សរុបសេចក្តីមក មេដឹកនាំកម្ពុជាប្រជាធិបតេយ្យបដិសេធឈ្មោះជា
ខ្មែរក្រហម តែបានប្រកាសជាចំហរទទួលស្គាល់ថាបដិវត្តន៍របស់ពួកគេពណ៌ក្រហម ហើយថែមទាំងប្តេជ្ញាយ៉ាងដាច់អហង្ការរក្សាពណ៌បដិវត្តន៍របស់ពួកគេឲ្យនៅក្រហមជា
និច្ចនិរន្តន៍ទៀតផង។ ក្រហម គឺជាពណ៌តំណាងឲ្យមនោគមន៍វិជ្ជារបស់កម្ពុជាប្រជាធិបតេយ្យ។
ខ្មែរក្រហម

ការតស៊ូតាមផ្លូវនយោបាយរបស់ពួកកុម្មុយនិស្តខ្មែរ
ក្រោយពីសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ពួកកម្មុយនិស្តខ្មែរ ដែលមានប្រភពចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិនបានសម្រេចបន្តការតស៊ូនៅក្នុងប្រទេសកម្ពុជា
ជាតទៅទៀត។ តែលើកនេះ គឺជាការតស៊ូផ្នែកនយោបាយ។
13/11/2008 16:38 ម៉ោងសកល

ដើមកំណើតនៃបក្សកុម្មុយនីស្តកម្ពុជា
មុននឹងក្លាយទៅជាបក្សមួយឯករាជ្យ ចលនាកុម្មុយនីស្តខ្មែរគឺជាសាខាមួយរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលរួមមាន វៀតណាម
កម្ពុជា និងឡាវ។ ក្រោយពីបំបែកខ្លួនចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិន ចលនាកុម្មុយនីស្តខ្មែរបានទៅបង្កើតបក្សកុម្មុយនីស្តឯករាជ្យមួយ ដោយដាក់ឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។
13/11/2008 16:20 ម៉ោងសកល

មនោគមន៍វិជ្ជាខ្មែរក្រហម
បើទោះជាមេដឹកនាំនៃកម្ពុជាប្រជាធិបតេយ្យមិនព្រមទទួលស្គាល់ឈ្មោះខ្លួនឯងថា ខ្មែរក្រហម តាមដែលសម្តេច នរោត្តម សីហនុ បានដាក់ឲ្យក៏ពិតមែន តែពួកគេតែងតែបានអះអាងដោយទទូច
ថា បដិវត្តន៍របស់ពួកគេមានពណ៌ក្រហម។ ក្រហម គឺជាពណ៌តំណាងឲ្យមនោគមន៍វិជ្ជាកុម្មុយនីស្ត ដែលខ្មែរក្រហមតែងតែប្រកាន់យកជាប់រហូតមក។
• ព្រឹត្ដការណ៍
ព្រឹត្ដការណ៍ឆ្នាំ១៩៧១ -១៩៧៥
ខែមករា ថ្ងៃទី២១ យន្ដហោះទំលាក់គ្រាប់ បែកទាំងអស់របស់ សាធារណរដ្ឋខ្មែរត្រូវកំ ទេចនៅ នឹង មូលដ្ឋានដោយពួកទាហានជាងយួន។ ការមកដល់ជាលើកទី១ របស់ពួកខ្មែរ ហាណូយនៅ ខេត្ដក្រចេះ។ ពួកគេត្រូវ បែងចែកពេញផ្ទៃប្រទេសដោយគណបក្សកុំមុយនិស្ដខ្មែរខែកុម្ភៈថ្ងៃទី១៨
ការ រំលាយរបបសង្គមរាស្រ្ដនិយម។ លោក លន់ នល់មានជម្ងឺខូចដៃ និងជើងឆ្វេងហើយត្រូវ
ចេញ ទៅព្យាបាលនៅបរទេសរហូតដល់ថ្ងៃទី២០ មេសាទើបត្រលប់មកវិញ។ខែមិនា ថ្ងៃទី១៨ រដ្ឋាភិបាលបោះពុម្ព សៀវភៅសនិយាយអំពី ការឈ្លានពានរបស់ពួកយៀកកុង និងយួនខាង
