/ 2:01 AM /
រដ្ឋាភិបាលកម្ពុជាដាក់ចេញនូវគោលនយោបាយបែបណាដើម្បីវិនិយោគលើស្ត្រី
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងតែលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសង្គម ប៉ុន្តែការវិនិយោគលើស្ត្រីស្ថិតនៅមានកម្រិត
ក្នុងការកាត់បន្ថយអត្រាស្លាប់នៅពេលផ្ដល់កំណើតរបស់ស្ត្រីដែលធ្វើឲ្យចំនួនស្លាប់របស់ពួកគេក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះមិនមានការថយចុះ ។
ការអង្កេតថ្នាក់ជាតិស្ដីពីប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០០៥បានរកឃើញថា ស្ត្រីចំនួន៤៧២នាក់បានស្លាប់ក្នុងចំណោមការផ្ដល់កំណើតដល់ស្ត្រី១០០០០០ករណី ខណៈដែលឆ្នាំ២០០០ការអង្កេតដូចគ្នាបានរកឃើញថាស្ត្រីចំនួនត្រឹម៤៣៧នាក់បានស្លាប់ ក្នុងចំណោមការសម្រាលចំនួន១០០០០០ករណីដូចគ្នា ។
លោកសាស្ត្រាចារ្យគុំ កាណាល់ នាយកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០០៨-២០១៥ ក្រសួងសុខាភិបាលបានលើកយកបញ្ហាស្ត្រីនិងកុមារជាអាទិភាពកំពូលមួយក្នុងចំណោមអាទិភាពកំពូលចំនួន៤ ។ អាទិភាពផ្សេងបីទៀតរួមមានបញ្ហាជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពទាក់ទងនឹងបរិស្ថាន ។
លោកបន្តដោយគូសបញ្ជាក់ថា «យើងមិនសូវពេញចិត្តនឹងតួលេខនេះទេ ទាល់តែចុះទើបយើងសប្បាយចិត្ត» ។
លោកសាស្ត្រាចារ្យបានបន្តឲ្យដឹងទៀតថា ជាលក្ខណៈធម្មជាតិមានស្ត្រីចំនួន២០នាក់ក្នុងចំណោម១០០នាក់មានលក្ខណៈមិនប្រក្រតី ហើយនៅពេលមានផ្ទៃពោះដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលមានគភ៌និងពេលសម្រាលបុត្រ ។
នៅកម្ពុជាមានឆ្មបសរុបប្រមាណជា៣០០០នាក់នៅទូទាំងប្រទេស ប៉ុន្តែភាគច្រើនប្រមូលផ្ដុំនៅទីក្រុង និងទីប្រជុំជន ដែលជាហេតុធ្វើឲ្យមណ្ឌលសុខភាពជាង៥០ភាគរយនៅទូទាំងប្រទេសមិនមានធ្មប និងមិនដំណើរការសកម្មភាពរបស់ខ្លួន ។
ដោយមើលឃើញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឆ្មប ដោយផ្ដល់ឲ្យពួកគេថែទាំស្ត្រីចាប់ពីពេលមានផ្ទៃពោះរហូតដល់ពេលសម្រាល បើទារកនិងម្ដាយកើតមករស់ឆ្មបនឹងទទួលបាន៥០០០០រៀលក្នុងមួយករណីសម្រាប់តំបន់ជនបទ និង៤០០០០រៀលសម្រាប់ទីក្រុង ។ ប៉ុន្តែបើមាតាឬស្ត្រីស្លាប់ ឆ្មបទាំងនោះមិនបានទទួលប្រាក់លើកទឹកចិត្តទេ ។
ការដាក់ចេញនូវគោលនយោបាយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានមើលឃើញពីការមិនថយចុះមរណភាពរបស់ស្ត្រី តាមរយៈការបង្ហាញក្នុងការធ្វើអង្កេតប្រជាសាស្ត្រនិងសុខភាពរវាងឆ្នាំ២០០០និង២០០៥ ដែលធ្វើឡើងដោយក្រសួងផែនការ ។
លោកសាស្ត្រាចារ្យបានបន្តឲ្យដឹងទៀតថា មួយឆ្នាំកម្ពុជាមានស្ត្រីប្រមាណចំនួន៤០០០០០នាក់សម្រាលបុត្រ និង៤០ម៉ឺននាក់ទៀតមានផ្ទៃពោះ ដូច្នេះរាជរដ្ឋាភិបាលចំណាយប្រាក់ប្រហែល៥លានដុល្លារសម្រាប់លើកទឹកចិត្តឆ្មប ។ ប៉ុន្តែ រដ្ឋាភិបាលអាចប្រើវិធីផ្សេងពីនេះ ដោយយកប្រាក់ទាំងនោះទៅដំឡើងប្រាក់ខែឲ្យឆ្មបចំនួនប្រមាណ៣០០០នាក់ មានប្រសិទ្ធិភាពជាងព្រោះថា ការលើកទឹកចិត្តតាមរយៈការផ្ដល់ប្រាក់បែបនេះ នៅពេលរដ្ឋាភិបាលឈប់ផ្ដល់ប្រាក់ ពួកគេនឹងអស់ទឹកចិត្តធ្វើការ ។
