/ 10:41 PM /
សិស្សវិទ្យាល័យបារាំងនៅភ្នំពេញតវ៉ាប្រឆាំងនឹងការបណ្តេញចេញលើគ្រួសារកម្ពុជា
ភ្នំពេញ (កម្ពុជា) ថ្ងៃទី៩ មេសា ២០០៩៖ សិស្សវិទ្យាល័យទាមទារអោយមានសំណង «សមស្រប» សម្រាប់គ្រួសារដែលរស់នៅក្នុងបរិវេណវិទ្យាល័យ René Descartes និងដែលកំពុងស្ថិតនៅក្នុងការគំរាមកំហែងបណ្តេញចេញ
នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ មេសា សិស្សវិទ្យាល័យកម្ពុជានិងបារាំងប្រមាណជាង៣០នាក់ នៃវិទ្យាល័យ René Descartes នាទីក្រុងភ្នំពេញ បានធ្វើការតវ៉ាជាលើកទី១ ដោយអហិង្សា ដើម្បីទាមទារសិទ្ធិស្នាក់នៅរបស់ប្រជាពលរដ្ឋជាង៣០គ្រួសារ ដែលស្ថិតនៅក្នុងការគំរាមកំហែងបណ្តេញចេញពីអគារមួយខ្នង ដែលស្ថិតនៅក្នុងបរិវេណវិទ្យាល័យនេះ។ សិស្សានុសិស្សទាំងនេះបានវាយស្គរ និងលើកបដា ដែលសរសេរពីបាវចនារបស់សាធារណៈបារាំងថា «សេរីភាព សមភាព និងភាតរភាព» ដោយសុំអោយមាន«ការបិទផ្លូវគមនាគមន៍»។ គោលបំណងរបស់ពួកគេ គឺបង្ហាញការសាមគ្គីភាព ជាមួយគ្រួសារទាំងនេះ ដើម្បីអោយពួកគេទទួលបានសំណងដ៏សមរម្យមួយ ជាថ្នូរនឹងការចាកចេញពីលំនៅដ្ឋាន និងដើម្បីជៀសវាងការបណ្តេញដោយហិង្សា ដូចករណីផ្សេងទៀត ដែលធ្លាប់បានកើតមានរួចហើយនៅប្រទេសកម្ពុជា ទាក់ទងនឹងទំនាស់ប្រភេទនេះ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ៣៧គ្រួសារកំពុងស្នាក់នៅក្នុងអគារមួយខ្នង ស្ថិតនៅបរិវេណវិទ្យាល័យ René Descartes ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ដែលកាលពីមុន អគារនេះជាទីតាំងរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។ វិទ្យាស្ថាននេះត្រូវបានអាជ្ញាធរប្រគល់អោយទៅក្រុមប្រឹក្សាទទួល បន្ទុកគ្រប់គ្រងវិទ្យាល័យ René Descartes ជាថ្នូរនឹងការផ្តល់ហិរញ្ញប្បទានសម្រាប់សាង់សង់អគារថ្មីមួយ នៅសង្កាត់ស្ទឹងមានជ័យ។
គ្រួសារកម្ពុជាទាំងនោះរស់នៅ ជាន់ផ្ទាល់ដី និងជាន់ចុងក្រោយ ចំណែកជាន់ទី១ ទី២ និងទី៣ ត្រូវបានបិទ ដើម្បីធ្វើការជួសជុលឡើងវិញ ដោយទីចាត់ការវិទ្យាល័យ ព្រោះសព្វថ្ងៃនេះ ទីចាត់ការត្រូវការទីតាំងទាំងនេះ។
នាពេល ថ្មីៗនេះ អាជ្ញាធខ័ណ្ឌដង្កោ និងសាលាក្រុងភ្នំពេញបានរម្លឹកប្រាប់អ្នករស់នៅទីនោះថាពួកគេ ត្រូវបានប្រាប់ជាមុនរួចហើយ អំពីដំណឹងចាកចេញពីកន្លែងនេះ កាលពីប៉ុន្មានឆ្នាំមុន។ អាជ្ញាធរបានអះអាងថាពួកគេបានមកតាំងទីលំនៅបែបអនាធិបតេយ្យខុសច្បាប់ នៅទីនេះ។ ប៉ុន្តែ លោកសាន លឹមស្រ៊ាង ប្រជាពលរដ្ឋរស់នៅជាន់ទី៤បានបដិសេធទៅនឹងការលើកឡើងនេះ ដោយអះអាងថា «យើងបានមករស់នៅទីនេះ តាំងពីឆ្នាំ១៩៨០មកម្ល៉េះ។ នៅសម័យនោះ អាជ្ញាធរកម្ពុជាបានចេញសៀវភៅសំគាល់គ្រួសារអោយយើង នៅឆ្នាំ១៩៨៥ ហើយនៅឆ្នាំ២០០០ យើងបានទទួលសៀវភៅស្នាក់នៅ»។ អតីតមន្រ្តីធនាគារជាតិនៃកម្ពុជារូបនេះប្រកែកមិនព្រមចាកចេញ ដោយវាយតម្លៃថាប្រាក់សំណងដែលអាជ្ញាធរបានស្នើ «ចំនួនពី៥ពាន់ទៅ១ម៉ឺនដុល្លារ» មិនគ្រប់គ្រាន់ដើម្បីតាំងទីលំនៅថ្មី និងមិនអាចទិញដី រឺផ្ទះសមរម្យមួយនៅក្នុងទីក្រុងភ្នំពេញនោះទេ។
លោកសុខ ពេញវុធ អភិបាលរងខ័ណ្ឌដូនពេញ ទទួលបន្ទុកសំណុំរឿងនេះ បានប្រាប់កាសែត តាមទូរស័ព្ទថា អាជ្ញាធរក្រុងភ្នំពេញមិនមានបំណងប្រើហិង្សាបណ្តេញប្រជាពលរដ្ឋ ទាំងនេះនោះទេ។ បើតាមប្រសាសន៍របស់លោកអភិបាលរង ពួកសិស្សទាំងនេះ [ ដែលបានធ្វើបាតុកម្ម ដោយខ្លាចកើតមានព្រឹត្តិការណ៍ដូចគ្នាទៅនឹងអ្នកភូមិរស់នៅតំបន់ ដីក្រហម ដែលត្រូវបានបណ្តេញយ៉ាងហិង្សា ដោយក្រុមហ៊ុនឯកជនមួយ ដោយមានការឯកភាពពីអាជ្ញាធរភ្នំពេញ] «មិនយល់ស្ថានការណ៍ច្បាស់លាស់នោះទេ» ។ លោកបានពន្យល់បន្ថែមថា «មិនមានគម្រោងបណ្តេញណាទាល់តែសោះ។ យើងបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី។ គ្រួសារជិតពាក់កណ្តាល ស្មើនឹង១៣គ្រួសារ [៣៧គ្រួសារបន្តរស់នៅក្នុងអគារ] បានយល់ព្រមសំណើចាកចេញរបស់យើង ជាថ្នូរនឹងថវិកា និងដីទំហំ៤គុណ៨ម៉ែត្រ នៅសង្កាត់បឹងទំពុន នាខ័ណ្ឌមានជ័យ។ ប្រជាពលរដ្ឋ៦ គ្រួសារផ្សេងទៀតកំពុងរៀបចំរើលំនៅដ្ឋាន»។