វិធីធ្វើឲ្យដេកលក់ស្រួលបាត់កង្វល់
ការបានដេកលក់ស្កប់ស្កល់ល្អ វាមិនគ្រាន់តែធ្វើឲ្យយើងបានស្បើយក្នុងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យរាងកាយរបស់យើងបានប៉ះប៉ូវផ្នែកដែលសឹក រេចរឹល ខួរក្បាលក៏ធ្វើការបានល្អផងដែរ។ ដូច្នេះ អ្នកមិនត្រូវមើលរំលងនូវវិធីធ្វើឲ្យដេកលក់ស្រួល ៨វិធីដូចតទៅនេះទេ។
១- ម៉ោង ១០យប់ដល់ម៉ោង ៦ព្រឹក គឺជាពេលវេលាមួយដែលរាងកាយយើងត្រូវការសម្រាកបានល្អបំផុត។ ដូច្នេះអ្នកត្រូវចូលដេកឲ្យបានទៀងទាត់ក្នុងម៉ោងនេះ។
២- ធ្វើការឲ្យរួចរាល់អស់នោះ នឹងបានដេកលក់ស្រួលដោយអស់ក្ដីកង្វល់។
៣- សូមកុំគិតដល់រឿងកើតទុក្ខ ឬបញ្ហាផ្សេងៗនៅពេលចូលដំណេក។ ប៉ុន្តែត្រូវធ្វើចិត្តឲ្យទំនេរបំផុត ទុកបញ្ហាទាំងឡាយជារឿងដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែក។
៤- បើកម៉ាស៊ីនត្រជាក់ឲ្យនៅក្នុងកម្រិតសីតុណ្ហភាព ២៥ អង្សាសេ ដែលជាសីតុណ្ហភាពបន្ទប់ នោះនឹងធ្វើឲ្យអ្នកដេកលក់ស្រួលបំផុត។
៥- បើអាចធ្វើទៅបាន គួរតែប្រើម៉ាស៊ីនបឺតខ្យល់ដើម្បីជួយសម្រួលខ្យល់អាកាសក្នុងបន្ទប់ ដេកឲ្យស្រស់ស្រាយ ព្រោះវាធ្វើឲ្យអ្នកដេកលក់ស្រួល និងដេកលក់បានយូរជាងការដេកក្នុងបន្ទប់ដែលពោរពេញទៅដោយបរិយាកាស អាប់អួ។
៦- មិនគួរផឹកទឹក “តែ” កាហ្វេ ឬទទួលទានសូកូឡាមុនចូលដេកឡើយ ពីព្រោះសារជាតិកាហ្វេអ៊ីនគឺជាសត្រូវនៃការដេកលក់។
៧- ត្រូវចូលដេកឲ្យបានទៀងម៉ោងរាល់ថ្ងៃ ដើម្បីបង្វឹករាងកាយឲ្យសុំា។ បើអនុវត្តបានប្រមាណជាមួយសប្ដាហ៍ក្រោយៗមករាងកាយនឹងសុំា ហើយនិងងងុយដេក។
៨- ទទួលទានអាហារជួយឲ្យដេកលក់ស្រួល ដូចជា ទឹកដោះគោក្ដៅឧណ្ហៗ ពីព្រោះអាស៊ីដអាមីណូក្នុងអាហារអស់ទាំងនោះវាធ្វើឲ្យរាងកាយបាន រសាយនិង ឆាប់ដេកលក់៕

<

Labels