹងត្រូវលុបចោល។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចដុនដាបបែបនេះហើយដែលលោកស្រី Christine Lagarde រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំងបានថ្លែងបញ្ជាក់ឲ្យដឹងពីការចាំបាច់ក្នុងការរៀបចំឲ្យមានផែនការធំមួយសម្រាប់
ជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចនៅពេលឆាប់ៗខាងមុខនេះ។ ផែនការដ៏សខាន់នេះតម្រូវឲ្យមានការគាំទ្រទៅលើការបោះទុនធ្វើវិនិយោគសម្រាប់សហគ្រាសដើម្បីទប់ទល់នឹងផល
វិបាកសង្គមដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុ។ រដ្ឋាភិបាលបារាំងរំពឹងទៅលើការជួយសង្គ្រោះដោយរៀបចំឲ្យមានឡើងនូវ លក្ខខណ្ឌឥតការងារធ្វើដោយអន្លើ
( Chômage Partiel )ដែលអនុញ្ញាតឲ្យអ្នកធ្វើការមានលទ្ធភាពនឹងរក្សាការងាររបស់គេដោយធ្វើការតិច ហើយជាមួយគ្នានេះគេអាចទទួលបាននូវប្រាក់បំណាច់ជំនួសនិកម្មភាពរបស់គេផងទៀត។ វិធានការបែបនេះបានត្រូវគេអនុវត្តនៅក្នុងរោងចក្រផលិតរថយន្តរួចទៅហើយ។ គួរកត់សំគាល់ថា ក្រុមហ៊ុនផលិតរថយន្ត Toyota ដែលមានសាខានៅប្រទេសបារាំង ក៏ដូចជាក្រុមហ៊ុន Renault & ក្រុមហ៊ុន PSA-Peugeot-Citroën ត្រូវប្រឈមមុខទល់នឹងចំនួនស្តុករថយន្តដែលចេះតែកើនឡើងជាលំដាប់ដោយហេតុតែមានវិបត្តិសេដ្ឋកិច្ចលក់រថយន្តពុំ
ចេញ។
ដូច្នេះក្រុមហ៊ុនផលិតរថយន្ត Toyota ត្រូវបង្ខំចិត្តបិទទ្វាររោងចក្រដែលឋិតនៅប៉ែកខាងជើងប្រទេសបារាំងចំនួន៣សប្តាហ៍ហើយនឹងត្រូវកាត់បន្ថយការផលិតរថយន្តប្រមាណ២០%ចាប់ពីខែកុម្ភះខាងមុខនេះទៅ។ វិស័យស្ថាបនាសាងសង់និងវិស័យផលិតរថយន្ត គឺជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចបារាំងដែលត្រូវទទួលបាននូវជំនួយនៃ ផែនការសម្រាប់ជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច របស់លោកប្រធានាធិបតី Nicolas Sarkozyដែលត្រូវចេញបង្ហាញនៅដើមខែធ្នូខាងមុខនេះ។ ផែនការជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចនេះ មានចំនួនទឹកប្រាក់២០ពាន់លាន Euros ហើយឋិតក្នុងក្របខ័ណ្ឌនៃផែនការអឺរ៉ុបជម្រុញឲ្យមានកំណើមសេដ្ឋកិច្ច៕

ឧស្សាហកម្មកាត់ដេរ ផ្ដល់ការងារ៤៥ម៉ឺន ជួយប្រជាជនដោយប្រយោលប្រមាណ ២,៧លាននាក់
ភ្នំពេញ៖ សហជីពមូលដ្ឋានចំនួន១២៩រោងចក្រ ដែលជាសមាជិកសភាសហព័ន្ធសហជីពជាតិកម្ពុជា បានជួបគ្នាជជែកពីទស្សនៈវិស័យឧស្សាហកម្ម កាត់ដេរនៅកម្ពុជាកាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា (NUCC) និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា
(CLUF) បានថ្លែងក្នុងកិច្ចប្រជុំថា ឧស្សាហកម្មកាត់ដេរ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា។ អ្វីដែលជាការលើកទឹកចិត្តដំបូងគេដល់វិស័យកាត់ដេរ គឺកិច្ចព្រមព្រៀងពហុតម្បាញ (MFA) ជាប្រព័ន្ធកូតាពិភពលោកដែលបានគ្រប់គ្រងលើពាណិជ្ជកម្មវាយនភណ្ឌ។ វាបានធានាច្រកទីផ្សារសម្រាប់ឧស្សាហកម្មកាត់ដេរកម្ពុជាដោយមិនគិតពីកម្លាំងប្រកួតប្រជែង។ ប្រព័ន្ធកូតាបានផុតកំណត់នៅចុងខែធ្នូឆ្នាំ២០០៤ ក្រោយពេលនោះសំលៀកបំពាក់ពីប្រទេសចិនបានហូរចូលយ៉ាងគំហុកទៅទីផ្សារអាមេរិក ឬសហគមន៍អឺរ៉ុបដែលជំរុញឲ្យប្រទេសទាំងពីរនេះដាក់វិធានការការពារនៅឆ្នាំ២០០៥ ដើម្បីកំណត់កំណើន នៃការនាំចូលពីប្រទេសចិន។
លោក សោម អូន ថ្លែងបន្តថា វិធានការខាងលើនេះ ផ្ដល់ឱកាសដល់ឧស្សាហកម្មកាត់ដេរកម្ពុជា ប៉ុន្តែរបាំងការពារនេះសម្រាប់ប្រទេសនៅសហគមន៍អឺរ៉ុបបានបញ្ចប់នៅឆ្នាំ២០០៧ ហើយនៅអាមេរិក
បានបញ្ចប់នៅឆ្នាំ២០០៨។ ការបញ្ចប់នូវរបាំងការពារនេះ ជាបញ្ហាប្រឈមធ្វើឲ្យវិស័យឧស្សាហកម្មកាត់ដេរ
នៅកម្ពុជាមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងក្លាថែមទៀតជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ ឧស្សាហកម្មកាត់ដេរបានផ្ដល់ការងារដល់កម្មករប្រមាណ៤៥ម៉ឺននាក់ ប្រាក់ខែកម្មករជួយដោយប្រយោលដល់
ប្រជាពលរដ្ឋប្រមាណ២លាន៧សែននាក់បន្ថែមទៀត រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងសង្គម។
លោក សោម អូន ថ្លែងបន្តថា បច្ចុប្បន្នពិភពលោកទាំងមូលជួបវិបត្តិហិរញ្ញវត្ថុ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្មកាត់ដេរ។ ជាក់ស្ដែងនៅចុងឆ្នាំ២០០៨នេះ មានរោងចក្រកាត់ដេរប្រមាណ៣០ត្រូវបានបិទទ្វារជាស្ថាពរ និងមានរោងចក្រមួយចំនួនកំពុងតែព្យួរការងារកម្មករ
ដោយសារតែការរង់ចាំការបញ្ជាទិញថ្មីពីអ្នកបញ្ជាទិញថ្មីពីអ្នកបញ្ជាទិញ ហើយស្ថានភាពរោងចក្រខាងលើនេះ គឺជាសញ្ញាព្រួយបារម្ភមួយដែលយើងទាំងអស់គ្នាជាសហជីពត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីចូលរួមថែរក្សា និងការពារវិស័យកាត់ដេររបស់យើងកុំឲ្យប្រឈមទៅនឹងហានិភ័យ ជាក្ដីកង្វល់របស់យើងទាំងអស់គ្នា។
លោកប្រធាន NUCC បានសម្ដែងការគាំទ្រចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត
របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៤
ដែលបានអំពាវនាវ និងផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចេះសហការ និងយោគយល់គ្នា
ទៅវិញទៅមកដោះស្រាយជម្លោះដោយសន្ដិវិធី ដោយយកច្បាប់ជាគោល។ ជំរុញតាមដានការអនុវត្តន៍ និងការទទួលស្គាល់ភាពជាតំណាងបំផុត និងបង្កើតឲ្យមានអនុសញ្ញារួម។
លោក សោម អូន បានអំពាវនាវដល់សហជីពមូលដ្ឋានទាំង១២៩រោងចក្រយកចិត្តទុកដាក់ការងារចំពោះ
មុខចំនួន៥ចំណុច គឺ១- សូមសហព័ន្ធសហជីព និងសហជីពមូលដ្ឋានទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍របស់សហជីពដែលមានលក្ខន្តិកៈ និងច្បាប់ជាគោលការណ៍ ២- ផ្អាក ឬកាត់បន្ថយកូដកម្មឲ្យបានច្រើនជាអតិបរមាដើម្បីរក្សាបរិយាកាសវិនិយោគបានល្អក្នុងកម្រិតខ្ពស់ ៣- បង្កើនទំនាក់ទំនងវិជ្ជាជីវៈរវាងភាគីសហជីព និងនិយោជកដោយប្រកាន់យកនូវវប្បធម៌យោគយល់ អធ្យាស្រ័យ និងសុខដុមរមនាដើម្បីធានានូវផលប្រយោជន៍រួម ៤- សូមសហជីព និងនិយោជក អនុវត្តឲ្យបានជឿនលឿនក្នុងការបង្កើតអនុសញ្ញារួម (CBA) នៅតាមកន្លែងការងាររបស់ខ្លួន ដើម្បីកាត់បន្ថយជម្លោះការងារនិង ៥- សូមអាជ្ញាធរមានសមត្ថកិច្ច ចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតចំពោះជម្លោះការងារដែលបានកើតឡើងនៅតាមបណ្ដាលរោងចក្រសហគ្រាស។
ជុំវិញការអនុវត្តន៍នូវថវិកាសន្តិសុខសង្គម លោក ហេង ប៊ុនឈុន អនុប្រធានទី៣ NUCC និងជាសមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខសង្គម នៃក្រសួងសង្គមកិច្ចបានណែនាំដល់មេដឹកនាំសហជីពមូលដ្ឋានទាំង
១២៩យកចិត្តទុកដាក់លើ២បញ្ហា គឺទី១- ការផ្ដល់ថវិកាសន្តិសុខសង្គមនេះបានដំណើរការហើយ
សម្រាប់ហានិភ័យការងារនៅពេលកម្មករមានគ្រោះថ្នាក់ក្នុងការងារ និង ទី ២- នៅខណៈពេលកម្មករមានជំងឺ
ក្នុងវិជ្ជាជីវៈត្រូវបានគេចេញថ្លៃព្យាបាល។ ចំពោះថវិកាសម្រាប់ការងារសន្តិសុខសង្គមនេះបានមកពីអង្គភាពត្រីភាគី៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីស្ថានភាពសេដ្ឋកិច្ចដែលសម្រេចបាន
សុន្ទរកថាសម្ដេចនាយករដ្ឋមន្ត្រីនៅវេទិកាជាមួយប្រទេសអ្នកផ្ដល់ជំនួយថ្ងៃ៤ធ្នូ
បានបង្ហាញឲ្យដឹងពីវិស័យសេដ្ឋកិច្ចថា តាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចតាមថ្លៃ
ថេរនឹងសម្រេចបានក្នុងរង្វង់៧% នៅឆ្នាំ២០០៨នេះ។ កំណើននេះមានកម្រិតទាបបន្តិចធៀបទៅឆ្នាំមុនៗដែលកំណើននេះបានកើនខ្ពស់បំផុតនៅឆ្នាំ២០០៥ដល់ទៅ
១៣,៣% ហើយបន្ថយល្បឿនមក១០,៨% នៅឆ្នាំ២០០៦ និង១០,២% នៅឆ្នាំ២០០៧។ ប្រការនេះបានធ្វើឲ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋថយចុះពីកម្រិត៤៧% នៅឆ្នាំ១៩៩៤ មក៣៥% នៅឆ្នាំ២០០៤ ហើយការប៉ាន់ស្មានក្នុងពេលថ្មីៗនេះបង្ហាញឲ្យឃើញថា អត្រានៃភាពក្រីក្រនេះបានចុះមកនៅ៣០% នៅឆ្នាំ២០០៧។ ដូច្នេះក្នុងរយៈពេលនៃការពិនិត្យខាងលើនេះជាមធ្យមភាពក្រីក្របានថយចុះជាង១%ក្នុង១ឆ្នាំ។ តាមថ្លៃថេរ វិស័យឧស្សាហកម្មអាចកើនឡើង ៥,៦% នៅឆ្នាំ២០០៨។ ជារួមវិស័យឧស្សាហកម្មបានកើនឡើងយ៉ាងឆាប់រហ័សដែលសមាមាត្រនៃវិស័យនេះបានកើនដល់ ២៨,៩% នៅក្នុងឆ្នាំ២០០៨ ឬកើនឡើងជាងទ្វេដងធៀបនឹងឆ្នាំ១៩៩៣ ដែលមានចំនួន១២,៧%។ ប្រការនេះឆ្លុះបញ្ចាំងឲ្យឃើញនូវដំណើរការរីកចំរើននៃឧស្សាហកម្ម ជាពិសេសគឺជាអភិវឌ្ឍឧស្សាហកម្មកាត់ដេរ។ ទន្ទឹមនឹងនោះ វិស័យថាមពលដែលជាផ្នែកសំខាន់សម្រាប់ជាឧត្ដមភាពនៃការប្រកួតប្រជែងរបស់សេដ្ឋកិច្ចផង និងជាគន្លឹះនៃការអភិវឌ្ឍជាតិផង កំពុងតែមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលអាចនឹងមានអគ្គិសនីប្រើប្រាស់ប្រមាណពី ៧០% ទៅ១០០% តាមរយៈការបង្កើនសមត្ថភាពផលិតក្នុងប្រទេសផង និងការនាំចូលអគ្គិសនីពីប្រទេសជិតខាងផង រួមមានពីឡាវ ថៃ និងវៀតណាម។ ប្រការនេះមានន័យថា ប្រព័ន្ធអគ្គិសនីកម្ពុជានឹងធ្វើសមាហរណកម្មនៅក្នុងបណ្ដាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ និងអាស៊ាន។
ដោយឡែកវិស័យកសិកម្ម ទោះបីសមាមាត្របានថយចុះក៏ពិតមែន ប៉ុន្តែការរីកចម្រើនមានសភាពខ្លាំងក្លា។ នៅឆ្នាំ២០០៨ កំណើនតាមថ្លៃថេរនៃវិស័យកសិកម្មអាចមានចំនួន៣,៥% ដែលក្នុងនោះ ការផលិតស្រូវបានកើនឡើងលើសពីផែនការដែលបានគ្រោងទុក។ វិស័យកសិកម្មមានការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងកម្រិតខ្ពស់ចាប់តាំងពីរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៣ នៃរដ្ឋសភាមក ដោយសារការរីកចម្រើនលើនយោបាយទឹក និងបច្ចេកទេសកសិកម្ម ដែលប្រការនេះកាន់តែដោះស្រាយបាននូវភាពរណបទៅនឹងការប្រែប្រួលកត្តាធម្មជាតិ។ ការរីកចំរើនវិស័យកសិកម្មគឺជាកត្តាគន្លឹះ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ហើយក៏រួមចំណែកយ៉ាងច្រើនក្នុងកំណើនផលិតផលសរុបក្នុងស្រុក និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
ជារួមផ្ទៃដីកសិកម្មត្រូវបានស្ដារលើសពីផ្ទៃដីកសិកម្មមុនសង្គ្រាម ហើយទិន្នផលស្រូវបានកើនឡើង ២,៥%ដង ធៀបនឹងពេលមុនសង្គ្រាម។ វិស័យកសិកម្មនៅកម្ពុជាមានលក្ខណៈទំនើបជាបណ្ដើរៗ តាមរយៈការកើនឡើងនៃការប្រើប្រាស់ជី និងការប្រើប្រាស់ពូជមានទិន្នផលខ្ពស់។ កំណើនតម្លៃបន្ថែមក្នុងវិស័យកសិកម្មបានកើនឡើងជាមធ្យម ៧,២% ក្នុង១ឆ្នាំ រវាងឆ្នាំ២០០៣-២០០៧ ធៀបទៅនឹង១,៦% ក្នុងអំឡុងឆ្នាំ១៩៩៨-២០០២ និង ៤,៩% ក្នុងអំឡុងឆ្នាំ១៩៩៣-១៩៩៧។ ទិន្នផលស្រូវបានកើនឡើងជាលំដាប់ដល់ ២,៥តោន ក្នុង១ហិកតា នៅឆ្នាំ២០០៧។
កំណែទម្រង់ដីធ្លី គឺជាផ្នែកមួយដែលមានវេទយិតភាពខ្ពស់ជាងគេ ដោយសារតែបញ្ហាដែលបន្សល់ទុកពីអតីតកាល។ ក្នុងការអនុវត្តច្បាប់ភូមិបាល និងគោលនយោបាយដីធ្លីរាជរដ្ឋាភិបាលផ្ដោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ការធានាសុវត្ថិភាពនៃកម្មសិទ្ធិដីការលុបបំបាត់ភាពអនាធិបតេយ្យក្នុងការកាន់កាប់ដីដោយខុសច្បាប់ ការដាក់ចេញនូវវិធានការសមស្រប ដើម្បីទប់ស្កាត់ការប្រមូលដីទុកដោយមិនប្រើប្រាស់ និងមិនធ្វើផលិតកម្ម។ ការចុះបញ្ជីដីជាប្រព័ន្ធ បានទទួលការស្វាគមន៍ជាខ្លាំងពីប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ជាក់ស្ដែងយើងបានផ្ដល់កម្មសិទ្ធិដីជាង១លានក្បាលដី។ គិតពីឆ្នាំ១៩៩២ មកដល់ខែកុម្ភៈ ២០០៨ ហើយបានបោសសម្អាតដីចម្ការមីនជាង ២០.០០០ហិកតា ហើយគ្រោះថ្នាក់ដោយគ្រាប់មីន បានកាត់បន្ថយមួយដងកន្លះ ក្នុងឆ្នាំ២០០៣ ដែលមាន ៨០០ករណីមកត្រឹម ៣១៥ករណី នៅឆ្នាំ២០០៧។
