II. គណៈកម្មការសេវាកម្ម-កិច្ចការមហាអនុតំបន់ទន្លេមេគង្គ
1. វិស័យសេវាកម្ម និងអាជីវកម្មទូទៅ
- ទំនាក់ទំនងជាមួយមន្ទីរជំនាញ ដើម្បីប្រមូលទិន្នន័យពីតំបន់ទេសចរណ៍នៅក្នុង ខេត្ត ទាំងរូបភាព និងខ្លឹមសារដើម្បី ជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ក្នុងន័យទាក់ ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តនៅក្នុង ខេត្តកំពង់ចាម។
- រៀបចំប្រមូលទិន្នន័យចងក្រងជាឯកសារ ជាសៀវភៅ ដើម្បីផ្សព្វផ្សាយជុំវិញវិស័យ ទេសចរណ៍ក្នុងខេត្ត អោយមាន ការរីកចំរើន។
- ទំនាក់ទំនងជាមួយទីផ្សារជាតិ និងអន្តរជាតិ ដើម្បីឈានទៅអភិវឌ្ឍគំរោងវប្បធម៌- ទេសចរណ៍។
- ជួយសំរួលគ្រប់សកម្មភាពដែលទាក់ទងនឹងវិស័យសេវាកម្ម និងអាជីវកម្មទូទៅក្នុង ខេត្ត និងទំនាក់ទំនងជាមួយ សភាពាណិជ្ជកម្មតាមបណ្តាខេត្ត ក្នុងន័យផ្លាស់ប្តូរបទ- ពិសោធន៍ការងារ ក៏ដូចជាផលិតផលផ្សេងៗ ទៅវិញទៅមក។
- ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មនានា ក្នុងស្រុក-ខេត្ត ដើម្បីប្រមូលផ្តុំជាសមាគម ឬ ជាសហគមន៍ ក្នុងន័យរៀបចំ អោយទៅជាភូមិមួយផលិតផលមួយ ដើម្បីបង្កើន គុណភាពទំនិញ និងការវេចខ្ចប់។
2. កិច្ចការមហាអនុតំបន់ទន្លេមេគង្គ
កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ សំដៅបង្កើតបរិយាកាសដ៏ប្រសើរ សំរាប់ពាណិជ្ជកម្ម វិនិយោគ និង ការអភិវឌ្ឍន៍វិស័យឯកជន។
ដើម្បីអោយកិច្ចការនេះដំណើរការបានល្អ គឺទាមទារយ៉ាងសំខាន់នូវធនធាន មនុស្ស។ ដូចនេះ វាតម្រូវការជាចំបងនូវ គំរោងបណ្តុះបណ្តាលធនធានមនុស្ស លើបច្ចេកទេសប្រពន្ធ័ផ្លូវទឹកក្រោមដី ប្រព័ន្ធផ្លូវដែក ក្នុងប្រទេសតភ្ជាប់ទៅអាស៊ាន និងទៅប្រទេសចិន។

Labels