/ 8:52 AM /
ខ្ចីវត្ថុបុរាណខ្មែរ យកទៅតាំងពិព័រណ៍៩កន្លែងនៅជប៉ុន
រាជធានីភ្នំពេញ៖ ប្រទេសជប៉ុន បានសុំខ្ចីវត្ថុបុរាណខ្មែរចំនួន៦៧រូបសម្រាប់យកទៅតាំងពិព័រណ៍ ចំនួន៩កន្លែងនៅប្រទេសជប៉ុនរយៈពេល១៤ខែ គឺចាប់ពីខែសីហា ឆ្នាំ២០០៩ ដល់ខែវិច្ឆិកា ឆ្នាំ២០១០។
ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយស្ថាប័នមូលនិធិវប្បធម៌អូកាដា ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២០ មីនា នៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។ ពិធីចុះហត្ថលេខានោះគឺធ្វើឡើងរវាងលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក Takuya Okada ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិវប្បធម៌អូកាដា និងលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានបច្ចេកទេសភាគីកម្ពុជា បានចុះហត្ថលេខាជាមួយលោក Yoshiaki Ishizawa សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ក្រុងតូក្យូប្រទេសជប៉ុន។
វត្ថុ បុរាណខ្មែរដែលត្រូវយកទៅតាំងពិព័រណ៍នៅក្នុងប្រទេសជប៉ុននោះ គឺយកចេញពីសារមន្ទីរនៅភ្នំពេញចំនួន៥៦រូប និងពីសារមន្ទីរព្រះនរោត្ដម សីហនុអង្គរចំនួន១១រូប។ ពិព័រណ៍នោះមានឈ្មោះថា "ពិធីតាំងពិព័រណ៍វប្បធម៌អង្គរថ្មី" ហើយគោលបំណងនៃការតាំងពិព័រណ៍នេះគឺទី១- ធ្វើឡើងដើម្បីជួយផ្សព្វផ្សាយពីវប្បធម៌សម័យអាណាចក្រអង្គរ ទី២- ផ្សព្វផ្សាយអំពីលទ្ធផលបេសកកម្មរបស់សាកលវិទ្យាល័យសូហ្វីយ៉ា តាមរយៈកំណាយបុរាណវិទ្យា ទី៣- បង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា ជាពិសេសសៀមរាបអង្គរ ទី៤- ដើម្បីបង្កើតចំណងមិត្តភាពកម្ពុជា-ជប៉ុនឲ្យកាន់តែរឹងមាំយូរ អង្វែង។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងថា ជាការពិតណាស់ ប្រវត្តិសាស្ត្រ ដ៏យូរលង់ ខឿនវប្បធម៌អរិយធម៌ដ៏ចំណាស់ក្នុងចំណោមអរិយធម៌ចំណាស់ៗនៅលើពិភពលោក ប្រាង្គប្រាសាទរាប់ពាន់ សិល្បៈរបាំបុរាណរាប់រយប្រភេទ ដែលសព្វថ្ងៃនេះ មួយចំនួនបានក្លាយជាបេតិកភណ្ឌមនុស្សជាតិពិភពលោក អក្សរសាស្ត្រជាតិ ព្រមទាំងប្រពៃណីនិងទំនៀមទម្លាប់ គឺជាសក្ដានុពលដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសតាមរយៈ វិស័យទេសចរណ៍។ ក្នុងន័យនេះសកម្មភាពអភិវឌ្ឍន៍ និងអភិរក្សវិស័យវប្បធម៌ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្រចតុកោណជំហានទី២ របស់រាជរដ្ឋាភិបាលនីតិកាលទី៤ នៃរដ្ឋសភា ដោយបានបន្តផ្ដល់អាទិភាពខ្ពស់ក្នុងកិច្ចការបន្តពង្រឹងអភិវឌ្ឍន៍ និងអភិរក្សវិស័យនេះ តាមទិសដៅអភិរក្សដើម្បីអភិវឌ្ឍន៍ដើម្បីអភិរក្សបន្ត។
ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនក្នុងការ ការពារ អភិរក្ស និងលើកកម្ពស់មរតកវប្បធម៌របស់ជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុង តំបន់ ក៏ដូចជាលើពិភពលោក ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមើលឃើញយ៉ាងច្បាស់ពី តម្រូវការចាំបាច់នៃការប្រាស្រ័យទាក់ទងគ្នាជាមួយសហគមន៍អន្តរជាតិ សម្រាប់ការអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់ជាតិ។ ក្នុងន័យនេះ កិច្ចព្រមព្រៀងខ្ចីវត្ថុសិល្បៈបុរាណខ្មែរនាថ្ងៃនេះ មិនត្រឹមតែបញ្ជាក់ឲ្យឃើញអំពីសកម្មភាពរឹតបន្តឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែការខ្ចីវត្ថុសិល្បៈបុរាណខ្មែរ ដើម្បីដាក់តាំងនៅសារមន្ទីរចំនួន៩កន្លែង ក្នុងប្រទេសជប៉ុន គឺជាសកម្មភាពមួយបន្ថែមទៀតសម្រាប់ធ្វើឲ្យពិភពលោកទាំងមូលកាន់តែ ទទួលស្គាល់ស្នាដៃសិល្បៈវប្បធម៌ដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរ ព្រមទាំងកៀងគរនូវជំនួយគ្រប់បែបយ៉ាង ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់សកម្មភាពអភិរក្សអភិវឌ្ឍ និងផ្សព្វផ្សាយជាបន្តទៀត។
លោក សុខ អាន បានសំដែងនូវជំនឿថា តាមរយៈសកម្មភាពដាក់តាំងបង្ហាញវត្ថុសិល្បៈបុរាណខ្មែរនេះ ប្រជាជនជប៉ុននឹងកាន់តែជ្រួតជ្រាបអំពីវប្បធម៌ និងអរិយធម៌ដ៏ចំណាស់របស់កម្ពុជា ព្រមទាំងកាន់តែមានបំណងមកទស្សនាដោយផ្ទាល់នៅកម្ពុជា៕