ពេលបានជួបភ័ក្ត្រជំពាក់ស្នេហ៍ ពៅល្អដូចខែពេញវង់សោភា
បេះដូងបងឆ្លាក់រូបស្រស់ពុំងារ ក្នុងដួងទ័យាជាគូរនែបនិត្យ ។
មិនទាន់យល់ប្រាណបានត្រឹម​​​​ស្រមោល ឱរាតែលតោលនឹកកែវវរមិត្រ
បងសូមស្រែកច្រៀងផ្ញើសៀង​​​​ដួងចិត្តសារភាពការពិតឲ្យស្រីបានដឹង ។
ស្រស់អើយអើយស្រស់មាសមុំ​​​ធីតាទទួលផងណាបេះដូងបងហ្នឹង
កាត់ផ្ញើជូនអូនឱ!កែវព្រលឹង រៀមសូមដណ្ដឹងអូនហ្នឹង​ជាគូរ ។
ឆ្លើយចាសណាអូនកុំឲ្យបងខក ផ្សងថែត្របកផ្កាស្រស់ផង់ផូរ
ឧបសគ្គយ៉ាងណាបងស្ម័គ្រផ្ដាច់ប្ដូរ យកអូនជាគូរួមជីវិតរៀងអើយ ។

Labels