/ 7:03 PM /
ញើសអាចបញ្ជាក់អំពីជំងឺ
ក្នុងផ្នែកវេជ្ជសាស្ត្របានឲ្យដឹងថា ញើសរបស់មនុស្សយើងម្នាក់ៗអាចបញ្ជាក់ប្រាប់ពីរោគដូចខាងក្រោម។
១- រោគដែលធ្វើឲ្យញើសចេញមិនច្រើន
តានតឹងអារម្មណ៍
ពេលមានអារម្មណ៍តានតឹង ញើសចេញមកច្រើនក្នុងបរិវេណបាតដៃ បាតជើង ក្លៀក និងថ្ងាស។
ក្រៅពីនេះ អាការដែលកើតចេញពីការតានតឹងអារម្មណ៍មានមួយចំនួនទៀត ដូចជា ជីពចរលោត
លឿន ញ័រដើមទ្រូង និងញ័រដៃជើងជាដើម។
ក្រពេញទីរ៉ូអ៊ីដ (Thyroid) មានជាតិពុល ឬពកក
បើកើតអាការនេះ ញើសតែងបែកចេញសព្វរាងកាយ ជាពិសេសនៅបរិវេណបាតដៃទាំងសងខាង ព្រមទាំងមានអាការឆាប់តប់ប្រមល់ ញ័រដៃ ឆាប់ភ័យ ស្រកទម្ងន់ ភ្នែកលៀន សក់ជ្រុះ ឆាប់ហត់ ញ័រទ្រូង និងស្រេកទឹកញឹកញាប់។
រោគរបេង
បែកញើសជោកសព្វរាងកាយនៅពេលយប់ កើតគ្រុន និងក្អករ៉ាំរ៉ៃ។
ទឹកនោមផ្អែម
បែកញើសជ្រាបសព្វរាងកាយ ជាពិសេសបាត់ដៃបាតជើង ញ័រទ្រូង ហត់ដង្ហក់ និងមានអាការធេងធោងដូចខ្យល់ចាប់។
រោគបេះដូង
បែកញើស និងញ័រទ្រូង ហត់ដង្ហក់ខណៈហាត់ប្រាណ ហើយបើសិនមានអាការណែនត្រង់បំពង់ក ដើមទ្រូង និងបែកញើសតាមម្រាមដៃម្រាមជើងរៀងរាល់ពេលហាត់ប្រាណផង និងកើតរោគបេះដូងធ្ងន់ធ្ងរ។
ជិតអស់រដូវខែ
ដោយសារខួរក្បាលបញ្ចេញអ័រម៉ូនភេទស្ត្រីម្យ៉ាងឈ្មោះ ប្រូចេស្ដឺរ៉ូន (Progesterone) តិច ទើបស្ត្រីដែលជិតអស់រដូវមានញើសចេញក្នុងពេលយប់ច្រើន។
២- អាការរោគដែលធ្វើឲ្យញើសចេញតិច
ក្រុមមនុស្សដែលចេញញើសតិចជាងធម្មតា គឺដោយសារក្រពេញញើសធ្វើការងារពុំពេញលក្ខណៈ។ អាការបែបនេះបង្កឲ្យកើតអាការក្ដៅក្នុងរាងកាយខ្លាំង ហើយអាចបណ្ដាលឲ្យកើតរោគតាមមកជាមួយដូចជា៖
រោគសើស្បែក
អាចកើតរោគចែងថ្ងៃ កន្ទួល របកស្បែក ស្បែកស្ងួតគគ្រើម ជាដើម។ អាការទាំងនេះអាចបណ្ដាលមកពីក្រពេញញើសក្រោមស្បែកត្រូវគាបសង្កត់រហូតមិនអាចបញ្ចេញញើសបានតាមប្រក្រតី ធ្វើឲ្យកើតអាការកកស្ទះរន្ធនោមហើយបណ្ដាលឲ្យកើតអាការទាំងនេះឡើង។
រោគប្រកាំង
កើតឡើងនៅលើក្រុមមនុស្សមានអារម្មណ៍តានតឹងជាប្រចាំ ជីពចរលោតលឿនខុសប្រក្រតី នាំឲ្យមានការប្រើប្រាស់ថាមពលច្រើនធម្មតា។ ប្រសិនបើបើរាងកាយបានទទួលកម្ដៅខ្លាំងផ្នែកខាងក្រៅខ្លួន ប៉ុន្តែគ្មានបែកញើសចេញអាចនាំឲ្យញ័រទ្រូង ដេកមិនលក់ កើតអាការឈឺក្បាលខ្លាំងរហូតដល់កើតរោគប្រកាំង៕