/ 9:57 AM /
UNIFEM នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីវឌ្ឍនភាពរបស់ស្ត្រីពិភពលោក
Send to friendកំណែដែលងាយស្រួលបោះពុម្ព
ភ្នំពេញ ឆ្នាំ ២០០៩ កិច្ចប្រជុំផ្សព្វផ្សាយឯកសារ វឌ្ឍនភាពរបស់ស្ត្រីពិភពលោក ឆ្នាំ ២០០៨/២០០៩ នរណាផ្ដល់ចម្លើយដល់ស្ត្រី? យេនឌ័រ និងគណនេយ្យភាព របស់មូលនិធិសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ (UNIFEM) ធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការី នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០០៩។
ឯកសាររបាយការណ៍នេះនឹងបង្ហាញពីទិន្នន័យថ្មីៗ ដែលជាភស្តុតាងបង្ហាញថាការផ្ដល់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ គឺជាកំលាំងចលករក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនសន្តិសុខស្បៀង កាត់បន្ថយអត្រាស្លាប់របស់មាតា ពង្រឹងប្រព័ន្ធយុត្តិធម៌ និងការលើកកម្ពស់ប្រសិទ្ធិភាពនៃជំនួយ។ គណនេយ្យភាពចំពោះស្ត្រីចាប់ផ្ដើមឡើងពីការបង្កើនចំនួនស្ត្រីជា តំណាងនៅក្នុងតួនាទីធ្វើសេចក្ដីសម្រេច រហូតដល់ការទទួលបានព័ត៌មាន និងការពន្យល់បកស្រាយពីអ្នកធ្វើសេចក្ដីសម្រេច។ លើសពីនេះ ត្រូវមានការចូលរួមរបស់ស្ត្រីក្នុងដំណើរការត្រួតពិនិត្យលើការងារ ផ្សេងៗ ហើយការលើកកម្ពស់សិទ្ធិស្ត្រី គឺជានិយមដ៏សំខាន់មួយសម្រាប់ប៉ាន់ប្រមាណការអនុវត្តការងាររបស់ មន្ត្រីសាធារណៈ។
រួមជាមួយរបាយការណ៍នេះ UNIFEM នឹងធ្វើការផ្សព្វផ្សាយឯកសារមួយផ្សេងទៀតផងដែរគឺ "ការ ធ្វើអោយគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍សម្រេចបានសម្រាប់ទាំងអស់គ្នា យុទ្ធវិធីផ្អែកលើសិទ្ធិដែលឆ្លើយតបយេនឌ័រ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍"។ របាយការណ៍នេះនឹងចេញផ្សាយជាភាសាខ្មែរ និងអង់គ្លេសសម្រាប់អ្នកធ្វើគោលនយោបាយប្រើប្រាស់ក្នុងការ ត្រួតពិនិត្យ និងការសរសេររបាយការណ៍។ ឯកសារទាំងពីរនេះ គឺជាធនធានដ៏មានសារប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ជួយដល់ការធ្វើអោយប្រសើរឡើងនូវដំណើរការណ៍ដើម្បីសម្រេចបាននូវ ចំណុចដៅយេនឌ័រ ដែលដាក់នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមយោបល់ពីវាគ្មិនសំខាន់ៗមកពីវិស័យអភិវឌ្ឍន៍ផ្សេងៗ និងឆ្លើយសំណួរលើវិធានការណ៍ទាំងឡាយដែលធ្វើឡើងដោយអង្គការរបស់ ខ្លួន ក្នុងការធានាអោយមានគណនេយ្យភាពចំពោះស្ត្រី។ វាគ្មិនទាំងនេះ មាន:
-លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី នឹងបង្ហាញពីតួនាទីរបស់ក្រសួងកិច្ចការនារីដែលជាយន្តការជាតិមួយ សម្រាប់អនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រនានារបស់ក្រសួង សម្រាប់ធ្វើការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយជាតិ/កម្មវិធីតាម វិស័យ និងកម្មវិធី កំណែទម្រង់ជាតិនានាដើម្បីធានាថាសិទ្ធិ និងបញ្ហារបស់ស្ត្រី ត្រូវបានគេគោរព និងដោះស្រាយ។ លោកជំទាវនឹងបញ្ជាក់ពីសេចក្ដីត្រូវការចាំបាច់ឱ្យមានការ ផ្លាស់ប្ដូរឥរិយាបថ ដើម្បីផ្ដល់ភាពអង់អាចដល់ស្ត្រី និងភាពរីកចម្រើនទៅមុខរបស់សង្គម។
-លោកស្រី Soccoro Reyes ប្រធានផ្នែក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងរដ្ឋអារ៉ាប់ នៃ UNIFEM នឹងមានប្រសាសន៍ពីសមិទ្ធិផលថ្មីៗរបស់គោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ទាំងនៅក្នុងបរិបទសកល និងកម្ពុជា។
-លោក Douglas Broderick អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងថ្លែងពីវិធានការថ្មីៗដែលប្រព័ន្ធសហប្រជាជាតិបានអនុម័ត ដើម្បីធានាអោយមានគណនេយ្យភាពចំពោះបញ្ហាសមភាពយេនឌ័រ។
-លោក Lachlan Pontifex ប្រធានភារៈធារីភ្នាក់ងារអូស្ត្រាលីដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (AusAID) នឹងធ្វើការពន្យល់បកស្រាយពីគណនេយ្យភាពរបស់ដៃគូអភិវឌ្ឍន៍ចំពោះ សមភាពយេនឌ័រ ដោយលើកយកការងារដែលកំពុងអនុវត្តរបស់ AusAID ធ្វើជាឧទាហរណ៍។
-លោកស្រី ប៉ុក ណណ្ណដា នាយិកា អង្គការចម្រើនស្ត្រី នឹងធ្វើការពិភាក្សាទៅលើការចូលរួមរបស់ស្ត្រីក្នុងឆាកនយោបាយ និង តួនាទីរបស់សង្គមស៊ីវិលក្នុងការទាមទារអោយមានគណនេយ្យភាព និងការត្រួតពិនិត្យលើការអនុវត្ត និងផែនការសកម្មភាពរបស់រដ្ឋាភិបាល។
-លោកស្រី Elaine McKay ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការ UNIFEM នឹងធ្វើជាអ្នកសម្របសម្រួលកិច្ចពិភាក្សា។ លោកស្រី នឹងចូលរួមផ្ដល់យោបល់បន្ថែមលើគោលបំណងនៃការផ្សព្វផ្សាយឯកសារ ទាំងពីរនេះ និងចំណុចទាក់ទងទៅនឹងការអភិវឌ្ឍន៍កម្មវិធី និងគោលនយោបាយទៅអនាគត។
UNIFEM គឺជាមូលនិធិរបស់ស្ត្រីនៅអង្គការសហប្រជាជាតិ។ អង្គការនេះ ផ្ដល់នូវការគាំទ្រជាហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្មវិធី និងយុទ្ធសាស្ត្រល្អៗ ដែលជួយដល់ការលើកកម្ពស់សិទ្ធិ ការចូលរួមក្នុងឆាកនយោបាយ និងសុវត្ថិភាពសេដ្ឋកិច្ចរបស់ស្ត្រី។ UNIFEM ធ្វើការជាដៃគូរជាមួយអង្គការអភិវឌ្ឍន៍នានារបស់សហប្រជាជាតិ រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល និងជាមួយបណ្ដាញដទៃទៀត ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ។ UNIFEM ដាក់បញ្ចូលបញ្ហា និងកង្វល់របស់ស្ត្រីទៅក្នុងកម្មវិធីថ្នាក់ជាតិ តំបន់ និងសកល ដោយជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងផ្ដល់ជំនួយបច្ចេកទេស លើយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី៕