ព្រឹត្ដិការណ៍ ១៩៨២ -១៩៨៤

ព្រឹត្តិការណ៍ក្នុងឆ្នាំ ១៩៨២
ខែមករា ថ្ងៃទី១ សីហនុដែលទើបចេញចាកពីប្រទេសបារាំង បានប្រកាសទាត់ចោល គំរោងការពិភាក្សាជាមួយ
ហាណូយ។ ព្រះអង្គមានគោលបំនងបង្កើតរណសិរ្សរំដោះប្រជាពលរដ្ឋកម្ពុជាប្រឆាំងយួន ក្នុងករណីនេះព្រះ
អង្គអះអាងថាអាចមានមនុស្សចំនួន១០០០០០ នៅលើទឹកដីកម្ពុជា ចូលរួមយ៉ាងឆាប់រហ័សក្នុងចលនារបស់ព្រះ
អង្គ។ ព្រះអង្គយល់ថាសឺន សាន ជាចំនែកមួយនៃកងកំលាំងតស៊ូប្រឆាំងវៀតណាម តែព្រះអង្គមានគំរោងការ
ចូលរួមជាមួយកងកំលាំងទ័ពខ្មែរក្រហម ដោយមិនចាំបាច់មាន សឺន សាន ដែលជាសម្ព័នមិត្ដជាមួយអាមេរិកាំង
នោះទេ។ ការបង្កើតអង្គការជំនួយមួយឈ្មោះយូអិនប្រូ (UNBRO) រួមជាមួយអង្គការយូនិសហែ្វ (UNICHEF)
ដើម្បីជួយដល់ជនភៀសខ្លួនខ្មែរដែលគេពុំទទួលស្គាល់ ដូចជាជនភៀសខ្លួនខ្មែរនៅជំរុំក្នុងទឹកដីថៃ។ យូអិនប្រូ
ជាអង្គការជំនួសអង្គការ យូនីសហែ្វ ដែលមានការតិះទៀនយ៉ាងខ្លាំង ពីសំនាក់បន្ដាប្រទេសដែលគាំទ្ររដ្ឋាភិ
បាលភ្នំពេញ។
ថ្ងៃទី១១ ចុះកិច្ចព្រមព្រៀង ធ្វើសហប្រតិបត្ដិការរួមរវាងកងទ័ពយួន RDA និងកងទ័ពកម្ពុជាប្រជាមានិត RPK។
ថ្ងៃទី៣០ ចុះកិច្ចព្រមព្រៀង លើវិស័យ វប្បធម៌ វិទ្យាសាស្រ្ដ កសិកម្ម រវាងកម្ពុជា RPK និង សូវៀត URSS។
ខែកុម្ភ ថ្ងៃទី៣ ហ៊ុន សែន ដឹកនាំគណប្រតិភូខ្មែរទៅចូលរួមក្នុងសមាជទី២៤ នៃគណបក្សកុំមុយនិស្ដបារាំងនៅ
ទីក្រុងបារីស។
ថ្ងៃទី ៥ -១១ ប្រជុំសភាលើកទីពីរ សំរេចដាក់អោយប្រើរដ្ឋធម្មនុញ្ញ និងសំរេចយល់ព្រម ធ្វើកំនែទំរង់ក្នុងរដ្ឋាភិ
បាល
ថ្ងៃទី៦ -១២ សិក្ខាសាលាមួយអនុញ្ញាតិដោយភំ្នពេញចេញប្រកាសផ្សាយថា មានការកើនប្រជាជនច្រើនមែន
ទែន (បែកសំបុក) ប្រជាជនកើន៥,៥% ហើយនិងកើនឡើងចំនួន ៥,២៤%ទៀត ដែលជាកំនើនច្រើនបំផុតនៅ
លើពិភពលោក។
ថ្ងៃទី១១ ជំនួប សីហនុ ខៀវ សំផន នៅប៉េកាំង។ សឺន សាន ដែលមានការគាំទ្រពីបន្ដាប្រទេសអាស៊ាន ហើយ
ដែលមានការមិនទុកចិត្ដទៅលើប្រទេសចិន ដែលចេះតែមានការជ្រៀតជ្រែកយ៉ាងសំបើមនៅអាស៊ីអាគ្នេយ៍មិន
បានចូលរួមក្នុងកិច្ចជំនួបនេះទេ។
ថ្ងៃទី ១៦-១៨ កិច្ចប្រជុំលើកទី៥នៅយួន នៃរដ្ឋមន្រ្ដីក្រសួងការបរទេសអិណ្ឌូចិនទាំងបី ងៀន កូថាច់(យួន) ហ៊ុន