ជើង។ខែសីហា ថ្ងៃទី២០ការ ចាប់ផ្ដើមប្រតិបត្ដិការចេនឡាទី២។ខែធ្នូ ថ្ងៃទី១៧ សេរីភាព នៃជន
ស៊ីវិល និងសិទ្ធិខាងនយោបាយត្រូវបំបាត់ចោល។
ព្រឹត្ដការណ៍ឆ្នាំ១៩៧២
ខែកុម្ភៈ ថ្ងៃទី៥ របាយការណ៍ស្ដីអំពីស្ថានភាពភៀសខ្លួនខ្មែរ ត្រូវដាក់បង្ហាញព្រឹទ្ធសភាអាមេរិក ដែលបានបង្ហាញពាក្យអោយដឹងថា មានជនភៀសខ្លួន គ្មានទីជំរកចំនួន ២លាននាក់។ពីថ្ងៃទី
២៦ កុម្ភៈ ដល់ទី៧ មេសា មានបាតុកម្មរបស់ពួក និស្សិតសំដែងការ ខកចិត្ដចំពោះនយោបាយ របស់របបគ្រប់គ្រង។ ពួកប៉ូលិស បានសំលាប់ និងធ្វើអោយរបួស មនុស្សប្រមាណ ៣០នាក់។ ពួកយុវជនជាច្រើនបានរត់ទៅចូលខាងរណសិរ្សរំដោះជាតិខ្មែរ។ខែកញ្ញា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩
មានបាតុ កម្មប្រកប ដោយអំពើហឹង្សាជាច្រើន នៅតាមទីក្រុងនានាប្រឆាំងនឹងការ ឡើងថ្លៃ ទំនិញ។ខែតុលា ពីថ្ងៃទី៦ ដល់ ថ្ងៃទី៧ នៅពេលយប់កង កុំម៉ង់ដូយួនខាងជើង បានកំទេច ស្ពាន ជ្រោយចង្វា ដែលក្រោយមកត្រូវគេហៅ ស្ពានបាក់ រហូតដល់មានការ ជួសឡើងវិញ នៅឆ្នាំ ១៩៩៣។ខែធ្នូ ថ្ងៃទី២២ ស៊ី ង៉ុក មិញ ងាប់នៅ ប៉េកាំង។ ហេតុការនេះបានធ្វើអោយពួកខ្មែរ
ហាណូយមានការចុះខ្សោយកាន់តែខ្លាំង។ ការធ្វើបុណ្យេខ្មាចប្រព្រឹត្ដទៅនៅ ហាណូយ។ អៀង
សារី និង ប្រពន្ធបានទៅចូលរួមក្នុងពិធីបុណ្យនោះដែរ។
ព្រឹត្ដការណ៍ឆ្នាំ១៩៧៣
ខែមករា ថ្ងៃទី១ លន់ នល់ បដិសេធរាល់ការចរចាជាមួយ សីហនុ។ កែវ ចិន្ដា ប៉ែន សុវណ្ណ និង កម្មាភិបាលរបស់គេជាច្រើនទៀតដែលធ្វើការក្រោមបញ្ជារបស់ អៀង ធិរិទ្ធ នៅវិទ្យុរបស់គណ
បក្សកុំមុយនិស្ដខ្មែរនៅហាយណូយ បានឈប់ធ្វើការ។ ជាមួយ ជា សុទ្ធ ពួកគេចង់បង្កើតគណ
បក្សថ្មីមួយ ប៉ុន្ដែត្រូវយួនឃាត់។ពាក់កន្ដាល ខែកុម្ភ សីហនុ នៅទីក្រុងហាណូយសីហនុចាប់ផ្ដើម
ធ្វើទស្សនកិច្ចនៅតាមតំបន់រំដោះ ដែលត្រូវត្រួតត្រាដោយពួករណសិរ្ស ដោយធ្វើដំនើរតាមផ្លូវលំ ហូជីមិញខែមិនាថ្ងៃទី១៧ការទំលាក់គ្រាប់បែកនៅវិមានចំការមនដោយនាយទាហានខ្មែរដែលជាកូនប្រសារបស់សីហនុ។
លន់ នល់ មិនមានគ្រោះថ្នាក់អ្វីឡើយ។ប៉ុន្ដែមានមនុស្សស្លាប់៤៧នាក់។
មានការចាប់ខ្លួនមនុស្ស ជាច្រើន ជាពិសេសគ្រួសាររាជវង្ស។ថ្ងៃទី២៣ សីហនុ ជាមួយមូនិកនៅភ្នំ
គូលេន រួមជាមួយ ហ៊ូ យន់ ហ៊ូ នឹម ខៀវ សំផន សុនសេននិងសាឡុតសគឺជាការជួបជុំគ្នាដ៏ធំមួយ
