/ 9:42 AM /
ចំណាប់អារម្មណ៍របស់អ្នកចូលរួម ចំពោះការសុំទោសរបស់ឌុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 31/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 31/03/2009 13:59 ម៉ោងសកល
ឌុច និងមេធាវីទាំងពីរនាក់ នៅក្នុងអង្គសវនាការ
នៅថ្ងៃអង្គារ ទី ៣១ មីនា ២០០៩ ឈានចូលដល់ថ្ងៃទីពីរនៃដំណើរការកាត់ទោសអាតីតមេគុកទួលស្លែង កំាង ហ្គិចអៀវ ហៅឌុច។ នៅចំពោះមុខចៅក្រមក្នុងរង្វង់ក្រចកសេះ ឌុចបានសុំទោសដល់ជនដែលបានបាត់បង់ជីវិតនៅគុកទួលស្លែង និងដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ។ ពិសេស ឌុចបាននិយាយសារភាពទទួលកំហុសចំពោះឧក្រិដ្ឋកម្មធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មសំលាប់មនុស្សនៅក្នុងគុក ស២១ ដែលខ្លួនជាប្រធាន នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ពីថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ថ្ងៃទី ៦ មករា ១៩៧៩។
តើអ្នកដែលបានចូលរួមតាមដានដោយផ្ទាល់នៅសាលាក្តីខ្មែរក្រហមថ្ងៃទីពីរហ្នឹង ពួកគេយល់ឃើញបែបណាដែរ ចំពោះការលើកឡើងរបស់ ឌុច ?
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់បទអន្តរាគមន៍របស់ លី ម៉េងហួរ អ្នកឆ្លើយឆ្លងពត៌មានម្នាក់របស់យើងប្រចំាទីក្រុងភ្នំពេញ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា៖
ចំណាប់អារម្មណ៍របស់អ្នកចូលរួម ចំពោះការសុំទោសរបស់ឌុច