we should learn more about khmer law​​​​​​​​​​​រដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា
បុព្វកថា
យើងជាប្រជារាស្ដ្រខ្មែរwe are happy to read and learn more about khmer law

ដែលធ្លាប់មានអារ្យធម៌ឧត្ដុងឧត្ដម ប្រទេសជាតិស្ដុកស្ដម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាព ខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយបាន ធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្ដរាយទ្រុឌទ្រោមឱន ថយមហាសោក ស្ដាយបាន ភ្ញាក់រលឹកក្រោកឈរទ្បើង ចង បាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និង អារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា "កោះសន្ដិភាព" ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា ធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឱ្យបាន ឈានទ្បើងរីកចំរើន លូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្ដរ៍។
ក្នុងឆន្ទៈមោះមុតនេះ
យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ ៖ ជំពូកទី១: អំពី អធិបតេយ្យ
ជំពូកទី២: អំពី ព្រះមហាក្សត្រ
ជំពូកទី៣: អំពី សិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
ជំពូកទី៤: អំពី របបនយោបាយ
ជំពូកទី៥: អំពី សេដ្ឋកិច្ច
ជំពូកទី៦: អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
ជំពូកទី៧: អំពី រដ្ឋសភា
ជំពូកទី៨(ថ្មី): អំពី ព្រឹទ្ធសភា
ជំពូកទី៩(ថ្មី): អំពី សមាជរដ្ឋាភិបាល និងព្រឹទ្ធសភា
ជំពូកទី១០(ថ្មី): អំពី រដ្ឋាភិបាល
ជំពូកទី១១(ថ្មី): អំពី អំណាចតុលាការ
ជំពូកទី១២(ថ្មី): អំពី ក្រុមប្រឹក្សាធម្មនុញ្ញ
ជំពូកទី១៣(ថ្មី): អំពី ការគ្រប់គ្រងរដ្ឋបាល
ជំពូកទី១៤(ថ្មី): អំពី សមាជជាតិ
ជំពូកទី១៥(ថ្មី): អំពី អនុភាព ការសើរើ និងវិសោធនកម្មរដ្ឋមនុញ្ញ
ជំពូកទី១៦(ថ្មី): អំពី អន្ដរប្បញ្ញត្ដិ
ជំពូកទី១: អំពី អធិបតេយ្យ
មាត្រាទី១ៈ
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញ និងតាម លទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹត្យ អចិន្ដ្រៃយិ៍ មិនចូលបក្ស សម្ព័ន្ធ។
មាត្រាទី២ៈ
បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភភានដាច់ខាតក្នុងព្រំដែនរបស់ខ្ខួន ដែល មាន កំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបាន ទទួល ស្គាល់ជា អន្ដរជាតិ នៅចន្លោះឆ្នាំ ១៩៣៦-១៩៦៩។
មាត្រាទី៣ៈ
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
មាត្រាទី៤ៈ
បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺៈ ជាតិ សាសនា ព្រះមហាក្សត្រ។
មាត្រាទី៥ៈ
ភាសា និងអក្សរ ដែលប្រើប្រាស់ជាផ្លូវការ គឺសាសនានិង អក្សរខ្មែរ។
មាត្រាទី៦ៈ
ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១, ២ និង ៣។
ត្រលប់ទៅលើ
ជំពូកទី២: អំពី ព្រះមហាក្សត្រ
មាត្រាទី៧ៈ
ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចទ្បើយ។
ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រមិនអាចនណារំលោភបំពានបានទ្បើយ។
មាត្រាទី៨ៈ
ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្ដរូប នៃឯកភាពជាតិ និងនិរន្ដរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នក ធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរព សិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋ និងការគោរពសន្ធិ សញ្ញាអន្ដរជាតិ។
មាត្រាទី៩ៈ
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញកណ្ដាល ដើម្បីធានាការប្រព្រឹត្ដទៅ នៃអំណាចសាធារណៈ អោយមានភាព ទៀងទាត់។
មាត្រាទី១០ៈ
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
ព្រះមហាក្សត្រ ទ្រង់តមានព្រះរាជអំណាចចាត់តាំងព្រហរជ្ជទាយាទ សម្រាប់គ្រងរាជសម្បត្ដិទ្បើយ។
មាត្រាទី១១(ថ្មី)ៈ
ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គព្រះ ឈួនជាទង្ងន់ មាន ការបញ្ជាក់ពី ក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ដ្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខ រដ្ឋជំនួសព្រះអង្គក្នុងថានៈជាព្រះ រាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រ ក្នុងថានៈ ជាព្រះរាជានុសិទ្ធិ ពេលព្រះ អង្គទ្រង់ព្រះឈួនជាទង្ងន់ដូចមានចែងក្នុងវក្យខ័ណ្ឌខាងលើ។
តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងថានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរស្សរជនផ្សេងទៀត ក្នុង ករណី ដូចដែលបាន ចែងក្នុងវាក្យ ខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅៈ
- អនុប្រធានទី១ ព្រឹទ្ធសភា
- អនុប្រធានទី១ រដ្ឋសភា
- អនុប្រធានទី២ ព្រឹទ្ធសភា
- អនុប្រធានទី២ រដ្ឋសភា
មាត្រាទី១២(ថ្មី)ៈ
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះ រាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ក្នុង ពេលព្រះអង្គចូល ទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្ដតាម វាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី
មាត្រាទី១៣(ថ្មី)ៈ
ក្នុងរយៈវេលា៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សា រាជសម្បត្ដិ។
ក្រុមប្រឹក្សារាជសម្បត្ដិមានៈ
ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្ដិកនិកាយ
អនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភា
អនុប្រធានទី១ និងអនុប្រធានទី២រដ្ឋសភា
ការរៀបចំនិងការប្រព្រឹត្ដទៅនៃក្រុមប្រឹក្សារាជសម្បត្ដិនឹងមានកំណត់ក្នុងច្បាប់មួយ។
មាត្រាទី១៤ៈ
ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកព្រះរាជវង្សានុវង្សខ្មែរ ដែលមាន ព្រះជុន្មាយុយ៉ាងតិច ៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង រឺព្រះ មហាក្សត្រ នរោត្ដម រឺក៏ព្រះមហាក្សត្រ ស៊ីសុវត្ថ។
មុនចូលគ្រងរាជសម្បត្ដិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដូចមានចែងក្នុងឧបសម្ព័ន្ធទី៤។
មាត្រាទី១៥ៈ
ព្រះជាយានៃព្រះមហាក្សត្រមានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រាទី១៦ៈ
ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាពុំមានព្រះរាជសិទ្ធិធ្វើនយោបាយ ទទួលនាទីជាអ្នកដឹកនាំរដ្ឋ រឺជាអ្នក ដឹកនាំរាជរដ្ឋាភិបាល រឺទទួល តួនាទីរដ្ឋបាលរឺនយោបាយទ្បើយ។
ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយ ព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការនិងការទូត។
