I. គណៈកម្មការឧស្សាហកម្ម កសិកម្ម និង​ពាណិជ្ជកម្ម
1. វិស័យឧស្សាហកម្ម
- ទំនាក់ទំនងជាមួយមន្ទីរឧស្សាហកម្ម ជាមួយសភាមុខរបរ ដើម្បីជំរុញវិស័យ ឧស្សាហកម្ម និងសិប្បកម្មអោយ អភិវឌ្ឍឈានឡើង។
- ស្រាវជ្រាវលើកស្ទួយជំរុញវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលមាននៅក្នុងខេត្ត សំរាប់អភិវឌ្ឍវិស័យផលិតកម្ម និងសំរបសំរួលការផ្សព្វផ្សាយព័ត៌មាន ទៅទីផ្សារ អន្តរជាតិ។
- ស្រាវជ្រាវលើកស្ទួយជំរុញវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលមាននៅក្នុងខេត្ត សំរាប់អភិវឌ្ឍវិស័យផលិតកម្ម និងសំរបសំរួលការផ្សព្វផ្សាយព័ត៌មាន ទៅទីផ្សារ អន្តរជាតិ។
- សហការជាមួយសហគមន៍នានា សហគ្រាស រោងចក្រកាត់ដេរ និងផលិតកម្ម ដើម្បីទំនាក់ទំនងទីផ្សារជួយស្វែងរក វត្ថុធាតុដើមសំរាប់បំពេញតំរូវការរបស់ពួកគេ។
- លើកស្ទួយលើកទឺកចិត្តគាំទ្រខ្លាំងក្លាដល់សិប្បកម្មខ្នាតតូច និងមធ្យម អោយរីក ដុះដាលស្អេកស្កះ និងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីការលើកទឹកចិត្តចំពោះអាជីវកម្ម ខ្នាតតូច និងមធ្យមណា ដែលបានពង្រីកសេវាកម្មរបស់ខ្លួនស្របទៅតាម ស្តង់ដា អន្តរជាតិ។
- ជួយផ្តល់យោបល់អំពីកម្មវិធីវិនិយោគឧស្សាហកម្ម និងពិនិត្យវាយតំលៃអំពីភាពជា ដៃគូ។
- ជួយសំរបសំរួលអំពីបញ្ហាដែលទាក់ទងទៅនឹងវិស័យផលិតកម្ម និងឧស្សាហកម្មសំរាប់ការនាំចេញ។
2. វិស័យកស្សិកម្ម
- ទំនាក់ទំនងជាមួយមន្ទីរកសិកម្មខេត្ត ដើម្បីជ្រើសរើសពូជស្រូវក្រអូបមានទិន្នផល ខ្ពស់មានទំងន់ ផ្សព្វផ្សាយជូន ប្រជាកសិករ ដាំដុះតាមភូមិនីមួយៗ ដើម្បីរៀបចំអោយ ទៅជាភូមិមួយផលិតផលមួយ។
- ជំរុញតាមរយៈមន្ទីរកសិកម្មខេត្ត ដើម្បីកសាងនូវសៀវភៅបច្ចេកទេសដាំដុះ ផ្សព្វផ្សាយដល់កសិករអោយចេះ អនុវត្តកសិកម្មតាមលក្ខណៈបច្ចេកទេសទំនើបដោយ មិនប្រើជីគីមី។
- សហការជាមួយសភាមុខរបរ ជំរុញរៀបចំភូមិមួយផលិតផលមួយ ផ្នែកបន្លែគ្រប់ប្រភេទដោយមិនប្រើជីគីមីនៅ តាមតំបន់ដែលសំបូរទៅដោយប្រភពទឹក និងជីធម្មជាតិ និងភូមិមួយផលិតផលមួយចំពោះតំបន់ដែលសំបូរទៅដោយវត្ថុធាតុ ដើម។
- ចូលរួមអនុវត្តការលើកស្ទួយ ការស្រាវជ្រាវ ការសំរបសំរួល រាល់សកម្មភាពក្នុង ការចែកចាយព័ត៌មានថ្មីៗទាក់ទងដល់ការអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមរៀបចំគោល នយោបាយកសិ-ឧស្សាហកម្ម។
- ទំនាក់ទំនងទីផ្សារក្នុងស្រុកនិងអន្តរជាតិ ដើម្បីលើកទឹកចិត្តដល់កសិករក្នុងការ ផលិត។
3. វិស័យពាណិជ្ជកម្ម
ក. ពាណិជ្ជកម្មក្នុងខេត្ត
- រៀបចំចងក្រងសហគ្រាសខ្នាតតូច និងមធ្យមអោយទៅជាសមាគម
- ទំនាក់ទំនងជាមួយអាជីវករ ដើម្បីផ្សព្វផ្សាយអំពីគុណភាពនៃការវិចខ្ចប់តំរូវតាម ទីផ្សារក្នុងប្រទេស និងអន្តរជាតិ។
- ប្រមូល និងបញ្ជូនព័ត៌មានថ្មីជាប្រចាំ អំពីតំលៃទំនិញលើទីផ្សារ រឺកសិផលផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីផ្សព្វផ្សាយជូនអាជីវករ កសិករ បានជ្រាប និងធ្វើការស្វែងយល់។
- ជួយផ្សព្វផ្សាយអំពីកសិផល ឬផលិតផលដែលកសិករ អាជីវករ ផលិតបាន ដើម្បី ស្វែងរកដៃគូក្នុងប្រទេស និងក្រៅប្រទេស។
- ក្តាប់រាល់សំណូមពរ កសិករ អាជីវករ ពីតម្រូវការនាំចូលវត្ថុធាតុដើម ជីគីមី ឬ ថ្នាំសំលាប់សត្វល្អិតសំរាប់ការងារ កសិកម្ម ឬការផលិត។
- ជំរុញដោយសហការជាមួយសភាមុខរបរអោយ កសិករ អាជីវករ ឬ សមាគមអាជីវករបង្កើនប្រសិទ្ធភាព ភូមិមួយ ផលិតផលមួយ។
ខ. ពាណិជ្ជកម្មក្នុងប្រទេស
- ទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មតាមបណ្តាខេត្តនានា ដើម្បីទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ការងារ និង កសិផល ឬផលិតផលផ្សេងៗ ទៅវិញទៅមក។
- ផ្តល់ទិន្នន័យកសិផល ផលិតផល ដែលកសិករ អាជីវករ ផលិតបានក្នុងន័យជួយ ស្វែងរកទីផ្សារក្នុងប្រទេសជូន។
គ. ពាណិជ្ជកម្មក្រៅប្រទេស
- ទំនាក់ទំនងល្អជាមួយខេត្តជាប់ព្រំដែននៃប្រទេសជិតខាងជាមិត្ត ដើម្បីស្វែងរក ទីផ្សារជូនកសិករ ផលិតករ សិប្បករ
- ទំនាក់ទំនងល្អជាមួយសភាពាណិជ្ជកម្មអាស៊ាន អាស៊ាន+៣ អាស៊ី សហគមន៍អ៊ឺរ៉ុប អូសេអានី អាមេរិច អាហ្វ្រិក ក្នុងគោលបំណងពង្រីកទីផ្សារអន្តរជាតិ។

Labels