/ 7:54 AM /
យុវជនញៀនថ្នាំកំពុងផ្តាច់សារធាតុញៀននៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: ក្នុងការបំពេញការងារដំបូងរបស់ខ្លួន លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀនចាប់អារម្មណ៍ថា ការយកចិត្តទុកដាក់ពីរឿងគ្រឿងញៀននៅតិចជាងអេដស៍ ។ ហេតុនេះគេត្រូវរួមគ្នាដោះស្រាយ ឲ្យបានល្អបើពុំនោះទេ វានឹងជះឥទ្ធិពលអាក្រក់បំផុត ។
លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិយាយក្នុងពេលសួរសុខទុក្ខយុវជនអប់រំផ្តាច់សារធាតុញៀននៅទីបញ្ជាការដ្ឋាន និងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១១ មេសាថា: ការឃោសនា និងចលនា ដើម្បីប្រឆាំងប្រយុទ្ធនឹងគ្រឿងញៀននៅតិចជាងអេដស៍នៅឡើយ ។ ហេតុនេះមានការងារជាច្រើនត្រូវធ្វើ និងដើរទន្ទឹមគ្នាដូចជា ការអប់រំ បង្ការ និងផ្សព្វផ្សាយទប់
ស្កាត់ និងបង្ក្រាបត្រូវតែខ្លាំងក្លាទាំងចិត្តសាស្ត្ររូបសាស្ត្រ ។ ដូចជានៅបន្ទាយមានជ័យត្រូវប្រកាសសាលកវិទ្យាល័យ មានន័យថា ជា កន្លែងគ្មានគ្រឿងញៀនដំបូងគេ ។
វិធានការបន្តបន្ទាប់គឺ ការបន្សាបដែលគ្រប់ស្ថាប័ន អង្គភាព អ្នកពាក់ព័ន្ធ រហូតដល់ដៃគូអង្គការ សហគមន៍ ក្រៅរដ្ឋាភិបាលត្រូវរួមគ្នាជួយ ។ ត្រូវបណ្តុះបណ្តាលមុខរបរជាក់ស្តែងដល់ជនបំពានគ្រឿងញៀនដែលអ្នកអប់រំបន្សាប ។ ត្រូវរកការងារឲ្យពួកគេធ្វើ ពេលពួកគេជាសះស្បើយ ដើម្បីកុំឲ្យវិលត្រឡប់មកញៀនវិញ ។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថបន្ទាយមានជ័យនិយាយថា: ក្រៅពីកិច្ចការទប់ស្កាត់ បង្ក្រាប់បទល្មើស ឧក្រិដ្ឋធំៗ និងធានានៅសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋក្នុងខេត្ត កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបន្ថែមការងារមនុស្សធម៌សំខាន់មួយទៀត គឺទទួលគ្រប់គ្រងនិងអប់រំកែប្រែផ្តាច់សារធាតុញៀនដល់យុវជនញៀន
ថ្នាំញៀន ។ នោះជាការឆ្លើយតបនូវ សំណូមពររបស់អាណាព្យាបាល មាតាបិតារបស់យុវជន ពីសង្គមនិងការចង្អុលបង្ហាញផ្ទាល់ពីឧត្តមសេនីយ៍ សៅ សុខ ។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង និយាយថា: ដោយគិតពីដំណើរការឆ្នាំ ២០០២ មក អង្គភាពនេះទទួលយុវជនញៀនថ្នាំចំនួន ១៣០៦ នាក់ ក្នុងនោះបានសះស្បើយ និងវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១២០២ នាក់ និងកំពុងរស់នៅ ១០៤ នាក់ទៀតត្រូវកែប្រែបន្ត ។
លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអរគុណដល់អង្គភាពអាវុធហត្ថខេត្ត និង អ្នកពាក់ព័ន្ធដែលបង្កើតកន្លែងអប់រំនិងបន្សាបសារធាតុញៀននេះ ក្នុងនោះក៏អរគុណរាជរដ្ឋាភិបាល ពិសេសលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដែលខ្វល់ខ្វាយខ្លាំងពីរឿងនេះ រហូតរៃអង្គាសថវិកាសាងសងអាគារស្នាក់នៅ និងឧបត្ថម្ភប្រចាំខែដល់យុវជនកែប្រែ ។ លោកហៅកិច្ចការនេះថា ជាបេសកកម្មមួយដែលជាផ្នែក ទប់ស្កាត់ កាត់បន្ថយនូវបទល្មើស បទឧក្រិដ្ឋផ្សេងៗពីឥទ្ធិពលគ្រឿងញៀន ។ នេះជាការកសាងសង្គមស្អាតល្អ និងកាន់តែល្អរបស់សម្តេចនាយរដ្ឋមន្ត្រី ។
លោកនិយាយថា: “ខ្ញុំមានកំហុសដោយពុំធ្លាប់មកចូលទីអប់រំកែប្រែរបស់ក្មួយៗ តែឥឡូវខ្ញុំមកក្នុងកិច្ចការថ្មីរបស់ខ្ញុំដែលនឹងខំប្រឹងជួយប្រទេស ” ។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់នូវ កំព្យូទ័រ ៥ គ្រឿង មី ១៨កេះ ថវិកា ២ លានរៀល ទឹកត្រីទឹកសាអ៊ីវ សាប៊ូ ដល់កម្មអប់រំវិធីកែប្រែយុវជនញៀនថ្នាំញៀននៅអាវុធហត្ថបន្ទាយមានជ័យ និងផ្តល់ដូចគ្នានេះដល់មណ្ឌលជីវិតថ្មី អប់រំកែប្រែសាធាតុញៀននៅភ្នំបាក់របស់ប៉ូលិស និងសង្គមកិច្ចខេត្ត ៕