ស្តាប់ភ្លេង លេងភ្លៅ

(បទកាកគតិ)

ស្តាប់ភ្លេងលេងភ្លៅ ចាំអីស្រីពៅ ចូលរាំនឹងបង
អោយបានសប្បាយ ចាកឆ្ងាយមួហ្មង ដើម្បីបំណង
ចងចិត្តស្និទ្ធស្នេហ៌ ។
នាងនួនពិសី ស្ថិតក្នុងយុវវ័យ ជាស្រីស្រុកស្រែ
មករៀនទីក្រុង ផុងខ្លួនហួសកែ ភ្លេចពាក្យពុកម៉ែ
ផ្តែផ្តាំពីស្រុក ។
ស្តាប់ភ្លេងលេងភ្លៅ ចូលស៊ុបងប់ជ្រៅ ​ជម្រៅក្តីសុខ
មាសមេលែងគិត ជីវិតថ្ងៃមុខ ភ្លើងពណ៌ក្រឡុក
អុកឡុកលក្យាណ ។
លឺសន្ធឹកស្គរ កន្រ្តាក់ញាក់ញ័រ ឈរជើងលែងបាន
ងក់ក្បាលដាលចិត្ត កៀកកិតប្រុសប្រាណ ​ស្ទីលរាំចំណាន
បញ្ចេញគ្មានសល់ ។
ដងខ្លួននួនអ្នក ដូចចូលអារក្ស ញ័រញាក់រចល់
ដៃគូរអស្ចារ្យ គ្មាននរណាដល់ ញើសហូរហត់ហល់
ឥតខ្វល់រាំទៀត ​។
រាំចប់គាប់ចិត្ត នាំគ្នាផ្តេកផ្តិត ឪបរឹតឆ្លាស់ឆ្លៀត
ប្រឡងប្រណាំង តតាំងចេញស្នៀត លើគ្រែចង្អៀត
ស្គាល់សួគ៌លោកិយ ។
ស្តាប់ភ្លេងលេងភ្លៅ លង់លុះឥឡូវ ធ្លាក់ផ្លូវអវិចី
កើតអេដស៌យូរឆ្នាំ កម្មផ្តល់ដល់ស្រី ស្លាប់ទៅនាំក្តី
អាម៉ាស់គ្រួសារ ។
ដកស្រង់ចេញពីសៀវភៅអង្គរធំ ច្បាប់១០៩

Labels