ចំណែកកំណែទម្រង់ព្រៃឈើ និងកំណែទម្រង់ជលផល ត្រូវបានអនុវត្តយ៉ាងសកម្មក្នុងគោលបំណងរក្សាប្រសិទ្ធភាព នៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងនោះរាជរដ្ឋាភិបាលបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការធ្វើអាជីវកម្មឈើខុសច្បាប់ និងបានត្រួតពិនិត្យឡើងវិញនូវសម្បទានព្រៃឈើទាំងអស់។ សហគមន៍ព្រៃឈើចំនួន ២៦៤ ត្រូវបានបង្កើតដោយគ្របដណ្ដប់លើផ្ទៃដីជិត ១៨ម៉ឺនហិកតា ដើម្បីចូលរួមការពារទ្រព្យសម្បត្តិដ៏មានតម្លៃនេះ។ នៅក្នុងវិស័យជលផល សហគមន៍នេសាទប្រហែល៤០០ត្រូវបានបង្កើតឡើង។ គោលនយោបាយធនធានទឹកជាតិជាផ្នែកមួយនៃគម្រោងទូលំទូលាយ ដែលផ្ដល់ជាមូលដ្ឋានដល់ការការពារ ការគ្រប់គ្រង និងការប្រើប្រាស់ទឹកសាប និងទឹកប្រៃឲ្យមានចីរភាពស្មើគ្នា និងបម្រើផលប្រយោជន៍សាធារណៈឲ្យមានប្រសិទ្ធភាព។ បច្ចុប្បន្ននេះប្រមាណ ២៧% នៃផ្ទៃដីស្រែសរុប មានប្រព័ន្ធធារាសាស្ត្រ។ យោងតាមការប៉ាន់ស្មានប្រព័ន្ធធារាសាស្ត្រអាចមានសក្ដានុពលសម្រាប់ផ្ទៃដីដាំដុះប្រហែល៦៤%។ ប្រសិនបើទីតាំងធារាសាស្ត្រអាចពង្រីកការផ្គត់ផ្គង់ទឹកបាន ផលិតភាពដីនឹងកើនឡើង ហើយកម្ពុជាអាចក្លាយជាជង្រុកស្រូវនៅក្នុងតំបន់។ ហេតុនេះ រាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងសាងសង់សំណង់ធារាសាស្ត្រ និងប្រព័ន្ធបង្ហូរទឹក ជាពិសេសនៅតំបន់ក្រីក្រខ្លាំង និងនៅតំបន់ក្រីក្រខ្លាំង និងនៅតំបន់ព្រំដែន។ សហគមន៍កសិករប្រើប្រាស់ទឹកមានចំនួនសមាជិកកើនឡើង ហើយការចូលរួមរបស់ស្ត្រីក៏បានពង្រឹងពង្រីកបន្ថែម។
ផ្អែកលើកំណើនដូចបានរំលេចខាងលើនេះ ចំណូលរបស់ប្រជាជនម្នាក់ៗនៅឆ្នាំ២០០៨ អាចមានចំនួនប្រមាណ ៦២៥ដុល្លារ គឺបានកើនឡើងជាមធ្យមប្រមាណ ៩,៥% ក្នុង១ឆ្នាំៗ ដោយគិតចាប់ពីឆ្នាំ១៩៩៩មក។ ការកើនឡើងនៃចំណូលនេះបានរួមចំណែកដល់ការសន្សំសម្រាប់បំពេញឲ្យតម្រូវការចាំបាច់ក្នុងការវិនិយោគសាធារណៈ និងឯកជន ដែលមានតម្រូវការប្រមាណ ២២% នៃ ផ.ស.ស ក្នុង១ឆ្នាំៗ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងល្បឿនជាមធ្យម៩,៥%។ រាជរដ្ឋាភិបាលបានគ្រប់គ្រងដោយហ្មត់ចត់ និងប្រុងប្រយ័ត្នចំពោះស្ថានភាពអតិផរណាដោយបានរក្សាឲ្យស្ថិតនៅកម្រិតទាប ក្នុងរយៈពេលច្រើនឆ្នាំ។ ប៉ុន្តែនៅឆ្នាំ២០០៨អតិផរណាប្រចាំឆ្នាំបានកើនឡើងលើសពី២០% នៅឆមាសទី១ ដោយសារទទួលរងសម្ពាធពីការកើនឡើងតម្លៃប្រេងឥន្ធនៈ ការកើនឡើងតម្លៃទំនិញ និងម្ហូបអាហារ និងការធ្លាក់ថ្លៃនៃប្រាក់ដុល្លារ។ សម្ពាធអតិផរណាបានស្រកចុះមកវិញនៅចុងឆមាសទី២ឆ្នាំ២០០៨នេះ ដែលតាមការប៉ាន់ស្មានប្រមាណធ្វើឲ្យអត្រាអតិផរណាជាមធ្យមក្នុងឆ្នាំ២០០៨ មានប្រមាណ១៥% ហើយនៅចុងឆ្នាំ២០០៩ អត្រានេះនឹងអាចចុះបន្ថែមទៀតមកនៅត្រឹមកម្រិតតួលេខតែ១ខ្ទង់ក្នុងរង្វង់៧%។ ជាមួយគ្នានេះ គោលនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់ ក៏ត្រូវបានអនុវត្តក្នុងភាពប្រយ័ត្នប្រយែងក្នុងទិសដៅគ្រប់គ្រងអតិផរណា និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទុនបម្រុងរបស់ជាតិបានលើកឡើងដល់ជាង២ពាន់លានដុល្លារ ដែលអាចធានាបានប្រមាណ៣,៣ខែនៃការនាំចូលទំនិញ និងសេវាកម្មសម្រាប់ការប្រើប្រាស់ក្នុងស្រុក។
បន្ទាប់ពីដាក់ឲ្យអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំណូលថវិកាបានកើនឡើង២៦% ជាមធ្យមក្នុង១ឆ្នាំ។ រាជរដ្ឋាភិបាលបានកែប្រែស្ថានភាពនៃការអនុវត្តថវិកាពីភាពរ៉ាំរ៉ៃឱនភាពសាច់ប្រាក់មកអតិរេកសាច់ប្រាក់ ដោយធ្វើឲ្យថវិកាមានភាពជឿទុកចិត្តបាន។ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៤មក ស្របពេលជាមួយគ្នានឹងការអនុវត្តកំណែទម្រង់ធំៗដទៃទៀត ក្នុងអំឡុងឆ្នាំ២០០៤-២០០៨ ចំណូលពន្ធគយ និងចំណូលពន្ធដារ ត្រូវបានប្រមូលតាមរយៈប្រព័ន្ធធនាគារ ការទូទាត់ពីរតនាគារទៅឲ្យអ្នកផ្គត់ផ្គង់ត្រូវធ្វើឡើងតាមរយៈមូលប្បទានប័ត្របំណុលចាស់ៗត្រូវបានលុបបំបាត់ ដំណើរការលទ្ធកម្មមានសភាពប្រសើរជាងមុន ហើយនាយកដ្ឋានសវនកម្មផ្ទៃក្នុងតាមក្រសួងនីមួយៗ ត្រូវបានពង្រឹងផងដែរ។ ទន្ទឹមនេះ យើងបានពង្រឹងប្រសិទ្ធភាព និងសមធម៌ ក្នុងការបែងចែកថវិកា ដោយបង្កើនចំណាយទៅលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត អប់រំ សុខាភិបាល និងកសិកម្ម និងបន្តបង្កើនវិចារណភាព និងប្រសិទ្ធភាពនៃចំណាយសាធារណៈ ដែលជាកត្តាយ៉ាងសំខាន់អាចឲ្យយើងពង្រឹងបាននូវសេវាសាធារណៈ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕

យុទ្ធនាការ១៦ថ្ងៃបំពាក់បូពណ៌ស បញ្ឈប់អំពើហិង្សាលើស្ត្រី នៅខេត្តបាត់ដំបង
បាត់ដំបង៖ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងបណ្ដាញបុរសកម្ពុជាកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៨ បានបើកយុទ្ធនាការបំពាក់បូពណ៌សដែលមានរយៈពេល១៦ថ្ងៃគិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០
ខែធ្នូ ឆ្នាំ២០០៨ ដោយពេលព្រឹករៀបចំធ្វើនៅជុំវិញផ្សារណាត់ និងជំរុញផ្សារបឹងឈូក ហើយពេលល្ងាចរៀបចំធ្វើនៅសួនច្បារលោក ស ខេង ដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងពិសេសអំពើហិង្សាក្នុងគ្រួសារ។
អ្នកដឹកនាំយុទ្ធនាការបំពាក់បូពណ៌សម្នាក់បានប្រាប់អ្នកយកព័ត៌មានយើងថា យុទ្ធនាការនេះគឺជាយុទ្ធនាការមួយរបស់បេសកជនបុរសដែលប្រឆាំងទៅនិងអំពើហិង្សាលើស្ត្រី។ យុទ្ធនាការនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩១ ដែលបុរសមួយក្រុមជាជនជាតិកាណាដាក្រោយមកយុទ្ធនាការនេះបានធ្វើនៅប្រទេសអូស្ត្រាលី និងបានធ្វើឡើងទូទាំងពិភពលោក។ នៅក្នុងយុទ្ធនាការ១៦ ថ្ងៃបំពាក់បូពណ៌សនេះនៅខេត្តបាត់ដំបងចាប់ធ្វើពីថ្ងៃទី
៥ ខែធ្នូរហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨ ដោយមានក្រុមអ្នកស្ម័គ្រចិត្តមានទាំងយុវជន និងយុវនារីដើរតាមផ្សារធំៗ នានាក្នុងខេត្តដូចជាផ្សារណាត់ (ផ្សារធំថ្មី) ផ្សារបឹងឈូកដើម្បីបំពាក់ឲ្យប្រជាពលរដ្ឋប៉ូលិសយាមធនាគារឯកជន ប៉ូលិសសន្តិសុខផ្សារ ហើយក៏មានបំពាក់ឲ្យស្ត្រីភេទផងដែរ ព្រមទាំងបានអប់រំផ្សព្វផ្សាយឲ្យពួកគាត់បញ្ឈប់ការប្រើអំពើហិង្សាទៅលើស្ត្រីភេទ ពិសេសឈប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសាររបស់គាត់ផ្ទាល់។
អ្នកដឹកនាំរូបនោះបញ្ជាក់ថា យុទ្ធនាការបំពាក់បូពណ៌សនេះ មានគោលបំណងដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី ពិសេសបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ។ យុទ្ធនាការនេះត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរសប្រឆាំង និងអំពើហិង្សាទៅលើ
នារីភេទ ហើយគេតែងធ្វើជារៀងរាល់ឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិការហូតដល់ថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០០៨។ ចំណែកនៅប្រទេសកម្ពុជាយុទ្ធនាការបំពាក់បូពណ៌សនេះចាប់ផ្ដើមពីឆ្នាំ២០០០រហូតដល់បច្ចុប្បន្ននេះអនុវត្តបាន
ចំនួន៨លើកមកហើយ។
អ្នកដឹកនាំយុទ្ធនាការក៏បានបញ្ជាក់ថា យុទ្ធនាការផ្ដោតទៅលើខ្លឹមសារសំខាន់មាន៨ចំណុចដូចជាបញ្ឈប់ការរំលោភបំពានលើស្ត្រីជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាមិនត្រូវបិទភ្នែកធ្វើមិនឃើញបុរស
អំពើហិង្សាលើស្ត្រី។ អំពើហិង្សា ការរំលោភសេពសន្ថវៈ ការជួញដូរមនុស្ស គឺជាការរំលោភបំពានលើសិទ្ធរបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ និងរំលោភច្បាប់ដែលរដ្ឋធម្មនុញ្ញបានចែងរួចហើយ។ នៅពេលល្ងាចក្រុមស្ម័គ្រចិត្តយុទ្ធនាការបំពាក់បូពណ៌សបានធ្វើសកម្មភាពបំពាក់បូពណ៌សនៅសួនច្បារ ស ខេង រហូតដល់ម៉ោង៦ល្ងាច៕

ច្បាប់ប្រឆាំងអំពើពុករលួយ គឺជាកម្មវត្ថុនៃទិវាអន្តរជាតិប្រឆាំងអំពើពុករលួយរាជធានីភ្នំពេញ ៖ សម្ព័ន្ធអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៤ ធ្នូ បានចេញសេចក្ដី
ប្រកាសព័ត៌មានឲ្យដឹងថា នៅថ្ងៃទី៩ ធ្នូ ខាងមុខចាប់ផ្ដើមនៅវេលាម៉ោង៨ព្រឹក ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ស្រទាប់
សង្គម នឹងប្រារព្ធទិវាអន្តរជាតិប្រឆាំងអំពើពុករលួយនៅក្នុងខេត្ត-ក្រុងចំនួន៦នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈ ដែលបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោកប្រារព្ធពិធីនេះដែរ។ ខេត្ត-ក្រុងដែលទិវានេះនឹងប្រារព្ធឡើង រួមមានក្រុងភ្នំពេញ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តស្វាយរៀង។ ទន្ទឹមនឹងកង្វះការរីកចម្រើនជាដុំកំភួនក្នុងរយៈ ពេលកន្លងមកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាពិសេសការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនោះ ការប្រារព្ធទិវាអន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូ នៅឆ្នាំ២០០៨
នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗដែរ លគឺនឹងផ្ដោតសំខាន់ទៅលើការជំរុញ
ការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដែលមានស្តង់ដារអន្តរជាតិឲ្យបានឆាប់រហ័ស។ ការបន្តលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋខ្មែរពីផលវិបាកនៃអំពើពុករលួយ និងវិធានការបង្ការក៏ជាគោលដៅបន្ទាប់បន្សំផងដែរសម្រាប់ការប្រារព្ធពិធីនៃឆ្នាំនេះ។
គួរកត់សំគាល់ថា រដ្ឋាភិបាលបានបញ្ជាក់អះអាងជាច្រើនដងរួចមកហើយថា សេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ដែលត្រូវបានសាធារណជនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះនឹងត្រូវដាក់ជូនរដ្ឋសភាពិនិត្យពិភាក្សា និងអនុម័តភ្លាមៗក្រោយពីការអនុម័តច្បាប់ព្រហ្មទណ្ឌរួច។ ថ្មីបើសង្គមស៊ីវិល និងមនុស្សជាច្រើននៅមានការមន្ទិលសង្ស័យនៅឡើយ ចំពោះការអះអាងនេះ កង្វល់ចម្បងមួយទៀតរបស់ពួកគេ គឺសេចក្ដីព្រាងច្បាប់បច្ចុប្បន្ននៅមានចំណុចខ្សោយមួយចំនួនដែលចាំបាច់ត្រូវធ្វើការកែសម្រួលដើម្បីឲ្យបានស្របទៅ
តាមបទដ្ឋានអន្តរជាតិ ឬឲ្យទៅជាច្បាប់មួយ ប្រកបដោយគុណភាពដែលអាចយកទៅអនុវត្តមានប្រសិទ្ធភាពពិតៗក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
សកម្មភាពនានានៃការប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយនៅឆ្នាំនេះ រួមមានជាអាទិ៍ៈ វេទិកាសាធារណៈនៅពេលព្រឹក ដែលមានអ្នកតំណាងរាស្ត្រ មន្ត្រីអាជ្ញាធរ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន តំណាងប្រជាពលរដ្ឋ/យុវជន ធ្វើការថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយដោយមានមនុស្សចូលរួមចំនួនរាប់រយនាក់នៅក្នុងវេទិកាក្នុងខេត្ត-ក្រុងនីមួយៗ។ នៅថ្ងៃដដែលចាប់ពីម៉ោង២ដល់ម៉ោង៤រសៀល នឹងមានវេទិកាពិភាក្សាតុមូលមួយរវាងក្រុមអ្នកជំនាញ និងអ្នកដែលពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនឹងផ្សាយបន្តផ្ទាល់តាមវិទ្យុ។ បន្តពីនោះទៅ រហូតដល់ម៉ោង៨យប់ នឹងមានការប្រគំតន្ត្រីជាមួយនឹងសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងការសំដែងសិល្បៈ ឆាកកំប្លែងដោយក្រុមយុវជនជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ ក៏មានកម្មវិធីសំណួរចម្លើយល្បងប្រាជ្ញាទាក់ទងនឹងបញ្ហាអំពើពុករលួយជាមួយនឹងរង្វាន់លើកទឹកចិត្តបន្តិចបន្តួចផងដែរ

កម្ពុជាទទួលជំនួយចំនួនមួយពាន់លានដុល្លារ សម្រាប់ឆ្នាំ២០០៩
ភ្នំពេញ៖ ដោយជម្នះនឹងវិបត្តិហិរញ្ញវត្ថុពិភពលោកនោះ ប្រទេសនិងសហគមន៍ផ្ដល់ជំនួយ
កាលពីថ្ងៃទី៥ ខែធ្នូ បានសន្យាផ្ដល់ជំនួយចំនួនជាង ៩៥១,៥លានដុល្លារមកឲ្យប្រទេសកម្ពុជា
សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០០៩ ដោយទទួលស្គាល់ពីកិច្ចការដែលរដ្ឋាភិបាលសម្រេចកន្លងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ការពង្រឹងអភិបាលកិច្ចល្អ
និងការលុបបំបាត់អំពើពុករលួយគឺជាលក្ខខណ្ឌដែលទាមទារឲ្យរដ្ឋាភិបាលត្រូវតែដោះស្រាយឲ្យមានប្រសិទ្ធភាព។ ការសន្យាផ្ដល់ជំនួយដ៏ច្រើនជាងការរំពឹងទុកនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃប្រទេសនិងនោះបាននិយាយថា នៅក្នុងរយៈពេលបីឆ្នាំ២០០៩-២០១១ សហភាពអឺរ៉ុបរំពឹងថា នឹងផ្ដល់ជំនួយ
ចំនួន៥៩៥លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកបាននិយាយបន្ថែមទៀតថា ដៃគូអភិវឌ្ឍន៍អឺរ៉ុបសូមសម្ដែងនូវការចាំបាច់សម្រាប់ការធ្វើឲ្យមានការរីកចម្រើនសេដ្ឋកិច្ចខ្ពស់គាំទ្រដល់អ្នកក្រីក្រ ដោយក្នុងនោះមានការវិនិយោគបរទេសដោយផ្ទាល់នៅកម្ពុជា ដើម្បីជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។ គុណភាព និងចីរភាពនៃការវិនិយោគបរទេសដោយផ្ទាល់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធច្បាប់ប្រកបដោយ
តម្លាភាព និងអភិបាលកិច្ចល្អ។ ដៃគូអឺរ៉ុបសូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដើម្បីជួយរដ្ឋាភិបាលនៅ
ក្នុងវិស័យទាំងអស់នេះ។
ចំណែកលោក ស៊ីណូ ហារ៉ា (Katsuhiro SHINOHARA) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាវិញបាន
និយាយថា ប្រទេសជប៉ុនមានការសប្បាយចិត្តដែលបានដឹងអំពីសមិទ្ធផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចបន្តជាប់រហូត។ លោកបាននិយាយទៀតថា យើងសូមបញ្ជាក់ការគាំទ្ររបស់យើងបន្តទៀតចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ប្រទេសជប៉ុនរំពឹងថា នឹងផ្ដល់ជំនួយចំនួន ១១២,២៩លានដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេលពីពេលនេះដល់ឆ្នាំ២០១១។
ទន្ទឹមនឹងការផ្ដល់ជំនួយដ៏ច្រើនសន្ធឹកនេះ អ្នកផ្ដល់ជំនួយក៏បានទាមទារផងដែរឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងអភិបាលកិច្ច
ល្អ និងបំបាត់អំពើពុករលួយដើម្បីធានាថា ប្រជាជនកម្ពុជាគឺជាអ្នកទទួលផលពិតប្រាកដពីជំនួយទាំងនេះ។
ក្រុមធនាគារពិភពលោក បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់ចំនួន២០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់គម្រោងការទាមទារឲ្យមានអភិបាលកិច្ចល្អនៅកម្ពុជា ដើម្បីជួយឲ្យលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍ និងអភិបាលកិច្ច និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះតម្រូវការរបស់ពួកគាត់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃ
ទី៥ ខែធ្នូ ធនាគារពិភពលោកបាននិយាយថា អភិបាលកិច្ចល្អត្រូវបានទទួលស្គាល់ថា ជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ចំណែកអំពើពុករលួយវិញ
ត្រូវបានទទួលស្គាល់ថា ជាការរារាំងដ៏ធំធេង ចំពោះសមត្ថភាព និងប្រសិទ្ធភាពរបស់រដ្ឋាភិបាលហើយវាជះឥទ្ធិពលមិនស្មើភាពគ្នាដល់ប្រជាជនក្រីក្រ។ ការលើកកម្ពស់ឲ្យប្រជាជនទាមទារនូវអភិបាលកិច្ចល្អ គឺបានក្លាយទៅជាមធ្យោបាយ
គន្លឹះមួយសម្រាប់ភាពប្រសើរឡើងនៃតម្លាភាព និងការទទួលខុសត្រូវក្នុងកិច្ចការសាធារណៈ
ហើយក៏ជាចំណែកមួយនៃយុទ្ធសាស្ត្រអភិបាលកិច្ច និងការប្រឆាំងអំពើពុករលួយរបស់ធនាគារពិភពលោក។
គម្រោងរយៈពេល៤ឆ្នាំពីការទាមទារឲ្យមានអភិបាលកិច្ចល្អ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែង
របស់ធនាគារពិភពលោកក្នុងការជួយដោះស្រាយបញ្ហាអភិបាលកិច្ចនៅកម្ពុជា។ ទោះបីជាប្រទេសនេះបានសម្រេចនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលគួរឲ្យកោតសរសើរក្នុងប៉ុន្មានទសវត្សរ៍ចុង
ក្រោយនេះយ៉ាងណាក៏ដោយ ក៏អភិបាលកិច្ចនៅតែជាឧបសគ្គដ៏ចម្បងមួយសម្រាប់ការអភិវឌ្ឍន៍ឲ្យបានទូលំទូលាយ និងការកាត់បន្ថយភាពក្រីក្រឲ្យបានច្រើនជាងនេះ។ អំពើពុករលួយ ភាពទន់ខ្សោយនៃការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ និងទន់ខ្សោយស្ថាប័នត្រួតពិនិត្យ ហើយបន្តការនានាបានផ្ដល់ផលប៉ះពាល់ដោយផ្ទាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ កត្តាទាំងនេះ រារាំងការវិនិយោគទុនបរទេស និងការបង្កើតការងារបង្អាក់រដ្ឋាភិបាលចំពោះតម្រូវការចំណូល ហើយវារួមចំណែកធ្វើឲ្យប្រជាជនកម្ពុជាជាងមួយភាគបីរស់នៅក្នុងភាពក្រីក្រ។
គម្រោងដែលប្រកបដោយច្នៃប្រឌិតនេះនឹងជួយលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងវិស័យកំណែទម្រង់អាទិភាព
របស់កម្ពុជា ដោយការពង្រឹងស្ថាប័ននានា ការគាំទ្រភាពជាដៃគូ និងការចែករំលែកនូវបទពិសោធន៍។ ទាំងនេះអាចនឹងសម្រេចទៅបានដោយសារការជួយជំរុញនូវវិធានការ "ខាងផ្នែកទាមទារ" ដែលជួយពង្រឹងសមត្ថភាពរបស់ប្រជាជន សង្គមស៊ីវិល និងតួអង្គមិនមែនរដ្ឋផ្សេងៗទៀត
ឲ្យចូលរួមចំណែកជាមួយរដ្ឋាភិបាល និងធ្វើឲ្យរាជរដ្ឋាភិបាលមានការទទួលខុសត្រូវ។ វិធានការទាំងនេះក៏លើកកម្ពស់សមត្ថភាពរដ្ឋាភិបាលដើម្បីឆ្លើយតបទៅប្រជាជនឲ្យបានប្រសើរជាងមុន។
លោក ឈីម៉ាវ ហ្វាន ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា "គម្រោងនេះគឺជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ធនាគារចំពោះការចូលរួមឲ្យបាន
ទូលំទូលាយសម្រាប់កំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ ធនាគារបានផ្ដល់ភាពជាអ្នកដឹកនាំ
ក្នុងការគាំទ្រការធ្វើកំណែទម្រង់អភិបាលកិច្ចលើវិស័យសាធារណៈនាពេលកន្លងមក។ ពេលនេះ គឺជាពេលវេលាដ៏ល្អមួយដើម្បីធ្វើការរួមគ្នាជាមួយនឹងអ្នកដែលមានការពាក់ព័ន្ធនានាដូចជា រាជរដ្ឋាភិបាលស្ថាប័ន
ឯកជន សង្គមស៊ីវិល អ្នកផ្ដល់ជំនួយ សភា និងព្រឹទ្ធសភា និងប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្កើតជាការទាមទារឲ្យបានប្រសើរជាងមុនសម្រាប់អភិបាលកិច្ចល្អ"។
គំនិតផ្ដួចផ្ដើមនានាដែលចេញពីរាជរដ្ឋាភិបាល និងសង្គមស៊ីវិល នឹងត្រូវបានគាំទ្រក្រោមជំនួយនៃគម្រោងនេះ ដែលនឹងស្វែងរកការលើកកម្ពស់អភិបាលកិច្ចនៅក្នុងវិស័យកំណែទម្រង់ជាអាទិភាពបួន គឺការអភិវឌ្ឍន៍វិស័យ
ឯកជន ការគ្រប់គ្រងធនធានធម្មជាតិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ និងភាពជាដៃគូរបស់ប្រជាពលរដ្ឋដើម្បីអភិបាលកិច្ចល្អ។
គម្រោងនេះ នឹងផ្ដល់ការគាំទ្រដល់ស្ថាប័នបួនរបស់រដ្ឋដែលនឹងអនុវត្តប្រកបដោយជោគជ័យសម្រាប់គម្រោងស្ដី
ពីការទាមទារឲ្យមានអភិបាលកិច្ចល្អ ហើយបានបង្ហាញនូវការប្ដេជ្ញាចិត្តចំពោះការលើកកម្ពស់អភិបាលកិច្ច។
ចំនួនទឹកប្រាក់សរុបសម្រាប់គម្រោងរយៈពេលបួនឆ្នាំនេះ មាន២៥,២៨លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះ
៣,៦២លានដុល្លារសហរដ្ឋអាមេរិកនឹងទទួលបានមកពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសអូស្ត្រាលី
(Aus AID) ហើយចំនួនដែលនៅសល់គឺបានមកពីជំនួយសមាគមអភិវឌ្ឍន៍អន្តរជាតិ (ស្ថាប័នរបស់ធនាគារ
ពិភពលោក ដែលផ្ដល់ជូនប្រទេសដែលមានចំណូលទាប) ផ្ដល់ជូនរដ្ឋាភិបាលកម្ពុជា។

ស្ថានភាពប្រជាជនលើពិភពលោកឆ្នាំ២០០៨ ការសម្រេចបានជាមូលដ្ឋានរួម:
វប្បធម៌ យេនឌ័រ និងសិទ្ធិមនុស្ស វប្បធម៌ជាផ្នែកដ៏សំខាន់មួយសម្រាប់ឆាកជីវិតរស់នៅ
របស់មនុស្ស ដូចនេះវប្បធម៌ត្រូវតែបញ្ចូលក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានា។ របាយការណ៍ស្ដីពីស្ថានភាពប្រជាជនលើពិភពលោកឆ្នាំ២០០៨ រៀបចំដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បង្ហាញអំពីដំណើរប្រព្រឹត្តទៅនៃការអនុវត្តន៍ជាក់ស្ដែង។
ឆ្នាំនេះជាខួបលើកទី៦០ នៃសេចក្ដីប្រកាសសាកលស្ដីអំពីសិទ្ធិមនុស្ស។ ចំណុចដំបូងនៃរបាយការណ៍នេះគឺថា សិទ្ធិមនុស្សបង្ហាញអំពីគុណតម្លៃសាកល។ សេចក្ដីប្រកាសនេះអំពាវនាវឲ្យមានការរៀបចំវិធីសាស្ត្រអភិវឌ្ឍន៍ដោយយកចិត្តទុកដាក់លើវប្បធម៌ ដោយសារវិធីសាស្ត្រទាំងនេះមានសារសំខាន់ណាស់សម្រាប់សិទ្ធិមនុស្សជាទូទៅ និងសិទ្ធិស្ត្រីជាពិសេស។
វិធីសាស្ត្រអភិវឌ្ឍន៍ដែលយកចិត្តទុកដាក់លើវប្បធម៌ អំពាវនាវឲ្យមានការស្វែងយល់អំពីវប្បធម៌ឲ្យបានច្បាស់មានន័យថា ត្រូវដឹងថា វប្បធម៌ដំណើរការយ៉ាងដូចម្ដេច និងត្រូវដឹងអំពីរបៀបធ្វើការជាមួយវប្បធម៌ទាំងនោះ។ របាយការណ៍នេះបង្ហាញថា ភាពជាដៃគូដូចជាភាពជាដៃគូរវាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក (NGOs) អាចបង្កើតជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការលើកកំពស់សិទ្ធិមនុស្សដូចជាការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី និងសមភាពយេនឌ័រ ហើយអាចបញ្ចប់អំពើរំលោភបំពានលើសិទ្ធិមនុស្សដូចជាការបង្ករបួស ឬការវះកាត់អវយវៈភេទស្ត្រីជាដើម។
របាយការណ៍ក៏បង្ហាញទៀតថា វប្បធម៌មានឥទ្ធិពលលើការរៀបចំជីវិតរស់នៅរបស់មនុស្ស។ វប្បធម៌មានឥទ្ធិពលលើរបៀបគិតគូរ និងការប្រព្រឹត្តរបស់មនុស្ស ប៉ុន្តែវាមិនបានធ្វើឱ្យមនុស្សគ្រប់គ្នាគិត និងប្រព្រឹត្តដូចគ្នានោះទេ។ វប្បធម៌មានឥទ្ធិពល និងទទួលឥទ្ធិពលពីបរិយាកាសខាងក្រៅ ហើយវប្បធម៌ត្រូវផ្លាស់ប្ដូរដើម្បីឆ្លើយតបទៅនឹងបរិយាកាសខាងក្រៅ។ រីឯមនុស្សវិញធ្វើការកែប្រែវប្បធម៌ជាបន្តបន្ទាប់ ថ្វីដ្បិតតែទិដ្ឋភាពខ្លះនៃវប្បធម៌នៅមានឥទ្ធិពលលើការជ្រើសរើស និងរបៀបរស់នៅអស់រយៈពេលយូរកន្លងមកហើយក៏ដោយ។
របាយការណ៍បង្ហាញថា វាជាការលំបាកក្នុងការកំណត់ភាពទូទៅរបស់វប្បធម៌ ហើយក៏ជាគ្រោះថ្នាក់ដែលយើងប្រៀបធៀបតម្លៃ និងបទដ្ឋាននៃវប្បធម៌មួយទៅនឹងវប្បធម៌ផ្សេងទៀត។ សូម្បីវប្បធម៌ដូចគ្នាដ៏ដោយ ក៏មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឯកភាពតាមបទដ្ឋាន និងតម្លៃទាំងអស់នោះដូចគ្នាដែរ។ ជាក់ស្ដែងការផ្លាស់ប្ដូរពិតជាមិនអាចចៀសផុតពេលមនុស្សមានប្រតិកម្មតបទៅនឹងសម្ភាធវប្បធម៌។ ចលនាឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ គឺជាឧបករណ៍ ដ៏ល្អមួយបង្ហាញពីដំណើរការនេះ។
របាយការណ៍នោះលើកឡើងថា ការអភិវឌ្ឍន៍ផ្នែកវប្បធម៌ក៏ជាចំណុចមួយត្រូវគិតគូរដូចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែរ។ វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌ គឺរកដំណោះស្រាយប្រកបដោយគំនិតច្នៃប្រឌិត ដែលកើតមាននៅក្នុងវប្បធម៌ និងធ្វើការជាមួយនឹងវប្បធម៌។ វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌ គឺមានសារសំខាន់ណាស់សម្រាប់ការស្វែងយល់ពីទំនាក់ទំនងរវាងអំណាចផ្លូវច្បាប់ នយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងដឹងថា តើទំនាក់ទំនងនោះមានអត្ថន័យយ៉ាងដូចម្ដេចសម្រាប់ដំណើរការអភិវឌ្ឍន៍។
ទន្ទឹមនឹងនេះ របាយការណ៍ក៏លើកឡើងឲ្យមានការប្រុងប្រយ័ត្នថា ការគិតគូរ និងការចូលរួមរបស់វប្បធម៌មិនមែនមានន័យថា ជាការទទួលយកទំលាប់អនុវត្តពីមុនដែលអាចបង្កគ្រោះថ្នាក់ ឬនាំឲ្យមានការរំលោភសិទ្ធិមនុស្សឡើយ។ វាពិតជាមិនដូចនេះសោះឡើយ។ វប្បធម៌ណាក៏សុទ្ធតែមានតម្លៃ ហើយវប្បធម៌ណាក៏មានការរំលោភបំពានសិទ្ធិមនុស្សដែរ។ ការសិក្សាឲ្យបានស៊ីជំរៅពីតថភាពវប្បធម៌ អាចឲ្យគេរកឃើញវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតដើម្បីទប់ស្កាត់ការប្រព្រឹត្តិណាដែលមានគ្រោះថ្នាក់ និងពង្រឹងការប្រព្រឹត្តិណាដែលមានអត្ថប្រយោជន៍។
សិទ្ធិមនុស្ស
