/ 2:12 AM /
ពេលបច្ចុប្បន្ន អ្វីដែលប្រទេសកម្ពុជាត្រូវការជាទីបំផុត គឺជាសាមគ្គីភាព។រូបខ្ញុំផ្ទាល់តែងតែមានការខ្វែងគំនិតជាមួយនឹងមេដឹកនាំនានា ប៉ុន្តែ ក្នុងសភាពវិបតិ្ត យើងត្រូវបោះបង់ចោលនូវការលំអៀងផ្នែកនយោបាយរបស់ខ្លួនហើយនិងត្រូវគាំទ្រប្រទេសជាតិ មិនមែនត្រូវគាំទ្រគណបក្សរបស់ខ្លួននោះឡើយ។ តើអ្វីទៅជាវិបត្តិដែលខ្ញុំបាននិយាយមិញនោះ?
គឺជាការឈ្លានពានរបស់ប្រទេសជិតខាងទៅលើទឹកដីកម្ពុជា។ ក្នុងសង្គ្រាមស៊ីវិលនៃសហរដ្ឋអាមេរិក លោកប្រធានាធិបតី អាប្រាហាំលីនកុន បានមានប្រសាសថា “អស់ទាំងនគរណាដែលបែកខ្ញែកេទាស់តែគ្នាឯងមិនអាចចៀសផុតពីការវិនាសនោះឡើយ”។ ប្រសិនបើកម្ពុជាមានសាមគ្គីភាពផែ្នកនយោបាយ នោះអាចចៀសផុតពីការវិនាសបាន ហើយអាចបន្សល់ទុកទឹកដីនេះជាកម្មសិទ្ឋិរបស់ខ្មែរ។
មានផ្លូវតែមួយដើម្បីឈ្នះល្បិចរបស់អ្នកឈ្លានពាននោះគឺជាច្បាប់អន្តរជាតិជាផ្លូវដែលធ្លាប់បាននាំមកនូវលទ្ធផលដ៏ល្អសម្រាប់ខ្មែរកាលពីឆ្នាំ១៩៦២។ ប្រសិនបើខ្មែរនឹងយកជម្លោះនេះជូនទៅអង្ការសហប្រជាជាតិនោះយើងរស់ជាត្រូវទទួលបានការដោះស្រាយដ៏ល្អបំផុតសម្រាប់ខ្មែរជាមិនខាន។ ភាគីខ្មែរមានភស្តុតាំងដើម្បីគាំទ្រការអះអាងរបស់ខ្លួន គឺរួមមាននូវផែនទី ទម្លាប់ច្បាប់ នឹងសន្ធិសញ្ញា។
ការដោះស្រាយតាមសមរភូមិមិនមែនជាដំណោះស្រាយល្អចំពោះកម្ពុជាទេគឺមកពីកងកម្លាំងរបស់ប្រទេសឈ្លានពានមានកម្លាំងច្រើនជាងខ្មែរ ហើយម្យ៉ាងទៀត ប្រសិនបើវិបត្តិនេះត្រូវបណ្តាលឱ្យផ្ទុះអាវុធ នោះប្រសាទព្រះវិហារប្រាកដជាត្រូវរងបែកបាក់ធ្ងន់ធ្ងរមួយចំនួន។ ប្រសិនបើកម្ពុជានឹងយករឿងនេះមកលើកឡើងទៅអ.ស.ប. នោះរឿងនេះនឹងត្រូវ
បានដោះស្រាយដោយសន្តិវិធី ហើយផ្តល់លទ្ធផលដ៏ល្អដែរ។
ហេតុដូច្នេះហើយសូមផ្អាកនូវអារម្មណ៍នយោបាយសិនរួមគ្នាគាំទ្រនាយករដ្ឋមន្ត្រីខ្មែរក្នុងការប្រឆាំងនឹងសត្រូវជាតិ!