សែន (ខ្មែរ) កំផៃ បុបា្ផ(លាវ) ទំនាក់ទំនងនៃសេចក្ដីថ្លែងការ បានលើកឡើងថា កងទ័ពយួននឹងដកថយពីកម្ពុជា
លុះត្រាតែឈប់មានអានុភាព និងការជ្រៀតជ្រែកពីសំនាក់ចិន។
ថ្ងៃទី២៧ នៅទីក្រុងហ្សឺណែវ សហគមអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានប្រកាសថ្កោលទោស
នៃការលុកលុយយួននៅកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្លានៅកម្ពុជា។
ខែមិនថុនា ថ្ងៃទី២២ ក្រោមការគៀបសង្កត់របស់ចិន និងប្រទេសដ៏ទៃទៀត ខ្មែរក្រហមនិងអ្នកគាំទ្រសំដេចន
រោត្ដមសីហនុ និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ បានបង្កើតរដ្ឋាភិបាលចំរុះ ដោយមានការទទួលស្គាល់ពី
អង្គការហប្រជាជាតិ។
ខែកក្កដា ថ្ងៃទី៧ ការចុះសន្ធិសញ្ញា មិត្ដភាពខ្មែរយួន នៅទីក្រុងហូជីមិញ។ មានកងទ័ពយួនចំនួន ១៧៥០០០នាក់
នៅលើទឹកដីកម្ពុជា។ នៅថ្ងៃជាមួយគ្នានេះ សមាជិកនៃរណសិរ្សរំដោះកម្ពុជា GCKD បើកសម័យប្រជុំរបស់
ខ្លួនមួយនៅលើទឹកដីកម្ពុជាស្ថិតនៅម្ដុំជិតជំរុំខៅអ៊ីដាង។
ថ្ងៃទី១៥ ការដកទ័ពយួនលើកទី១ ពីកម្ពុជា។
ថ្ងៃទី១៦ របបភ្នំពេញ RPK ជ្រើសរើសកងទ័ពបន្ថែម ជាជំនួយកងកំលាំងយោធាដែលមាន។
ថ្ងៃទី១៩ រៀបចំរបងការពារ ហៅថា ជញ្ជាំងរស្សី រាំងតទល់ទៅ នឹងកងកំលាំងរណសិរ្សរំដោះ GCKD ដែលមា
នទីតាំងនៅតាមព្រំដែនខ្មែរថៃ។ ការបង្កើត ប្លង់ក៥ ដែលរៀបចំតាមបន្ដោយព្រំដែនថៃ។ ប្លង់ក៥ បានសម្លាប់
ប្រជារាស្រ្ដខ្មែរយ៉ាងតិចណាស់ ១០០០០នាក់ ដែលភាគច្រើនស្លាប់ដោយគ្រុនចាញ់និងជាន់មីន។
ខែកញ្ញា ថ្ងៃទី១៣ គោលការដឹកនាំបែបថ្មី ត្រូវរៀបចំដោយរ៉េស៊ីដង់វៀតណាម។ ថ្ងៃទី២២ របបភ្នំពេញ RPK
ស្រែកប្ដឹង ពីការរំលោភ ២១៩ករណីយពីកងទ័ពចម្បាំងថៃ និង៤៦ ករណីពីយន្ដហោះចម្បាំងថៃមកលើទឹកដី
កម្ពុជា។
ខែតុលា ថ្ងៃទី៩ គោលការដឹកនាំទី៣ រៀបចំដោយយួន។
ថ្ងៃទី១៣ កិច្ចព្រមព្រៀងហ្វុនស៊ីប៉ិចក្នុងការលក់ឈើហុបចំនួន ១លានម៉ែត្រត្រីគុណអោយថៃ។
ថ្ងៃទី២៨ ខៀវ សំផន សីហនុ សឺន សាន នៅញូយ៉ក ចូលប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែល
នៅតែទទួលស្គាល់ GCKD ជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសកម្ពុជា ដំនោះស្រាយបានធ្វើការបោះឆ្នោតដោ
យបន្ដាប្រទេសអាស៊ី ហើយដែលមាន ១០៥សម្លេងស្រប ២៣សម្លេងប្រឆាំង និង២០សម្លេងអនុបវាទ។
ខែវិច្ឆិកា ថ្ងៃទី៤ ដល់ ២០ សីហនុ ខៀវ សំផន និង សឺន សាន ធ្វើទស្សនកិច្ចជាផ្លូវការនៅប៉េកាំង។
ថ្ងៃទី១០ ខៀវ ធិរិទ្ធ ភរិយារបស់ អៀង សារី មន្រ្ដីកម្ពុជាប្រជាធិបតេយ្យ KD ធ្វើទស្សនកិច្ចនៅតូក្យូ។
ថ្ងៃទី១៥ កងទ័ពសីហនុ និង សឺន សានត្រូវបានផ្ដល់សំភារៈនិងគ្រាប់រំសេវដោយប្រទេសលោកខាងលិច មាន
កោះសាំងហ្គាពួជាដើម។
ខែធ្នូ ថ្ងៃទី២៣ ការចុះសន្ធិសញ្ញារវាងកងទ័ពយួន និង របបភ្នំពេញ RPK។

ព្រឹត្តិការណ៍ក្នុងឆ្នាំ ១៩៨៣
ខែមករា ថ្ងៃទី១២ សីហនុ មានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរត្រូវធ្វើការព្យាបាល ហើយត្រូវឈប់សំរាកច្រើនខែ។
ថ្ងៃទី២៧ កិច្ចប្រជុំសមាជិករដ្ឋាភិបាល GCKD នៅភ្នំម៉ាឡៃ។ សីហនុ ថ្លែងថាព្រះអង្គមានបំនងជួបប្រធានរដ្ន
នៃរបបភ្នំពេញ RPK។
ខែកុម្ភ ថ្ងៃទី១៤ ចាប់ផ្ដើមមានពាក្យចចាមអារាមថា មានចលនាមិនស្របច្បាប់មួយឈ្មោះ សម្លេងអង្គ ANKD។
ថ្ងៃទី២៥ ចំនួនទីប្រឹក្សាយួនក្នុងគណរដ្ឋមន្រ្ដីនៃរបបភ្នំពេញ RPK ឡើងចំនួន២០ នាក់ក្នុគណរដ្ឋមន្រ្ដីនិមួយៗ។
លើកលែងតែក្រសួងខ្លះ ដូចជាក្រសួងការពារជាតិ និងក្រសួងការបរទេស។
ខែមិនា ថ្ងៃទី៦ សីហនុ ថ្កោលទោសចំពោះអ្នកប្រឆាំង ដែលដាក់កៅអីកម្ពុជាអោយនៅទំនេរ ក្នុងពេលកំពុង
រៀបចំរដ្ឋាភិបាលចំរុះ។
ថ្ងៃទី៣០ ការបើកការវាយលុករដូវប្រាំងរបស់កងទ័ពយួននៅភាគពាយព្យ ជាពិសេសទៅលើជុំរុំសីហនុ អូស្មាច់
តំបន់ KD ខ្មែរក្រហម ៥១៩ ក្នុងមណ្ឌលភ្នំឆាត និង ទីចាត់ការ FNLPK គណបក្ស សឺន សាន នៅអំពិល។
ថ្ងៃទី៣១ មិនាជនភៀសខ្លួន ២៥០០០នាក់ ភៀសខ្លួនពីសមរភូមិឆ្លងចូលព្រំដែនថៃ ហើយប្រមាណ ១៥០០០នាក់
កំពុងបន្ដចូលមកទៀត។
ខែមេសា ថ្ងៃទី៦-៩ ការវាយលុកបានចូលមកដល់ព្រំដែនថៃ កងទ័ពយួនបានប្រឈមមុខទល់និងកងទ័ពថៃ។
ថ្ងៃទី១២ ប្រជុំវិសាមញ្ញរវាងរដ្ឋមន្រី្ដក្រសួងការបរទសេទាំងបីនៃអិណ្ឌូចិន យួនខ្មែរលាវ សុំអោយមានការពិភា