ក្រៅពីសេចក្ដីប្រកាសសិទ្ធិមនុស្សជាសាកលនៅឆ្នាំ១៩៤៨ បណ្ដារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័តលើឯកសារស្ដីពីសិទ្ធិមនុស្សជាច្រើន ព្រមទាំងឯកសារព្រមព្រៀងផ្សេងៗ ដូចជាកម្មវិធីស្ដីពីសកម្មភាពនៃសន្និសីទអន្តរជាតិឆ្នាំ១៩៩៤ស្ដីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងកម្មវិធីសកម្មភាពនៃសន្និសីទពិភពលោកលើកទី៤ ស្ដីពីស្ត្រី (ឆ្នាំ១៩៩៥)។
របាយការណ៍អំពីស្ថានភាពប្រជាជនលើពិភពលោកឆ្នាំ២០០៨ រៀបរាប់ថា កិច្ចពិភាក្សាពីប្រធានបទ តើសិទ្ធិមនុស្សពិតជាសាកល ឬយ៉ាងណា ជាញឹកញាប់មិនបានយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាចំបងរវាងសិទ្ធិមនុស្ស និងវប្បធម៌ទេ។ សិទ្ធិមនុស្សការពារមនុស្សជាក្រុមផង និងជាបុគ្គលផង។ ឧទាហរណ៍ ក្នុងចំណោមកិច្ចការពារសិទ្ធិរួមសម្រាប់ក្រុមមនុស្សមានសិទ្ធិមួយ គឺសិទ្ធិទទួលបានសេវាថែទាំសុខភាពដូចជា សុខភាពបន្តពូជជាដើម។ ការប្រយុទ្ធនឹងការមិនទទួលបានសិទ្ធិគ្រប់គ្រាន់ និងការគាបសង្កត់ផ្សេងៗ គឺជាចំណុចទូទៅមាននៅក្នុងវប្បធម៌ទាំងអស់ហើយ មនុស្សប្រើភាសានៃសិទ្ធិនេះ គឺដើម្បីសំដែងប្រតិកម្មតបរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលនិងក្រុមមនុស្សនៃវប្បធម៌មួយមានការយល់ដឹងរៀងៗខ្លួនអំពីសិទ្ធិសាកល និងតស៊ូមតិដើម្បីសិទ្ធិទៅតាមបរិបទវប្បធម៌របស់ខ្លួន។ របាយការណ៍នោះហៅថា "ភាពត្រឹមត្រូវតាមវប្បធម៌" អាចបង្កើតសិទ្ធិមនុស្ស ប៉ុន្តែដើម្បីទទួលបានភាពត្រឹមត្រូវនេះទាមទារឲ្យមានការចូលរួម និងចំណេះដឹងពីវប្បធម៌ឲ្យបានច្រើន។
វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌ត្រូវមាននៅគ្រប់សហគមន៍ រួមទាំងក្រុមមនុស្សមានស្ថានភាពរស់នៅលំបាកក្នុងសហគមន៍។ របាយការណ៍នោះទទួលស្គាល់ថា នេះមិនមែនជាដំណើរការមួយលឿន ឬអាចព្យាករណ៍បាននោះទេ។ ការអភិវឌ្ឍន៍មនុស្សប្រកបដោយការយល់ដឹងអំពីសិទ្ធិមនុស្ស ផ្អែកលើសកម្មភាពចូលរួមឲ្យបានច្រើន និងខ្លាំងក្លាពាក់ព័ន្ធនឹងវប្បធម៌។
ការផ្ដល់សិទ្ធអំណាចដល់ស្ត្រី និងសមភាពយេនឌ័រ
ទោះបីជាមានកិច្ចព្រមព្រៀងអន្តរជាតិនានា រួមបញ្ចូលទាំងកិច្ចព្រមព្រៀងថ្មីៗនេះ គឺគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ក៏ដោយ ក៏របាយការណ៍បង្ហាញថា វិសមភាពយេនឌ័រនៅតែជាបញ្ហាដែលកំពុងតែរីកដុះដាល និងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ជាច្រើន។ ក្នុងចំណោមប្រជាជនក្រីក្របំផុតលើពិភពលោកមួយពាន់លាននាក់ មាន៣ភាគ៥ជាស្ត្រី និងក្មេងស្រី។ ក្នុងចំណោមមនុស្សពេញវ័យលើពិភពលោកដែលមិនចេះអានអក្សរចំនួន៩៦០លាននាក់មានចំនួន២ភាគ៣ជាស្ត្រី និងក្នុងចំណោមកុមារមិនបានចូលរៀនចំនួន១៣០លាននាក់មានចំនួន៧០%ជាក្មេងស្រី។ បទដ្ឋានវប្បធម៌ និងប្រពៃណីអាចបង្កជាអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយទាំងស្ត្រី និងទាំងបុរសអាចធ្វើដូចជាមិនដឹងអំពីបញ្ហានេះ។
របាយការណ៍លើកឡើងថា អំណាចខាងវប្បធម៌ប្រព្រឹត្តទៅតាមការបង្ខិតបង្ខំ។ ការបង្ខិតបង្ខំអាចមានលក្ខណៈរូបី ឬលាក់កំបាំងទៅតាមរចនាសម្ព័ន្ធនៃអភិបាលកិច្ច និងច្បាប់ឬក៏កើតមានក្នុងគោលគំនិតរបស់មនុស្សផ្ទាល់។ ទំនាក់ទំនងអំណាចធ្វើឲ្យយេនឌ័រកាន់តែមានសភាពខ្លាំងក្លា និងនាំឲ្យមានការអនុវត្តន៍ដូចជាការរៀបការនៅអាយុក្មេងពេក ជាហេតុផលចំបងជាងគេនៃរោគស្ត្រី និងមរណភាពមាតា និងការមានរបួស ឬការវះកាត់អវយវៈភេទស្ត្រី។ ប្រការទាំងនេះ និងការអនុវត្តន៍ផ្សេងៗទៀតនៅតែមាននៅប្រទេសជាច្រើន បើទោះបីជាមានច្បាប់ប្រឆាំងនឹងអំពើទាំងនោះក៏ដោយ។ ស្ត្រីអាចគាំទ្រអំពើបែបនោះ ដោយខ្លួនជឿថា ការធ្វើបែបនោះអាចជួយការពារកូន និងខ្លួនគេ។
ការជំរុញឲ្យប្រសើរឡើងនូវសមភាពយេនឌ័រមិនអាចទៅរួចឡើយ បើមិនមានការប្រឹងប្រែងខាងវប្បធម៌ទេ។ ឧទាហរណ៍ ស្ត្រីនៅអាមេរិកឡាទីនបានសម្រេចជោគជ័យដោយបានលាតត្រដាងពីអំពើហិង្សាទាក់ទងនឹងយេនឌ័រឲ្យឃើញជាក់ស្ដែង និងនាំឲ្យមានការបង្កើតច្បាប់ប្រឆាំងនឹងអំពើហិង្សានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តន៍ច្បាប់នៅមានបញ្ហានៅឡើយ។
របាយការណ៍នេះ ក៏បង្ហាញថា វិធីសាស្ត្រ របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន គឺធ្វើសមាហរណកម្មការងារដើម្បីសិទ្ធិមនុស្ស និងសមភាពយេនឌ័រដោយមានការគិតគូរពីវប្បធម៌។ វិធីសាស្ត្រជំរុញឲ្យមានការផ្លាស់ប្ដូរ និងគោរពអធិបតេយ្យភាពជាតិ និងភាពត្រឹមត្រូវតាមវប្បធម៌។ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) មិនត្រឹមតែសហការជាមួយរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហការជាមួយអង្គការ សហគមន៍តាមមូលដ្ឋាន និងបុគ្គលមួយចំនួនដែលភាគច្រើនត្រូវបានស្គាល់ថា ជាភ្នាក់ងារនៃការផ្លាស់ប្ដូរ។
"កញ្ចក់ឆ្លុះបញ្ចាំងវប្បធម៌" គឺជាឧបករណ៍អនុវត្តវិធីសាស្ត្រនេះរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កញ្ចក់នេះជួយអភិវឌ្ឍន៍ការស្វែងយល់ពីវប្បធម៌ឲ្យបានច្បាស់ ដែលជាតំរូវការចាំបាច់សម្រាប់ការចរចា ការបញ្ចុះបញ្ចូល និងការជំរុញ ការទទួលយកតាមវប្បធម៌ និងភាពជាម្ចាស់។ វាក៏ជួយកម្មវិធីគាំទ្រដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ឲ្យឆ្លើយតបនឹងបំរែបំរួលនៃតម្រូវការបទពិសោធន៍ និងវប្បធម៌ដោយដឹងថា តើមនុស្សត្រូវសំរបតាមបរិបទផ្ទាល់ខ្លួន និងរៀនពីការតស៊ូជាមូលដ្ឋានបែបណា។ (នៅមានត)
សុខភាពបន្តពូជ និងសិទ្ធិ
របាយការណ៍នោះកត់សំគាល់ថា វប្បធម៌ និងមនុស្ស អាចយល់ខុសៗគ្នាទាក់ទិននឹងសុខភាពបន្តពូជ និងសិទ្ធិ ទោះបីជានៅក្នុងសហគមន៍តែមួយក៏ដោយ។ ការយកចិត្តទុកដាក់ និងការគិតគូរអំពីវប្បធម៌ គឺជាការយល់ដឹងអំពីអត្ថន័យផ្សេងៗគ្នា និងត្រៀមលក្ខណៈក្នុងការទទួលយកនូវអ្វីដែលមិនបានរំពឹងទុកជាមុន។ ឧទាហរណ៍ បុរសខ្លះអាចធ្វើការដើម្បីសមភាពយេនឌ័រដែលប្រឆាំងនឹងផលប្រយោជន៍បុគ្គលផ្ទាល់របស់ខ្លួន ហើយក៏មានស្ត្រីខ្លះអាចឯកភាពគាំទ្រនូវទម្លាប់អនុវត្តដែលបង្កគ្រោះថ្នាក់ដល់ខ្លួនគាត់។ វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌យល់ដឹង និងដំណើរការជាមួយនឹងទិដ្ឋភាពនានាក្នុងសហគមន៍ ដូចជាការស្វែងយល់អំពីផលលំបាកនៅពេលដែលស្ត្រីម្នាក់ ឬគូស្វាមីភរិយាមិនអាចបន្តពូជ ផលប៉ះពាល់នៃការពន្យារកំណើត លើលទ្ធភាពនៃការមានគភ៌របស់ស្ត្រី ឬលើទស្សនៈបុរសអំពី "ភាពជាបុរស" ជាដើម។
របាយការណ៍នេះរៀបរាប់ថា ការយកចិត្តទុកដាក់និងការគិតគូរពីវប្បធម៌ជួយសម្រួល និងជំនះបានចំពោះការហាមឃាត់ខាងវប្បធម៌អំពីការប្រើវិធីពន្យារកំណើតទំនើបសម្រាប់គូស្វាមីភរិយា និងបុគ្គលម្នាក់ៗ។ វិធីសាស្ត្រនេះជួយធ្វើឲ្យមានការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងការមានគភ៌របស់ខ្លួន។ វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌ ជាឧទាហរណ៍ដ៏សំខាន់សម្រាប់អង្គការអភិវឌ្ឍន៍ពាក់ព័ន្ធលើការលើកកំពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
ឧទាហរណ៍ រដ្ឋាភិបាលជាតិ សហគមន៍មូលដ្ឋាន និងសហគមន៍អន្តរជាតិ ភាគច្រើនចាត់ទុកការបង្ករបួស និងការវះកាត់អវយវៈភេទស្ត្រីជាការរំលោភសិទ្ធិមនុស្ស និងជាគ្រោះថ្នាក់ដល់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ទង្វើបែបនេះកើតមានច្រើន និងបានចាក់ឫសយ៉ាងជ្រៅក្នុងសហគមន៍មួយចំនួន។ ប៉ុន្តែទង្វើបែបនេះ ត្រូវបានគិតថាជារឿងសំខាន់ ដើម្បីឈានដល់ភាពជាមនុស្សពេញវ័យពេញលេញ និងជាសមាជិករបស់សហគមន៍។ ចំពោះស្ត្រីដែលមិនបានវះកាត់អវយវៈភេទ អាចត្រូវបានគេគិតថា មិនស្អាត និងគ្មានអនាម័យ។ ដើម្បីបំបាត់ការអនុវត្តន៍បែបនេះ គេត្រូវពិចារណារាល់អត្ថន័យនៃវប្បធម៌ផ្សេងៗគ្នា និងរកជម្រើសណាដែលល្អដោយត្រូវធ្វើកិច្ចសហការឲ្យបានជិតស្និទ្ធ និងពិភាក្សាជាមួយសហគមន៍។
ការសហការជាមួយអ្នកបង្កើតគំនិត អ្នកដឹកនាំ ព្រមទាំងប្រជាជន និងអង្គការ សហគមន៍មូលដ្ឋានជាការសំខាន់មួយ។ ពេលខ្លះអ្នកថែរក្សាវប្បធម៌ក៏ជាអ្នកតស៊ូមតិដើម្បីសិទ្ធិស្ត្រីផងដែរ។ នៅប្រទេសកម្ពុជា ដូនជី និងព្រះសង្ឃ គឺជាអ្នកតស៊ូដ៏សំខាន់ប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។ រីឯនៅប្រទេសហ្ស៊ីមបាវ៉េវិញ អ្នកដឹកនាំតាមមូលដ្ឋាន គឺជាអ្នកតស៊ូដែរ។ សម្ព័ន្ធភាពជោគជ័យមួយជួយស្វែងរកភាពដៃគូបានទូលំទូលាយ ឧទាហរណ៍ដូចជាអង្គការសម្រាប់ស្ត្រីយុវជន និងកម្មករអាចធ្វើការជាមួយគ្នាបាន និងកម្មករអាចធ្វើការជាមួយគ្នាបាន និងជួយពង្រឹងគ្នាទៅវិញទៅមក។
របាយការណ៍នេះ រៀបរាប់ពីវិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌សំខាន់ណាស់ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ដូចជាគោល
ដៅទី៥ ដើម្បីសុខភាពស្ត្រីមាតា។

ស្នើដល់ប្រតិភូន័រវេសជួយពិនិត្យមើលសេចក្ដីព្រាងច្បាប់ ស្ដីពីប្រេងកាតកម្ពុជា
រាជធានីភ្នំពេញ៖ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតទទួលជួបគណៈប្រតិភូនៃស្ថាប័នទីភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកចាត់ចែងជំនួយ និងអគ្គនាយកដ្ឋានប្រេងកាតនៃប្រទេសន័រវេសដែលរួមមានសមាសភាពលោក OYSTEIN ORENG និងលោក
PALE KORSVOLA សាស្ត្រាចារ្យនៃសាកលវិទ្យាល័យគ្រប់គ្រង នៃប្រទេសន័រវេស និងលោក TROND KUBBERRUD សវនករនៃអង្គការអន្តរជាតិប្រេងកាតន័រវេស កាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០០៨។
លោក សុខ អាន នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍គណៈប្រតិភូ និងបានស្នើសុំគណៈប្រតិភូនៃប្រទេសន័រវេស ដែលទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យប្រេងកាតនៅក្នុងប្រទេស និងដែលមានបទពិសោធន៍ជួយពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រេងកាតកម្ពុជា។ គណៈប្រតិភូន័រវេសបានស្វាគមន៍ចំពោះសំណើនេះហើយ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរប្រេងកាតជាតិកម្ពុជា។ លោក តែ ដួងតារា អគ្គនាយកអាជ្ញាធរប្រេងកាតជាតិកម្ពុជា ដែលមានវត្តមាននៅក្នុងជំនួបនេះបានអះអាងថា អាជ្ញាធរប្រេងកាតជាតិកម្ពុជាបានសហការជាមួយដៃគូ នៃប្រទេសន័រវេសអស់រយៈពេល៣ឆ្នាំមកហើយ។
កន្លងមក ប្រទេសន័រវេសបានជួបអាជ្ញាធរប្រេងកាតជាតិកម្ពុជាក្នុងវិស័យបច្ចេកទេស វិស្វកម្ម ផលិតកម្ម និងការអភិវឌ្ឍន៍ប្រេងកាត។ ទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូន័រវេស គឺដើម្បីពិនិត្យ និងវាយតម្លៃសម្រាប់ស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិប្រេងកាតកម្ពុជា។ លោក សុខ អាន នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាសមាជិកនៃ១០ប្រទេស ជ្រើសរើសដោយប្រទេសន័រវេស។ ប្រសិនបើប្រទេសកម្ពុជាក្លាយជាសមាជិកមួយក្នុងចំណោមទាំង១០ប្រទេស អាជ្ញាធរជាតិប្រេងកាតកម្ពុជាអាចនឹងមានឱកាសទទួលបានជំនួយបច្ចេកទេសរហូតដល់ទៅ២០លានដុល្លារ ពីប្រទេសន័រវេស។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយក្រៃលែងដោយ លោក សុខ អាន នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូន័រវេស៕

មួកសុវត្ថិភាពចរាចរអាចនឹងឡើងថ្លៃ នៅពេលអនុវត្តច្បាប់ចរាចរ
ភ្នំពេញ ៖ យុទ្ធនាការផ្សព្វផ្សាយការប្រើប្រាស់មួកសុវត្ថិភាពចរាចរផ្លូវគោកកំពុងត្រូវបានធ្វើនៅក្នុងខណ្ឌ៧មករា ហើយព្រមពេលជាមួយគ្នានេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក ក៏បានលក់មួកដោយតម្លៃថោកនៅតាមសាលារៀន ដើម្បីជាការលើកទឹកចិត្តឲ្យប្រើប្រាស់មួក។ ការអនុវត្តន៍ច្បាប់ចរាចរស្ដីពីការប្រើប្រាស់មួកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៩នោះអាចនឹងធ្វើឲ្យតម្លៃមួកឡើងថ្លៃ ដោយសារតម្រូវការច្រើន ហើយនៅស្រុកយើងសព្វថ្ងៃមិនទាន់មានរោងចក្រផលិតមួកនៅឡើយទេ។
