/ 7:57 AM /
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី គ្លីនតុន (Clinton) បានសំដែងនូវការអបអរសាទរ និងជូនពរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
លោកស្រី គ្លីនតុន (Clinton) សម្តែងនូវការអបអរ និងជូនពរនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០០៩ ។
លោកស្រី គ្លីនតុន (Clinton) បានមានប្រសាសន៍ក្នុងសារជូនពរនោះថា ក្នុងនាមប្រជាជនអាមេរិក ខ្ញុំសូមសំដែងអំណរសាទរ ជូនដល់ប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ ។
ឆ្នាំកន្លងទៅបានបង្ហាញអោយឃើញនូវភាពចំរើនជឿនលឿនដ៏សំខាន់ នៅក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដែលក្នុងនោះមានដំណើរទស្សនកិច្ចមនុស្សធម៌ របស់នាវាយោធាសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងថ្មីៗ ដើម្បីអនុវត្តកម្មវិធីជំនួយ ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងនិតិរដ្ឋ និងវត្តមានរបស់ក្រុមអ្នកស្ម័គ្រចិត្ត Peace Corps នៅតាមបណ្តាខេត្តចំនួន ១១ ក្នុងប្រទេសកម្ពុជា ។
ខ្ញុំទន្ទឹងរង់ចាំដោយក្តីរីករាយនាឆ្នាំខាងមុខ ក្នុងពេលដែលប្រទេសយើងទាំងពីរ ផ្តល់ឳកាសកាន់តែប្រសើរខ្លាំងឡើងថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី ព្រមទាំងធ្វើការរួមគ្នា ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក ។ យើងវាយតំលៃខ្ពស់ចំពោះការបេ្តជ្ញាចិត្ត របស់ប្រទេសកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និងសង្គម ។
ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ ខ្ញុំសូមជូនពរដល់ប្រជាជនកម្ពុជាគ្រប់រូប អោយជួបប្រទះតែសនិ្តភាព វិបុលសុខ និងពរគ្រប់ប្រការកុំបីអាក់ខានឡើយ ៕