/ 8:00 PM /
ប្រជុំរៀបចំពិធីបុណ្យខួបគំរប់៥៧៥ឆ្នាំកំណើត របស់រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ឧសភា គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខក្នុងពិធីបុណ្យខួបគំរប់៥៧៥ឆ្នាំកំណើតរាជធានីភ្នំពេញ និងពិនិត្យបណ្ដាញលូ និងដើមឈើដែលពុកគល់ក្នុងរដូវភ្លៀង ក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលខណ្ឌ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះមានអស់លោក លោកស្រីជាអភិបាលរងខណ្ឌ មន្ត្រីសង្កាត់ទាំង១១ មន្ត្រីនគរបាល និងកងរាជអាវុធហត្ថប្រចាំខណ្ឌ។
លោក សុខ សំអឿន បានថ្លែងថា តាមសង្កាត់ទាំង១១ត្រូវយកចិត្តទុកដាក់ការពារថែទាំសួនច្បារ ផ្លូវ បណ្ដាញលូ និងដើមឈើដែលពុកគល់អាចបង្កមហន្តរាយ ព្រោះជារដូវភ្លៀង បើមានសភាពការណ៍បែបនេះត្រូវរាយការណ៍ទៅសាលាខណ្ឌសុំគោលការណ៍ដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា។ ជាមួយគ្នានេះដែរត្រូវយកចិត្តទុកដាក់ត្រូវពិនិត្យល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួនធ្វើយ៉ាងណាកុំឲ្យមាន។ ដោយឡែកសាលារាជធានីភ្នំពេញនឹងសិក្សាអំពីការរៀបចំចំណតនៅកំណាត់ដងមហាវិថីព្រះមុនីវង្ស គឺនៅចន្លោះផ្លូវលេខ១៨៤ និង១០៦ ប៉ុន្តែចំពោះការសិក្សាត្រូវលំអិតទាំងការផ្គត់ផ្គង់ និងតំរូវការសម្រាប់គ្រប់ផ្លូវទាំងអស់នៅជុំវិញមហាវិថីព្រះមុនីវង្សដូចជាផ្លូវលេខ១៨៤ ផ្លូវលេខ១០៦ ផ្លូវលេខ៦៣ ផ្លូវលេខ១០៧ជាដើម។
លោកអភិបាលខណ្ឌដូនពេញបានបន្តថា ចំណតដែលមានស្រាប់បច្ចុប្បន្នឃើញថា បានបម្រើការសម្រាប់អតិថិជនមិនបានគ្រប់គ្រាន់ទៅនឹងតំរូវការទេ។ មានកន្លែងមួយចំនួនអាចចតរថយន្តបានដែលនៅមិនឆ្ងាយប៉ុន្មានពីមហាវិថីព្រះមុនីវង្ស។ ចំណតឯកជនមួយចំនួនមានការរីកចម្រើនគួរឲ្យកត់សំគាល់។ ចំពោះចិញ្ចើមផ្លូវដែលមានទទឹងធំទូលាយលើសពីតំរូវការសម្រាប់ចំណតរថយន្ត និងថ្មើរជើង (ចិញ្ចើមផ្លូវដែលមានទទឹងចាប់ពី៦ម៉ែត្រឡើងទៅ) សាលារាជធានីភ្នំពេញអាចធ្វើជាទីធ្លាសម្រាប់ជួលឲ្យម្ចាស់ហាង ឬម្ចាស់ផ្ទះរបស់ពួកគាត់វិញ សម្រាប់ដាក់តាំងទំនិញ ឬលក់ដូររបស់របរផ្សេងៗនៅក្រៅផ្ទះដោយគ្រោងគិតថា យកតម្លៃ៥ដុល្លារក្នុង១ម៉ែត្រការ៉េសម្រាប់មួយខែ។ ដោយឡែករថយន្តចតក្នុងមួយម៉ោងយកតម្លៃ១.៣០០រៀល (ចតម៉ោងទីមួយ) ប៉ុន្តែបើចតចាប់ពីម៉ោងទីពីរឡើងទៅយកតម្លៃ១.