ដើម្បីធ្វើពិធីខួបរំលឹកឆ្នាំទី៣ នៃរណសិរ្សរំដោះជាតិខ្មែរ។ខែមេសា ថ្ងៃទី៨ សីហនុ ត្រលប់ទៅ ហាណូយវិញ។ខែអុសភា ថ្ងៃទី២០ គឺជាការចាប់ផ្ដើម ការធ្វើសមូហនីយកម្មស្រែនៅ តាមតំបន់ ដែលត្រួតត្រាដោយពួករណសិរ្សដែលបន្ដិចៗម្ដង ត្រូវត្រួត ត្រាដោយពួក កុំមុយនិស្ដខ្មែរ។ មាន ការបង្កើតសហករណ៍ ការលុបបំបាត់លុយ។ ហើយជាបន្ដើរៗ គឺឈាន ទៅដល់ការកំចាត់
ពួកសីហនុនិយម និងខ្មែរហាណូយ។ ការប៉ះទង្គិចគ្នារវាងកុំមុយនិស្ដយួននៅស្រុកខ្មែរមាន
កាន់ច្រើនពាក្យខ្មែរក្រហម ត្រូវបានគេប្រើសំរាប់ហៅពួកយុទ្ធជនរបស់ ប៉ុល ពត។ខែសីហា
ថ្ងៃទី១២ នៅក្នុងបទសំភាសន៍មួយ អូរីយាណាហ្វាឡាស៊ី សីហនុ បានប្រកាសថា នៅពេល ណាដែលពួកខ្មែរក្រហមលែង ត្រូវការខ្ញុំពួកគេនិងខ្ជាក់ ខ្ញុំចោលដូចគ្រាប់សារី។ថ្ងៃទី១៥ ការ
បញ្ចប់ការទំលាក់គ្រាប់ បែកអាមេរិកាំងចំនួន ៥៣៩១២៩ តោន។ តួលេខនេះធ្វើអោយប្រទេស
កម្ពុជាជាប់ចំនាត់ថ្នាក់លេខមួយជាប្រទេសដែលត្រូវរងនូវការទំលាក់គ្រាប់ បែក ចាប់ពីសង្រ្គាម លោកលើកទីពីរមក (ប្រទសេជប៉ុនទ ទួលត្រឹមតែ១៦០០០០ តោនរវាងឆ្នាំ១៩៤២១៩៤៥)។
ព្រឹត្ដការណ៍ឆ្នាំ១៩៧៤
ខែមករាការប្រយុទ្ធគ្នារវាងពួកនាក់តស៊ូ និង នាក់តស៊ូ នៅកោះកុង។ នៅខេត្ដក្រចេះ លោកសង្ឃ ត្រូវបានគេផ្សឹក។ ថ្ងៃទី២៦ មានការបាញ់រុកែ្កតយ៉ាងសំបើមដាក់ទីក្រុងភ្នំពេញ។ខែមេសា ថ្ងៃទី៣ ការមកដល់នៃ អែកអគ្គរដ្ឋទូតថ្មីអាមេរិក ហ្សន ហ្គានធី ឌីន។ខែកក្កដា ថ្ងៃទី៩តាមការខំប្រឹងប្រែង
របស់ លោកឌីន អែកអគ្គរដ្ឋទូត អាមេរិក លន់ នល់ ស្នើអោយមានការចរចាជាមួយខ្មែរម្ខាង ទៀតដោយគ្មានលក្ខខ័ណ្ឌ។ សីហនុ បដិសេធ ហើយថែមទាំងប្រកាសថា ខ្ញុំចូលភ្នំពេញ នៅ
ពេលណាដែលប្រជនទាំងអស់ត្រូវបានគេបន្ដេញចេញអស់។
ព្រឹត្ដការណ៍ឆ្នាំ១៩៧៥
ខែមករា ថ្ងៃទី១ ការចាប់ផ្ដើមវាយលុកទូរទៅរបស់ពួកកងទ័ពរំដោះលើទីក្រុង ភ្នំពេញ។
ថ្ងៃទី៥ ខែកុម្ភ សេវាកម្មធ្វើដំនើរ មកកាន់ភ្នំពេញទាំងអស់ ត្រូវកាត់ផ្ដាច់លើកលែង តែតាម ផ្លូវ អាកាស។ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ សន្និបាទ ពួកតស៊ូទាំងពីរក្រុម ដើម្បីកំនត់នយោបាយ ក្រោយ ពីបានទទួលជ័យជំនះ (ជំលៀសប្រជាជនពីទីក្រុង លុបបំបាត់លុយ និងទំនាក់ទំនង ជាមួយ យួន) បង្កើតបានជាការជជែកគ្នាយ៉ាងខ្លាំង។ក្រដាសប្រាក់ ដែលបោះពុម្ពនៅចិន ត្រូវបាននាំ មកក្នុងតំបន់រំដោះដើម្បីធ្វើចរាចរក៏មិនត្រូវបានគេប្រើដែរ។រណសិរ្សទាំងពីរនេះបាន រៀបចំបញ្ជី