លោក មាស ចាន់ឌី អ្នកគ្រប់គ្រងគម្រោងសុវត្ថិភាពចរាចររបស់អង្គការជនពិការអន្តរជាតិបែលហ្ស៊ិកបាននិយាយឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា យុទ្ធនាការផ្សព្វផ្សាយអំពីការប្រើប្រាស់មួកសុវត្ថិភាពចរាចរផ្លូវគោកកំពុងតែប្រព្រឹត្តទៅនៅ
តាមផ្លូវ និងនៅតាមភ្លើងស្តុបក្នុងខណ្ឌ៧មករា ដោយមានយុវជនស្ម័គ្រចិត្តចូលរួមចែកខិត្តប័ណ្ណ និងបង្ហាញរូបភាពស្ដីពីការប្រើប្រាស់មួកសុវត្ថិភាព។
ប្រភពខាងលើបាននិយាយឲ្យដឹងទៀតថា យុទ្ធនាការនេះនឹងបញ្ចប់នៅដំណាច់ខែធ្នូ ហើយបន្ទាប់ពីនេះគឺនគរបាលជាតិគេចាប់ផ្ដើមអនុវត្តច្បាប់ចរាចរផ្លូវគោកស្ដីពីការប្រើប្រាស់មួកសុវត្ថិភាព។ ក្នុងពេលយើងកំពុងតែធ្វើយុទ្ធនាការផ្សព្វផ្សាយពីការប្រើប្រាស់មួកសុវត្ថិភាពនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោកក៏ទទួលបានមួកសុវត្ថិភាពចំនួន២.០០០ ពីអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរផ្លូវគោកសកលសម្រាប់លក់នៅតាមសាលារៀនមួយចំនួននៅក្នុងទី
ក្រុងភ្នំពេញ ដោយតម្លៃថោក ជាការលើកទឹកចិត្តឲ្យប្រើប្រាស់មួក។
កាលពីដើមខែតុលា កន្លងទៅនេះអគ្គស្នងការនគរបាលជាតិបានចេញសេចក្ដីប្រកាសជូនដំណឹងជាសាធារណៈ
ថា ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីចរាចរផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលបច្ចុប្បន្នបាន និងកំពុងកើតឡើងភាគច្រើនដល់អ្នកជិះទោចក្រយានយន្តដែលងាយទទួលរងគ្រោះត្រង់ក្បាល បណ្ដាលឲ្យបាត់បង់ជីវិតឬរបួសធ្ងន់ធ្ងរដល់ពិការភាព បាត់បង់ពលកម្មនោះ អគ្គស្នងការនគរបាលជាតិបានចេញបទបញ្ជាដល់នគរបាលចរាចរគ្រប់ខេត្ត-ក្រុងចាប់ផ្ដើមធ្វើការត្រួតពិនិត្យផាកពិន័យតាមជំពូកទី១០ នៃច្បាប់ចរាចរផ្លូវគោក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ លើករណីមិនពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូន និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរ
ផ្លូវគោក បាននិយាយឲ្យដឹងកាលពីសប្ដាហ៍មុននេះថា ម៉ូតូដែលបានចុះបញ្ជីត្រឹមត្រូវ ហើយកំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈពេលនេះមានចំនួនរហូតដល់៨៣៥.៧២០គ្រឿង តែអ្នកដែលបានប្រើប្រាស់មួកសុវត្ថិភាពចរាចរផ្លូវគោកហើយនោះមានចំនួនតិចតួចណាស់។
លោក មាស ចាន់ឌី បាននិយាយឲ្យដឹងថា តាមការអង្កេតកន្លងទៅនៅក្នុងទីក្រុងភ្នំពេញឃើញមានអ្នកជិះម៉ូតូដែលបានប្រើប្រាស់មួកសុវត្ថិភាពហើយមានចំនួន
ប្រមាណជា២៤ភាគរយ (នៅរាជធានីភ្នំពេញម៉ូតូដែលបានចុះបញ្ជីត្រឹមត្រូវមានចំនួនប្រមាណជាង៥០ម៉ឺនគ្រឿង) ការប្រកាសជូនដំណឹងស្ដីពីការអនុវត្តន៍ច្បាប់ចរាចរស្ដីពីការប្រើប្រាស់មួកសុវត្ថិភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ខាងមុខនេះ អាចនឹងធ្វើឲ្យមួកនៅលើទីផ្សារឡើងថ្លៃ ដោយសារមួកដែលត្រូវប្រើបើសម្រាប់ម៉ូតូជាង៨សែនគ្រឿងនោះ គឺប្រមាណជា១លានមួកនៅលើទីផ្សារមានតម្លៃប្រមាណជា១០ដុល្លារ នៅស្រុកយើងសព្វថ្ងៃនេះមិនទាន់មានរោងចក្រផលិតមួកសុវត្ថិភាពចរាចរផ្លូវគោកនៅឡើយទេ៕

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ
"ខ្ញុំសន្យារួមគ្នាទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍"
•សហរដ្ឋអាមេរិកផ្ដល់ថវិកាជិត១៣៨លានដុល្លារ ដល់កម្ពុជាសម្រាប់កម្មវិធីការពារ និងព្យាបាលជំងឺអេដស៍ចាប់ពីឆ្នាំ១៩៩៤
ភ្នំពេញ ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ ធ្វើឡើងក្រោមប្រធានបទ "ខ្ញុំសន្យារួមគ្នាទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍" ក្រោមអធិបតីភាពលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍នៅកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់នៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ អង្គទូតនានា មន្ត្រីរាជការ និស្សិត និងសិស្សានុសិស្សយ៉ាងច្រើនកុះករ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៨ នៅឯសួនច្បារវត្តបុទុមវតី។
ថ្លែងនាឱកាសនោះ លោក នុត សុខុម ទេសរដ្ឋមន្ត្រី និង
ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ឲ្យដឹងថា នៅលើសកលលោកទាំងមូលនៅឆ្នាំ២០០៧ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា៣៣,២លាននាក់ ដែលជាមនុស្សពេញវ័យ និងកុមារ និងមានមនុស្សប្រមាណ
២,១លាននាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺអេដស៍កាចសាហាវនេះ។
លោកបានបន្តថា នៅព្រះរាជាណាចក្រកម្ពុជាជំងឺអេដស៍បានរាតត្បាតនៅគ្រប់ខេត្ត-ក្រុង មកទល់នឹងឆ្នាំ២០០៧មានអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណ៦៧.៥០០នាក់ និងមាន[អ្នក]ស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ព្រមទាំងបន្សល់ទុកនូវកុមារកំព្រាដែលជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះសង្គមជាតិ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិព្រះសង្ឃ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋទូទាំងប្រទេសបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយទៅជាប្រទេសមួយទទួលជោគជ័យក្នុងចំណោម
ប្រទេសនានាលើសកលលោក យើងបានធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ថយចុះពី៣,៣ភាគរយនៅឆ្នាំ១៩៩៧មកត្រឹម
០,៩ភាគរយនៅឆ្នាំ២០០៦។
លោក នុត សុខុម បានបញ្ជាក់ថា ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាទើបនឹងបានទទួលនូវមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតកាលពីឆ្នាំ២០០៦ កន្លងទៅនេះ នូវការទទួលស្គាល់ជាអន្តជាតិលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថាជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការឆ្លើយតបទៅ
នឹងមេរោគអេដស៍/ជំងឺអេដស៍។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា បើទោះបីជាទទួលបាននូវជោគជ័យជាទីមោទនៈក៏ដោយ ក៏ប៉ុន្តែយើងនៅមានកិច្ចការជាច្រើនត្រូវបន្តធ្វើដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបញ្ចៀសនូវសោកនាដកម្មដែលបណ្ដាលមកពីជំងឺអេដស៍។ ដូច្នេះសូមអំពាវនាវចំពោះគ្រប់ស្ថាប័នជាតិ
ព្រះសង្ឃ ស្ថាប័នឯកជន សង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋទាំងអស់ មេត្តាពួតដៃធ្វើកិច្ចសន្យារួមគ្នាដើម្បីបង្កើនកម្លាំងចលករជាតិដ៏ធំមួយជួយបង្ការទប់ស្កាត់ការរីករាលដាលនៃ
មេរោគអេដស៍ និងចូលរួមគាំទ្រថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ អ្នកកើតជំងឺអេដស៍ និងអ្នកទទួលរងនូវផលលំបាកដោយសារជំងឺអេដស៍ជនងាយរងគ្រោះ ជាអាទិ៍កុមារ ស្ត្រីមេផ្ទះជាដើម។ល។ ត្រូវខិតខំប្រឹងប្រែងបន្តអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ជាពិសេសត្រូវផ្ដោតការយកចិត្តទុកដាក់ធ្វើសមាហរណកម្មកម្មវិធីអេដស៍នៅក្នុងកម្មវិធីកម្ពុជាកម្មវិធីអភិវឌ្ឍន៍
នានាតាមរយៈការធ្វើវិមជ្ឈការ ជំរុញឲ្យមានការចូលរួម និងការពង្រឹងសមត្ថភាពមូលដ្ឋាន ថែមទាំងត្រូវធ្វើឲ្យនិរន្តរភាពទៀតផង។
នាឱកាសនោះដែរ លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍
ថា អត្រានៃការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងប្រជាពលរដ្ឋទូទៅ ក៏ដូចជា
នៅក្នុងក្រុមប្រជាជនដែលប្រឈមមុខខ្ពស់នៅក្នុងការឆ្លងមេរោគអេដស៍ ដូចជាអ្នករកស៊ីផ្លូវភេទ ក្រុមបុរសស្រឡាញ់
បុរស និងអ្នកចាក់គ្រឿងញៀន ក៏ដូចជាអ្នកប្រើគ្រឿងញៀនសុទ្ធតែមានអត្រាលើសពី៩០ភាគរយ។ លើសពីនេះទៅ
ទៀត អត្រាប្រើស្រោមអនាម័យក្នុងចំណោមអ្នករកស៊ីផ្លូវភេទក៏មានកម្រិតខ្ពស់ណាស់គឺរហូតដល់ជាង៩០ភាគរយ។
លោកបានបន្តថា អ្នករងគ្រោះដោយសារជំងឺអេដស៍ គឺជាង៧០ភាគរយបានទទួលការគាំទ្រថែទាំ និងព្យាបាលជំងឺឱកាសនិយមក៏ដូចជាការទទួលឱសថប្រឆាំងនឹងមេរោគអេដស៍ប្រមាណជាង៧០ភាគរយ ទទួលការគាំទ្រពីសង្គមយ៉ាងពេញលេញតាមរយៈ ការងារមនុស្សធម៌ដែលមិនចេះរីងស្ងួតរបស់លោកជំទាវ
ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាមគ្គុទ្ទេសក៍ឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើការងារអេដស៍។
លោកស្រី Alice Levisay ប្រធានក្រុមការងារអង្គការសហប្រជាជាតិខាងជំងឺអេដស៍បានមានប្រសាសន៍ថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍តំណាងឲ្យចលនាមួយដែលពិភពលោកជួបជុំគ្នា ដើម្បីទទួលស្គាល់សមិទ្ធផលនានាដែលសម្រេចបាន ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍ និងដើម្បីអះអាងជាថ្មីឡើងវិញនូវការប្ដេជ្ញាចិត្តរួបរួមជាលក្ខណៈ បុគ្គល និងជារួមក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងនៅទូទាំងពិភពលោក និងទូទាំងជាតិ។ លោកស្រីបានបន្តថា កម្ពុជាគឺជាអ្នកឈានមុខគេនៅលើពិភពលោក និងនៅក្នុងតំបន់ក្នុងការឆ្លើយតបចំពោះជំងឺអេដស៍។
លោកស្រីបានបញ្ជាក់ថា អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យបានកាត់បន្ថយពីអត្រា២ភាគរយនៅ
ឆ្នាំ១៩៩៨ មកត្រឹម០,៩ភាគរយនៅឆ្នាំ២០០៦។ យើងសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ស្ដីពីជំងឺអេដស៍ ហើយមានកិច្ចការជាច្រើនទៀតកំពុងតែអនុវត្តដើម្បីធានាថា កម្ពុជាឈានទៅសម្រេចនូវមហិច្ឆតារបស់ខ្លួនបានតាមរយៈការសម្រេចបាននូវលទ្ធភាពទទួលបានសេវាបង្ការថែ
ទាំព្យាបាល និងគាំទ្រជាសកលឆ្នាំ២០១០។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានឲ្យដឹងថា
ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍
ជំងឺអេដស៍ និងក្នុងនាមលោកជំទាវផ្ទាល់សូមសម្ដែងនូវអំណរសាទរ និងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធសហគមន៍ អន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជន ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តបំពេញភារកិច្ចដ៏ថ្លៃថ្លា និងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងបុព្វហេតុលើកស្ទួយវិស័យសុខាភិបាល ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ដែលនេះគឺជាការចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការលើកកម្ពស់សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានបន្ថែមថា ក្នុងរយៈ ពេលជាងមួយទសវត្សរ៍កន្លងមកនេះ យើងសម្រេចបានជោគជ័យគួរជាទីមោទនៈ ក្នុងការទប់ស្កាត់ការរីករាលដាលការឆ្លងមេរោគអេដស៍ជំងឺអេដស៍។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់នៃប្រទេសមួយដែលទទួលបានជោគជ័យក្នុងការកាត់បន្ថយការរីករាលដាលនៃ
មេរោគអេដស៍-ជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព ក្នុងចំណោមប្រទេស៦ នៅលើសកលលោក។
លទ្ធផលនេះ គឺជាសក្ខីភាពនៃការរួមចំណែកមិនអាចខ្វះបានតាមគ្រប់រូបភាពរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ
សហគមន៍ជាតិ និងអន្តរជាតិ រួមទាំងសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការឆ្លើយតបយ៉ាងសមស្រប និងទាន់ពេលវេលាទៅនឹងគោលដៅអភិវឌ្ឍន៍វិស័យសុខាភិបាល និងធនធានមនុស្សដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សំដៅកាត់បន្ថយភាពក្រីក្រដែលជាគោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាល។