មាត្រាទី១៧ៈ
ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចទ្បើយ ហើយដែលមានចែងក្នុង វក្យខ័ណ្ឌទី១នៃ មាត្រាទី៧ នៃរដ្ឋធម្មនុញ្ញនេះមិនអាចសុំកែប្រែបានដាច់ខាត។
មាត្រាទី១៨(ថ្មី)ៈ
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និងរដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាទ្បើយ។
មាត្រាទី១៩(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ដ្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ដ្រី តាមបែបបទដែលមានចែង ក្នុងមាត្រា១១៩ថ្មី។
មាត្រាទី២០ៈ
ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ដ្រី និងគណៈរដ្ឋមន្ដ្រី ចូលគាល់រាយការណ៍ទូល ថ្វាយទ្រង់ ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។
មាត្រាទី២១ៈ
តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ដ្រី ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខា លើព្រះរាជក្រិត្យតែងតាំង ផ្លាស់ផ្ដូរ រឺបញ្ចប់ភារកិច្ចមន្ដ្រី ជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាព។
តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខា លើ ព្រះរាជក្រិត្យ តែងតាំង ផ្លាស់ ផ្ដូរ រឺដកចៅក្រមផ្នែកយុត្ដាធិការ។
មាត្រាទី២២(ថ្មី)ៈ
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ ប្រទេសជាតិស្ថិត ក្នុងភាពអាសន្នក្រោយពីបានឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធាន ព្រឹទ្ធសភា។
មាត្រាទី២៣ៈ
ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការកងយោធពលខេមរ ភូមិន្ទត្រូវបាន តែងតាំង ទ្បើងដើម្បីបញ្ជា កងយោធពលខេមរភូមិន្ទនេះ។
មាត្រាទី២៤(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតទ្បើងដោយ ច្បាប់មួយ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាមក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។
មាត្រាទី២៥ៈ
ព្រះមហាក្សត្រទ្រង់ទទួលសាតាំងឯកអគ្គរដ្ឋទូត រឺ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅ មកប្រចាំព្រះរាជាណា ចក្រកម្ពុជា។
មាត្រាទី២៦(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្ដរជាតិ ហើយទ្រង់ប្រទានសច្ចាប័ន លើសន្ធិសញ្ញា និង អនុសញ្ញាទាំងនោះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា។
មាត្រាទី២៧ៈ
ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។
មាត្រាទី២៨(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភា បាន អនុម័ត និងព្រឹទ្ធ សភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និងទ្រង់ទ្បាយ ព្រហស្ថលេខាលើ ព្រះរាជក្រិត្យតាម សេចក្ដីស្នើរសុំពីគណៈរដ្ឋមន្ដ្រី។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រ មានសិទ្ធិផ្ទេរ អំណាចទ្បាយព្រហស្ថលេខានៅលើព្រះរាជក្រម រឺព្រះរាជក្រិត្យខាងលើនេះទៅប្រមុខ រដ្ឋស្ដីទីចុះហត្ថាលេខាជំនួសដោយព្រះ រាជសារប្រគល់សិទ្ធិ។
មាត្រាទី២៩(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងស្សរយយសជាតិ។ ព្រះមហាក្សត្រទ្រង់សំរេចប្រទានឋានន្ដរសក្ដិ ឋានៈយោធា និងស៊ីវិលតាមច្បាប់កំណត់។
មាត្រាទី៣០(ថ្មី)ៈ
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រពេល ព្រះអង្គ ទ្រង់អវត្ដមាន ការទទួលបន្ទុកភារកិច្ចជាប្រមុខរដ្ឋស្ដីទីត្រូវអនុវត្ដតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ ថ្មី។
ត្រលប់ទៅលើ
ជំពូកទី៣: អំពី សិទិ្ធ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
មាត្រាទី៣១ៈ
ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការ សហប្រជា-ជាតិ សេចក្ដីប្រកាស ជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំង ទ្បាយទាក់ទងទៅ នឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយត ប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន រឺស្ថានភាពឯទៀតទ្បើយ។ ការប្រើ សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវអោយប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃទ្បើយ។ ការប្រើសិទ្ធិ សេរីភាពនេះ ត្រូវ ប្រព្រឹត្ដតាម លក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
មាត្រាទី៣២ៈ
ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្ដិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិត មិនត្រូវ មានទ្បើយ។
មាត្រាទី៣៣ៈ
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស រឺចាប់បញ្ជូនខ្លួនទៅអោយប្រទេសក្រៅណាមួយទ្បើយ លើកលែងតែ មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខ្មែដែលកំពុងរស់នៅឯបរទេសត្រូវបារដ្ឋគាំពារ។
ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៣៤(ថ្មី)ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះអោយគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើស តាំងជាតំណាងរាស្ដ្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំង ជាសមាជិកព្រឹទ្ធ សភា។
បទបញ្ញត្ដិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត។
មាត្រាទី៣៥ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេស ជាតិ។
សេចក្ដីស្នើរទាំងទ្បាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មតចត់ពីអង្គការ រដ្ឋ។
មាត្រាទី៣៦ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេក្ដី ត្រូវការរបស់សង្គម។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងាដូចគ្នា។
ការងារមេផ្ទះមានតំលៃស្មើគ្នា នឹងកំរៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាង សង្គមកិច្ច ដែលមានចែងក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។
ការរៀបចំ និងការប្រព្រឹត្ដទៅនៃសហជីពនឹងមានកំណត់ក្នុងច្បាប់។
មាត្រាទី៣៧ៈ
សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្ដិវិធីត្រូវយកមកអនុវត្ដនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
មាត្រាទី៣៨ៈ
-ច្បាប់រ៉ាបរងមិនអោយមានការរំរលោភបំពានលើរូបរាងការបុគលណាមួយទ្បើយ។
-ច្បាប់ការពារជីវិតកិត្ដិយសនិងសេចក្ដីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ។
-ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនរឺការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើតលុះត្រា តែ អនុវត្ដ ត្រឹមត្រូវតាមបញ្ញត្ដិ ច្បាប់។
-ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ រឺប្រព្រឹត្ដកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្ដចំពោះ ជនជាប់ឃុំឃាំង រឺ ជាប់ពន្ធនាគារត្រូវហាមឃាត់មិនអោយធ្វើទ្បើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ដ និង អ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។
-ការទទួលសារភាពដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវការក្ដី តាមផ្លូវចិត្ដក្ដី មិនត្រូវទុកជាភស្ដុតាង នៃពិរុទ្ធភាព ទេ។
-វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
-ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សតទោសដរាបតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។
មាត្រាទី៣៩ៈ
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា រឺប្ដឹងទាសំណងជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើរ ខុសច្បាប់របស់ អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយ បណ្ដឹងតវ៉ា និងសំណងជួសជុលការខូច ខាតជាសមត្ថកិច្ច របស់តុលាការ។
មាត្រាទី៤០ៈ
សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបាន គោរព។
ប្រជាពលរដ្ឋខ្មែរអាចចេញទៅតាំងទីលំនៅនៅប្រទេស រឺវិលត្រលប់មកវិញបាន។
ការរក្សាសិទ្ធិមិនអោយរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាសារទូរលេខ ទូរគមនាគមន៍ និង តាមទូរស័ព្ទត្រូវបានធានា។
ការឆែកឆេរលំនៅឋាន សម្ភារៈវត្ថុ និងលើរូបបុគ្គលត្រូវធ្វើឱ្យស្របនឹងបញ្ញត្ដិច្បាប់។
មាត្រាទី៤១ៈ
ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះ ពុម្ភផ្សាយ សេរីភាពខាង ការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំអោយ ប៉ះពាល់ដល់កិត្ដិយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទំលាប់ ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្ដិសុខជាតិបានទ្បើយ។
របបសារពត៌មានត្រូវរៀបចំទ្បើងដោយច្បាប់។
មាត្រាទី៤២ៈ
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណៈបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងទ្បាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធិផលជាតិ និងសណ្ដាប់ធ្នាប់ សង្គម។
មាត្រាទី៤៣ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។
សេរីភាពខាងជំនឿ និងការប្រតិបត្ដិខាងសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ រឺសាសនាដ៏ទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្ដិសុខសាធារណៈ។
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
មាត្រាទី៤៤ៈ
ជនណាក៏ដោយទោះជាបុគ្គលក្ដី សមូហភាពក្ដីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្ដបុគ្គល រឺនិតិបុគ្គល ដែលមានសញ្ជាតិ ជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់។
ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតំរូវអោយធ្វើក្នុងករណី ដែលច្បាប់បាន បញ្ញត្ដិទុក ហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្ដិធម៌។
មាត្រាទី៤៥ៈ
ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ដ្រីភេទត្រូវបំបាត់ចោល។
ការធ្វើអាជីវកម្មលើការងាររបស់ស្ដ្រីត្រូវហាមឃាត់។
បុរស និងស្ដ្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។
អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការស្ម័គ្រចិត្ដប្ដីមួយប្រពន្ធមួយ។
មាត្រាទី៤៦ៈ
អំពើរលកដូរមនុស្ស អំពើរធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើរអាសអាភាសដែលប៉ះពាល់ដល់ សេចក្ដីថ្លៃថ្នូររបស់នារីត្រូវ ហាមឃាត់។
ត្រូវហាមឃាត់មិនឱ្យមានការបញ្ឍប់នារីដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សំរាកនៅពេលសម្រាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍ក្នុងសង្គមផ្សេងៗទៀត។
រដ្ឋ និងសង្គមយកចិត្ដទុកដាក់បង្កលក្ខណៈឱ្យនារីជាពិសេសនារីនៅជនបទ ដែលគ្មានទីពឹងបានទទួលការ ឧបត្ថម្ភ ដើម្បីមានមុខ របរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។
មាត្រាទី៤៧ៈ
មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ។
កូនមានករណីកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាតាមទំនាមទំលាប់ខ្មែរ។
មាត្រាទី៤៨ៈ
រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការ អប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការមានសង្គ្រាម និងការការពារ ប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច រឺកាម គុណលើកុមារ។
រដ្ឋគាំពារប្រឆាំងនឹងការងារទាំងទ្បាយដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ រឺដែល ណែនាំឱ្យអន្ដរាយ ដល់សុខភាព រឺសុខមាលភាពរបស់កុមារ។
មាត្រាទី៤៩ៈ
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្ដតាមបញ្ញត្ដិច្បាប់។
មាត្រាទី៥០ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្ស។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្ដិសាធារណៈ និងកម្មសិទ្ធិស្របច្បាប់របស់ឯកជន។
ត្រលប់ទៅលើ
ជំពូកទី៤: អំពី របបនយោបាយ
មាត្រាទី៥១(ថ្មី)ៈ
ព្រះរាជាណាចក្រកម្ពុជាអនុវត្ដនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជំរះក្ដី អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្ដិ អំណាចនីតិប្រតិបត្ដិ និងអំណាចតុលាការ។
មាត្រាទី៥២ៈ
រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញារក្សាការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្ដនយោបាយ បង្រួបបង្រួមជាតិដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណី ល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្ដិសុខ សាធារណៈ។ រដ្ឋយកចិត្ដទុកដាក់ជាអទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋ។
មាត្រាទី៥៣ៈ
ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រិតអចិន្ដ្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដ៏ទៃទៀតទាំង អស់លើសកលលោក។
ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃ ដោយផ្ទាល់ រឺដោយ ប្រយោលទោះបីក្រោមរូបភាពណាក៏ដោយដោះស្រាយរាល់បញ្ហាដោយសន្ដិវិធី និង គោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា រឺចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹង អព្យាក្រឹតភាពរបស់ ខ្លួនទ្បើយ។
ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋាន របស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការ សហប្រជាជាតិ។
ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹក ហ្វឺនកងកម្លាំងប្រដាប់ អាវុធ និងជំនួយផ្សេងៗទៀតដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្ដិសុខ សាធារណៈនៅផ្ទៃក្នុងប្រទេស។
មាត្រាទី៥៤ៈ
ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី រឺអាវុធវេត្រាណូត្រូវហាមឃាត់ដាច់ខាត។
មាត្រាទី៥៥ៈ
សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងទ្បាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បរណភាពទឹកដី អព្យាក្រឹតភាព និង ឯករាជ្យជាតិរបស់ប្រទេសកម្ពុជាត្រូវលុបចោល។
ត្រលប់ទៅលើ
ជំពូកទី៥: អំពី សេដ្ឋកិច្ច
មាត្រាទី៥៦ៈ
ព្រះរាជាណាចក្រកម្ពុជាអនុវត្ដប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
ការរៀបចំ និងការប្រព្រឹត្ដទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹងមានកំណត់ក្នុងច្បាប់។
មាត្រាទី៥៧ៈ
ការយកពន្ធដារនឹងអាចយកទៅបានលុះត្រាតែមានច្បាប់អនុញ្ញាត។ ថវិការជាតិត្រូវបានកំណត់ឱ្យអនុវត្ដ តាមច្បាប់។
របបគ្រប់គ្រងរូបិយវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៥៨ៈ
ទ្រព្យសម្បត្ដិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស និងសំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់ រដ្ឋ។
ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្ដិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៥៩ៈ
រដ្ឋត្រូវរក្សាការពារបរិដ្ឋាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឱ្យមានផែន ការ ច្បាស់លាស់ក្នុងការគ្រប់ គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្ដសាស្ដ្រ ប្រព័ន្ធអេកូទ្បូស៊ី រ៉ែ ថាមពល ប្រេងកាត និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និង អនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល។
មាត្រាទី៦០ៈ
ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវអោយលក់ផលិតផលជូនរដ្ឋ រឺការយក ភោគផល រឺទ្រព្យ សម្បត្ដិ ឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ លើកលែង តែក្នុងករណីពិសេសដែលមានច្បាប់ អនុញ្ញាត។
មាត្រាទី៦១ៈ
រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ ស្រយាលដោយយកចិត្ដទុក ដាក់ត្រលប់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសទំនើប និងប្រព័ន្ធណទាន។
មាត្រាទី៦២ៈ
រដ្ឋយកចិត្ដទុកដាក់ ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយ រកទីផ្សារលក់ផលិត ផល។
មាត្រាទី៦៣ៈ
រដ្ឋយកចិត្ដទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកំរិតសមរម្យ។
មាត្រាទី៦៤ៈ
រដ្ឋហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូលផលិតផល លក់ដូរគ្រឿងញៀន ទំនិញក្លែង ក្លាយហួសរយៈពេល ប្រើ ដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់។
ត្រលប់ទៅលើ
ជំពូកទី៦: អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
មាត្រាទី៦៥ៈ
រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាព នៅគ្រប់ កំរិត និងត្រូវចាត់ វិធានការគ្រប់បែយ៉ាងជាជំហ៊ានៗ ដើម្បីអោយការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋ គ្រប់រូប។
រដ្ឋយកចិត្ដទុកដាក់ដល់វិស័យអប់រំកាយ និងកីទ្បាដែលជាសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
មាត្រាទី៦៦ៈ
រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពនៅទូទាំងប្រទេសដែលធានាអោយបាននូវគោលការណ៍ សេរីភាពខាងសិក្សា ធិការ និង គោលការណ៍សមត្ថភាពក្នុងការអប់រំ ដើម្បីអោយប្រជាពលរដ្ឋ គ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការ កសាងជីវិត។
រដ្ឋអនុវត្ដកម្មវិធីសិក្សា និងគោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និងភាសាបរទេស។
រដ្ឋគ្រប់គ្រងគ្រឺះស្ថានសិក្សា និងថ្នាក់សិក្សាសាធារណៈ និងឯកជននៅគ្រប់ភូមិសិក្សា។
មាត្រាទី៦៨ៈ
រដ្ឋផ្ដល់កិច្ចការអប់រំផ្នែកបឋម និងមធម្យសិក្សានៅសាលារៀនសាធារណៈសម្រាប់ប្រជាពលរដ្ឋ គ្រប់រូប ដោយតបង់ថ្លៃ។
ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ។
រដ្ឋជួយផ្សព្វផ្សាយ និងលើតំកើងសាលាបាលី និងពុទ្ធិកសិក្សា។
មាត្រាទី៦៩ៈ
រដ្ឋមានកាតព្វកិច្ចថែរក្សា និងពង្រីកវប្បធម៌ជាតិ។
រដ្ឋមានកាតព្វកិច្ចការពារ និងពង្រីកភាសាខ្មែរឱ្យសមស្របនឹងសេចក្ដីត្រូវការ។
រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលំអររមណីយដ្ឋានប្រវត្ដិ សាស្ដ្រទ្បើងវិញ។
មាត្រាទី៧០ៈ
បទល្មើសទាំងទ្បាយដែលប៉ះពាល់ រឺពាក់ព័ន្ធទៅនឹងបេតិកភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌសិល្បៈ ត្រូវផ្ដន្ទា ទោសជាទម្ងន់។
មាត្រាទី៧១ៈ
បរិវេណបេតិកភ័ណ្ឌជាតិ ក៏ដូចជាបេតិកភ័ណ្ឌដែលបានបញ្ចូលជាបេតិភ័ណ្ឌពិភពលោក ត្រូវទុកជាតំបន់ អព្យាក្រឹតដែលមិនឱ្យ មានសកម្មភាពយោធា។
មាត្រាទី៧២ៈ
សុភាពរបស់ប្រជារាស្ដ្រត្រូវបានធានា។ រដ្ឋយកចិត្ដដល់ការការពារជម្ងឺ និងព្យាបាលជម្ងឺ។ ប្រជារាស្ដ្រ ក្រីក្រត្រូវបានទទួល ការពិនិត្យរោគដោយតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលាដ្ឋាន និងមន្ទីសម្ភពសាធារណៈ។
រដ្ឋរៀបចំអោយមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ។
មាត្រាទី៧៣ៈ
រដ្ឋយកចិត្ដទុកដាក់ចំពោះកុមារ និងមាតា។ រដ្ឋរៀបចំអោយមានទារកដ្ឋាន និងជួយឧត្ថម្ភនារីដែល មានកូនច្រើនក្នុងបន្ទុក ហើយអត់ទីពឹង។
មាត្រាទី៧៤ៈ
រដ្ឋជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។
មាត្រាទី៧៥ៈ
រដ្ឋចាត់ចែងឱ្យមានរបបសន្ដិសុខសង្គម ដល់កម្មករ និងនិយោជិត។
ត្រលប់ទៅលើ
ជំពូកទី៧: អំពី រដ្ឋសភា
មាត្រាទី៧៦ៈ
រដ្ឋសភាមានសមាជិកជាតំណាងរាស្ដ្រយ៉ាងតិច១២០រូប។
តំណាងរាស្ដ្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាម វិធីជ្រើសរើសឆ្នោត ជាសម្ងាត់។
តំណាងរាស្ដ្រអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ គឺប្រជារាស្ដ្រខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។
អង្គការរៀបចំការបោះឆ្នោត បែបបទ និងការប្រព្រឹត្ដទៅនៃការបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់ឆ្នោត។
