/ 8:03 AM /
ភ្នំពេញ: ប្រទេសកម្ពុជាបានប្រែក្លាយទឹកត្នោតអោយទៅជាស្រាវីស្គី ដើម្បីលក់នៅទីផ្សារក្នុង និងក្រៅប្រទេស ។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានផលិតស្រាវីស្គីចេញពីទឹកត្នោត ដោយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាជនដែលរស់នៅតំបន់ជនបទ ។ នេះបើយោងតាមអគ្គនាយកក្រុមហ៊ុនខន់ហ្វីរែល (Confirel) ដែលជាក្រុមហ៊ុនវិនិយោគត្នោត ដែលបានលក់ និងនាំចេញផលិតផលត្នោត ពិសេសស្ករត្នោត និងស្រាទឹកត្នោតទៅកាន់ទីផ្សារអន្តរជាតិ ។
លោក ហៃ លីអ៊ាង អគ្គនាយកនៃក្រុមហ៊ុនខន់ហ្វីរែល និងក្រុមហ៊ុនផលិតឱសថ PPM បានប្រកាសអំពីការចេញផលិតផលស្រាវីស្គីទឹកត្នោត ឈ្មោះ ហ្សាយ៉ា (Jaya) ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា បន្ទាប់ពីលោកបានចូលគាល់ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តមសីហមុនី នៅព្រះបរមរាជវាំង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៩ ។ លោកអគ្គនាយក បាននិយាយថា ក្រុមហ៊ុនខន់ហ្វីរែល ចាប់ផ្តើមចេញលក់ស្រាវីស្គីធ្វើអំពីទឹកត្នោតនេះ បន្ទាប់ពីផលិតផលធ្វើពីទឹកត្នោតជាច្រើនមុខទៀតដូចជា ស្រាទឹកត្នោត ទឹកខ្មេះធ្វើពីទឹកត្នោត ស្ករត្នោត និងតំណាប់ធ្វើពីស្ករត្នោត បានទទួលជោគជ័យ នៅក្នុងទីផ្សារក្នុង និងក្រៅប្រទេស ។ លោកនិយាយបន្ថែមទៀតថា ស្រាវីស្គី ហ្សាយ៉ា នេះមានជាតិអាល់កុល ៤០ ភាគរយ ។ ដូច្នេះក្រុមហ៊ុនបានផលិតទឹកត្នោតជូរដបឈ្មោះ ទឹកត្នោត “’ ពិសេស” ” ដើម្បីលាយជាមួយស្រា វីស្គីហ្សាយ៉ានេះ ។ នៅពេលដែលយើងយកស្រាវីស្គីនេះលាយជាមួយទឹកត្នោត ’ ពិសេស ”” វានឹងធ្វើអោយស្រាវីស្គីហ្សាយ៉ានេះ មានឱជារស់ឆ្ងាញ់ និងប្លែក ។ ដោយលាយជាមួយទឹកត្នោតជូរ ’ “ពិសេស” ” ដែលអាចទុកបានរហូតដល់រយៈពេលបីឆ្នាំ
ស្រាវីស្គី ហ្សាយ៉ា អាចផឹក បានទាំងបុរស និងស្ត្រី ។ លោកបាននិយាយទៀតថា លោកសង្ឃឹមថា ស្រាវីស្គីទឹកត្នោត នេះនឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា និងជនបរទេស ដូចជា ផលិតផលត្នោត ផ្សេងៗទៀត ដែលផលិតដោយក្រុមហ៊ុន ខន់ហ្វីរែលដែរ ។
លោក ហៃ លីអ៊ាង បានចូលគាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ដើម្បីថ្វាយព្រះពរដល់ព្រះអង្គ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងរាយការណ៍ថ្វាយព្រះអង្គអំពីសកម្មភាពក្រុមហ៊ុនខន់ហ្វីរែល និងក្រុមហ្វ៊ុនថ្នាំ PPM ។ លោកបាននិយាយថា ព្រះមហាក្សត្រមានព្រះទ័យចាប់អារម្មណ៍នឹងវិបត្តិហិរញ្ញវត្ថុ ។ ប៉ុន្តែលោកបានទូលថ្វាយព្រះអង្គថាក្រុមហ៊ុនខន់ហ្វីរែល ដែលធ្វើផលិតផលត្នោត និងក្រុមហ៊ុនឱសថ PPM ដែលផលិតថ្នាំលក់នៅក្នុង និងក្រៅប្រទេសនោះមិនមានផលប៉ះពាល់ ដោយសារតែវិបត្តិសេដ្ឋកិច្ចនោះឡើយ ។ លោកបាននិយាយទៀតថា ការលក់ផលិតផលត្នោត របស់ក្រុមហ៊ុនខន់ហ្វីរែល និងផលិតផលថ្នាំ របស់ក្រុមហ៊ុន PPM នៅតែបន្តកើនឡើងដោយសារ តែក្រុមហ៊ុនមានបណ្តាញទាក់ទងដោយផ្ទាល់ជាមួយអតិថិជនទាំងក្នុង និងក្រៅប្រទេស ។
គួរបញ្ជាក់ថា ផលិតផលត្នោតរបស់ក្រុមហ៊ុនខន់ហ្វីរែលរួមមានស្រាទឹកត្នោតជាច្រើនប្រភេទ ស្ករត្នោត ទឹកខ្មេះ ធ្វើពីទឹកត្នោត និងតំណាប់ដែលធ្វើពីស្ករត្នោត ។ តាមរយៈការវិនិយោគទៅលើត្នោតក្រុមហ៊ុននេះ បានបង្កើតការងារ និងប្រាក់ចំណូលជូនដល់ប្រជាជនដែលរស់នៅជនបទ ៕