លោក ស្រីស៊ិន ជុំបូ អនុប្រធានគ.ជ.បនិងលោកទេព នីថា អគ្គលេខាធិការគ.ជ.ប បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយអង្គការក្រៅរដ្ឋាភិបាល ទាក់ទងទៅនឹងការពិនិត្យបញ្ជីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញកាលពីព្រឹកថ្ងៃទី១៣ ខែតុលានេះ
ក្នុងកិច្ចប្រជុំមួយជាមួយតំណាងគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ អំពីលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៩ នេះថា បានចំនួន៩៥.៤៤៦នាក់ ដែលលទ្ធផលនេះបានទទួលពីឃុំសង្កាត់ចំនួន ១.៥២៦ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦២១ទូទាំងប្រទេស។
ខណៈនេះដែរ គ.ជ.ប ក៏បង្ហាញថា ការកែតម្រូវឈ្មោះបានចំនួន ១៦.៣៩៨នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយសារអ្នកបោះឆ្នោតបានស្លាប់ ត្រូវដកសិទ្ធិ និងផ្លាស់ទីលំនៅចេញ សរុបចំនួន ៣៣.១៤៤នាក់។ ក្នុងកិច្ចប្រជុំមួយជាមួយតំណាងគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ អំពីលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៩ នេះថា បានចំនួន៩៥.៤៤៦នាក់ ដែលលទ្ធផលនេះបានទទួលពីឃុំសង្កាត់ចំនួន ១.៥២៦ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦២១ទូទាំងប្រទេស។
តាមតារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានបានបង្ហាញឲ្យដឹងថា ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង មានចំនួន ៨.៤០០.៤៤៨នាក់ ក្នុងនោះស្រីចំនួន ៤.៣៩៤.៦៦៧នាក់ ហើយចំនួនប៉ាន់ស្មានប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតមាន ចំនួន៣៥១.៨៦២នាក់។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះ នៅថ្ងៃដំបូងនៃការចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត មានឃុំសង្កាត់មួយចំនួន បានរងនូវខ្យល់ព្យុះ និងជន់លិចដោយទឹកជំនន់ មិនអាចដំណើរការចុះឈ្មោះបានតាមប្រតិទិន។ ហើយចូលដល់សប្ដាហ៍ទី២ គ្រោះធម្មជាតិនេះបានរាលដាលដល់ឃុំសង្កាត់នៃខេត្តមួយចំនួនទៀត។ ទោះយ៉ាងនេះក្ដី គ.ជ.ប អាជ្ញាធរដែនដី ក្រុមប្រឹក្សា និងស្មៀនឃុំសង្កាត់ បានជំរុញការងារចុះឈ្មោះនេះនៅតាមទីតាំងដែលមានសុវត្ថិភាព។
ទន្ទឹមនឹងការយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយអញ្ជើញ ប្រជាពលរដ្ឋឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលានោះ លោក ទេព នីថា បានបញ្ជាក់ថា គ.ជ.ប ក៏កំពុងពិនិត្យមើលទៅលើឃុំសង្កាត់ដែលរងគ្រោះ ដើម្បីបន្ថែមរយៈពេលចុះឈ្មោះតាមសភាពជាក់ស្ដែង។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកស្រី ស៊ិន ជុំបូ អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ទាក់ទងទៅនឹងការងារសង្កេតការណ៍ថា ការងាររបស់ គ.ជ.ប គឺធ្វើយ៉ាងណាឲ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវយុត្តិធម៌។ ដូច្នេះនៅក្នុងនោះដែរ ការសង្កេតការណ៍ក៏ត្រូវតែធ្វើដោយសេរី និងយុត្តិធម៌ដើម្បីឲ្យការងារបោះឆ្នោតមានលក្ខណៈគ្រប់គ្រាន់។ ហើយរៀងរាល់ពេលបោះឆ្នោត យើងតែងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួម។ ចំពោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០០៩នេះ គឺគ.ជ.ប បានផ្ដល់ការអនុញ្ញាតដល់អង្គការចំនួន៤ និងគណបក្សនយោបាយចំនួន៥ ដែលបានដាក់តំណាង និងអ្នកសង្កេតការណ៍ដើម្បីចូលរួមសង្កេតការណ៍មើលដំណើរការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺអង្គការគ្រួសារអភិវឌ្ឍន៍កសិកម្ម អង្គការខុមហ្វ្រែលអង្គការលើកស្ទួយសុខុមាលភាពជនក្រីក្រ សមាគមស្ត្រីសម្រាប់អភិវឌ្ឍន៍សិទ្ធិមនុស្ស ឧស្សាហកម្ម កសិកម្ម។ រីឯ គណបក្សនយោបាយទាំង៥នោះ មានគណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី គណបក្សជាតិនិយម គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសិទ្ធិមនុស្ស។
ជាមួយគ្នានេះ លោកស្រី ស៊ិន ជុំបូ បាននិយាយលើកសរសើរថា ទោះបីជាអង្គការខុមហ្វ្រែល បានមកចុះឈ្មោះសុំសង្កេតការណ៍យឺតយ៉ាវក៏ដោយ ក៏ប៉ុន្តែអង្គការនេះបានចុះទៅពិនិត្យតាមរបៀបសម្ភាសន៍ ហើយបានធ្វើអនុសាសន៍មកដល់ គ.ជ.ប កាលពីថ្ងៃទី៧ខែតុលានេះ។ លោកស្រីបានបញ្ចេញមតិផ្ទាល់ខ្លួនថា ការចុះទៅសង្កេតការណ៍របៀបនេះ គឺហាក់ដូចជាពុំមានទម្ងន់ ព្រោះថា វាពុំមានលក្ខណៈយុត្តិធម៌។ លោកស្រីបានលើកឡើងថា ការសម្ភាសន៍ គឺអ្នកឆ្លើយទៅតាមមនោសញ្ចេតនារបស់ខ្លួន។ តែអ្វីដែលយើងឃើញផ្ទាល់នៅនឹងកន្លែង វាមានសភាពសុក្រឹត្យជាង។ លោកស្រីបញ្ជាក់ដែរថា អនុសាសន៍របស់អង្គការខុមហ្វ្រែលនោះ ហាក់ដូចជាដើរក្រោយការងាររបស់ គ.ជ.ប មួយជំហាន។
ក្នុងកិច្ចប្រជុំនេះ គ.ជ.ប ក៏បានបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០០៩នេះ ដែលប្រព្រឹត្តទៅនៅតាមសាលាឃុំសង្កាត់ទូទាំងប្រទេស ចាប់ផ្ដើមពីថ្ងៃទី១ តុលាមកនោះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២០ តុលាមកនោះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២០ខែតុលាខាងមុខនេះ។ ដូច្នេះកិច្ចប្រជុំក៏បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណៈក្នុង ការប្ដឹងតវ៉ាការដោះស្រាយបណ្ដឹងនៅក្នុងអំឡុងពេលពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោតជាបន្តទៀតមុនពេល ដែលលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០០៩ នេះត្រូវបានប្រកាសសុពលភាពនោះ៕