សំណួរថា តើរដ្ឋាភិបាលទុកឲ្យបញ្ហាអំពើពុករលួយនេះរាលដាលប៉ុន្មានឆ្នាំទៀត? តើប្រជាពលរដ្ឋនឹងត្រូវរងគ្រោះប៉ុន្មានតទៅទៀតទើបមានដំណោះស្រាយ? យន្តការមួយចំនួនដែលរដ្ឋាភិបាលគួរពិចារណាគឺ៖
• ត្រូវពង្រឹងការអនុវត្តតួនាទីរបស់មន្រ្តីរាជការឲ្យបានតឹងរឹង
• ពង្រឹងប្រព័ន្ធស៊ើបអង្កេតរាល់ករណី និងគ្រប់ទីកន្លែង
• ចាត់វិធានការឲ្យទាន់ពេលចំពោះអ្នកប្រព្រឹត្តិគ្រប់លំដាប់ថ្នាក់
. បើកចំហព័ត៌មានជាសាធារណៈ
• ពន្លឿនការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយឲ្យបានឆាប់បំផុត ។ ដោយឡែក ប្រជាពលរដ្ឋគួរចូលរួមផងដែរ តាមរយៈ ៖
• តវ៉ាចំពោះអ្នកប្រព្រឹត្តិអំពើពុករលួយឲ្យអស់លទ្ធភាព
• ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិ ស្រុក ឬតាមរយៈសារព័ត៌មាន
• ស្វែងរកដំណោះស្រាយពីអាជ្ញាធរភូមិ ឃុំ ឬអង្គការសង្គមស៊ីវិលដែលនៅជិតបំផុត
• ចូលរួមយុទ្ធនាការ ឬសកម្មភាពតស៊ូមតិទាមទារឲ្យមានច្បាប់ប្រឆាំងអំពើពុករលួយ
• អប់រំបន្តដល់កូនចៅ ឬអ្នកភូមិឲ្យយល់ពីផលប៉ះពាល់ពីអំពើពុករលួយ និងចូលរួមទប់ស្កាត់ឬប្រឈមមុខដោះស្រាយចំពោះបញ្ហាអំពើពុករលួយ៕

Labels