/ 9:12 AM /
ការរំលោភសម្លាប់យកសពកុមារីពីរនាក់ចងព្យួរនឹងដើមឈើប៉ូលិសចាប់ខ្លួនជនទី២ និងទី៣
ពោធិ៍សាត់៖ បុរសអាយុ២៣ឆ្នាំម្នាក់ និងអាយុ៣៩ឆ្នាំម្នាក់ គឺជាជនទីពីរ និងទីបីដែលបានត្រូវចាប់ខ្លួនដោយសារជាប់ពាក់ព័ន្ធសង្ស័យក្នុងរឿងឃាតកម្មដ៏ឃោរឃៅមួយ ដែលក្នុងនោះកុមារីពីរនាក់ម្នាក់អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១១ឆ្នាំ ត្រូវឃាតកចាប់រំលោភ ហើយសម្លាប់យកសាកសពទៅព្យួរក្នុងព្រៃ។
ឃាតកម្មដែលរញ្ជួយខេត្តពោធិ៍សាត់នោះបានកើតឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៩ នៅចំណុចព្រៃប៉ោយប៉ោក ភូមិកំរ៉ែង ឃុំស្វាយស ស្រុកស្រគរ ហើយបានក្លាយជាមុខសញ្ញានៃការតាមដានពីគ្រប់មជ្ឈដ្ឋានទាំងអស់។
បុរសក្មេងដែលជាប់សង្ស័យត្រូវចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមីនា មានឈ្មោះថា ហែម សុភា រីឯបុរសវ័យចាស់ជាងមានឈ្មោះ សែម ឌូច ត្រូវចាប់ខ្លួននៅថ្ងៃទី១៩ ខែមីនា។ ជនទាំងពីរនេះមានទីលំនៅនៅភូមិបឹងស្តុក ឃុំស្វាយស ហើយក៏ជាភូមិរបស់កុមារីរងគ្រោះរស់នៅផងដែរ ដែលមានចម្ងាយជាង៣គីឡូម៉ែត្រពីចំណុចដែលគេប្រទះឃើញសាកសពពួកនាង។
លោក ឡែន សុង អធិការប៉ូលិសស្រុកក្រគរឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះសមត្ថកិច្ចបានចាប់ខ្លួននៅទីកន្លែងក៏ផ្សេងគ្នា។ ពីរនាក់នោះបានគេចមិនចូលផ្ទះ បន្ទាប់ពីមានករណីរំលោភសម្លាប់កើតឡើងនោះ។
សូមរំលឹកថា សាកសពក្មេងស្រីពីរនាក់ត្រូវបានគេប្រទះឃើញចងនឹងខ្សែនីឡុងព្យួរនឹងដើមឈើតែមួយ។ សាកសពនៅទន្ទឹមគ្នា ដែលព្យួរផុតជើងពីដីកម្ពស់ពីរម៉ែត្រ។ ប៉ូលិសបច្ចេកទេសបានចុះពិនិត្យឃើញថាក្មេងស្រីរងគ្រោះត្រូវបានចាប់រំលោភ រួចហើយមូលកសម្លាប់ ទើបយកសាកសពទៅចងនឹង ដើមឈើដើម្បីបង្វែងពីសកម្មភាពរំលោភ ដើម្បីឲ្យគេគិតថា ក្មេងស្រីទាំងពីរចងកសម្លាប់ខ្លួន។
ក្មេងស្រីទាំងពីរនាក់នោះ គឺម្នាក់មានឈ្មោះ ផល សុខឿន អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ណៃ សុខនី អាយុ១១ឆ្នាំ។ ក្មេងស្រីរងគ្រោះទាំងពីរបានបាត់ខ្លួនពីផ្ទះកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ហើយសាកសពត្រូវបានគេរកឃើញនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៨។
ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តពោធិ៍សាត់និយាយថា ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះធ្វើឡើងបន្ទាប់ពីធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់អស់រយៈពេលយ៉ាងយូរហើយក៏បានការសហការជាមួយសមត្ថកិច្ចមូលដ្ឋាន។
ប៉ូលិសមិនបានស្រង់យកចម្លើយឲ្យបានល្អិតល្អន់ទេ ដោយទុកការងារនេះឲ្យចៅក្រមសាកសួរ។
ទោះជាយ៉ាងណាក្ដីគេដឹងថា ជនដៃដល់ទំនងជាបុរសឈ្មោះ សែម ឌូច ហើយមានជនដៃដល់ម្នាក់ទៀតឈ្មោះ ភៀន រ៉ា បានត្រូវចាប់ខ្លួនមុនរួចហើយទាក់ទងនឹងករណីផ្សេង ប៉ុន្តែបាន
ទទួលចម្លើយមកថាគេពាក់ព័ន្ធនឹងការសម្លាប់កុមារីទាំងពីរនាក់នេះដែរ។
ប្រភពនានាជឿថា ការដែលនាំឲ្យមានឃាតកម្មដ៏សាហាវនេះកើតឡើងគឺបណ្ដាលមកពីគំនុំ។
បើតាមសម្ដីប៉ូលិសទំនងជាមានជនមួយចំនួនទៀតក៏ជាប់សង្ស័យក្នុងសកម្មភាពដ៏ឃោរឃៅនេះដែរ៕