លោកជំទាវបានបញ្ជាក់ថា ច្បាស់ណាស់ថា ការងាររបស់យើងនៅវែងឆ្ងាយណាស់ ហើយនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ និងមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវជម្នះឲ្យបាន។ ដូច្នេះហើយការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍-ជំងឺអេដស៍គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ និងកម្មវិធីរួមរបស់
រាជរដ្ឋាភិបាល សម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់ខ្លួនក្នុងគោលបំណងកសាងសង្គមកម្ពុជាមួយមានកោសិកាតភ្ជាប់
គ្នា ប្រជាជនមានចំណេះដឹងជ្រៅជ្រះ និងវប្បធម៌រឹងមាំ ចាកផុតពីភាពក្រីក្រ និងភាពអវិជ្ជាព្រមទាំងចាកផុតពីជំងឺឆ្លងនានា។
•សហរដ្ឋអាមេរិកបានផ្ដល់ថវិកាជិត១៣៨លានដុល្លារដល់ប្រទេសកម្ពុជា សម្រាប់កម្មវិធីការពារ និងព្យាបាលជំងឺអេដស៍
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៤មក សហរដ្ឋអាមេរិកបានផ្ដល់ថវិកាជិត១៣៨លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់កម្មវិធីការពារ និងព្យាបាលជំងឺអេដស៍។ គ្រាន់តែក្នុងឆ្នាំសារពើពន្ធនេះ ផែនការបន្ទាន់ស្ដីពីការបន្ធូរបន្ថយផ្នែកជំងឺអេដស៍របស់ប្រធានាធិបតី (PEPFAR) នឹងផ្ដល់ថវិកាចំនួន១៨លានដុល្លារសម្រាប់កម្មវិធីបែបនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលនោះបានបន្តឲ្យដឹងថា នេះជាកម្មវិធីមួយក្នុងចំណោមវិធីនានាជាច្រើនដែលសហរដ្ឋអាមេរិកកំពុងតែធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ
កាចសាហាវនេះ។ ការវិនិយោគប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកក្នុងមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ មានទឹកប្រាក់សរុបជិត១ពាន់លានដុល្លារអាមេរិក ដែលជិតស្មើនឹងភាគរយនៃថវិកាសរុបរបស់មូលនិធិនេះ។ តាមរយៈ ការវិនិយោគ និងការខិតខំដោយមានការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អ្នកផ្ដល់ជំនួយធំៗ យើងសង្ឃឹមថា យើងអាចជួយការពារបាននូវករណីនៃការឆ្លងមេរោគអេដស៍ថ្មីៗក៏ដូចជាការផ្ដល់ការថែទាំរក្សា និងព្យាបាលចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺអេដស៍នៅកម្ពុជាផងដែរ។
គួររំលឹកថា លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក្រោយពីបានបញ្ចប់ពិធីនៅសួនច្បារវត្តបុទុមវតី លោកជំទាវបានអញ្ជើញបន្តដំណើរទៅសាកសួរសុខទុក្ខ និងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍
ចំនួន៣០០នាក់ នៅវត្តតាំងកសាងខាងត្បូង ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ៕

ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ
ភ្នំពេញ៖ ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយស្ត្រី និងបុរសជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ។ នេះជាប្រសាសន៍របស់លោកស្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍កាលពីថ្ងៃចន្ទ១ ធ្នូ ឆ្នាំ២០០៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។ លោក សាយ ឈុំ អនុប្រធានទី២ រដ្ឋសភា និងអ្នកស្រី កែ ច័ន្ទមុនី តំណាងនារីទូទាំងប្រទេសក៏មានវត្តមានក្នុងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃសមាគមនារីនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះនារីជាច្រើនរយនាក់មកពី គ្រប់ខេត្តក្រុងបានមានវត្តមាននាឱកាសនោះ។
ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានឡើងមានប្រសាសន៍ថា ថ្ងៃនេះជាទិវាដ៏នក្ខត្តឫក្សដែលយើងទាំងអស់គ្នាជាសមាជិក ជាសកម្មជន និងជាកម្មាភិបាលសមាគមនារី គ្រប់ជំនាន់មកពីខេត្តក្រុង ក្រសួង មន្ទីរស្ថាប័នថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំសរុបជាង៨០០នាក់បានជួបជុំគ្នាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្នុងគោលបំណងរំលឹកឡើងវិញនូវប្រវត្តិ និងសកម្មភាពរបស់បងប្អូននារីដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិនៅគ្រប់ដំណាក់កាលតាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ និងដើម្បីជាមេរៀន បទពិសោធន៍របស់សមាគម។
លោកស្រី ម៉ែន សំអន បានបន្តមានប្រសាសន៍ថា ថ្ងៃ២ ខែធ្នូនេះ គឺជាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយក៏ជាថ្ងៃកំណើតរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ នារីកម្ពុជាជាចងចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានជួយរំដោះយើងទាំងអស់គ្នាឲ្យរួចផុតពីឋាននរកអវចីនាថ្ងៃ៧ មករា ១៩៧៩។ ក្រោយថ្ងៃរំដោះ៧ មករា ស្លាកស្នាមនៃសង្គ្រាម និងរចនាសម្ព័ន្ធសង្គមជាតិត្រូវបំផ្លាញខ្ទេចខ្ទាំ ហើយទិដ្ឋភាពទាំងនោះនៅដក់ជាប់ក្នុងអារម្មណ៍ប្រជាជន និងនារីទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ។ បងប្អូននារីបនស្រមៃឃើញទៅដល់ការធ្វើដំណើរពពាក់ពពូនគ្រប់ទិសទីរូតរះត្រឡប់ទៅស្រុកកំណើតវិញដោយ កែវភ្នែករំពៃរកក្រុមគ្រួសារញាតិសន្ដានដែលបាត់ដំណឹងជាង៣ឆ្នាំកន្លងមក។ នារីកម្ពុជាមានចំនួនជាងពាក់កណ្ដាលនៃប្រជាជនរួមបានទទួលរងនូវការបែកបាក់និរាសព្រាត់ប្រាសប្ដី កូនចៅ និងក្រុមគ្រួសារព្រមទាំងបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិ អត់ឃ្លានវេទនាតោកយាកបំផុត មានតែបាតដៃទទេ។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីទាំងអស់សុទ្ធតែប្រឈមមុខនឹងគ្រោះថ្នាក់នៃវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ស្ត្រីជាច្រើនបានក្លាយជាស្ត្រីមេម៉ាយមានសុខភាពទ្រុឌទ្រោម រស់នៅតែលតោល ភ័យព្រួយក្នុងការចិញ្ចឹមកូន និងគ្រួសាររបស់ខ្លួនឲ្យរស់រានមានជីវិត និងហូបឆ្អែត។ ដើម្បីដោះស្រាយបញ្ហាលំបាក និងតម្រូវការរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី និងកុមារនាពេលនោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសមាគមនារីសង្គ្រោះជាតិកម្ពុជា អង្គការមហាជននានា កងកម្លាំងប្រដាប់អាវុធ និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បានស្វះស្វែងរកជំនួយសង្គ្រោះបន្ទាន់ដូចជាស្បៀងអាហារថ្នាំពេទ្យ សំលៀកបំពាក់ ជម្រកដើម្បីចែកជូនបងប្អូនដែលជួបការលំបាកខ្វះខាតជីវភាពរស់នៅ។
លោកស្រី ប្រធានសមាគមនារី ម៉ែន សំអន បានមានប្រសាសន៍បន្ថែមថា គោលបំណង និងទិសដៅជាយុទ្ធសាស្ត្ររបស់សមាគមនារីកម្ពុជា គឺជំរុញលើកតម្កើងការពារសិទ្ធិស្ត្រី និងកុមារដោយឈរលើមូលដ្ឋានច្បាប់ ការលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ការពង្រីកសមត្ថភាពបង្កើនចំណេះដឹង នៃពង្រីកតួនាទីដឹកនាំរបស់ស្ត្រី ការចូលរួមចំណែកពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធមនុស្សពិតប្រាកដនៅក្នុងក្របខ័ណ្ឌវប្បធម៌ប្រជាធិបតេយ្យដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ក្នុងសុខសន្តិភាព។ លោកស្រីក៏បានជម្រាបផងដែរថា ពីឆ្នាំ១៩៧៩មកដល់បច្ចុប្បន្នសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានធ្វើការផ្លាស់ប្ដូរឈ្មោះចំនួន៥លើកដើម្បីឲ្យសមស្របតាមកាលៈទេសៈ និងការវិវត្តន៍ជាក់ស្ដែងនៃស្ថានភាពនយោបាយ និងភាពធំធាត់របស់ចលនានារី។ នាថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ឈ្មោះដើមបំផុតរបស់សមាគមនារី គឺសមាគមនារីសង្គ្រោះជាតិកម្ពុជា។ ឆ្នាំ១៩៨១ ដូរមកឈ្មោះសមាគមសម្ព័ន្ធនារីកម្ពុជា។ ឆ្នាំ១៩៨៣មហាសន្និបាតទី១ បានសម្រេចដូរមកសមាគមនារីបដិវត្តន៍កម្ពុជា។ នៅឆ្នាំ១៩៨៨ មហាសន្និបាតលើកទី២បានសម្រេចប្ដូរឈ្មោះសមាគមនារីកម្ពុជា និងមហាសន្និបាតទី៣ឆ្នាំ១៩៩៩បានប្ដូរឈ្មោះមកជាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ន។
សមាគមនារីកម្ពុជាបានបណ្ដុះបណ្ដាលកម្មាភិបាលនារីគ្រប់លំដាប់ថ្នាក់ជាប្រចាំធ្វើឲ្យបងប្អូននារីបានយល់ពីសិទ្ធិ និងការទទួលខុសត្រូវចំពោះជាតិមាតុភូមិ និងឃើញនូវការផ្លាស់ប្ដូរពីភាពជាទាសករមកជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន និងជោគវាសនាប្រទេសជាតិ ដោយអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។
សមាគមនារីកម្ពុជាបានសហការជាមួយអង្គការយូនីសេហ្វ (UNICEF) អង្គការស្បៀងអាហារពិភពលោក (WFP) អង្គការសេវាកម្មដើម្បីសាមគ្គីភាពអន្តរជាតិ (SODI) អង្គការ IWDA អង្គការអាហ្វីដា (APHEDA) អង្គការអាគ្វេគ័រអាម៉េរិកាំង អង្គការទស្សនពិភពលោក អង្គការគាំពារកុមារ (CYK) អង្គការកុមារកម្ពុជា និងអង្គការអន្តរជាតិផ្សេងៗទៀតក្នុងគោលបំណងអនុវត្តកម្មវិធី ដើម្បីផលប្រយោជន៍នារី និងកុមារ។ សហគមន៍ក៏បានបញ្ជូនប្រតិភូនារីទៅចូលរួមសន្និសីទអន្តរជាតិនានា និងបំពេញទស្សនកិច្ចដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារដឹកនាំចលនានារី ការងារនិពន្ធនាយករបស់ទស្សនាវដ្ដីនារីជាមួយបណ្ដាអង្គការនារីនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកឡាទីន និងអូស្ត្រាលីក្នុងបំណងធ្វើឲ្យពិភពលោកបានដឹងជាបន្តបន្ទាប់អំពីការរីកចម្រើនរបស់ចលនានារី និងអំពីស្ថានភាពនយោបាយទៅប្រទេសកម្ពុជា។ សមាគមនារីក៏បានចូលរួមក្នុងចលនាតស៊ូរបស់នារី និងប្រជាជននៅលើសកលលោកដើម្បីសន្តិភាព និងផលប្រយោជន៍របស់នារី និងកុមារ។ សមាគមក៏បានចូលជាសមាជិកសហព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិនៅខែកក្កដា ឆ្នាំ១៩៨១ និងមានទំនាក់ទំនងជាមួយសម្ព័ន្ធនារីអន្តរជាតិ ដើម្បីសន្តិភាព និងសេរីភាព។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គឺតាំងពីក្រោយមហាសន្និបាតលើកទី៣ឆ្នាំ១៩៩៩ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានកំណត់នូវទស្សនៈវិស័យបេសកកម្ម និងទិសដៅព្រមទាំងដាក់ចេញនូវកម្មវិធីធំៗ៥គឺ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចលើកកម្ពស់សុខភាពសិទ្ធិស្ត្រី និងកុមារ អភិបាលកិច្ចល្អ កម្មវិធីគ្រប់គ្រង និងការពារបរិស្ថាន។ ដើម្បីសម្រេចបានកម្មវិធីទាំងនេះសមាគមបានបង្កើតការបញ្ជ្រាបយេនឌ័រនៅគ្រប់ការរៀបចំគម្រោងការនានាកសាងនូវ
បណ្ដាញរឹងមាំទាំងក្នុង និងក្រៅសមាគមបង្កើន និងពង្រឹងកិច្ចសហការ
ជិតស្និទ្ធជាមួយស្ថាប័នជាតិរាជរដ្ឋាភិបាលអង្គការមិនមែនរដ្ឋាភិបាល និងផ្នែកឯកជន
ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ នៅក្នុងដំណាក់កាលនេះសមាគមមានដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអន្តរជាតិជាច្រើនដូចជាអង្គការទីភ្នាក់ងារ
សហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI) អង្គការមូលនិធិសកលដើម្បីស្ត្រី
(GFW) ...ជាដើម។
ជាមួយគ្នានេះដែរ លោកស្រី ម៉ែន សំអន ក៏បានមានប្រសាសន៍ថា សមាគមនារីមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយមានលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយសដែលមានលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាជនទីទ័លក្រ ជនរងគ្រោះទុក្ខលំបាកព្រមទាំងទុគត៌ជនប្រកបដោយទឹកចិត្តសប្បុរសធម៌។ មិនត្រឹមតែប៉ុណ្ណោះលោកជំទាវបានយកចិត្តទុកដាក់គិតគូរសុខទុក្ខ និងជីវភាពរបស់គ្រួសារយុទ្ធជនពលិពិការ អ្នកផ្ទុកមេរោគអេដស៍ និងក្រុមគ្រួសារដោយបានជួយសាងសង់លំនៅស្ថានឧបត្ថម្ភថវិកា និងសម្ភារៈប្រើប្រាស់។ ជាពិសេសចុះសួរសុខទុក្ខយុទ្ធជនជួរមុខទាំងជើងគោក និងជើងទឹកហើយជំរុញឲ្យមានការកាត់បន្ថយអំពើហិង្សា
