/ 7:59 AM /
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញហើយ កាលពីវេលាម៉ោង ១៧ និង ៤៥ នាទី ថ្ងៃសៅរ៍ ទី១១ មេសា ។
ដំណើរវិលត្រឡប់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីកិច្ចប្រជុំកំពូលអាស៊ាន ជាមួយដៃគូ ៦ ប្រទេសផ្សេងទៀត គឺធ្វើឡើង មុនការកំណត់ ។ តាមការកំណត់សម្តេចនាយករដ្ឋមន្ត្រី ត្រូវវិលត្រឡប់ពីទីក្រុងប៉ាតាយ៉ាប្រទេសថៃ មកកាន់មាតុប្រទេសវិញ នៅល្ងាចថ្ងៃអាទិត្យ ទី១២ មេសា បន្ទាប់ពីកិច្ចប្រជុំបិទបញ្ចប់ ។
ក៏ប៉ុន្តែកិច្ចប្រជុំកំពូលអាស៊ាន ជាមួយប្រទេសជាដៃគូ ដែលថៃជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ មេសា នៅទីក្រុងឆ្នេរសមុទ្រ ប៉ាតាយ៉ា មិនអាចប្រព្រឹត្តទៅបានទេ ។ នេះក៏ដោយសារតែក្រុមបាតុករអាវក្រហមថៃរាប់ម៉ឺននាក់ ដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានធ្វើការឡោមព័ទ្ធ និងចូលអុកឡុករំខានកិច្ចប្រជុំ ។
ចុះពីលើយន្តហោះភ្លាម លោក ស្រ៊ី ថាមរុង្គ ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ដែលបានអមដំណើរគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា នៅព្រឹកម៉ិញនេះ ( ព្រឹកថ្ងៃសៅរ៍ ទី១១ មេសា ) សភាពការណ៍នៅកន្លែងប្រជុំកំពូលអាស៊ាន គឺក្រុមបាតុករអាវក្រហម ដែលប្រឆាំងរដ្ឋាភិបាលថៃ បានធ្វើសកម្មភាព ដើម្បីរាំងខ្ទប់កិច្ចប្រជុំកំពូលអាស៊ាន និងប្រទេសជាដៃគូ ។ ក្រុមបាតុករអាវក្រហមថៃ បានធ្វើការឡោមព័ទ្ធកន្លែងប្រជុំ តាំងពីម្សិលម៉ិញ ( ថ្ងៃសុក្រ ទី១០ មេសា ) ។
លោក ស្រ៊ី ថាមរុង្គ បានបន្ថែមថា នៅព្រឹកនេះ ( ព្រឹកថ្ងៃសៅរ៍ ទី១១ មេសា ) គណៈប្រតិភូជាដៃគូសន្ទនារបស់អាស៊ាន រួមមាន ប្រទេសចិន ជាដើមនោះ គឺមិនអាចចូលមកកន្លែងប្រជុំបាន ។ ដូច្នេះ ដោយសារតែដៃគូអាស៊ាន មិនអាចប្រជុំបាន នាំឲ្យកិច្ចប្រជុំកំពូលអាស៊ាននោះ ចេះតែពន្យារៗ រហូតដល់អស់ម៉ោង ។ ទីបំផុតទៅ ក្រុមបាតុករថៃ ដែលប្រឆាំងរដ្ឋាភិបាល បានគ្រប់គ្រងសភាពការណ៍ នាំឲ្យមានការប្រទ្រូសប្រទ្រាស់ខ្លាំងនៅកន្លែងប្រជុំ ។ ចំណែកកិច្ចប្រជុំ ក៏ត្រូវបានសម្រេចផ្អាកការប្រជុំ ។ គណៈប្រតិភូកម្ពុជា រួមនឹងគណៈប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ ៦ ប្រទេសផ្សេងទៀត រួមមាន ប្រទេសចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី កូរ៉េ និងនូវែលហ្សឺឡង់ ត្រូវបានជម្លៀសចេញភ្លាមៗ ពីកន្លែងប្រជុំក្នុងទីក្រុងប៉ាតាយ៉ា ។
អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ដែលគ្រោងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៨ មេសា បានត្រូវលោក ស្រ៊ី ថាមរុង្គ គូសបញ្ជាក់ថា កម្ពុជាមិនទាន់ដឹងថា នាយករដ្ឋមន្ត្រីថៃមក ឬមិនមកកម្ពុជាទេ ដោយរង់ចាំការបញ្ជាក់ពីក្រសួងការបរទេស ៕