/ 9:52 AM /
ទេសចរណ៍ និងសេវាសិចនៅកម្ពុជា
កាលពីព្រឹកថ្ងៃទី ១២ មិថុនា មុននេះ ក្រសួងទេសចរណ៍បានអញ្ជើញអ្នកប្រកបរបរសេវាកម្មទេសចរណ៍នៅក្រុងភ្នំពេញប្រមាណជា ១០០ នាក់ឲ្យមកចូលរួមក្នុងសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍។
សិក្ខាសាលានេះបានធ្វើឡើងដោយហេតុថា កុមារក្រីក្រមួយចំនួនត្រូវបានភ្ញៀវខ្លះបោក បញ្ឆោតកេងប្រវ័ញ្ចផ្លូវភេទ ក្រោមរូបភាពអូសទាញដោយសម្ភារៈ លុយកាក់ ដោយរួមផ្សំនឹងកង្វះខាតចំណេះដឹង និងការអប់រំឲ្យបានដិតដល់ផង។
នេះជារបត់មួយថ្មីទៀត ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បានខិតខំបង្កើនការការពារបន្ថែមដល់អនីតិជន និងស្ត្រី ដែលមិនមែនតែជនជាតិកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងកុមារ និងស្ត្រីបរទេសដទៃៗពីការធ្លាក់ចូលក្នុងការជួញដូរ និងសេវាផ្លូវភេទនៅកម្ពុជា។
ជាការពិត កម្ពុជាធ្លាប់ត្រូវបានគេរិះគន់ដោយធ្ងន់ៗថា ជាតំបន់ទេសចរណ៍សិច ឬទេសចរណ៍ផ្លូវភេទ ដែលមានន័យថា ជនទេសចរទាំងឡាយដែលមកកម្ពុជា ក្រៅពីទស្សនាកន្លែងរមណីយដ្ឋានរួចហើយ ពួកគេតែងតែត្រេកត្រអាលនឹងសេវាសិច ឬសេវាផ្លូវភេទនេះឯង។ ករណីនេះ មគ្គុទ្ទេសក៍ទេសចរមួយចំនួនតូចក៏ត្រូវបានគេរិះគន់ដែរថា បានពាក់ព័ន្ធនឹងសេវាសិចនេះ ព្រោះពួកគេបាននាំភ្ញៀវទៅរកសេវានោះ។ ពួកអ្នករិះគន់ទាំងនោះបាននិយាយថា នៅកម្ពុជាមានស្ត្រីបម្រើសេវាកម្សាន្ត (ស្ត្រីរកស៊ីផ្លូវភេទ) ភាគច្រើនគឺជាអនីតិជន ហើយថា អ្នករកស៊ីផ្លូវភេទខ្លះត្រូវបានគេសង្កេតឃើញថា មានទាំងជនជាតិខ្មែរ និងជនបរទេសមួយចំនួនមកពីប្រទេសវៀតណាម និងចិន ដោយរួមទាំងប្រទេសនៅអឺរ៉ុបខាងកើតទៀតផង។ ប៉ុន្តែរបាយការណ៍ទាំងនោះក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបដិសេធជាបន្តបន្ទាប់។
បញ្ហាដែលកុមារ និងស្ត្រីខ្មែរក្រីក្រជាច្រើនត្រូវបានគេបោកបញ្ឆោតពីស្រែចម្ការ ដោយរួមទាំងទីប្រជុំជនក្រុងផង ដោយសន្យាឲ្យធ្វើការងារនេះធ្វើការងារនោះដែលទទួលបានប្រាក់ខែច្រើន ហើយទីបំផុតក៏បានធ្លាក់ចូលក្នុងការជួញដូរ និងសេវាសិច គឺមិនមែនជារឿងថ្មីនៅកម្ពុជានោះទេ តែវាបានក្លាយជាប្រធានបទដដែលៗទៅហើយ ដែលទាំងស្ថាប័នរដ្ឋ ទាំងអង្គការសង្គមស៊ីវិលលើកយកមកជជែកគ្នាជាញឹកញាប់។ ពេលខ្លះ ការជជែកគ្នានេះមានការខ្វែងគំនិតគ្នារវាងមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិទៀតផងពីរឿងតួលេខ និងវិធានការបង្ក្រាបរបស់អាជ្ញាធរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។