ក្សារវាង ប្រទេសសហគមអាស៊ាន។ ថ្ងៃទី២៨ ពិភាក្សារវាងប្រធានាធិបតីបារាំង ហ្រ្វង់ស្វាមីតឺរង់ និង សីហនុ
នៅបារីស។
ថ្ងៃទី៣០ GCKD បើកកិច្ចប្រជុំជាលើកទី១ នៅភូមិថ្មី ត្រង់ម្ដុំភ្នំម៉ាឡៃនៃទឹកដីកម្ពុជា ស្ថានទូតម៉ាឡេស៊ី ចិន បង់
ក្លាដេស បាគិស្ថាន កូរេខាងជើង បានផ្ញើសំបុត្រផ្ដល់នូវសេចក្ដីទុកចិត្ដ។ ការប្រជុំបែបនេះបានធ្វើឡើងជាច្រើន
លើកច្រើនសា នៅលើភូមិភាគ KD ខ្មែរក្រហមកាន់កាប់។
ពីខែអុសភា ទៅមិថុនា មនុស្សជាង ៩០០០នាក់ មកពីភូមិភាគនៃខេត្ដសៀមរាប បានភៀសខ្លួនចូលទៅជំរុអំពិល
ក្រោមការត្រួតត្រាគណបក្ស សឺន សាន FNLPK ប្រជាជនទាំងនេះមិនចុះសំរុង រស់នៅក្រោមការគ្រប់គ្រងរបស់
អាជ្ញាធម៌ខេត្ដ ដែលនៅក្រោមការដឹកនាំដោយកងទ័ពយួន។
អុសភា ថ្ងៃទី១ រដ្ឋមន្រ្ដីក្រសួងការបរទេសអាស៊ីថ្កោសទោសយួន ដែលបានឈ្លានពានចូលទឹកដីថៃ។
ថ្ងៃទី៣ ការដកទ័ពយួនមួយភាគ ១០០០០ នៃចំនួនកងទ័ពដែលនៅសល់ចំនួន ១៥០០០០នាក់ទៀតនៅកម្ពុជា។
ថ្ងៃទី១២ ទស្សនកិច្ចខៀវ ធិរិទ្ធ នៅជប៉ុន នៅទីនោះគាត់បានជួបរដ្ឋមន្រ្ដីក្រសួងការបរទេសរងជប៉ុន។
ថ្ងៃទី២៥ ក្រសួងពត៌មានយួនមួយឈ្មោះ ក១០ បោះទីតាំងនៅកម្ពុជា។
ខែមិថុនា ថ្ងៃទី១៣ សីហនុ ដាក់ពាក្យលាលែងពីប្រធាន GCKD ជូនខៀវ សំផន ហើយស្អែកឡើងទីប្រឹក្សា
របស់ព្រះអង្គបានពន្យល់ថា មកពីមានការភាន់ច្រលំមួយ។
ខែកក្កដា ថ្ងៃទី២០ ពិភាក្សា មិត្ដភាពខ្មែរយួនដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ។
ខែសីហា ថ្ងៃទី១៦ រដ្ឋសភារបបគ្រប់គ្រង់ភ្នំពេញ RPK ប្រកាសថា មានប្រជាជន ២,៧ លាននាក់បានស្លាប់ក្នុង
របបគ្រប់គ្រងដោយ ប៉ុល ពត។
ខែតុលា ថ្ងៃទី២ សមាជិកមិនកុំមុយនិស្ដនៃរដ្ឋាភិបាល GCKD បានប្ដឹងថា កងកំលាំងប្រដាប់អាវុធរបស់គេបាន
ត្រូវវាយប្រហារដោយកងកំលាំងខ្មែរក្រហម។ នៅញូយ៉ក សីហនុ បានប្ដឹងចោទថា យួនបានបញ្ជូនតំនាងអានា
និគមចំនួន៦០០០០០ នាក់ចូលមកកម្ពុជា។
ថ្ងៃទី១១ ប្រទេសអូស្រ្ដាលី មិនព្រមទទួលចុះហត្ថលេខាលើប្រធានបទដោះស្រាយញ្ហាកម្ពុជារៀបចំឡើងដោយ
បន្ដាប្រទេសសហគមអាស៊ាន។
ខែតុលា ថ្ងៃទី២០ នៅអែអង្គការសហប្រជាជាតិ រដ្ឋាភិបាល GCKD ទទួលបាន ទទួលការគ្រាំទ្រឡើងដល់៩០
