/ 9:07 AM /
ទ្រព្យរួមប្ដីប្រពន្ធ៧៥ភាគរយ ទ្រព្យរបស់ស្ត្រី២០ភាគរយ និងទ្រព្យប្ដី៥ភាគរយ
ក្រុមប្រឹក្សាគោលនយោបាយដីធ្លីពិនិត្យការងាររបស់ខ្លួន
ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សានយោបាយដីធ្លីបាននិយាយ៨ឆ្នាំកន្លងមកនេះ (២០០០-២០០៨) ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំៗធ្វើបានចំនួន១,៥លានក្បាលដី ក្នុងនោះទ្រព្យដោយឡែករបស់ប្ដីមានតែ៥ភាគរយប៉ុណ្ណោះក្នុងពេលដែលទ្រព្យស្ត្រីមាន២០ភាគរយ ឯចំនួនសេសសល់៧៥ភាគរយ គឺជាទ្រព្យរួមប្ដីប្រពន្ធ។
ក្រុមប្រឹក្សាគោលនយោបាយ ដីធ្លីគឺជាសសរទ្រទ្រង់មួយរបស់ឧត្ដមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋក្នុងនោះមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កងទ័ព និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
លោក រ័ត្ន សារិន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សា បានអានរបាយការណ៍បើកកិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយដីធ្លីកាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០០៩ នៅទីស្ដីការក្រសួងក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម។ លោកបានបង្ហាញលទ្ធផលពីឆ្នាំ ២០០០ ដល់២០០៨ថា លើការងាររដ្ឋបាលដីធ្លីសម្រេចការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុង១៥ខេត្ត និងរាជធានី និងការចុះបញ្ជីមានលក្ខណៈ ដាច់ដោយដុំបានចំនួន១.៦លានក្បាលដី។ ក្នុងនោះមានទ្រព្យរួមប្ដីប្រពន្ធ៧៥ភាគរយ ទ្រព្យរបស់ស្ត្រីមាន២០ភាគរយ និងទ្រព្យរបស់ប្ដីមាន៥ភាគរយ។ ការចុះបញ្ជីដីនេះបានរួមចំណែកក្នុងការបង្កើនចំណូលថវិការដ្ឋតាមរយៈសេវាសុរិយោដី និងពន្ធប្រថាប់ត្រាបានជាង១៤០ពាន់លានរៀល។
អ្នកវិភាគតាមការវាយតម្លៃដីធ្លីយល់ឃើញថា ប្រសិនបើមានគោលនយោបាយពន្ធមួយទន់ភ្លន់ គាំទ្រដល់ការអនុវត្តន៍គោលនយោបាយចុះបញ្ជីដីធ្លី ដើម្បីកៀរគរឲ្យការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុក្រៅផ្លូវការបានមកចុះបញ្ជីបឋមទាំងអស់គ្នា នោះចំណូលចូលរដ្ឋនឹងកើនឡើងទ្វេដង។
ដោយឡែកការដោះស្រាយវិវាទដីធ្លី លោក រ័ត្ន សារិន បានលើកឡើងថា គិតចាប់ពីផ្ដើមដំណើរការដល់ដំណាច់ឆ្នាំ២០០៨ គណៈកម្មាធិការសុរិយោដីបានទទួលពាក្យបណ្ដឹង ១.៦៥៨ ករណី ទាក់ទងគ្រួសារមានទំនាស់មាន ៨.១៧១គ្រួសារ និងផ្ទៃដីវិវាទមាន ២៨៦ហិកតារ។
នៅក្នុងគម្រោងផែនការបែងចែកដីធ្លីពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ សម្រាប់១០.០០០គ្រួសារនៅទូទាំងប្រទេសត្រូវបាននឹងកំពុងធ្វើការសាកល្បងផ្ដល់ឲ្យបានជាបណ្ដើរៗហើយ។ ពិសេសខេត្តក្រចេះ កំពង់ចាម កំពង់ធំ និងកំពត។ ចំណែកខេត្តដទៃៗទៀតកំពុងជ្រើសរើសរកដីដែលសល់ទំនេរ ធ្វើអត្តសញ្ញាណដីត្រៀមផ្ដល់ជូនដល់គ្រួសារណាដែលខ្វះដីប្រើប្រាស់។
លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាគោលនយោបាយដីធ្លីបានមានប្រសាសន៍ថា នេះជាលទ្ធផលមួយដែលយើងទទួលបានក្រោមការជ្រោមជ្រែងរបស់សមាជិកមកពីអន្តរក្រសួងដែលពាក់ព័ន្ធ ពិសេសការកសាងបទដ្ឋានច្បាប់ បញ្ញត្តិនានាដែលពាក់ព័ន្ធទៅនឹងដីធ្លី។ យើងក៏បានឈានមួយជំហានទៀតឆ្ពោះទៅផ្ដល់ដីកម្មសិទ្ធិដល់សហគមន៍ជនជាតិភាគតិចនៅតំបន់ភូមិភាគឦសាន។ បញ្ហានេះយើងនៅជួបប្រទះបញ្ហាស្មុគស្មាញជាច្រើនត្រូវប្រឈមមុខដោះស្រាយ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ក្រុមប្រឹក្សាគោលនយោបាយដីធ្លីបានអនុវត្តិធ្វើសហវិមជ្ឈការដល់ថ្នាក់ឃុំ-ភូមិបានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនេះសមាជិកក្រុមប្រឹក្សាទាំងអស់បានពិនិត្យ និងផ្ដល់ការយល់ព្រមលើសេចក្ដីព្រាង សេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្ដីពីគោលនយោបាយដីធ្លីដើម្បីបើកផ្លូវឈានទៅរៀបចំសៀវភៅ "ស" ស្ដីពីគោលនយោបាយដីធ្លីទូលំទូលាយនៅកម្ពុជា។
ការអនុវត្តកម្មវិធីគោលនយោបាយដីធ្លីនេះពានគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាដោយអង្គការ GTZ, FINMAP, C IDA និងធនាគារពិភពលោក ព្រមទាំងអង្គការ DANI DA ផងដែរ៕