សតិជាគូនឹងបញ្ញា
ដូចបាននិយាយមកហើយក្នុងសប្បុរិយធម៌ (ធម៌មនុស្សល្អ) កំរងធម៌នេះមានសតិ និងបញ្ញានៅជាមួយគ្នារឺ
ជាគូគ្នា។ ខ្មែរយើងខ្លះចូលចិត្ដថា ការមានតែសតិក៏មានតែការចាំ តែគ្មានចេះការមានតែបញ្ញាក៏គឺមានតែ
ចេះ តែគ្មានចាំ។ អ្នកខ្លះមានមតិថា សតិសម្បជញ្ញៈមិនមែនជាធម៌អ្វីដទៃទេគឺសតិ និងបញ្ញាបូកគ្នាហ្នឹង
អែង។
បញ្ញា៤
១ -ស្គាល់ទុក្ខ
២ -ស្គាល់ហេតុនៃទុក្ខ
៣ -ស្គាល់ភាពរលត់ទុក្ខ
៤ -ស្គាល់ផ្លូវប្រតិបត្ដិអោយដល់ភាពរលត់ទុក្ខ។
អ្នកសិក្សាគប្បីធ្វើសេចក្ដីសង្កេតថា ពុទ្ធសាសនាពុំបានប្រកាន់យកបញ្ញាដែលមានមក អំពីកំណើតដែល
យើងធ្លាប់ហៅថាសេចក្ដីវៃឆ្លាតទុកជាបញ្ញាជាន់ខ្ពស់ តែប្រកាន់យក បញ្ញាដែលគេបានធ្វើអោយកើតដោ
យអាស្រ័យការគិតការសិក្សានិងការប្រតិបត្ដិធម៌ រឺការអនុវត្ដន៍ទុកជាបញ្ញាជាន់ខ្ពស់បំផុត ដែលអាចជួយចំ
លងមនុស្សអោយផុតទុក្ខបាន។ ដូចនេះព្រោះអ្វី ព្រោះសេចក្តីវៃឆ្លាតជារបស់ដែលមនុស្សយើងមាននោះ
មានភាពមិនដូចគ្នាទេ។ ចំណែកបញ្ញាប្រភេទដែលគេអប់រំដោយកើតបាននោះ មានភាពមិនដូចគ្នាទេ។
ចំណែកបញ្ញាដែលប្រភេទដែលគេអប់រំដោយកើតបាននោះ ជាធាតុដែលមនុស្សរាល់រូបមានសិទ្ធិសិក្សា
រៀនសូត្រស្រាវជ្រាវ និងប្រតិបត្ដិ រឺអនុវត្តន៍អោយកើត មានស្រេចហើយតែសេចក្ដីត្រូវការរបស់ខ្លួន។
បញ្ញារឺសេចក្ដីវៃឆ្លាតពីកំណើត ដែលអាចប្រើការបានជាស្ថាពរ រឺគ្មានភាពឋិតនៅអស់ចិរកាលនោះក៏មាន
ទំនាក់ទំនងមិនខុសគ្នា នឹងភ្លើងធម្មជាតិទាំងឡាយ មានភ្លើងព្រៃជាដើម ដែលគេមិនអាចនឹងប្រើភ្លើងនេះ
អោយបានប្រយោជន៍គ្រប់ពេលវេលា ដែលត្រូវការ។ ដោយអាស្រ័យភាពមិនឋិតឋេរនៃភ្លើងទាំងឡាយ
នេះហើយ ទើបបានមនុស្សយើងបង្កើតឈើគូស ដែកភ្លើងរហូតដល់អគ្គិសនីនិងគ្រឿងអុបករណ៍អគ្គិសនី
ដើម្បីយកភ្លើងប្រើអោយបានគ្រប់អោកាសដែលត្រូវការ។ សូម្បីបញ្ញាញាណនៃព្រះសម្មាសម្ពុទ្ធព្រះអង្គ
អែង ក៏ពុំមែនបានមកដោយទង្វើផ្សងព្រេងឡើយ គឺកើតឡើងដោយអាស្រ័យសេចក្ដីព្យាយាម ជាមួយនឹង
ការតស៊ូយ៉ាងប្ដូរផ្ដាច់ទើបបានសំរេចក្នុងទីបំផុត។ ពុទ្ធសាសនាមិនបានបង្រៀនមនុស្ស អោយដេកចាំទទួល
