/ 5:35 PM /
អនុសាសន៍សម្ដេច ហ៊ុន សែន ជំរុញធ្វើច្បាប់ឲ្យជនបរទេសមានកម្មសិទ្ធិលំនៅឋានមិនផ្ទាល់ដី
សេចក្ដីប្រកាសព័ត៌មានមានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ថ្ងៃទី១៩មិថុនា ឆ្នាំ២០០៩ វេលាម៉ោង៨និង៣០នាទី នៅទីស្ដីការបណ្ដោះអាសន្ននៃគណៈរដ្ឋមន្ត្រីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៤ដើម្បីឆ្លង ១-សេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ និង២- បញ្ហាផ្សេងៗ។
ក្រោយពីបានស្ដាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឯកភាព និងអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីក្រមព្រហ្មទណ្ឌ ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់ចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងនឹងទម្រង់ថ្មីនៃបទល្មើស ព្រមទាំងឧក្រិដ្ឋកម្មសម័យទំនើបផ្សេងៗប្រកបដោយប្រសិទ្ធភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងគោលដៅធានាការពារឲ្យបាននូវសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជន។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដោយគិតគូរ ពិចារណាទៅលើមូលដ្ឋាន៣ធំៗគឺប្រពៃណី ច្បាប់ព្រហ្មទណ្ឌកម្ពុជា បទប្បញ្ញត្តិព្រហ្មទណ្ឌដែលមានស្រាប់ និងបរិបទថ្មីៗដែលកំពុងប្រឈម។ ដើម្បីធានាសង្គតិភាព ភាពរលូន និងនិរន្តរភាពរវាងច្បាប់ព្រហ្មទណ្ឌចាស់ និងច្បាប់ព្រហ្មទណ្ឌថ្មី ក្រមនេះក៏ត្រូវបានតាក់តែងដោយគោរពគោលគំនិតសំខាន់ៗដែលមានចែងក្នុងក្រមព្រហ្មទណ្ឌចាស់ និងក្នុងប្រព័ន្ធ ច្បាប់រ៉ូម៉ាំង-អាល្លឺម៉ង់ ដែលជាប្រពៃណីនៃច្បាប់ព្រហ្មទណ្ឌកម្ពុជា។
សេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌនេះ រួមមាន៦៧២មាត្រា ៦គន្ថី ១២មាតិកា និង១៥ជំពូក។
ចំពោះបញ្ហាផ្សេងៗ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងដែនដីនគរោបនីយកម្ម និងសំណង់ឲ្យសហការជាមួយនឹងក្រសួងយុត្តិធម៌ ជំរុញការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការលក់ដូរអចលនទ្រព្យឲ្យជនបរទេសមានសិទ្ធិទិញលំនៅដែលមិនផ្ទាល់ដីនៅកម្ពុជា ដោយរដ្ឋនឹងផ្ដល់សិទ្ធិកាន់កាប់ដល់ពួកគេ ដើម្បីធ្វើឲ្យពួកគេមានលំនឹងក្នុងការយកទុនមកវិនិយោគលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា៕