យោងតាមសេចក្ដីរាយការណ៍ព័ត៌មានមួយដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ មិថុនា ឆ្នាំ ២០០៩ កន្លងទៅនេះបានលើកយករបាយការណ៍របស់អង្គការសហប្រជាជាតិមកបង្ហាញថា មានកុមារប្រមាណជា ១,២ លាននាក់ត្រូវបានគេជួញដូរប្រចាំឆ្នាំនៅក្នុងពិភពលោក ដែលក្នុងនោះមានកុមារចំនួនប្រមាណជា ៣០,០០០ នាក់នៅកម្ពុជាបានជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មផ្លូវភេទ។ សេចក្ដីរាយការណ៍ព័ត៌មាននោះក៏បានបញ្ជាក់ដែរថា តំបន់ប៉ោយប៉ែតដែលជាប់នឹងព្រំប្រទល់ប្រទេសថៃជាតំបន់ក្ដៅគគក់មួយដែលមានអាជីវកម្មផ្លូវភេទលើកុមារដែលនាំឲ្យទាំងជនជាតិថៃ និងពួកបស្ចិមប្រទេស ដោយរួមទាំងជនជាតិកម្ពុជាខ្លួនឯងផងបានមករួមភេទជាមួយកុមារ។ ទន្ទឹមនឹងនេះ លោក Brian McConaghy ដែលកំពុងបំពេញការងារលុបបំបាត់បញ្ហាខាងលើក៏បាននិយាយនៅក្នុងសេចក្ដីរាយការណ៍ព័ត៌មានមួយទៀតចុះថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០០៩ ដែលថា វិស័យពេស្យាកម្មកុមារនៅកម្ពុជាមានការទាក់ទាញដល់ «ជនទេសចរ» បស្ចិមប្រទេស។
កាលពីថ្ងៃទី ១៥ មីនា ឆ្នាំ ២០០៨ ក៏មានសេចក្ដីរាយការណ៍ព័ត៌មានមួយទៀតដែលបានដកស្រង់សំដីលោកJuan Miguel Petit អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើការងារសិទ្ធិកុមារ ដោយបាននិយាយថា កម្ពុជា ថៃ និងឥណ្ឌាគឺជា «តំបន់ដែលកំពុងតែរីកចម្រើនផ្នែកទេសចរណ៍ផ្លូវភេទនៅក្នុងពិភពលោក»។ បើតាមសេចក្ដីរាយការណ៍ព័ត៌មាននោះបានបញ្ជាក់ថា លោកJuan Miguel Petit បានថ្កោលទោសដល់ «ទេសចរណ៍ឆ្កួតលីលា» បែបនេះ ដែលនាំឲ្យកុមារីក្រីក្រដែលស្វះស្វែងរកលុយអាចធ្លាក់ចូលក្នុងអាជីវកម្មដ៏គម្រក់ខាងលើ។
មិនអាចប្រកែកបានទេដែលថា នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានអ្នកខ្លះទាំងស្ត្រី ទាំងបុរសបានបម្រើសេវាសិចដោយស្ម័គ្រចិត្ត ដោយសារភាពក្រីក្រ និងគ្មានជម្រើសក្នុងជីវិត ដូចជាស្ត្រីបម្រើសេវាកម្សាន្តដោយផ្ទាល់ (ស្ត្រីរកស៊ីផ្លូវភេទជាប្រចាំនៅតាមផ្ទះបន និងនៅកន្លែងនានា) និងស្ត្រីបម្រើសេវាកម្សាន្តដោយប្រយោល (ស្ត្រីរកស៊ីផ្លូវភេទមិនជាប្រចាំ ដូចជាស្ត្រីលក់ស្រា និងស្រាបៀ ស្ត្រីខារ៉ាអូខេ ស្ត្រីម៉ាស្សា