/ 8:59 AM /
រឿងលែងលះក្លាយជារឿងកាន់តែធំ ពេលតុលាការឲ្យខាងស្រីសងថ្លៃទឹកដោះមកប្រុសវិញ
ឪពុកម្ដាយខាងស្រីទាមទារឲ្យខាងប្រុសសងក្រមុំ កូនគាត់វិញ
កំពង់ឆ្នាំង៖ តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចសេចក្ដីឲ្យភាគីខាងស្រីសងលុយទៅឲ្យភាគីខាងប្រុសដែលជាអតីតប្ដីរបស់ខ្លួន ចុះពីផ្ទះចោលប្រពន្ធចំនួន៦លានរៀល។ ការកាត់ក្ដីនេះបានធ្វើឲ្យសាមីខ្លួនខាងស្រីព្រមទាំងក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ហើយបានប្ដឹងទាស់នឹងសាលក្រមនេះទៅតុលាការសាលាឧទ្ធរណ៍ជាបន្តទៀត និងបានទាមទារឲ្យភាគីខាងប្រុសសងក្រមុំដល់កូនស្រីរបស់គាត់វិញ។
លោក អ៊ុង សំអុល មន្ត្រីការិយាល័យព័ត៌មានស្រុកកំពង់ត្រឡាចដែលមានទីលំនៅក្នុងភូមិខ្នាកណ្ដាល ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរំលឹកពីរឿងរ៉ាវជីវិតគ្រួសារកូនស្រីច្បងរបស់គាត់ឲ្យដឹងថា បន្ទាប់ពីមានចាស់ទុំចូលតាមផ្លូវទៅតាមច្បាប់ស្ដីដណ្ដឹងតាមប្រពៃណីរូបគាត់ និងប្រពន្ធបានឯកភាពគ្នាលើកកូនស្រីច្បង ឈ្មោះ យឹម ដានី ឲ្យទៅឈ្មោះយ៉ាន់ ណេត ត្រូវជាកូនប្រុសរបស់ឈ្មោះ អ៊ុច យ៉េន និងប្រពន្ធឈ្មោះ សាយ យ៉ីម រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។
លោក អ៊ុង សំអុល បានបញ្ជាក់ថា នៅក្នុងពេលនោះរូបគាត់បានបង្គាប់ថ្លៃទឹកដោះចំនួន៦លានរៀល ហើយបានយកលុយនេះទៅបង្គ្រប់ជាមួយនឹងលុយរបស់គាត់ធ្វើផ្ទះមួយខ្នងសម្រាប់ឲ្យ២នាក់ប្ដីប្រពន្ធពួកគេនៅ។ ចំពោះការរៀបចំមង្គលការចេញរៀងៗខ្លួន គឺខាងប្រុស ស៊ីខាងប្រុស ភ្ញៀវខាងស្រី ស៊ីខាងស្រី ហើយមង្គលការនេះប្រារព្ធធ្វើកាលពីថ្ងៃទី៩ មីនា ឆ្នាំ២០០៨។
ក្រោយពីរួមរស់នៅជាមួយគ្នាបាន៥ខែ គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៨ វេលាម៉ោង៨យប់ កូនប្រសារបស់គាត់បានចុះចេញពីផ្ទះចោលប្រពន្ធឲ្យនៅតែម្នាក់ឯង ដោយគ្មានមូលហេតុហើយក៏មិនមានប្រាប់អ្នកណាឲ្យដឹងដែរ ដោយគេគ្រាន់តែសរសេរលិខិតមួយទុកឲ្យគាត់ដែលជាឪពុកក្មេកតែប៉ុណ្ណោះ។ ក្នុងលិខិតនោះ យ៉ាន់ ណេត បានសរសេរយ៉ាងខ្លី និងមានខ្លឹមសារថា "មកដល់ឪពុកជាទីគោរព ខ្ញុំសូមអភ័យទោសផងចុះ ដែលខ្ញុំចុះចេញពីផ្ទះមិនបានជម្រាបដោយផ្ទាល់មាត់ ដោយសារខ្ញុំនិយាយទៅមិនចេញ ខ្ញុំសូមបែកគ្នាជាមួយនឹងប្រពន្ធខ្ញុំហើយ ខ្ញុំសូមជម្រាបទៅចុះថា ខ្ញុំយកគ្នាមិនកើតទេ"។
ក្រោយពេលចុះចោលផ្ទះ បាន៥-៦ថ្ងៃ រូបគាត់ដែលជាឪពុកម្ដាយបាននាំកូនស្រីទៅប្ដឹងឲ្យអាជ្ញាធរភូមិ-ឃុំជួយធ្វើការសម្របសម្រួល ប៉ុន្តែមិនបានលទ្ធផលឡើយ ដោយខាងប្រុសមិនព្រមជានានឹងគ្នាវិញឡើយ ដោយគេនៅតែទាមទារសុំលែង។