៧០០រៀលក្នុងមួយម៉ោង ហើយម៉ូតូចតក្នុងមួយម៉ោង៥០០រៀល (សម្រាប់ម៉ោងទីមួយ) ប៉ុន្តែបើចតលើសពីមួយម៉ោងឡើងទៅយកតម្លៃរួម១.៥០០រៀល។ រៀបចំចំណតឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេស ការចេញចូលក្នុងចំណតនៃយានជំនិះបានស្រួលមិនបង្កឲ្យស្ថានភាពនៃលំហូរចរាចរណ៍មានភាពកកស្ទះ និងឲ្យប្រជាពលរដ្ឋយល់ដឹងការចតយានជំនិះរបស់ខ្លួនបានត្រឹមត្រូវ ព្រមទាំងអាចឲ្យយើងទាញថវិកាបដិភាគសម្រាប់ការងារគ្រប់គ្រង និងថែទាំ ជាពិសេសចូលរួមចំណែកក្នុងការងារពង្រឹងសុវត្ថិភាពចរាចរណ៍ដូចជាអ្នកថ្មើរជើង។ល។ កំរិតការចូលក្រុងនៃយានយន្តពិសេសក្នុងតំបន់ទីប្រជុំជន។
លោក សុខ សម្បត្តិ បានបញ្ជាក់ថា នៅក្នុងឆមាសទី២ ឆ្នាំ២០០៩ ខាងមុខ សាលារាជធានីភ្នំពេញនឹងរៀបចំប្រារព្ធពិធីបុណ្យខួបគំរប់៥៧៥ឆ្នាំកំណើតរាជធានីភ្នំពេញនៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ ដូច្នេះទាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខឲ្យបានខ្ពស់ព្រោះក្នុងពិធីនេះមានការប្រឡងប្រណាំងស្វែងយល់ពីរាជធានីភ្នំពេញ កម្មវិធីសិល្បៈ និងកម្មវិធីផ្សេងៗទៀតបំផុសចលនាមហាជនបន្តចូលរួមជំរុញការកសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ និងមានរៀបចំអង្គមិទ្ទិញដ៏ធំមួយនៅរាជធានីភ្នំពេញផងដែរ។ ប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញបានត្រូវចារឹកក្នុងទំព័រពង្សាវតារជាតិខ្មែរតាំងពីយូរលង់មកម្ល៉េះ គឺក្នុងអំឡុងដើមសតវត្សទី១៥នៃគ្រិស្តសករាជដែលមកទល់បច្ចុប្បន្នមានអាយុកាលគំរប់៥៧៥ឆ្នាំហើយ។
ក្នុងមោទនភាពជាតិខ្មែរដែលពោរពេញដោយទេពកោសល្យ អាជ្ញាធររាជធានីភ្នំពេញនឹងប្រារព្ធពិធីបុណ្យខួបគំរប់៥៧៥ឆ្នាំយ៉ាងអធិកអធមក្នុងឆមាសទី២ ឆ្នាំ២០០៩ ខាងមុខ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានកត់ត្រាចងចាំគ្រប់ៗគ្នាពីប្រវត្តិនៃការកកើត និងអបអរសាទរចំពោះចំណាស់របស់រាជធានីភ្នំពេញ។ ម្យ៉ាងទៀតបានមើលឃើញពីការខិតខំកសាង និងអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ហើយឆ្លងតាមព្រឹត្តិការណ៍នេះរាជធានីភ្នំពេញនឹងអាចទាក់ទាញភ្ញៀវអន្តរជាតិចូលមកទស្សនាកម្សាន្តសប្បាយ និងស្វែងយល់បានកាន់តែច្រើនថែមទៀត៕

/ 7:57 PM /
គុណប្រយោជន៍របស់ឪឡឹក