និងស្ត្រីបម្រើការនៅក្លឹបកម្សាន្តមួយចំនួន ដែលពេលខ្លះ ពួកគេក៏ទៅដេកជាមួយភ្ញៀវដើម្បីលុយដែរ)។ ទន្ទឹមនឹងនេះ ក៏មានបុរសលក់ខ្លួន ឬបម្រើសេវាផ្លូវភេទឲ្យស្ត្រី និងបុរសគ្នាឯងដែរដែលឥឡូវគេនិយមហៅថា «បុរសស្រលាញ់បុរស» ដោយខ្មែរយើងធ្លាប់ហៅថា «ខ្ទើយ» នោះ។ ការលក់ខ្លួន ឬបម្រើសេវាសិចនេះគឺឲ្យទាំងខ្មែរក្នុងស្រុក ទាំងខ្មែរអាណិកជន និងទាំងជនបរទេសដែលជាអ្នកទេសចរផង។
ការលក់ខ្លួន ឬបម្រើសេវាសិចនេះ មានអ្នកខ្លះក៏មានសំណាងបានជួបមនុស្សល្អទទួលបានលុយច្រើន ចេះសន្សំ ហើយប្ដូរមុខរបរផ្សេងសាងជីវិតថ្មី ដោយបំភ្លេចរឿងអសោចជូរចត់កាលពីគ្រាមុន។ ប៉ុន្តែក៏មានអ្នកខ្លះបានតែមួយគែៗ ហើយបានជួបវិបត្តិទាំងផ្លូវកាយ ផ្លូវចិត្ត និងទាំងផ្លូវច្បាប់ ដោយប៉ូលិស និងកងរាជអាវុធហត្ថយកច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទមកអនុវត្តចាប់ដាក់ខ្នោះ ដាក់គុក និងផាកពិន័យ។ បន្ថែមពីលើនេះ មានអ្នកខ្លះទៀតបានជួបគ្រោះអកុសលឆ្លងកាមរោគ និងមេរោគអេដស៍ ដោយសារតែមិនបានទទួលព័ត៌មាន ឬក៏ទទួលបានដែរតែមិនច្បាស់លាស់ស្ដីពីការចម្លងមេរោគអេដស៍ និងជំងឺអេដស៍នេះ ហើយពួកគេមួយចំនួនក៏បានបាត់បង់ជីវិតគួរឲ្យអាសូរដោយសារតែគ្មានថ្នាំប្រឆាំងមេរោគអេដស៍យកមកព្យាបាល។ ជាងនេះទៅទៀត ដោយសារតែអាជីវកម្មសិចនេះហើយ ទើបបណ្ដាលឲ្យកុមារ និងស្ត្រីខ្មែររបស់យើងខ្លះត្រូវបានគេនាំទៅបរទេសឲ្យធ្វើជាអ្នកបម្រើសេវាកម្សាន្ត ឬសេវាសិចធ្លាក់ក្នុងនរកអវជ័យរកផ្លូវវិលមកមាតុភូមិវិញមិនបាន។
សរុបសេចក្ដីមកវិញ យើងពិតជាគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតយន្តការទប់ស្កាត់ទៅលើបញ្ហាខាងលើ តាមរយៈបណ្ដាញនៅក្នុងខេត្តក្រុងទាំង ២៤ ដោយមានការផ្សព្វផ្សាយ និងអប់រំបណ្ដុះបណ្ដាលដល់សិស្ស និស្សិត និងប្រជាពលរដ្ឋនៅតាមសហគមន៍ រមណីយដ្ឋាន ក្លឹបកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ដោយមានភ្ជាប់បណ្ដាញទូរស័ព្ទរាយការណ៍ដល់ភ្នាក់ងារសមត្ថកិច្ចទៀតផង។
ជាងនេះទៅទៀត ដោយខិតខំប្រឹងប្រែងទប់ស្កាត់អំពើដ៏គម្រក់នេះ រដ្ឋសភាជាតិរបស់ប្រទេសកម្ពុជាក៏បានអនុមតិដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ កាលពីដើមឆ្នាំ ២០០៨ មុននេះ។ កន្លងមក មានពួកបស្ចិមប្រទេសមួយចំនួនមកពីអាមេរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ បែលហ្ស៊ិក នូវែលហ្សេឡង់ ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារពីបទចោទប្រកាន់ការប្រព្រឹត្តអំពើអនាចារមកលើកុមារកម្ពុជា ប៉ុន្តែអ្នកជំនាញការងារកុមារមួយចំនួនបានមានប្រតិកម្មថា ការធ្វើវិសោធនកម្មច្បាប់ស្គីពីការរំលោភកុមារបានជួយសម្រាលទោសដល់អ្នកប្រព្រឹត្តបទល្មើសទៅវិញ។