(ដែលនៅសម័យខ្មែរក្រហម ១៩៧៩ មានតែ ៧១) អោយទុកកៅអីកម្ពុជានៅអង្គការសហប្រជាជាតិ។
ថ្ងៃទី២៧ មហាសន្និបាតសាមញ្ញនៅអង្គការសហប្រជាជាតិ ទាមទារអោយយួនដកទ័ពថយពីកម្ពុជា មាន១០៥
ស្រប ២៣ប្រឆាំង និង១៩អនុបវាទ។
ខែធ្នូ ថ្ងៃទី១៥-២៧ មេដឹកនាំទាំងបី (ហ្វុនស៊ីប៉ិច សឺន សាន ខ្មែរក្រហម) នៃ GCKD បានទាញយកហេតុផល
រៀងៗខ្លួនជាមួយមេដឹកនាំចិនក្នុងប្រការដែលចេះតែមានបដិបក្ខរវាងគ្នាកាន់តែខ្លាំងឡើងៗ។
ថ្ងៃទី២៦ នៅប៉េកាំង សំភាសន៍ រណរិទ្ធនិង រេហ្សីដេប្រាយ Regis Debray អ្នកនិពន្ធបារាំង និងជាទីប្រឹក្សាប្រ
ធានា ធិបតី ហ្រ្វង់ស្វាមិត្ដរង់ ថាអាចមានជំនួយកងទ័ពបារាំងដោយផ្ទាល់តែម្ដង។
ព្រឹត្តិការណ៍ក្នុងឆ្នាំ ១៩៨៤
ខែមករា ថ្ងៃទី២៤ ប្រជុំ GCKDនៅជុំរុំអំពិល បន្ទាប់មកមានការធ្វើទស្សនកិច្ចដោយ សីហនុ នៅភូមិភាគទាំង
បីនៃ GCKD (ភ្នំម៉ាឡៃ កាន់កាប់ដោយខ្មែរក្រហម KD, អំពិល កាន់កាប់ដោយគណបក្សសឺន សាន FNLPK ,
និងតាទុំ កាន់កាប់ដោយហ្វុនស៊ីប៉ិច FUNCIPEC។
ខែកុម្ភ ថ្ងៃទី៥ សីហនុ ធ្វើទស្សនកិច្ចនៅប្រទេសសហគមអាស៊ាន ហែហមដោយ ប៉ែន ថុល មកពីគណបក្ស
សឺន សាន និង ឈន ហៃ ខ្មែរក្រហម។ ថ្ងៃទី១១ កងទ័ពខ្មែរក្រហមបើកកិច្ចប្រតិបត្ដិការដ៏សំខាន់មួយ ដែលតាំង
ពីឆ្នាំ១៩៧៩ ពុំដែលមាន ពួកគេបានកាន់កាប់អាកាសយានវាលបែកចាននៅបាត់ដំបង ទីក្រុងមួយភាគធំ និង
ឃ្លាំងប្រេងកាតត្រូវបានកំទេចទាំងស្រុង។
ខែមិនា ថ្ងៃទី២ កងទ័ព GCKDធ្វើការវាយទៅលើអាកាសយនដ្ឋានសៀមរាប។ នៅទីក្រុងបាងកករដ្ឋមន្រ្ដីក្រសួង
ការបរទេសថៃបានដាក់បទបញ្ជាទៅលើពួកកាសែតអោយឈប់ប្រើពាក្យ «ខ្មែរក្រហម» ដែលសំដៅទៅលើកង
កំលាំងប្រដាប់អាវុធ ប៉ុល ពត ខៀវ សំផន។ ថ្ងៃទី៤ អ្នកនាំពាក្យសីហនុ បានបញ្ជក់ប្រាប់ថា ជុំរុំជនភៀសខ្លួន
ដែលកាន់កាប់ដោយគណបក្សសីហនុនិយម និងក្លាយទៅជាបន្ទាយទាហានរបស់អង្គ (ពួកទាហានសីហនុនិ
យមហៅថាអង្គ) គឺជាករណីមួយដែល GCKD ត្រូវតែដឹង។
ខែមេសា ថ្ងៃទី១៧នៅទីក្រុងតូក្យូ ខៀវ សំផន ធ្វើការត្រេះរិះទៅលើភាគីមិនកុំមុយនិស្ដនៃ GCKD ។
ខែអុសភា ថ្ងៃទី២០ ការប្រារព្ធពីធី ទិវាចងកំហឹង ជាលើកទី១ រៀបចំដោយរបបភ្នំពេញ RPK ដើម្បីអុទិសកុសល