លោកកាណាល់ បានបន្តដោយទទួលស្គាល់ថា ប្រព័ន្ធសុខាភិបាលកម្ពុជាសព្វថ្ងៃមានភាពទន់ខ្សោយណាស់ ។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការផ្នែកសុខភាពបាននិយាយក្នុងលក្ខខណ្ឌមិនចេញឈ្មោះថា ដោយសារតែការិយាធិបតេយ្យពីថ្នាក់លើច្រើនពេក ទើបទឹកប្រាក់ដែលត្រូវបែងចែកទៅមណ្ឌលសុខភាពតាមជនបទមិនដល់ទីដៅទេ ។ មន្ត្រីដដែលបានបន្តថា មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពជាង៥០ភាគរយមិនបំពេញតាមសំណុំសកម្មភាពអប្បបរមាឡើយ ។
បើតាមការអង្កេតជាសកលដែលបានបង្ហាញក្នុងសន្និសីទពិភពលោកស្ដីពីការផ្ដល់កំណើតដល់ស្ត្រី ដែលបានប្រារព្ធធ្វើនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីពាក់កណ្ដាលខែតុលាកន្លងមកនេះបានបង្ហាញថា ជាទូទៅសកលលោកបានបាត់បង់ប្រហែល១៥កោដិដុល្លារក្នុងមួយឆ្នាំ ដោយសារតែម្ដាយនិងទារកស្លាប់ដែលយើងអាចការពារបាន ប៉ុន្តែប្រសិនបើយើងអាចការពារបាន យើងអាចចំណេញពី៤ទៅ៦កោដិដុល្លារក្នុងមួយឆ្នាំៗ ។
ការអង្កេតដដែលបានរកឃើញថា នៅប្រទេសអភិវឌ្ឍន៍ស្ត្រីម្នាក់ក្នុងចំណោម២៤០០នាក់បានរងគ្រោះក្នុងពេលផ្ដល់កំណើត ខណៈប្រទេសកំពុងអភិវឌ្ឍន៍ស្ត្រីម្នាក់លើ២០នាក់បានរងគ្រោះ ហើយនៅទ្វីបអាហ្វ្រិកសាហារ៉ា គឺម្នាក់លើ១៦នាក់បានរងគ្រោះ នៅពេលសម្រាលឬពេលផ្ដល់កំណើតដល់ទារក ។
របាយការណ៍នៃការអង្កេតនោះបានព្រមានថា «រដ្ឋាភិបាលប្រទេសមួយចំនួនបានដាក់ទិសអនុវត្តរបស់ខ្លួនហើយ ប៉ុន្តែបើយើងមិនបានដាក់ការប្ដេជ្ញាចិត្តទៅក្នុងប្រព័ន្ធរបស់យើងទេនោះ ការប្ដេជ្ញាចិត្តរបស់យើងក្នុងការដាក់ទិសដៅដើម្បីសម្រេចឲ្យបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់យើងមិនអាចទទួលបានជោគជ័យទេ ។
សន្និសីទពិភពលោកដែលរដ្ឋមន្ត្រីសមាជិករដ្ឋសភា អ្នកជំនាញការ និងអ្នកសារព័ត៌មានមកពីប្រទេសចំនួន១០៥ចូលរួម ភាគច្រើនបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចំនួនជាង២០០០នាក់នោះ គឺពិនិត្យមើលថា តើអ្វីដែលយើងត្រូវធ្វើបន្តទៀត ដើម្បីដាក់ការវិនិយោគទៅលើស្ត្រី ។
ក្នុងសន្និសីទនោះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសផ្ដល់ប្រាក់បន្ថែមចំនួន១០០លានផោន (ជាង២០០លានដុល្លារ) ដល់អង្គការ UNFPA ដើម្បីធ្វើការវិនិយោគលើស្ត្រីដែលកំពុងរស់ក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ។ រដ្ឋាភិបាលប្រទេសហុល្លង់ក៏បានប្រកាសផ្ដល់ប្រាក់ចំនួន១២៥លានអឺរ៉ូ សម្រាប់ជួយធ្វើឲ្យសានភាពមរណភាពរបស់ស្ត្រីតាមប្រទេសកំពុងអភិវឌ្ឍន៍ឲ្យមានភាពប្រសើរឡើងផងដែរ ។
ជាមួយនោះរដ្ឋមន្ត្រីចំនួន៣៥ប្រទេសដែលទៅចូលរួមក្នុងសន្និសីទពិភពលោកស្ដីពីការបង្កកំណើតរបស់ស្ត្រី (Women Deliver) ក៏បានចេញសេចក្ដីប្រកាសនូវការប្ដេជ្ញាចិត្តរួម ដើម្បីធ្វើការវិនិយោគទៅលើស្ត្រីចំនួន៥ចំណុច និងធ្វើការបង្ហាញឲ្យមានដំណោះស្រាយចាំបាច់ចំនួន៤ចំណុចសំខាន់ៗផងដែល ៕