សេចក្ដីសុខដែលផ្ដល់អោយដោយធម្មជាតិ រឺដោយអាទិទេព រឺ រង់ចាំ ជោគវាសនា ដែលរិក្សយាម ថ្ងៃ ខែ
ឆ្នាំ ល្អផ្ដល់អោយឡើយ។ ពុទ្ធសាសនាបង្រៀនមនុស្សអោយធ្វើការគ្រប់យ៉ាងនៅក្នុងក្របខ័ណ្ឌនៃគំនិត
បញ្ញា រឺក្របខ័ណ្ឌនៃហេតុផលដើម្បីទទួលយកផលដែលមានគុណភាពខ្ពស់សមតាមសេចក្ដីត្រូវការរបស់
ខ្លួន។ ពុទ្ធសាសនាគ្មានបង្រៀនមនុស្សអោយផ្ញើជោគវាសនារបស់ខ្លួនលើគ្នាអែង រឺលើពួកទេពណាមួយ
ឡើយ។ មតិនេះមានសំអាងលើគម្ពីរ អត្ថកថាទុក្កនិបាតអង្គុត្ដរនិកាយ ក្នុងចំណុចថា ការខ្វះសម្បជញ្ញៈ ក៏គឺគ្មានញាណរឺបញ្ញា។
ការប្រើបញ្ញាដំណោះទុក្ខ
ពុទ្ធសាសនាមានជំនឿថា ដំណោះស្រាយទុក្ខជាបញ្ហាសំខាន់ហើយជាទិសដៅយ៉ាងខ្ពស់បំផុតរបស់បុគ្គលអ្នក
ឃើញទោសនៃសេចក្ដីទុក្ខ។ ចំពោះបញ្ហានេះអ្នកផងសឹងបានឃើញហើយថា ទ្រឹស្ដីអរិយសច្ចៈ៤ប្រការ
គឺទ្រឹស្ដីដំណោះស្រាយទុក្ខយ៉ាងចំៗ តែជាទ្រឹស្ដីមានភាពចំលែកជាងធម្មតា គឺទ្រឹស្ដីធម្មតាវាជារឿងនៃគំនិត
ប្រកាន់យក រឺ ទង្វើសាកល្បងរៀបចំអោយមានជាគោលការមុន ទើបធ្វើការពិសោធន៍ជាខាងក្រោយ។
តែទ្រឹស្ដីអរិយសច្ចៈរបស់ព្រះសម្មាសម្ពុទ្ធ មិនមែនជាគំនិតយល់សប្ដិ រឺ គំនិតត្រិះរិះគ្នាន់គ្នេ ហើយប្រកាន់
យក រឺអនុវត្ដទេ គឺព្រះអង្គបានប្រើជីវិតរបស់ព្រះអង្គអែង ជាដើមធាតុក្នុងការសាកល្បងស្រាវជ្រាវ លុះ
ត្រាបានសំរេចផលបានរួចចាកទុក្ខទាំងពួងពិតប្រាកដហើយ ទើបបានប្រកាសទ្រឹស្ដីនេះចេញមកព្រមគ្នានេះ
បានធ្វើសេចក្ដីថ្លែងការបញ្ជាក់ថា ដរាបណាព្រះអង្គមិនបានរកឃើញសេចក្ដីពិត រឺ ប្រតិបត្ដិធម៌មិនបានសំ
រេចផលដោយខ្លួនអែង ព្រះអង្គនឹងមិនធ្វើសេចក្ដីប្ដេជ្ញាជាដាច់ខាតថា ព្រះអង្គជាព្រះពុទ្ធ បានត្រាស់ដឹងនូវ
អនុត្ដរសម្មាសម្ពោធិញ្ញាណឡើយ។
ព្រោះហេតុនេះ ការពិចារណាដល់កំណែ រឺដំណោះសេចក្ដីទុក្ខតាមលំអាននៃព្រះពុទ្ធ សាសនាយើងត្រូវពិ
ចារណាដោយត្រង់ៗចំៗ ទៅលើអរិយៈសច្ចៈមួយចំណែក ជាមួយគ្នានេះគេត្រូវប្រើគោលគំនិតនៅក្រោ
មខ្សែបន្ទាត់នៃអរិយសច្ចៈ ដើម្បីចំអិនបញ្ញារឿយៗប្រកបដោយព្យាយាមយ៉ាងខ្លាំងក្លាមោះមុត។

ក កំណែទុក្ខតាមគំនោលអរិយសច្ចៈ រឺ សច្ច
១ - មុនដំបូងអោយស្គាល់ថាអ្វើជាភាពទុក្ខ ពេលខ្លះគេចូលចិត្ដត្រលប់ត្រលិនឃើញសុខជាទុក្ខរឺ