មាត្រាទី៧៧ៈ
តំណាងរាស្ដ្រក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរ ទាំងមូលពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋ ក្នុង មណ្ឌល របស់ខ្លួននោះទេ។
អាណត្ដិអាជ្ញាបញ្ជាទាំងទ្បាយត្រូវចាត់ទុកជាមោឃៈ។
មាត្រាទី៧៨ៈ
នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបាន រំលាយមុនផុតអាណត្ដិបានទ្បើយ វៀរលែងតែក្នុងករណីដែលរាចរដ្ឋាភិបាលត្រូវបាន ទំលាក់២ដង ក្នុង រយៈ១២ខែ។
ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវទំលាយរដ្ឋសភាក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើរពីនាយករដ្ឋមន្ដ្រី និងបន្ទាប់ពី ទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។
ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្ដទៅក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីរ ថ្ងៃរំលាយរដ្ឋសភាមក។
ក្នុងរយៈកាលនេះរាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃប៉ុណ្ណោះ។
ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាច ប្រកាសបន្ដនីតិកាល របស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើររបស់ព្រះមហាក្សត្រ។
ការប្រកាសបន្ដនីតិកាលរបស់រដ្ឋសភាត្រូវសំរេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួន សមាជិក សភាទាំងមូល។
មាត្រាទី៧៩ៈ
អណត្ដិនៃសមាជិករដ្ឋសភាមានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារ ជាសមាជិកនៃ ស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុង គណៈរដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាល។
ក្នុងករណីនេះសមាជិកសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្ដែមិនត្រូវមានមុខតំណែងអ្វី ទាំងអស់ក្នុងគណៈ កម្មាធិការអចិន្ដ្រៃយិ៍ និងក្នុងគណៈកម្មាធិការផ្សេងៗនៃរដ្ឋសភា។
មាត្រាទី៨០ៈ
តំណាងរាស្ដ្រមានអភ័យឯកសិទ្ធិសភា។
តំណាងរាស្ដ្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន រឺឃុំខ្លួន ដោយហេតុពីបាន សម្ដែងយោបល់ រឺ បញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះទ្បើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន រឺការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការ យល់ព្រមពីរដ្ឋសភា រឺពីគណៈកម្មាធិការអចិន្ដ្រៃយិ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យ ប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទ ល្មើសព្រហ្មទ័ណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា រឺជូនគណៈ កម្មាធិការអចិន្ដ្រៃយិ៍របស់ រដ្ឋសភាជា បន្ទាន់ដើម្បីសំរេច។
សេចក្ដីសំរេចរបស់គណៈកម្មាធិការអចិន្ដ្រៃយិ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បី អនុម័តតាមមតិភាគ ច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ដ្រណាមួយត្រូវផ្អាក ប្រសិនបើ រដ្ឋសភាបានបញ្ចេញមតិ ឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រាទី៨១ៈ
រដ្ឋសភាមានថវិការស្វយ័តសំរាប់ដំណើរការ។
តំណាងរាស្ដ្រត្រូវទទួលប្រាក់បំណាច់។
មាត្រាទី៨២ៈ
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ ព្រះ មហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងសម្រេចអំពីសុពលភាពនៃអាណត្ដិ របស់ សមាជិកនិមួយៗ និងត្រូវ បោះឆ្នោតជ្រើសរើសដាច់ដោយទ្បែកពីគ្នានូវប្រធាន អនុប្រធានរដ្ឋសភា ដោយមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋ សភាទាំងមូល។
តំណាងរាស្ដ្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារមានចែងក្នុងឧបសម្ព័ន្ធ៥។
មាត្រាទី៨៣ៈ
រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗមានរថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំនូមពរពីព្រះមហាក្សត្រ រឺសេចក្ដីស្នើរសុំពី នាយករដ្ឋមន្ដ្រី រឺពី សមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្ដ្រៃយិ៍រដ្ឋសភា កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
ក្នុងករណីនេះរបៀបវីរៈជាក់លាក់ នៃសម័យប្រជុំជាវិសាមញ្ញ ត្រូវផ្សាយដល់ប្រជារាស្ដ្រជាមួយនឹង ថ្ងៃកំណត់ ប្រជុំ។
មាត្រាទី៨៤ៈ
នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ដ្រៃយិ៍របស់រដ្ឋសភា ទទួលភារកិច្ចចាត់ចែង ការងារ។
គណៈកម្មាធិការអចិន្ដ្រៃយិ៍របស់រដ្ឋសភារួមមានប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធាន គណៈកម្មាធិការ ទាំងអស់របស់ រដ្ឋសភា។
មាត្រាទី៨៥ៈ
សម័យប្រជុំរដ្ឋសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់រដ្ឋសភាលើកលែង តែមានការសំរេច ផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងនីតិកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្ដីអញ្ជើញការប្រជុំណា ក៏ដោយរបស់រដ្ឋសភា ត្រូវទុកជាខុសច្បាប់ ហើយជាអសារសូន្យពេញលក្ខណៈ។
មាត្រាទី៨៦ៈ
ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមាន សិទ្ធិសំរេចបញ្ចប់ កាលៈទេសៈ ពិសេសខាងលើនេះកាលបើសភាពការណ៍អនុញ្ញាត។
បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ជាអាទិ៍នៅពេលដែលកំលាំង បរទេសចូល មកកាន់កាប់ទឹកដី ការប្រកាស ភាពអាសន្នត្រូវបន្ដទៅមុខជាស្វ័យប្រវត្ដិ។
នៅពេលដែលឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានទ្បើយ។
មាត្រាទី៨៧ៈ
ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភាទទួលបញ្ញត្ដិច្បាប់ និងសេចក្ដីសំរេចចិត្ដទាំងទ្បាយ ដែលរដ្ឋសភា បានអនុម័តរ៉ាប់រង ការអនុវត្ដន៍បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងចាត់ចែងការទាក់ទងអន្ដរជាតិ ទាំងទ្បាយ របស់រដ្ឋសភា។
ក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈ មិនអាចបំពេញមុខងារបានដោយហេតុមកពីមានជំងឺ រឺបំពេញ មុខងារជាប្រមុខរដ្ឋស្ដីទី រឺជាព្រះ រាជានុសិទ្ធី រឺបំពេញបេសកម្មនៅបរទេស អនុប្រធានរដ្ឋសភា មួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន រឺអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង រឺទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះ ឆ្នោតជ្រើសតាំងប្រធាន រីអនុប្រធានថ្មី។
មាត្រាទី៨៨ៈ
ការប្រជុំរបស់រដ្ឋសភាត្រូវធ្វើជាសាធារណៈ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធាន រឺពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចពីព្រះមហាក្សត្រ រឺពីនាយករដ្ឋ មន្ដ្រី។
ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃរដ្ឋសភាទាំងមូល។
មាត្រាទី៨៩ៈ
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើស្សរជន ដ៏ឧត្ដមណាមួយមកបំភ្លឺ រដ្ឋសភាអំពីបញ្ហាដែល មានសារៈសំខាន់ពិសេស។
មាត្រាទី៩០(ថ្មី)ៈ
រដ្ឋសភាគឺជាអង្គការដែលមានអំណាចនីតិបញ្ញត្ដិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុង រដ្ឋធម្មនុញ្ញ និងច្បាប់ជា ធរមាន។
រដ្ឋសភាអនុម័តថវិការជាតិ ផែនការរដ្ឋ ការអោយរដ្ឋខ្ចីប្រាក់ពីគេ ការអោយរដ្ឋអោយប្រាក់គេខ្ចី ការសន្យានានា ផ្នែក ហិរញ្ញវត្ថុ និងការ បង្កើត កែប្រែ រឺលុបចោលពន្ធដារ។
រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រម រឺលុបចោលសន្ធិសញ្ញា រឺអនុសញ្ញាអន្ដរជាតិ។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម។
ការអនុម័តខាងលើនេះប្រព្រឹត្ដទៅដោយមតិភាគច្រើនដាច់ខាតនៃសមាជិរដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្ដដល់រាជរដ្ឋាភិបាលតាមមតិពីរភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
មាត្រាទី៩១(ថ្មី)ៈ
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ដ្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់។
តំណាងរាស្ដ្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្ដែសំនើរនេះមិនអាយទទួលយកបានទេបើវិសោធនកម្ម នោះសំដៅបន្ថយប្រាក់ ចំណូលសាធារណៈ រឺបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
មាត្រាទី៩២ៈ
ការអនុម័តទាំងទ្បាយរបស់រដ្ឋសភាដែលផ្ទុយនឹងគោលការណ៍ រក្សាការពារ ឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះ រាជាណាចក្រកម្ពុជា ហើយដែលនាំអោយប៉ះពាល់ដល់ឯកភាពនយោបាយ រឺការ គ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវទុក ជាអាសារសូន្យ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយ គត់ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ។
មាត្រាទី៩៣(ថ្មី)ៈ
ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ហើយត្រូវបានព្រះមហាក្សត្រ ទ្រង់ទ្បាយព្រហស្ថ លេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល ដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំង ប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ក្រោយពីថ្ងៃប្រកាសអោយប្រើ។ ប៉ុន្ដែបើច្បាប់នេះបានចែងថាជាការប្រញាប់ច្បាប់នេះត្រូវចូល ជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃ ប្រកាសអោយប្រើ។

ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានទ្បាយព្រហស្ថលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅ ទូទាំងប្រទេសឱ្យ ទាន់តាមពេលកំណត់ខាងលើ។
មាត្រាទី៩៤ៈ
រដ្ឋសភាបង្កើតគណៈកម្មាធិការផ្សេងៗដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្ដទៅនៃរដ្ឋសភា នឹងមានកំណត់ ក្នុងបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា។
មាត្រាទី៩៥ៈ
ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម រឺលាលែង រឺប្រាកចាកសមាជិកភាពដែលកើតមានទ្បើង ៦ខែយ៉ាងតិចមុនចប់ នីតិកាលត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះតាមលក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជា ផ្ទៃក្នុងរដ្ឋសភានិងក្នុងច្បាប់បោះឆ្នោត។
មាត្រាទី៩៦ៈ
តំណាងរាស្ដ្រមានសិទ្ធិដាក់សំនួរដល់រាជរដ្ឋាភិបាល។
សំនួរនេះត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយៈប្រធានសភា។
ចម្លើយអាចធ្វើទ្បើងដោយរដ្ឋមន្ដ្រីមួយរូប រឺច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់បញ្ហាទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ដ្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។
ចម្លើយរបស់រដ្ឋមន្ដ្រី រឺរបស់នាយករដ្ឋមន្ដ្រីអាចធ្វើដោយផ្ទាល់មាត់ រឺសរសេរជាលាយល័ក្ខអក្សរ។
ចម្លើយខាងលើនេះត្រូវធ្វើទ្បើងក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីបានទទួលសំនួរ។
ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសំរេចបើកឱ្យមាន រឺមិនឱ្យមានការជជែកដេញដោល។
បើគ្មានការបើកឱ្យជជែក ដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ដ្រី រឺរបស់នាយករដ្ឋមន្ដ្រី នឹង បញ្ចប់សំនួរ តែម្ដង។
បើមានការបើកឱ្យជជែកដេញដោលម្ចាស់សំនួរ វាគ្មិនឯទៀត និងរដ្ឋមន្ដ្រីពាក់ព័ន្ធ រឺនាយក រដ្ឋមន្ដ្រី អាចជជែក ប្ដូរយោបល់ក្នុង រយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំទ្បើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃក្នុងមួយសបា្ដហិ៍សម្រាប់ការឆ្លើយសំនួរ។
ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំ សម្រាប់ការឆ្លើយសំនួរខាងលើនេះ មិនអាចបើកលទ្ធភាពឱ្យមានការ បោះឆ្នោតប្រភេទណា មួយបានទ្បើយ។
មាត្រាទី៩៧ៈ
គណៈកម្មាធិការទាំងទ្បាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ដ្រីមកបភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹង វិស័យទទួលខុសត្រូវ របស់ខ្លួន។
មាត្រាទី៩៨ៈ
រដ្ឋសភាអាចទំលាក់សមាជិកគណៈរដ្ឋមន្ដ្រី រឺទំលាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័ត ញត្ដិបន្ទោសតាម សម្លេងឆ្នោត ពីរ ភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ញត្ដិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកទ្បើងជូនរដ្ឋសភា ដោយតំណាងរាស្ដ្រចំនួនសាមសិបនាក់ ទើបរដ្ឋសភា អាចលើកមក ពិភាក្សាបាន។
ត្រលប់ទៅលើ
ជំពូកទី៨ (ថ្មី) : អំពី ព្រឹទ្ធសភា
មាត្រាទី៩៩(ថ្មី)ៈ
ព្រឹទ្ធសភាគឺជអង្គការដែលមានអំណាចនីតិបញ្ញត្ដិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ ក្នុងរដ្ឋ ធម្មនុញ្ញ និងច្បាប់ជា ធរមាន។
ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាជិកព្រឹទ្ធសភាត្រូវបានចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះ។
សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសរើសតាំងសាជាថ្មីបាន។ អ្នកដែលមានសិទ្ធិឈរឈ្មោះ ជាបេក្ខជនព្រឺទ្ធសភា គឺជា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំនើត។
មាត្រាទី១០០(ថ្មី)ៈ
សមាជិកព្រឹទ្ធសភាចំនួន២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
សមាជិកព្រឺទ្ធសភាចំនួន២រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
រីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
មាត្រាទី១០១(ថ្មី)ៈ
ការរៀបចំបែបបទ និងការប្រព្រឹត្ដទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឺទ្ធសភា ព្រមទាំងការកំណត់ អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោតត្រូវចែងក្នុងច្បាប់មួយ។
មាត្រាទី១០២(ថ្មី)ៈ
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឺទ្ធសភាថ្មីចូលកាន់តំណែង។
ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភា អាចប្រកាសបន្ដ នីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើររបស់ព្រះមហាក្សត្រ។
ការប្រកាសបន្ដនីតិកាលរបស់ព្រឹទ្ធសភាត្រូវសំរេចដោយមតិពីរភាគបីយ៉ាងតិចនៃ ចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសំរេច បញ្ចប់កាលៈទេសៈ ពិសេសខាងលើនេះកាលបើសភាពការណ៍អនុញ្ញាត។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ជាអាទិ៍ នៅពេលដែលកម្លាំងបរទេសចូលមកកាន់ កាប់ទឹកដីការប្រកាស ភាពអាសន្នត្រូវបន្ដទៅមុខជាស្វ័យប្រវត្ដិ។
មាត្រាទី១០៣(ថ្មី)ៈ
អាណត្ដិនៃសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម ជាមួយ មុខងារជាតំណាងរាស្ដ្រ និងជាមួយសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
មាត្រាទី១០៤(ថ្មី)ៈ
សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា។
សមាជិព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន រឺឃុំខ្លួនដោយហេតុពីបាន សំដែងយោបល់ រឺបញ្ចេញ មតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះទ្បើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន រឺការឃុំខ្លួនសមាជិក ណាមួយនៃព្រឹទ្ធសភានឹងអាចធ្វើទៅកើតលុះត្រាតែ មានការ យល់ព្រមពីព្រឹទ្ធសភា រឺពីគណៈកម្មធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធ សភាក្នុងចន្លោះសម័យប្រជុំ នៃព្រឹទ្ធសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្ដែង។ ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវ ធ្វើសេចក្ដីរាយការណ៍ជូនព្រឹទ្ធសភា រឺជូនគណៈកម្មធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធសភាជាបន្ទាន់ដើម្បី សំរេច។
សេចក្ដីសំរេចរបស់គណៈកម្មធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធសភា ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភា ខាងមុខ ដើម្បីអនុម័តតាមមតិ ភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិន បើព្រឹទ្ធសភាបាន បញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃសមាជិកព្រឹទ្ធសភាទាំងមូល។
មាត្រាទី១០៥(ថ្មី)ៈ
ព្រឹទ្ធសភាមានថវិការស្វយ័តសំរាប់ដំណើរការ។
សមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់បំណាច់។
មាត្រាទី១០៦(ថ្មី)ៈ
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូងហុកសិប ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះ ប្រជុំរបស់ ព្រះមហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្ដិរបស់សមាជិកនីមួយៗ និងត្រូវ បោះឆ្នោតជ្រើសរើស ដាច់ដោយទ្បែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់ នៃគណៈកម្មាធិការនានារបស់ព្រឹទ្ធសភាដោយមតិ ភាគច្រើន ពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល។
មាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ ទី៧នៃរដ្ឋធម្មនុញ្ញ។
មាត្រាទី១០៧(ថ្មី)ៈ
ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ រឺសេចក្ដីស្នើរ សុំពីនាយករដ្ឋមន្ដ្រី រឺពី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិចព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ។
មាត្រាទី១០៨(ថ្មី)ៈ
នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធសភាទទួល ភារកិច្ចចាត់ចែង ការងារ។
គណៈកម្មាធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធសភារួមមានប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភា និងប្រធានគណៈ កម្មាធិការទាំងអស់ របស់ព្រឹទ្ធសភា។
មាត្រាទី១០៩(ថ្មី)ៈ
សម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាល ប្រជុំរបស់ព្រឹទ្ធសភាលើក លែងតែមានការសំរេច ផ្សេងចុះក្នុងលិខិតកោះប្រជុំ ដោយកាលៈទេសៈតម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្ដីអញ្ជើញការប្រជុំណា ក៏ដោយរបស់ព្រឹទ្ធសភា ត្រូវទុកជា ខុសច្បាប់ ហើយអសារសូន្យពេញលក្ខណៈ។
មាត្រាទី១១០(ថ្មី)ៈ
ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភាទទួលអាញត្ដិច្បាប់ និងសេចក្ដីសំរេចចិត្ដទាំងទ្បាយ ដែល ព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុត្ដន៍បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទង អន្ដរជាតិ ទាំងទ្បាយរបស់ព្រឹទ្ធសភា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ រឺបំពេញ មុខងារជាប្រមុខរដ្ឋ ស្ដីទី រឺជាព្រះរាជានុសិទ្ធិ រឺបំពេញប៉េសកកម្មនៅបរទេស អនុប្រធានមួយរូបត្រូវ ទទួលភារកិច្ចចាត់ចែង់ការងារជំនួស។
ក្នុងករណីដែលប្រធាន រឺអនុប្រធានព្រឹទ្ធសភាលាលែងពីតំណែង រឺទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោត ជ្រើសតាំងប្រធាន រឺអនុប្រធានថ្មី។
មាត្រាទី១១១(ថ្មី)ៈ
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។
ព្រឹទ្ធសភាអាចប្រជុំ ជាសម្ងាត់បានតាមការសុំពីប្រធាន រឺសមាជិកចំនួនមួយភាគដប់យ៉ាងតិចពី ព្រះមហាក្សត្រ ពីនាយករដ្ឋមន្ដ្រី រឺពីប្រធានរដ្ឋសភា។
ការប្រជុំព្រឹទ្ធសភា នឹងអាចយកជាការបានលុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិកព្រឹទ្ធសភា ទាំងមូល។
ចំនួនសម្លេងដែលតម្រូវសំរាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមក ប្រើសម្រាប់ព្រឹទ្ធ សភាផងដែរ។
មាត្រាទី១១២(ថ្មី)ៈ
ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាល។
មាត្រាទី១១៣(ថ្មី)ៈ
ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្ដីព្រាងច្បាប់ រឺសេចក្ដីស្នើរ ច្បាប់ដែលរដ្ឋសភាបាន អនុម័តយល់ព្រមលើដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួងដែល រដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់រយៈពេល នោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។
បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម រឺពុំបានឱ្យយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយ នោះទេ ច្បាប់ដែលរដ្ឋ សភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
