V. គណៈកម្មការអភិវឌ្ឍសហគ្រាស អប់រំបណ្តុះបណ្តាល និងវិនិយោគ
ធនធានមនុស្សជាកត្តាសំខាន់ចាំបាច់បំផុត ក្នុងការអភិវឌ្ឍន៍សហគ្រាសនៅ មូលដ្ឋាន ដូចនេះវាទាមទារនូវការ បណ្តុះបណ្តាលជាប្រចាំ ទោះនៅក្នុងខេត្ត-នៅក្នុង ប្រទេស ឬក្រៅប្រទេសក្តី ក៏សភាពាណិជ្ជកម្មខេត្តកំពង់ចាម បានយកចិត្ត ទុកដាក់ជំរុញ មន្ត្រីអោយទៅចូលរួមពុំដែលអាក់ខានឡើយ ដោយសារសភាពាណិជ្ជកម្មខេត្ត ទើប បង្កើតឡើងក្នុងអាណត្តិដ៏ថ្មី ស្រឡាង ដែលមិនធ្លាប់មានពីមុនមកក្រោយការបោះឆ្នោត ជ្រើសតាំង សមាជិក សមាជិកាសភា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៥ ក្នុងន័យម៉្យាងយក ចំណេះដឹងទាំងនេះ មកអនុវត្តអោយសមស្របតាមគោលនយោបាយរបស់រាជរដ្ឋា- ភិបាល ផង តាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោកផង តាមក្របខណ្ឌ័អាស៊ាន, អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់, អាស៊ាន-ឥណ្ឌា, អាស៊ាន-សហភាពអ៊ឺរ៉ុប។
ន័យម៉្យាងទៀត គឺយកចំណេះដឹងទាំងនេះដើម្បីបណ្តុះបណ្តាលដល់សហគ្រាស ខ្នាតតូច និងមធ្យមនៅមូលដ្ឋានដើម្បី អោយគេចេះយល់ និងអនុវត្តអោយត្រូវតាម ស្តង់ដាអន្តរជាតិ ពិសេសលើគុណភាពទំនិញនិងកាវេចខ្ចប់។

Labels