/ 10:32 AM /
របាយការណ៍របស់អាមេរិក ស្ដីពីការជួញដូរមនុស្ស២០០៩ កម្ពុជានៅលំដាប់ថ្នាក់លេខ២
រាជធានីភ្នំពេញ៖ របាយការណ៍ឆ្នាំ២០០៩ ស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញ ថា ឆ្នាំនេះប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដានស្ដីពីការជួញដូរមនុស្ស។ ថ្វីបើជារួមរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការឆ្លើយតបនឹង ការជួញដូរក្ដី តែក្នុងឆ្នាំកន្លងទៅនេះមានការធ្លាក់ចុះក្នុងការខិតខំប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស ពិសេសចំពោះការកាត់ទោសបទល្មើសទាក់ទងនឹងការជួញដូរ។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដដែល បានបង្ហាញភាពលំអិតខ្លះៗថា កម្ពុជាគឺជាប្រទេសប្រភពប្រទេសឆ្លងកាត់ និងប្រទេសគោលដៅសម្រាប់បុរស-ស្ត្រី និងកុមារ ដែលរងគ្រោះដោយការជួញដូរ ដើម្បីបំណងកេងប្រវ័ញ្ចផ្លូវភេទ និងការចាប់បង្ខំឲ្យធ្វើពលកម្ម។ ស្ត្រីនិងកុមារត្រូវបានគេជួញដូរទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីឲ្យធ្វើពេស្យាចារដោយបង្ខំ។ ចំណែកបុរសកម្ពុជាខ្លះដែលធ្វើចំណាកស្រុកដោយចិត្តឯងទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកការងារធ្វើ បានធ្លាក់ក្នុងស្ថានភាពត្រូវបានគេបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរ ក្នុងទូកនេសាទ សំណង់ និងកសិឧស្សាហកម្ម។ ស្ត្រី និងបុរសកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញបាននិយាយ ពីការត្រូវបានគេបង្ខំឲ្យធ្វើការធ្ងន់នៅទីនោះ បន្ទាប់ពីបានចេញទៅធ្វើការនៅទីនោះតាមរយៈក្រុមហ៊ុនជ្រើសរើសពលករ កម្ពុជា។ កុមារកម្ពុជាត្រូវបានជួញដូរទៅប្រទេសថៃ និងប្រទេសវៀតណាមឲ្យដើរសុំទាន លក់ស្ករគ្រាប់ ឬផ្កា ឬខាត់ស្បែកជើងឲ្យគេជាដើម។ ឪពុកម្ដាយពេលខ្លះលក់កូនរបស់គេឲ្យធ្វើខ្ញុំបម្រើគេ ឲ្យដើរសុំទាន លក់ឲ្យផ្ទះបនសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទ ឬបង្ខំឲ្យធ្វើខ្ញុំបម្រើតាមផ្ទះ។ នៅប្រទេសកម្ពុជា កុមារត្រូវបានគេជួញដូរឲ្យដើរសុំទានគេ ដើររើសរបស់តាមគំនរសំរាម ធ្វើការនៅតាមស្រែអំបិល តាមកន្លែងផលិតឥដ្ឋ ក្បឿង និងកន្លែងយកថ្ម។
រដ្ឋាភិបាលកម្ពុជា មិនបានគោរពពេញលេញតាមបទដ្ឋានអប្បបរមា សម្រាប់ការបំបាត់ការជួញដូរទេ។ ទោះជាយ៉ាងណាក្ដីក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរឲ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរនេះ។ ទោះជាយ៉ាងណាក្ដីក៏រដ្ឋាភិបាលកំពុងតែខិតខំ ច្រើនគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងករជួញដូរនេះ។ ទោះបីជារួមមានការខិតខំយ៉ាងណាក្ដីក៏រដ្ឋាភិបាលមិនបានបង្ហាញឲ្យ ឃើញនូវភស្តុតាងនៃភាពជឿនលឿនក្នុងការកាត់ទោស ហើយនិងដាក់ទណ្ឌកម្មលើជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស រួមទាំងមន្ត្រីសាធារណៈដែលឃុបឃិតជាមួយ ឬក្នុងការការពារជនរងគ្រោះដោយសារការជួញដូរឡើយ។ ដូច្នេះ ប្រទេសកម្ពុជាត្រូវបានដាក់ក្នុងលំដាប់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដាន។ ដើម្បីធ្វើឲ្យលំដាប់ថ្នាក់នេះមានភាពប្រសើរឡើង ប្រទេសកម្ពុជាគួរធ្វើការខិតខំច្រើនថែមទៀត ក្នុងការនាំខ្លួនជនល្មើសក្នុងការជួញដូរមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្ម ហើយខិតខំច្រើនថែមទៀតក្នុងការកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មព្រហ្មទណ្ឌលើមន្ត្រីសាធារណៈដែលមានពាក់ព័ន្ធក្នុង ការជួញដូរមនុស្សនេះ។