អាកាសធាតុក្ដៅ បើបានទទួលទានផ្លែឪឡឹកមួយចំណិត ប្រាកដជាមានអារម្មណ៍ស្រស់ស្រាយពីព្រោះផ្លែឪឡឹកមិនគ្រាន់តែមានពណ៌សម្បុរស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែអត្ថប្រយោជន៍របស់វាមានច្រើនស្ទើរតែស្មានមិនដល់។
វីតាមីន C ខ្ពស់
ពេលណាយើងឧស្សាហ៍ផ្ដាសាយ សូមសាកល្បងទទួលទានផ្លែឪឡឹកចំណិតធំៗមួយថ្ងៃមួយចំណិតធំៗមួយថ្ងៃមួយចំណិតពេលនោះអាការផ្ដាសាយនឹងបាត់ទៅដោយខ្លួនឯង ពីព្រោះផ្លែឪឡឹកមានវីតាមីន C មិនចាញ់ផ្លែឈើដទៃទៀតឡើយ។
ការពារការឆ្លងមេរោគ
ទឹកផ្អែមឪឡឹកមានបេតាខារ៉ូទីន ដែលរាងកាយចាំបាច់ត្រូវប្រើក្នុងការបង្កើតវីតាមីន A ទុកសម្រាប់ប្រយុទ្ធជាមួយមេរោគ។ មិនតែប៉ុណ្ណោះបេតាខារ៉ូទីនក៏បានជួយធ្វើឲ្យអ្នកក្លាយជាស្ត្រីស្បែកស្អាតដោយមិនដឹងខ្លួនទៀតផង។
ជួយកាត់បន្ថយភាពធាត់
បើចង់ឆ្អែតពោះ ប៉ុន្តែមិនចង់ធាត់នោះគឺ ផ្លែឪឡឹកនេះហើយដែលជាអាហារដ៏ល្អបំផុត ពីព្រោះផ្លែឪឡឹកមួយចំណិតធំគឺមានថាមពលត្រឹមតែ ៩៦ កាឡូរីប៉ុណ្ណោះ។ ដូច្នេះសុភាពនារីដែលមិនចង់ដុះក្បាលពោះ មិនគួរមើលរំលងផ្លែឪឡឹកឡើយ។
ជួយបណ្ដេញជាតិពុល
ក្នុងផ្នែកឪឡឹកមានសារធាតុម៉្យាងហៅថា លីខូពីន (Lycopene) ដែលមានអង់ទីអុកស៊ីដេនជួយក្នុងការបណ្ដេញជាតិពុលក្នុងរាងកាយរបស់យើង។ មិនតែប៉ុណ្ណោះ សារធាតុលីខូពីនក៏បានជួយបេះដូង ទប់ស្កាត់ជំងឺមហារីកទៀតផង។
ជួយដំបៅឆាប់ជា
សារធាតុស៊ីទ្រូលីន (Citrulline) ដែលមាននៅក្នុងផ្លែឪឡឹកនឹងជួយប៉ះប៉ូវជាលិកា ធ្វើឲ្យដំបៅឆាប់ជាហួសពីការស្មាន។ ដូច្នេះអ្នកដែលមានអាជីពខាងវាយតប់ទាំងឡាយ មិនគួរខកខានទទួលទានផ្លែឪឡឹកឡើយ។
ជួយឲ្យអារម្មណ៍ល្អ
ប្រសិនបើរាងកាយខ្វះប៉ូតាស្យូម ពេលនោះអារម្មណ៍នឹងមិនល្អ ឆាប់ឆេវឆាវ ប៉ុន្តែផ្លែឪឡឹកនេះហើយដែលអាចពាំនាំយកប៉ូតាស្យូមកមឲ្យអ្នក។ បើកាន់តែហូបកាន់តែល្អ មនុស្សម្នាក៏កាន់តែស្រឡាញ់យើងច្រើន៕

/ 7:54 PM /
ប្រយ័ត្នអ្នកឆ្លាតមហាហួសហេតុនាពេលផ្ដាសាយជ្រូក
បើនិយាយពីរឿងផ្ដាសាយជ្រូក ពលរដ្ឋរបស់យើងភាគច្រើនទំនងជាបានដឹង ព្រោះថាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្នគឺបញ្ជូនសារបានយ៉ាងលឿនបំផុត ពិសេសប្រព័ន្ធផ្សព្វផ្សាយតាមរលកអាកាសគឺវិទ្យុ និងទូរទស្សន៍។ វាមិនខុសនឹងពាក្យមួយឃ្លាដែលសកម្មជនផ្នែកការងារសុខភាពតែងតែពោលថា "ជំងឺឆ្លងលឿនណាស់ តែសាររបស់អ្នកព័ត៌មានលឿនជាងការចម្លងជំងឺទៅទៀត"។
