/ 7:27 AM /
អនុសារណៈនៃកិច្ចព្រមព្រៀងរវាងDIHR និង CCJAP III
កាលពីថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០០៧គម្រោង CCJAP III បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានដាណឺម៉ាក សំរាប់សិទ្ធិមនុស្ស (DIHR)ដើម្បីអោយខាង DIHRជួយរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់និង ប្រព័ន្ធយុត្តិធម៌តាមរយៈការគាំទ្រដល់ការបង្កើតតុលាការគំរូ។
លទ្ធផលរំពឹងទុកបង្កើតនិងអនុវត្តនូវគោលគំនិតតុលាការគំរូជាតិមួយដែលកំណត់ជាគោលការណ៍ បទដ្ឋាន និងលក្ខណៈវិនិច្ឆ័យសំរាប់ការគ្រប់គ្រងតុលាការ កិច្ចការរដ្ឋបាលតុលាការការគ្រប់គ្រងសំណុំរឿងនិងសេវាកម្មយុត្តិធម៌នៅក្នុងតុលាការគំរូទាំង៤៖
ពង្រឹងសមត្ថភាពតុលាការដើម្បីដើរតួនាទីជាប្រព័ន្ធយុត្តិធម៌ឯករាជ្យមួយដែលអាចផ្តល់ភាពយុត្តិធម៌ និងមានការជឿជាក់ពីសហគមន៍
សម្របសម្រួលការពង្រីកសកម្មភាពតុលាការគំរូរបស់ថ្នាក់ជាតិ
សេចក្តីសម្រេចស្តីពីការបង្កើតគម្រោងតុលាការគំរូជាតិត្រូវបានអនុម័តនៅក្នុងអង្គប្រជុំក្រុមការងារជាន់ខ្ពស់កាលពីខែសីហា ឆ្នាំ២០០៦ ដោយយោងតាមយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌និងផ្អែកតាមការកំណត់ជាគោលការណ៍ បទដ្ឋាននិងលក្ខណៈវិនិច្ឆ័យ។ បន្ទាប់ពីអង្គប្រជុំនេះមកខាង DIHR និង CCJAP III បានជួយមន្ត្រីរបស់អង្គភាពគ្រប់គ្រងគម្រោង(PMU)ដើម្បីកំណត់គោលដៅរួមនិងបទដ្ឋានស្របគ្នាមួយសំរាប់តុលាការគំរូ។
តុលាការគំរូជាតិដែលបានស្នើឡើងត្រូវបានអនុម័តនៅក្នុងច្ចប្រជុំលើកទី២របស់ក្រុមការងារជាន់ខ្ពស់កាលពីខែឧសភា ឆ្នាំ២០០៧ មានដូចជា៖ តុលាការក្រុងភ្នំពេញ តុលាការខេត្តកណ្តាលតុលាការខេត្តកំពង់ចាម និងតុលាការខេត្តបន្ទាយមានជ័យ។
គម្រោងតុលាការគំរូបានទទួលមូលនិធិគាំទ្រពីភ្នាក់ងារអូស្ត្រាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ ជាមួយនិងភ្នាក់ងារជំនួយអភិវឌ្ឍន៍របស់ដាណឺម៉ាក តាមរយៈCCJAP III។ ខាង DIHR ត្រូវបានចាត់តាំងមកដើម្បីផ្តល់ជាជំនួយការបច្ចេកទេស និងផ្តល់ជាយោបល់ដល់គម្រោងដោយផ្អែកតាមកិច្ចសហប្រតិបត្តការដ៏យូរអង្វែងជាមួយអង្គភាពសម្របសម្រួលអចិន្ត្រៃយ៍(PCB/PMU) និងតួនាទីរបស់គម្រោងក្នុងការអភិវឌ្ឍន៍រួមគ្នា។ គម្រោងតុលាការគំរូជាតិនឹងអនុវត្តសកម្មភាពដោយមានការសម្របសម្រួល និងសហការណ៍យ៉ាងជិតស្និទ្ធ ជាមួយភ្នាក់ងារដែលពាក់ព័ន្ធដូចជា CCJAP III វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បច្ចិម (EWMI) និងភា្នក់ងារសហប្រតិបត្កការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA)។