ខៀវ សំផន កើតឆ្នាំ ១៩៣១ នៅខេត្តស្វាយរៀង ។ បន្ទាប់ពីទទួលបានអាហាររូប

ករណ៍ទៅសិក្សានៅប្រទេសបារាំង ខៀវ សំផន បានបញ្ចប់សញ្ញាប័ត្រថ្នាក់បណ្ឌិតវិទ្យាសា

ស្រ្តសេដ្ធកិច្ច ហើយបានវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ១៩៥៩ ។ បន្ទាប់មក សម្តេចព្រះន

រោត្តមសីហនុ បានតែងតាំង ខៀវ សំផន ជារដ្ធលេខាធិការក្រសួងពាណិជ្ជកម្ម ។ នៅឆ្នាំ

១៩៦៤ ខៀវ សំផន បានលាលែងពីមុខតំណែង ប៉ុន្តែបន្តស្ថិតនៅជាសមាជិកសភារយៈ

ពេលបួនឆ្នាំទៀត ។

ឆ្នាំ ១៩៦៧ ដោយត្រូវចោទប្រកាន់ថាជាភ្នាក់ងាររបស់ក្រុងកុម្មយនីស្ត ខៀវ សំផន

បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ។ ឆ្នាំ ១៩៧៦ បន្ទាប់ពីការសុំលាលែងរបស់សម្តេចព្រះន

រោត្តមសីហនុ ខៀវ​ សំផន ត្រូវបានតែងតាំងជាប្រធានគណៈប្រធានរដ្ធរបស់កម្ពុជាប្រជាធិ

បតេយ្យ ។ ខៀវ សំផន បានចូលរួមជាមួយរដ្ធាភិបាលនិរទេសរបស់ ប៉ុល ពត ពីឆ្នាំ ១៩

៧៩ ដល់ឆ្នាំ ១៩៩៨ ហើយបន្ទាប់មក ខៀវ សំផន បានចុះចូលជាមួយរាជរដ្ធាភិបាល

កម្ពុជា ៕

Labels