តាមរយៈការអនុម័តច្បាប់ឆ្នាំ២០០០ ស្ដីពីការការពារជនរងគ្រោះដោយការជួញដូរ(TVPA) ហើយដែលត្រូវបានធ្វើវិសោធនកម្ម សភាសហរដ្ឋអាមេរិកតម្រូវឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ផ្ញើរបាយការណ៍នេះរាល់ឆ្នាំទៅសភាសហរដ្ឋអាមេរិក។ របាយការណ៍ទាក់ទងនឹងប្រទេស១៦៤នេះគឺជារបាយការណ៍ពេញលេញបំផុត ទូទាំងសាកលលោក ស្ដីពីការខិតខំរបស់បណ្ដារដ្ឋាភិបាលនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ បំណងនៃរបាយការណ៍ គឺដើម្បីជំរុញសកម្មភាព និងបង្កើតភាពជាដៃគូនៅជុំវិញពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប។ ប្រទេសដែលត្រូវបានកំណត់ថា មានជនរងគ្រោះដោយការជួញដូរច្រើនគួរឲ្យកត់សម្គាល់ ត្រូវបានដាក់ឲ្យស្ថិតក្នុងលំដាប់ថ្នាក់ណាមួយក្នុងចំណោមលំដាប់ ថ្នាក់ទាំង៣។ ប្រទេសដែលត្រូវបានវាយតម្លៃថា បំពេញបានតាម «បទដ្ឋានអប្បបរមាសម្រាប់ការបំបាត់ទម្រង់ធ្ងន់ធ្ងរនៃការជួញដូរ» ដូចមានចែងក្នុង TVPA ត្រូវបានដាក់ឲ្យស្ថិតក្នុងលំដាប់ថ្នាក់លេខ១។ ប្រទេសដែលត្រូវបានវាយតម្លៃថា មិនបំពេញបានពេញលេញតាមបទដ្ឋានអប្បបរមា តែកំពុងតែខិតខំច្រើនគួរឲ្យកត់សម្គាល់ ត្រូវបានដាក់ឲ្យស្ថិតក្នុងលំដាប់ថ្នាក់លេខ២។ ប្រទេសដែលត្រូវវាយតម្លៃថា មិនគោរពបានតាមបទដ្ឋានអប្បបរមា ហើយក៏មិនបានធ្វើការខិតខំគួរឲ្យកត់សម្គាល់ ត្រូវបានដាក់ឲ្យស្ថិតក្នុងលំដាប់ថ្នាក់លេខ៣។
របាយការណ៍នេះបន្តថា ច្បាប់ TVPA ថែមទាំងតម្រូវឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកផ្ដល់បញ្ជី តាមដានពិសេស (Special Watch List) លើប្រទេសដែលត្រូវវាយតម្លៃម្ដងទៀត ក្នុងការវាយតម្លៃបណ្ដោះអាសន្នដែលរដ្ឋមន្ត្រីក្រសួងការបរទេសត្រូវតែ ផ្ដល់ឲ្យសភានៅត្រឹមថ្ងៃទី១ កុម្ភៈ ជារៀងរាល់ឆ្នាំ។ បន្ថែមពីលើការតាមដានប្រទេសនានាដែលមានកំណែលំអលើលំដាប់ថ្នាក់ពី ៣ ទៅ២ ឬពី២ ទៅ១ បញ្ជីតាមដានពិសេសនេះថែមទាំងបង្កើតលំដាប់ថ្នាក់ទី៤ ថ្មីមួយទៀត គឺលំដាប់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដាន។ លំដាប់ថ្នាក់នេះរួមមាន ប្រទេសស្ថិតក្នុងលំដាប់ថ្នាក់លេខ៣ ដែលត្រូវបានកំណត់ថា ១-មិនបាន «បង្កើនការប្រឹងប្រែង» ក្នុងពេលមួយឆ្នាំកន្លងទៅ ២-បានចៀសផុតពីលំដាប់ថ្នាក់លេខ៣ ដោយសារការប្ដេជ្ញាលើកំណែទម្រង់ ប្រឆាំងនឹងការជួញដូរសម្រាប់ឆ្នាំខាងមុខ ឬ៣-មានកំណើននៃជនរងគ្រោះដោយការជួញដូរក្នុងកម្រិតច្រើនគួរសម។
ស្ថានទូតអាមេរិកទន្ទឹងរង់ចាំធ្វើការថែមទៀតជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងឆ្នាំខាងមុខនេះ ដើម្បីសម្រេចបានជោគជ័យលើជំហានចាំបាច់ក្នុងការនាំប្រទេសកម្ពុជា ទៅកាន់លំដាប់ថ្នាក់លេខ១នៅទីបំផុត។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៨ កម្ពុជាក៏បានស្ថិតក្នុងលំដាប់ថ្នាក់លេខ២ដែរ៕