/ 9:42 PM /
ខាតបង់ថវិកាដោយគ្រោះថ្នាក់ចរាចរប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ជំងឺអេដស៍នៅកម្ពុជាជាគ្រោះថ្នាក់ទី១ រីឯគ្រោះថ្នាក់ចរាចរមានចំណាត់ថ្នាក់លេខ២ ក៏ប៉ុន្តែរយៈពេលមួយ-ពីរឆ្នាំចុងក្រោយនេះជំងឺអេដស៍ជាគ្រោះថ្នាក់ទី២ ចំណែកគ្រោះថ្នាក់ចរាចរមានចំណាត់ថ្នាក់លេខ១ ដែលបណ្ដាលឲ្យខាតបង់ថវិកាប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោក អ៊ឹង ប៊ុនហ៊ូវ ទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍បែបនេះ ខណៈពេលជួបជាមួយមន្ត្រីរាជការមន្ទីរសាធារណការខេត្ត ស្ថិតនៅផ្លូវជាតិលេខ៥ និងខេត្តប៉ៃលិន ក្នុងពេលបេសកកម្មពិនិត្យមើលដំណើរការស្ដារផ្លូវជាតិលេខ៥៧ បាត់ដំបង-ប៉ៃលិនកាលពីពេលកន្លងមក។
លោករដ្ឋលេខាធិការមានប្រសាសន៍ឲ្យដឹងថា រយៈពេលមួយ-ពីរឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរបានឡើងជាចំណាត់ថ្នាក់លេខ១ បណ្ដាលឲ្យខាតបង់ថវិកាប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំ។ រីងជំងឺអេដស៍បានថយមកនៅចំណាត់ថ្នាក់លេខ២។ លោកពន្យល់ឲ្យដឹងបន្ថែមថា ការខាតបង់ថវិកាប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំៗនេះ ដោយគិតទៅលើគ្រោះថ្នាក់មនុស្សស្លាប់ ចាប់ពីមនុស្សនោះកើតរហូតពេលមានគ្រោះថ្នាក់។ ក្នុងនេះដែរ ការខូចខាតទ្រព្យសម្បត្តិយានយន្តគ្រប់ប្រភេទផងដែរ។
លោករដ្ឋលេខាធិការមានប្រសាសន៍ដោយធ្វើការរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរសាធារណការថា ការពាក់មួកសុវត្ថិភាពដូចដែលច្បាប់ចរាចរផ្លូវគោកបានកំណត់ឲ្យអនុវត្តជាធរមានកាលពីដើមឆ្នាំ២០០៩ គឺជាការកាត់បន្ថយគ្រោះថ្នាក់ចំពោះបុគ្គលផង និងចំពោះសង្គមជាតិផង។
គួររំលឹកថា តាមរបាយការណ៍ប៉ាន់ប្រមាណពីស្ថាប័នជំនាញឲ្យដឹងថា ក្នុងមួយថ្ងៃមានមនុស្សស្លាប់ជាមធ្យមជាង៤នាក់ នាឆ្នាំ២០០៦-២០០៧ ក្នុងគ្រោះថ្នាក់ចរាចរ។ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរ បើតាមរបាយការណ៍បញ្ជាក់ឲ្យដឹងថា បានកើនឡើងជារៀងរាល់ឆ្នាំ ដែលឆ្នាំ១៩៩០ មានមនុស្សស្លាប់ត្រឹម៣០០នាក់ តែបច្ចុប្បន្នស្លាប់ដល់១៥០០នាក់៕