ហេតុនេះ យើងទាំងអស់គ្នាត្រូវជួយដល់កុមារ និងស្ត្រីរបស់យើងកុំឲ្យចាញ់បោកគេ ជួយផ្ដល់ការអប់រំ បង្កើនការយល់ដឹងទូទៅ និងច្បាប់នានា ពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញផ្សេងៗដល់ពួកគេនៅតាមសហគមន៍ ដោយរួមទាំងការអភិវឌ្ឍនៅនឹងកន្លែងតាមភូមិ-ឃុំ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋ ពិសេសចំណាកស្រុករបស់កុមារ និងនារីវ័យក្មេង ដែលអាចនាំឲ្យជួបបញ្ហាខាងលើដោយយថាហេតុ។
ជាងនេះទៅទៀត ការកាត់បន្ថយទេសចរណ៍សិចពិតជាមានប្រសិទ្ធភាពនៅពេលដែលវិធានការពីររបស់រាជរដ្ឋាភិបាល គឺទីមួយជាវិធានការអប់រំ និងទីពីរជាវិធានការបិទអាជីវកម្មនានាដែលពាក់ព័ន្ធនឹងសេវាសិចនេះត្រូវតែរឹតបន្តឹង ហើយអ្វីដែលកាន់តែមានប្រសិទ្ធភាពជាងនេះគឺការដាក់ទោសទណ្ឌដល់អ្នកដែលពាក់ព័ន្ធ ដែលនាំឲ្យឈានទៅដល់សេវាសិចនៅក្នុងវិស័យទេសចរណ៍នេះ បើទោះជាជននោះមានឋានៈ និងជាសាច់ញាតិរបស់មន្ត្រីអន្ទ្រើសៗប៉ុណ្ណាក៏ដោយដែលមាននៅក្នុងជួររាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។ រាជរដ្ឋាភិបាលត្រូវហ៊ានវះកាត់សាច់ស្អុយចេញ ប្រសិនបើមាន ហើយទទួលយកការរិះគន់ទាំងឡាយ និងធ្វើការតាមដាន ស៊ើបអង្កេតរកឫសគល់ ស្វែងរកការពិតដែលនាំឲ្យមានការរិះគន់ ឬក៏មានការចេញរបាយការណ៍ពាក់ព័ន្ធនឹងបញ្ហា។
ក្នុងខណៈនេះដែរ អ្នករិះគន់ និងអ្នកចេញរបាយការណ៍ពាក់ព័ន្ធនឹងបញ្ហាត្រូវធ្វើឡើងដោយឈរលើមូលដ្ឋានការពិត មិនបំផ្លើសប្រាសចាកពីការពិត ដើម្បីវាយបំបាក់ បង្កើតការញុះញង់អុជអាលក្នុងប្រយោជន៍នយោបាយ ដែលនាំឲ្យប្រទេសកម្ពុជាមានឈ្មោះមិនល្អ ដោយសារតែព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់នោះ។ អ្នករិះគន់ និងការចេញរបាយការណ៍ត្រូវបង្ហាញការពិតក្នុងន័យស្ថាបនា។
រួមគ្នាធ្វើឲ្យកម្ពុជាក្លាយជានគរទេសចរណ៍វប្បធម៌ និងធម្មជាតិពិតៗ គឺមិនមែនទេសចរណ៍សិចដែលនាំឲ្យអន្តរាយដល់អនាគតរបស់កុមារ និងស្ត្រីរបស់យើង ដោយរួមទាំងធ្វើឲ្យអសោចកេរ្តិ៍របស់អាណាចក្រយើងនោះទេ៕