ដើម្បីអោយឃើញជាបញ្ញា កាលបើរួមចូលជាមួយនឹងធម៌ដទៃៗហើយ ដែលលោកបានអោយពិន្ទុច្រើន
ជាងធម៌ទាំងឡាយដទៃ ព្រោះលោកមានគំហើញយ៉ាងណានោះ ក្រៅពីមើលឡើងវិញអោយឃើញថា ស
ទ្ធាដែលមានបញ្ញាជាបង្កូលរឺជាចំរានរឺជាទំនប់ដូចបានពោលមកហើយខ្ញុំសូមស្នើធម្មៈផ្នែកដទៃទៀតមាន
ដូចនេះ១ - លំដាប់នៃការប្រតិបត្ដិធម៌៣ថ្នាក់ (អនុបព្វបដិបទា)
១ -សីល
២ -សមាធិ
៣ - បញ្ញា រក្សាកាយវាចាអោយមានរបៀបរៀបរយ
ធ្វើចិត្ដអោយមានលំនឹងមាំមួន
ធ្វើខ្លួនអោយមានសេចក្ដីចេះដឹងច្រើន
២ - ការអប់រំចិត្ដ ២ថ្នាក់ (ភាវនា)
១ -សមថភាវនា អប់រំសមាធិ
២ -សមថវិបស្សនា អប់រំបញ្ញា
៣ - រួបរួមល័ក្ខឋានដែលលើកតំកើងបញ្ញា
១ -មនុស្សដែលរស់ក្នុងលោកនេះ អ្នកមានទង្វើប្រកបដោយបញ្ញារមែងរកឃើញនូវសេចក្ដីសុខ
ដែលមាននៅក្នុងសេចក្ដីទុក្ខ
បញ្ញាជាបន្លឺរស្មីក្នុងពិភពលោក
២ -បញ្ញាជាដួងកែវនៃជីវិតរបស់នរជន
៣ -សាវករបស់ព្រះសម្មាសម្ពុទ្ធ រមែងមានជីវិតរុងរឿងដោយបញ្ញា
៤ -បណ្ឌិតទាំងឡាយមានពំនោលថា បញ្ញាប្រសើរបំផុតដូចដួងច័ន្ទប្រសើរជាងផ្កាយទាំងឡាយ គុ
ណធម៌ទាំងឡាយមានសីលជាដើម របស់ជនអ្នកប្រព្រឹត្ដធម៌ល្អរមែងជារបស់ប្រព្រឹត្ដទៅតាម
៥ -អ្នកមានបញ្ញា (គឺបញ្ញាមានហើយធាតុល្អដទៃៗដណ្ដើមជើងគ្នាដើរតាមបញ្ញា)
៦ -អ្នកប្រាជ្ញទាំងឡាយស្ដីថា ជីវិតរបស់បុគ្គលរស់នៅដោយបញ្ញាជាជីវិតប្រសើរបំផុត
៧ -បញ្ញាគ្រប់គ្រងរក្សាមនុស្ស មានភាពស័ក្ដិសិទ្ធជាងអ្វីៗទាំងអស់
៨ -បញ្ញាដែលបុគ្គលមានហើយ ជាហេតុអោយគេទំលាយកិលេសចោលបាន
៩ -បញ្ញាកើតបានដោយអាស្រ័យសេចក្ដីព្យាយាម
១០ -កាលណាបុគ្គលឃើញដោយបញ្ញាថា សង្ខារទាំងពួងមិនទៀងជាទុក្ខ ធម៌ទាំងពួងមិនមែនខ្លួនប្រា
ណ កាលនោះគេរមែងមានចិត្ដធុញក្នុងទុក្ខ។ នេះអែងគឺជាផ្លូវនៃសេចក្ដីបរិសុទ្ធ
១១ -បុគ្គលល្ងង់មានជីវិតរស់នៅ១០០ឆ្នាំ ពុំប្រសើរ ស្មើនឹងបុគ្គលដែលមានជីវិតរសនៅតែមួយថ្ងៃ
តែមានបញ្ញា។
អាគតស្ថាន និងគុណភាពនៃបញ្ញា ដែលលើកយកមកបរិយាយដោយសង្ខេបនេះបញ្ជាក់អោយឃើញថា
ព្រះពុទ្ធសាសនាប្រកាន់យកបញ្ញាជាធំ ជាគុណធម៌សំខាន់ ព្រោះបញ្ញាជាចង្កៀងរឺពន្លឺនៃជីវិត រឺជាធាតុនាំផ្លូវ
នៃវិញ្ញាណអោយចេញចាកទីងងឹត ទៅកាន់ទីភ្លឺស្វាង។ ព្រមគ្នានេះបញ្ញាជួយគ្រងរក្សាមនុស្សអោយរស់ក្នុង
សេចក្ដីសុខ ជួយកំចាត់ទុក្ខចាស់ និងជួយការពារទុក្ខថ្មី។ ជាពិសេសជួយរកសេចក្ដីសុខ ដែលកប់នៅក្នុងសេ
ចក្ដីទុក្ខជូនបញ្ញាជនបានគ្រប់ពេលវេលា។ប្រសិនបើមនុស្សយើងមិនស្គាល់សេចក្ដីពិតដោយបញ្ញាដោយពន្លឺនៃគំនិតគេ
អាចសំគាល់ទុក្ខថាជាសុខ តែ
បើកាលណាគេមានបញ្ញា គេលែងច្រលំលែងចូលចិត្ដខុសគឺ លែងច្រលំទុក្ខថាជាសុខ ដូចធ្លាប់មានក្នុងកា
លមុនហើយ។
បញ្ញា២
១ -បញ្ញា
២ -បញ្ញា៣
១ -បញ្ញា៣
២ -លោកិយបញ្ញា បញ្ញាថ្នាក់លោកិយ
១ -លោកុត្ដរបញ្ញាបញ្ញាថ្នាក់លោកុត្ដរ។
២ទៀត
២ -សេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលនៅមានការសិក្សាទៀត
៣ -អសេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលអស់មានការសិក្សាទៀត។
១ -ចិន្ដាមយបញ្ញា បញ្ញាកើតពីគំនិត
២ -សុត្ដាមយបញ្ញា បញ្ញាកើតអំពីសំដាប់ (ការស្ដាប់)
ភាវនាមយបញ្ញា បញ្ញាកើតអំពីការអប់រំ។
ទៀត
៣ - អាយកោសល ចំណតក្នុងភាពចំរើន
អបាយកោសល ចំណតក្នុងភាពសូន្យ
អុបាយកោសល ចំណតក្នុងកិច្ចកល

Labels