ជាងនេះទៅទៀត ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ឬថា ក្អែកមួយជាក្អែកដប់គឺពេលខ្លះរហ័ស និងមានប្រសិទ្ធភាពជាងបណ្ដាញសារព័ត៌មានទៅទៀត ហើយទីផ្សារគឺជាទីប្រជុំជនមួយដែលការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយរហ័សបំផុត ហើយការនិយាយនោះអាចនឹងយកមកបន្តមកដល់សមាជិកគ្រួសារ អ្នកជិតខាង និងសហគមន៍។
នៅត្រង់ចំណុចនេះ អ្វីដែលថា ក្អែកមួយទៅជាក្អែកដប់ ឬការនិយាយតៗគ្នាគឺពិតជាល្អម្យ៉ាងដែរ ពិសេសរឿងរ៉ាវដែលមានន័យវិជ្ជមាន មានផលល្អ ផ្ដល់នូវសេចក្ដីសុខ និងទទួលបានប្រយោជន៍ដល់សាធារណជនទូទៅ។ ប៉ុន្តែវាពិតជាមានការប្រឈម និងប្រកបដោយគ្រោះថ្នាក់ ប្រសិនបើសារនោះបំភ្លៃមានន័យអវិជ្ជមាន ដែលអាចធ្វើឲ្យជនឆក់ឱកាសនិយម ឬក៏ហៅម្យ៉ាងទៀតថា អ្នកឆ្លាតមហាហួសហេតុ និងឈ្មួញដែលកំពុងឡុងចុងនឹងទំនិញរបស់ខ្លួនអាចស្ដារហាងឆេងរបស់ខ្លួនឡើងវិញបានយ៉ាងងាយដោយសារតែការបញ្ជូនសារនេះ ខណៈដែលការយល់ដឹងរបស់ពលរដ្ឋយើង ពិសេសអ្នករស់នៅតាមជនបទនៅមានកម្រិត។ ឧទាហរណ៍មួយជាក់ស្ដែង នៅពេលដែលមានជំងឺសារស៌ (SARS) បានផ្ទុះឡើងជាលើកដំបូងកាលពីពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ២០០២ ហើយបានឆក់យកជីវិតអ្នកជំងឺចំនួន ៧៧៤ នាក់ នៅក្នុងចំណោមអ្នកដែលបានឆ្លងជាង ៨.០០០ នាក់ ក្នុងប្រទេសចំនួន ២០ ក្នុងតំបន់អាស៊ី អឺរ៉ុប និងអាមេរិក។ កាលពីពេលនោះ នៅកម្ពុជា គេនាំគ្នាផ្អើលហូបសណ្ដែកខៀវស្ទើរពេញមួយនគរ។ អ្នកខ្លះដាស់គ្នាទាំងកណ្ដាលអាធ្រាត្រ ក្រោកឡើងទាំងអារម្មណ៍មិងមាំងនាំគ្នាស្ងោរសណ្ដែកហូបមួយទំហឹង បើទោះជាមិនចង់ក៏ដោយ ព្រោះគេបានឭតៗគ្នាថា សណ្ដែកខៀវអាចជួយទប់ស្កាត់ការឆ្លងមេរោគសារស៌បាន។ បញ្ហានេះ ឈ្មួញដែលមានសណ្ដែកខៀវពេញឃ្លាំង ហើយគ្មានហាងឆេងជាយូរមកហើយនោះបានដៃបញ្ចេញគ្មានសល់ បើទោះជាសណ្ដែកខ្លះដុះផ្សិតបាត់គុណភាពក៏ដោយ។ កុំថាឡើយថៅកែធំៗ សូម្បីតែហាងលក់ទំនិញល្មមៗ ដោយរួមទាំងហាងចាប់ហួយ (គ្រឿងទេស) តូចៗផងក៏បានឱកាសដំឡើងថ្លៃដែរ។ សូមអបអរសាទរដល់លោកថៅកែសណ្ដែក និងម្ចាស់ហាងដែលបានចំណេញមួយក្ដារយ៉ាងចាស់ដៃ។ ដំណឹងដែលថា សណ្ដែកខៀវអាចជួយទប់ស្កាត់ការឆ្លងមេរោគសារស៌ទំនងជាចេញពីលោកថៅកែសណ្ដែក ដែលមហាឆ្លាតហួសហេតុចេះក្ដាប់ឱកាស ឆក់ឱកាស និងវាយលុក។ សូមជួយអរផងលោកមហាឆ្លាត!