ឃើញទុក្ខជាសុខ។ ដូចនេះទើបគេត្រូវប្រកាន់យកគោលការថា ទុក្ខមាន ៣បែបគឺទុក្ខប្រចាំបានដល់សេច
ក្ដីកើត សេចក្ដីចាស់ សេចក្ដីឈឺ សេចក្ដីស្លាប់។ ទុក្ខបានដល់សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីមិន
សប្បាយកាយ សេចក្ដីមិនសប្បាយចិត្ដ សេចក្ដីចង្អៀតចង្អល់ជាដើម៘
២ - អោយស្គាល់ថាអ្វីជាដើមហេតុរបស់ទុក្ខ មានមនុស្សច្រើនណាស់ដែលមានប្រាថ្នាចង់រំដោះទុក្ខ
រឺធ្វើកំណែទុក្ខ ត្រលប់ជារវើរវាយទៅធ្វើផលនៃទុក្ខទៅវិញ ដូចនេះទើបកំណែរបស់គេវាទៅជាគ្មានបាន
ផលបានប្រយោជន៍អ្វី គឺវានៅជាទុក្ខ ជាព្រួយដដែល៘
៣ - អោយស្គាល់ភាពរលត់ទុក្ខថា បានដល់អ្វី រឺមានអ្វីជាធាតុសំរាប់រំលត់ទុក្ខ។ពុទ្ធសាសនាបានបង្ហាញ
ផ្លូវថា ការរំលត់ទុក្ខ មិនមែនរំលត់ផលទេ គឺរំលត់ហេតុ។ បើរំលត់តែផលហេតុនៅដដែល ទុក្ខនឹងកើត
ឡើងទៀត ដូចនេះការរំលត់ទុក្ខក្នុងទីនេះ គឺ ត្រូវរំលត់ហេតុ បានដល់តណ្ហាទាំង៣ អោយបានដាច់ខាត។
៤ - អោយស្គាល់ថា ភាពរលត់ទុក្ខមិនអាចនឹងកើតបានស្រួលៗធូរៗទេត្រូវមានការប្រតិបត្ដិធម៌
អោយដល់នូៗភាពរលត់ទុក្ខ។ សេចក្ដីប្រតិបត្ដិនោះលោកហៅថា មជ្ឈិមបដិបទា។
សេចក្ដីពិស្ដារនៃរឿងនេះ មានក្នុងបទដទៃខ្លះហើយបើមិនទាន់គ្រប់គ្រាន់តាមសេចក្ដីត្រូវការមេត្ដាមើល
សៀវភៅ និព្វានទស្សនៈ និងសៀវភៅ ទស្សនៈសកល របស់ខ្ញុំប្រកបផង។
កាលណាមានរឿងកើតទុក្ខ រឿងអស់សង្ឃឹម រឿងមិនសមតាមប្រាថ្នាសូមអោយនឹកជានិច្ចដល់ព្រះពុទ្ធតំរា
ស់ថា តណ្ហាជាហេតុអោយកើតទុក្ខគំនិតនេះនាំអោយកើតបញ្ញាបង្រៀនខ្លួនអែងអោយចេះសន្ដោសចេះ
បន្ធូរបន្ថយចំណង់ ក្នុងទីបំផុតសេចក្ដីអផ្សុកស្អុះស្អាប់ក្រវល់ក្រវាយចិត្ដ បានត្រូវរលាយបាត់បន្ដិចម្ដងៗរហូ
តដល់សូន្យបាត់ក៏មាន ប្រសិនបើគេបានអនុវត្ដន៍មគ្គ៨ប្រការអស់ពីកំលាំងនិងសមត្ថភាពក្នុងពេលនោះ។
ចំពោះរឿងសេចក្ដីស្នេហា ព្រះសម្មាសម្ពុទ្ធបានមានព្រះតំរាស់ថា ស្នេហាមួយមានទុក្ឌមួយស្នេហាមួយរយ
មានទុក្ខមួយរយ៘ អ្នកណាថាមិនពិត រឺ មានយោបល់ទំនាស់នឹងពុទ្ធតំរាស់នេះ ក៏ស្រេចតែក្បាលចិត្ដរ