ជូនដល់អ្នកបាត់បង់ជីវិត នាសម័យប្រៃលពូជសាសន៍ដែលប្រព្រឹត្ដឡើងដោយ ប៉ុល ពត។
ថ្ងៃទី៣១ សីហនុ ប្រកាសប្រាប់នាយករដ្ឋមន្រ្ដីទី១ជប៉ុនថា ព្រះអង្គបានទ្រៀមខ្លួនជាស្រេចហើយ ដើម្បីធ្វើជាប្រ
មុខស្ដីទី នៃរដ្ឋាភិបាលចតុភាគីដែលនឹងរៀបចំអោយមានការបោះឆ្នោត។ រូបមន្ដនេះដែលលើកឡើងមិនឈប់
ឈរ ដែលជាយោបល់របស់ព្រះអង្គដោយផ្ទាល់។
ខែមិថុនា ថ្ងៃទី១២ ចិនបញ្ជូនកាំភ្លើងធន់ធ្ងន់អោយកងទ័ព GCKD ។
ថ្ងៃទី១៤ ត្រួតពិនិត្យជប៉ុនថៃកិច្ចព្រមព្រៀងធ្វើអោយរិតតែមានការរីកចំរើន ក្នុងកិច្ចដំនោះនៃវិបត្ដទំនាស់ នៅកម្ពុ
ជា ជប៉ុនគាំទ្រដំនើរនយោបាយរបស់សហគមប្រទេសអាស៊ានក្នុងនាម GCKD។
ថ្ងៃទី២០ ការដកទ័ពយួនលើកទី៣ ១០០០០នាក់។
ខែកក្កដា ថ្ងៃទី៣ -៦ កិចប្រជុំបេមដឹកនាំ GCKD ទាំងបី (សីហនុ សឺនសាន ខៀសំផន)នៅទីក្រុងប៉េងកាំង។
ថ្ងៃទី១១ សីហនុ ប្រកាសថា គោលដៅរបស់ព្រះអង្គគឺ បង្រួបបង្រួមគ្រប់ភាគីគណបក្ស ឈានទៅរកកិច្ច ដំនោះ
ស្រាយនៃទំនាស់នៅកម្ពុជាដែលទទួលគាំទ្រដោយចិន។
ថ្ងៃទី១៤ នៅក្នុងតេលេក្រាមមួយផ្ញើអោយ ខៀវ សំផន សីហនុ នឹងអាចឈានដល់ការលាលែងពីតំនែង នៃប្រ
មុខរដ្ឋាភិបាលចំរុះរំដោះកម្ពុជា ប្រសិនបើពួកខ្មែរក្រហមមិនព្រមឈប់ធ្វើការវាយប្រហាទៅលើពួកទាហាន
ដែលនិយមសីហនុ។
ថ្ងៃទី២០-២៥ ទស្សនកិច្ចគណប្រតិភូជាន់ខ្ពស់នៃសភាមិត្ដភាពបារាំង។
ថ្ងៃទី២៦ ហ៊ុន សែន ប្រកាសថា សីហនុ និង សឺន សាន អាចចូលប្រលូកនយោបាយ ប្រសិនបើសីហនុ និងសឺន
សាន ចូលមកក្នុងប្រទេសវិញ ហើយនិងត្រូវបានទួលស្គាល់ និងផ្ដល់អំនាចអោយផង។
ខែសីហា ថ្ងៃទី៣ អាហែ្វប៉េ AFP បានផ្សាយថា ជួន ម៉ុម អតីតរដ្ឋមន្រ្ដីក្រសួងហេរញ្ញវត្ថុខ្មែរក្រហម និង គាតឆុន
អតីតទីប្រឹក្សាផ្ទាល់របស់ប្រធានបក្សខ្មែរក្រហម បានធ្វើអោយខូចផែនការខ្មែរក្រហមលើកទី១ នៅខែកក្កដា
ហើយលើកទី២នៅខែមេសា។
ថ្ងៃទី៨ ជំនួប មីតឺរង់ សីហនុ នៅទីក្រុងបារីស។
ថ្ងៃទី១៤ សីហា នៅអូសឡូ សីហនុបដិសេធសំនើរចតុភាគីរបស់មេដឹកនាំរបបភ្នំពេញ RPK ។
ខែកញ្ញា ថ្ងៃទី៨ បន្ទាប់ពីកិច្ចប្រជុំសហគមអាស៊ាន ប្រធានអង្គប្រជុំចំពោះកម្ពុជាបានប្រកាសថា យួនបានដាក់