ជាការពិត ព័ត៌មាននេះមិនអាក្រក់ពេកទេ ព្រោះសណ្ដែកខៀវមិនបានប៉ះពាល់ដល់សុខភាពមនុស្សឡើយ។ អ្វីដែលយើងបារម្ភគឺខ្លាចក្រែងតែព័ត៌មានដែលនិយាយតៗគ្នានោះគឺអវិជ្ជមានប្រកបដោយគ្រោះថ្នាក់ ដូចជាការនិយាយតៗគ្នាថា អ្នកផ្ទុកមេរោគអេដស៍អាចជាវិញបាន ប្រសិនបើគេរួមភេទជាមួយអ្នកនៅបរិសុទ្ធព្រហ្មចារីដោយមិនបាច់ពាក់ស្រោមអនាម័យ។ ការនិយាយតៗគ្នាបែបនេះ ហើយប្រសិនបើអ្នកផ្ទុកមេរោគអេដស៍ជឿមែននោះ នោះវាពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតនៅក្នុងសង្គមមនុស្ស ព្រោះមេរោគអេដស៍នឹងឆ្លងបន្ត ដែលធ្វើឲ្យសង្គមអន្តរាយ និងមានមនុស្សស្លាប់ជាបន្តបន្ទាប់។ ប្រកានេះពិតជាមិនអាចអត់ឱនឲ្យបានឡើយចំពោះអ្នកប្រឌិតដំណឹងអគតិបែបនេះ ហើយពួកគេត្រូវតែទទួលទោសទៅតាមច្បាប់កំណត់។
ឥឡូវ ខណៈដែលយើងកំពុងអង្គុយរង់ចាំមើលផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលជំងឺគ្រុនផ្ដាសាយជ្រូក (swine flu) ឬហៅថា មេរោគផ្ដាសាយជ្រូក ឬក៏ថា មេរោគគ្រុន A(H1N1) ដែលពិភពលោកកំពុងជ្រួលច្របល់នោះ តើនៅកម្ពុជាមានព័ត៌មានអ្វីដែលអ្នកឆក់ឱកាស ឬពួកអ្នកមហាឆ្លាតទាំងឡាយចង់បង្អើលនោះ?