ឈ្មោះជនក្បត់ ៧នាក់ដែលត្រូវប្រហារជីវិត គឺ
១ - លន់ នល់
២ - សិរីមតៈ
៣ - អ៉ិន តាំ
៤ - ចេង ហេង
៥ - សុស ស្ដែន ហ្វែណង់ដេស
៦ - លន់ ណុន
៧ -ឡុង បូរ៉េត។
ខែមេសា ថ្ងៃទី១ លន់ នល់ និងក្រុមគ្រួសាររួម ជាមួយសហការីជិត ស្និទ្ធរបស់គាត់ ចាកចេញ ពី ភ្នំពេញ។ថ្ងៃទី៤ នៅពេលប្រជុំរបស់ ថ្នាក់ដឹកនាំ របស់បក្សកុំមុយនិស្ដ ហ៊ូ យន់ ណាយ សារ៉ាន និងឈូក ជំទាស់នឹងផែនការជំលៀសនាក់ក្រុង និងបំបាត់លុយ។ថ្ងៃទី១២ អែក អគ្គរដ្ឋទូត អា មេរិក ហ្សនហ្គាធី ឌីន និងបុគ្គលិកទូតទាំងអស់ ព្រមទាំងជាតិខ្មែរចំនួន ១៥៦នាក់ដែលក្នុងនោះ
មានលោក សូខាំ ខូយផងដែរ បានចាកចេញតាមអុទ្ធម្ភាគចក្រពីទីក្រុង ភ្នំពេញ។ថ្ងៃទី១៥ តាខ្មៅ រលំ។ ខ្សែក្រវាត់ការពារទីក្រុងភ្នំពេញទាំងអស់រលាយ។ថ្ងៃទី១៧ កងទ័ពរំដោះ ចូលភ្នំពេញ។ នៅថ្ងដៃដែល ពួកកុំមុយនិស្ដខ្មែរក្រហមត្រួតត្រាទូទាំងផ្ទៃប្រទេស។ ការចាប់ផ្ដើមជំលៀស
ប្រជាជនពីទីក្រុង និង នាក់ភូមិដែលរស់ក្រោមការត្រួតត្រារបស់សាធារណរដ្ឋដល់ចុងឆ្នាំ
១៩៧៤។ កំទេចរាល់នាក់ទាំងឡាយណាដែលមានបំនងប្រឆាំង នឹងនាក់ដែលគ្មាន លទ្ធភាព ចេញពីក្រុង។ ជនបរទេសទាំងអស់ត្រូវប្រមូល ផ្ដុំនៅបរិវេណស្ថានទូតបារាំង។ ជនជាតិយួន ចំនួន២៥០ពាន់ នៃចំនួន ៤០០ពាន់ នាក់ចេញពីកម្ពុជា។ សមាជិករដ្ឋាភិបាល សាធារណរដ្ឋ ទាំងអស់ ត្រូវប្រហារជីវិត រួមទាំងសមាជិក គណកម្មធិការជាន់ខ្ពស់លើក លែងតែ សាក់ សិទ្ធ សាខនដែល
គេច ខ្លួនទាន់តាម អុទ្ធម្ភាគចក្រ។ថ្ងៃទី២៤ ប៉ុល ពត ត្រលប់ចូល ភ្នំពេញវិញ ក្រោយ ពីបានចាក ចេញពីទីនេះតាំងពីខែអុសភា ១៩៦៣។ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧សមាជជាតិពិសេស មួយបានបើកដោយមាន សមាជិកចំនួន ៣១១នាក់ចូលរួម ដែលក្នុងនោះមានតំនាង អង្គការចំនួ ន ១២៥នាក់ តំនាង កងទ័ពរំដោះចំនួន ១១២នាក់ (FAPLNK) តំនាងព្រះសង្ឃ ២០អង្គតំនាង
រណសិរ្សចំនួន (FUNK ៤១) តំនាងរដ្ឋាភិបាលតស៊ូចំនួន GRUNK ១៣នាក់ ប្រទេសកម្ពុជា ក្លាយ ជាកម្ពុជាប្រជាធិបតេយ្យ (DK)។ សីហនុ ត្រូវបានអះអាងថាជាប្រមុខរដ្ឋ ដោយរក្សាទុក GRUNK ជារដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ថ្ងៃទី២៧ ការចូល ទីវង្គត់របស់ មហាក្សត្រយានីយ៍ កុសមៈ នៅទីក្រុងប៉េកាំង។ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ មេសា កម្មាភិបាលនយោបាយ និងយោធាទាំង អស់ របស់កម្ពុជាប្រជាធិបតេយ្យ បានមកជួបជុំគ្នានៅពហុកី ឡាដ្ឋានក្រុងភ្នំពេញ។ គោលការណ៍ នយោបាយធំៗ របស់របបថ្មីមាន៨ ចំនុចដែលអានដោយសាឡុតសនិង នួន ជា គឺ