ក្នុងគ្រួសារ ការជួញដូរស្ត្រី និងកុមារ ការសេពគ្រឿងញៀន និងពេស្យាចារ។
លោកស្រីប្រធានសមាគមក៏បានថ្លែងអំណរគុណចំពោះការដឹកនាំការផ្ដល់អនុសាសន៍សំខាន់ៗ និងការជួយឧបត្ថម្ភជាសម្ភារៈថវិកា ពីសម្ដេចទាំងបី សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន និងសម្ដេច ហេង សំរិន។ ម្យ៉ាងវិញទៀតលោក សាយ ឈុំ និងលោក ស ខេង តែងតែសម្របសម្រួលបង្កលក្ខណៈងាយស្រួលដល់ដំណើរការរបស់សមាគមនារី។ អ្វីដែលមិនអាចបំភ្លេចបាន
នោះ គឺអនុសាសន៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីជាអភិបាលរងខេត្តក្រុង និងស្រុកខណ្ឌនៅទូទាំងប្រទេស។ កត្តាដែលគួរជាទីមោទនៈសម្រាប់នារីកម្ពុជាគ្រប់រូប ហើយជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ចលនានារីកម្ពុជាដែលបានរួមចំណែកធ្វើឲ្យស្ត្រីម្នាក់ជាឧបនាយករដ្ឋមន្ត្រី ស្ត្រីពីររូបជារដ្ឋមន្ត្រីដឹកនាំក្រសួង និងមានស្ត្រីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅស្ទើរតែគ្រប់ក្រសួង។
•សមាគមនារីប្រគល់មេដាយដល់នារីមានស្នាដៃ៣៣៣រូប
នៅក្នុងឱកាសនោះលោក សាយ ឈុំ អនុប្រធានទី២ រដ្ឋសភាបានបំពាក់មេដាយមុនីសារភណ្ឌថ្នាក់ធិបឌិនដល់
នារី៨រូបដែលក្នុងនោះមានលោកស្រី ម៉ែន សំអន ផងដែរ ហើយបំពាក់មេដាយមាសស្ត្រីវឌ្ឍនាដល់លោកស្រី
ឈូក ឈឹម អតីតប្រធានសមាគមនារី។
ចំណែកលោកស្រី ម៉ែន សំអន ក៏បានបំពាក់មេដាយមុនីសារភណ្ឌថ្នាក់សេនាដល់នារីមានស្នាដៃជាច្រើនរូប។
ក្នុងពិធីនោះក៏មានការប្រគល់មេដាយអស្សឫទ្ធិផងដែរ៕

សម្ពោធស្លាកសញ្ញាអង្គរបេតិកភណ្ឌពិភពលោក
ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់តំបន់ប្រវត្តិសាស្ត្រអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិដ៏ល្បីល្បាញរបស់អង្គការយូណេស្កូ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ ជាការពិតណាស់ ការផ្ដល់តម្លៃជាសាកលដែលគ្មានអ្វីអាចប្រៀបផ្ទឹមចំពោះប្រាង្គប្រាសាទនានានៅតំបន់ប្រវត្តិសាស្ត្រអង្គរយើងនេះ អង្គការយូណេស្កូមិនត្រឹមតែបានចារឹកតម្លៃដ៏មហាសាលនៃអរិយធម៌ខ្មែរនេះបាន និងកំពុងចារឹកជាប់ក្នុងបេះដូងរបស់អ្នកស្នេហាវិស័យសិល្បៈបុរាណវិទ្យា និងប្រវត្តិសាស្ត្រលើពិភពលោកទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០០៨ ក្នុងឱកាសប្រារព្ធពិធីសម្ពោធស្លាកសញ្ញាអង្គរបេតិកភណ្ឌពិភពលោកនៅសៀមរាបអង្គរ ដែលជាព្រឹត្តិការណ៍ដ៏មានតម្លៃមួយបង្ហាញឲ្យឃើញពីមោទនភាពជាតិដ៏ខ្ពស់របស់ប្រជាជនកម្ពុជា និងបង្ហាញឲ្យពិភពលោកទាំងមូលមើលឃើញកាន់តែប្រត្យក្សពីភាពអស្ចារ្យនៃអរិយធម៌ដ៏ចំណាស់ និងដ៏រុងរឿងរបស់ខ្មែរ។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីពិធីដ៏មហោឡារិកដែលយើងកំពុងធ្វើសម្រាប់អង្គរបេតិភណ្ឌពិភពលោកនេះ គឺយើងកំពុងរង់ចាំព្រឹត្តិការណ៍ដ៏អធិមអធមមួយទៀតនៅប្រាសាទព្រះវិហារដែលទើបតែត្រូវបានទទួលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលថ្មីៗនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងនឹងប្រារព្ធពិធីដ៏គគ្រឹកគគ្រេងឲ្យសមទៅតាមតម្លៃដ៏អស្ចារ្យនៃប្រាសាទព្រះវិហាររបស់យើង។ ពិធីនេះ នឹងប្រារព្ធនៅក្នុងទីលានរបស់ប្រាសាទព្រះវិហារផ្ទាល់ជាប្រាសាទដែលពិភពលោកបានទទួលស្គាល់ និងឲ្យតម្លៃថា ជាទ្រព្យសម្បត្តិវប្បធម៌កម្ពុជាតាំងពីឆ្នាំ១៩៦២ ហើយបានចាត់ទុកថា ជារតនវត្ថុរបស់ខ្មែររហូតមកដល់សព្វថ្ងៃនេះ។
សម្ដេចតេជោមានប្រសាសន៍បន្តថា យើងកំពុងប្រារព្ធនាពេលនេះ គឺជាចំណុចគោលដៅដែលយើងបានខិតខំធ្វើដំណើរឆ្ពោះទៅរកអស់រយៈពេលជាយូរមកហើយតាមមាគ៌ានៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពមួយអនាគតរបស់ប្រាង្គប្រាសាទអង្គរនឹងអនាគតនៃតំបន់សៀមរាបទាំងមូល និងជាកត្តាកំណត់អនាគតរបស់ប្រទេសកម្ពុជា ហើយអនាគតនេះត្រូវតែប្រកបដោយវិបុលភាព។ រាជរដ្ឋាភិបាលពិតជាធ្វើការខិតខំមិនខ្លាចភាពនឿយហត់ និងជំនះគ្រប់ឧបសគ្គ។
សម្ដេចតេជោបញ្ជាក់ថា ភារកិច្ចចំពោះយើងទាំងអស់គ្នា ពិសេសគឺភារកិច្ចនៃការលុបបំបាត់ភាពក្រីក្រ ពិតជាមិនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះឡើយ។ យើងត្រូវជំរុញអនុវត្តនូវសកម្មភាពប្រទាក់ក្រឡាគ្នាប្រភពដោយចីរភាពជាប់មិនដាច់ក្នុងគ្រប់ការដ្ឋានការងារទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាព នយោបាយសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៀតថា កិច្ចអភិវឌ្ឍន៍ និងអភិរក្សវប្បធម៌អរិយធម៌គ្មានទីបញ្ចប់ ព្រមទាំងទាមទារឲ្យមានកិច្ចខិតខំជាប់មិនដាច់ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេសវិស័យឯកជន។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៤មក កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បាននាំមកនូវលទ្ធផលគួរជាទីមោទនៈ គឺរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរទាំងមូលដែលត្រូវបានចាត់ទុកថា ជាបេតិកភណ្ឌពិភពលោកនៅក្នុងបញ្ជីរងគ្រោះថ្នាក់ លែងត្រូវបានចាត់ទុកនៅក្នុងស្ថានភាពរងគ្រោះទៀតហើយ និងត្រូវបានប្រកាសទទួលស្គាល់ថា ជារតនវត្ថុបេតិកភណ្ឌមនុស្សជាតិ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជាក់ថា នេះគឺជាជោគជ័យដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការរួមចំណែកពីសំណាក់អង្គការយូណេស្កូ និងបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ។
លោកជំទាវ ហ្វ្រង់ស្វ័រ វីវីយែរ អគ្គនាយករងទទួលបន្ទុកកិច្ចការវប្បធម៌របស់អង្គការយូណេស្កូមានប្រសាសន៍ថា រមណីយដ្ឋានអង្គរនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ រដ្ឋាភិបាល និងអង្គការយូណេស្កូបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានានូវការអភិរក្ស និងការអភិវឌ្ឍន៍នូវរមណីយដ្ឋានដ៏ល្អអស្ចារ្យមួយនេះ។ ចាប់តាំងពីថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២ គឺការចុះបញ្ជីចូលទៅក្នុងបេតិកភណ្ឌពិភពលោក។ តម្លៃជាសាកល និងតម្លៃពិសេសនៃអង្គរ ត្រូវបានគេទទួលស្គាល់ និងលើកឲ្យលេចធ្លោឡើង។ ជាអាទិ៍ការបង្កើតគណៈកម្មាធិការអន្តរជាតិសម្រុះសម្រួលនិងអភិរក្ស (CIC) តំបន់ប្រាសាទអង្គរ។
លោកជំទាវបន្តថា តាម CIC ចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី២២ ធ្នូ ឆ្នាំ១៩៩៣ មកម្ល៉េះ។ CIC នេះបានក្លាយជាគម្រោងសម្រាប់ CIC ផ្សេងៗទៀតសម្រាប់អង្គការយូណេស្កូ ហើយយើងត្រូវទទួលស្គាល់ការពិតថា រយៈពេល១៥ឆ្នាំកន្លងមកនេះ ពិតជាអស្ចារ្យមែន។ យើងពិតជាត្រូវរង់ចាំរមណីយដ្ឋានអង្គរនេះត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកក្នុងស្ថានភាពរងគ្រោះ ទើបអង្គរនេះមានលក្ខណៈពេញលេញ ហើយការដកចេញនេះនៅឆ្នាំ២០០៤។
វត្តមានរបស់សម្ដេចធ្វើឲ្យអង្គការយូណេស្កូ មានសេចក្ដីរំភើបឥតឧបមាផងដែរ សូមសម្ដេចទទួលនូវពរសព្ទសាធុការ និងមានកោតសរសើរយ៉ាងកក់ក្ដៅពីយើងខ្ញុំទាំងអស់គ្នា។
លោកជំទាវបញ្ជាក់ថា ពិធីនៅថ្ងៃនេះ គឺជាចំណុចមួយបញ្ជាក់កាន់តែច្បាស់ថា យើងទាំងអស់គ្នាពិតជាស្រឡាញ់បេតិកភណ្ឌ ហើយនេះ គឺជាចំណុចចាប់ផ្ដើមនៃការសហការអន្តរជាតិទាំងអស់គ្នា៕

ក្រសួងទេសចរណ៍ ធ្វើពិធីផ្សព្វផ្សាយសៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ"
រាជធានីភ្នំពេញ៖ ពិធីផ្សព្វផ្សាយសៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ" បានប្រារព្ធឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណាកាលពីរសៀលថ្ងៃទី២៧ តុលា ឆ្នាំ២០០៨។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមដោយមន្ត្រីក្រសួងនេះព្រមទាំងផ្នែកឯកជនយ៉ាងច្រើនកុះករ។
លោក សូ ម៉ារ៉ា បានថ្លែងថា ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ UNTWO និងអង្គការ SNV អនុវត្តគម្រោងផ្លូវទស្សនាមេគង្គនេះ តាំងពីពាក់កណ្ដាលឆ្នាំ២០០៧ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ និងភូមិភាគឦសានទាំងមូល ហើយសំដៅរួមចំណែកដល់ការអភិរក្ស និងការពារធនធានធម្មជាតិ ជាពិសេសសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធជីវសាស្ត្រចម្រុះក្នុងទន្លេមេគង្គ។
លោក សូ ម៉ារ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យទេសចរណ៍កម្ពុជាបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងត្រូវបានដាក់ចេញនូវគោលនយោបាយសម្រាប់វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ ការរីកលូតលាស់នៃវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងនាំនូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ លោករដ្ឋលេខាធិការ បានបន្តទៀតថា សម្រាប់រយៈពេល៩ខែដើមឆ្នាំ២០០៨នេះ មានភ្ញៀវទេសចរមកទស្សនាកម្ពុជាចំនួន ១.៥៤៣.៧០៣នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០០៧ មានការកើនឡើង១០ភាគរយ។ សម្រាប់រយៈពេល៩ខែដើមនេះ មានភ្ញៀវទៅទស្សនាខេត្តស្ទឹងត្រែង ចំនួន៧.៥០នាក់ កើនឡើង១៨ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០០៧។ សម្រាប់ខេត្តក្រចេះរយៈពេល៩ខែដំបូងនោះដែរ មានភ្ញៀវចំនួន៩.០៣៥នាក់កើនឡើង១០ភាគរយ។ ការព្យាករណ៍ដល់ចុងឆ្នាំ២០០៨នេះ យើងអាចទទួលបានភ្ញៀវទេសចរចំនួន២,២លាននាក់ ឆ្នាំ២០១៥ទទួលបាន៥លាននាក់។
ដើម្បីបំពេញតាមតម្រូវការទីផ្សារទេសចរណ៍ ដែលចេះតែកើនឡើងនាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍យ៉ាងហ្មត់ចត់ ដើម្បីធានាការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តភាពដែលក្នុងនោះ អេកូទេសចរណ៍បានដើរតួនាទីកាត់បន្ថយភាពក្រីក្រ និងការពារបរិស្ថានផងដែរ។
តាមការស្រាវជ្រាវបង្ហាញថា មានភ្ញៀវទេសចរប្រមាណជា៥០ភាគរយ មានបំណងទស្សនាតំបន់ធម្មជាតិ ឬអេកូ-ទេសចរណ៍ព្រោះពួកគេយល់ឃើញថា ការធ្វើដំណើររបស់ពួកគេ មិនត្រឹមតែជាដំណើរកំសាន្តសិក្សាស្វែងយល់ប៉ុណ្ណោះ
ទេ តែបានផ្ដល់នូវប្រភពធនធានដល់ការថែរក្សា និងការពារធនធានធម្មជាតិ និងជីវចំរុះ ព្រមទាំងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។
លោក សូ ម៉ារ៉ា បានបញ្ជាក់ទៀតថា បច្ចុប្បន្នវិស័យអេកូទេសចរណ៍ គឺជាឧស្សាហកម្មកើតថ្មី ហើយក្លាយជាផលិតផលទេសចរណ៍ទាក់ទាញដ៏មានប្រសិទ្ធភាព និងថ្មីក្នុងតំបន់អាស៊ី។
បច្ចុប្បន្នយើងមានតំបន់អភិរក្ស២៣កន្លែង មានឧទ្យានជាតិចំនួន៧កន្លែង និងមានទន្លេមេគង្គដ៏ល្បីល្បាញ
លើពិភពលោក ដោយមានសត្វផ្សោតទឹកសាប មានព្រៃកោងកា និងតំបន់ភូមិភាគឦសាន។
សូមបញ្ជាក់ថា សៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ" បានរៀបចំឡើងដោយគម្រោងអភិវឌ្ឍន៍ផ្លូវទស្សនាមេគង្គដែលគាំទ្រថវិកាដោយក្រសួងទេសចរណ៍ អង្គការទេសចរណ៍ពិភពលោក និងអង្គការអភិវឌ្ឍន៍ប្រទេសហុល្លង់។ គម្រោងនេះមានរយៈពេល១៨ខែ ទាំងដំណាក់កាលរៀបចំផែនការ និងដំណាក់កាលអនុវត្តរយៈពេលជាង២ឆ្នាំ៕

កម្ពុជា-វៀតណាមនឹងចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ ចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា
•នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរកជំនួយយោធាពីវៀតណាម?