រឿងនេះ ស្ត្រី ពិសេសស្ត្រីមេផ្ទះជាអ្នកនៅខ្សែត្រៀមជួរមុខ ដែលនឹងទទួល និងរងផលប៉ះពាល់មុនគេ។ ពិតជាមិនអាចប្រកែកបានទេដែលថា ស្ត្រីកម្ពុជាភាគច្រើនជាស្ត្រីមេផ្ទះទទួលបន្ទុកការងារដ៏ធំធេងនៅឯលំនៅឋាន បើទោះជាពេលខ្លះពួកគេមានការងារមមាញឹកនៅខាងក្រៅក៏ដោយ។ ជាធម្មជាតិ ឬក៏ថាពីកំណើត ស្ត្រីភាគច្រើនចូលចិត្តដាំស្ល បើទោះជាពួកគេមានការងារច្រើននៅឯការិយាល័យដូចគ្នានឹងបុរសយ៉ាងណាក៏ដោយ។ ជាងនេះទៅទៀត ស្ត្រីមេផ្ទះទទួលខុសត្រូវការងារនៅឯលំនៅឋាននោះភាគច្រើនជាអ្នកទៅផ្សារទិញម្ហូបម្ហាដូចជាបន្លែ និងត្រីសាច់ជាដើម។ ប្រសិនបើមានបញ្ហាមេរោគគ្រុន A(H1N1) កើតមាននោះ នោះពួកគេពិតជាទទួលរងមុនគេនៅក្នុងក្រុមគ្រួសារ។ នៅក្នុងគ្រួសារមួយ បើស្ត្រីមេផ្ទះទទួលរងប៉ះពាល់ដល់សុខភាពហើយ នោះបញ្ហានឹងអាចកើតមាននៅក្នុងគ្រួសារទាំងមូល ហើយបើស្ត្រី និងគ្រួសាររបស់គេប៉ះពាល់គឺសហគមន៍ក៏ដូចជាសង្គមទាំងមូលពិតជាប៉ះពាល់ដែរ។
នៅត្រង់ចំណុចនេះ ការបង្កើនការយល់ដឹង ការអប់រំ ការផ្សព្វផ្សាយ និងការចាត់វិធានការទប់ស្កាត់ទាំងជំងឺទាំងជនឆក់ឱកាសនិយម និងឈ្មួញកំហូចខ្លះ ឬក៏ថាអ្នកឆ្លាតមហាហួសហេតុនោះគឺជាចំណុចសំខាន់។ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីសុខាភិបាលចាប់ពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ដោយរួមទាំងក្រុមប្រឹក្សាឃុំ-សង្កាត់និងសហគមន៍ត្រូវខ្នះខ្នែង យកចិត្តទុកដាក់ ព្យាយាមឲ្យអស់ពីសមត្ថភាព ដោយប្រកាន់យកស្មារតីយោគយល់ មនុស្សធម៌ និងវិជ្ជាជីវៈ ដើម្បីជួយដល់ពលរដ្ឋរបស់យើង។ ទន្ទឹមនឹងនេះ អ្នកព័ត៌មានដែលដើរតួនាទីដ៏សំខាន់នៅក្នុងសង្គមនោះគឺត្រូវផ្ដល់ព័ត៌មានថ្មីៗ ព័ត៌មានដែលជាបច្ចុប្បន្នភាព និងផ្អែកលើការពិតរបស់អ្នកជំនាញផ្នែកសុខភាព និងវិទ្យាសាស្ត្រដោយមិនធ្វើបុរេនិច្ឆ័យគ្មានមូលដ្ឋានច្បាស់លាស់ដែលនាំឲ្យមានការយល់ច្រឡំដល់ពលរដ្ឋរបស់យើង ពិសេសដល់អ្នកដែលការយល់ដឹងរបស់ពួកគាត់នៅមានកម្រិតនោះ។
យើងពិតជាគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងយកចិត្តទុកដាក់ដល់បញ្ហាមេរោគ A(H1N1) នេះ។ បើទោះជាវាមិនទាន់បានកើតមាននៅក្នុងអាណាចក្ររបស់យើងក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយមួយជាបន្ទាន់នាពេលថ្មីៗនេះជូនជនរួមជាតិរបស់លោកស្ដីពីបញ្ហាសកលមួយនេះ។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២៩ មេសា ក៏បានស្នើសុំឲ្យមានការរៀបចំកិច្ចប្រជុំពិភាក្សាក្នុងក្របខ័ណ្ឌនៃប្រទេសទាំងដប់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដីពីការទប់ស្កាត់មេរោគនេះដែរ ហើយកិច្ចប្រជុំនេះត្រូវបានប្រទេសថៃសម្រេចធ្វើជាម្ចាស់ផ្ទះដែលគេកំណត់ជាលើកដំបូងថានឹងធ្វើនៅថ្ងៃទី ៧-៨ ឧសភា នេះ។