លោក អ៊ុង សំអុល បានបន្តថា នៅពេលដែលភាគីទាំងសងខាងព្រមព្រៀងធ្វើការលែងលះគ្នានៅត្រឹមឃុំនោះ ភាគីខាងប្រុសបានទាមទារយកនូវអ្វីៗទាំងអស់ដែលឪពុកម្ដាយរបស់គេបានចែកឲ្យក្រោយពេលរៀបការ ហើយខាងស្រីក៏បានប្រគល់ឲ្យតាមការទាមទារ ក្នុងនោះមានលុយចំនួនមួយលានរៀល ជ្រូក២ក្បាល មាន់១០ក្បាល ស្រាសចំនួន១១ប៊ីដុង និងគ្រែមួយ។ ក្រោយពីបានព្រមព្រៀងគ្នាផ្ដិតមេដៃទទួលយកនូវលុយ និងរបស់របរទាំងនេះនៅចំពោះមុខអាជ្ញាធរឃុំបានរយៈពេលជាងមួយខែ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ស្រាប់តែឈ្មោះ យ៉ាន់ ណេត អតីតកូនប្រសារបស់គាត់ដាក់ពាក្យបណ្ដឹងទៅតុលាការទាមទារយកប្រាក់៦លាន ដែលជាលុយថ្លៃទឹកដោះកូនស្រីរបស់គាត់ ហើយត្រូវបានរូបគាត់យកលុយនេះទៅធ្វើផ្ទះឲ្យនៅនោះ។
តុលាការបានហៅសម្រុះសម្រួលលើកទីមួយ លើកទី២ មិនត្រូវគ្នា និងលើកទី៣ បើកសវនាការកាត់សេចក្ដីតែម្ដង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៩ ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងឈ្មោះ ទៀង សុថា និងក្រឡាបញ្ជីឈ្មោះ ជា សារ៉េន បានប្រកាសសាលក្រមឲ្យភាគីខាងស្រីបង់ប្រាក់ចំនួន៦លានដែលខាងប្រុសប្រគល់ឲ្យមុនពេលរៀបការទៅឲ្យភាគីខាងប្រុសវិញ បើខាងស្រីពុំព្រមបង់ប្រាក់គ្រប់ចំនួនដែលសាលក្រមប្រកាសនេះទេ ពេលសាលក្រមស្ថាពរតុលាការនឹងរឹបអូសទ្រព្យសម្បត្តិ។
លោក អ៊ុង សំអុល បានបន្តទៀតថា ការសម្រេចសេចក្ដីនេះមានភាពអយុត្តិធម៌ខ្លាំងណាស់ ចៅក្រមមិនបានចាប់អារម្មណ៍ទៅនឹងលិខិតបញ្ជាក់នានារបស់មន្ត្រីអាជ្ញាធរភូមិ-ឃុំ និងសាក្សីរបស់ភាគីខាងស្រីឡើយ ដោយចៅក្រមយកតាមតែសម្ដីរបស់សាក្សីខាងប្រុសតែម្នាក់គត់ ដែលគាត់បានជួលឲ្យទៅធ្វើជាអាចារ្យក្នុងពិធីរៀបការកូនស្រីរបស់គាត់។ អាចារ្យឈ្មោះ ស្វាយ ស៊ីនឿន ហៅណាននោះ បានបំភ្លឺប្រាប់តុលាការថា នៅក្នុងភូមិខ្នាកណ្ដាល ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ មិនដែលមានអ្នកណាបង្គាប់ថ្លៃទឹកដោះ ៥-៦លានទេ នៅក្នុងស្រុកភូមិនេះតម្លៃខ្លួនកូនស្រីស្មើនឹងបាយមួយថាស សម្លមួយថាស ប្រៀបដូចនឹងវេរចង្ហាន់សង្ឃមួយព្រឹក។
លោក អ៊ុង សំអុល បាននិយាយថា លោកតាអាចារ្យនិយាយយ៉ាងនេះបានន័យថា គាត់កំពុងតែមើលងាយដល់ស្ត្រីខ្មែរខ្លាំងពេកហើយ ស្ត្រីខ្មែរមិនមែនអន់មានតម្លៃដូចដែលគាត់និយាយនោះទេ។ ហើយបើភាគីខាងប្រុសឲ្យអ្វីខាងស្រីនៅពេលលែងលះគ្នាទាមទារយកទៅវិញទាំងអស់អ៊ីចឹង តើសងក្រមុំកូនស្រីគាត់វិញបានទេ? បើខាងប្រុសប្ដឹងឲ្យគាត់សងលុយ៦លាន គាត់នឹងប្ដឹងខាងប្រុសឲ្យសងក្រមុំកូនស្រីគាត់វិញដូចគ្នា មិនត្រូវបំផ្លាញខ្លួន បំផ្លាញកិត្តិយសគេ ហើយចុះចោលស្រេចតែចិត្តនោះទេ៕