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងនោះក៏មានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតាផងដែរ។
តបតាមការអញ្ជើញរបស់លោក ង្វៀន តាន់យ៉ុង (Nguyen TanDzung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកវិនិយោគទុនកម្ពុជាប្រមាណ
ជាង៥០នាក់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ រយៈពេល៥ថ្ងៃ
(ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា)។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរថា ក្នុងដំណើរទស្សនកិច្ចនាព្រឹកថ្ងៃនេះ ប្រតិភូជាន់ខ្ពស់កម្ពុជានឹងត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការនៅវិមានរដ្ឋវៀតណាម បន្ទាប់មកមានការជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលវៀតណាម។
នៅក្នុងកិច្ចចរចានោះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ គឺកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចព្រមព្រៀងស្ដីពីទំនិញឆ្លងកាត់ ចុះហត្ថលេខាដោយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីចំណុចភ្ជាប់ផ្លូវដែកចុះ ហត្ថលេខាដោយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុសំឡេងវៀតណាម និងវិទ្យុជាតិកម្ពុជា និងផែនការកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានសម្រាប់ឆ្នាំ២០០៨-២០១០ ដែលចុះហត្ថលេខា
ដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន។
កម្មវិធីបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នឹងចូលជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម លោក ងៀង មិញត្រៀត ជួបលោក ងៀង ភូទ្រុង ប្រធានរដ្ឋសភា ជួបលោក នុង ឌឹកម៉ាញ់ អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម និងលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម និងជួបជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម។
លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមានមុនពេលចេញដំណើរថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចតេជោ ហ៊ុន សែន និងប្រតិភូក៏នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៤ រវាងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមនៅថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ដែលការពិភាក្សានឹងផ្ដោតជាសំខាន់ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងបួនមានភាពជឿនលឿនដើម្បីរួមគ្នាបន្ថយនូវគម្លាតរវាងប្រទេសថ្មីទាំង៤ នៃប្រទេសអាស៊ានទៅនឹងប្រទេសអាស៊ានចាស់ទាំង៦ ហើយនិងរិះរកវិធីដើម្បីទាក់ទាញហិរញ្ញប្បទានពីប្រទេសជា
ដៃគូ ពិសេសដៃគូនៅក្នុងអាស៊ាន ដៃគូផ្ដល់ជំនួយពីប្រទេសផ្សេងៗ និងដៃគូអាស៊ានបូក៣។ ហើយនៅថ្ងៃទី៧ ខែវិច្ឆិកា ចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីថៃ ក៏នឹងអញ្ជើញទៅចូលរួមផងដែរ ហើយគោលដៅនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសតាមដងទន្លេមេគង្គ ធ្វើឲ្យប្រទេសទាំង៥មានការរីកចម្រើនខាងសេដ្ឋកិច្ចកសាងព្រំដែននៃប្រទេសទាំង៥ឲ្យទៅជាព្រំដែនសន្តិភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង៥ គឺក្នុងគោលដៅពង្រីកបន្ថែមទៀតនូវសក្ដានុពល ដែលប្រទេសទាំងពីរមាន និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្ដេចតេជោអំពាវនាវឲ្យក្រុមហ៊ុនប្រេងបន្តចុះថ្លៃ និងសុំឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប្រេងក្រុមហ៊ុនដែលមិនចុះថ្លៃ
ភ្នំពេញ៖ ទន្ទឹមនឹងរិះគន់ចំពោះក្រុមហ៊ុនប្រេងមួយចំនួនដែលពុំព្រមចុះថ្លៃប្រេងទៅតាមតម្លៃទីផ្សារប្រេងអន្តរជាតិនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងក្នុងស្រុកបន្តចុះថ្លៃថែមទៀត និងអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនបរទេសមួយចំនួនដែលពុំព្រមចុះថ្លៃ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការអំពាវនាវនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅស្រុកពញាឮ ខេត្តកណ្ដាល ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតប្រេងជីវៈឥន្ធនៈ "អេតាណុល" ដោយមានប្រសាសន៍ថា "ថ្ងៃនេះជាថ្មីម្ដងទៀត ខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនទាំងអស់ខិតខំទម្លាក់ថ្លៃប្រេងបន្ថែមទៀត"។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្រុមហ៊ុនក្នុងស្រុកចំនួន២បាននាំមុខក្នុងការចុះថ្លៃ គឺក្រុមហ៊ុន សូគីម៉ិច និងក្រុមហ៊ុនតេឡា ក៏ប៉ុន្តែក្រុមហ៊ុនបរទេសមួយចំនួនដូចជា តូតាល់ និង កាល់តិច មិនព្រមចុះថ្លៃឲ្យទាន់ពេលវេលាទេ។ "ដូច្នេះខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុកបន្តចុះថ្លៃទៀត"។
សម្ដេច ហ៊ុន សែន បានបន្តថា ប្រេងនៅទីផ្សារពិភពលោកបានចុះថ្លៃមកនៅត្រឹម៥៤ដុល្លារក្នុងមួយបារ៉ែល ក៏ប៉ុន្តែនៅកម្ពុជាចុះថ្លៃបានបន្តិចប៉ុណ្ណោះគឺប្រេងម៉ាហ្ស៊ូត ៣.៨០០រៀល១លីត្រសាំងធម្មតា ៣.៩០០ក្នុង១លីត្រ និងប្រេងស៊‌ុបពែរ ៤.០០០រៀលក្នុង១លីត្រ។
គេកត់សម្គាល់ថា នៅពេលប្រេងលើទីផ្សារអន្តរជាតិឡើងដល់១៤០ដុល្លារអាមេរិកក្នុង១ប៉ារ៉ែល នៅខែកក្កដានោះ ប្រេងលក់រាយនៅកម្ពុជាឡើងដល់៥.៧០០រៀលក្នុង១លីត្រ។ តែពេលនេះប្រេងនៅទីផ្សារអន្តរជាតិបានចុះប្រមាណជា៩០ភាគរយ តែនៅកម្ពុជាចុះបានប្រមាណជាង៣០ភាគរយប៉ុណ្ណោះ។ ក្រុមហ៊ុនប្រេងនៅកម្ពុជាតែងយកលេសម្យ៉ាង គឺប្រេងស្ដុកចាស់មិនទាន់អស់ តែគេឆ្ងល់ថា នៅពេលដែលប្រេងឡើងថ្លៃភ្លាម ប្រេងកម្ពុជាឡើងភ្លាមដែរ ហេតុអ្វីមិននិយាយថា ប្រេងស្ដុកចាស់មិនទាន់អស់ផង។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា យើងយល់ថា អស់លោកស្ដុកអាចាស់មិនទាន់អស់ ប៉ុន្តែខ្ញុំឆ្ងល់ថា អាចាស់នោះវាស្ដុកយូរម្ល៉េះជា២ខែហើយនោះ សម្ដេច ហ៊ុន សែន បានបន្តថាយើងមិនអាចទទួលយកបានការអះអាងបែបនេះទេ។ សម្ដេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបន្តកោះប្រជុំឡើងវិញក្រុមហ៊ុនប្រេងទាំងអស់ ហើយប្រសិនជាមិនមានប្រសិទ្ធភាពទេនោះ សម្ដេចអាចនឹងដឹកនាំកិច្ចប្រជុំនោះដោយផ្ទាល់តែម្ដង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញថា លោកមិនអាចបញ្ជាឲ្យក្រុមហ៊ុនប្រេងបញ្ចុះតម្លៃប្រេង ឬកំណត់តម្លៃប្រេងបានទេ ព្រោះវាខុសទៅនឹងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ ខុសនឹងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។
តែវាល្មមដល់ពេលចុះថ្លៃហើយ ព្រោះតម្លៃប្រេងទីផ្សារអន្តរជាតិបានចុះហើយ។ សម្ដេចបានបន្តថា ពេលដែលក្រុមហ៊ុនក្នុងស្រុកចុះថ្លៃប្រេង គេបែរជានិយាយថា ប្រេងក្រុមហ៊ុនក្នុងស្រុកនោះអន់គុណភាព សម្ដេច ហ៊ុន សែន បានធ្វើការអះអាងថា ប្រេងរបស់ក្រុមហ៊ុនក្នុងស្រុកពិតជាមានគុណភាពដូចប្រេងក្រុមហ៊ុនបរទេសអ៊‌ីចឹងដែរ។
ភ្លាមៗជាមួយការអំពាវនាវនោះ ក្រុមហ៊ុនក្នុងស្រុកចំនួន២ គឺ សូគីម៉ិច និងតេឡាបានសម្រេចបញ្ចុះតម្លៃប្រេងក្នុង១លីត្រ២០០រៀលបន្ថែមទៀត នៅពេលក្រុមហ៊ុនបរទេសនៅរក្សាតម្លៃដដែលនោះ។
សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនក្នុងស្រុកដែលបានចុះតម្លៃ ហើយឈប់ប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនបរទេសដែលមិនបញ្ចុះតម្លៃប្រេង៕

សហភាពអឺរ៉ុប និងជប៉ុន : ជំនួយកម្ពុជានឹងមិនប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកទេ
ភ្នំពេញ ៖ សហភាពអឺរ៉ុប និងប្រទេសជប៉ុនដែលជាអ្នកផ្ដល់ជំនួយច្រើនជាងគេដល់ប្រទេសកម្ពុជាបានអះអាងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ជំនួយសម្រាប់ប្រទេសកម្ពុជា នឹងមិនប៉ះពាល់ដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោកនោះឡើយ នៅពេលដែលប្រទេសអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍គ្រោងនឹងជួបប្រជុំនៅថ្ងៃទី៤ និង៥ ខែធ្នូខាងមុខនេះ។ប៉ុន្តែទោះជាយ៉ាងណាក្ដី ការទាមទារឲ្យដោះស្រាយបញ្ហាពុករលួយនឹងនៅតែជាថ្នាំល្វីងសម្រាប់រដ្ឋាភិបាលជាថ្នូរនឹងជំនួយនោះ។
នៅក្នុងវេទិកាតុមូលមួយជាមួយអ្នកកាសែតដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅសណ្ឋាគារក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិខុនរ៉ាដ អាដេណៅអ៊ែរ អាល្លឺម៉ង់នោះ លោក ហ្សង់ ហ្វ្រង់ស័រ ដេស្មាហ្ស៊ីយែរ (Jean Francois Desmazieres) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងដែលជាប្រធានសហភាពអឺរ៉ុបនាឆមាសទី២ ឆ្នាំ២០០៨នេះបាននិយាយថា "តួលេខជំនួយសម្រាប់ប្រទេសកម្ពុជាមិនត្រូវប៉ះពាល់ដោយវិបត្តិហិរញ្ញវត្ថុឡើយ"។
លោកបាននិយាយបន្ថែមទៀតថា នៅសប្ដាហ៍ក្រោយនឹងមានការពិភាក្សាអំពីការផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ឆ្នាំ២០០៩-២០១១។ មកដល់ពេលនេះយើងមិនទាន់អាចនិយាយបានទេថា តើត្រូវផ្ដល់ឲ្យប៉ុន្មាន។
ប៉ុន្តែលោកអាចនិយាយបានថា មិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ។
ទោះបីជាយ៉ាងណាក៏ដោយ ចុះលោកឯកអគ្គរដ្ឋទូតបារាំងដែលជាប្រធានសហភាពអឺរ៉ុបនោះបានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាបានទទួលការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបានពន្យល់ថា ជាកត្តាឡូហ្សិក នៅពេលដែលសេដ្ឋកិច្ចមួយមានការរីកចម្រើនហើយនោះ ជំនួយបរទេសនឹងមានការថយចុះ។ ជំនួយបរទេសមិនមែនជាផ្នែកមួយដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនរហូតនោះឡើយ។ ជំនួយនេះនឹងថយចុះបើសិនជាមានវិនិយោគទុនជាច្រើនបានចូលមកជំនួសហើយនោះ។
សភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសនោះគឺជាអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍ច្រើនជាងគេដល់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុនពួកគេបានផ្ដល់ជំនួយចំនួនជាង២០០លានដល់ប្រទេសកម្ពុជា ហើយជប៉ុនគឺជាអ្នកផ្ដល់ជំនួយច្រើនជាងគេលំដាប់ថ្នាក់ទីពីរបន្ទាប់ពីសហភាពអឺរ៉ុប ដោយផ្ដល់លុយឲ្យកម្ពុជាចំនួន១១២,២៩លានដុល្លារ។ ដូច្នេះបើធ្វើការប្រៀបធៀបជាប្រទេសវិញ ប្រទេសជប៉ុនគឺជាប្រទេសដែលផ្ដល់ជំនួយច្រើនបំផុតមកកាន់ប្រទេសកម្ពុជា។
គួរឲ្យចាប់អារម្មណ៍ដែរនោះ នៅពេលដែលអ្នកផ្ដល់ជំនួយជួបគ្នានៅក្នុងសប្ដាហ៍ក្រោយនោះ ប្រទេសជប៉ុនក៏នឹងមិនទម្លាក់ជំនួយសម្រាប់ប្រទេសកម្ពុជា ដោយសារតែបញ្ហាហិរញ្ញវត្ថុពិភពលោកឡើយ។
កញ្ញា កាអូរី យុស៊ីម៉ាតស៊ុ លេខាទីបីនៃស្ថានទូតជប៉ុននៅប្រទេសកម្ពុជាបាននិយាយថា "ជំនួយសម្រាប់ប្រទេសកម្ពុជានឹងមិនប៉ះពាល់ដោយសារ
សេដ្ឋកិច្ចពិភពលោកទេ។ ប៉ុន្តែយើងមិនទាន់អាចនិយាយបានអំពីចំនួនឡើយរហូតដល់ថ្ងៃទី៥ ខែធ្នូ"។
កញ្ញា បាននិយាយបន្ថែមទៀតថា យើងនឹងទុកឲ្យនៅដដែល។
ទោះបីជាយ៉ាងនេះក៏ដោយចុះជំនួយទាំងនោះនឹងមិនផ្ដល់ឲ្យដោយកម្ពុជា មិនធ្វើអ្វីដែលធានាថា ជំនួយនឹងយកមកប្រើប្រាស់ដោយមានប្រសិទ្ធភាពឡើយ។ ដូច្នេះការបន្តទាមទារឲ្យកម្ពុជាកម្ចាត់ឲ្យបានអំពើពុករលួយ នឹងនៅតែជាថ្នាំល្វីងដែលកម្ពុជាត្រូវតែលេប។
លោក ហ្វ្រែង ម៉ាន់ (Frank M.Mann) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជាបាននិយាយថា "បញ្ហាអំពើពុករលួយនឹងត្រូវលើកយកមកដាក់នៅលើតុពិភាក្សា ក្នុងកិច្ចប្រជុំអ្នកផ្ដល់ជំនួយនោះ។ ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយថា វានឹងត្រូវដោះស្រាយយ៉ាងម៉េចនៅឡើយទេ"។
ចំណែកឯអង្គការ Global Witness បានទទូចឲ្យប្រទេសផ្ដល់ជំនួយដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញអភិបាលកិច្ច និងតម្លាភាពនៅក្នុងការគ្រប់គ្រងទៅលើវិស័យប្រេង និងរ៉ែ នៅពេលដែលពួកគេនឹងមានការប្រជុំនៅសប្ដាហ៍ក្រោយនេះ ដើម្បីសម្រេចផ្ដល់ជំនួយដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍន៍នោះ។
អង្គការនេះបាននិយាយថាកន្លងមកស្ទើរតែមិនមានការសន្យាណាមួយដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ច និងសិទ្ធិមនុស្សនៅក្នុងរយៈពេលប្រាំឆ្នាំកន្លងមកបានសម្រេចក្លាយជាការពិតនៅឡើយទេ។ ប៉ុន្តែជំនួយនៅតែបន្តហូរចូលសម្រាប់កម្ពុជា។
អង្គការនេះបាននិយាយថា ខ្លួនបានធ្វើការអង្កេតទៅលើវិស័យប្រេង និងរ៉ែនៅប្រទេសកម្ពុជា ហើយបានរកឃើញថា អ្នកសម្របសម្រួលអំណាចមួយចំនួនតូច ដែលដឹកនាំប្រទេសបានលក់អាជ្ញាប័ណ្ណដ៏មានតម្លៃទៅឲ្យក្រុមហ៊ុនបរទេស តាមរបៀបមួយដែលមិនមានតម្លាភាព និងគួរឲ្យសង្ស័យជាខ្លាំង។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ មានអាជ្ញាប័ណ្ណរុករករ៉ែចំនួន៦០ត្រូវបានគេលក់ទៅឲ្យក្រុមហ៊ុនឯកជន។ រហូតមកទល់ពេលបច្ចុប្បន្ននេះតម្លាភាពជាមូលដ្ឋាន និងបញ្ញត្តិប្រឆាំងអំពើពុករលួយនៅក្នុងការផ្ដល់ទ្រព្យសម្បត្តិសាធារណៈមិនទាន់បានបំពេញឲ្យបាននៅឡើយទេ។ រដ្ឋាភិបាលមិនបានរៀបចំឲ្យមានការដេញថ្លៃបើកចំហជាសាធារណៈសម្រាប់សិទ្ធិដែលទាក់ទងទៅនឹងរ៉ែ និងប្រេងនៅឡើយទេ។ រដ្ឋាភិបាលបានខកខាននៅក្នុងការបោះពុម្ពផ្សាយព័ត៌មានស្ដីពីក្រុមហ៊ុនណាដែលបានទទួលសិទ្ធិសម្រាប់ធនធានទាំងនោះ។
អង្គការនេះនិយាយទៀតថា ការសម្រេចចិត្តកំពុងតែធ្វើនៅពេលនេះអំពីការផ្ដល់ធនធានរ៉ែ និងប្រេងរបស់ប្រទេសកម្ពុជា ដែលនឹងកំណត់ថា តើប្រាក់ចំណូលនោះ នឹងអាចទាញប្រទេសកម្ពុជាឲ្យរួចផុតពីភាពក្រីក្រ
ឬក៏វានឹងនាំឲ្យមានបណ្ដាធនធានទៅវិញ។វាគឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសផ្ដល់ជំនួយ។
អង្គការសុំឲ្យប្រទេសផ្ដល់ជំនួយទាំងអស់ទទូចឲ្យមានការពន្យារពេលផ្ដល់អាជ្ញាប័ណ្ណថ្មីទៀតនៅក្នុងវិស័យប្រេង និងរ៉ែ រហូតដល់ពេលដែលកម្ពុជាមានក្របខ័ណ្ឌច្បាប់ សង្គម បរិស្ថាន ជាមូលដែលអាចធ្វើការគ្រប់គ្រងទៅលើអាជ្ញាប័ណ្ណ
ទាំងអស់ និងធនធានដែលបានមក។
លោកហ្កាវីន ហៃម៉ាន់ (Gavin Hayman) នាយកយុទ្ធនាការនៃអង្គការ Global Witness និយាយថា ជាមួយនឹងការមកដល់ដ៏សម្បើមនៃប្រាក់ចំណូលដែលបានមកពីប្រេង និងរ៉ែ ឆ្នាំ២០០៨ អាចជាឱកាសចុងក្រោយសម្រាប់ប្រទេសផ្ដល់ជំនួយប្រើអំណាចរបស់ខ្លួន ដើម្បីដាក់លក្ខខណ្ឌ ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាជាច្រើននោះមានជោគវាសនាកាន់តែប្រសើរឡើង។
ប្រទេសកម្ពុជា គឺជាំប្រទេសដែលពឹងផ្អែកខ្លាំងទៅលើជំនួយបរទេស។ កាលពីឆ្នាំ២០០៧ ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ចំនួន៦៨៩លានដុល្លារ ជាមួយនឹងការទាមទារឲ្យមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។
ប៉ុន្តែរដ្ឋាភិបាលមិនទាន់អាចធ្វើតាមសន្យានោះឡើយ ដោយលើកហេតុផលថា វាទាមទារ
ឲ្យមានច្បាប់ព្រហ្មទណ្ឌជាមុនសិន។
កាលពីឆ្នាំ២០០៧ មូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃជាបឋមថា ប្រេងនៅកម្ពុជាអាចមានចំនួន៧០០លានបារ៉ែល ហើយកម្ពុជាអាចរកចំណូលបានប្រហែល១៥ពាន់លានដុល្លារ។ ប្រាក់ចំណូលប្រេងនឹងចាប់ផ្ដើមមានចំនួន១៧៤លានដុល្លារនៅក្នុងឆ្នាំ២០១១ ហើយវានឹងឡើងដល់១.៧០០លាននៅឆ្នាំ២០២១។
ដោយបច្ចុប្បន្នតម្លៃប្រេងមានការធ្លាក់ចុះនោះ ការប៉ាន់ស្មានចំពោះប្រាក់ចំណូលពីប្រេងនឹងត្រូវទាបជាងនេះ។ ម្យ៉ាងទៀតនោះ មន្ត្រីរដ្ឋាភិបាលមិនទាន់ហ៊ាននិយាយនៅឡើយទេថា កម្ពុជាអាចនឹងមានប្រេងច្រើនដូចការប៉ាន់ស្មានខាងលើនោះ៕

Labels