ព័ត៌មានចុងក្រោយស្ដីពីមេរោគផ្ដាសាយជ្រូក ឬមេរោគ A(H1N1) នេះ គឺកើតមាននៅក្នុងទ្វីបអាមេរិក និងទ្វីបអឺរ៉ុប ហើយហុងកុងនៃប្រទេសចិន កូរ៉េខាងត្បូង និងញូស៊ីលែនជាប្រទេសដំបូងដែលត្រូវបានគេប្រកាសថា មានមេរោគ A(H1N1) នេះបានឆ្លងពីមនុស្សទៅមនុស្សមុនគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទាក់ទិននឹងបញ្ហានេះ លោក Haruhiko Kuroda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបាននិយាយនៅថ្ងៃ ៥ ឧសភា នាទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ីថា រដ្ឋាភិបាលអាស៊ីត្រូវតែរួមគ្នាទប់ទល់នឹងបញ្ហានេះជាបន្ទាន់ បើមិនដូច្នោះទេ ពួកគេនឹងជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ខណៈដែលខ្លួនកំពុងមានវិបត្តិសេដ្ឋកិច្ចនេះស្រាប់។
ដើម្បីបានដឹងខ្លះពីរោគសញ្ញារបស់មេរោគ A(H1N1) នេះ កាសែតក្នុងស្រុកមួយបានដកស្រង់សំដីមន្ត្រីជំនាញដោយនិយាយថា ត្រូវយកចិត្តទុកដាក់នៅពេលក្ដៅខ្លួនខ្លាំង ហៀរសម្បោរ ឈឺក ក្អក រាក ចង់ក្អួត អស់កម្លាំង និងឈឺក្បាលជាដើម។
ដោយសារតែមានការភ័យខ្លាច និងសង្ស័យថា ផ្ដាសាយជ្រូក ឬមេរោគA(H1N1) នេះអាចឆ្លងពីជ្រូកមកមនុស្ស ទើបអាជ្ញាធរនៃប្រទេសអេហ្ស៊ីបបានសម្លាប់ជ្រូករាប់ពាន់ក្បាល បើទោះជាគ្មានភស្តុតាងណាមួយបញ្ជាក់ពីការឆ្លងនេះក៏ដោយ។ ចំណែកនៅឯខេត្តអាល់បឺតា (Alberta) របស់ប្រទេសកាណាដាវិញ មន្ត្រីកសិកម្ម និងសុខាភិបាលក៏បាននិយាយថា ខ្លួនបានដាក់សត្វជ្រូកប្រហែល ២២០ ក្បាលរបស់កសិករឲ្យនៅដាច់ពីគេ បើទោះជាពួកគេបញ្ជាក់ថា ការបរិភោគសាច់ជ្រូកមិនមានបញ្ហាឡើយនៅពេលចម្អិនវាឲ្យបានឆ្អិនត្រឹមត្រូវនោះ។
នៅកម្ពុជាយើង បើទោះជានៅមិនទាន់បានរកឃើញថា មេរោគA(H1N1) នេះកើតមានទាំងនៅសត្វជ្រូក ទាំងនៅក្នុងរាងកាយរបស់មនុស្សក៏ដោយ ក៏បងប្អូនជាច្រើនដែលកំពុងប្រកបរបរទទួលទានពីការលក់សាច់ជ្រូកនៅតាមទីផ្សារបានត្អូញត្អែរថា ពួកគាត់លក់សាច់ជ្រូកមិនសូវដាច់ ដោយសារតែមានការភ័យខ្លាចពីអ្នកទិញ។
ហេតុនេះ យើងត្រូវត្រៀមខ្លួន និងរួមគ្នាដើម្បីសុខភាព ភាពសុខសាន្ត និងផលប្រយោជន៍របស់ពលរដ្ឋយើងទាំងអស់គ្នា ពិសេសទប់ស្កាត់ និងប្រយ័ត្នការឆក់ឱកាសរបស់ពួកឈ្មួញមួយចំនួនដែលមហាឆ្លាតហួសហេតុរង់ចាំតែទាញប្រយោជន៍ពីភាពភ័យខ្លាចរបស់អ្នកដទៃនៅពេលមានបញ្ហា៕