អានានិគមយួន ៥០០០០០នាក់នៅលើទឹកដីកម្ពុជា។
ថ្ងៃទី២៣ ជំនួបប្រធានាធិបតី រីហ្គាន់ សីហនុ នៅញូយ៉ក សហរដ្ឋអាមេរិកយល់ថា ការដកទ័ពវៀតណាមចេញពី
កម្ពុជាជាជំហានទី១ គ្រប់លើនិន្នាការទាំងអស់។
ខែតុលា ថ្ងៃទីថ្ងៃ ទី៣ ជំនួបេមដឹកនាំទាំងបីនៃ GCKD នៅប៉េកាំង ការខំប្រឹងប្រែង សីហនុ និង សឺន សាន គឺ
ដើម្បីធ្វើអោយកំលាំងអិទ្ធិពលរបស់ខ្មែរក្រហមថយចុះ (ប្ដូរទង់ជាតិ,ភ្លេងជាតិ និងឈ្មោះប្រទេស ដាក់តំនាង
មន្រ្ដី GCKD ជាអ្នកតំនាង។
ថ្ងៃទី១១ របបភ្នំពេញ RPK ទាត់ចោលសំនើររបស់ប្រធានអង្គប្រជុំ អន្ដជាតិទទួលបន្ទុកលើកម្ពុជា ដែលប្រកា
សថា តំបន់ប្រាសាទអង្គរជាទីកន្លែងគ្មានទាហាន ព្រោះតំបន់នេះគឺជាកន្លែងសំរាប់ធ្វើសក្ការៈបូជារបស់កង
កំលាំង GCKD។ សំនើរនេះត្រូវបានអនុវត្ដន៍ ហើយការធានារៀបចំជួសជុលនៃពួកបច្ចេកទេសអិណ្ឌៀដាក់កំ
រិតក្នុងរយពេល៦ឆ្នាំ។
ថ្ងៃទី១២ ប្រទេសជប៉ុនបដិសេធមិនចេញទិដ្ឋាកាអោយបន្ដាមន្ដ្រីរដ្ឋកម្ពុជា RPK។
ថ្ងៃទី១៧ មហាសន្និបាតសាមញ្ញនៃសហរដ្ឋអាមេរិកបានធ្វើការប្រព្រឹត្ដទៅដោយគ្មានការបោះឆ្នោតពីដំនាងកម្ពុ
ជា GCKD ចូលរួម។
ថ្ងៃទី៣០ មហាសន្និបាតសាមញ្ញនៅអង្គការសហប្រជាជាតិបោះឆ្នោតបានលទ្ធផលដូចឆ្នាំ១៩៨៣ គឺ ១១០ស្រប
២២ប្រឆាំង និង១៨ អនុបវាទ។ នៅទីក្រុងហ្សីណែវ គណកម្មការអង្គប្រជុំនៃអង្គការសហប្រជាជាតិ ស្ដីពីការ
សិក្សាអប់រំ បានទទួលស្វាគមន៍ មន្រ្ដី GCKD។
ខែវិច្ឆកា ថ្ងៃទី១៧ យួនបើកការវាយប្រហារទៅលើជុំរុំ GCKD។ ជុំរុំទី១គឺ ណងចាន់ កាន់ក្ដាប់ដោយ FNLPK។
ខែធ្នូ ថ្ងៃទី១២ សេចក្ដីថ្លែងការរបស់អង្គការសិទ្ធិមនុស្សពិភពលោក (Lawyers Committee for International
Human Rights)ចោទថា យួនបានចូលរួមធ្វើបាបកាប់សម្លាប់ប្រជាជនខ្មែរ ដែលចាប់ដោយរបបភ្នំពេញ RPK។
ថ្ងៃទី២៤ តំនាងរាស្រ្ដអាមេរិកាំង សេ្ទហ្វិន សូឡាដ(Stephen Solarz) ចូលទៅភ្នំពេញ នៅទីនោះ គាត់បានជួប
ជាមួយហុន សែន។
ថ្ងៃទី២៧ វាយយកជុំរុំ បក្សី សុខ សាន និងណងសាម៉េត គ្រាប់គ្រងដោយ គណបក្សសឺន សាន FNLPK។
ថ្ងៃទី៣១សេចក្ដីថ្លែងការ ជា ស៊ីម នៅ ម៉ូស្គូ។

Labels