III. គណៈកម្មការផ្នែ់កច្បាប់ និងវិវាទពាណិជ្ជកម្ម
1. ផ្នែកច្បាប់
ដើម្បីអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគៀងគរ និងបង្កើនជំនឿទុកចិត្តដល់ អ្នកវិនិយោគទុន ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម សភាពាណិជ្ជកម្មខេត្តបានយកចិត្តទុកដាក់ជំរុញអោយ គណៈកម្មការនេះ ផ្សព្វផ្សាយ ដល់គ្រប់អាជីវកម្មក្នុងខេត្ត នូវច្បាប់ទាំងឡាយដែលសភាជាតិអនុម័តរួចហើយ ជាប្រយោជន៍ អោយពួកគេបានស្វែងយល់កាន់តែទូលំទូលាយ ទៅលើនៃច្បាប់ពាណិជ្ជ- កម្ម។
- ស្រាវជ្រាវលើកស្ទួយជំរុញវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលមាននៅក្នុងខេត្ត សំរាប់អភិវឌ្ឍវិស័យផលិតកម្ម និងសំរបសំរួលការផ្សព្វផ្សាយព័ត៌មាន ទៅទីផ្សារ អន្តរជាតិ។
- ស្រាវជ្រាវលើកស្ទួយជំរុញវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលមាននៅក្នុងខេត្ត សំរាប់អភិវឌ្ឍវិស័យផលិតកម្ម និងសំរបសំរួលការផ្សព្វផ្សាយព័ត៌មាន ទៅទីផ្សារ អន្តរជាតិ។
- សហការជាមួយសហគមន៍នានា សហគ្រាស រោងចក្រកាត់ដេរ និងផលិតកម្ម ដើម្បីទំនាក់ទំនងទីផ្សារជួយស្វែងរក វត្ថុធាតុដើមសំរាប់បំពេញតំរូវការរបស់ពួកគេ។
- លើកស្ទួយលើកទឺកចិត្តគាំទ្រខ្លាំងក្លាដល់សិប្បកម្មខ្នាតតូច និងមធ្យម អោយរីក ដុះដាលស្អេកស្កះ និងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីការលើកទឹកចិត្តចំពោះអាជីវកម្ម ខ្នាតតូច និងមធ្យមណា ដែលបានពង្រីកសេវាកម្មរបស់ខ្លួនស្របទៅតាម ស្តង់ដា អន្តរជាតិ។
- ជួយផ្តល់យោបល់អំពីកម្មវិធីវិនិយោគឧស្សាហកម្ម និងពិនិត្យវាយតំលៃអំពីភាពជា ដៃគូ។
- ជួយសំរបសំរួលអំពីបញ្ហាដែលទាក់ទងទៅនឹងវិស័យផលិតកម្ម និងឧស្សាហកម្មសំរាប់ការនាំចេញ។
2. ផ្នែកវិវាទពាណិជ្ជកម្ម
- រៀបចំការសំរបសំរួលផ្ទៃក្នុងអង្គភាពពាក់ពន្ធ័ក្នុងខេត្ត និងធ្វើសុខដុមនីយកម្ម រវាង គោលនយោបាយរបស់អង្គភាព ទាំងនោះអោយស៊ីសង្វាក់គ្នាទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍ ពាណិជ្ជកម្ម។
- សំរបសំរួលជាមួយអាជ្ញាធរស្រុក-ខេត្ត ដោយធ្វើការពិគ្រោះយោបល់ សំដៅដល់ ការចូលរួមអភិវឌ្ឍរបស់វិស័យ ឯកជន និងសង្គមស៊ីវិលនានា សំរាប់ជំរុញដល់ការ នាំចេញ។
- ធ្វើជាអាជ្ញាកណ្តាលក្នុងុការសំរបសំរួលវិវាទពាណិជ្ជកម្ម ពិសេសវិវាទលើកម្មសិទ្ធ- បញ្ញា និងវិវាទនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស។
- ចូលរួមជួយផ្សព្វផ្សាយច្បាប់នានា ដែលពាក់ពន្ធ័នឹងវិស័យពាណិជ្ជកម្មជូនក្រុមហ៊ុន សហគ្រាស អាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងខេត្ត។

Labels