បើព្រឹទ្ធសភាសុំឱ្យកែសំរួលសេចក្ដីព្រៀងច្បាប់ រឺសេចក្ដីស្នើរច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណា ភ្លាមជាលើកទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសំរេចកែត្រង់បទបញ្ញត្ដិ រឺចំនុចណាដែលព្រឹទ្ធសភាសុំឱ្យកែសំរួល ដោយបដិសេធចោលទាំងមូល រឺទុកជា បានការខ្លះ។
ការបង្វិលទៅបង្វិលមករវាព្រឹទ្ធសភា និងរដ្ឋសភា ត្រូវតែធ្វើក្នុងរយៈពេលមួយខែ។ រយៈពេលនេះត្រូវ បន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសំរេចពីថវិការជាតិ និងហិរញ្ញវត្ថុហើយមកត្រឹមតែពីរថ្ងៃ បើជា ការប្រញាប់។
បើរដ្ឋសភាទុកអោយហួសរយៈពេលកំណត់ រឺពន្យាពេលដែលកំណត់ទុកសំរាប់ពិនិត្យនោះ រយៈពេលជា គោលការណ៍សំរាប់រដ្ឋ សភា និងព្រឹទ្ធសភាត្រូវបន្ថែមឱ្យស្មើគ្នាដែរ។
បើព្រឹទ្ធសភាបដិសេធន៍កិច្ចព្រមព្រៀងច្បាប់ រឺសេចក្ដីស្នើរច្បាប់នោះជាអសារបង់រដ្ឋសភាមិនអាច នឹង យកមកពិចារណាជាលើក ទីពីរបានមុនរយៈពេលមួយខែទេ។ រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិការជាតិ និងហិរញ្ញវត្ថុហើយ មកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។
ក្នុងការពិនិត្យសេចក្ដីព្រៀងច្បាប់ រឺសេចក្ដីស្នើរច្បាប់ជាលើកទីពីរនេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះ ឆ្នោតចំហ និងយក តាមមតិភាគច្រើនដាច់ខាត។
សេចក្ដីព្រៀងច្បាប់ រឺសេចក្ដីស្នើរច្បាប់ណាដែលបានសំរេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ។
មាត្រាទី១១៤(ថ្មី)ៈ
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្ដទៅនៃ ព្រឹទ្ធសភា នឹងមាន កំណត់ក្នុងបទបញ្ជា ផ្ទៃក្នុង របស់ព្រឹទ្ធសភា។ បទបញ្ជាផ្ទៃក្នុងនេះត្រូវអនុម័តយល់ ព្រមដោយសម្លេងភាគ ច្រើនពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធ សភាទាំងមូល។

មាត្រាទី១១៥(ថ្មី)ៈ
ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្មលាលែង រឺប្រាកចាកសមាជិកភាពដែលកើតមានទ្បើងប្រាំ មួយខែយ៉ាងតិច មុនចប់នីតិកាលត្រូវចាត់តាំង រឺជ្រើសតាំងជំនួសសមាជិកនោះតាមលក្ខខ័ណ្ឌកំណត់ ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា និងក្នុង ច្បាប់ស្ដីពីការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា។
ត្រលប់ទៅលើ
ជំពូកទី៩ (ថ្មី) : អំពី សមាជរដ្ឋាភិបាល និងព្រឹទ្ធសភា
មាត្រាទី១១៦(ថ្មី)ៈ
ក្នុងករណីចាំបាច់រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជិក ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ។
មាត្រាទី១១៧(ថ្មី)ៈ
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា១១៦ថ្មីខាងលើ ព្រមទាំងការរៀបចំ និងការប្រព្រឹត្ដ ទៅនៃសមាជ នឹង ត្រូវកំណត់ក្នុងច្បាប់មួយ។
ត្រលប់ទៅលើ
ជំពូកទី១០ (ថ្មី) : អំពី រដ្ឋាភិបាល
មាត្រាទី១១៨(ថ្មី)ៈ (មាត្រា ៩៩ ចាស់)
គណៈរដ្ឋមន្ដ្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
គណៈរដ្ឋមន្ដ្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ដ្រីមួយរូប អមដោយឧបនាយករដ្ឋមន្ដ្រី ព្រមទាំងមាន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និង រដ្ឋលេខាធិការជាសមាជិក។
មាត្រាទី១១៩(ថ្មី)ៈ (មាត្រា ១០០ ចាស់)
សេចក្ដីស្នើរពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ ចាត់ តាំងវរជនមួយរូប ក្នុងចំណោម តំណាងរាស្ដ្រនៃគណៈបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជន ដែលត្រូវបានចាត់តាំងនេះនាំសហការី ដែលជាតំណាងរាស្ដ្រ រឺជាសមាជិកគណៈបក្សតំណាងនៅក្នុង រដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅ សុំសេចក្ដីទុកចិត្ដពីរដ្ឋសភា កាលបើ រដ្ឋសភាបានបោះឆ្នោតទុកចិត្ដហើយនោះ ព្រមហាក្សត្រទ្រង់ចេញព្រះរាជក្រឹតតែងតាំង គណៈរដ្ឋមន្ដ្រី ទាំងមូល។
មុនចូលកាន់តំណែង គណៈរដ្ឋមន្ដ្រីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ៦។
មាត្រាទី១២០(ថ្មី)ៈ (មាត្រា ១០១ ចាស់)
មុខងារនៃសមាជិករាជរដ្ឋាភិបាលមានវិសមិតភាព និងសកម្មភាពខាងវិជាជីវៈផ្នែកពានិជ្ជកម្ម រឺឧស្សាហកម្ម ហើយនិងការកាន់ តំណែងណាមួយក្នុងមុខងារសាធារណៈ។
មាត្រាទី១២១(ថ្មី)ៈ (មាត្រា ១០២ ចាស់)
សមាជិកទាំងទ្បាយ នៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភាអំពីនយោបាយទូទៅរបស់ រាជរដ្ឋាភិបាល។
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះនាយករដ្ឋមន្ដ្រី និងចំពោះរដ្ឋសភាអំពីការ ដែលខ្លួនបាន ប្រព្រឹត្ដ។
មាត្រាទី១២២(ថ្មី)ៈ (មាត្រា ១០៣ ចាស់)
សមាជិកទាំងទ្បាយនៃរាជរដ្ឋាភិបាលមិនអាចយកសំអាងនៃសេចក្ដីបង្គាប់ដោយលាយល័ក្ខអក្សរ រឺដោយ វាចារអំពីនណាមួយ ដើម្បីដោះ ស្រាយ ឱ្យរួចខ្លួនពីការទទួលខុសត្រូវរបស់ខ្លួនបានទ្បើយ។
មាត្រាទី១២៣(ថ្មី)ៈ (មាត្រា ១០៤ ចាស់)
គណៈរដ្ឋមន្ដ្រីត្រូវប្រជុំរាល់សបា្ដហិ៍ជាប្រជុំធំ រឺជាប្រជុំពិនិត្យស្រាវជ្រាវ។
អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ដ្រី។ នាយករដ្ឋមន្ដ្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ដ្រី ដឹកនាំ អង្គប្រជុំពិនិត្យ ស្រាវជ្រាវបាន។
កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ដ្រីត្រូវផ្ញើរថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប។
មាត្រាទី១២៤(ថ្មី)ៈ (មាត្រា ១០៥ ចាស់)
នាយករដ្ឋមន្ដ្រី អាចរំលែកអំណាចរបស់ខ្លួន ឱ្យទៅឧបនាយករដ្ឋមន្ដ្រី រឺសមាជិកណាមួយ នៃរាជរដ្ឋាភិបាល បាន។
មាត្រាទី១២៥(ថ្មី)ៈ (មាត្រា ១០៦ ចាស់)
បើតំណែងនាយករដ្ឋមន្ដ្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ដ្រីមួយជាថ្មីក្នុងលក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋ ធម្មនុញ្ញនោះ។ បើការទំនេរនេះជា ការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ដ្រីស្ដីទីជាបណ្ដោះអាសន្ន។
មាត្រាទី១២៦(ថ្មី)ៈ (មាត្រា ១០៧ ចាស់)
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មពីបទឧក្រិដ្ឋ រឺបទមជ្ឈឹមដែលខ្លួនបានប្រព្រឹត្ដក្នុង ការបំពេញការងារ របស់ខ្លួន។
ក្នុងករណីនេះ និងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញការងាររបស់ខ្លួន រដ្ឋសភាអាចសំរេចប្ដឹងទៅ តុលាការមាន សមត្ថកិច្ច។
រដ្ឋសភាសំរេចក្នុងរឿងនេះដោយវិធីបោះឆ្នោត ជាសI hope this law help you are readers to know more

Labels