១ - ជន្លៀសជាប្រចាំនូវប្រជាជនទីក្រុង និង បែងចែកប្រជាជនជា២ផ្នែក
ពួកដែលបានរស់ក្នុងតំបន់រដោះនិងនាក់ទីក្រុង។
២ - បំបាត់ចោលទាំងអស់សេដ្ឋកិច្ចទីផ្សារ។
៣ - បំបាត់ចោលទាំងអស់លុយកាក់
៤ - ផ្សឹកលោកសង្ឃ និងអោយធ្វើស្រែ។
៥ - ប្រហារជីវិតពួកមន្រ្ដីនៃរបបសាធារណរដ្ឋចោលទាំងអស់។
៦ - បង្កើតសហករណ៍ពេញទូទាំងប្រទេស
៧ - បន្ដេញប្រជាជនយួនទាំងអស់
៨ - ប្រើកងកំលាំងយោធានៅតាមព្រំដែន ជាពិសេសព្រំដែនជាមួយយួន។ នៅក្នុងមេ ទិញ នោះ
ក៏មាន វត្ដមានម៉ាត់លី ជា ស៊ីម និង ហេង សំរិន ដែរ។ខែមិថុនា ថ្ងៃទី៥ យួន ចូលកាន់ កាប់ កោះ ពូឡឺវាយខ្មែរ។ខែសីហា ដោយមិនយល់ស្រប ចំពោះការវាយលុកលើ ស្រុកយួន ហ៊ូ យន់ ចុះ ចេញ ពីតំនែង ក្រោយមកបាត់ខ្លួនតែម្ដង។
ថ្ងៃទី ១៨ កក្កដា សារិន ឆាក និង ជួន ប្រសិទ្ធ ធ្វើដំនើរទៅកាន់ព្យុងយ៉ាង ដើម្បីសុំយាង សេ្ដចសីហនុចូលភ្នំពេញតែតត្រូវព្រះអង្គប្រកែក។ថ្ងៃទី ៥ សីហា ទស្សន កិច្ចផ្លូវការរបស់ ខៀវ សំផន និង អៀងសារីនៅប៉េងកាំង។ថ្ងៃទី ១៨ សីហា ប៉ែន នុត និង ខៀវ សំផន នៅ
ប៉េកាំង ចិនសន្យាផ្ដល់ជំដ៏ច្រើនដល់របបថ្មីនៅកម្ពុជា។ថ្ងៃទី ១៩ សីហាថ្ងៃទី២ ខែកញ្ញា
សីហនុទៅកាន់ហាណូយ ថ្ងៃទី៩សីហនុត្រលប់មកភ្នំពេញ វិញដែលព្រះអង្គត្រូវធ្វើ ជា ប្រធានក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្ដី ដំនើរទស្សនកិច្ចមួយទៅ កាន់ ក្រុងអង្គរដើម្បីយក
ធាតុមហាក្សត្រយានិយ៍ កុសមៈ ទៅដំកល់នៅទីនោះ ត្រូវបដិសេធ។ថ្ងៃទី២០ ជនភៀស ខ្លួនខ្មែរ ដែលបានទៅដល់ ស្រុកថៃបានផ្ញើកំនត់ហេតុមួយច្បាប់ទៅអោយអង្គការសហប្រ
ជាជាតិ និង សំដេច សីហនុ រៀបរាប់អំពីអំពើព្រៃផ្សៃនៅក្នុងស្រុកខ្មែរចាប់តាំងពីថ្ងៃ ១៧ មេសាមក។ នៅថ្ងៃដដែលសីហនុ ចេញដំនើរទៅ ញូ យ៉កគឺទៅកាន់អង្គការសហប្រជាតិ។ បន្ទាប់មកព្រះអង្គក៏បន្ដទស្សន ៈកិច្ចទៅប្រទេសផ្សេងចំនួន១០ដែលក្នុងនោះមានប្រទេសបារាំងផងដែរ។ បន្ទាប់មកក៏ត្រលប់ទៅក្រុង ព្យុងយ៉ាង។ថ្ងៃទី៣១ ខែធ្នូ សីហនុត្រលប់មក ភ្នំពេញវិញ។

Labels