/ 9:54 AM /
សិស្សនិស្សិតវៃឆ្លាតកម្ពុជា៧រូប ជាប់អាហារូបករណ៍ទៅសិក្សានៅអាមេរិក រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៧ មិថុនាកន្លងមកនេះ សិស្ស និស្សិតវៃធ្លាតចំនួន៧នាក់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានមកជួបជុំគ្នា ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរ និងជូនដំណើរក្រោមអធិបតីភាពលោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា។
លោកស្រី Carol Rodley បានថ្លែងថា ចាប់តាំងពីស្ថានទូតអាមេរិកបានបើកឡើងវិញកាលពី១៨ឆ្នាំមុន យើងបានផ្ដល់ឱកាសឲ្យសិស្ស និស្សិតកម្ពុជាដែលមានភាពវៃធ្លាតបានធ្វើដំណើរទៅសិក្សានៅអាមេរិកជាបន្តបន្ទាប់តាមរយៈកម្មវិធី Fulbright និង Hubert Humphrey ដែលផ្ដោតជាសំខាន់ក្នុងការផ្ដល់ចំណេះដឹងលើវិស័យអប់រំ។ ជាក់ស្ដែងដូចជាពេលនេះ សិស្ស និស្សិតចំនួន៧នាក់មកពីវិទ្យាល័យ សាកលវិទ្យាល័យដែលសុទ្ធសឹងជាសិស្ស និស្សិតដែលរៀនពូកែមានការវៃឆ្លាតអំណត់ព្យាយាម និងមានចំណេះដឹងភាសាអង់គ្លេសខ្ពស់ បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាស្រាវជ្រាវនៅប្រទេសអាមេរិក ហើយនឹងត្រូវចេញដំណើរនៅថ្ងៃទី២៧ មិថុនា ខាងមុខនេះ។ លោកស្រីបញ្ជាក់ថា អាមេរិកនឹងបង្កើនចំនួន៣ដងសម្រាប់កម្មវិធីនេះក្នុងអំឡុងឆ្នាំ២០០៩ ដើម្បីផ្ដល់ជូនដល់សិស្ស និស្សិតកម្ពុជាមានឱកាសទៅរៀននៅសហរដ្ឋអាមេរិកគឺពីទទួល១៧នាក់នៅឆ្នាំ២០០៨ ដល់ចំនួន៤០នាក់នៅឆ្នាំ២០០៩នេះ។ សិស្ស និស្សិតទាំងនោះនឹងត្រូវចេញដំណើរនៅថ្ងៃទី២៧មិថុនាខាងមុខនេះ ដោយទៅសិក្សាស្រាវជ្រាវនៅវិទ្យាល័យ និងសាកលវិទ្យាល័យជាង២០នៅអាមេរិក ហើយពួកគេនឹងមានឱកាសចូលរួមការប្រឡងប្រជែងជាមួយសិស្សនិស្សិតអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោកដែលទៅរៀននៅទីនោះដែរ។
លោកពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ជាភ័ព្វសំណាងណាស់សម្រាប់សិស្សនិស្សិតយើងដែលទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅក្រៅប្រទេស ជាពិសេសគឺប្រទេសអាមេរិកនេះតែម្ដង។ ការចេញទៅសិក្សារបស់សិស្ស និស្សិតនាពេលនេះគឺមិនគ្រាន់តែបង្ហាញនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរប៉ុណ្ណោះទេ តែជាកិច្ចការដ៏សំខាន់មួយនៃការងារបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា។ លោកក៏មានការផ្ដាំផ្ញើផងដែរដល់សិស្ស និស្សិតដែលត្រូវទៅសិក្សានៅអាមេរិកឲ្យយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីក្រេបយកបទពិសោធន៍ និងចំណេះដឹងថ្មីៗក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន និងយកចំណេះដឹងទាំងនោះមករួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនោះ ត្រូវខិតខំរក្សាឲ្យបាននូវសីលធម៌ វប្បធម៌ប្រពៃណីជាតិរបស់ជនជាតិខ្មែរយើងព្រោះរយៈពេលនៃការសិក្សាយើងនឹងបានជួបនូវវប្បធម៌ប្រពៃណីចម្រុះជាតិសាសន៍។ សំខាន់នោះគឺខិតខំរៀនឲ្យបានពូកែដើម្បីប្រកួតប្រជែងយកឈ្នះបណ្ដាសិស្សនិស្សិតនៃប្រទេសដទៃទៀត។
កញ្ញា វេង មល្លិកា និស្សិតវិទ្យាស្ថានភាសាបរទេសដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅអាមេរិកបាននិយាយថា នាងមានការសប្បាយរីករាយណាស់ដោយទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសអាមេរិកនាពេលនេះព្រោះមុននឹងជាប់អាហារូបករណ៍ គឺត្រូវឆ្លងកាត់ការប្រកួតប្រជែងដ៏លំបាក។ ប៉ុន្តែរយៈពេលនៃការសិក្សា៥សប្ដាហ៍នៅអាមេរិក នាងសន្យាថានឹងខិតខំសិក្សារៀនសូត្រឲ្យបានពូកែ និងរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរយើងឲ្យបានល្អ។
ចំណែកសិស្សនិស្សិតចំនួន៦នាក់ទៀតក៏សុទ្ធតែបាននិយាយដូចៗគ្នាដែរថា ពួកគេនឹងខិតខំសិក្សាឲ្យអស់ពីសមត្ថភាពដើម្បីប្រកួតប្រជែងដណ្ដើមស្នាដៃជាមួយសិស្សនិស្សិតជាតិសាសន៍ដទៃទៀតដែលរៀនជាមួយគ្នា ហើយនឹងសន្យាថា មិនឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមនោះឡើយ។
គួររំលឹកថា សិស្សនិស្សិតទាំង៧នាក់ដែលត្រូវចេញដំណើរទៅសិក្សានៅប្រទេសអាមេរិករយៈពេល៥សប្ដាហ៍ គឺសុទ្ធសឹងជាសិស្ស និស្សិត ដែលរៀនពូកែ មានភាពវៃឆ្លាត និងបានប្រឡងជ្រើសរើសចេញពីបេក្ខជនជាច្រើននាក់ដែលបានដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះ។ ពួកគេនឹងសិក្សាផ្ដោតជាសំខាន់លើភាពជាអ្នកដឹកនាំ នយោបាយ សិទ្ធិពលរដ្ឋ ក៏ដូចជាការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យផងដែរ៕