បស់គេចុះ។ គំនិតខ្ញុំឃើញថា ពុទ្ធតំរាស់នេះបើទុកដាក់ជាគណិតសាស្រ្ដក៏បាន ព្រោះខាងគណិតសាស្រ្ដតែ
ងតែមានស៊ីមាន សង រឺបើនឹងទុកដាក់ជាគ្រឿងប្រដាប់សំរាប់ទប់សំរាប់ហាមបាន ព្រោះបើគ្មានគ្រឿងប្រ
ដាប់ហាមកង់ កង់ក៏មិនឈប់វិលរថយន្ដក៏មិនឈប់បុករឺភ្លូក។ ចំណែកចិត្ដមនុស្សវិញ បើគ្មានធម្មៈសំរាប់
ទប់សំរាប់ហាមសេចក្ដីស្នេហាក៏មិនឈប់កើត ទុក្ខក៏មិនឈប់មានបើសេចក្ដីស្នេហារបស់មនុស្សកាន់តែ
ដើរហួសព្រំដែន ម្នាក់ណាក៏ដូចជាម្នាក់ណា ពិភពលោកក៏ត្រូវតែឆេះដោយ វាគគ្ដិ នៃប្រជាសត្វជាមិនខាន
។ ពំនោលនេះ ត្រូវចំរើនលើពុទ្ធភាសិតថា «គ្មានភ្លើងណាមានកំដៅខ្លាំងក្លាជាងភ្លើងស្នេហាគ្មានព្រំដែន,
គ្មានស្កប់។ គ្មានកំហុស ណាមានពិសអំណាចជាងកំហុសនៃកំហឹង។ គ្មានសំណាញ់ណាមានជំនាប់មាំមួនជា
ងសំណាញ់គឺកំឡៅ។ គ្មានស្ទឹងណាហូរជាប់អត់ឈប់ដូចស្ទឹងគឺស្នេហា»

និត្ថិរាគ សមោ អគ្គិនត្ថិ ទោសោ សមោគហោ
នត្ថិមោហ សមំ ថាលំ ទត្ថិ តណ្ហា សមា នទី
មួយទៀត «គ្មានភ្លើងណាមានកំដៅខ្លាំងក្លាជាងសេចក្ដីស្នេហាអត់មានចប់ អត់មានព្រំដែនគ្មានកំហុសភ្លាំង
ភ្លាត់ណាបង្កើតគ្រោះថ្នាក់ស្មើដោយទោសៈ គ្មានទុក្ខណាញាំញីកំទេចមនុស្សស្មើដោយខន្ធ៥ គ្មានស្ទឹងណា
ហូរជាប់អស់កាលជានិរន្ដរ៍ ស្មើដោយ ស្ទឹងគឺសេចក្ដីស្នេហា គ្មានចប់គ្មានទីបំផុត »
នត្ថិ រាគ សមោ អគ្គិ នត្ដិ ទោសោ សមោ
កលិនត្ថិខន្ធា សមា ទុក្ខា នត្ថិ តណ្ហា សមា នទី »
ជីវិតទាសៈនៃសេចក្ដីស្នេហា (តណ្ហា)ឃើញពិភពលោកមានទំហំតូច មានភាពចង្អៀតជិវិតសន្ដោស (ស្កប់
ចិត្ដ) ឃើញពិភពលោកមានទំហំធំ មានសភាពទូលំទូលាយ ពិភពលោកកើតសង្គ្រាមដោយភ្លើង រាគៈទោ
សៈមោហៈ ដែលអាស្រ័យនៅក្នុងចិត្ដមនុស្ស រឺដែលមានចិត្ដសត្វលោកជាជើងក្រាន ពិភពលោកមានសន្ដិ
ភាពដោយអាស្រ័យសេចក្ដីសន្តោស ដែលមាននៅក្នុងចិត្ដមនុស្ស រឺដែលមានចិត្ដសត្វលោកជាលំនៅឋាន
។ ពិភពលោកមានសេក្ដីចំរើនរុងរឿងដោយអ្នកសាសនា រឺអ្នកវិទ្យាសាស្រ្ដមាន ចិត្ដកុសល រឺរស់នៅក្នុង
ព្រហ្មវិហារធម៌ ពិភពលោកវិនាស ដោយអ្នកសាសនានិងអ្នកវិទ្យាសាស្រ្ដគ្មានសីលធម៌ គ្មានអនុវត្ដព្រ
ហ្មវិហារធម៌ រឺមានចិត្ដអកុសល ៘

Labels